FoodClick

FoodClick FoodClick is a project about the collection of foodie contents such as, FoodTours, FoodTaste, FoodTi

ឆ្ងាញ់ជាប់មាត់  #ផលិតផលក្នុងស្រុក #គាំទ្រផលិតផលក្នុងស្រុក #នាំចេញនៅហ្នឹងកន្លែង #កំពង់ធំ
14/04/2024

ឆ្ងាញ់ជាប់មាត់
#ផលិតផលក្នុងស្រុក
#គាំទ្រផលិតផលក្នុងស្រុក
#នាំចេញនៅហ្នឹងកន្លែង
#កំពង់ធំ

04/08/2022
បោកទាំងកាយ បោកទាំងចិត្ត ហើយបោកទាំងភ្នែកទៀតម្ដងនេះ! 😵 April Fools' Day មានម្ដងក្នុងមួយឆ្នាំ ដែលគេនិយមលេងដោយបោកបញ្ឆោតគ្នាក...
01/04/2021

បោកទាំងកាយ បោកទាំងចិត្ត ហើយបោកទាំងភ្នែកទៀតម្ដងនេះ! 😵
April Fools' Day មានម្ដងក្នុងមួយឆ្នាំ ដែលគេនិយមលេងដោយបោកបញ្ឆោតគ្នាក្នុងន័យលេងសើច និយាយរួមគឺធ្វើស៊ីផ្លូវចិត្តហ្នឹងឯង! តោះចឹងទៅមើលចំណីប្លែកៗដែលគេនិយមធ្វើក្នុងថ្ងៃ April Fools នេះខាងក្រោមទាំងអស់គ្នា ហើយ Share Prank មិត្តៗផង កុំឲ្យហួសចិត្តតែឯង! 😂

*Photo Credit: Randomly select from the Internet

សួស្ដីអ្នកទាំងអស់គ្នា ជាពិសេសបងប្អូនខ្សែស្រឡាយជនជាតិចិន! ជាទូទៅរៀងរាល់ចុងខែធ្នូនៃឆ្នាំ អ្នកដែលមានជាប់ស្រឡាយជនជាតិចិនភាគច...
21/12/2020

សួស្ដីអ្នកទាំងអស់គ្នា ជាពិសេសបងប្អូនខ្សែស្រឡាយជនជាតិចិន! ជាទូទៅរៀងរាល់ចុងខែធ្នូនៃឆ្នាំ អ្នកដែលមានជាប់ស្រឡាយជនជាតិចិនភាគច្រើនគឺគេមានការសែនម្យ៉ាងដែលហៅថា ពិធីបុណ្យ Dongzhi Festival ដែលគេនឹងប្រារព្ធពិធីសែននំអ៊ី និងទទួលទាននំអ៊ី Tangyuan (湯圓) នេះជួបជុំគ្នា។

ដោយសារតែនំអ៊ី មានសណ្ឋាន និងរូបរាងមូលៗ តូចៗ (Cuteៗ😅)ក្នុងចានតែមួយ ដូច្នេះពួកគេក៏ប្រដូចវាទៅនិង ភាពរីករាយ និងការជួបជុំដូចជា៖ (អានបន្ត) https://foodclick.asia/2020/12/dongzhi-festival/

នំឆាខ្វៃ តំណាងឲ្យការបញ្ចេញកំហឹង យកមនុស្សបំពងក្នុងខ្ទះខ្លាញ់ 😮ឆាខ្វៃ/ យ៉ាវឆាខ្វៃ គឺជានំចិនម្យ៉ាងដែលគេនិយមបរិភោគជាអាហារពេល...
17/12/2020

នំឆាខ្វៃ តំណាងឲ្យការបញ្ចេញកំហឹង យកមនុស្សបំពងក្នុងខ្ទះខ្លាញ់ 😮

ឆាខ្វៃ/ យ៉ាវឆាខ្វៃ គឺជានំចិនម្យ៉ាងដែលគេនិយមបរិភោគជាអាហារពេលព្រឹក ជ្រលក់កាហ្វេ គុយទាវ បបរ​ ទឹកសណ្តែក និងបង្អែមជាដេីម។ ភាសាខ្មែរបញ្ចេញសំឡេងតាមចិនកន្តាំងដែលមកពីពាក្យ “油炸鬼”(កន្តាំងស្រែមង្គលបូរី/បាត់ដំបង​: យ-ចា-កួយ, កន្តាំងផ្សារស្តង់ដារ: យៅ-ចា-ក្វៃ). “យៅ” ប្រែថា ខ្លាញ់ “ចា” ប្រែថា ចៀន “ក្វៃ” ប្រែថា ខ្មោច រឺចិនកន្តាំងចូលចិត្តប្រេីពាក្យនេះសម្រាប់សម្គាល់មនុស្សតិរច្ឆានជាដេីម។

