Kramapost.com

Kramapost.com News, advice, insight, profiles and guides for establishing and aspiring leaders and entrepreneurs.
(10)

We highlight ideas and visions from leaders, entrepreneurs, outstanding or highly-experienced people to provide as key messages in purpose for educate, motivate and inspire readers/personnel to grow and make a positive impact on their daily life.

មនុស្សចោរប៉ោបៀរ កុំយកខ្លួនបៀត  #ល្បែងអនឡាញ  #ពាក្យចាស់  #ពាក្យអប់រំ
13/02/2024

មនុស្សចោរប៉ោបៀរ កុំយកខ្លួនបៀត #ល្បែងអនឡាញ #ពាក្យចាស់ #ពាក្យអប់រំ

“ការផ្លាស់ប្តូរ គួរតែចាប់ផ្តើមបន្តិចម្ដងៗ ពីព្រោះទិសដៅត្រឹមត្រូវ សំខាន់ជាងល្បឿន” ឃ្លានេះ ធ្ងន់លើសារៈសំខាន់នៃវឌ្ឍនភាពដែលម...
12/02/2024

“ការផ្លាស់ប្តូរ គួរតែចាប់ផ្តើមបន្តិចម្ដងៗ ពីព្រោះទិសដៅត្រឹមត្រូវ សំខាន់ជាងល្បឿន” ឃ្លានេះ ធ្ងន់លើសារៈសំខាន់នៃវឌ្ឍនភាពដែលមានគោលបំណង ជាងការធ្វើដោយប្រញាប់ប្រញាល់។

អ្នកនិពន្ធជនជាតិប្រេស៊ីល Paulo Coelho បានលើកទឹកចិត្តឱ្យមានការអត់ធ្មត់ ការតស៊ូ និងការធ្វើតាមគោលបំណង។ ទោះបីជាការរីកចំរើនហាក់ដូចជាយឺតក៏ដោយ តែការបន្តការប្តេជ្ញាចិត្តចំពោះផ្លូវដែលបានជ្រើសរើស គឺសំខាន់ជាងការប្រញាប់ប្រញាល់ឆ្ពោះទៅមុខ។

ការផ្លាស់ប្តូរ៖ ការទទួលយកការផ្លាស់ប្តូរ គឺជាការចាំបាច់ណាស់។ មិនថាវាជាការអភិវឌ្ឍន៍ខ្លួន បង្កើតគម្រោងការថ្មី ឬការផ្លាស់ប្តូរក្នុងកាលៈទេសៈណាមួយទេ ការផ្លាស់ប្តូរគឺជៀសមិនរួច។

ចាប់ផ្តើមបន្តិចម្ដងៗ ៖ ជាជាងប្រញាប់ប្រញាល់ទៅរកការផ្លាស់ប្តូរ សូមផ្ដើមពីមួយជំហានៗ ទៅតាមគោលដៅកំណត់ច្បាស់លាស់។ ការចាប់ផ្តើមយឺតៗ អាចឱ្យអ្នកវាយតម្លៃដំណើររបស់អ្នក ប្រមូលផ្តុំចំណេះដឹងបន្ថែម និងកែតម្រូវកិច្ចការដែលប្រឈម តាមតម្រូវការជាក់ស្ដែង។

ទិសដៅត្រឹមត្រូវ សំខាន់ជាងល្បឿន៖ ចំណុចសំខាន់នៅទីនេះ។ ទិសដៅ សំដៅទៅលើការមានគោលបំណង ឬគោលដៅច្បាស់លាស់។ វាដូចជាការឡើងជិះរថភ្លើង ដែលស្របនឹងគោលដៅរបស់អ្នក។ ទោះបីជាការរីកចំរើនហាក់ដូចជា ទៅមុខជាបណ្តើរៗក៏ដោយ ក៏ការបន្តដើរលើផ្លូវត្រូវ គឺសំខាន់ជាងល្បឿន។ ការប្រញាប់ប្រញាល់ដោយគ្មានទិសដៅ អាចនាំអ្នកឱ្យវង្វេង ដើរខុសគោលដៅដែលចង់សម្រេចបាន។

សូមចាំថា ដំណើរជីវិត មិនដូចជាការរត់ប្រណាំងទេ។ វាជាចលនាទៅមុខបណ្ដាក់គ្នាជាបន្តបន្ទាប់។ ដូច្នេះ សូមផ្តោតលើកន្លែងដែលអ្នកត្រូវទៅ ដោយមានគោលបំណងជាអ្នកដឹកមុខនៃដំណើររបស់អ្នក។

