កំពង់សោមដួងចិត្ត

កំពង់សោមដួងចិត្ត For news
(33)

11/12/2023
29/10/2023

រីករាយថ្ងៃអាទិត្យ❤️🇰🇭

27/10/2023

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដាក់ផែនការផាកពិន័យតឹងរឹងមិនលើកលែងចំពោះអ្នកបើកបរយានយន្តល្មើសច្បាប់ចរាចរណ៍ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

19/10/2023

ភូមិខ្ញុំ៖ កសិករម្នាក់ នៅភូមិអូររាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្លាស់ប្តូរអាជីព ពីតៃកុងឡាន មកចាប់របរ ដាំបន្លែជុំវិញផ្ទះ និង ចិញ្ចឹមសត្វ បានមើលកូនផង សុខភាពល្អជាងមុន ហូបចុកគ្រប់គ្រាន់ ១ខែ រកបាន ៣លាន រៀល ។

គម្រប់ខួប ១១ឆ្នាំ នៃពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុខេត្តព្រះសីហនុ៖ ពិធីគោរពព្រះវិញ្ញា...
15/10/2023

គម្រប់ខួប ១១ឆ្នាំ នៃពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ

ខេត្តព្រះសីហនុ៖ ពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ"ព្រះបរមរតនកោដ្ឋ"គម្រប់ខួប ១១ឆ្នាំ ហើយពិធីនេះបានរៀបចំប្រព្រឹត្តធ្វើនៅវេទិកា៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយក្រោមការអញ្ជើញក្នុងពិធីឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ធ្វើការគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ហើយពិធីនេះបានរៀបចំធ្វើឡើងនៅកាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។

សូមបញ្ជាក់ផងដែរថា ក្នុងការរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់ខួប ១១ឆ្នាំ (ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២-ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣) ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុងឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សារបង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយតាងនាមឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ និងប្រជាពលរដ្ឋ ទូលបង្គំចងចាំជានិច្ច ព្រះមហាករុណាទិគុណ និងគំរូវីរភាពរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណចំពោះជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ដូច្នេះហើយតាងនាមឱ្យរដ្ឋបាលខេត្តព្រះសីហនុ ដែលបានរៀបចំទីតាំងសម្រាប់បូជាទានធូបឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញចូលរួមអុចទៀនធូប គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" នៅវេទិកា៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

រីករាយថ្ងៃទីឃាយុវឌ្ឍនមង្គល គួច ចំរើនរដ្ឋ
14/10/2023

រីករាយថ្ងៃទីឃាយុវឌ្ឍនមង្គល គួច ចំរើនរដ្ឋ

27/09/2023
សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ទាំងអស់មេត្តាជ្រាបថា៖ គិតត្រឹមម៉ោង០...
27/09/2023

សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ទាំងអស់មេត្តាជ្រាបថា៖ គិតត្រឹមម៉ោង០៩ និង៣០នាទីព្រឹកនេះ កំពស់ទឹកឡើងដល់០.៦ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រលេខ១៥៣ និង១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា។

ដូច្នេះដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ រដ្ឋបាលខេត្តសូមធ្វើការផ្អាកចរាចរណ៍នៅត្រង់ទីតាំងខាងលើជាបណ្តោះអាសន្នសិន។ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ រកផ្លូវវៀងជាបណ្តោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

09/07/2023

កំពង់សោមដួងចិត្ត ❤️

#ក្រុងព្រះសីហនុ #ខេត្តព្រះសីហនុ
#ប៉ូលសេដ្ឋកិច្ចសេសគំរូពហុបំណង ​

Join CPPWG_SHVCITY

19/06/2023

តោះ!ទៅលេងខេត្តព្រះសីហនុ

វីដេអូៈ ពពក

ប្រសាសន៍ដ៏មានន័យ«គ្មានឧបសគ្គ​ក៏គ្មានឱកាសតស៊ូ​លុតដំ​ ហេីយក៏គ្មានភាពរឹងមាំដែរ​ ឆ្លងកាត់​ឧបសគ្គតូច​ រឹងមាំតិច​ ឆ្លងកាត់ឧបសគ...
05/06/2023

ប្រសាសន៍ដ៏មានន័យ«គ្មានឧបសគ្គ​ក៏គ្មានឱកាសតស៊ូ​លុតដំ​ ហេីយក៏គ្មានភាពរឹងមាំដែរ​ ឆ្លងកាត់​ឧបសគ្គតូច​ រឹងមាំតិច​ ឆ្លងកាត់ឧបសគ្គធំ​ រឹងមាំខ្លាំង​»ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ធ្វើការពន្យល់ណែនាំដែលសិស្សពូកែរបស់ខេត្តព្រះសីហនុ៕

សិក្ខាសាលាផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងស្វែងរកធាតុ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិខេត្តព...
02/06/2023

សិក្ខាសាលាផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងស្វែងរកធាតុ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ

ខេត្តព្រះសីហនុ៖ នៅសាលប្រជុំមន្ទីរសាធារណៈការ នឹងដឹកជញ្ជូន ខេត្តព្រះសីហនុ បានរៀបចំពិធីសិក្ខាសាលាផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងស្វែងរកធាតុចូលពាក់ព័ន្ធនឹងការរៀបចំអនុក្រឹត្យ ស្តីពីការដឹកជញ្ជូនសាធារណៈ រួមទាំងចំណតយានយន្ត ដោយការអញ្ជើញចូលរួមពីលោក តូច សុថារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងលោក នុត លីអនុប្រធានសាធារណៈការ នឹងដឹកជញ្ជូន ខេត្ត ព្រមទាំងលោកអភិបាលរងក្រុង លោក/លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងមកពីបណ្ដាលរាជធានីខេត្តផងដែរ ហើយពិធីខាងលើនេះបានរៀបចំធ្វើឡើងនៅកាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសនោះផងដែរលោក នុត លីអនុប្រធានសាធារណៈការ និងដឹជញ្ជូនខេត្ត តំណាងឲ្យលោក បុរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹជញ្ជូន ខេត្តព្រះសីហនុ មានមតិស្វាគមន៍ក្នុងអង្គពិធីសិក្ខាសាលានាពេលនេះដែលបានរៀបចំនៅមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្តព្រះសីហនុ ដើម្បីស្វែងរកធាតុចូលពាក់ព័ន្ធ ស្តីពីការដឹកជញ្ជូនសាធារណៈ រួមទាំងចំណតយានយន្តក្រុង នឹងការរៀបចំអនុក្រឹត្យ ហើយក្នុងសិក្ខាសាលានាថ្ងៃនេះគោលបំណងក្នុងការរៀបចំចំណតយានយន្តក្រុង នៅថ្ងៃក្រោយយើងនឹងទទួលនូវអត្ថប្រយោជន៍ជាចាំបាច់ ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ នៅក្នុងក្រុងព្រះសីហនុ ដោយសារបច្ចុប្បន្នខ្វះចំណតរថយន្ត ហើយក្រោយពីយានយន្ត ដែលមកពីបណ្ដារាជធានីខេត្ត ចូលក្នុងក្រុងព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ នៅពេលដែលខ្វះចំណតធ្វើឲ្យការចតពាសវាលពាសកាល បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ និងអាចបង្កគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗជាយថាហេតុដែលមិនអាចដឹងមុន ដូច្នេះហើយការរៀបចំសិក្ខាសាលាផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងស្វែងរកធាតុចូលពាក់ព័ន្ធនឹងការរៀបចំអនុក្រឹត្យ ស្តីពីការដឹកជញ្ជូនសាធារណៈ រួមទាំងចំណតយានយន្ត នៅខេត្តព្រះសីហនុនាពេលនេះ ព្រោះថាបច្ចុប្បន្នខេត្ត មិនទាន់មានចំណតរថយន្តត្រឹមត្រូវ សម្រាប់ចតនៅឡើយទេ ហើយធ្វើយ៉ាងណាឲ្យសិក្ខាសាលានាថ្ងៃនេះគឺទទួលបានជោគជ័យនិងផ្លែផ្កាដ៏ល្អប្រសើរ។

នាឱកាសនោះផងដែរលោក តូច សុថារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឲ្យដឹងថា ក្នុងគោលបំណងអង្គសិក្ខាសាលាផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងស្វែងរកធាតុចូលសម្រាប់ការរៀបចំសេចក្តី
ព្រាងអនុក្រឹត្យ ស្តីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្ត ថាវិស័យដឹកជញ្ជូនជាផ្នែកមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ និងនយោបាយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឆ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ឥតឈប់ឈរ ហើយស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជាទទួលបាននូវសមិទ្ធិផលថ្មីៗជាច្រើនដូចជា៖
ហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅតាមបណ្តាខេត្តនីមួយៗ ជាពិសេសក្នុងខេត្តព្រះសីហនុ ដោយមានផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ និងបណ្តាខេត្តព្រះសីហនុ ផ្លូវក្រវ៉ាត់ក្រុង និងផ្លូវជាតិសំខាន់ៗតភ្ជាប់តំបន់ប៉ូលសេដ្ឋកិច្ចក្រៅពីសមិទ្ធិផលទាំងនេះរាជរដ្ឋាភិបាលបាន នឹងកំពុងសិក្សារៀបចំនីតិវិធីសម្រាប់អនុវត្តគម្រោងថ្មីបន្ថែមទៀត ដោយក្នុងនោះរួមមាន៖
គម្រោងព្រែកជីកហ្វូណនដែកជោ ,គម្រោងផ្លូវល្បឿនលឿន ២ខ្សែរបន្ថែមទៀត ,គម្រោងស្ពានឆ្លងទន្លេបាសាក់ ,គម្រោងរថភ្លើងល្បឿនលឿន ,គម្រោងរថភ្លើងលើអាកាស និងគម្រោង E-Bus ខេត្តសៀមរាប រួមទាំងគម្រោងដឹកជញ្ជូនសាធារណៈរថយន្តក្រុងខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ដោយក្នុងនោះទន្លេសាបដឹកទំនិញ និងអ្នកដំណើរ(AGT)រថភ្លើង Monorail និងរថភ្លើងក្រោមដីសមិទ្ធិផលទាំងនេះគឺនៅព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះផងដែរលោក តូច សុថារិទ្ធ អគ្គនាយករង បានបន្តទៀតថាសិក្ខាសាលានាថ្ងៃនេះផ្ដោតសំខាន់ទៅលើការផ្សព្វផ្សាយ គឺជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទ្រទ្រង់វិស័យដឹកជញ្ជូននៅព្រះរាជាណាចក្រកម្ពុជា ហើយបទដ្ឋានគតិយុត្តដែលបានអនុម័តរួច និងស្វែងរកធាតុចូលបន្ថែមដើម្បីរៀបចំសេចក្តីព្រាងអនុក្រឹត្យថ្មី ស្តីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្ត ដោយក្នុងនោះគឺមានចំណុចសំខាន់ៗចំនួន ២៖
ទី១.ដឹកជញ្ជូនសាធារណៈ ដែលយើងអាចឱ្យនិយមន័យបានថាជាប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរតាមរយៈមធ្យោបាយផ្សេងៗរួមមាន រថយន្តក្រុង និងរថភ្លើង ដើម្បីសម្រួលដល់ការបម្លាស់ទីរបស់ប្រជាពលរដ្ឋ។
ទី២.លើសពីនេះការប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនសាធារណៈ ផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ ផ្តល់សុវត្ថិភាព និងផាសុកភាពដល់អ្នកដំណើរ សន្សំសំចៃពេលវេលា និងថវិកា ហើយបានកាត់បន្ថយការប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ទនៈ រួមទាំងកាត់បន្ថយឧស្ម័នពុលក្នុងបរិស្ថានជួយសម្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ល។

