TakhmaoTimes Post

TakhmaoTimes Post TakhmaoTimes

រដ្ឋមន្រ្តីកសិកម្ម ឯឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំថ្នាក់ជា...
26/12/2024

រដ្ឋមន្រ្តីកសិកម្ម ឯឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមសហការគ្នាក្នុងការបង្រ្កាបបទល្មើសខុសច្បាប់នានា ទាំងសកម្មភាពជាក់ស្តែង និងនៅតាមទីផ្សារ ដោយត្រូវធ្វើការណែនាំដល់ប្រជានេសាទ ផ្លាស់ប្តូរទម្លាប់មកជាការនេសាទស្របច្បាប់ មានការកំណត់ឧបករណ៍ត្រឹមត្រូវ យល់ដឹងពីការព្រលែងនូវប្រភេទសត្វកម្រ និងការនេសាទឆ្ងាយពីតំបន់ត្រីមេពូជ ដើម្បីនិរន្តរភាពធនធានជលផល និងជាគុណប្រយោជន៍របស់ប្រជាពលរដ្ឋទូទាំងប្រទេស។

BREAKING: តុលាការបានសម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់ ២នាក់គូដណ្តឹងចំនួន ៣១ឆ្នាំ និងបង្គាប់ឲ្យសងសំណង ...
23/12/2024

BREAKING: តុលាការបានសម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់ ២នាក់គូដណ្តឹងចំនួន ៣១ឆ្នាំ និងបង្គាប់ឲ្យសងសំណង ២លានដុល្លារដល់ជនរងគ្រោះ រួមជាមួយសំណង ៥០ម៉ឺនដុល្លារផ្សេងទៀតដល់អ្នករងរបួស។

23/12/2024

ឱ្យសត្វតោសត្វខ្លានៅភ្នំតាម៉ៅស៊ីទៅចំណេញជាង

សមត្ថកិច្ចចាប់ឃាត់ខ្លួនជនល្មើសបាន២នាក់ហើយ និងកំពុងតាមចាប់យកជនល្មើសបន្តទៀត ក្នុងករណីក្មេងទំនើងកាប់ប្រហារនៅក្នុង ឃុំសូភី ស...
23/12/2024

សមត្ថកិច្ចចាប់ឃាត់ខ្លួនជនល្មើសបាន២នាក់ហើយ និងកំពុងតាមចាប់យកជនល្មើសបន្តទៀត ក្នុងករណីក្មេងទំនើងកាប់ប្រហារនៅក្នុង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ២៣ ធ្នូ ២០២៤

 #ក្រសួងសុខាភិបាល #សេចក្តីជូនព័ត៌មានស្តីពីវិធានការការពារសុខភាពពីជំងឺបង្កដោយវីរុសណូរ៉ូ - Norovirus *ក្រសួងសុខាភិបាល សូមជម...
19/12/2024