ហេតុអ្វីចិនកន្តាំងហៅនំឆាខ្វៃ ថានំបំពងខ្មោច?
នំនេះមានដំណេីររឿងចាប់ពីរាជវង្សសុងរបស់ចិន ដែលកាលនេះមានមន្ត្រីពុករលួយក្បត់ជាតិមួយរូបឈ្មោះ ឈីន ហុយ (Qin Hui) ដែលមានកេរ្តិ៍ឈ្មោះស្អុយរលួយ ហេីយត្រូវបានប្រជាជនស្អប់ខ្ពេីមបំផុត។ ប្រជាជនបាននាំគ្នាធ្វេីការប្រឆាំងនឹង ឈីន ហុយ ដោយគេជឿថាឈីន ហុយបានរៀបចំផែនការក្បត់ និងនៅពីក្រោយការស្លាប់របស់ឧត្តមសេនីយ៍ យាក ហ្វៃ (Yue Fei) ដែលជាវីរបុរសស្នេហាជាតិដ៏ល្បីល្បាញម្នាក់ក្នុងប្រវត្តិសាស្ត្រចិន។ ដោយការស្រលាញ់​ និងគោរព​វីរភាព​របស់​ឧត្តមសេនីយ៍ យាក ហ្វៃ ប្រជាជនក៏បាននាំគ្នាធ្វេីបាតុកម្មប្រឆាំង​តវ៉ាបះបោរ​នឹងឈីន​ ហុយ​ គេធ្វេីនំនេះជារាងមនុស្សដែលតំណាងអោយ ឈីន ហុយ ហេីយយកទៅបំពងក្នុងខ្លាញ់ ជាតំណាងដេីម្បីបង្ហាញពីកំហឹង និងការស្អប់ខ្ពេីមរបស់ប្រជាជនទៅលេីជនក្បត់ជាតិម្នាក់នេះ។

តើហេតុអ្វីបានជានំឆាខ្វៃមានមួយគូទៅវិញ?
នំមួយចំហៀងទៀតគឺតំណាងអោយប្រពន្ធរបស់ ឈីន ហុយ ដែលចូលរួមឃុបឃិតជាមួយស្វាមីក្នុងផែនការក្បត់នេះ ហេីយក៏ទទួលបានកេរ្តិ៍ឈ្មោះស្អុយរលួយជាប្រវត្តិសាស្ត្រទាំងពីរនាក់ប្តីប្រពន្ធ។ ហេីយរូបសំណាកប្ដី​ប្រពន្ធ​ក្បត់ជាតិនេះ​ត្រូវបានគេសង់ឡេីងនៅ​ប្រទេសចិន​ហេីយមានមកដល់​បច្ចុប្បន្ន​។

តាមវចនានុក្រមសម្តេចជួន ណាត បានលេីកឡេីងថា នៅពេលដែលចិនស្រុកខ្មែរសម័យមុនពពាយនាយលក់នំនេះ គេក៏ស្រែកថា “យៅចាក្វៃ” តែខ្មែរយេីងអាចអានត្រាប់តាមចេញសំឡេងទៅជា យ៉ាវឆាខ្វៃ រឺហៅខ្លីៗថា ឆាខ្វៃៗ ដល់​សព្វ​ថ្ងៃ​។

Website View: https://foodclick.asia/2020/11/chakvai/
Content By: Kinhchhoung

អេហអ្នកអាន! អាយុម៉ានហើយ? ចេះចិតម្នាស់ញ៉ាំអត់ហ្នឹង? 😝
17/12/2020

អេហអ្នកអាន! អាយុម៉ានហើយ? ចេះចិតម្នាស់ញ៉ាំអត់ហ្នឹង? 😝

សួស្ដីអ្នកទាំងអស់គ្នា! យើងគ្រប់គ្នាប្រាកដជាស្គាល់ពីផ្លែម្នាស់ ដែលជាផ្លែឈើម្យ៉ាងដែលមានអត្ថប្រយោជន៍សម្រា...