នៅពេលដែលអ្នកដើរក្នុងទិសដៅត្រឹមត្រូវ រាល់ជំហានដែលអ្នកធ្វើគឺមានការរីកចម្រើន។ ផ្ទុយទៅវិញ បើអ្នកដើរខុសផ្លូវ សូម្បីតែដើរលឿនក៏ក្លាយជាការប្រឆាំងនឹងគោលដៅអ្នកដែរ៕

#ការផ្លាស់ប្ដូរ #ទិសដៅ #អប់រំគំនិត #ផ្នត់គំនិត

 #ក្រមា✨ កម្មវិធីលើទូរស័ព្ទដៃ Krama APP » onelink.to/Kramapost      #ទស្សនៈ  #ខ្លី
18/08/2023

#ក្រមា
✨ កម្មវិធីលើទូរស័ព្ទដៃ Krama APP » onelink.to/Kramapost
#ទស្សនៈ #ខ្លី

 #ក្រមា✨ កម្មវិធីលើទូរស័ព្ទដៃ Krama APP » onelink.to/Kramapost
17/08/2023

#ក្រមា
✨ កម្មវិធីលើទូរស័ព្ទដៃ Krama APP » onelink.to/Kramapost

15/05/2023

ខ្មៅដៃ៖ ខ្ញុំសុំទោស។
ជ័រលុប៖ រឿងអី?
ខ្មៅដៃ៖ ខ្ញុំសុំទោស អ្នកឈឺចាប់ដោយសារតែខ្ញុំ។
រាល់ពេលដែលខ្ញុំធ្វើខុស អ្នកតែងតែនៅទីនេះដើម្បីលុបកំហុសចេញ។ ប៉ុន្តែដឹងទេ នៅពេលដែលអ្នកលុបកំហុសរបស់ខ្ញុំឲ្យបាត់ អ្នកបានបាត់បង់ចំណែកមួយ ហើយកាន់តែលុប អ្នកក៏កាន់តែតូចទៅៗ។

ជ័រលុប៖ នោះជាការពិត ប៉ុន្តែខ្ញុំមិនប្រកាន់ទេ។
អ្នកដឹងទេ ខ្ញុំត្រូវបានបង្កើតឱ្យធ្វើដូច្នេះ ខ្ញុំត្រូវបានបង្កើតឡើងដើម្បីជួយអ្នករាល់ពេលដែលអ្នកធ្វើខុស ទោះបីជាថ្ងៃណាមួយខ្ញុំដឹងថាខ្ញុំនឹងទៅបាត់ក៏ដោយ។ តាមពិត ខ្ញុំសប្បាយចិត្តនឹងការងាររបស់ខ្ញុំ។ ដូច្នេះសូមឈប់ព្រួយទៅ ខ្ញុំមិនសប្បាយចិត្តទេ បើឃើញអ្នកក្រៀមក្រំ។

ការឆ្លុះបញ្ចាំងក្នុងសាច់រឿង៖
ម្តាយឪពុករបស់យើងគឺដូចជាជ័រលុប ហើយយើងជាខ្មៅដៃក្នុងសាច់រឿងនេះ។ ពួកគាត់តែងតែនៅក្បែរអ្នក ជួយអ្នកឲ្យរឹងមាំ មានជំហ ហើយជាអ្នកដែលធ្លាប់បានលុបកំហុសរបស់អ្នក ដើម្បីអ្នកអាចកែវាបាន។ ពេលខ្លះ ពួកគាត់ឈឺចាប់ និងក្លាយខ្លួនកាន់តែតូចទៅ (សំដៅលើ ជរាម្ដងបន្តិចៗ ទម្រាប់អ្នករឹងមាំ មិនងាយធ្វើខុសជាថ្មី)។

ចូរមើលថែរក្សាឪពុកម្តាយរបស់យើង ជាពិសេសនៅពេលគាត់ផ្ដើមជរា ប្រព្រឹត្តទង្វើ ការនិយាយស្ដីដោយចំពោះពួកគាត់ដោយសេចក្តីសប្បុរស និងការគោរព ហើយសំខាន់បំផុតគឺស្រឡាញ់ពួកគាត់ឲ្យបានច្រើន។
#ក្រមា

13/05/2023

ជារៀងរាល់ឆ្នាំមានគ្រួសារកសិករមួយ ដែលបានឈ្នះពានរង្វាន់សម្រាប់ទិន្នផលពោតដែលមានគុណភាពល្អបំផុតនេះ។ ឆ្នាំមួយ អ្នកកាសែតម្នាក់បានសម្ភាសគាត់ ហើយបានដឹងពីអ្វីដែលគួរឱ្យចាប់អារម្មណ៍អំពីរបៀបដែលគាត់ដាំដុះវា។ អ្នក​សារ​ព័ត៌មាន​បាន​រក​ឃើញ​ថា កសិករ​ម្នាក់នេះបាន​ចែក​ពូជ​ពោតរបស់គាត់​ជាមួយ​អ្នក​ជិត​ខាង។

អ្នក​សារ​ព័ត៌មាន៖ "ម៉េចបានជាលោកចែករំលែកគ្រាប់ពូជពោតល្អបំផុតនេះ ជាមួយអ្នកជិតខាងរបស់លោក ? ដែលនោះនឹងធ្វើឲ្យអ្នកដទៃ អាចយកពោតទៅចូលរួមក្នុងការប្រកួតប្រជែងជាមួយអ្នក?"

