កូនអ្នកជាយដែន

កូនអ្នកជាយដែន Music Vibo

ក្រុមការងារប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង របស់កងពលតូចថ្មើរជើងលេខ៤១ ត្រូ...
07/09/2021

ក្រុមការងារប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង របស់កងពលតូចថ្មើរជើងលេខ៤១ ត្រូវបានប្រជុំបិទបញ្ចប់ជំហានទី២ នៃម្ជុលទី១.…...…..…..…….....….........................

នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅឃុំស្នួល និងឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានប្រជុំបូកសរុបលទ្ធផល និងបញ្ចប់បេសកកម្មជំហានទី២ នៃម្ជុលទី១ ក្រោមវត្តមាន ឧត្តមសេនីយ៍ត្រី ផៃ សុផាត មេបញ្ជាការរង នាយសេនាធិការ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កងពលតូចថ្មើរជើងលេខ៤១ ។

ក្នុងកិច្ចប្រជុំនេះយើងសង្កេតឃើញមានវត្តមាន ក្រុមការងារប្រតិបត្តិការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ កងពលតូចថ្មើរជើងលេខ៤១ អាជ្ញាធរឃុំស្នួល ឃុំក្រូចគរ និងអាជ្ញាធរស្រុកពាក់ព័ន្ធជាច្រើនរូបទៀត។

ឧត្តមសេនីយ៍ត្រី ផៃ សុផាត ប្រធានអង្គប្រជុំបានធ្វើការកត់សម្គាល់ វាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រុមការងារដៃគូពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធប្រកបដោយស្មារតីទទួលខុសត្រូវនិងលះបង់ខ្ពស់ ដោយមិនគិតពីការនឿយហត់ ក្តៅ ឬភ្លៀងផ្គរអ្វីឡើយ រហូតធ្វើឲ្យយើងទទួលបានលទ្ធផលល្អប្រសើរ។

គួររំលឹកថា ក្រុមការងារប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កងពលតូចថ្មើរជើងលេខ៤១ បានដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅឃុំស្នួល និងឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅមណ្ឌលសាលាបឋមសិក្សាស្នួលចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។

តាមរបាយការណ៍អាជ្ញាធរឃុំស្នួល និងឃុំក្រូចគរបាឲ្យដឹងថា មានប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងត្រូវមកទទួលយកការចាក់វ៉ាក់សាំងមានចំនួនសរុប៥,៦៣៦នាក់(ស្រី២,៦៦៥នាក់) បានមកចាក់វ៉ាក់សាំងពេលនេះចំនួន២,៤២៩នាក់(ស្រី១,៣៥២នាក់) មន្ត្រីរាជការ គ្រួសារកងទ័ព និងអតីតយុទ្ធជនចាក់កន្លែងផ្សេងចំនួន១,១៤៤នាក់(ស្រី៧៥៣នាក់) និងមិនបានចាក់ចំនួន២,០៦៧នាក់ (ស្រី៨៩០នាក់) ដោយមូលហេតុមួយចំនួនកំពុងស្ថិតក្នុងការព្យាបាលជំងឺកូវីដ-១៩ មួយចំនួនកំពុងធ្វើចត្តាឡីស័ក មួយចំនួនមានផ្ទៃពោះ មួយចំនួនស្ថិតក្នុងការបំបៅដោះកូន និងមួយចំនួនទៀតចាស់ជរាមានជំងឺប្រចាំកាយធ្ងន់ធ្ងរដែលក្រុមគ្រូពេទ្យមិនអាចចាក់ជូនបាន។

ជាមួយគ្នានោះផងដែរ ឧត្តមសេនីយ៍ត្រី ប្រធានអង្គប្រជុំបានស្នើឲ្យអាជ្ញាឃុំស្នួល និងឃុំក្រូចគរ ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដែលបានមកទទួលយកការចាក់វ៉ាក់សាំងម្ជុលទី១នៅពេលនេះ ឲ្យមកទទួលយកការចាក់វ៉ាក់សាំងម្ជុលទី២តាមការណាត់របស់ក្រុមគ្រូពេទ្យឲ្យបានទៀងទាត់ក្នុង ចន្លោះរយៈពេល២១ថ្ងៃក្រោយចាក់ម្ជុលទី១ ឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យវ៉ាក់សាំងបង្កើតភាពស៊ាំ នៃប្រព័ន្ធការពាររឹងមាំប្រឆាំងវិរុសកូវីដ-១៩ ពិសេសវិរុសបំប្លែងខ្លួនថ្មី ដែលតា(Delta) ដែលបច្ចុប្បន្នកំពុងចរាចរនៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ដែលមានការចម្លងរហ័សជាងវិរុសកូវីដ-១៩ធម្មតា។

ឧត្តមសេនីយ៍ត្រី ប្រធានអង្គប្រជុំក៏បានផ្តាំផ្ញើដល់អាជ្ញាធរឃុំ ស្រុកឲ្យបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលបានមកទទួលចាក់វ៉ាក់សាំងរួចហើយ មិនត្រូវជិះសេះលែងដៃ ត្រូវបន្តអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់បំផុត ពិសេស៣កុំ ៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាល ព្រោះវ៉ាក់សាំង គឺជាវ៉ាក់សាំងបង្ការ ដែលធ្វើឲ្យយើងមានភាពស៊ាំក្នុងខ្លួនប្រឆាំងវិរុសកូវីដ-១៩ ប៉ុណ្ណោះ និងបើកើតហើយងាយព្យាបាលឆាប់ជា មិនវិវត្តទៅរកការស្លាប់ ដូចអ្នកពុំបានចាក់វ៉ាក់សាំងនោះឡើយ។

ក្នុងកិច្ចប្រជុំនេះផងដែរ លោកមេឃុំស្នួល និងលោកមេឃុំក្រូចគរ ក៏បានសំណូមពរដល់ក្រុមការងារប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់កងពលតូចថ្មើរជើងលេខ៤១ នៅពេលមកចាក់ម្ជុលទី២ជូនប្រជាពលរដ្ឋដែលបានមកចាក់ម្ជុលទី១ពេលនេះរួច សូមឲ្យក្រុមការងារជួយចាក់ជូនប្រជាពលរដ្ឋដែលមិនបានចាក់ម្ជុលទី១ពេលនេះ ដោយបញ្ហាសុខភាព និងបញ្ហាផ្សេងៗ ដើម្បីឲ្យពួកគាត់បានទទួលចាក់វ៉ាក់សាំងម្ជុលទី១ និងទី២ផងដែរ៕

29/08/2021

បទក្រុមការងារយោធាកងពល៤១

21/08/2021

ផ្ទុះផ្ទៃក្នុងហើយគិតមិច----

26/07/2021
សូមរីករាយស្តាប់បទចំរៀងក្រុមការងារយោធាកងពល៤១ដែលកំពុងបំពេញបេសកកម្មនៅខេត្តសៀមរាប អរគុណ
24/07/2021

សូមរីករាយស្តាប់បទចំរៀង
ក្រុមការងារយោធាកងពល៤១
ដែលកំពុងបំពេញបេសកកម្មនៅខេត្តសៀមរាប អរគុណ

នៅថ្ងៃអាទិត្យនេះ ក្រុមយុវសកម្មជនថៃបានប្តេជ្ញាធ្វើបាតុកម្មទាមទារឲ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ច័ន្ទអូចា លាលែងពីតំណែង បើ...
18/07/2021

នៅថ្ងៃអាទិត្យនេះ ក្រុមយុវសកម្មជនថៃបានប្តេជ្ញាធ្វើបាតុកម្មទាមទារឲ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ច័ន្ទអូចា លាលែងពីតំណែង បើទោះបីជារដ្ឋាភិបាលមិនឲ្យមានការប្រមូលផ្តុំជាសាធារណៈទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ១៩ ក៏ដោយ៕

ខេត្តឧត្ដរមានជ័យ៖ ករណីឆ្លងកូវីដ-១៩ កើនឡើងដល់២.២២២ ករណី ខណៈរកឃើញថ្មី៦៤ ករណី (០៦ករណី សហគមន៍ និង៥៨ ករណីនាំចូលពីប្រទេសថៃ) និ...
15/07/2021

ខេត្តឧត្ដរមានជ័យ៖ ករណីឆ្លងកូវីដ-១៩ កើនឡើងដល់២.២២២ ករណី ខណៈរកឃើញថ្មី៦៤ ករណី (០៦ករណី សហគមន៍ និង៥៨ ករណីនាំចូលពីប្រទេសថៃ) និងជាសះស្បើយចំនួន០៧ នាក់ បន្ថែមទៀត។

អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៥លាន  នឹងទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  ...
14/07/2021

អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៥លាន នឹងទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៖

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី ៥លាន គឺលោក ណុប មាន អាយុ ៧០ឆ្នាំ គាត់ជាកសិករ ដែលសព្វថ្ងៃរស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
ខេត្តឧត្តរមានជ័យ។

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ១០លានរៀល និងសម្ភារៈឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៥លាន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។

14/07/2021
07/07/2021

ស្តាប់លោកឪស៊ុចទេសនា គ្រាន់បានបន្ធូបន្ថយអារម្មណ៍តានតឹងខ្លះ។

06/07/2021

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក
ក្រោមប្រធានបទ « ការបំពេញការងារដើម្បីសុភមង្គលប្រជាជន៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ »

បច្ចុប្បន្នភាពស្ថានភាពកូវីដ១៩ នៅកម្ពុជាសម្រាប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១
06/07/2021

បច្ចុប្បន្នភាពស្ថានភាពកូវីដ១៩ នៅកម្ពុជាសម្រាប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១

កម្លាំងស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចុះបង្ក្រាបទីតាំងចំការស្វាយ១កន្លែង នៅចំណុចពាង២ ស្ថិតក្នុងភូមិអូរតាមែង ឃុំ-ស្រុកអ...
06/07/2021

កម្លាំងស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចុះបង្ក្រាបទីតាំងចំការស្វាយ១កន្លែង នៅចំណុចពាង២ ស្ថិតក្នុងភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង ដែលបានធ្វើសកម្មភាពលួចបង្កប់ដាំដំណាំកញ្ឆាខុសច្បាប់ មានទំហំ ៥,៥០០ ម៉ែត្រការ៉េ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។
ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់/ស្រី ០២នាក់ ព្រមទាំងធ្វើការដកហូតកញ្ឆាក្រៀមចំនួន ៣៦ គីឡូក្រាម, កញ្ឆាស្រស់ចំនួន១២៥០០ដើម, រថយន្ត១ គ្រឿង, គោយន្តកន្ត្រៃ ១ គ្រឿង. និងសម្ភារៈមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាង កំពុងរៀបចំក៏សាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវីធី។

កម្ពុជាកំពុង​ស្រាវជ្រាវលើករណី ការ​សាងសង់ប្រាសាទដូចអង្គរវត្តនៅទឹកដីថៃភ្នំពេញ÷ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងកុងស៊ុ...
05/07/2021

កម្ពុជាកំពុង​ស្រាវជ្រាវលើករណី ការ​សាងសង់ប្រាសាទដូចអង្គរវត្តនៅទឹកដីថៃ

ភ្នំពេញ÷ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ កំពុងស្រាវជ្រាវលើករណី​ការសាង​សង់ប្រាសាទ​ដូច​អង្គរវត្តនៅលើទឹកដីថៃ។ នេះបើតាមប្រសាសន៍លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ឱ្យ BTV ដឹងនៅយប់ថ្ងៃទី៥ ខែកក្កដា។

តាមរយៈការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមនានាបានឱ្យដឹងថា ប្រាសាទដូចអង្គរវត្តរបស់កម្ពុជាកំពុងសាងនៅទឹកដីថៃ។ ការសាង​សង់ប្រាសាទ​ដែលចម្លងចេញពីរូបរាងប្រាសាទអង្គរវត្តរបស់កម្ពុជានេះ គឺ ស្ថិតនៅខេត្តបុរីរ៉ាំ ប្រទេសថៃ។

តាម​ការលើកឡើងនៅក្នុងបណ្ដាញសង្គម ក៏បានឱ្យដឹងដែរថា វិស្វករដែលសាងសង់​ប្រាសាទដោយ​ចម្លងតាមប្រាសាទ​អង្គរវត្តរបស់​កម្ពុជានេះ ក៏មានការមិនសប្បាយចិត្ត ចំពោះការរិះគន់លើស្នាដៃរបស់គេដែលកំពុងសាងសង់នេះដែរ។

លោក​ជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់បន្ថែមថា ក្រសួងបានទាក់ទងទៅកុងស៊ុល កម្ពុជាប្រចាំនៅទីនោះ​ឱ្យ​ស្រាវជ្រាវ​ករណីនេះឱ្យបានល្អិតល្អន់ផងដែរ៕
(ប្រភពBTv)