នំឆាខ្វៃ តំណាងឲ្យការបញ្ចេញកំហឹង យកមនុស្សបំពងក្នុងខ្ទះខ្លាញ់ 😮
12/11/2020

នំឆាខ្វៃ តំណាងឲ្យការបញ្ចេញកំហឹង យកមនុស្សបំពងក្នុងខ្ទះខ្លាញ់ 😮

ឆាខ្វៃ/ យ៉ាវឆាខ្វៃ គឺជានំចិនម្យ៉ាងដែលគេនិយមបរិភោគជាអាហារពេលព្រឹក ជ្រលក់កាហ្វេ គុយទាវ បបរ​ ទឹកសណ្តែក និងបង....

😮 តោះ! ថ្ងៃឈប់សម្រាកខាងមុខនេះ ទៅកំពតលើសពីដើរលេង គឺទៅដើរញ៉ាំជាមួួយ FoodClick! 🤤ដោយសារតែខេត្តកំពតមានចម្ងាយជិត ធ្វើដំណើរចំណ...
06/11/2020

😮 តោះ! ថ្ងៃឈប់សម្រាកខាងមុខនេះ ទៅកំពតលើសពីដើរលេង គឺទៅដើរញ៉ាំជាមួួយ FoodClick! 🤤

ដោយសារតែខេត្តកំពតមានចម្ងាយជិត ធ្វើដំណើរចំណាយពេលត្រឹមតែ 3 ទៅ4 ម៉ោងប៉ុណ្ណោះពីរាជធានីភ្នំពេញ កន្លែងដើរលេងក៏ច្រើនដែលមានតាំងពីសមុទ្រ ព្រែក និងព្រៃភ្នំទឹកជ្រោះផងដែរ ដែលសាកសមសម្រាប់ការធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសារ និងមិត្តភក្ដិ! 😍 ប៉ុន្តែអ្នកណាខ្លះចូលចិត្តញ៉ាំអាហារប្រចាំតំបន់ពេលទៅដើលេងម្ដងៗ? ដឹងទេ? នៅទីរួមខេត្តកំពតអាហារល្បីៗប្រចាំតំបន់ច្រើនណាស់ណាចាំអ្នកទៅភ្លក់! 😋 Admin ទៅកំពតលើកនេះពិតជាមិនខាតមែន ចំណេញបានទាំងដើរលេង បានទាំងទម្ងន់ទៀងប្រាប់ទៅ!​ 😂 កុំភ្លេចស៊ែរផុសនេះទុកពេលទៅកំពតលើកក្រោយ កុំឲ្យពិបាករកនឹកត្រូវញ៉ាំអីឆ្ងាញ់មានផុស១ឈុតនេះតាមខ្លួន ដូចមានគម្ពីវិជ្ជាគុណអញ្ចឹង! សម្រាប់ទីតាំងលម្អិតនៅកន្លែងណាៗ ខ្លះចូលមើលតាមរូបភាពនីមួយៗណា ចាំដាក់ឲ្យម៉ាអេមបាទ! 🤓

មើលអ្នកស្រុកកំពត! ឃើញហើយស៊ែផង ស្រុកយើង ខេត្តយើងនោះអី! ហើយមានកន្លែងណាដែលមិនទាន់មានក្នុងនេះទៀតជួយប្រាប់គ្នាផង ចាំ Admin Save ទុកទៅលើកក្រោយទៀត! អរគុណណា! 😋

តោះ! អ្នកស្រុកកំពត និងអ្នកគម្រោងនឹងទៅលេងខេត្តកំពតហើយចង់រកកន្លែងញ៉ាំអីល្បីៗប្រចាំស្រុក ត្រៀមដៃ សំលៀងជើង រក្សាភ្នេគទុកមើល ...
05/11/2020

តោះ! អ្នកស្រុកកំពត និងអ្នកគម្រោងនឹងទៅលេងខេត្តកំពតហើយចង់រកកន្លែងញ៉ាំអីល្បីៗប្រចាំស្រុក ត្រៀមដៃ សំលៀងជើង រក្សាភ្នេគទុកមើល និងស៊ែរៗចែកគ្នាមើលណា! ថ្ងៃស្អែកនេះឆ្ងាញ់មាត់ទៀតហើយ...! 🤩 ទាយមើលមានកន្លែងណាខ្លះ? 😋