កសិករ​និយាយ​ថា "លោកមិនដឹងថាហេតុ​អ្វី​ទេ? ខ្យល់តែងតែ​បក់​យក​លំអង​ពី​ពោត​ដែល​កំពុង​ទុំ ហើយ​បក់​ពី​វាល​មួយ​ទៅ​វាល។ ប្រសិនបើអ្នកជិតខាងរបស់ខ្ញុំដាំពោតអន់ជាងខ្ញុំ នោះលំអងពោតដែលឆ្លងកាត់វាលចំការពោតខ្ញុំ នឹងអាចធ្វើឱ្យខូចគុណភាពពោតដែលខ្ញុំដាំ។ បើ​ខ្ញុំ​ចង់​ដាំ​ពោត​ល្អ ខ្ញុំ​ត្រូវ​ជួយ​អ្នក​ជិត​ខាង​ដាំ​ពោត​បានល្អដែរ"។

សម្រាប់អ្នកដែលចង់មានជីវិតរស់នៅប្រកបដោយអត្ថន័យ ត្រូវតែចេះជួយអ្នកដ៏ទៃ។ រឿង​នេះបាន​បង្រៀន​យើង​ថា​យើង​មិន​គួរ​មាន​ចិត្ត​អាត្មានិយម ហើយ​គួរតែចេះ​ជួយ​អ្នក​ដទៃ​គ្រប់​ពេល​ដែល​យើង​អាច​ធ្វើ​ទៅ​បាន។ ហើយ​អ្នក​ដែល​ត្រូវការភាពរីករាយ ក៏ត្រូវ​តែ​ជួយ​អ្នក​ដទៃ​ឲ្យ​រក​បាននូវភាពរីករាយក្នុងជីវិតផងដែរ៕

08/05/2023

សៀវភៅដែលមានចំណងជើងថា The Power of Self Discipline គឺជាសៀវភៅមួយក្បាលនិពន្ធដោយលោក Brian Tracy ដែលបង្រៀនអ្នកពីរផ្លូវដើម្បីសម្រេចបាននូវភាពជោគជ័យក្នុងគ្រប់វិស័យនៃជីវិតរបស់អ្នក ដោយការអភិវឌ្ឍន៍ និងអនុវត្តការលត់ដំខ្លួន។ មេរៀនខ្លះដែលអ្នកអាចរៀនពីសៀវភៅគឺ៖
1. ការលត់ដំខ្លួនគឺជាគន្លឹះនៃភាពជោគជ័យ៖
យោងតាមលោក Tracy ការលត់ដំខ្លួនគឺជាកត្តាសំខាន់បំផុតក្នុងការឈានទៅរកភាពជោគជ័យក្នុងវិស័យណាមួយនៃជីវិត។ វាគឺជាសមត្ថភាពក្នុងការធ្វើអ្វីដែលអ្នកគួរធ្វើ នៅពេលដែលអ្នកគួរធ្វើវា មិនថាអ្នកមានអារម្មណ៍ចូលចិត្តវាឬអត់។
2. កំណត់គោលដៅច្បាស់លាស់៖
ដើម្បីអនុវត្តការលត់ដំខ្លួនឱ្យមានប្រសិទ្ធភាព ចាំបាច់ត្រូវមានគោលដៅច្បាស់លាស់ និងជាក់លាក់ដែលអ្នកចង់សម្រេច។ ក្នុងសៀវភៅនេះ លោក Tracy ផ្តល់នូវរូបមន្តប្រាំពីរជំហាន សម្រាប់ការកំណត់និងការសម្រេចគោលដៅ។
3. បង្កើតទម្លាប់ល្អ៖
ទម្លាប់គឺជាបណ្តុំនៃវិន័យខ្លួនឯង។ លោក Tracy ណែនាំថា អ្នកត្រូវកំណត់សំគាល់ និងលុបបំបាត់ទម្លាប់អាក្រក់ដែលរារាំងអ្នក ហើយជំនួសដោយទម្លាប់ល្អដែលគាំទ្រគោលដៅរបស់អ្នក...