05/07/2021

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការបដិសេធចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃមួយ ដែលបានចោទប្រកាន់ថា មានករណីឆ្លងវីរុសកូវីដបំប្លែងប្រភេទថ្មីអាល់ហ្វា អាចឆ្លងមកពីប្រទេសកម្ពុជា។

05/07/2021

វីដេអូអប់រំ អំពីការព្យាបាលកូវីដ-១៩ នៅផ្ទះ! សូមចូលរួមផ្សព្វផ្សាយការអប់រំនេះ ជូនក្រុមគ្រួសារ និងមិត្តភក្តិរបស់បងប្អូន! 🇰🇭

បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៨៩៦នាក់ ជាសះស្បើយចំនួន ៦៤៦នាក់ និងស្លាប់ថ្មីចំនួន ២៨នាក់។
05/07/2021

បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៨៩៦នាក់ ជាសះស្បើយចំនួន ៦៤៦នាក់ និងស្លាប់ថ្មីចំនួន ២៨នាក់។

05/07/2021

ធ្វើបាបចិត្តលោកគ្រូពេទ្យណាស់

04/07/2021
04/07/2021

បុរសជនជាតិស្បែកខ្មៅម្នាក់ តេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ ព្យាយាមគេចវេស ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បង្ខំឲ្យឡើងរថយន្ត ដើម្បីយកទៅធ្វើការព្យាបាល។

កម្ពុជាបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩៩៣នាក់ ជាសះស្បើយចំនួន ៦១៧នាក់ និងមានករណីស្លាប់ថ្មីចំនួន ២៤នាក់។
04/07/2021

កម្ពុជាបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩៩៣នាក់ ជាសះស្បើយចំនួន ៦១៧នាក់ និងមានករណីស្លាប់ថ្មីចំនួន ២៤នាក់។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជារាជរដ្ឋាភិបាលកម្ពុជា ប្រកាសរ៉ាប់រងបង់ថ្លៃសិក្សា បន្តសម្រាប់និស្សិតកម្ពុជ...
03/07/2021

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសរ៉ាប់រងបង់ថ្លៃសិក្សា បន្តសម្រាប់និស្សិតកម្ពុជា ០៦រូប ដែលកំពុងសិក្សានៅបណ្ឌិត្យសភា យោធាអាមេរិក បន្ទាប់ពីរដ្ឋាភិបាលអាមេរិកសម្រេចកាត់ផ្ដាច់អាហារូបករណ៍៕

បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៩៤៨នាក់ ជាសះស្បើយចំនួន ៦១៥នាក់ និងមានករណីស្លាប់ថ្មីចំនួន ៣៦នាក់បន្ថែមទៀត។
03/07/2021

បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៩៤៨នាក់ ជាសះស្បើយចំនួន ៦១៥នាក់ និងមានករណីស្លាប់ថ្មីចំនួន ៣៦នាក់បន្ថែមទៀត។

02/07/2021

#ប្រសាសន៍សម្តេចតេជោ ៖ យកចិនធ្វើជាបង្អែកយុទ្ធសាស្រ្តសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង ឯប្រភពផ្សេងទៀតជាប្រភពគាំទ្រ ការសម្រេចចិត្តរបស់ខ្ញុំពិតជាត្រឹមត្រូវ៕

02/07/2021

#ប្រសាសន៍សម្តេចតេជោ ៖ យើងបានសហការជាមួយភាគីថៃរួចហើយ

កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៩៦៦នាក់ ជាសះស្បើយចំនួន ៦៥០នាក់ និងស្លាប់ចំនួន ៣២នាក់។
02/07/2021

កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៩៦៦នាក់ ជាសះស្បើយចំនួន ៦៥០នាក់ និងស្លាប់ចំនួន ៣២នាក់។

លោកគ្រូ​មហាជ័យ​ម្ចាស់វិមានមហាជ័យ​ មានសេចក្ដីត្រេកអរនិងអរព្រះរាជគុណយ៉ាងជ្រាលជ្រៅ ក្នុងឪកាសដែលសម្តេចព្រះអភិសិរីសុគន្ធាមហាស...
01/07/2021

លោកគ្រូ​មហាជ័យ​ម្ចាស់វិមានមហាជ័យ​ មានសេចក្ដីត្រេកអរនិងអរព្រះរាជគុណយ៉ាងជ្រាលជ្រៅ ក្នុងឪកាសដែលសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្រេចត្រាស់ជាទីប្រឹក្សាផ្ទាល់ មានគោរម្យ៍ងារ ជា​បុណ្យ​មីត្រៃលោកនាថមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍​នៃព្រះរាជាណាចក្រកម្ពុជា ៕

ថ្មីៗនេះបើយោងទៅតាមគណនីហ៊្វេសប៊ុក របស់ ម៉ែ រួយ បានបង្ហោះជាមួយនិងសារដ៏រីករាយថា: ក្នុងថ្ងៃដ៏នក្ខត្តឫក្សនេះ! នាងខ្ញុំឧកញ៉ា ស...
01/07/2021

ថ្មីៗនេះបើយោងទៅតាមគណនីហ៊្វេសប៊ុក របស់ ម៉ែ រួយ បានបង្ហោះជាមួយនិងសារដ៏រីករាយថា: ក្នុងថ្ងៃដ៏នក្ខត្តឫក្សនេះ! នាងខ្ញុំឧកញ៉ា ស្រី ណារួម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហៅមែរួយមានសេចក្ដីត្រេកអរនិងអរព្រះគុណជាក្រៃលែងក្នុងឱកាសដែលសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចក្រកម្ពុជា ត្រាស់នាងខ្ញុំជាទីប្រឹក្សាផ្ទាល់ មានគោរម្យ៍ងារ ជានារីរិទ្ធិទេវីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​នៃព្រះរាជាណាចក្រកម្ពុជា៕

01/07/2021

ផ្សាយផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១

នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃបានរាយការណ៍អំពីករណីស្លាប់ប្រចាំថ្ងៃមានចំនួន៥៧នាក់ ដោយសារកូរ៉ូណាវីរុសដែលជាថ្ងៃទី២ដែលមានតួរលេខ...
01/07/2021

នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃបានរាយការណ៍អំពីករណីស្លាប់ប្រចាំថ្ងៃមានចំនួន៥៧នាក់ ដោយសារកូរ៉ូណាវីរុសដែលជាថ្ងៃទី២ដែលមានតួរលេខស្លាប់ខ្ពស់បំផុត ស្របពេលដែលថៃកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងរលកឆ្លងជាលើកទី៣ និងជាថ្ងៃតែមួយដែលតំបន់ទេសចរណ៍ភូកេតបើកដំណើរការឡើងវិញដែរ៕

កម្ពុជាបន្តរកឃើញអ្នកវិជ្ជមានកីវីដ-១៩ចំនួន ៩៩៩នាក់ ជាសះស្បើយចំនួន ៧១៥នាក់ និងស្លាប់ថ្មីចំនួន ២៦នាក់។
01/07/2021

កម្ពុជាបន្តរកឃើញអ្នកវិជ្ជមានកីវីដ-១៩ចំនួន ៩៩៩នាក់ ជាសះស្បើយចំនួន ៧១៥នាក់ និងស្លាប់ថ្មីចំនួន ២៦នាក់។

នេះជាលើកទី១ ដែលកម្ពុជាបន្តរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ រហូតដល់ចំនួន ១១៣០នាក់ ជាសះស្បើយចំនួន ៦៧០នាក់ និងស្លាប់ចំនួន ២៧នាក់។
30/06/2021

នេះជាលើកទី១ ដែលកម្ពុជាបន្តរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ រហូតដល់ចំនួន ១១៣០នាក់ ជាសះស្បើយចំនួន ៦៧០នាក់ និងស្លាប់ចំនួន ២៧នាក់។

វិធានការ និងផែនការឆ្លើយតបទៅនឹងការវិវត្តថ្មីនៃសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ការពង្រឹងការគ្រប់គ្រងមេរោគបំ...
29/06/2021

វិធានការ និងផែនការឆ្លើយតបទៅនឹងការវិវត្តថ្មីនៃសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ការពង្រឹងការគ្រប់គ្រងមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta ដែលត្រូវបានរកឃើញលើអ្នកដំណើរចូលមកកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ថៃ

29/06/2021

លោកជំទាវ ឱ វណ្ណឌីន
បញ្ជាក់មូលហេតុ ត្រូវធ្វើតេស្តរកកូវីដ លើសាកសព

Address

Road 61
Srok Anlongweng

Telephone

+855974500241

Website

Alerts

Be the first to know and let us send you an email when កូនអ្នកជាយដែន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to កូនអ្នកជាយដែន:

Videos

Share


Other Gaming Video Creators in Srok Anlongweng

Show All