ម្ហូបឆ្ងាញ់ អារម្មណ៍ល្អ! 🙏🏼🖐🏼👌🏼👌🏼👌🏼👍🏼 😋 FoodClick សូមអរគុណដល់បករិយមិត្តសម្រាប់ការគាំទ្រ FoodClick Page បានចំនួន ៥០០០ Lik...
04/11/2020

ម្ហូបឆ្ងាញ់ អារម្មណ៍ល្អ! 🙏🏼🖐🏼👌🏼👌🏼👌🏼👍🏼

😋 FoodClick សូមអរគុណដល់បករិយមិត្តសម្រាប់ការគាំទ្រ FoodClick Page បានចំនួន ៥០០០ Likes ក្នុងរយៈពេលត្រឹមតែជាង ២ខែកន្លងមកនេះ! 🙏🏼

ក្រុមការងារ FoodClick សន្យាថានឹងនាំមកនូវមាតិការអាហារ ឆ្ងាញ់ៗ ល្បីៗ ក្នុងស្រុកជាច្រើនទៀត សម្រាប់ប្រិយមិត្តទាំងអស់គ្នា! សូមតាមដាននៅលើ Page Facebook FoodClick ទាំងអស់គ្នាណា! 🍲

ម៉ោះ! ថ្ងៃនេះយើងទៅញ៉ាំស៊ុបជាមួយ FoodClick វិញម្ដងគឺ ស៊ុបគោពេញចិត្ត ! 🍲រសជាតិមិនប្រែ ម៉ូយញ៉ាំតាំងតែពីនៅក្មេងរហូតមានគ្រួសា...
03/11/2020

ម៉ោះ! ថ្ងៃនេះយើងទៅញ៉ាំស៊ុបជាមួយ FoodClick វិញម្ដងគឺ ស៊ុបគោពេញចិត្ត ! 🍲

រសជាតិមិនប្រែ ម៉ូយញ៉ាំតាំងតែពីនៅក្មេងរហូតមានគ្រួសារហើយក៏នៅតែមកញ៉ាំមិនចេះខាន! ឲ្យតែនឹកដល់ស៊ុបគោ គឺដឹងតែ ស៊ុបគោពេញចិត្តនៅតាមបណ្ដោយផ្លូវមុន្នីវង្សចន្លោះភ្លើងស្តុបអូរឬស្សី និងផ្លូវភ្លោះអូរឬស្សី ហ្នឹងតែម្ដង! ទឹកស៊ុបមានរសជាតិឆ្ងាញ់ បន្ថែមជាមួយទឹកសាច់គោពងមាន់ពិសេស កាន់តែបង្កើនរសជាតិកាន់តែឆ្ងាញ់មួយកម្រិតថែមទៀត! 🤤

អ្នកណាគេហ្វេន ស៊ុបគោពេញចិត្តដូច Admin ខ្លះ? នាំគ្នាទៅសាកមើលៗ ឆ្ងាញ់ដូច Admin ថាអត់? 😋

ម៉ោងដំណើរការ: ចាប់ពីម៉ោង ៤ល្ងាចតទៅ
ទីតាំង: https://goo.gl/maps/joe14kKYDAbmU3a88
លេខទូរស័ព្ទ: 023 219 336

ប្រាកដណាស់បាយស្រូប ជាអាហារពេលព្រឹកដ៏ពេញនិយម ព្រោះវាងាយស្រួលរក និងងាយៗ លឿនៗ! ជាពិសេសនៅហាងបាយស្រូបដែលល្បីប្រចាំតំបន់នីមួយៗ...
02/11/2020

ប្រាកដណាស់បាយស្រូប ជាអាហារពេលព្រឹកដ៏ពេញនិយម ព្រោះវាងាយស្រួលរក និងងាយៗ លឿនៗ! ជាពិសេសនៅហាងបាយស្រូបដែលល្បីប្រចាំតំបន់នីមួយៗ គឺតែងតែមានមនុស្សចេញចូលមិនដាច់តាំងពីបើកលក់រហូតដល់អស់តែម្ដង! ជាកស្ដែងដូច បាយស្រូបភូមិ៦ ដែលមានទីតាំងនៅម្ដុំសាលាភូមិ៦ ជិតរង្វង់មូលផ្សារដើមថ្កូវនេះអញ្ចឹងឯង អ្នកណាមិនល្បី តែទៅមិនទាន់ ផុតលិទ្ធមិនខានឡើយ! មើលអ្នកណាខ្លះស្គាល់កន្លែងនេះ? 🤤

