Phnom Penh Insider

Phnom Penh Insider Phnom Penh Insider is a multi-professional media and can provide you with unique entertainment progr

This is Phnom Penh Insider who did not serve any political party, have been compiled a group to promote the region's potential to national guests and international guests. There are many good places for you to relax and explore in Phnom Penh, Cambodia and we're happy to advise all of you who wish come to visit and explore with us in Phnom Penh City.

07/10/2023

កម្មវិធីកំពុងដំណើរការ៖ សិក្ខាសាលាសម្រាប់សិស្សថ្នាក់ទី១២ "គន្លឹះក្នុងការត្រៀមខ្លួនប្រឡងទុតិយភូមិ" ដើម្បីទទួលបាននិទ្ទេសល្អ និងពិន្ទុខ្ពស់ ដែលរៀបចំដោយសាកលវិទ្យាល័យវេស្ទើន។ ប្អូនៗដែលកំពុងទស្សនានឹង ជួបជាមួយលោកគ្រូ ជ័យ ថាវី អ្នកគ្រូ កង​សុខុម និងអ្នកគ្រូ កែវ យុទ្ធារី ដើម្បីទទួលបាននូវគន្លឹះល្អៗ ក្នុងការដោះស្រាយលំហាត់ប្រឡង និងការរៀនត្រៀមឱ្យទទួលបាននិទ្ទេសល្អ។

07 តុលា 2023 | សាកលវិទ្យាល័យវេស្ទើន

30/09/2023

កម្មវិធីកំពុងដំណើរការ៖ សិក្ខាសាលាសម្រាប់សិស្សថ្នាក់ទី១២ "គន្លឹះក្នុងការត្រៀមខ្លួនប្រឡងទុតិយភូមិ" ដើម្បីទទួលបាននិទ្ទេសល្អ និងពិន្ទុខ្ពស់ ដែលរៀបចំដោយសាកលវិទ្យាល័យវេស្ទើន។ ប្អូនៗដែលកំពុងទស្សនានឹង ជួបជាមួយលោកគ្រូ នាង បូ និងលោកគ្រូ យិន អ៊ាង ដើម្បីទទួលបាននូវគន្លឹះល្អៗ ក្នុងការដោះស្រាយលំហាត់ប្រឡង និងការរៀនត្រៀមឱ្យទទួលបាននិទ្ទេសល្អ។

30 កញ្ញា 2023 | សាកលវិទ្យាល័យវេស្ទើន

01/09/2023

ទិដ្ឋភាពពីពិធីសម្ពោធ និងបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣ -២០២៤​​ របស់សាលាវេស្ទើនប្រ៊ីជ សាខាខេត្តសៀមរាប។

០១ កញ្ញា ២០២៣ | ខេត្តសៀមរាប

31/08/2023

ទិដ្ឋភាពពីពិធីសម្ពោធ និងបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣ -២០២៤​​ របស់សាលាវេស្ទើនប្រ៊ីជ សាខាខេត្តសៀមរាប។

០១ កញ្ញា ២០២៣ | ខេត្តសៀមរាប

26/08/2023

ពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សជ័យលាភី និងសិស្សានុសិស្សបញ្ចប់ការសិក្សាភាសាអង់គ្លេសទូទៅ GEP និងសិស្សដែលបានបញ្ចប់ការសិក្សាវិញ្ញាបនបត្រCambridge របស់មជ្ឍមណ្ឌលបណ្តុះបណ្តាលវេស្ទើន-Western Training Center នៃសាកលវិទ្យាល័យវេស្ទើន

26/08/2023

ពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សជ័យលាភី និងសិស្សានុសិស្សបញ្ចប់ការសិក្សាភាសាអង់គ្លេសទូទៅ GEP និងសិស្សដែលបានបញ្ចប់ការសិក្សាវិញ្ញាបនបត្រCAMBRIGE របស់មជ្ឍមណ្ឌលបណ្តុះបណ្តាលវេស្ទើន-Western Training Center នៃសាកលវិទ្យាល័យវេស្ទើន

18/08/2023

វេទិកាតម្រង់ទិសប្អូនៗសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រែកលៀប ដែលចូលរួមដោយឯកឧត្តម តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន

06/03/2023

កម្មវិធីកំពុងដំណើរការ៖ វេទិកាកិច្ចសន្ទនាស្ត្រី WOMEN’S DIALOGUE ក្រោមប្រធានបទ៖ "ស្ត្រីជាអ្នកដឹកនាំបន្តវេន" អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១២ ដែលមានវាគ្មិនពោរពេញទៅដោយស្នាដៃ សមត្ថភាពបំពេញការងារ ចំណេះដឹង និងឈរក្នុងនាមជាស្ត្រីខ្លាំងដើម្បីចូលរួមបំពេញបុព្វហេតុជាតិមាតុភូមិ និងជាអនាគតអ្នកដឹកនាំបន្តវេន។

០៦ មីនា ២០២៣ | សាលសហសិក្សា នៃសាកលវិទ្យាល័យវេស្ទើន

14/02/2023

កម្មវិធីកំពុងដំណើរការ៖ កម្មវិធីអប់រំផ្លូវចិត្ត និងឱវាទក្នុងព្រះពុទ្ធសាសនា ក្នុងទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ ក្រោមប្រធានបទ៖ “ភាពចាំបាច់នៃវប្បធម៌ព្រះពុទ្ធសាសនាក្នុងដំណើរឆ្ពោះទៅរកវឌ្ឍនភាពនៃសង្គមកម្ពុជា” ដែលបាននិមន្តព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជា ណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងព្រះតេជគុណ សាន ពិសិទ្ធិ ជាបេក្ខសមណៈថ្នាក់បណ្ឌិតនៅប្រទេស អេស្តូនី នៃសាកលវិទ្យាល័យ TalTech។

១៤ កុម្ភៈ ២០២៣ | សាលសហសិក្សា (ជាន់ទី១០)

11/01/2023

កំពុងផ្សាយផ្តាល់ពីដំណើរការ​៖ ព្រឹត្តិការណ៍សិក្ខាសាលាស្តីពី "ការជ្រើសរើសជំនាញអាជីពនៅថ្នាក់ឧត្តមសិក្សា"
សិក្ខាសាលានេះបើកទូលាយសម្រាប់សិស្សដែលបានប្រឡងបញ្ចប់បាក់ឌុបគ្រប់ឆ្នាំសិក្សាទាំងអស់ដែលកំពុងត្រៀមខ្លួនចូលមហាវិទ្យាល័យ!

សាលសហសិក្សា | ១១ មករា ២០២៣

20/05/2022

កម្មវិធីកំពុងដំណើរការ៖ វេទិកាាឋកថាពិសេសស្តីពី "វិស័យធានារ៉ាប់រងក្នុងវិស័យសេដ្ឋកិច្ច និងទីផ្សារការងារ" ផ្សាយផ្ទាល់ពីសាលសហសិក្សាជាន់ទី១០ នៃសាកលវិទ្យាល័យវេស្ទើន (ទីតាំងគោល-ទួលគោក) ដែលរៀបចំដោយសាកលវិទ្យាល័យវេស្ទើន សហការជាមួយនិយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា និងទទួលបានការគាំទ្រពីអគ្គនាយកដ្ឋានឧត្តមសិក្សា។

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២
សាលសហសិក្សា | សាកលវិទ្យាល័យវេស្ទើន
ចាប់ពីវេលាម៉ោង08:00am ដល់ម៉ោង11:30AM

09/12/2021

ការផ្សាយឡើងវិញវីដេអូនៃបទយកការណ៍ដែលលោកអ្នកទន្ទឹងរង់ចាំបានមកដល់ហើយ! តើក្រុមណាមួយនឹងទទួលបានរង្វាន់ "ល្អឯកឆ្នាំ២០២១" សម្រាប់កម្មវិធី "យុវជន២១"!

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសខួបលើកទី១៧ ដ៏នក...
29/10/2021

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសខួបលើកទី១៧ ដ៏នក្ខត្តឫក្សនៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ នូវព្រះសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការចំពោះព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា។

We at PHNOM PENH INSIDER humbly wish His Majesty the King Norodom Sihamoni good health, longevity, and wisdom upon the auspicious 17th anniversary of coronation.

អបអរសាទរខួបទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស 🇰🇭🇫🇷 | The 30th Anniversary of Cambodia's Paris Peace Accords]អបអរ...
23/10/2021

អបអរសាទរខួបទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស 🇰🇭🇫🇷 | The 30th Anniversary of Cambodia's Paris Peace Accords]

អបអរសាទរខួបទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ~ ២០២១! ជយោ! កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានជាអមតៈ។

Congratulations on the 30th Anniversary of the Paris Peace Accords 23rd October 1991 ~ 2021! The long-lasting of the Paris Peace Accords!




ចម្ងាយមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាន ដែលអ្នកទាំងអស់គ្នាស្កាល់ថាភ្នំឧដុង្គ ឬឈ្មោះពិតរមណីយដ្ឋាននោះគឺភ្នំព្រះរាជទ្រព្យ ចម...
16/10/2021

ចម្ងាយមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាន ដែលអ្នកទាំងអស់គ្នាស្កាល់ថាភ្នំឧដុង្គ ឬឈ្មោះពិតរមណីយដ្ឋាននោះគឺភ្នំព្រះរាជទ្រព្យ ចម្ងាយប្រហែលតែ៤៣គីឡូម៉ែត្រពីរាជធានីភ្នំពេញដោយធ្វើដំណើរប្រហែលជាជាងមួយម៉ោងនៅលើបណ្តោយផ្លូវជាតិលេខ៥ នៅខាងឆ្វេងដៃមានខ្លោងទ្វារដ៏ស្អាតមួយដែលមានឈ្មោះថាព្រះសក្យមុនីចេតិយ លោកអ្នកបត់ចូលតាមខ្លោងទ្វារនោះដោយទស្សនាទិដ្ឋភាពវាលស្រែ ផ្ទះអ្នកភូមិ និងជីវភាពរបស់អ្នកស្រែចម្ការប្រហែលជា១០នាទី នោះអ្នកនឹងទៅដល់កន្លែងមួយដែលមើលទៅស្មានតែគេដុតសំរាម តាមពិតគឺជាមាន់អាំងលាក់ខ្លួននៅក្នុងតូបមួយដែលជាមាន់អាំងល្បីប្រចាំភូមិ គឺហុយដល់ថ្នាក់មើលផ្លូវលែងឃើញ នោះគឺមាន់អាំងអុីគល់ស្ពានដែលជាឈ្មោះរបស់អ្នកភូមិតែងតែហៅ និងដាក់ឲ្យគាត់។ មាន់អាំងរស់ជាតិជនបទ ឬមាន់អាំងម៉ែអាឆ្ងាញ់ដែលក្រុមការងារភ្នំពេញអុីនសាយដ័រនឹងនាំឲ្យលោកអ្នកស្គាល់នោះមិនមែនជាមាន់អាំងរបស់អភិជននោះទេ វាគ្រាន់តែជាមាន់អាំងបែបអ្នកជនបទ ឬហៅថាមាន់អាំងLocal ប៉ុន្តែបើនិយាយពីរសជាតិវិញ គឺកុំនិយាយADMIN និងក្រុមការងារRate មាន់អាំងនោះដល់ទៅ8.9/10 ចំពោះតម្លៃមិនថ្លៃដូចជាដើមដំបងយក្សដែលយកទៅញុំជាមួយអំបិលនោះទេ។ តម្លៃក្នុងមួយចង្កាក់តែ៣៥០០រៀល ទៅ៥០០០រៀល តម្លៃនេះមិនជាថ្លៃ ប៉ុន្តែជាតម្លៃសមរម្យជាមួយនិងគុណភាពសាច់មាន់ និងរសជាតិ។

លឺល្បី១០០០ដង មិនស្មើជិះទៅស្គាល់ និងភ្លក់មួយដងនោះទេកុំចាំយូរខាងក្រោមនេះគឺជាទីតាំងរបសគាត់៖
ទីតាំង៖ មាន់អាំងអុីគល់ស្ពានភ្នំឧដុង្គ
ទី​តាំង៖https://www.google.com/maps/place/11%C2%B048'28.8%22N+104%C2%B046'02.5%22E/@11.808001,104.767362,16z/data=!4m5!3m4!1s0x0:0x0!8m2!3d11.808001!4d104.767362

តើអ្នកដឹងទេថាប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ របស់អ្នកមិនត្រឹមតែបញ្ជាក់អំពីចំនួនដូសដែលអ្នកបានចាក់រួចហើយ និងទីកន្លែងចាក់ ឬប្រភេ...
10/10/2021

តើអ្នកដឹងទេថាប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ របស់អ្នកមិនត្រឹមតែបញ្ជាក់អំពីចំនួនដូសដែលអ្នកបានចាក់រួចហើយ និងទីកន្លែងចាក់ ឬប្រភេទវ៉ាក់សាំងដែលអ្នកចាក់នោះទេ តែឥឡូវនេះប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ទាំង២ប្រភេទមានសារៈសំខាន់ណាស់សម្រាប់អ្នកនៅពេលដែលអ្នកធ្វើដំណើរឆ្លងពីតំបន់មួយទៅតំបន់មួយទៀត ឬពីខេត្តមួយ ទៅខេត្តមួយទៀតនៅក្នុងប្រទេសកម្ពុជា។ ជាពិសេសថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញបានចេញនូវសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់ និងបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលដែលអ្នកចេញ ឬចូលតាមទីកន្លែងសាធារណៈដូចជា៖ កន្លែងធ្វើការ សាលារៀន សាកលវិទ្យាល័យ មន្ទីរពេទ្យរដ្ឋ និងឯកជន ផ្សារ និងទីតាំងអាជីវកម្មនានាទូទាំងរាជធានីភ្នំពេញ ។ ទន្ទឹមគ្នានេះ សូមកុំភ្លេចចូលរួមចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជម្រុញដែលរាជរដ្ឋាភិបាលបានកំពុង និងត្រៀមរៀបចំបន្តយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋនាពេលដ៏ខ្លីខាងមុខនេះហើយ។

