09/11/2023
ប្រាសាទបាពួន កសាងឡើងនៅសតវត្សរ៍ទី១១ រវាងឆ្នាំ១០៦០ ដោយព្រះបាទឧទ័យទិត្យវរ្ម័នទី២ សោយរាជ្យចន្លោះឆ្នាំ(១០៥០-១០៦៦) ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ឈ្មោះនៃប្រាសាទនេះ គេច្រើនតែសរសេរ “បាពួន” ដែលផ្ទុយពីន័យដើមរបស់ប្រាសាទនេះ។ ឈ្មោះគួរតែហៅ ឬក៏សរសេរ “បាភួន” ដែលអាចផ្ដល់ន័យត្រឹមត្រូវទៅនឹងន័យដើមរបស់ប្រាសាទមានចារនៅក្នុងសិលាចារឹក។
ទីតាំងស្ថិតនៅក្នុងខេត្ត សៀមរាប :https://maps.app.goo.gl/oPGEEonQvjei8pp4A?g_st=ic