ទីតាំង: https://goo.gl/maps/DNpRo9Ddpy1aRjNH8

តាប៉ែ ត្រប៉ែ ឬដំបែ ពាក្យណាត្រូវ? 🤔 ត្រប៉ែ (នាមសព្ទ) ឈ្មោះបង្អែមមួយប្រភេទ ច្រើនធ្វើដោយបាយដំណើបពូតជាដុំៗមានដំបែជាមេ។ ឧ. ត្...
16/10/2020

តាប៉ែ ត្រប៉ែ ឬដំបែ ពាក្យណាត្រូវ? 🤔

ត្រប៉ែ (នាមសព្ទ) ឈ្មោះបង្អែមមួយប្រភេទ ច្រើនធ្វើដោយបាយដំណើបពូតជាដុំៗមានដំបែជាមេ។ ឧ. ត្រប៉ែដំណើបខ្មៅ, ត្រប៉ែដំណើបស ។

ចឹង ត្រប៉ែ ជាឈ្មោះបង្អែមដែលយើងនិយមហៅ ហើយមានមេដំបែជាគ្រឿងផ្សំ! ចុះមនុស្សនិយាយច្រើន? អ្នកតាប៉ែ? 😂

ប្រភព: វចនានុក្រមសម្ដេចជួនណាត

«ដាំគល់ស្លឹកគ្រៃបញ្ច្រាសចុង ឃាត់មេឃកុំឲ្យភ្លៀង?» 😮ការដាំស្លឹកគ្រៃបញ្ច្រាសនេះ ជាអប្បិយជំនឿមួយ ដែលប្រជាពលរដ្ឋមួយចំនួនបានធ្...
12/10/2020

«ដាំគល់ស្លឹកគ្រៃបញ្ច្រាសចុង ឃាត់មេឃកុំឲ្យភ្លៀង?» 😮

ការដាំស្លឹកគ្រៃបញ្ច្រាសនេះ ជាអប្បិយជំនឿមួយ ដែលប្រជាពលរដ្ឋមួយចំនួនបានធ្វើ និងជឿថា មានប្រសិទ្ធភាពនៅពេលមានរៀបចំកម្មវិធីបុណ្យទាន ឬក៏រៀបចំពិធីមង្គលការជាដើម ដោយពួកគេខ្លាចមានភ្លៀងធ្លាក់ក្នុងថ្ងៃនោះ ពួកគេតែងតែ យកគល់ស្លឹកគ្រៃទៅកប់ដី រួចដាក់គល់វាបញ្ច្រាសឡើងលើ ឬហៅថា ដាំគល់ស្លឹកគ្រៃ​ទ្រ​មេឃ បន្ទាប់មកបួងសួងសុំទឹកសុំដី កុំឲ្យមេឃភ្លៀងក្នុងកម្មវិធីរបស់ពួកគេនោះ។ កាល​ពីសម័យបុរាណប្រសិនបើយើងដាំគល់ស្លឹកគ្រៃបញ្ច្រាសដូច្នេះ មេឃនឹងគ្មានភ្លៀង ឡើយ ព្រោះ​មនុស្ស​មាន​ជំនឿ​គ្រប់ៗគ្នា បើធៀបមកបច្ចុប្បន្នហាក់មានការសាបរលាបអស់ខ្លះ ប៉ុន្តែគួរធ្វើទៅ ក្រែងមានប្រសិទ្ធភាព សក្តិសិទ្ធ ហើយ​ចាត់ទុកថា ជាវិធីចុងក្រោយបំផុតទៅចុះ! ផ្លូវវៀចកុំបង់ ផ្លូវត្រង់កុំចោលនុះអី! 😇

តើអ្នកទាំងអស់គ្នាវិញ ធ្លាប់បានឮ ឬធ្លាប់បានឃើញគេប្រើវិធីនេះ ដើម្បីសុំកុំឲ្យមេឃភ្លៀងទេ?

