Lay Lyhour

Lay Lyhour Student

13/07/2024

សារសំឡេងពិសេស​ សម្តេចធិបតី​ នាយករដ្ឋមន្រ្តី​ "ពាក់ព័ន្ធអំពីព័ត៌មានប្រឌិតលេីបញ្ហារថយន្តអគ្គិសនី"

បញ្ចប់គោរមងារឧកញ៉ា ស្រី ស៉ីណា ក្រោយបាញ់សម្លាប់ជនរងគ្រោះ ២នាក់គូដណ្ដឹង នៅបុរីប៉េងហួតបឹងស្នោរ ភ្នំពេញ៖ ព្រះករុណា ព្រះបាទ ស...
20/06/2024

បញ្ចប់គោរមងារឧកញ៉ា ស្រី ស៉ីណា ក្រោយបាញ់សម្លាប់ជនរងគ្រោះ ២នាក់គូដណ្ដឹង នៅបុរីប៉េងហួតបឹងស្នោរ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ស្រី ស៉ីណា បន្ទាប់ពីកើតឡើងករណីបាញ់សម្លាប់ជនរងគ្រោះ ២នាក់គូដណ្ដឹង នៅក្នុងបុរីប៉េងហួតបឹងស្នោរ រាជធានីភ្នំពេញ ៕

02/05/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ករណីផ្ទុះគ្រាប់បែប នៅភូមិភាគ៣ ខេត្តកំពង់ស្ពឺ គឺដោយសារបញ្ហាបច្ចេកទេស

02/05/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុមមួយនៅអាមេរិក ផ្សព្វផ្សាយគ្នាគាត់ ដាក់ផែនការដើម្បីបដិសេធ លើគម្រោងព្រែកជីកហ្វូណន ខ្ញុំថាអ្នកឯងដើរក្រឡាខុសហើយ

02/05/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគណៈគ្រប់គ្រងសាលា អាចមានសិទ្ធផ្អាកការសិក្សា ប្រសិនបើថ្ងៃណា មានអាកាសធាតុលើស៤០អង្សា ហើយសាលារៀនមិនអំណោយផល

02/05/2024

ប្រមុខរាជរដ្ឋាភិបាល ប្រកាសថា ចាប់ពីពេលនេះ ដល់ឆ្នាំ២០២៥ មិនឱ្យផ្តល់អាជ្ញាប័ណ្ណ សម្រាប់កំពង់ផែកម្រិត១ទៀតទេ ដើម្បីឱ្យកំពង់ផែដែលមានស្រាប់ រីកលូតលាស់សិន

02/05/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មានមហិច្ឆតាអភិវឌ្ឍន៍កំពង់ផែព្រះសីហនុ ឱ្យក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ នៅឆ្នាំ២០៥០

02/05/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកឧកញ៉ា គិត ម៉េង បានប្រាប់ខ្ញុំថា​ រថភ្លើងមកថ្មីនេះ ជិះទៅស្រួល ដូចជិះកប៉ាល់ហោះអីចឹង

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាត្រឡប់មកដល់កម្ពុជាប្រកបដោយសុខសុវត្ថិភាពភ្នំពេញ៖ សម្តេចមហាបវរ...
20/10/2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាត្រឡប់មកដល់កម្ពុជាប្រកបដោយសុខសុវត្ថិភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាទៀបភ្លឺថ្ងៃសៅរ៍ ទី២១ តុលា ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ ក្រោយពីបញ្ចប់បេសកកម្មការងាររយៈពេល ៥ថ្ងៃនៅសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ៕

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញបិទវគ្គបំប៉នជំនាញរយៈពេលខ្លីស្ដីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៅស្នងការខេត្តត្...
26/06/2023

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញបិទវគ្គបំប៉នជំនាញរយៈពេលខ្លីស្ដីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៅស្នងការខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លីស្ដីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានរាយការណ៍ ជូនឯកឧត្តមគណៈអធិបតី និងអង្គពិធីទាំងមូល អំពីសភាពការណ៍ និងលទ្ធផលការងារ ក្នុងឆមាសទី១ ឆ្នាំ២០២៣ និងអំពីលទ្ធផលបូកសរុប វគ្គបំប៉ន ដែលបានដំណើរការរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង បានពាំនាំនូវថវិកាចំនួន ១០លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានមានប្រសាសន៍ កោតសរសើរដល់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍អង្គភាព អង្គភាពចំណុះ រួមនិងការបើកវគ្គបំប៉នរយៈពេលខ្លីខាងលើ ជូនដល់ មន្ត្រីនគរបាលរដ្ឋបាល គួរជាទីមោទនៈ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានផ្ដល់អនុសាសន៍បន្ថែម ឲ្យមន្ត្រីដែលបានចូលរៀនវគ្គបំប៉នខាងលើ ត្រូវយកចំណេះដឹងទាំងនោះ ទៅអនុវត្តផ្ទាល់ បម្រើការងារជូនអង្គភាពខ្លួន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរនិងមានទំនាក់ទំនងល្អ ជាមួយពួកគាត់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានក្រើនរំលឹកដល់នគរបាលការពារព្រំដែន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ល្បាត បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស តាមខ្សែបន្ទាត់ព្រំដែន ពិសេសការលួចឆ្លងដែនខុសច្បាប់ ៕