ស៊ីហ្គេមជួបស្នេហ៍
20/05/2023

ស៊ីហ្គេមជួបស្នេហ៍

លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ បានឧបត្ថម្ភថវិការចំនួន ២០.០០០ដុល្លារអាមេរិក ដល់ស្នាក់ការសាខាកាកបាទក្រហមខេត្តព្រះសីហនុខេត...
11/05/2023

លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ បានឧបត្ថម្ភថវិការចំនួន ២០.០០០ដុល្លារអាមេរិក ដល់ស្នាក់ការសាខាកាកបាទក្រហមខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅរសៀល​ថ្ងៃ​ទី១០ ខែឧសភា ឆ្នាំ ២០២៣ លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខា និងលោកជំទាវ បានឧបត្ថម្ភថវិការចំនួន ២ម៉ឺនដុល្លារ ឧបត្ថម្ភប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ"រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម"យកទៅប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ហើយពិធីទទួលអំណោយនៃថវិកាឧបត្ថម្ភពីសប្បុរសជនខាងលើនេះដោយក្រុមការអញ្ជើញជាគណៈអធិបតីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។

ដោយសូមបញ្ជាក់ផងដែរថានាពេលកន្លងមកលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ តែងតែជួយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅរាល់ពេលមានបញ្ហា និងជួបគ្រោះមហន្តរាយផ្សេងៗ ហើយព្រមទាំងមានការចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់លោកឧកញ៉ា និងលោកជំទាវ ជួយដល់សង្គមជាតិ ដោយសកម្មភាពទាំងអស់នេះជាផ្នែកមួយ នៃការចូលរួមចំណែកក្នុងនាមខ្មែរតែមួយដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ ព្រមទាំងមិនមានការទាមទារតបស្នងសងគុណនោះឡើយ គឺដោយសទ្ធាជ្រះថ្លា៕

លោកឧកញ៉ា សុខ ហេង និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ២.០០០ដុល្លារ ដល់ស្នាក់ការសាខាកាកបាទក្រហមខេត្តព្រះសីហនុខេត្តព្រះសីហនុ៖...
11/05/2023

លោកឧកញ៉ា សុខ ហេង និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ២.០០០ដុល្លារ ដល់ស្នាក់ការសាខាកាកបាទក្រហមខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅរសៀល​ថ្ងៃ​ទី១០ ខែឧសភា ឆ្នាំ ២០២៣ លោកឧកញ៉ា សុខ ហេង អនុប្រធានកិត្តិយសសាខា និងលោកជំទាវ បានឧបត្ថម្ភថវិការចំនួន ២.០០០ដុល្លារ ឧបត្ថម្ភប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ"រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម"យកទៅប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ហើយពិធីទទួលអំណោយនៃថវិកាឧបត្ថម្ភពីសប្បុរសជនខាងលើនេះដោយក្រុមការអញ្ជើញជាគណៈអធិបតីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។

ដោយសូមបញ្ជាក់ផងដែរថានាពេលកន្លងមកលោកឧកញ៉ា សុខ ហេង និងលោកជំទាវ តែងតែជួយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅរាល់ពេលមានបញ្ហា និងជួបគ្រោះមហន្តរាយផ្សេងៗ ហើយព្រមទាំងមានការចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់លោកឧកញ៉ា និងលោកជំទាវ ជួយដល់សង្គមជាតិ ដោយសកម្មភាពទាំងអស់នេះជាផ្នែកមួយ នៃការចូលរួមចំណែកក្នុងនាមខ្មែរតែមួយដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ ព្រមទាំងមិនមានការទាមទារតបស្នងសងគុណនោះឡើយ គឺដោយសទ្ធាជ្រះថ្លា៕