ចំណែក Admin វិញគឺថាមាន់ដុតនេះជាស្បៀងចុងក្រោយហើយ បើនៅតែភ្លៀងទៀតមានតែរកទិញទូកជិះ ហើយធ្វើ Content ពីចំណីផ្លូវទឹកក្នុងទីក្រុងវិញម្ដងទើបបាន! 😅😂

មេឃ: គេព្យុះសោះថាគេភ្លៀង! 😏

ម៉ោះ! អ្នកណាម៉ូយបង្អែមប្រជាប្រិយផ្សារតាប៉ាង ដែលល្បីឈ្មោះតាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះខ្លះ? 😮Admin សាកម្ដងញ៉ាម ជាប់ម៉ូយដល់ឥឡូ...
03/10/2020

ម៉ោះ! អ្នកណាម៉ូយបង្អែមប្រជាប្រិយផ្សារតាប៉ាង ដែលល្បីឈ្មោះតាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះខ្លះ? 😮

Admin សាកម្ដងញ៉ាម ជាប់ម៉ូយដល់ឥឡូវ! ក្រៅពីបង្អែមគាត់ក៏មាននំប៉័ងប៉ាត់តេឆ្ងាញ់ៗផងដែរណា ចាំលើកក្រោយ Admin អួតនំប៉័ងម្ដង! 🤤🤭 គាត់ចាប់បើកលក់តាំងពីពេលព្រឹកម៉ោង ៧ រហូតដល់យប់ ម៉ោង ៩ឯណោះ! ចឹងឃ្លានស្មើណា មករកស្មើហ្នឹងបាន! 😋

ទីតាំង៖ https://maps.google.com?ftid=0x31095194c59bb72d:0x26c01c0777d3a92b&hl=en-KH&gl=kh

មេឃភ្លៀងរលឹម ត្រជាក់ៗ បានស៊ុបក្ដៅៗ អេមណាស់អ្នកអើយ! 🤤😋🍲 ទីតាំង៖ https://goo.gl/maps/YAd7wTnU7M81y6rm7
02/10/2020

មេឃភ្លៀងរលឹម ត្រជាក់ៗ បានស៊ុបក្ដៅៗ អេមណាស់អ្នកអើយ! 🤤😋🍲

ទីតាំង៖ https://goo.gl/maps/YAd7wTnU7M81y6rm7

បាយហើយមិនទាន់ ម៉ោះ! ម្ជូរក្ដិបស្វាយត្រាំ ស្រួយៗ ហិរៗ កំដរមាត់ជាមួយ Admin អ្នកអើយ! 🤤 ក្រិប! 😋💦
23/09/2020

បាយហើយមិនទាន់ ម៉ោះ! ម្ជូរក្ដិបស្វាយត្រាំ ស្រួយៗ ហិរៗ កំដរមាត់ជាមួយ Admin អ្នកអើយ! 🤤 ក្រិប! 😋💦

ថ្មើរនេះហើយ ល្មមឃ្លានម្ដងទៀតហើយ! 😋 ម៉ោះ! បាយកក បង្កងអប់ពី ផ្ទះបង្កង-Pteah Bangkorng ជាមួយ Admin អ្នកអើយអ្នក! 🤣🤤
21/09/2020

ថ្មើរនេះហើយ ល្មមឃ្លានម្ដងទៀតហើយ! 😋 ម៉ោះ! បាយកក បង្កងអប់ពី ផ្ទះបង្កង-Pteah Bangkorng ជាមួយ Admin អ្នកអើយអ្នក! 🤣🤤

យ៉ាងណាដែរ ទៅភ្ជុំបិណ្ឌប៉ុន្មានថ្ងៃនេះ បានញ៉ាំស៊ូស៊ិខ្មែរអស់ប៉ុន្មានដើមដែរអ្នកអើយ? 😂 ញ៉ាំមិនអស់ ចង់ចៀន ចង់អាំងតាមចិត្តចង់...
20/09/2020

យ៉ាងណាដែរ ទៅភ្ជុំបិណ្ឌប៉ុន្មានថ្ងៃនេះ បានញ៉ាំស៊ូស៊ិខ្មែរអស់ប៉ុន្មានដើមដែរអ្នកអើយ? 😂 ញ៉ាំមិនអស់ ចង់ចៀន ចង់អាំងតាមចិត្តចង់! 🤤

😋 Like Page ដាក់ See first ផង FoodClick នាំទៅរកកន្លែងឆ្ងាញ់ អារម្មណ៍ល្អ!

