SOUM SOMON ស៊ុំ សំអុន

SOUM SOMON ស៊ុំ សំអុន យើងរួមគ្នារៀន រួមគ្នាធ្វើ រួមគ្នាបង្រៀន និងចែករំលែក ដើម្បីទាំងអស់គ្នា!

04/11/2023

My friend: ថ្ងៃច័ន្ទ​ប្រឡងហេីយ ហែងភ័យអត់?
Me: អត់!

រៀនតភ្លើង😂 និងមកស្គាល់ឧបករណ៍មួយចំនួន
11/06/2023

រៀនតភ្លើង😂 និងមកស្គាល់ឧបករណ៍មួយចំនួន

កំណត់ផាសដើមនៃរលកតម្រួត
24/04/2023

កំណត់ផាសដើមនៃរលកតម្រួត

គោលការណ៍រលកតម្រួត និងរលកជញ្រ្ជុំ #រលក  #រូបវិទ្យា
04/04/2023

គោលការណ៍រលកតម្រួត និងរលកជញ្រ្ជុំ
#រលក #រូបវិទ្យា

06/02/2023

សម្ដេចលោកមានចម្ងល់ថា ហេតុអ្វីបានជាចំនួនសិស្សប្រុសប្រឡងជាប់បាក់ឌុបតិចជាងសិស្សស្រី?

04/12/2022
04/12/2022

សូមសំណាងល្អទៅអ្នករាល់គ្នាតាមដែលខ្លួនឯងបានខិតខំប្រឹងប្រែងកន្លងមក

04/12/2022

រៀនលេងៗ ប្រឡងមែនទែន

03/12/2022

វីដេអូ៖ បទប្បញ្ញត្តិសម្រាប់បេក្ខជនត្រូវយល់ដឹង និងអនុវត្តនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២

ទៅមើលឈ្មោះស្អែកម៉ោង 9ព្រឹក 😊
03/12/2022

ទៅមើលឈ្មោះស្អែកម៉ោង 9ព្រឹក 😊

02/12/2022

ការប្រឡងធ្វើឡើងមិនមែនដើម្បីទម្លាក់សិស្សទេ តែដើម្បីឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រសម្រាប់អនាគតរបស់សិស្ស

ប្រភពវីដេអូ: MoEYS Cambodia

រំលឹកលេងៗ 😊
28/11/2022

រំលឹកលេងៗ 😊

28/11/2022

វីដេអូបន្តស្តីពី៖ ប្រការគួរយល់ដឹងអំពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២

ប្រភព: MoEYS Cambodia

27/11/2022

ចេញឈ្មោះ និងមណ្ឌលប្រឡងខ្លះៗហើយ មានអារម្មណ៍ថាដូចកាន់តែជិតដល់ហើយ😢

កុំភ័យអី😊
27/11/2022

កុំភ័យអី😊

21/11/2022

វិញ្ញាសាបាក់ឌុបមិនតឹងពេក មិនធូរពេក តែល្មមសម្រាប់សិស្ស

ប្រភព: Thmey Thmey

13/09/2022
16/08/2022
04/08/2022
04/08/2022

🤣

13/04/2022

បែកគ្នាយូរហើយ ខ្ញុំអត់ដែលបានផុសញឹកញាប់សោះ 😁

លំហាត់រូបវិទ្យាប្លែកៗ ក្នុង App Tesdopi តេស្ត១២✨ទាញយកកម្មវិធីរៀន Tesdopi 👉 https://onelink.to/tesdopi
28/03/2022

លំហាត់រូបវិទ្យាប្លែកៗ ក្នុង App Tesdopi តេស្ត១២
✨ទាញយកកម្មវិធីរៀន Tesdopi 👉 https://onelink.to/tesdopi

លំហាត់រូបវិទ្យាថ្នាក់ទី១០ សម្ពាធនៃសន្ទនីយ៍ស្តាទិច ប្រភព: Tesdopi តេស្ត១២
22/03/2022

លំហាត់រូបវិទ្យាថ្នាក់ទី១០ សម្ពាធនៃសន្ទនីយ៍ស្តាទិច
ប្រភព: Tesdopi តេស្ត១២

21/01/2022
បន្ទុក និងដែនអគ្គីសនីចូល Telegram: https://t.me/reancommunity #រូបវិទ្យា  #អគ្គិសនី
11/01/2022

បន្ទុក និងដែនអគ្គីសនី
ចូល Telegram: https://t.me/reancommunity

#រូបវិទ្យា #អគ្គិសនី

21/12/2021

🧠 រៀនគួរច្រើនម៉ោង ពិតជាចេះនិងប្រឡងជាប់មែនអត់?