សូមកុំភ្លេចណា៎ អនុវត្តវិធានការ " 3កុំ និង3ការពារ " ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពទាំងអស់គ្នា

📢 ⚠️ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមពង្រឹងការប្រុងប្រយ័ត្នដោយត្រូវពាក់ម៉ាស់ រក្សាគម្លាត និងលាងសម្អាតដៃជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩។

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ!Happy Pchum Ben Festival!ក្នុងឱកាស "ពិធីបុណ្យភ្ជុំបិណ្ឌ" ភ្នំពេញអ៊ីនសាយដ័រ  សូមគោរពជូនពរដល់ប...
05/10/2021

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ!
Happy Pchum Ben Festival!

ក្នុងឱកាស "ពិធីបុណ្យភ្ជុំបិណ្ឌ" ភ្នំពេញអ៊ីនសាយដ័រ សូមគោរពជូនពរដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់មានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ រកទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ចការងារ និងធ្វើដំណើរទៅទីជិតទីឆ្ងាយនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះប្រកបដោយសុខសុវត្ថិភាព។សូមកុំភ្លេចអនុវត្តវិធានការ ៣ កុំ ៣ ការពារ ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា។

📢 ⚠️ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរ ឬទៅស្រុកកំណើតអំឡុងពេលបុណ្យភ្ជុំបិណ្ឌចូលពង្រឹងការប្រុងប្រយ័ត្នដោយត្រូវពាក់ម៉ាស់ រក្សាគម្លាត និងលាងសម្អាតដៃជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩។

Happy Pchum Ben from Phnom Penh Insider! We hope you have a warmth and happy family reunion at all the times during this occasion. Please do not forget to apply 3 Do’s and 3 Don’ts rules to protect you and your families.

វីរុសប្រភេទថ្មីDELTA កំពុងមានវត្តមាននៅតាមសហគមន៍ដែលយើងគ្រប់គ្នាមើលមិនឃើញនិងភ្នែកទទេ។ សូមបង្កើនការប្រុងប្រយ័ត្ន និងការពារខ...
14/08/2021

វីរុសប្រភេទថ្មីDELTA កំពុងមានវត្តមាននៅតាមសហគមន៍ដែលយើងគ្រប់គ្នាមើលមិនឃើញនិងភ្នែកទទេ។ សូមបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនទោះបានចាក់វ៉ាក់សាំងលើសពីរដងរួចក៏ដោយ ចូលរួមការពារខ្លួនអ្នក គ្រួសារអ្នក និងសហគមន៍របស់អ្នកដើម្បីជៀសផុសពីវីរុសកូវីដ-១៩។ ចូលរួមប្រយុទ្ធដោយអនុវត្តតាមវិធានការណ៍សុវត្ថិភាព ៣កុំ និង៣ការពារ។

Join our community: https://t.me/phnompenhinsiderKH
Visit us on: phnompenhinsiderkh.wixsite.com/phnompenhinsider

រីករាយទិវាមិត្តភាពអន្តរជាតិ 30 កក្កដា International Friendship Day, July 30thតោះMention@ មិត្តរបស់អ្នកដែលតែងតែដើរជាក្រុម...
30/07/2021

រីករាយទិវាមិត្តភាពអន្តរជាតិ 30 កក្កដា
International Friendship Day, July 30th

តោះMention@ មិត្តរបស់អ្នកដែលតែងតែដើរជាក្រុមទៅញ៉ាំបាយក្បែររបងសាលា ហើយកុំភ្លេចComment ថាកំពុងនឹកសម្លាញ់មួយណាជាងគេផង។

Partner with: Western University
Collaboration with: HS Generation Cambo Post

រីករាយទិវាឪពុកអន្តរជាតិInternational Daddy's Day ប៉ា គឺជាវីរបុរសដំបូងបំផុតក្នុងដួងចិត្តរបស់យើងគ្រប់រូប ហើយគាត់ជាមនុស្សដែ...
20/06/2021

រីករាយទិវាឪពុកអន្តរជាតិ
International Daddy's Day

ប៉ា គឺជាវីរបុរសដំបូងបំផុតក្នុងដួងចិត្តរបស់យើងគ្រប់រូប ហើយគាត់ជាមនុស្សដែលហ៊ានពុះពារគ្រប់បែបយ៉ាងក្នុងជីវិតរបស់គាត់ដើម្បីគ្រួសារ គាត់តែងតែព្រានប្រដៅកូនៗអោយដើរផ្លូវត្រូវ និងមើលថែរក្សាសុវតិ្តភាពក្រុមគ្រួសារ នេះជាទឹកចិត្តមួយដែលមិនអាចកាត់ថ្លៃបាន។ ក្នុងឳកាសនេះ សូមជូនពរដល់ឪពុកទាំងអស់ក្នុងលោក ជួបប្រទះតែសំណាងល្អ សុខភាពល្អ អាយុយឺនយូរ នឹងជោគជ័យគ្រប់ការងារ។អរគុណសំរាប់គ្រប់យ៉ាង។​

ប៉ា ជាមនុស្សម្នាក់ដែលស៊ូនឿយហត់គ្រប់យ៉ាង អោយតែកូនៗរឹងមាំ ជោគជ័យ និង មានក្ដីសុខក្នុងជីវិត។

កូនសូមអរគុណចំពោះគ្រប់យ៉ាងដែលលោកពុកបានលះបង់សម្រាប់កូនៗ និងក្រុមគ្រួសាររបស់យើងទាំងមូល។ សូមលោកពុកមានសុខភាពល្អ សំណាងល្អ និងរឹងមាំជានិច្ច។ ❤️

សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ​ សម្តេចយាយ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងឱ...
17/06/2021

សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ​ សម្តេចយាយ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ក្នុងគម្រប់៨៥យាងចូល៨៦ព្រះវស្សានៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនេះ​ ក្រុមការងារនៃភ្នំពេញអុីនសាយដ័រទាំងអស់​ ព្រមជាមួយសហការី​ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយព្រះសព្ទសាធុការពរជ័យ សិរីសួស្ដី វិបុលសុខ មហាប្រសើរថ្វាយចំពោះសម្តេចម៉ែ​ សម្តេចយាយ​ សូមស្តេចប្រកបដោយព្រះរាជសុខភាពល្អ បរិបូរណ៍ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិទាំងឡាយ។

We Would Like to Courteously Present our Sincere Congratulations and Heartfelt Wishes of Happiness, Good Health and Longevity to Her Majesty THE QUEEN MOTHER NORODOM MONINEATH SIHANOUK for Her 86th Birthday.

"ចូលរួមប្រឆាំងពលកម្មកុមារ ដោយបញ្ចូនកូនទៅសាលា"រីករាយទីវាពិភពលោកប្រឆាំងពលកម្មកុមារកុមារ គឺជាធនធានមនុស្សដ៏ចំបាច់នាពេលអនាគតរ...
12/06/2021

"ចូលរួមប្រឆាំងពលកម្មកុមារ ដោយបញ្ចូនកូនទៅសាលា"
រីករាយទីវាពិភពលោកប្រឆាំងពលកម្មកុមារ

កុមារ គឺជាធនធានមនុស្សដ៏ចំបាច់នាពេលអនាគតរបស់ប្រទេសជាតិ ដូច្នេះការយកចិត្តទុកដាក់ចំពោះកុមារ គឺជាការសម្លឹងមើល ការគិតគូរ និងការរៀបចំអនាគតរបស់ប្រទេស។

កុមារគឺជាធនធានដ៏សំខាន់បំផុតនៅលើពិភពលោក ពួកគាត់គឺជាក្តីសង្ឃឹមសម្រាប់អនាគត។ ទីណាដែលមានកុមារ ទីនោះនឹងមានភាពរីករាយ និងស្នាមញញឹម។

កុមារគឺជាធនធានដ៏សំខាន់ និង ត្រូវបានប្រៀបធៀបទៅនឹងទំពាំងដែលត្រូវស្នងឫស្សី។

ចូលរួមយកពេលវេលានេះដើម្បី ការពារ ថែរក្សា បណ្ដុះបណ្ដាល និង ស្រលាញ់ពួកគេដែលជាធនធាននៃសង្គមយើង។ ❤

តើពួកយើងអាចធ្វើអ្វីបានដើម្បីពិភពលោកនេះ ស្រស់ស្អាតជាងពេលនេះ និងបៃតងជាងពេលនេះ? ពួកយើងអាចចាប់ផ្តើមពីរឿងតូចៗដែលយើងធ្វើជាប្រច...
05/06/2021

តើពួកយើងអាចធ្វើអ្វីបានដើម្បីពិភពលោកនេះ ស្រស់ស្អាតជាងពេលនេះ និងបៃតងជាងពេលនេះ? ពួកយើងអាចចាប់ផ្តើមពីរឿងតូចៗដែលយើងធ្វើជាប្រចាំថ្ងៃ ដូចជាដាំដើមឈើ ធ្វើសួនផ្កា កែឆ្នៃសំរាមឡើងវិញ បិទទឹកពេលយើងកំពុងដុសធ្មេញ ជាដើម។ រឿងតូចៗនេះ ពិតជាចូលរួមចំណែកក្នុងការជួយធ្វើឲ្យពិភពលោកនេះ មានភាពស្រស់បំព្រង និងបែតងជាងមុន។

រីករាយទិវាបរិស្ថានពិភពលោក 2021!

Let’s take a few minutes to think over. What can we do to have a greener and cleaner world? Let’s start with small things surrounding us, plant a tree, start gardening, recycle your trash or don’t let the water run while we’re brushing our teeth. These tiny little things can contribute to make a difference to our world.

Happy World Environment Day 2021!

"ទំពាំងស្នងឬស្សី ឬពន្លកនៃដើមឬស្សី"កុមារ គឺជាអនាគតអ្នកបន្តវេនជំនាន់ក្រោយសម្រាប់ប្រទេសជាតិយើង  ចូលរួមលើកទឹកចិត្តឲ្យពួកគាត់...
01/06/2021

"ទំពាំងស្នងឬស្សី ឬពន្លកនៃដើមឬស្សី"

កុមារ គឺជាអនាគតអ្នកបន្តវេនជំនាន់ក្រោយសម្រាប់ប្រទេសជាតិយើង ចូលរួមលើកទឹកចិត្តឲ្យពួកគាត់បញ្ចេញភាពច្នៃប្រឌិតឲ្យបានច្រើន ដើម្បីបង្កើនចំណេះដឹងឲ្យកាន់តែទូលំទូលាយ ឈានទៅរកការចាប់ជំនាញដែលគាត់ស្រឡាញ់ពេញចិត្តប្រកបដោយទេពកោសល្យនាថ្ងៃអនាគត 🚀

កុមារគឺជាធនធានដ៏សំខាន់បំផុតនៅលើពិភពលោក ពួកគាត់គឺជាក្តីសង្ឃឹមសម្រាប់អនាគត។ ទីណាដែលមានកុមារ ទីនោះនឹងមានភាពរីករាយ និងស្នាមញញឹម។

កុមារគឺជាធនធានដ៏សំខាន់ និង ត្រូវបានប្រៀបធៀបទៅនឹងទំពាំងដែលត្រូវស្នងឫស្សី។

ចូលរួមយកពេលវេលានេះដើម្បី ការពារ ថែរក្សា បណ្ដុះបណ្ដាល និង ស្រលាញ់ពួកគេដែលជាធនធាននៃសង្គមយើង។ ❤

រីករាយទិវាសិទ្ធិកុមារអន្តរជាតិ! 🎈

#ទំពាំងស្នងឬស្សី #ពន្លកដើមឬស្សី #ក្តីសង្ឃឹម

៣១ ឧសភា / ទិវាពិភពលោកគ្មានថ្នាំជក់31 MAY / WORLD NO TO***CO DAY តើអ្នកដឹងទេថា? ពេលដែលអ្នកបានជក់បារីមួយដើម ដូចជាអ្នកបានកា...
30/05/2021

៣១ ឧសភា / ទិវាពិភពលោកគ្មានថ្នាំជក់
31 MAY / WORLD NO TO***CO DAY

តើអ្នកដឹងទេថា? ពេលដែលអ្នកបានជក់បារីមួយដើម ដូចជាអ្នកបានកាត់បន្ថយអាយុជីវិតរបស់អ្នកអស់១១នាទី។ ចូលរូមកាត់បន្ថយ ឬកាត់ផ្តាច់ទម្លាប់ការជក់បារីរបស់អ្នកដើម្បីសុខភាព ខ្លួនឯង និងគ្រួសាររបស់អ្នក។ យើងទាំងអស់គ្នានឹងចូលរួមលើកទឹកចិត្តអ្នកឲ្យកាត់បន្ថយ និងផ្តាច់ការជក់បារី។ ផ្លាស់ប្តូរទម្លាប់របស់អ្នក ដើម្បីសុខភាពសាធារណៈ។

ស្វែងរកអត្ថបទសុខភាពរបស់យើងតាមរយៈតំណរLinkនេះ៖ https://phnompenhinsiderkh.wixsite.com/phnompenhinsidernews/post/chicago-to-win-world-series-1

[អត្ថបទគួរយល់ដឹង]ទិវាអន្តរជាតិនៃគ្រួសារ - គ្រួសារ គឺជាជំរុំដ៏កក់ក្តៅInternational Day of Families តើអ្នកដឹងទេហេតុអ្វីបាន...
14/05/2021

[អត្ថបទគួរយល់ដឹង]

ទិវាអន្តរជាតិនៃគ្រួសារ - គ្រួសារ គឺជាជំរុំដ៏កក់ក្តៅ
International Day of Families

តើអ្នកដឹងទេហេតុអ្វីបានជាពិភពលោកចូលរួមប្រារព្ធទិវាអន្តរជាតិនៃគ្រួសារនេះ?

ទិវាគ្រួសារអន្តរជាតិ គឺត្រូវបានគេប្រារព្ធធ្វើនៅថ្ងៃទី១៥ នៃឧសភារៀងរាល់ឆ្នាំ។ ទិវានេះត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រកាសក្នុងឆ្នាំ១៩៩៣ ដោយមានដំណោះស្រាយ A /RES/47/237 និងដើម្បីឆ្លុះបញ្ចាំងពីសារៈសំខាន់ដែលសហគមន៍អន្តរជាតិយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារ។ ទិវាអន្តរជាតិផ្តល់បានផ្តល់នូវឱកាសដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហានានាដែលទាក់ទងនឹងគ្រួសារនិងដើម្បីបង្កើនចំណេះដឹងអំពីដំណើរការសង្គមសេដ្ឋកិច្ច និងប្រជាសាស្ត្រដែលប៉ះពាល់ដល់គ្រួសារ។ ហើយឆ្នាំនេះដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ ពិភពលោកបានយកចិត្តទុកដាក់លើបាវចនាដែលអាចអនុវត្តបានគឺ “ គ្រួសារនិងបច្ចេកវិទ្យាថ្មី - Families and New Technologies” ដែលជារៀងរាល់ឆ្នាំអគ្កលេខាធិការនៃអង្គការសហប្រជាជាតិតែងតែបង្កើតនូវបាវចនា ឬហៅថា Theme of the day ដើម្បីមិនត្រឹមតែចូលរួម តែយើងទាំងអស់គ្នាអាចយល់ដឹង និងចូលរួមជាមួយពិភពលោក។

ការប្រារព្ធទិវាគ្រួសារអន្តរជាតិ ២០២១ នៃឆ្នាំ២០២១ គឺបានផ្តោតសំខាន់លើផលប៉ះពាល់នៃបច្ចេកវិទ្យាថ្មីៗលើសុខុមាលភាពគ្រួសារ និងបន្តផ្តោតលើប្រធានបទនៃសម័យប្រជុំលើកទី ៥៩ នៃគណៈកម្មការដើម្បីការអភិវឌ្ឍសង្គម“ ការផ្លាស់ប្តូរសង្គមឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព៖ តួនាទី នៃបច្ចេកវិទ្យាឌីជីថលស្តីពីការអភិវឌ្ឍសង្គមនិងសុខុមាលភាពរបស់មនុស្សទាំងអស់។

- អត្ថបទដោយ៖ ក្រុមការងារភ្នំពេញអុីនសាយដ័រ
- ប្រភពដកស្រង់ពី៖ United Nation / Department of Economic and Social Affairs
- Our Official Telegram channel:
https://t.me/phnompenhinsiderKH
- Join our Community to keep in touch together
https://t.me/phnompenhtalkkh

អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះប...
13/05/2021

អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៨យាងចូល ៦៩ព្រះវស្សារបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំខ្ញុំព្រះករុណាទាំងអស់គ្នាជាគណៈគ្រប់គ្រង រួមទាំងក្រុមការងារទាំងអស់របស់ភ្នំពេញអុីនសាយដ័រ សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវព្រះសព្ទសាធុការពរ បវរមហាប្រសើរ ក្រាបថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ និងដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ត្រជាក់ត្រជំ និងសេចក្តីសុខក្សេមក្សាន្តដល់ប្រជានុរាស្រ្តគ្រប់រូបជានិរន្តតរៀងទៅ។

Sincerest best wish to His Majesty King Norodom Sihamoni. The Management and staff of the Phnom Penh Insider would like to humbly present our sincerest best wishes for long and prosperous life and reign to His Majesty King Norodom Sihamoni on the occasion of his 69th birthday.

09/05/2021

រីករាយទិវាអ្នកម្តាយ - Happy Mother Day / Mom is our Hero
ចង់និយាយ "អរគុណម៉ាក់" "ខ្ញុំស្រឡាញ់ម៉ាក់" ឬពាក្យពេចន៍ជាច្រើនទៅកាន់អ្នកម៉ាក់តែមិនមានឱកាស ឬភាពក្លាហានមែនអត់? កុំចាំយូរទៀត!

អ្នកអាចចាប់ផ្តើមពីថ្ងៃពិសេសមួយនេះ។ បង្ហាញអារម្មណ៍ និងពាក្យដែលលាក់ក្នុងចិត្តជាយូរមកទៅកាន់គាត់កំឡុងពេលជួបជុំគ្រួសារ ហើយរក្សាទម្លាប់ដ៏ល្អមួយនេះ។

រីករាយទិវាអ្នកម្តាយ! Mom is our hero

ជិតដល់ថ្ងៃទិវាអ្នកម្តាយហើយ! កុំភ្លេចបង្ហាញក្តីស្រឡាញ់ជូនអ្នកម្តាយជាមួយពាក្យក្នុងចិត្តរបស់អ្នក❤️តោះមកចែករំលែកក្តីស្រឡាញ់ដ...
08/05/2021

ជិតដល់ថ្ងៃទិវាអ្នកម្តាយហើយ! កុំភ្លេចបង្ហាញក្តីស្រឡាញ់ជូនអ្នកម្តាយជាមួយពាក្យក្នុងចិត្តរបស់អ្នក❤️តោះមកចែករំលែកក្តីស្រឡាញ់ដល់ម៉ាក់ៗទាំងអស់គ្នាជាមួយ Phnom Penh Insider ដើម្បីមានឱកាសឈ្នះរង្វាន់ និងកាតPostal ជូនពរម៉ាក់របស់អ្នកពីPhnom Penh Insider។

ចូលរួមឥឡូវនេះជាមួយលក្ខខណ្ឌងាយៗដោយគ្រាន់តែ៖
1. Like និង Share រូបនេះទៅលើ profile របស់អ្នកជាPublic
2.សរសេរនូវពាក្យពេចន័ក្នុងចិត្តដែលអ្នកដែលចង់និយាយប្រាប់ម៉ាក់នៅក្នុង Comment ដោយភ្ជាប់ជាមួយរូបថតម៉ាក់ និងអ្នកខាងក្រោមរូបភាពនេះ
3.Comments ត្រូវតែប្រើប្រាស់Hashtag
រួច Mention មិត្តភក្តិរបស់អ្នក ៣នាក់ក្នុង Comment

អេតមីននិងធ្វើការជ្រើសរើសអ្នក​ឈ្នះ​ចំនួន ៣អ្នកដែលបានComment មានអត្តន័យជ្រោលជ្រៅហើយចាក់ដោតដល់បេះដូង។

អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែឧសភានេះ​ ជាមួយកាតPostal និងគូប៉ុងញុំកាហ្វេដោយឥតគិតថ្លៃនៅ CO- Creative Corners ម្នាក់មួយទៀត។


- Our Official Telegram channel:
https://t.me/phnompenhinsiderKH
- Join our Community to keep in touch together
https://t.me/phnompenhtalkkh

ចាក់វ៉ាក់សាំងរួច ប៉ុន្តែនៅព្រួយបារម្ភពីបញ្ហាខ្លាចមិនមានទិន្នន័យក្នុងប្រព័ន្ធចាក់វ៉ាក់សាំងមែនទេ? ឬក៏ព្រួយបារម្ភខ្លាចភ្លេច...
05/05/2021

ចាក់វ៉ាក់សាំងរួច ប៉ុន្តែនៅព្រួយបារម្ភពីបញ្ហាខ្លាចមិនមានទិន្នន័យក្នុងប្រព័ន្ធចាក់វ៉ាក់សាំងមែនទេ? ឬក៏ព្រួយបារម្ភខ្លាចភ្លេចកាលបរិច្ឆេទចាក់ដូសទី១? នេះគឺជាតំណរLink៖ https://www.search.vaccine.gov.kh/ ដែលអាចឲ្យអ្នកឆែករកទិន្នន័យរបស់ខ្លួនបានដោយគ្រាន់តែបំពេញតាមការណែនាំដែលមាននៅក្នុងwebpage លើអេក្រក់ទូរស័ព្ទ ឬកំព្យូទ័ររបស់អ្នកក្រោយពីបានចុចលើតំណរLinkខាងលើ។

ទោះបីអ្នកបានចាក់វ៉ាក់សាំងរួចហើយក្តី ក៏អ្នកត្រូវតែមានកាតព្វកិច្ចចូលរួមអនុវត្ត និងការពារខ្លួនអ្នក និងសហគមន៍របស់យើងឲ្យជៀសផុតពីការឆ្លងរីករាលដាលនៃជំងីកូវីដ-១៩ដែរ។

អនុវត្តវិធានការណ៍សុវត្ថិភាព ៣កុំ និង៣ការពារឲ្យបានត្រឹមត្រូវដើម្បីជៀសផុតពីការឆ្លងកូវីដ-១៩!

- Our Official Telegram channel:
https://t.me/phnompenhinsiderKH
- Join our Community to keep in touch together
https://t.me/phnompenhtalkkh

Address

No. 145, Street 608 Corner Street 313, Boeung Kak II
Toul Kork
PHNOMPENH,

Opening Hours

Monday 09:30 - 18:30
Tuesday 09:30 - 20:00
Wednesday 09:30 - 20:00
Thursday 09:30 - 20:00
Friday 09:30 - 20:00
Saturday 10:00 - 04:00

Telephone

+85578750898

Alerts

Be the first to know and let us send you an email when Phnom Penh Insider posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phnom Penh Insider:

Videos

Share



You may also like