ប្រភព: Facebook & Google

ម៉ោះ! មកស្គាល់កន្លែងឆ្ងាញ់មួយទៀតជាមួយ Admin! 😋 សាច់គោអាំង នំប៉័ងប៊័រ មុខផ្សាអូរឫស្សីយើងហ្នឹង! អ្នកណាគេស្គាល់ខ្លះ? ហើយអ្ន...
20/09/2020

ម៉ោះ! មកស្គាល់កន្លែងឆ្ងាញ់មួយទៀតជាមួយ Admin! 😋 សាច់គោអាំង នំប៉័ងប៊័រ មុខផ្សាអូរឫស្សីយើងហ្នឹង! អ្នកណាគេស្គាល់ខ្លះ? ហើយអ្នកមិនស្គាល់ទៅសាកមើលៗ ពេញចិត្តដូច Admin អត់? 🤤

ទីតាំង: https://goo.gl/maps/k1cY4ae1y4ybpn4F7

18/09/2020

អនុមោទនាបុណ្យភ្ជុំបិណ្យ! បាយឆាឆ្ងាញ់ អ្នកលក់ស្អាត ល្បី២១ឆ្នាំមកហើយ! 🤩

តោះអ្នកណានៅសៀមរាបខ្លះ ទៅស្គាល់ idol បាយឆាល្បីប្រចាំតំបន់ពីរសជាតិឆ្ងាញ់ និងសេវាកម្មល្អជាង ២០ឆ្នាំមកហើយគឺ អ៊ីប្រជ្រុយបាយឆា មីឆាក្បែរវិទ្យាល័យ ១០មករា ទីរួមខេត្តសៀមរាបយើងហ្នឹង! 🤩

មើល Clip ខាងក្រោមមើលទំនងមែនអត់? 😋 អូហ! ប្រិយមិត្តភាគច្រើននិយាយថា កូនអ៊ីប្រជ្រុយក៏សម្រស់មិនណយដែរណា! 😂

ទំនាក់ទំនង: 012565998
ទីតាំង: https://goo.gl/maps/kPUXaeZej4J1QQtRA

ស្រុក Admin គេហៅបបរបាញ់កាញ់! ចុះអ្នកទាំងអស់គ្នាវិញ? 🤤 របៀបថា ៣ គ្រូកអស់ 😂
16/09/2020

ស្រុក Admin គេហៅបបរបាញ់កាញ់! ចុះអ្នកទាំងអស់គ្នាវិញ? 🤤 របៀបថា ៣ គ្រូកអស់ 😂

When they ask if you eat shrimp? Me: 👀
15/09/2020

When they ask if you eat shrimp?
Me: 👀

មិត្តអ្នកណាខ្លះចូលចិត្តជុំគ្នាញ៉ាំប្រហិត លាយត្រាវ? Admin សុំមើលមុខតិចមើល! 🌚😂
14/09/2020

មិត្តអ្នកណាខ្លះចូលចិត្តជុំគ្នាញ៉ាំប្រហិត លាយត្រាវ? Admin សុំមើលមុខតិចមើល! 🌚😂

នេះនែ រកឃើញហើយ គុយទាវឆ្ងាញ់នៅភ្នំពេញ! អ្នកណាស្គាល់ខ្លះ កន្លែងល្បីយូរឆ្នាំមកហើយ គុយទាវប្រហិតធំ ក្រោយសាលាព្រះយុគន្ធរ យើងហ្...
13/09/2020

នេះនែ រកឃើញហើយ គុយទាវឆ្ងាញ់នៅភ្នំពេញ! អ្នកណាស្គាល់ខ្លះ កន្លែងល្បីយូរឆ្នាំមកហើយ គុយទាវប្រហិតធំ ក្រោយសាលាព្រះយុគន្ធរ យើងហ្នឹង! ទឹកស៊ុបជាតិ សាច់ឆ្ងាញ់ ប្រហិតពិសេស 🤤 ចង់ញ៉ាំពេលព្រឹកក៏បាន ថ្ងៃត្រង់ក៏បាន ល្ងាចក៏មានលក់! គេបើកតាំងពីម៉ោង 7ព្រឹក ដល់ 9យប់តែម្ដង! 🤤

ទីតាំង: គុយទាវប្រហិតធំ https://goo.gl/maps/LBT6tThGC82ZSBif7

Address

#54, Street 141
Phnom Penh

Alerts

Be the first to know and let us send you an email when FoodClick posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Nearby media companies


Other Media/News Companies in Phnom Penh

Show All