#ក្រសួងសុខាភិបាល
#សេចក្តីជូនព័ត៌មានស្តីពី
វិធានការការពារសុខភាពពីជំងឺបង្កដោយវីរុសណូរ៉ូ - Norovirus *
ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅលើពិភពលោក វីរុសណូរ៉ូ - Norovirus " ជាមូលហេតុចម្បងនៃការក្អួត និងរាក និងជំងឺដែលបណ្តាលមកពីអាហារ ដែលបង្កឱ្យមានជំងឺរលាកក្រពះស្រួចស្រាវ រលាកក្រពះពោះវៀន។ អង្គការសុខភាពពិភពលោកបានរកឃើញថា ជារៀងរាល់ឆ្នាំនៅលើសកលលោក មាន ៦៨៥លានករណីបង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០០ ០០០នាក់ ក្នុងនោះដែរ ២០០លានករណី កើតលើ កុមារអាយុក្រោម៥ឆ្នាំ និងមានកុមារចំនួន ៥០ ០០០នាក់បានស្លាប់។ ការផ្ទុះរាតត្បាតនៃជំងឺបង្កដោយវីរុសណូរ៉ូ ភាគច្រើនកើតមាននៅប្រទេសមានរដូវត្រជាក់ កន្លែងមានការប្រមូលផ្តុំ អាកាសធាតុត្រជាក់មេរោគរស់យូរ រដូវត្រជាក់ធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ។ បុគ្គលគ្រប់វ័យអាចឆ្លង និងឈឺដោយវីរុសណូរ៉ូ រោគសញ្ញា ជាទូទៅ កើតមានចន្លោះពី ១២ ទៅ ៤៨ម៉ោង បន្ទាប់ពីប៉ះពាល់ឬប្រឈមនឹងវីរុសណូរ៉ូ ។ រោគសញ្ញាភាគច្រើន មាន រាក ក្អួត ចង្អោរ ចុកពោះ និងអាចមាន ក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួន។ ភាគច្រើនជាសះស្បើយឡើងវិញ ក្នុង រយៈពេល ១ ទៅ ៣ ថ្ងៃ ប៉ុន្តែអាចចម្លងមេរោគទៅអ្នកដទៃបានក្នុងអំឡុង២សប្តាហ៍ឬលើសបន្ទាប់ពីជាសះស្បើយ។ អ្នកអាចកើតជំងឺបង្កដោយវីរុសណូរ៉ូ ច្រើនដងក្នុងជីវិតរបស់អ្នក ពីព្រោះ វីរុសណូរ៉ូ មានច្រើនប្រភេទ។ ការឆ្លង វីរុសណូរ៉ូ មួយប្រភេទ មិនអាចការពារអ្នកពីប្រភេទផ្សេងទៀតឡើយ។ អាហារសមុទ្រ ជាពិសេសអយស្ទ័រឆៅ អាច មានផ្ទុកវីរុស។ កុមារអាយុក្រោម ៥ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ទំនងជាងាយ រងគ្រោះធ្ងន់ធ្ងរពេលឆ្លងវីរុស។
១. របៀបចម្លង៖
វីរុសណូរ៉ូ រីករាលដាលយ៉ាងងាយ និងរហ័សតាមវិធីផ្សេងៗគ្នាដូចជា៖
ការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានវីរុសណូរ៉ូ ដូចជាការថែទាំអ្នកជំងឺ ការចែករំលែកអាហារ សម្ភារ ប្រើប្រាស់ និងទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានវីរុសណូរ៉ូ
ពិសាអាហារ ទឹក ឬភេសជ្ជៈដែលមានមេរោគវីរុសណូរ៉ូ
ការប៉ះវត្ថុឬផ្ទៃដែលមានមេរោគ ហើយបន្ទាប់មកដាក់ម្រាមដៃដែលមិនទាន់លាងសម្អាតនៅក្នុងមាត់
អ្នកអាចចម្លងវីរុសណូរ៉ូ រយៈពេល ២ សប្តាហ៍ ឬច្រើនជាងនេះ បន្ទាប់ពីអ្នកជាសះស្បើយពីជំងឺ
២. របៀបបង្ការ៖
ត្រូវប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់
សម្អាត និងសម្លាប់មេរោគលើផ្ទៃដែលមានមេរោគ
ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ពិសេសអាហារសមុទ្រ ពីព្រោះមេរោគស្លាប់នៅសីតុណ្ហភាពលើសពី ៦០ អង្សាសេ
ស្នាក់នៅផ្ទះពេលឈឺរយៈពេល ២ ថ្ងៃ (៤៨ ម៉ោង) បន្ទាប់ពីបាត់រោគសញ្ញា។ បើមានរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជំងឺ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះលោកអ្នក

តើអ្នកដែលកំពុងលក់អាហារទាំងអស់នេះដឹងខ្លួនដែរឬទេ ថាអ្នកកំពុងតែបំផ្លាញសុខភាពពួកគាត់ម្តងបន្តិចៗ ឈប់ទៅកូនរបស់ក៏ដូចជាកូនយើងដែរ...
19/12/2024

