អរគុណសន្តិភាព

អរគុណសន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍន៍ !

ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុ...
02/02/2025

ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤
កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង អញ្ជើញជាអធិបតីក្នុងផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ V របស់គណបក្សប្រជាជនកម្ពុជា និង ជួប សំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ចំនួនជាង ១០០០នាក់ នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ព្រឹកថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥

សម្តេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និមន្តក្នុងពិធីសូត្រមន្តរំដោះគ្...
02/02/2025

សម្តេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និមន្តក្នុងពិធីសូត្រមន្តរំដោះគ្រោះលើករាសី ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត
ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ,
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា និង លោកជំទាវ ឆែម សុខន ,
ឯកឧត្តម ណុប រ័ត្ននិមល និងលោកជំទាវ ហ៊ីង សុខលាភ ព្រមទាំងលោក ហ៊ីង ផានិត ប្រារព្ធធ្វើភូមិគ្រឹះវិមានជ័យក្រុងតាខ្មៅខេត្តកណ្តាល។

ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង និង ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ...
29/01/2025

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង និង
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។ បានដឹកនាំកិច្ចប្រជុំលើផែនការ ការងារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ។ ក្នុងពិធីប្រកាសជាផ្លូវការដាក់ឲ្យអនុវត្តការកែទម្រង់ប្រព័ន្ធសំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ខេត្តសៀមរាប ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ។

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥

#បញ្ជាការដ្ឋានអង្គរក្ស #កម្ពុជា
____________________________________________

សូមគោរពជូនពរមេ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ ណុប​ រ័ត្ន​និមល​ មេបញ្ជាការរង​ បញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងលោកជំទាវ ហុីង សុខលា...
27/01/2025

សូមគោរពជូនពរមេ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ ណុប​ រ័ត្ន​និមល​ មេបញ្ជាការរង​ បញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងលោកជំទាវ ហុីង សុខលាភ ព្រមទាំង ក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អ ព្រមទាំង សមប្រកបនូវ ពុទ្ធពរ៤ សម្បត្តិ៣ អរិយទ្រព្យ៧ប្រការ និង មគ្គ៤ ផល៤ កុំបីឃ្លៀងឃ្លាតឡើយ ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ 💖💖💖🌻🌻🌻💝💝💝💐💐💐🙏🙏🙏

#បញ្ជាការដ្ឋានអង្គរក្ស #កម្ពុជា
____________________________________________

ឯឧត្តម ឧត្តមសេនីយ៍ឯក​ ណុប​ រ័ត្ននិមល​ មេបញ្ជាការរង​ បញ្ជាការដ្ឋានអង្គរក្ស​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្ត...
22/01/2025

ឯឧត្តម ឧត្តមសេនីយ៍ឯក​ ណុប​ រ័ត្ននិមល​ មេបញ្ជាការរង​ បញ្ជាការដ្ឋានអង្គរក្ស​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត​ ហ៊ីង​ ប៊ុនហៀង​ អគ្គមេបញ្ជាការរង​ ខ.ភ.ម​ និងជាមេបញ្ជាការ​ បញ្ជាការដ្ឋានអង្គរក្ស​ បានបំពាក់ឋានន្តរសក្តិ ប្រគលប័ណ្ណសរសើរ និងលិខិតសរសើរ ជូននាយទាហាន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋាអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល។ រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ​២០២៥

ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ ណុប​ រ័ត្ន​និមល​ មេបញ្ជាការ​រង​ បញ្ជាការដ្ឋានអង្គរក្ស​ និងជាមេបញ្ជាការ​ កងអន្តរាគមន៍ចល័ត​ ៩៩៩​ ...
21/01/2025

ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ ណុប​ រ័ត្ន​និមល​ មេបញ្ជាការ​រង​ បញ្ជាការដ្ឋានអង្គរក្ស​ និងជាមេបញ្ជាការ​ កងអន្តរាគមន៍ចល័ត​ ៩៩៩​ បានអញ្ជេីញជាអធិបតី​ ក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤​ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥​ នៅទីបញ្ជាការ​ កងអន្តរាគមន៍ចល័ត​ ៩៩៩​៕ ព្រឹកថ្ងៃទី២១​ ខែមករា​ ឆ្នាំ​២០២៥

ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤  កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្...
20/01/2025

ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស អនុញ្ញាតឱ្យក្រុមការងារ លោក ថាល់ សាវុធ ជួបសម្តែងការគួសមនិងពិភាក្សាការងារនៅទីបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សទួលក្រសាំង ក្រុងតាខ្មៅខេត្តកណ្តាល។

ថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥

ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរ...
16/01/2025

ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស អញ្ជើញ គោរពវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ទោ តាវ សារុន
មេបញ្ញាការរងកងអន្តរាគមន៍ BMទី២ នៃបញ្ជាការដ្ឋានអង្គរក្ស នៅវត្តក្របៅ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល។

រសៀលថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង...
14/01/2025

ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម ក្និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ក្នុងកិច្ចប្រជុំផែនការប្រឡងប្រណាំង ៨វិញ្ញាសារយោធា ឆ្នាំ២០២៥ របស់បញ្ជាការដ្ឋានអង្គរក្ស ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ។ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥
ក្នុងនោះវិញ្ញាសារទាំង៨រួមមាន ៖

១. ប្រកួតកីឡាបាល់ទះ
២. លំហាត់របៀប ជួរទ័ព និងលំហាត់ប្រាណយោធា (មានអាវុធ)
៣. ដោះរៀបអាវុធបីប្រភេទ
៤. អូសរុញរថយន្ត ទម្ងន់ ៧តោន ចម្ងាយ ៧០០ម៉ែត្រ
៥. រត់ប្រដាប់អាវុធ ចម្ងាយ៧គីឡូម៉ែត្រ
៦.សែងហ្វ្រង់ការ ៥០គីឡូក្រាម ចម្ងាយ ៤គីឡូម៉ែត្រ
៧. ឆ្លងកាត់ឧបសគ្គទាំង២៥
៨. បាញ់អាវុធវែង បីចម្ងាយ បីកាយវិការ ១០០, ១៥០, ២០០ម៉ែត្រ៕

សូមគោរពជូនពរមេ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល និងលោកជំទាវ ហ៊ីង សុខលាភ ខួបអាពាហ័ពិពាហ៍គម្រប់១២ ឆ្នាំ សូមគោរពជូនពរ មេ...
13/01/2025

សូមគោរពជូនពរមេ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល និងលោកជំទាវ ហ៊ីង សុខលាភ ខួបអាពាហ័ពិពាហ៍គម្រប់១២ ឆ្នាំ
សូមគោរពជូនពរ មេប្រុស មេស្រី ព្រុមទាំងបុត្រាបុត្រីជាទីស្រលាញ់ មានសុខភាពល្អ សំណាងល្អ មានតែសុខ និងចម្រើន ប្រកបកិច្ចការងារក្នុងឆ្នាំថ្មី ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត និងជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការកុំប្បីឃ្លាងឃ្លាតឡើយ។ 12/1/2025

💖💖💖🌻🌻🌻💝💝💝🙏🙏🙏
____________________________________________

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានប្រគេន អង្ករ ២០០ គីឡូក្រាម, មី ១០កេស, ត្រីខ ១កេស...
12/01/2025

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានប្រគេន អង្ករ ២០០ គីឡូក្រាម, មី ១០កេស, ត្រីខ ១កេស, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស, ទឹកដោះគោ ១កេស, ប៊ីចេង, ទឹកត្រី, ទឹកស៊ីអ៊ីវ និងបច្ច័យផ្កាប្រាក់ ចំនួន ១០០លានរៀល រួមនឹងបច្ច័យរបស់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត ចំនួន ២៥លានរៀល បានវេរប្រគេនដល់ព្រះសង្ឃវត្តត្រពាំងវែង។

មានប្រសាសន៍នាឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឲ្យប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការកសាងស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិតាំងពីបាទដៃទទេ រហូតប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានបន្តថា សមិទ្ធផលនានា ដែលកំពុងកើតមាន នាពេលនេះ ពិសេសនៅវត្តត្រពាំងវែង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គឺសុទ្ធតែបានមកពីផ្លែផ្កានៃកត្តាសុខសន្តិភាពរបស់កម្ពុជា ដោយការយកជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សម្ដេចតេជោហ៊ុន សែន និងសមាជិក សមាជិកាស្ថាបនិករបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៧ ។ ដូច្នេះដើម្បីការពារសុខសន្តិភាព យើងទាំងអស់គ្នា ដែលជាស្ថាបនិក និងជាកូនចៅជំនាន់ក្រោយ នឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ ហើយប្តេជ្ញាចិត្តចូលរួមក្នុងការការពារសុខសន្តិភាព ឲ្យបានងមាំស្ថិតស្ថេរជានិរន្ត។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនៅរួមសុខ រួមទុក្ខជាមួយប្រជាជន នៅគ្រប់ កាលៈទេសៈ គ្រប់ការលំបាក និងចេះជួយគ្នាគ្រប់គ្រាមានអាសន្ន, ផ្ដល់ការលើកស្ទួយសិទ្ធិ សេរីភាពប្រជាពលរដ្ឋ និងយុត្តិធម៌សង្គម, ការពារកម្មសិទ្ធិស្របច្បាប់ជូនប្រជាជន ។

នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺការពារសន្តិភាព និងស្ថិរភាព។ ដូច្នេះចូរយើងទាំងអស់គ្នា រួមគ្នាថែរក្សាសន្តិភាព សាមគ្គីជាតិ និងការអភិវឌ្ឍ មិនឲ្យជនណាមកបំផ្លាញបានឡើយ។

ក្នុងឪកាសនោះដែរ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ក៏បានប្រគេនព្រះចៅអធិការវត្ត មានទេយ្យវត្ថុ ១កញ្ចប់ និងបច្ច័យ ១លានរៀល, ព្រះសង្ឃ ៣៤អង្គ ក្នុង១អង្គ ប្រគេនទេយ្យវត្ថុ ១កញ្ចប់ និងបច្ច័យ ៤០ម៉ឺនរៀល, គណៈកម្មការ-អាចារ្យវត្ត ១៧នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា ១០ម៉ឺនរៀល ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនយាយជី-តាជី ក្រុមប្រឹក្សាឃុំ-ស្រុក ប្រជាពលរដ្ឋ និងបានឧបត្ថម្ភសាលាស្រុក ២លានរៀល និង កងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀត ៕

ភូមិគ្រឹះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង ពិធីសូត្រមន្ត និងស្រោចស្រប់សុគន្ធវារី ជូន លោកជំទាវ ប៉ែន ...
11/01/2025

ភូមិគ្រឹះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង ពិធីសូត្រមន្ត និងស្រោចស្រប់សុគន្ធវារី ជូន លោកជំទាវ ប៉ែន ចន្នី ហ៊ីង ប៊ុនហៀង, ឯកឧត្តម ណុប រ័ត្ននិមល, លោកជំទាវ ហ៊ីង សុខលាភ ប្រារព្ធធ្វើនៅក្នុងភូមិគ្រឹះវិមានជ័យ ក្រុងតាខ្មៅខេត្តកណ្តាល ។
រសៀលថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥

#បញ្ជាការដ្ឋានអង្គរក្ស #កម្ពុជា
____________________________________________

ឯកឧត្តម ណុប  រ័ត្ននិមល បានលើកឡើងថា មានជ័យជម្នះ៧ មករា ទើបយើងទាំងអស់គ្នា  មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ  ដូចប...
11/01/2025

ឯកឧត្តម ណុប រ័ត្ននិមល បានលើកឡើងថា មានជ័យជម្នះ៧ មករា ទើបយើងទាំងអស់គ្នា មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចបច្ចុប្បន្ន។ ពិធីអបអរសាទរំព្ញកខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧ មករា ( ៧ មករា ១៩៧៩ .៧មករា ២០២៥) ថ្ងៃទី ១១ .០១.២០២៥
ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