លោកឧកញ៉ា គុយ ណាត និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ១៥.០០០.០០០ រៀល ដល់ស្នាក់ការសាខាកាកបាទក្រហមខេត្តព្រះសីហនុខេត្តព្រះសីហន...
11/05/2023

លោកឧកញ៉ា គុយ ណាត និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ១៥.០០០.០០០ រៀល ដល់ស្នាក់ការសាខាកាកបាទក្រហមខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅរសៀល​ថ្ងៃ​ទី១០ ខែឧសភា ឆ្នាំ ២០២៣ លោកឧកញ៉ា លោកឧកញ៉ា គុយ ណាត អនុប្រធានកិត្តិយសសាខា និងលោកជំទាវ បានឧបត្ថម្ភថវិការចំនួន ១៥.០០០.០០០រៀល ឧបត្ថម្ភប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ"រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម"យកទៅប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ហើយពិធីទទួលអំណោយនៃថវិកាឧបត្ថម្ភពីសប្បុរសជនខាងលើនេះដោយក្រុមការអញ្ជើញជាគណៈអធិបតីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។

ដោយសូមបញ្ជាក់ផងដែរថានាពេលកន្លងមកលោកឧកញ៉ា គុយ ណាត និងលោកជំទាវ តែងតែជួយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅរាល់ពេលមានបញ្ហា និងជួបគ្រោះមហន្តរាយផ្សេងៗ ហើយព្រមទាំងមានការចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់លោកឧកញ៉ា និងលោកជំទាវ ជួយដល់សង្គមជាតិ ដោយសកម្មភាពទាំងអស់នេះជាផ្នែកមួយ នៃការចូលរួមចំណែកក្នុងនាមខ្មែរតែមួយដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ ព្រមទាំងមិនមានការទាមទារតបស្នងសងគុណនោះឡើយ គឺដោយសទ្ធាជ្រះថ្លា៕

លោកឧកញ៉ា តាន់ តាត់ និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ ដល់ស្នាក់ការសាខាកាកបាទក្រហមខេត្តព្រះសីហនុខេត្តព្រះសីហន...
11/05/2023

លោកឧកញ៉ា តាន់ តាត់ និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ ដល់ស្នាក់ការសាខាកាកបាទក្រហមខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៣ លោកឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ និងលោកជំទាវ បានឧបត្ថម្ភថវិការចំនួន ៥.០០០ដុល្លារ បានឧបត្ថម្ភថវិការចំនួន ២ម៉ឺនដុល្លារឧបត្ថម្ភប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ"រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម"យកទៅប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ហើយពិធីទទួលអំណោយនៃថវិកាឧបត្ថម្ភពីសប្បុរសជនខាងលើនេះដោយក្រុមការអញ្ជើញជាគណៈអធិបតីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។

ដោយសូមបញ្ជាក់ផងដែរថានាពេលកន្លងមកលោកឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ និងលោកជំទាវ តែងតែជួយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅរាល់ពេលមានបញ្ហា និងជួបគ្រោះមហន្តរាយផ្សេងៗ ហើយព្រមទាំងមានការចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់លោកឧកញ៉ា និងលោកជំទាវ ជួយដល់សង្គមជាតិ ដោយសកម្មភាពទាំងអស់នេះជាផ្នែកមួយ នៃការចូលរួមចំណែកក្នុងនាមខ្មែរតែមួយដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ ព្រមទាំងមិនមានការទាមទារតបស្នងសងគុណនោះឡើយ គឺដោយសទ្ធាជ្រះថ្លា៕

អ្នកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា បានឧបត្ថម្ភថវិកា ចំនួន ២ម៉ឺនដុល្លារ ដល់ស្នាក់ការសាខាកាកបាទក្រហមខេត្តព្រះសីហនុខេត...
11/05/2023

អ្នកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា បានឧបត្ថម្ភថវិកា ចំនួន ២ម៉ឺនដុល្លារ ដល់ស្នាក់ការសាខាកាកបាទក្រហមខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅរសៀល​ថ្ងៃ​ទី១០ ខែឧសភា ឆ្នាំ ២០២៣ អ្នកឧកញ៉ា អ៊ូ ឆាយ អនុប្រធានកិត្តិយសសាខា និងលោកជំទាវ សុខ វាសនា បានឧបត្ថម្ភថវិការចំនួន ២ម៉ឺនដុល្លារឧបត្ថម្ភប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ"រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម"យកទៅប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ហើយពិធីទទួលអំណោយនៃថវិកាឧបត្ថម្ភពីសប្បុរសជនខាងលើនេះដោយក្រុមការអញ្ជើញជាគណៈអធិបតីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។