តើអ្នកដែលកំពុងលក់អាហារទាំងអស់នេះដឹងខ្លួនដែរឬទេ ថាអ្នកកំពុងតែបំផ្លាញសុខភាពពួកគាត់ម្តងបន្តិចៗ ឈប់ទៅកូនរបស់ក៏ដូចជាកូនយើងដែរគីខ្មែរតែមួយ 🙏

CPU ចាប់ខ្លួនអតីតព្រះសង្ឃមួយនាក់ ពាក់ព័ន្ធករណីរំលោភកូននេន និងផលិតរូបភាពអាសអាភាសលើកុមារ អតីតលោកសង្ឃមួយអង្គ ត្រូវបានសមត្ថក...
14/12/2024

CPU ចាប់ខ្លួនអតីតព្រះសង្ឃមួយនាក់ ពាក់ព័ន្ធករណីរំលោភកូននេន និងផលិតរូបភាពអាសអាភាសលើកុមារ អតីតលោកសង្ឃមួយអង្គ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីរំលោភ និងផលិតរូបភាពអាសអាភាសលើកុមារ រហូតដល់ទៅ៨អង្គ នៅតាមបណ្ដាវត្តមួយចំនួនក្នុងភូមិសាស្ត ខេត្តសៀមរាប និងបាត់ដំបងនេះបើតាមការឱ្យដឹងពីអង្គភាពការពារកុមារ CPU នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤

* ក្រុងតាខ្មៅ*ស្តីពីការ ស្រាវជ្រាវបង្ក្រាប ករណីក្មេងទំនើងណាត់វាយគ្នា -កើតហេតុនៅវាលាម៉ោង ១៣ :៣០នាទី ថ្ងៃ០៤ខែធ្នូ ឆ្នាំ ២០...
13/12/2024

* ក្រុងតាខ្មៅ*
ស្តីពីការ ស្រាវជ្រាវបង្ក្រាប ករណីក្មេងទំនើងណាត់វាយគ្នា
-កើតហេតុនៅវាលាម៉ោង ១៣ :៣០នាទី ថ្ងៃ០៤ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចវត្តក្របៅ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ.
-ស្រាវជ្រាវបង្ក្រាបបាន នៅវេលាម៉ោង១៦.៣០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចសាលាវិទ្យាលយ័សេរីភាព ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
*ដំណើររឿងហេតុ ក្រោយពីទទួលបានព័ត៌មាន និងការបែកធ្លាយរូបភាព កេ្មងស្រីសិស្សសាលា ប្រើអំពើហិង្សា(វាយគ្នាដោយដៃទៅវិញទៅមក) ភ្លាម លោកឧត្តមសេនីយ៏ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាជំនាញខេត្ត លោកមេបញ្ជាការ ក្រុង ស្រុក ឲ្យស្រាវជ្រាវ ស្វែងរក ការពិតករណីខាងលើ ជាបន្ទាន់។
តាមរយៈរូបភាពសកម្មភាពក្មេងស្រី វាយតប់គ្នា ជំនាញ អហ ខេត្តកណ្តាល និង អហ ក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវស្វែងរកឃើញពួកក្មេងទំនើងទាំងនេះ គឺជាសិស្សសាលា នៅក្រុងតាខ្មៅ។ នៅរសៀលថ្ងៃទី ១២.១២.២០២៤ កម្លាំងជំនាញ អហ ខេត្តកណ្តាល អហ ក្រុងតាខ្មៅ ស្នើសុំកិច្ចសហការពីលោកនាយកសាលា រហូតឈានដល់ អញ្ជើញសិស្សពាក់ពន្ធ័ក្នុងបង្កករណីហិង្សា ខាងលើ មកសាកសួរនៅក្នុង(ទីចាត់ការ) សាលា ដែលមានឈ្មោះដូចខាងក្រោម :
**សភាពនៃរឿងហេតុ នៅវេលាម៉ោង ១១.០០នាទី ថ្ងៃ ០៣ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចមុខសាលាវិទ្យាល័យសេរីភាព មានសិស្សសាលាវិទ្យាល័យ ហ៊ុនសែនតាខ្មៅ ចំនួន ០៤នាក់ជិះម៉ូតូ ០២គ្រឿង មកមុខសាលាវិទ្យាល័យសេរីភាព ក៏ជួប សិស្សសាលាសេរីភាព ០៣នាក់ជិះម៉ូតូ ០១គ្រឿង ហើយគូភាគីសងខាងបានមើលមុខគ្នា ទៅវិញទៅមក ក៏ជិះម៉ូតូធ្វើដំណើរទៅគោលដៅរៀងៗខ្លួន ។ លុះនៅវេលាម៉ោង១៣.០០នាទី ថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០២៤ ភាគីសិស្សសាលាវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានជិះម៉ូតូមកសាលាវិទ្យាល័យ ហ៊ុន សែន សេរីភាព បបួលណាត់គ្នាទៅវាយគ្នា នៅវត្តក្របៅ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ ពួកគេក៏ធ្វើដំណើរ ដល់ស្រះទឹកក្នុងវត្តក្រប៉ោ ក៏បានចាប់គូរវាយគ្នា ដោយភាគីខាងសាលាហ៊ុនសែនវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មានម្នាក់ ចំណែកភាគីខាងសាលាវិទ្យាល័យ ហ៊ុន សែន សេរីភាព មានគ្នាពីរនាក់ ប៉ុន្តែដំបូងវាយគ្នា ម្នាក់ទល់នឹងម្នាក់ ក្រោយមកទើបអ្នកឲ្យអ្នកទីពីរចូលមកវាយបន្តទៀត ហើយក៏មានអ្នក(សិស្ស) លួចថតរូប ។ ករណីវាយតប់គ្នានេះ មិនបណ្តាលឲ្យមានរបួសស្នាមទាំងសងខាងនោះទេ បន្ទាប់មកគូរបក្ខដិបក្ខ ទាំងពីរ នាំគ្នាជិះម៉ូតូទៅផ្ទះរៀងៗខ្លួន។
នៅចំពោះមុខតំណាងគណៈគ្រប់គ្រងសាលា អាណាព្យាបាល និងកម្លាំងសមត្ថកិច្ច អហ ខេត្តកណ្តាល ពួកគេបានឆ្លើយសារភាពថា រូបភាពសកម្មភាពក្នុងវីដេអូ គឺពិតជារូបភាពពួកគេបានធ្វើសកម្មភាពពិតប្រាកដមែន។
ក្រោយពីពួកគេទាំងអស់គ្នា ទទួលស្គាល់នូវទង្វើខុសឆ្គងពីបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន សិលធម៌សង្គម ពួកគេក៏បាន សន្យា ប្តេជ្ញាចិត្ត នៅចំពោះមុខ តំណាងសាលា អាណាព្យាបាល សមត្ថកិច្ច កងរាជអាវុធហត្ថ ថាឈប់ប្រព្រឹត្តរាល់អំពើទាំងឡាយណាដែលប្រាសចាកពីវិនយ័សាលា សីលធម៌សង្គម លិខិតបទដ្ឋានគតិយុទ្ធជាធរមាន ពិសេសជៀសវៀងដាច់ខាតនូវអំពើអបាយមុខ គ្រឿងញៀន បងតូច បងធំ ជាដើម។
ដោយមានការអនុញ្ញាតិពីឯកឧត្តម ព្រះរាជអាជ្ញា អោយឪពុកម្តាយ មកធ្វើលិខិតធានា និងកិច្ចសន្យា យកកូនទៅអប់រំបន្ថែម និងខំប្រឹងរៀនសូត្រ។
សូមអរគុណ សូមគោរពលា

12/12/2024

វីរៈនារីជើងខ្លាំងក្រោយវត្តយកបាន 7 នាក់ហើយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឋានន្តរសក្ដិ «វរសេនីយ៍ឯក»...
12/12/2024