៖ ឯកឧត្តម ណុប រ័ត្នមល សមាជិកគណៈកម្មការកណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកណ្កាលស្ទឹង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្កាល ។ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សារាល់សមិទ្ធផល ដែលសម្រេចបានក្រោយថ្ងៃរំដោះ ៧មករា ឱ្យបានគង់វង្សជារៀងរហូត ដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាមួយក៏ដោយ។

ឯកឧត្តម ណុប រ័ត្ននិមល បានគូសបញ្ជាក់ថា ជាពិសេស ត្រូវចូលរួមការពារសុខសន្តិភាព ដែលមានសព្វថ្ងៃដែលយើងបានមកដោយលំបាក ឱ្យនៅគង់វង្សយូរអង្វែងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យប្រទេសយើងកាន់តែអភិវឌ្ឍរីកចម្រើនថែមទៀត។
ការអំពាវនាវយ៉ាងដូច្នេះរបស់ឯកឧត្តម ណុប រ័ត្ននិមល បានធ្វើឡើងនៅក្នុងអបអរសាទររំព្ញកខួបអនុស្សាវរីយ៍លើកទី៤៦ នៃថ្ងៃជ័យជម្នះ ៧មករា (៧ ១៩៧៩-២០២៥) នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ណុប រ័ត្ននិមល ក៏បានលើកឡើងពីគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន នៃការរំដោះប្រជាពលរដ្ឋកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាការពុះពាររបស់សម្ដេចតេជោ ហ៊ុន សែន រួមនឹងឥស្សរជនសំខាន់ជាច្រើនទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋចាត់ទុកថ្ងៃ៧មករាជាថ្ងៃកំណើតទី២ របស់ខ្លួន។

ឯកឧត្តម បានបន្តថា មហាជ័យជម្នះ ថ្ងៃ៧ មករា ១៩៧៩ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបានចារជាប់នៅក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់រូប ដែលបានសង្រ្គោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់ឡើងវិញរួចផុតពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកជូនប្រជាជនវិញនូវសិទ្ធិនិងសេរីភាពគ្រប់ បែបយ៉ាង និងបានស្តារ កសាងជាតិមាតុភូមិឡើងវិញពីគំនរផេះផង់ ឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក រហូតមានសុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនភាពបំផុត។
ឯកឧត្តម ណុប រ័ត្ននិមល បានបន្តថា នយោបាយឈ្នះឈ្នះ ! ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

ឯកឧត្តម បានបញ្ជាក់ថា ការរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា នាឱកាសនេះប្រកបដោយបរិយាកាសដ៏សប្បាយរីករាយ ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យ ប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ផង​ដែរ៕

ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ណុប​ រ័ត្ននិមល​ មេបញ្ជាការរង​ បញ្ជាការដ្ឋានអង្គរក្ស​ តតំណាងដ៏ខ្ពង់ខ្ពស់ ឯ.ឧ នាយឧត្តមសេនីយ៍កិត្តិស...
09/01/2025

ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ណុប​ រ័ត្ននិមល​ មេបញ្ជាការរង​ បញ្ជាការដ្ឋានអង្គរក្ស​ តតំណាងដ៏ខ្ពង់ខ្ពស់ ឯ.ឧ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត​ ហ៊ីង​ ប៊ុនហៀង​ អគ្គមេបញ្ជាការរង​ ខ.ភ.ម​ និងជាមេបញ្ជាការ​ បញ្ជាការដ្ឋានអង្គរក្ស​ បានអញ្ជេីញ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់គណៈបញ្ជាការ ការពារសន្តិសុខគោលដៅទីស្ដីការនាយករដ្ឋមន្ត្រី និងទីស្តីការគណៈរដ្ឋមន្ត្រី និងប្រគល់ប័ណ្ណប្រសើរ លិខិតសរសើរ ជូននាយទាហាន ពលទាហានក្នុងកងអន្តរាគមន៍ទី៩ រសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ​២០២៥ ។

💐❤️🙏
28/09/2024

💐❤️🙏

❤️💐🫡
22/09/2024

❤️💐🫡

Address

Ta Khmau

Alerts

Be the first to know and let us send you an email when អរគុណសន្តិភាព posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category