សូមទាញយក Krama APP - onelink.to/kramapost
ឬចូលតេលេក្រាម Krama - t.me/Kramapost

07/05/2023

អរុណសួស្តី… ខ្ញុំសង្ឃឹម​ថា ព្រឹកនេះ​អ្នក​មានភាពស្រស់ស្រាយ​នៅ​ក្នុង​ចិត្ត​ថ្ងៃ​នេះ។ ខ្ញុំក៏សង្ឃឹមថា ព្រះអាទិត្យពេលព្រឹកនឹងបំភ្លឺអារម្មណ៍របស់អ្នកឲ្យស្រឡះ និងបានធូរស្បើយ។

ហើយ​ទោះ​ជួប​រឿង​លំបាក​យ៉ាងណា​ក្នុង​ថ្ងៃនេះ ពេញមួយថ្ងៃ មិន​ថា​ប្រឈមការខកចិត្ត ឬ​នឿយហត់​យ៉ាងណា​ទេ សូម​ចាំ​ថា រាល់ពេលត្រឡប់​ទៅ​ផ្ទះ​វិញ​ ត្រូវជម្រុះភាពហ្មងសៅ ទុក្ខព្រួយចេញឲ្យអស់ កុំយកវាជាប់នឹងខ្លួនដល់ដំណេករបស់អ្នក។

ពេញមួយថ្ងៃ អ្នកដឹងហើយថា អ្នកបានប្រឹងប្រែងអស់ពីសមត្ថភាព បំពេញការងារបានល្អហើយ តាមអ្វីដែលអាចធ្វើបាន។ ច្បាស់ណាស់មកដល់ផ្ទះ គ្រែគេងរបស់អ្នក អ្នកអាចទទួលបានការថ្នាក់ថ្នម ការលួងលោម និងភាពស្និទ្ធស្នាលក្នុងគ្រួសារ និងស្ងប់ក្នុងអារម្មណ៍ ពុំមានអីត្រូវយកមករំខានទេ។ ត្រូវចាំថា គ្រប់​យ៉ា​ង់​នឹង​ល្អ​ប្រសើរ។

#ក្រមា

06/05/2023

រឿង - លក់អណ្ដូងទឹក តែមិនលក់ទឹកក្នុងអណ្ដូង

មានតំណាលតគ្នាថា នៅក្នុងភូមិចាស់របស់ប្រទេសជប៉ុន មានបុរសឆ្លាតម្នាក់ជាម្ចាស់អណ្តូងទឹក ប៉ុន្តែគាត់មិនបានប្រើប្រាស់វា ទើបគាត់សម្រេចចិត្តលក់វាទៅឱ្យកសិករនៅក្បែរនោះ។ ថ្ងៃមួយ ពេលគាត់ដើរកាត់ក៏ឃើញកសិករនោះកំពុងបូមទឹកពីអណ្តូងសម្រាប់ធ្វើម្ហូប ស្រោចផ្កា ចិញ្ចឹមសត្វ។ល។ បុរសឆ្លាត បានឃាត់គាត់ភ្លាមៗ ដោយមិនអនុញ្ញាតឱ្យគាត់បូមទឹកពីអណ្តូងនោះទេ។

បុរសឆ្លាតនិយាយថា៖ "ខ្ញុំលក់តែអណ្តូងឱ្យអ្នក ខ្ញុំមិនលក់ទឹកឱ្យអ្នកទេ ដូច្នេះអ្នកមិនអាចយកទឹកពីអណ្តូងនេះបានទេ"។

កសិករ​នោះ​សោក​ស្តាយ​យ៉ាង​ខ្លាំង ហើយ​មិន​ដឹង​ធ្វើ​យ៉ាង​ណា។ គាត់​បាន​ទិញ​អណ្តូង ប៉ុន្តែ​គាត់​មិន​បាន​បង់​ថ្លៃ​ទឹក​ពី​អណ្តូង​នោះ​ទេ។ ឥឡូវនេះអណ្តូងនោះមានទឹកពេញ ប៉ុន្តែគាត់មិនអាចប្រើប្រាស់វាបានទេ។

មិនដឹងធ្វើយ៉ាងណា កសិកររូបនេះបានសម្រេចចិត្តនាំ បុរសឆ្លាតទៅជួបមេភូមិ ដោយសង្ឃឹមថានឹងមានដំណោះស្រាយឲ្យគាត់។ នៅ​មុខមេភូមិ កសិករ​បាន​និទាន​រឿង​ពី​ដើម​ដល់​ចប់។

មេភូមិ​ហៅ​បុរស​ឆ្លាត​មក​សួរ​ថា ម៉េច​មិន​ឲ្យ​គាត់​ប្រើ​ទឹក​ក្នុង​អណ្ដូង?

"បាទលោកមេភូមិ ខ្ញុំលក់តែអណ្តូងឱ្យកសិករនេះ ខ្ញុំមិនបានលក់ទឹកឱ្យគាត់ទេ ដូច្នេះគាត់គ្មានសិទ្ធិយកទឹកប្រើទេ។ ប្រសិនបើគាត់ចង់យកទឹក គាត់មានតែចំណាយលុយច្រើនដើម្បីទិញទឹកពីខ្ញុំ” បុរសឆ្លាតឆ្លើយយ៉ាងជឿជាក់លើអំណះអំណាងរបស់គាត់។

មេភូមិ​មើល​ទៅ​បុរស​ឆ្លាត ញញឹម​តិចៗ ហើយ​ឆ្លើយ​ថា «​អូ ឯង​លើកចំនុចបានល្អណាស់។ បើឯង​លក់​អណ្ដូង​ឲ្យ​កសិករ​នេះ អណ្ដូង​ក៏​ក្លាយ​ជា​ទ្រព្យ​របស់កសិករ រីឯទឹក​ក្នុង​អណ្ដូង​ក៏​នៅ​ជា​របស់​ឯង ដូច្នេះ បុរសឆ្លាតឯង ​គ្មាន​សិទ្ធិ​ស្តុក​ទឹក​ក្នុង​អណ្ដូង​របស់​កសិករ​ទៀត​ទេ»។

"ឥឡូវនេះមានជម្រើសពីរប៉ុណ្ណោះ៖ មួយគឺ បុរសឆ្លាតត្រូវបង់ប្រាក់ឱ្យកសិករ ដោយឯងត្រូវជួលអណ្តូងសម្រាប់ស្តុកទឹក។ ទីពីរគឺឯងត្រូវ ដងទឹកទាំងអស់ចេញពីអណ្តូងភ្លាមៗ"

បុរស​ឆ្លាត​អោន​ក្បាល​យ៉ាង​ក្រៀមក្រំ​ដោយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​។ គាត់បានទទួលគ្រោះថ្នាក់ដោយសារភាពវៃឆ្លាតរបស់គាត់ នេះហៅថាតម្រិះជិះកឯង។

មេរៀនពីរឿងនេះ៖ ​ក្នុង​ជីវិត​មិន​ថា​អ្នក​ឆ្លាត​ប៉ុណ្ណា​ទេ តែងតែ​មាន​អ្នក​ដទៃ​ដែល​ឆ្លាត​ជាង​អ្នក​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មនុស្ស​កើត​មក ត្រូវ​​រៀន​ឥត​ឈប់​ឈរ ទោះ​បី​ជា​មាន​វ័យ​ចំណាស់​ក៏​ដោយ។
#អត្ថបទបកប្រែ #ក្រមា

06/05/2023

រឿងអប់រំ - ចំណាយពេលជាមួយមនុស្ស

ខ្ញុំបានចំណាយពេលមួយម៉ោងនៅក្នុងធនាគារជាមួយប៉ា ខណៈដែលគាត់ចង់ផ្ទេរប្រាក់មួយចំនួន។ ទប់ចិត្តខ្លួនឯងមិនបាន ក៏សួរថា...

''ប៉ា ហេតុអ្វីយើងមិនបើកសេវាធនាគារតាមអនឡាញ?''
គាត់សួរ….''ហេតុអីក៏ខ្ញុំធ្វើបែបនេះ?''
''អញ្ចឹង ប៉ានឹងមិនចាំបាច់ចំណាយពេលមួយម៉ោងនៅទីនេះដើម្បីរង់ចាំការផ្ទេរប្រាក់។ ប៉ាក៏អាចធ្វើការទិញទំនិញតាមអនឡាញបាន… អ្វីៗនឹងងាយស្រួលណាស់!''

គាត់​សួរ​ថា បើ​ប៉ាធ្វើ​បែប​នេះ ប៉ាមិន​បាច់​ដើរ​ចេញ​ពី​ផ្ទះ​ទេ?
''បាទ​ប៉ា''! អ្វីៗយើងអាចទិញតាមអនឡាញហើយ ដឹកជញ្ជូនដល់ផ្ទះឥឡូវនេះ មានភាពងាយស្រួល។

គាត់បាននិយាយថា "ចាប់តាំងពីប៉ាចូលធនាគារថ្ងៃនេះ ប៉ាបានជួបមិត្តភ័ក្តិបួននាក់ ប៉ាបានជជែកលេងជាមួយបុគ្គលិកដែលស្គាល់ប៉ា។

កូនដឹងថា ប៉ានៅម្នាក់ឯង...នេះគឺជាកន្លែងដែលប៉ាអាចមកបាន។ ប៉ានៅមានពេលពេលវរលាខ្លះ ប៉ាអាចរៀបចំខ្លួនខ្លះ នេះក៏ជាអ្វីដែលអាចឲ្យប៉ាមានទំនាក់ទំនងជាមួយអ្នកជុំវិញ។

ងាកទៅពីរឆ្នាំមុន ពេលប៉ាឈឺ ប៉ានៅតែផ្ទះ ម្ចាស់ហាងដែលប៉ាធ្លាប់ទិញផ្លែឈើរាល់ដង បាត់មុខប៉ា ក៏បានមកសួរសុខទុកប៉ា បាននិយាយសើចលេង ប៉ាមិនមាននៅសល់មិត្តចាស់ៗច្រើនទេ។

ហើយថ្ងៃមុននៅពេលដែលម្តាយឯងវិលមុខ ពេលទៅទិញម្ហូប ក៏បានអ្នកលក់អីវ៉ាន់ដែលគាត់ស្គាល់ ជួយនិងជូនមកដល់ផ្ទះដែរ។

តើ​ប៉ាមិនគួរ​​មាន​ទំនាក់ទំនងដោយផ្ទាល់ជាមួយ មនុស្ស ជាមួយមិត្តនោះ​ទេ ឬពឹង​អ្វីៗ​នៅលើតែអនឡាញ? ប៉ាគួរតែធ្វើអ្វីគ្រប់យ៉ាង ឬឲ្យគេដឹកទំនិញមកដល់ផ្ទះដោយប្រើតែកុំព្យូទ័រ ?

ប៉ាចង់​ស្គាល់​មនុស្ស​ដែលប៉ា​តែងទាក់ទង​ជាមួយ ហើយ​មិន​មែន​ត្រឹម​តែ​អ្នក​លក់​នោះ​ទេ។ វាបង្កើតចំណងនៃទំនាក់ទំនង។
តើអនឡាញ ផ្តល់អ្វីៗទាំងអស់នេះដែរទេ?'''
បច្ចេកវិទ្យាមិនមានជីវិតទេ។ មិនមានអារម្មណ៍ដូចមនុស្សទេ ចូរកូនចំណាយពេលជាមួយមនុស្ស .. មិនមែនប្រើពេលជាមួយឧបករណ៍ទាំងនោះពេកទេ៕

#ក្រមា

02/05/2023

ផ្តោត!

អ្នកកំពុងនៅលើផ្លូវទៅសម្រេចគោលដៅរបស់អ្នក ប៉ុន្តែភ្លាមៗនោះ មានសត្វឆ្កែចាប់ផ្តើមព្រុសហើយ ព្រុសទៀត។ សំឡេងនេះ វាជាការរំខានដំណើររបស់អ្នក ប៉ុន្តែ​ត្រូវ​ចាំ​ថា ធម្មជាតិរបស់សត្វឆ្កែ​ គឺវាព្រុស។ ជាអ្វីដែលពួកវាអាចធ្វើបាន។

អ្នកមិនអាចគ្រប់គ្រងធម្មជាតិរបស់វាមិនឲ្យព្រុសបានទេ ប៉ុន្តែអ្នកអាចគ្រប់គ្រងលើការឆ្លើយតបរបស់អ្នក ចំពោះការព្រុសនោះ ដោយការមិនអើពើ ហើយផ្តោតលើការធ្វើដំណើររបស់អ្នកជាធំ ហើយបន្តដំណើរឆ្ពោះទៅមុខទៀត។

កុំឲ្យសំឡេងព្រុសនេះ នាំអ្នកឲ្យខកខានឬដើរចេញពីគោលដៅដែលអ្នកត្រូវទៅ ព្រោះជីវិតគឺខ្លីណាស់ បើគ្រប់ដំណើរអ្នកត្រូវថយដោយសារ សំឡេងរំខានទាំងនោះ អ្នកមិនងាយដើរដល់គោលដៅនោះទេ។

រក្សាភាពស្មោះត្រង់ចំពោះគោលបំណងរបស់អ្នក ផ្ដោតភ្នែករបស់អ្នកនៅលើតម្លៃដែលត្រូវទទួលបានខាងមុខ ហើយរក្សាការផ្តោតអារម្មណ៍ ផ្ដោតសកម្មភាព ចាប់យកបញ្ហាប្រឈម បន្តជំរុញ ហើយថ្ងៃណាមួយអ្នកនឹងមើលទៅក្រោយ ហើយដឹងថាឆ្កែព្រុសទាំងនោះ គ្រាន់តែជាសំឡេងរំខាននៅលើផ្លូវឆ្ពោះទៅកាន់ភាពអស្ចារ្យរបស់អ្នក៕

#ក្រមា

02/05/2023

មេរៀនដ៏សំខាន់ទាំង៧ ដែលអ្នកគួររៀនពីសៀវភៅ “វាហាក់ដូចជាមិនអាចទៅរួចទេ រហូតដល់វាត្រូវបានធ្វើ - It always seems impossible until it’s done “ និពន្ធដោយ Kathryn & Ross Petras

1. វាសាមញ្ញាណាស់. បើអ្នកផ្ដើមអនុវត្ត, នោះអ្នកនឹងកាន់តែមានភាពស្ទាត់ជំនាញឡើង។
2. បន្តដំណើរទៅមុខ ហើយកុំខ្មាសអៀនចំពោះអ្វីដែលអ្នកផ្សេងគិត។ ធ្វើអ្វីដែលអ្នកត្រូវធ្វើ ធ្វើសម្រាប់អ្នក។
3. នៅពេលដែលអ្នកជឿថាអ្នកអាចធ្វើបាន - អ្នកអាចធ្វើបាន!
4. ប្រសិនបើអ្នកចង់បានអ្វីមួយ អ្នកគួរបង្កើតសម្លេងរំខានខ្លះទៅ មិនត្រូវស្ងៀមស្ងាត់រហូតទេ។
5. ខ្ញុំជាមនុស្សដើរយឺត ប៉ុន្តែខ្ញុំមិនដែលដើរថយក្រោយទេ។
6. ប្រសិនបើខ្ញុំមានពេលប្រាំបីម៉ោងដើម្បីកាប់ដើមឈើ ខ្ញុំនឹងចំណាយពេលប្រាំមួយម៉ោងដើម្បីសំលៀងពូថៅរបស់ខ្ញុំ។
7. បើអំណាចមិនត្រូវបានគេផ្តល់ឱ្យអ្នកទេ។ អ្នកត្រូវតែយកវាដោយខ្លួនឯង។

អរគុណសម្រាប់ការអាន៕
#ក្រមា

01/05/2023

បុរស​ម្នាក់​បាន​បង្កើត​សួន​សត្វ​មួយ ហើយ​​តម្លៃចូលមើល ៣០០ ដុល្លារ ប៉ុន្តែ​គ្មាន​អ្នក​ណា​ទៅ​ទីនោះ​ទេ។

គាត់​បញ្ចុះ​មក​ត្រឹម ២០០​ដុល្លារ ប៉ុន្តែ​នៅ​តែ​គ្មាន​អ្នក​ណា​មក។

បន្ទាប់​មក គាត់​បាន​បញ្ចុះ​តម្លៃ​មក​ត្រឹម ១០ ដុល្លារ ប៉ុន្តែ​នៅ​តែ​​មនុស្ស​មិន​មក។

ទីបំផុតគាត់បានធ្វើឱ្យចូលដោយ”ឥតគិតថ្លៃ” ហើយមិនយូរប៉ុន្មានសួនសត្វក៏ពោរពេញទៅដោយមនុស្ស។

បន្ទាប់មកគាត់បានចាក់សោរទ្វារសួនសត្វយ៉ាងស្ងៀមស្ងាត់ ដោះលែងសត្វតោ ហើយបង់ប្រាក់ចេញពីសួន 500 ដុល្លារ ហើយគ្រប់គ្នាបានបង់ប្រាក់!

គំនិតអប់រំនៃរឿង៖
ក្នុងដំណើរជីវិត ចូរប្រយ័ត្នចំពោះការផ្តល់ជូនអ្វីដែលថោក ឬឥតគិតថ្លៃ។ គ្មានអាជីវកម្មណាដែលផ្ដល់ឲ្យអ្នកហ្រ្វីៗនោះទេ។

#ក្រមា

01/05/2023

កុំរង់ចាំអ្នកផ្សេងមកជួយអ្នក…

ប្រសិនបើវាជាក្ដីស្រមៃរបស់អ្នក គឺវាស្ថិតនៅលើខ្លួនអ្នក។ ប្រសិនបើអ្នកយកជម្រើសរង់ចាំ… អ្នកនឹងរង់ចាំទាល់តែដេកស្លាប់នៅលើគ្រែ បើអ្នកមិនព្រមធ្វើសកម្មភាព ដើម្បីសម្រេចគោលដៅអ្នកទេ ក៏គ្មាននរណាម្នាក់នឹងជួយអ្នកទេ៕

#ក្រមា

28/04/2023

រឿង ក្មេងប្រុសគង្វាលចៀម

នៅក្នុងភូមិតូចមួយ ក្មេងប្រុសម្នាក់ត្រូវបានប្រគល់ភារកិច្ចឱ្យយាមហ្វូងចៀមអ្នកភូមិពីសត្វចចក។ ថ្ងៃមួយ គាត់អផ្សុក ហើយសម្រេចចិត្តលេងសើចជាមួយអ្នកភូមិ។ គាត់បានរត់កាត់ភូមិដោយស្រែកថា "ចចក! ចចក! ចចកកំពុងវាយប្រហារហ្វូងចៀមហើយ!"

អ្នក​ភូមិ​ទាំង​អស់​រត់​ចេញ​ទៅ​មើល​ចចក ប៉ុន្តែ​រក​មិន​ឃើញ។ ក្មេង​នោះ​សើច​ដាក់​ពួក​គេ ហើយ​ត្រឡប់​ទៅ​យាម​ចៀមដូចធម្មតា​វិញ។ លុះ​ថ្ងៃ​បន្ទាប់​ គាត់​លេង​សើច​ដដែល​ម្តង​ទៀត ស្រាប់តែ​មាន​អ្នកភូមិ​រត់​មក​រក​តែ​មិន​ឃើញ ។ រឿងនេះបានបន្តអស់រយៈពេលជាច្រើនថ្ងៃ ហើយអ្នកភូមិកាន់តែធុញទ្រាន់នឹងការលេងសើចរបស់ក្មេងប្រុសនេះ។

ថ្ងៃមួយ ឆ្កែចចកពិតប្រាកដមួយក្បាល បានវាយប្រហារហ្វូងចៀមអ្នកភូមិ ហើយនៅពេលដែលក្មេងប្រុសនោះស្រែករកជំនួយ គ្មាននរណាម្នាក់ជឿគាត់ទេ ដោយគិតថាវាគ្រាន់តែជាការលេងសើចមួយទៀតរបស់គាត់។ ចចក​បាន​សម្លាប់​ចៀម​ជា​ច្រើន ហើយ​ក្មេង​ប្រុស​បាន​ដឹង​ពី​ផល​វិបាក​នៃ​ទង្វើ​របស់​ខ្លួន។

ចំនុចដែលរៀនបានពីរឿងនេះ គឺថាការកុហកអាចមានផលវិបាកធ្ងន់ធ្ងរ។ សូម្បីតែការកុហកតូចតាចក៏អាចបំផ្លាញទំនុកចិត្ត និងភាពជឿជាក់បាន ដែលធ្វើឲ្យមនុស្សពិបាកជឿយើង នៅពេលដែលយើងពិតជាត្រូវការជំនួយរបស់ពួកគេ ឬនៅពេលដែលយើងកំពុងនិយាយការពិត។

រឿងនេះរំឭកយើងឱ្យស្មោះត្រង់ និងស្មោះត្រង់ក្នុងសកម្មភាព និងពាក្យសម្ដីរបស់យើង ហើយជៀសវាងការកុហក់ ភូតភរដោយហេតុផលផ្សេងទៀត៕

#ក្រមា

28/04/2023

“មិនអមតៈទេ”

អ្នកកើតមក ខ្លួនទទេ អ្នកទៅវិញក៏ខ្លួនទទេ គ្មានជាប់អីទៅជាមួយបានទេ
អ្នកកើតភ្លាមនិយាយក៏មិនបាន ដើរក៏មិនបាន មុនទៅវិញក៏ដេកតែនៅនឹងកន្ទេល ដើរទៅណាក៏មិនបាន

ដូច្នេះ ហេតុអ្វីបានជាចាំបាច់មានការស្អប់ អន់ចិត្ត ច្រណែន អាត្មានិយម និងអំនួតម្ល៉េះ??

អ្នករកបានប៉ុណ្ណានៅពេលរស់ ស្លាប់ទៅក៏ត្រូវទុកវិញទាំអស់ ត្រឹមត្រូវអត់???

រឿងតែមួយគត់ដែលនឹងទៅជាមួយអ្នក ដែលអ្នកពិតជាទទួលបានគឺ សេចក្តីស្រឡាញ់ដែលអ្នកបានចែករំលែក ក្តីមេត្តាដែលអ្នកបានបង្ហាញ ការដាក់ខ្លួន សុភាពរាបសារ ការដឹងគុណ ការជួយរបស់អ្នក សេចក្តីសប្បុរសរបស់អ្នក។

នោះគឺជាកេរដំណែលដែលអ្នកនឹងទុកនៅលើលោកនេះ ដែលគ្រប់គ្នានឹងធ្វើតាម៕

Address

Toul Kork

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00

Telephone

+855969567789

Alerts

Be the first to know and let us send you an email when Kramapost.com posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kramapost.com:

Videos

Share

Category

Nearby media companies