ដោយសូមបញ្ជាក់ផងដែរថានាពេលកន្លងមកអ្នកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា តែងតែជួយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅរាល់ពេលមានបញ្ហា និងជួបគ្រោះមហន្តរាយផ្សេងៗ ហើយព្រមទាំងមានការចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា និងលោកជំទាវ ជួយដល់សង្គមជាតិ ដោយសកម្មភាពទាំងអស់នេះជាផ្នែកមួយ នៃការចូលរួមចំណែកក្នុងនាមខ្មែរតែមួយដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ ព្រមទាំងមិនមានការទាមទារតបស្នងសងគុណនោះឡើយ គឺដោយសទ្ធាជ្រះថ្លា៕

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានឧបត្ថម្ភថវិកា ចំនួន ៣ម៉ឺនដុល្លារអាមេរិក ដល់ស្នាក់ការសាខាកាកបាទក្រហមខេត្តព្រះ...
10/05/2023

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានឧបត្ថម្ភថវិកា ចំនួន ៣ម៉ឺនដុល្លារអាមេរិក ដល់ស្នាក់ការសាខាកាកបាទក្រហមខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៣ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានចាត់ឱ្យតំណាងលោក សៀក ទ្បេង នាំយកថវិកាផ្ទាល់ខ្លួនចំនួន ៣ម៉ឺនដុល្លារឧបត្ថម្ភប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ"រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម"យកទៅប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ហើយពិធីទទួលអំណោយនៃថវិកាឧបត្ថម្ភពីសប្បុរសជនខាងលើនេះដោយក្រុមការអញ្ជើញជាគណៈអធិបតីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។

ដោយសូមបញ្ជាក់ផងដែរថានាពេលកន្លងមកអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន (ROYAL GROUP KOH RONG DEVELOPMENT COMPANY LTD) និងលោកជំទាវ ម៉ៅ ចំណាន តែងតែជួយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅរាល់ពេលមានបញ្ហា និងជួបគ្រោះមហន្តរាយផ្សេងៗ ហើយព្រមទាំងមានការចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា និងលោកជំទាវ ជួយដល់សង្គមជាតិ ដោយសកម្មភាពទាំងអស់នេះជាផ្នែកមួយ នៃការចូលរួមចំណែកក្នុងនាមខ្មែរតែមួយដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ ព្រមទាំងមិនមានការទាមទារតបស្នងសងគុណនោះឡើយ គឺដោយសទ្ធាជ្រះថ្លា៕

27/04/2023

សូមអញ្ជើញចូលរួមទស្សនាដោយសេរី ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វិញ្ញាសាកីឡា ០៣ប្រភេទរបស់ SEA GAME រួមមាន កីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរខ្សាច់ នឹងធ្វើការប្រកួតនៅក្នុងខេត្តព្រះសីហនុ។

ថ្ងៃអាទិត្យ ១១ រោច ខែចេត្រ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប...
16/04/2023

ថ្ងៃអាទិត្យ ១១ រោច ខែចេត្រ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋដែលមកលេងកំសាន្តនៅរង្វង់មូលព្រះថោងនាងនាគស្ថិតក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ។

សូមអបអរសាទចំពោះឯកឧត្តម គួច ចំរើន ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រក...
12/04/2023

សូមអបអរសាទចំពោះឯកឧត្តម គួច ចំរើន ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់តែងតាំងមុខតំណែង ជាអភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ សំរាប់អាណត្តិទី២បន្តទៀត យើងខ្ញុំសូមគោរពជូនពរឲ្យឯកឧត្តមមានសុខភាពល្អ បន្តដឹកនាំប្រតិបត្តិការងារក្នុងដែនសមត្ថកិច្ចខេត្តព្រះសីហនុ ទទួលបានជ័យជំនះថ្មីៗបន្ថែមទៀត ។ ❤️❤️❤️

12/04/2023

រាំវង់ឆ្នាំថ្មី

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានសំណេះសំណាល និងពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ក្នុងគោលបំណងបង្កើនភាពជិ...
03/04/2023

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានសំណេះសំណាល និងពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ក្នុងគោលបំណងបង្កើនភាពជិតសិ្នទ្ធ

ខេត្តព្រះសីហនុ៖ ការអបអរសាទរពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ខេត្តព្រះសីហនុ លើកទី១ ឆ្នាំ២០២៣ ដែលបានរៀបចំធ្វើឡើងនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយក្រោមការអញ្ជើញជាគណៈធិបតីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ជាមួយគ្នានោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអ្នកតំណាងរាស្ត្រ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលស្រុក រួមទាំងលោក លោកស្រីក្រុមការងារចុះជួយខេត្តព្រះសីហនុ និងសាសនិកឥស្លាមប្រមាណជាង ៤០០នាក់ ហើយពិធីនេះបានប្រព្រឹត្តទៅនៅកាលពីរសៀលថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសនោះផងដែរលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត និងជាប្រធានគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ក្នុងពិធីខាងលើនេះថាខេត្តព្រះសីហនុមានសាសនិកខ្មែរឥស្លាមរស់នៅភាគច្រើនមានដូចជា ស្រុកព្រៃនប់ ស្រុកកំពង់សិលា និងក្រុងព្រះសីហនុ ហើយសាសនិកខ្មែរឥស្លាម បានអញ្ជើញមកពីឃុំសង្កាត់ចំនួន ៩ឃុំ/សង្កាត់ស្មើរនិង១៧ភូមិ ដោយសរុបចំនួន ៤១៥៥គ្រួសារ ក្នុងនោះមានវិហារឥស្លាមចំនួន១៧ និងស៊ូរ៉ាវ ៤៦កន្លែង សាលារៀនឥស្លាម ចំនួន ២៣សាលា ស្មើនឹង ៤៣បន្ទប់ រួមទាំងសាលារៀនឯកជនចំនួន ៧កន្លែង ហើយសិស្សឥស្លាមសរុបចំនួន ៧៣៩នាក់ ស្រី ៣៧៣នាក់ គ្រូបង្រៀនខ្មែរឥស្លាមក្របខណ្ឌរដ្ឋចំនួន ៣៧នាក់ ស្រី ១០នាក់ និងគ្រូបង្រៀនស្ម័គ្រចិត្តមិនមានក្របខណ្ឌរដ្ឋចំនួន ៥៧នាក់ ស្រី១៥នាក់ ដោយក្នុងនោះក៏មានមជ្ឈមណ្ឌលកុមារកំព្រា ៦កន្លែង។

នាឱកាសនោះផងដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរព្រមទាំងសំណេះសំណាល និងពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាខេត្តព្រះសីហនុ ក្នុងគោលបំណងបង្កើនភាពជិតសិ្នទ្ធជាមួយព្រះជាម្ចាស់ និងមនុស្សជាទីស្រលាញ់ក្នុងសកម្មភាពសប្បុរសធម៌ ព្រមទាំងសម្តែងនូវការកោតសរសើរគណៈអ៉ីមុំាខេត្ត ក្រុង ស្រុក គណៈអ៉ីមុំាម៉ាស្ជិទ គ្រូបង្រៀនឥស្លាម និងបងប្អូនសាសនិកឥស្លាមទូទាំងខេត្តព្រះសីហនុ តែងតែចូលរួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាបាននូវសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ក្នុងមូលដ្ឋាន ជាពិសេសចូលរួមអភិវឌ្ឍខេត្តព្រះសីហនុមានការរីកចម្រើន ហើយថ្មីៗនេះក្រុងព្រះសីហនុទើបតែទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមក្រុង-ខណ្ឌទាំង៧ ដែលទទួលបានជ័យលាភីទីក្រុងស្អាត ផ្ការំដួល ៣ទង និងចំណាត់ថ្នាក់លេខ ២ ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២ (Best Countdown City Of The Year 2022) ហើយឯកឧត្តម អភិបាលខេត្តបានបន្តថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិជំនឿសាសនាដោយគ្មានការរើសអើង ជាក់ស្តែងបើកទូលាយ ឱ្យបងប្អូនខ្មែរឥស្លាម តាមរយៈការអនុញ្ញាតឱ្យសិស្សនិស្សិតឥស្លាមស្លៀកសំលៀកបំពាក់ប្រពៃណីនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងការរៀបចំកន្លែងថ្វាយបង្គំនៅតាមទីសាធារណៈជាដើម ដោយក្នុងនោះសម្តេចនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានផ្តល់តួនាទីជាន់ខ្ពស់ដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូបនៅតាមក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយទន្ទឹមនោះរដ្ឋបាលខេត្តបានលើកកម្ពស់សេរីភាពជំនឿសាសនា នៃសុខដុមនីយកម្មជំនឿសាសនាដែលជាកត្តាដ៏សំខាន់ និងចាំបាច់មិនអាចខ្វះបានសម្រាប់គ្រប់ការអភិវឌ្ឍ និងវិបុលភាពសេដ្ឋកិច្ចសង្គមនៅខេត្តព្រះសីហនុ ហើយគណៈអ៉ីមុាំខេត្តត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ កៀរគរទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសំដៅដល់ការលើកកម្ពស់ជីវភាពសហគមន៍ខ្មែរឥស្លាមតាមរយៈការអភិវឌ្ឍធនធានមនុស្សសម្រាប់ការទទួល និងការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ដល់សហគមន៍ខ្មែរឥស្លាមនៅក្នុងខេត្តព្រះសីហនុកាន់តែរីកចម្រើនបន្ថែមទៀត៕

រីករាយដំណើរកំសាន្តមកកាន់ខេត្តព្រះសីហនុ
23/03/2023

រីករាយដំណើរកំសាន្តមកកាន់ខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ក្នុងនាមជាកូនខ្មែរមួយរូបគឺមានអារម្មណ៍រំភេីបណាស់​ ព្រមទាំងសប្បាយរីករា...
17/03/2023

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ក្នុងនាមជាកូនខ្មែរមួយរូបគឺមានអារម្មណ៍រំភេីបណាស់​ ព្រមទាំងសប្បាយរីករាយយ៉ាងខ្លាំង ពីព្រោះដោយសារទទួលបាននៅ(បដិមា)ដែលជាដួងព្រលឹងជាតិ​ បានវិលត្រឡប់មកដល់មាតុភូមិយេីងវិញជាបណ្ដេីរៗហេីយ​ ក្រោមដំបូលសន្តិភាព ដដោយក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់ឈ្លាសវៃ និងគោលនយោបាយឈ្នះឈ្នះរបស់សម្ដេច ហើយសុខសន្តិភាពគឺពិតជាមានតម្លៃខ្លាំងណាស់​ ដោយផ្ដល់ក្ដីសុខ​ អោយទាំងមនុស្ស​គ្រប់ៗគ្នា ទទាំងដួងព្រលឹងជាតិផងដែរ៕

ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមខេត្តព្រះសីហនុ៖ កិច្...
16/03/2023

ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ខេត្តព្រះសីហនុ៖ កិច្ចប្រជុំត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម រួមទាំងកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិការទេសចរណ៍មេគង្គឆ្នាំ២០២៣ ហើយក្នុងកិច្ចប្រជុំខាងលើនេះក្រោមការអញ្ជើញជាគណៈអធិបតីដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ជាមួយគ្នានោះក៏មានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ដោយពិធីនេះបានរៀបចំនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ។

នាឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថ្លែងបើកកិច្ចប្រជុំដោយផ្តោតសំខាន់លើការពង្រឹង និងការលើកកម្ពស់ភាពជាដៃគូររដ្ឋ និងឯកជន(PPP)ក្នុងវិស័យទេសចរណ៍សំដៅអភិវឌ្ឍផលិតផល និងជំរុញការផ្សព្វផ្សាយទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គឱ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និងផ្តល់នូវបទពិសោធន៍ថ្មីដល់ភ្ញៀវទេសចរ ដោយមានដូចជា៖ ១.ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា។ ២.គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី។
៣.ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ ហើយយើងត្រូវត្រៀមឱ្យបានរួចរាល់ដូចជា ចែកតួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់សំដៅនាធាដល់សុខសុវត្ថិភាព ផាសុខភាព និងបដិសណ្ឋារកិច្ចល្អដល់ប្រតិភូ វាគ្មិន វិស័យឯកជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងការជំរុញផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើឱ្យបានកាន់តែទូលំទូលាយទាំងកម្រិតជាតិ និងអន្តរជាតិ ដើម្បីបង្ហាញគោលដៅទាក់ទាញទេសចរណ៍លើគោកមកទស្សនានឹងដកបទពិសោធន៍សកម្មភាពមុជទឹកបាតសមុទ្រ ព្រមទាំងជំរុញការផ្សព្វផ្សាយផលិតផលទេសចរណ៍នៅដែនកោះ ក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ខេត្តព្រះសីហនុផងដែរ ហើយដោយខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាចំនួន ៣ប្រភេទ ១.កីឡាទូកក្ដោង ២.កីឡាប៉ូតូទឹក និងទី៣.បាល់ទះឆ្នេរខ្សាច់ ដោយក្នុងនោះយើងត្រូវធ្វើការទទួលខុសត្រូវបែងចែកតួនាទី ភារកិច្ចការធ្វើជាម្ចាស់ផ្ទះ និងពិនិត្យទីតាំង នៃការប្រកួតឱ្យបានសមស្រប ហើយអ្នកដែលមានការពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយចែករំលែក និងការចូលរួមគាំទ្រឱ្យបានពេញលេញឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីប្រែក្លាយជាសកម្មភាពដែលជាមោទនភាពរបស់ខេត្តយើងទាំងអស់គ្នា។

ជាមួយគ្នានោះផងដែរឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ក៏ជារឿងមួយសំខាន់ក្នុងការទទួលខុសត្រូវ ដូច្នេះក្រុង ស្រុក ឃុំ សង្កាត់ត្រូវចូលរួមសកម្មភាពសម្អាតអនាម័យ បរិស្ថាននៅតាមមូលដ្ឋាន ដោយធ្វើការបែងចែកមន្ត្រី និងបំផុសប្រជាពលរដ្ឋឱ្យចូលរួមកែលម្អសោភណ្ឌភាពនៅតាមមុខផ្ទះ ហើយយើងត្រូវចាប់យកឱកាសបង្កើតវប្បធម៌ស្នាមញញឹម ជម្រុញឱ្យអ្នកលក់ដូរត្រូវដាក់ស្លាកតម្លៃ ព្រមទាំងលើកទឹកចិត្តអ្នកដែលបានចូលរួមតាមការណែនាំរបស់អាជ្ញាធរ នេះជាការគាំទ្រសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ និងស៊ីហ្គេមនៅខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាព ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានធ្វើកាណែនាំឱ្យសាលាក្រុង មន្ទីរទេសចរណ៍ និងបរិស្ថានគ្រប់គ្រងតាមបណ្តោយឆ្នេរឱ្យមានភាពស្រស់ស្អាត ប្រកបដោយសោភណ្ឌភាព បរិស្ថានកាន់តែល្អ ដើម្បីត្រៀមរៀបចំបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងរៀបចំស៊ីហ្គេមនៅខេត្តព្រះសីហនុនាពេលខាងមុខនេះ៕

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល៖ ក្នុងថ្ងៃនៃក្តីស្រលាញ់ គឺខ្ញុំចង់និយាយថា ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា តែអ្នកទាំងអស់...
14/02/2023