សម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឋានន្តរសក្ដិ «វរសេនីយ៍ឯក» កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបានស្នើសុំលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ។

ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតខ្សោយនៅតាមខេត្តមួយចំនួនចាប់ពីថ្ងៃ១១ថ្ងៃ១៣ធ្នូ២០២៤«ខ្យល់ខណៈសម្ពាធទាបដែលកើតលើសមុទ្រចិនខាងត្បូ...
11/12/2024

ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតខ្សោយនៅតាមខេត្តមួយចំនួនចាប់ពីថ្ងៃ១១ថ្ងៃ១៣ធ្នូ២០២៤
«ខ្យល់ខណៈសម្ពាធទាបដែលកើតលើសមុទ្រចិនខាងត្បូង បានធ្វើឱ្យខ្យល់មូសុងឦសាន ដែលគ្របដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ ប្រទេសកម្ពុជា និងឈូងសមុទ្រថៃមានឥទ្ធិពលខ្លាំង»។ ស្ថានភាពបែបនេះ បើតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតខ្សោយនៅតាមបណ្តាខេត្តមួយចំនួន ក្នុងតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ របស់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។

ក្រសួងអប់រំ ហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្ន...
10/12/2024

ក្រសួងអប់រំ ហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំទូទាំងខេត្តកណ្ដាល សូមអញ្ជើញមកធ្វើច្ប...
09/12/2024

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំទូទាំងខេត្តកណ្ដាល សូមអញ្ជើញមកធ្វើច្បាប់អាជីវកម្មដោយស្ម័គ្រចិត្តឱ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ បើផុតកាលកំណត់នោះស្មើនឹងបទល្មើស ខណៈអាជ្ញាធរពាក់ព័ន្ធ និងនគរបាលយុត្តិធម៌ នឹង ធ្វើការផាកពិន័យទៅតាមវិធានការរដ្ឋបាល វិធានការច្បាប់ រឺបិទមិនឱ្យប្រកបអាជីវកម្មតទៅទៀត។

ប្អូនស្រី ស៊ឹម ស៊ីនាង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកហើយកិនបណ្ដាលឲ្យរងរបួសរហូតដល់កាត់ជើងឆ្វេងមួយចំហៀងឥឡូវនេះកំពុង...
08/12/2024

ប្អូនស្រី ស៊ឹម ស៊ីនាង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកហើយកិនបណ្ដាលឲ្យរងរបួសរហូតដល់កាត់ជើងឆ្វេងមួយចំហៀងឥឡូវនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត អគារវះកាត់បាក់បែកឆ្អឹងជាន់ទី ២ សូមប្រិយមិត្តដែលមានចិត្តសប្បុរសធម៌សូមជួយ ជាថវិកាដល់គាត់ផងតាមរយៈ QR Code របស់ជនរងគ្រោះផ្ទាល់។ ប្រិយមិត្តដែលបរិច្ចាករួចសូមខំមិននៅខាងក្រោម សូមអរគុណ​ 🙏

07/12/2024

🚨🚧 ខ្ញុំបាទបានត្រឹមសោកស្ដាយចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីទី 1 ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ 21 បណ្ដាលឲ្យបុរសម្នាក់បាត់បង់ជីវិតនិងរងរបួសស្រាម្នាក់ និងករណីទី 2 គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តនៅផ្លូវជាតិលេខ ១១៥ បណ្ដាលឲ្យយុវតីម្នាក់ដាច់ជើងមួយចំហៀង | ល្ងាចថ្ងៃទី 7 ខែធ្នូឆ្នាំ 2024

ក្រុមចោរធាក់ប្លន់យកម៉ូតូមួយក្រុមត្រូវបានបង្ក្រាបភ្លាមៗបន្ទាប់ពីធ្វើសក ម្មភាពរួច ។ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍...
07/12/2024

ក្រុមចោរធាក់ប្លន់យកម៉ូតូមួយក្រុមត្រូវបានបង្ក្រាបភ្លាមៗបន្ទាប់ពីធ្វើសក ម្មភាពរួច ។
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ផ្នែកនគរបាលព្រហ្មទណ្ឌក្រុងតាខ្មៅ ល្បាតលើដងផ្លូវ ដោយសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ និង រកាខ្ពស់ ចំណុច ស្តុបសិត្បូ(មហាវិថីសុីជីនពីង) កែងផ្លូវ២១អា ប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូHonda DreamC125 ពណ៍ខ្មៅ ដែរមានជនរងគ្រោះស្រែកថាចោរជួយចាប់ផង ភ្លាមៗនគរបាលយើងបានប្រដេញតាមពីក្រោយ រហូតដល់ចំណុចផ្លូវកោងវត្តឈូងលាភ ជនសង្ស័យដួលម៉ូតូក៏ឈានដល់ការឃាត់ខ្លួនសង្ស័យបានភ្លាមចំនួន០១នាក់ បន្ទាប់មកផ្នែកព្រហ្មទណ្ឌក្រុងតាខ្មៅ បានសហការ ជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និង ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស៊ើបអង្កេត ឃាត់ខ្លួនបាន០១នាក់ទៀត ដែរជាម្ចាស់ម៉ូតូផ្តល់មធ្យោបាយឲ្យក្រុមជនសង្ស័យទាំងនោះ ជិៈធ្វើសកម្មភាព ។ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសនិងសំគំនិតក្នុងអំពើលួច (វាយប្លន់យកម៉ូតូ) ជនសង្ស័យបានសារភាពថាក្រុមខ្លួន ធ្លាប់បានធ្វើសកម្មភាពដេញប្លន់បានចំនួន០៣ករណី ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

ប្រទះឃើញសាកសពមនុស្យ ៣នាក់ អណ្តែតទឹក ក្នុងពេលតែមួយ ដោយមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ក្នុងនោះសាកសពមនុស្សពីរនាក់ បានប្រទះឃើញអណ...
03/12/2024

ប្រទះឃើញសាកសពមនុស្យ ៣នាក់ អណ្តែតទឹក ក្នុងពេលតែមួយ ដោយមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ក្នុងនោះសាកសពមនុស្សពីរនាក់ បានប្រទះឃើញអណ្តែតទឹកនៅក្នុងទន្លេជិតវត្តចាក់អង្រែ(ស្រី១ ប្រុស១) និងនៅខាងច្បារអំពៅប្រទះឃើញសាកសពបុរសម្នាក់ផងដែរ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

ស្ថានភាព នៃជំងឺ អេដស៏ បាន បង្ក ជា ការ ព្រួយបារម្ភ ឡើងវិញសម្រាប់ កម្ពុជា ដោយ ចំនួន អ្នក ផ្ទុក មេរោគ អេដស៏ បានកើនឡើង វិញ ក...
03/12/2024

ស្ថានភាព នៃជំងឺ អេដស៏ បាន បង្ក ជា ការ ព្រួយបារម្ភ ឡើងវិញសម្រាប់ កម្ពុជា ដោយ ចំនួន អ្នក ផ្ទុក មេរោគ អេដស៏ បានកើនឡើង វិញ ក្នុង រយៈពេលប៉ុន្មានចុងក្រោយនេះ ជាក់ស្ដែង គ្រាន់តែអ្នកដែលដឹង ថាខ្លួន មាន ផ្ទុក មេរោគអេដស៏ចំនួនជិត ៧ពាន់ នាក់ បាន រត់គេច មិ ន ព្រម មកទទួល យកសេវាព្យាបាល ឱ្យបាន ត្រឹមត្រូវ ពី មន្ទីរពេទ្យ ដោយ នៅបន្ត ប្រើប្រាស់សេវាសុខាភិបាល ខាងក្រៅ ។

Address

Takhmao
Ta Khmau

Alerts

Be the first to know and let us send you an email when TakhmaoTimes Post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TakhmaoTimes Post:

Videos

Share