លោកជំទាវ មិថុនា ភូថង ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្តកោះកុង ដើម្បីពិនិត្យ និងផ្តល់យោបល់ លើសេច...
09/06/2023

លោកជំទាវ មិថុនា ភូថង ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្តកោះកុង ដើម្បីពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងបញ្ជីគម្រោងអាទិភាពដោយប្រើប្រាស់ថវិកាខេត្តឆ្នាំ២០២៤-២០២៦

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងបញ្ជីគម្រោងអាទិភាពដោយប្រើប្រាស់ថវិកាខេត្តឆ្នាំ២០២៤-២០២៦។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមស្វាគមន៍ប្រកបដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅ នូវវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោកបណ្ឌិត លោក លោកស្រី ពិតជាមានក្តីសោមនស្សរីករាយជាទីបំផុតដែល បានមកចូលរួមជាអធិបតី ក្នុងឱកាសបើកកិច្ចប្រជុំនាពេលនេះ ក្នុងនាមគណៈកម្មាធិការសម្របសម្រួល បច្ចេកទេស។

លោកជំទាវអភិបាលខេត្ត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល បានអនុញ្ញាតឱ្យក្រុមការងារកសាងផែនការខេត្ត ដាក់សេចក្តីព្រាងបញ្ជីគម្រោងជាអាទិភាពដោយប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៤-២០២៦ ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត នាពេលថ្ងៃនេះ ដើម្បីសុំការពិនិត្យ និងផ្ដល់យោយល់។

ដោយយោងទៅលើសេចក្តីសម្រេច ស្តីពីការរៀបចំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស លោកជំទាវ មិថុនា ភូថង បានបញ្ជាក់ជូនដោយសង្ខេបស្តីពី តួនាទី និងភារកិច្ច សំខាន់ៗដូចខាងក្រោម៖
-សម្របសម្រួល រៀបចំ ផែនការអភិវឌ្ឍន៍ និងថវិកា
-សម្របសម្រួលកិច្ចការរបស់ក្រុមប្រឹក្សាខេត្តជាមួយមន្ទីរ អង្គភាពជំនាញរបស់ក្រសួងស្ថាប័ននានា
-កិច្ចសហប្រតិបត្តិការ និងសម្របសម្រួលនៅក្នុងរដ្ឋបាលឯកភាពខេត្ត
-កិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលរវាងក្រុមប្រឹក្សាខេត្តជាមួយក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សាឃុំ និង ក្រុមប្រឹក្សាសង្កាត់នៅក្នុងខេត្ត
-កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងក្រុមប្រឹក្សាខេត្តជាមួយក្រុមប្រឹក្សាពាក់ព័ន្ធផ្សេងៗ
-ការងារទាក់ទងនឹងមុខងារ និងធនធាន។
ការរៀបចំសេចក្តីព្រាងបញ្ជីគម្រោងគ្រោងប្រើប្រាស់ថវិកាខេត្ត ២០២៤-២០២៦ ត្រូវបានរៀបចំឡើងតាមលំដាប់លំដោយ ស្របតាមប្រកាសអន្តរក្រសួងលេខ ១៤៩ ផក.ប្រក ស្តីពីការដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំ បំពេញបន្ថែមលើសេចក្ដីណែនាំបច្ចេកទេសស្តីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលខ្លឹមសារសំខាន់ គឺការចាប់ផ្តើមរៀបចំកម្មវិធីវិនិយោគនៅថ្នាក់ក្រោមជាតិ ត្រូវដំណើរការទៅឱ្យស្របទៅនឹងដំណើរការរៀបចំថវិកា ហើយស្របទៅនឹងរចនាសម្ព័ន្ធថ្មីនៃការគ្រប់គ្រងនៅតាមបណ្តាក្រុង ស្រុក។

សេចក្តីព្រាងបញ្ជីគម្រោង ដែលបានលើកឡើង ឈ្មោះគម្រោងសំខាន់ៗ ដែលបានរំលេចឡើងក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាផែនទីចង្អុលប្រាប់ផ្លូវ ដើម្បីប្រើប្រាស់ជាមូលដ្ឋានដ៏សំខាន់ក្នុងការធ្វើសេចក្តីសម្រេចចិត្ត អំពីការអភិវឌ្ឍន៍ខេត្ត ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម(បីឆ្នាំ) និងថវិកាប្រចាំឆ្នាំរបស់ខេត្ត និងអ្នកពាក់ព័ន្ធជុំវិញខេត្ត។

ក្នុងន័យនេះមានន័យថា រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធជុំវិញខេត្តអាចប្រើប្រាស់ជាមូលដ្ឋានក្នុងការរៀបចំប្រើប្រាស់ថវិកា ក៏ដូចជាស្នើសូមថវិកាទៅស្ថាប័ន ជំនាញ ដើម្បីបង្ហាញអំពីទំហំសូចនាករ ការកំណត់វាស់វែងធនធានថវិកា ក្នុង ការវិភាជន៍ថវិកាទៅតាមទំហំនៃសូចនាករនីមួយៗ។ ដូច្នេះក្នុងឱកាសដ៏ប្រពៃនេះ លោកជំទាវអភិបាលខេត្ត សូមឱ្យសមាជិក សមាជិកា នៃកិច្ចប្រជុំមេត្តារួមគ្នា ពិនិត្យ និងផ្តល់យោបល់ កំណត់នូវបញ្ហាប្រឈមនានា ដែលមានកន្លងមក ក្នុងការអនុវត្តតួនាទី ក៏ដូចជាបញ្ហាប្រឈមនៅមូលដ្ឋានផ្ដល់ជាធាតុចូលបន្ថែមទៀត ជូនដល់ក្រុមការងារកសាងផែនការ ដើម្បី ដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៤-២០២៦ អនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកជំទាវអភិបាលខេត្ត សង្ឃឹមថាលទ្ធផលនៃ ការពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងបញ្ជីគម្រោងគ្រោងប្រើប្រាស់ថវិកាខេត្ត នាឆ្នាំនេះ នឹងជាប្រយោជន៍សម្រាប់ការប្រើប្រាស់លើកិច្ចអភិវឌ្ឍន៍របស់ខេត្តឱ្យចំគោលដៅ ដើម្បីសម្រេច គោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របតាមតម្រូវការអាទិភាពជាក់ស្ដែងរបស់ប្រជាជនទូទាំងខេត្ត និងចូលរួម គាំទ្រដល់កម្មវិធីវិនិយោគ របស់ឃុំ សង្កាត់ដែលជាគម្រោងអាទិភាព ដែលមានដាក់បង្ហាញជូនក្នុងវេទិកាពិគ្រោះយោបល់ និងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុក នាពេលខាងមុខ ក្នុងការគៀគរធនធានថវិកា ការគាំទ្រពីមន្ទីរវិស័យ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីការលើកកម្ពស់គុណភាពសេវាសាធារណៈ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាព រស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត បានប្រសើរឡើង ៕

នាយឧត្តមសេនីយ៍ កែវ វណ្ណថន អនុញ្ញាតឲ្យ ទីប្រឹក្សាទទួលកិច្ចការនគរបាលអមស្ថានទូតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និង...
09/06/2023

នាយឧត្តមសេនីយ៍ កែវ វណ្ណថន អនុញ្ញាតឲ្យ ទីប្រឹក្សាទទួលកិច្ចការនគរបាលអមស្ថានទូតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ នារសៀលថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យ ឯកឧត្តម LI XIANG MING ទីប្រឹក្សាទទួលកិច្ចការនគរបាលអមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា និងប្រតិភូក្រសួងសន្តិសុខសាធារណៈ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម LI XIANG MING ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងប្រទេសចិន និងបានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានអនុវត្តយ៉ាងល្អប្រសើរក្នុងការជំរុញកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានឯកភាពចំពោះការវាយតម្លៃរបស់ឯកឧត្តមទីប្រឹក្សា និងឯកភាពបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និតថែមទៀត ដើម្បីបង្កើននិងពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសលើវិស័យអនុវត្តច្បាប់នៃប្រទេសទាំងពីរ ៕

ឯកឧត្តម វេង សាខុន ណែនាំ​ដល់សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីទាំង ១៤០រូប ត្រូវគោរពលក្ខន្តិកៈរបស់គណបក្សភ្នំពេញ៖ ឯកឧត្តម វេង ស...
09/06/2023

ឯកឧត្តម វេង សាខុន ណែនាំ​ដល់សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីទាំង ១៤០រូប ត្រូវគោរពលក្ខន្តិកៈរបស់គណបក្ស

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្ត​កំពង់ចាម នារសៀលថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សដទៃ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា សរុបចំនួន ១៤០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

មានមតិសំណេះសំណាលទៅកាន់បងប្អូនដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរពីគណបក្សដទៃ ដើម្បីមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ទាំង ១៤០នាក់ ឯកឧត្តម វេង សាខុន បានពាំនាំនូវសារសួរសុខទុក្ខ និងសារស្វាគមន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនជាសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី។

ឯកឧត្តម វេង សាខុន ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ហើយឯកឧត្តមជឿជាក់យ៉ាងមុតមាំថា សមាជិកថ្មីយើងនឹងក្លាយជាសកម្មជនដ៏ឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋយើងឱ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តមបានបញ្ជាក់ថា មានសន្តិភាព ទើបមានការអភិវឌ្ឍ និងរីកចំរើនជឿនលឿនបាន។

នាឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមការងារ ក៏បានណែនាំ​ដល់សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីទាំង ១៤០រូប ត្រូវគោរពលក្ខន្តិកៈរបស់គណបក្ស រក្សាគោលជំហរស្មោះត្រង់ចំពោះគណបក្ស ត្រូវផ្សព្វផ្សាយអំពីអំពើល្អ និងសមិទ្ធផលជាច្រើនដែលសម្តេចប្រធាន និងគណបក្សបាន និងកំពុងសម្រេច ពិសេសទៅចូលរួមបោះឆ្នោតគាំទ្រសម្តេចប្រធាន និងគណបក្សឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ៕

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការ​ និងអនុគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនា...
26/04/2023

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការ​ និងអនុគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការ​ និងអនុគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា​ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃគណៈកម្មការ​ អនុគណៈកម្មការ​ និងយុវជនកាកបាទក្រហមកម្ពុជា​ ជាសមាជិកពេញសិទ្ធិ​ និងអ្នកសង្កេតការណ៍នៃវេទិកាយុវជនលេីកទី២​ សរុបចំនួន​ ៦០នាក់។

របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
-ពិភាក្សាឆ្លងរបៀបវារៈ​ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលេីកទី២០​ និងវេទិកាយុវជនលេីទី២​ និងទិសដៅការងារបន្ត។
-ពិនិត្យ​ និងពិគ្រោះយោបល់លេីភារកិច្ច​ និងការទទួលខុសត្រូវ​របស់សមាជិកម្នាក់ៗក្នុងអំឡុងពេលត្រៀមរៀបចំកិច្ចប្រជុំ។
-បញ្ហាផ្សេងៗ ៕

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុនភ្នំពេញ៖...
26/04/2023

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូ អញ្ជើញដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ត្រូវជាម្តាយបង្កើតឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលបានទទួលអនិច្ចកម្ម កាលពីល្ងាចថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ ៕

រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រ...
26/04/2023

រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព និងទារក នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម PARK Heung Kyung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព និងទារក នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី អគារមណ្ឌលសុខភាពអូរជុំ អគារមណ្ឌលសុខភាពតាវែង និងអគារមណ្ឌលសុខភាពអណ្តូងមាស នៃខេត្តរតនគិរី ព្រមទាំងអគារសម្ភព នៃមន្ទីរពេទ្យបង្អែកស្រុក កោះញែក ខេត្តមណ្ឌលគីរី ព្រមទាំងផ្តល់ជូនរថយន្តគិលានុសង្រ្គោះ ចំនួន ៦គ្រឿង និងទូក ចំនួន ៦គ្រឿង ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ ជាមួយគ្នានេះ បានបំពាក់ឧបករណ៍ពេទ្យទំនើបៗ ដល់អង្គភាពទាំងនោះ ព្រមទាំងជួយបណ្តុះបណ្តាលធនធានមនុស្សទាំងនៅក្នុងប្រទេស និងសាធារណៈរដ្ឋកូរ៉េផងដែរ។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូក្រសួងសុខាភិបាល អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោកប្រធានអង្គការ (KOICA) និងលោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល បងប្អូនប្រជាពលរដ្ឋ ៕

នាយឧត្តមសេនីយ៍ កែវ វណ្ណថន ទទួលជួបពិភាក្សារការងារជាមួយ ទីប្រឹក្សា និងជាអគ្គកុងស៊ុល នៃស្ថានទូតហ្វីលីពីនប្រចាំកម្ពុជាភ្នំពេ...
26/04/2023

នាយឧត្តមសេនីយ៍ កែវ វណ្ណថន ទទួលជួបពិភាក្សារការងារជាមួយ ទីប្រឹក្សា និងជាអគ្គកុងស៊ុល នៃស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោកស្រី Emma R.Sarne ទីប្រឹក្សា និងជាអគ្គកុងស៊ុល នៃស្ថានទូតហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សារការងារ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ហ្វីលីពីន និយាយជារួម និងដោយឡែករវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថានទូតហ្វីលីពីនប្រចាំនៅកម្ពុជា នាពេលកន្លងមក និងប្តេជ្ញាបន្តកិច្ចសហការល្អបន្ថែមទៀត ដើម្បីពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តការរវាងស្ថាប័នទាំងពីរ ៕

Address


Website

Alerts

Be the first to know and let us send you an email when Lay Lyhour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lay Lyhour:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share