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល៖ ក្នុងថ្ងៃនៃក្តីស្រលាញ់ គឺខ្ញុំចង់និយាយថា ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា តែអ្នកទាំងអស់គ្នាត្រូវតែស្រលាញ់ខ្ញុំវិញក្នុងនាមជា «អ្នកប្រមាញ់ទីក្រុង» បើឃើញចំណុចខ្វះខាត ឃើញអ្នកបោះចោលសំរាមពាសវាលពាសកាល ឃើញបទល្មើសនានា ត្រូវរាយការបន្ទាន់មកអាជ្ញាធរ តាមរយៈ Hotline 0977778008/011526677/011516677

ល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំ រៀបចំអាហារពេលល្ងាច​ និងរៀប...
01/02/2023

ល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំ រៀបចំអាហារពេលល្ងាច​ និងរៀបចំការស្នាក់នៅ សិស្ស​និទ្ទេស​ A​ ២១នាក់​ របស់ខេត្តព្រះសីហនុ​ នៅសណ្ឋាគារ មេគង្គ View ដើម្បីត្រៀមលក្ខណ:​ចូលរួមពិធី​សំណេះសំណាល​ ជាមួយ សម្ដេចតេជោ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។

ធនធានមនុស្ស ជាកត្តាចំបងក្នុងការអភិវឌ្ឍប្រទេសជាតិ។
ដើម្បីប្រជាជនខេត្តព្រះសីហនុ
«The bay of light»

16/01/2023

សូមអបអរសាទរ ខេត្តព្រះសីហនុជាប់ជ័យលាភីលេខ២ ជាទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២

លោកយាយ អ៉ីវ សាឯម ពលរដ្ឋក្រុងព្រះសីហនុ មានប្រសាសន៍ថា «គាត់មិនមានថវិកាច្រើនទេ តែគាត់ពេញចិត្តចែករំលែក និងបុណ្យកុសលតិចតួច តា...
13/01/2023

លោកយាយ អ៉ីវ សាឯម ពលរដ្ឋក្រុងព្រះសីហនុ មានប្រសាសន៍ថា «គាត់មិនមានថវិកាច្រើនទេ តែគាត់ពេញចិត្តចែករំលែក និងបុណ្យកុសលតិចតួច តាមរយៈកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុជារៀងរាល់ខែ ដើម្បីការងារមនុស្សធម៌»។

អនុក្រឹត្យ ស្ដីពី ការកែប្រែ និងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ ...
05/01/2023

អនុក្រឹត្យ ស្ដីពី ការកែប្រែ និងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

31/12/2022

សួស្តី ឆ្នាំថ្មី ឆ្នាំសកល ២០២៣
រីករាយដំណើរកំសាន្តមកកាន់ខេត្តព្រះសីហនុ
«The bay of light»

27/11/2022

ដំណើរឆ្ពោះ ទៅបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម»

មេឃុំ ចៅសង្កាត់ខេត្តព្រះសីហនុ ខ្ញុំចឹងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋដល់ទីកន្លែង ឈរលើគោលការណ៍«ធ្វើឱ្យបាន ធ្វើឱ្យលឿន និងត...
20/11/2022

មេឃុំ ចៅសង្កាត់ខេត្តព្រះសីហនុ ខ្ញុំចឹងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋដល់ទីកន្លែង ឈរលើគោលការណ៍«ធ្វើឱ្យបាន ធ្វើឱ្យលឿន និងតម្លាភាព។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ តែងតែលើកទឹកចិត្ត អោយមានការចូលរួមពីយុវជន ក្នុងបញ្ចេញស្នាដៃ និងសមត្ថភាព...
18/11/2022

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ តែងតែលើកទឹកចិត្ត អោយមានការចូលរួមពីយុវជន ក្នុងបញ្ចេញស្នាដៃ និងសមត្ថភាព តាមរយៈចំណេះដឹងដែលបានសិក្សារៀនសូត្រ។ អបអរសាទរជ័យលាភីលេខ១ ក្នុងកម្មវិធីប្រលងប្រណាំងសិក្សារចនាប្លង់ក្លោងទ្វារចូលពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣។

អបអរសាទរ ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈរបស់កម្ពុជា បានបង្កត កំណត់ត្រាពិភពលោកហ្គីណេស (Guinness) ដោយសម្តែងសៀកជាប់រហូតរយៈព...
18/11/2022

អបអរសាទរ ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈរបស់កម្ពុជា បានបង្កត កំណត់ត្រាពិភពលោកហ្គីណេស (Guinness) ដោយសម្តែងសៀកជាប់រហូតរយៈពេលជាង ២៤ម៉ោង។

យើងជឿជាក់លើកម្ពុជា
ខ្មែរធ្វើបាន❤️🇰🇭

04/12/2018

ផែនទីដង្ហែអដ្ឋិធាតុវេជ្ជបណ្ឌិត Beat Richner ពីប្រទេសស្វីស មកតម្កល់ក្នុងចេតិយ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨

Address

Sangkat 3, Sihanouk Vill
Sihanoukville
855

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when កំពង់សោមដួងចិត្ត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies