07/11/2024
ថ្ងៃប្រសូតកូនប្រុស ម្តាយហូរឈាមស្ទើរអស់ពីខ្លួនដើម្បីជីវិតកូន នាទីចុងក្រោយនៃជីវិតអ្នកម្តាយត្រូវកូនយកកាំបិត•កាប់ចិញ្ច្រាំម្តាយសុះសាច់មរណភាពក្នុងថ្លុកឈាម ...! រូបភាពបន្ថែម https://t.me/TAKHMAOTV/8661
⭕️REPORTED | ករណីឃា-តកម្មកូនប្រើកាំបិ-តប៉័ងតោកា//ប់សម្លា/ប់ម្តាយ នៅវេលាម៉ោង ០៧:០០នាទី ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះជាម្តាយមានឈ្មោះ សេង វន្នី ភេទស្រី អាយុ៨៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ។ជនសង្ស័យជាកូនប្រុសឈ្មោះ ស្រេង ឆាយ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅ:ចំណុចកើតហេតុខាងលើ( មានសតិមិនប្រក្រតី) ។ សភាពរឿងហេតុ:តាមការបំភ្លឺពីឈ្មោះ ម៉ែន វណ្ណៈ ភេទស្រី អាយុ ៧១ឆ្នាំ បានប្រាប់ថានៅវេលាម៉ោង ០៧និង០០នាទីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រូបគាត់បានចេញពីផ្ទះមកលេងជនរងគ្រោះនៅចំណុចកើតហេតុខាងលើ ពេលមកដល់រូបគាត់បានបើកទ្វារបងរួចស្រែកហៅជនរងគ្រោះតែមិនឆ្លើយភ្លាមនោះស្រាប់តែគាត់ឃើញជនសង្ស័យចេញពីចំហៀងផ្ទះរួចប្រាប់ថាជនរងគ្រោះស្លាប់បាត់ហើយដោយរូបគេជ្រុលដៃសម្លាប់ជនរងគ្រោះកាលពីយប់មិញ ពេលលឺដូចនេះរូបគាត់បានទៅប្រាប់ក្មួយជនរងគ្រោះនិងនាំគ្នារាយការណ៍ជូនសមត្ថកិច្ច ។
-ពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុក៏ធ្វើការនាំខ្លួនជនសង្ស័យទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រាតែម្តង។ក្រោយស្តាប់ចម្លើយជនសង្ស័យបានសារភាពថា:រូបគេពិតជាបានយកកាំបិតប៉័ងតោកាប់សម្លាប់ម្តាយពិតប្រាកដមែន។
បច្ចុប្បន្ន:ជនសង្ស័យឃាត់ខ្លួននៅអធិការនគរបាលខណ្ឌច្បារអំពៅចំនែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។