តាមបទពិសោធន៍អេដមីនផ្ទាល់ជាគ្រូបង្រៀនសិស្សវិទ្យាល័យ អេដមីនបានជួបសិស្សជាច្រើនប្រភេទ តែថ្ងៃនេះអេដមីនសូមលើកយកប្រភេទសិស្សដែលរៀនគួរច្រើនម៉ោង ដោយរំពឹងថាខ្លួនឯងនឹងអាចចេះច្បាស់នូវមេរៀននិងលំហាត់ ហើយអាចប្រឡងជាប់បាននិទ្ទេសល្អជាដើម។

សិស្សខ្លះគាត់ខំរៀនពីព្រឹករហូតដល់ល្ងាច ចេញពីម៉ោងមួយចូលម៉ោងមួយទៀត រៀនម៉ោងសាលាផង ម៉ោងគួរផង ទំរាំចប់ម៉ោងអស់គឺមួយថ្ងៃពេញតែម្តង គ្មានសូម្បីតែពេលសម្រាប់ខ្លួនឯងសម្រាក និងអនុវត្តធ្វើលំហាត់បន្ថែមដោយខ្លួនឯងផង។

🔻អ៊ុីចឹងសួរថាតើការៀនបែបនេះមានប្រសិទ្ធភាពអត់?

តាមពិតការចំណាយពេលរៀនគួរច្រើនម៉ោង មិនប្រាកដថាមានប្រសិទ្ធភាពល្អទាំងអស់នោះទេ! ព្រោះយើងគ្មានពេលច្រើនក្នុងអនុវត្តលំហាត់បន្ថែមដោយខ្លួនឯង ជាពិសេសគឺយើងគ្មានពេលវេលាសម្រាប់ឱ្យរាងកាយ និងខួរក្បាលរបស់យើងបានសម្រាក ដើម្បីបង្កើនការចងចាំ និងមានគំនិតអ្វីថ្មីក្នុងការធ្វើអ្វីមួយ។ ពេលដែលយើងចំណាយពេលច្រើនក្នុងមួយថ្ងៃពេញវាធ្វើឱ្យយើងអស់កម្លាំងពីខ្លួន ហើយខួរក្បាលរបស់យើងប្រើការច្រើនក្នុងមួយថ្ងៃពេញ ធ្វើឱ្យពេលមកដល់ផ្ទះអស់កម្លាំងចង់តែគេងតែម្តង 🥱

🔻ទម្លាប់មកដល់ផ្ទះចង់តែគេង

ការដែលយើងរៀនច្រើនម៉ោងពេលមកដល់ផ្ទះអស់កម្លាំងចង់តែគេង ដោយគ្មានពេលបានធ្វើលំហាត់ និងទន្ទេញមេរៀនបន្ថែមដោយខ្លួនឯង ការធ្វើបែបនេះដដែលៗ វានឹងក្លាយជាទម្លាប់អាក្រក់មួយដែលធ្វើឱ្យយើងខ្ចិលស្វ័យសិក្សា ដោយរំពឹងតែថារៀនគួរហើយចេះ មិនបាច់រៀនខ្លួនឯងទៀតទេ តែដល់ពេលប្រឡងធ្វើអត់ចេញអីមួយ 😥

ដូចនេះដើម្បីឱ្យការសិក្សារបស់យើងកាន់តែមានប្រសិទ្ធភាពប្អូនៗ ត្រូវមានទម្លាប់ ឬបង្កើតទម្លាប់ស្វ័យសិក្សាស្រាវជ្រាវឱ្យឯងឱ្យបានច្រើនតាមដែលអាចធ្វើបាន ហើយអេដមីនក៏អាចប្រាប់បានថារៀនខ្លួនឯងឱ្យបានច្រើនជាងម៉ោងរៀនគួរទៀតទើបប្រសើរ😍

🔻តើរៀនខ្លួនឯង ឬស្វ័យសិក្សាម៉េចទៅ?

👉រៀនមេរៀនឱ្យឆ្អិន ឬឱ្យច្បាស់
ការរៀនខ្លួនឯងអាចនឹងពិបាកសម្រាប់ប្អូនៗដំបូងៗ ហើយអាចប្រើពេលច្រើនជាងធម្មតាតែសូមប្អូនៗ កុំបោះបង់វាបន្តធ្វើវាឱ្យក្លាយជាទម្លាប់ មិនយូរទេប្អូននឹងឃើញថាខ្លួនឯងរីកចំរើនជាងមុន 👏 បើតាមអ្នកវិទ្យសាស្រ្ត ជាទូទៅបង្កើតទម្លាប់ថ្មីមួយអាចប្រើពេលជាមធ្យម 66 ថ្ងៃដើម្បីអោយវាចាក់ឬសក្នុងសកម្មភាពប្រចាំថ្ងៃរបស់យើង។

👉មើលមេរៀនទុកមុន
ដូចដែលកីឡាករបាល់ទាត់ មុនចូលប្រកួតពួកគាត់ទាមទារហ្វឹកហាត់មុនជាចាំបាច់ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតជាក់ស្តែង។ ដូចគ្នាដែរក្នុងការសិក្សាប្អូនត្រូវមើលមេរៀនមុនដល់ម៉ោងគ្រូពន្យល់មេរៀនក្នុងថ្នាក់ វាអាចជួយឱ្យយើងកាន់តែច្បាស់មេរៀនពេលគ្រូគាត់ពន្យល់ ឬអាចថាពេលយើងរៀនមុន យើងអាចមានចម្ងល់ ចឹងប្អូនអាចយកចម្ងល់នោះទៅសួរគ្រូក្នុងម៉ោងរៀនបាន។

👉ធ្វើតេស្តសមត្ថភាពក្រោយរៀនមេរៀនចប់
ដើម្បីដឹងថាតើយើងចេះច្បាស់ដល់កម្រិតណា ប្អូនគួរតែធ្វើតេស្តសមត្ថភាពរបស់ប្អូន ដោយធ្វើលំហាត់ក្នុងសៀវភៅពុម្ព សៀវភៅឯកសារផ្សេងៗ ឬអាចតេស្តសមត្ថភាពជាមួយកម្មវិធីទូរស័ព្ទដៃ វេបសាយដែលមានសំណួរ លំហាត់ និងចម្លើយដែលអាចឱ្យប្អូនផ្ទៀងផ្ទាត់ក្រោយធ្វើចប់។

👉រៀនបំពេញចំណុចខ្វះចន្លោះ
ក្រោយពីប្អូនបានធ្វើតេស្តសមត្ថភាពរួច ប្រាកដណាស់ប្អូននឹងមានចំណុចខ្វះចន្លោះទោះច្រើន ឬតិចក្តីតែងតែមាន ចឹងប្អូនគួរគប្បី ទៅបំពេញចំណុចដែលប្អូនអត់ច្បាស់ ឬខ្វះចន្លោះនោះភ្លាម កុំទម្លាប់ទុកវាសិនចាំរៀនពេលក្រោយ ឬទុកពេលរៀនជាមួយគ្រូម៉ោងគួរជាដើម។

👉បង្រៀនទៅមិត្តភក្តិនូវអ្វីដែលខ្លួនចេះ និងបានរៀនរួច
ការដែលប្អូនជួយបង្រៀនមិត្តភក្តិរបស់ប្អូន វាក៏អាចជួយឱ្យប្អូនកាន់តែច្បាស់ និងចាំមេរៀនដែលប្អូនរៀនរួចផងដែរ ជាពិសេសប្អូនក៏អាចស្វែងរកចំណុចដែលប្អូនមិនទាន់ច្បាស់ផងដែរ ហើយអាចនឹងសិក្សាស្រាវជ្រាវបន្ថែមទៀត ដែលវាធ្វើឱ្យយើងកាន់តែរីកចំរើន។

👉ញុំា និងសម្រាកឱ្យបានគ្រប់គ្រាន់
ការញុំា និងសម្រាកពិតជាសំខាន់ណាស់ បើយើងនិយាយអំពីការគេង ឬសម្រាកឱ្យបានគ្រប់គ្រាន់វាធ្វើឱ្យខួរក្បាលយើងចង់ចាំបានល្អ និងមានគំនិតបង្កើតអ្វីថ្មីៗផងដែរ។
ចំពោះការញុំាវាធ្វើឱ្យយើងមានកម្លាំងនឹងបន្តការសិក្សារបស់យើងបន្តទៀត បើមិនមានពេលគ្រាន់សម្រាប់ញុំាអាហារបន្ថែមថាមពលឱ្យខ្លួនឯង វានឹងធ្វើឱ្យប្អូនខ្សោយ ឬអាចមានបញ្ហាសុខភាពដែលអាចបង្អាក់ការសិក្សារបស់ប្អូនផងដែរ។

អេដមីនសរសេរច្រើនបន្តិចហើយណា៎ ព្រោះតែអេដមីនចង់ឱ្យប្អូនៗ រៀនឱ្យចំគោលដៅ និងការសិក្សារបស់ប្អូនបានប្រសើរជាងមុន។ អរគុណច្រើនពីអេដមីន😊🙏

Address

552
Toul Kork
12501

Alerts

Be the first to know and let us send you an email when SOUM SOMON ស៊ុំ សំអុន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SOUM SOMON ស៊ុំ សំអុន:

Videos

Share

Nearby media companies


Other Digital creator in Toul Kork

Show All

You may also like