អធិការដ្ឋាននគរបាលស្រុកបាទី

  • Home
  • Cambodia
  • Takêv
  • អធិការដ្ឋាននគរបាលស្រុកបាទី

អធិការដ្ឋាននគរបាលស្រុកបាទី លេខប្រចាំការ:​ 097​ 77​8 00​70

អធិការដ្ឋាននគរបាលស្រុកបាទី សូមជំរាបជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា នេះគឺជាផេកផ្លូវការរបស់អធិការដ្ឋាននគរបាល ដែលបង្កើតឡើងក្នុងគោលបំណង សម្រាប់ទទួលព័ត៌មាន ឬការដោះស្រាយទាក់ទងទៅនឹង សន្តិសុខ សណ្តាប់ធ្នាប់ ឬបញ្ហាផ្សេងៗ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់នគរបាលស្រុកបាទី ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យកាន់តែរហ័ស និងមានទំនុកចិត្ត។ សូមអរគុណ!(លេខប្រចាំបញ្ជា:​ ០៩៧​ ៧៧​ ៨០០​ ៧០)

10/12/2024
26/08/2024

ឥឡូវបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបាទី កាន់តែងាយស្រួលក្នុងការភ្ជាប់មកកាន់គេហទំព័រ Facebook ផ្លូវការ របស់អធិការដ្ឋាននគរបាលស្រុកបាទីយើង ដោយគ្រាន់តែស្កេន QR Code នេះដើម្បីសួរនាំអំពីពត៌មាន ឬ ពាក់ព័ន្ធត្រូវប្ដឹង និងឲ្យជួយអន្តរាគមន៍ ពេលមានសភាពការណ៍កើតឡើងជាយថាហេតុណាមួយនោះ ៕

17/08/2024
12/08/2024

ស្រុកបាទី៖ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា និងប៉ុនប៉ងអំពើលួច (លួចដែក) (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋាន) ។

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៤ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានបញ្ជាកម្លាំងជំនាញ ព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពត់សរ ឃាត់បានជនសង្ស័យ ០១នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា និងប៉ុនប៉ងអំពើលួច (លួចដែក) ៖

១/.ឈ្មោះ ឌឹម ពន្លក ហៅបាង ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរមិនពិតប្រដក មានទីលំនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋាន)(ឃាត់ខ្លួន)។

ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ព្រឹកថ្ងៃទី១០ ខែសីហា  ឆ្នាំ២០២៤ លោកវរសេ...
10/08/2024

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ យាត ភក្ដី អធិការរងទទួលការងារអត្តសញ្ណាណកម្ម ដឹកនាំកម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម សហការជាមួយ​លោកមេឃុំក្រាំងធ្នង់ និងប៉ុស្ត៍​នគរបាលរដ្ឋបាលក្រាំងធ្នង់ បានចុះប្រមូលទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំឡើង នៅសេសសល់ និងហួសសុពលភាព(ទុតិយតា)ចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ទីតាំងថតអត្តសញ្ញាណប័ណ្ណស្ថិតនៅបរិវេណ វត្តទន្លេបាទី ក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី​ ៕

ដោយមានបទបញ្ជាពី លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឆាយ កែវមុន្ន...
10/08/2024

ដោយមានបទបញ្ជាពី លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានដឹកនាំកម្លាំងអធិការដ្ឋាន ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុល ក្នុងភូមិសាស្ត្រស្រុកបាទី តាមផ្លូវជាតិលេខ២ ចំណុចភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ៕

ថ្ងៃ​ទី១១ ខែធ្នូ ឆ្នាំ​២០២៣ ប៉ុស្តិ៍នគរបាលរដ្ឋបាលលំពង់ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានចុះផ្សព្វផ្សាយអប់រំ ដល់ប្រជាពលដ្ឋ...
11/12/2023

ថ្ងៃ​ទី១១ ខែធ្នូ ឆ្នាំ​២០២៣ ប៉ុស្តិ៍នគរបាលរដ្ឋបាលលំពង់ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានចុះផ្សព្វផ្សាយអប់រំ ដល់ប្រជាពលដ្ឋ ខ្លឹមសាររួមមាន៖
~រួមគ្នាទប់ស្កាត់គ្រឿងញៀន
~អំពើហិង្សាក្នុងគ្រួសារ
~ទប់ស្កាត់ជំងឺកូវីត.១៩ ( បីកុំ បីការពារ )
~ភូមិឃុំមានសុវតិ្ថភាព
~ បង្ការពន្លត់អគ្គីភ័យ
~ទប់ស្កាត់អំពើចោរកម្ម
~គ្រាប់មីនមិនទាន់ផ្ទុះ ទីតាំងស្ថិតនៅអនុវិទ្យាល័យថ្មស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ៕

យប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៥ និ...
11/12/2023

យប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាល
ស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៥ និងប្រជាការពារ ចុះចល័តល្បាតតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្រ្ត ដេីម្បីការពារសន្តិសុខ សណ្នាប់ធ្នាប់ និងសុវត្ថិភាពសង្គម ពិសេស ភូមិ-ឃុំ មានសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
( លេខទូរស័ព្ទ ប្រចាំបញ្ជា ០៩៧៧៧៨០០៧០ )

ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញសណ្ដាប់ធ្នាប់ ចរាចរណ៍ នៃអធិការនគរបាលស្រុកបាទី សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបា...
09/12/2023

ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញសណ្ដាប់ធ្នាប់ ចរាចរណ៍ នៃអធិការនគរបាលស្រុកបាទី សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចុះរៀបចំសណ្ដាប់ធ្នាប់ តាមទីប្រជុំជន ពិសេសផ្សារសំរោងយ៉ោង និងផ្សារ ត្រាំខ្នារ កុំឲ្យមានការកកស្ទះដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តស្រុកបាទី៕

យប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៥ និ...
09/12/2023

យប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាល
ស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៥ និងប្រជាការពារ ចុះចល័តល្បាតតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្រ្ត ដេីម្បីការពារសន្តិសុខ សណ្នាប់ធ្នាប់ និង សុវត្ថិភាពសង្គម ពិសេស ភូមិ-ឃុំ មានសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
( លេខទូរស័ព្ទ ប្រចាំបញ្ជា ០៩៧៧៧៨០០៧០ )

យប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៥ ន...
08/12/2023

យប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាល
ស្រុកបាទី សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៥ និងប្រជាការពារ ចុះចល័តល្បាតតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្រ្ត ដេីម្បីការពារសន្តិសុខ សណ្នាប់ធ្នាប់ និង សុវត្ថិភាពសង្គម ពិសេស ភូមិ-ឃុំ មានសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
( លេខទូរស័ព្ទ ប្រចាំបញ្ជា ០៩៧៧៧៨០០៧០ )

យប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៥ និ...
07/12/2023

យប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាល
ស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៥ និងប្រជាការពារ ចុះចល័តល្បាតតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្រ្ត ដេីម្បីការពារសន្តិសុខ សណ្នាប់ធ្នាប់ និងសុវត្ថិភាពសង្គម ពិសេស ភូមិ-ឃុំ មានសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
( លេខទូរស័ព្ទ ប្រចាំបញ្ជា ០៩៧៧៧៨០០៧០ )

Address

ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ
Takêv
21301

Telephone

+855977780070

Website

Alerts

Be the first to know and let us send you an email when អធិការដ្ឋាននគរបាលស្រុកបាទី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category