Tusanak Sangkum News

Tusanak Sangkum News វម្ម៌៧ គេហទំព័រផ្សព្វផ្សាយ ប្រទេស កម្ពុជា 🇰🇭

ប្រកាស ស្តីពី ការបង្កើត និងការដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញា រដ្ឋបាលស្រុកមង្គលថ្មី ខេត្តព្រះវិហារ (ចុះថ្ងៃទី១០ ខែវិច្ឆិកា...
21/11/2023

ប្រកាស ស្តីពី ការបង្កើត និងការដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញា រដ្ឋបាលស្រុកមង្គលថ្មី ខេត្តព្រះវិហារ (ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣)

19/11/2023

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អតីតមុន លោកមាន គុណធម៌ដ៏អស្ចារ្យ បំផុត

លោកធ្វើអ្វី១ លោកគិតពីប្រយោជន៍រួម ផលប្រយោជន៍ជាតិ លោកឲតំលៃអ្នកកាសែត គ្រប់ៗគ្នា ដោយក្តីស្រលាញ់ អ្នកកាសែតច្រើនណាស់ដោយគោរពសិទ្ធិ គោរព វិជ្ជាជីវៈ ក្រម សីលធម៌ ច្រើនអង្គភាព ដើម្បីប្រយោជន៍ជាតិ បញ្ចាក់ អង្គភាពកាសែត ១ឬ២ឬ៣ឬ៤ឬ៥ ណាធ្វើខុស

ក្រសួងព័ត៌មាន ដក អាជ្ញាប័ណ្ណចុះ ប៉ុន្តែ បច្ចុប្បន្ន នេះ ក្រសួងព័ត៌មាន ហាក់បីដូចជា ធ្វើហួសពេក ហើយ។

អង្គភាពកាសែត ១ ចាងហ្វាងកាសែត ចេញ ប័ណ្ណសំគាល់ឲបុគ្គលិក របស់គេគឺត្រឹមត្រូវហើយ ។ មិនគួរបិទសិទ្ធិមិនឲចេញប័ណ្ណបុគ្គលិករបស់អង្គភាពគេទេ

#សុពលភាព #បន្តអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន # ១អាណត្តិ 1ឆ្នាំ ពិតជាលឿនមែនទែន

# យ៉ាងហោចណាស់

#ក្រសួងព័ត៌មានគួរណណាស់5ឆ្នាំបន្តអាជ្ញាប័ណ្ណឲ្យអង្គភាពសារ ព័ត៌មាន ម្តង

#បញ្ជាក់ប្រទេសណាមាន សារព័ត៌មានច្រើនគឺប្រទេសនោះ «មានប្រជាធិបទេយ្យពិតប្រាកដ»

បញ្ចាក់ ធ្វើបែបនេះហួសហេតុពេកហើយ

ផ្លូវការ ! បុគ្គលទាំងឡាយណាដែលតាំងខ្លួនជា អ្នកឧកញ៉ា ឧកញ៉ា ក្រៅពីបញ្ជីឈ្មោះនេះ គឺកំពុងប្រើប្រាស់គោរមងារក្លែងក្លាយហើយ !
14/11/2023

ផ្លូវការ ! បុគ្គលទាំងឡាយណាដែលតាំងខ្លួនជា អ្នកឧកញ៉ា ឧកញ៉ា ក្រៅពីបញ្ជីឈ្មោះនេះ គឺកំពុងប្រើប្រាស់គោរមងារក្លែងក្លាយហើយ !

 #ពុទ្ធោអើយ ស៊ែរទុកមើលបងប្អូនបញ្ជូនខ្លួន ឧត្ដមសេនីទោ ម្នាក់ និងបក្ខពួក៤នាក់ទៀត ទៅកាន់តុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ភ្នំព...
10/11/2023

#ពុទ្ធោអើយ ស៊ែរទុកមើលបងប្អូន
បញ្ជូនខ្លួន ឧត្ដមសេនីទោ ម្នាក់ និងបក្ខពួក៤នាក់ទៀត ទៅកាន់តុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ នារសៀលថ្ងៃទី ១០ខែវិច្ឆិកាឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនមន្រ្តីថ្នាក់ផ្កាយ២មួយរូប ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន និង បក្ខពួក៤នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនរាប់រយគីឡូ។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចជាន់ខ្ពស់បានថ្លែងប្រាប់ឲ្យដឹងថា មានមន្ត្រីនគបាលថ្នាក់ឧត្តមសេនីយ៍ទោមួយរូប ត្រូវបានឃាត់ខ្លួន ជាមួយបក្ខពួក៤នាក់ផ្សេងទៀត ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងនោះរួមមាន មន្រ្តីថ្នាក់ផ្កាយ២មួយរូប ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន។

ត្រូវបានគេនាំខ្លួនទៅកាន់តុលាការ ដើម្បីប្រគល់ជូនខាងតំណាងអាយ្យការ បើកការសើបសួរទៅតាមផ្លូវច្បាប់ ពាក់ព័ន្ធក្នុងរឿងបញ្ហាគ្រឿងញៀន ដែលខ្លួនគ្រប់គ្រង និងបញ្ហាផ្សេងៗទៀត ដែលមិនទាន់ត្រូវបានគេទម្លាយការពិតឲ្យដឹងនៅឡើយទេ។

បច្ចុប្បន្ន មន្ត្រីពាក់ផ្កាយ២ និងបក្សពួក ៤នាក់ទៀតត្រូវបានកម្លាំងសមាជិកបញ្ជូនមកដល់សាលាដំបូងហើយប៉ុន្តែ មិនទាន់បានបើកការស៊ើបសួរទេ ដោយលើកពេលទៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ២០២៣៕

(វម្ម៌៧) សូមគោរពអរគុណ !

ឆានែលព័ត៌មាន តេឡេក្រាម ៖

https://t.me/Mr_VySokLeng_081833361

ប្រអប់ទទួលដំណឹងព័ត៌មានពីពលរដ្ឋ សូមមេត្តាផ្ដល់ព័ត៌មានពិតគ្រប់ទីកន្លែងមកកាន់យើង អង្គភាព ទស្សនៈសង្គម ប្រទេសកម្ពុជា 🇰🇭 ប្រអប...
09/11/2023

ប្រអប់ទទួលដំណឹងព័ត៌មានពីពលរដ្ឋ សូមមេត្តាផ្ដល់ព័ត៌មានពិតគ្រប់ទីកន្លែងមកកាន់យើង អង្គភាព ទស្សនៈសង្គម ប្រទេសកម្ពុជា 🇰🇭

ប្រអប់សម្ងាត់សម្រាប់រៀបចំដំណឹងផ្សព្វផ្សាយបន្តតាមបណ្ដាលបណ្ដាញសង្គមសាធារណៈ

(វម្ម៌៧) សូមគោរពអរគុណ !

ឆានែលព័ត៌មាន តេឡេក្រាម ៖
https://t.me/Vysokleng8

ខេត្តព្រះសីហនុ៖ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យករណី នគរបាលបង្ក្រាបបទល្មើស លួចម៉ូតូនិងទទួលផលចោរកម្ម ដ...
09/11/2023

ខេត្តព្រះសីហនុ៖ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យករណី នគរបាលបង្ក្រាបបទល្មើស លួចម៉ូតូនិងទទួលផលចោរកម្ម ដែលសមត្ថកិច្ចនគរបាលដកហូតបានពីកន្លែងបញ្ចាំចំនួន២ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់(ជនជាតិខ្មែរ៤នាក់ ជនជាតិចិន២នាក់)
នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ក្នុងនោះកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបនៅទីតាំងកន្លែងបញ្ចាំចំនួនពីរទីតាំង ដែលទទួលផលពីអំពើចោរកម្ម និងមួយចំនួនម្ចាស់យកទៅបញ្ចាំដោយខ្លួនឯង មានម៉ូតូពាក់ពន្ធ័ចំនួន៤៨គ្រឿង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានកោតសរសើរដល់សមត្ថកិច្ចនគរបាលដែលខិតខំបង្ក្រាបអំពើចោរកម្មនេះ និងស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានបាត់ម៉ូតូឬក៏បញ្ចាំ សូមមកពិនិត្យនិងយកឯកសារពាក់ព័ន្ធ មកអធិការរដ្ឋាននគរបាលក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់យកម៉ូតូទៅប្រើប្រាស់វិញ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នចំពោះមធ្យោបាយគ្រប់ប្រភេទ ក៏ដូចជាផ្ទះសម្បែង ដើម្បីចូលរួមបង្ការទប់ស្កាត់ករណីលួច ករណីគាស់ផ្ទះសម្បែងបងប្អូន និងចូលរួមផ្ដល់ព័ត៌មាន ជូនសមត្ថកិច្ចអាជ្ញាធរនៅរាល់ករណីបទល្មើសនានា ដែលបានដឹងនិងបានឃើញ។
សុំបញ្ជាក់ថាករណីនេះ ក្រោយទទួលបណ្ដឹងពីជនរងគ្រោះរួចមក ក្រោមការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលគ្រប់ផ្នែកបានសហការធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ៖
១.ឈ្មោះ រ៉ូ វាសនា ហៅទីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ២ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ (ជនដៃដល់ក្នុងអំពើលួច) ។
២.ឈ្មោះ ប៉ែន សំណាង ហៅវីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុង.ខេត្តព្រះសីហនុ (ជនដៃដល់ក្នុងអំពើលួច) ។
៣.ឈ្មោះ កែវ សុភី ហៅញ៉ាញ់ធំ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅក្រុមទី៣៥ ភូមិ៥ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ (មេក្លោង) ។
៤.ឈ្មោះ ចាំង ហៃ ហៅយួន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (សមគំនិត ) ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា ក្រោយពីសាកសួរ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូពិតប្រាកដមែន។ យោងតាមចម្លើយសារភាព របស់ជនសង្ស័យអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បន្តស្រាវជ្រាវ ទីតាំងកន្លែងទទួលបញ្ចាំម៉ូតូ ស្ថិតនៅក្រុមទី៣៧ ភូមិ០៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រកឃើញម៉ូតូចំនួន៤៨ គ្រឿង ក្នុងនោះមានម៉ូតូចំនួន ០៩គ្រឿង ពាក់ព័ន្ធ និងអំពើលួច ទើបអធិការដ្ឋាននគរបាលក្រុងធ្វើការឃាត់ខ្លួន ជនសង្ស័យ ជនជាតិចិនចំនួន០២នាក់ ភេទប្រុស នៅទីតាំងបញ្ចាំខាងលើយកមកសាកសួរ។ ជនសង្ស័.យ ជនជាតិចិន ទាំង០២នាក់មានឈ្មោះ ៖
១-ឈ្មោះ YE YUMING ភេទ ប្រុស អាយុ៤៨ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅកន្លែងទទួលបញ្ចាំ(សង្ស័យ ក្នុងអំពើទទួលផលចោរកម្ម)
២-ឈ្មោះ ZHAO JIANLIN ភេទ ប្រុស អាយុ ៥៤ឆ្នាំ មុខរបរ អាជីវករ ស្នាក់នៅកន្លែងទទួលបញ្ចាំ(សង្ស័យ ក្នុងអំពើទទួលផលចោរកម្ម)។ វត្ថុតាងចាប់យកបានរួមមាន៖
១.ម៉ូតូចំនួន០៩គ្រឿង (ផលនៃអំពើលួច) ។
២-ម៉ូតូចំនួន ៣៩ គ្រឿង ដកហូតពីកន្លែងទទួលបញ្ចាំ ស្រាវបន្ត។
បច្ចុប្បន្ន ម៉ូតូទាំងអស់ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវបន្តតាមនិតិវិធីនិងស្វែងរកម្ចាស់។ ចំណែកជនសង្ស័.យចំនួនទាំង០៦នាក់ត្រូវបានកម្លាំងជំនាញអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

(វម្ម៌៧) សូមគោរពអរគុណ !

ឆានែលព័ត៌មាន តេឡេក្រាម ៖ https://t.me/c/1734806473/16051

17/09/2023

វិប្បដិសារី នៃគ្រួសារខ្ញុំ..!

តើអនាគតគ្រួសារមួយនេះនឹងទៅជាយ៉ាងណា..?

•|📌|~ជ្រុងមួយនៃសង្គមគ្រួសារប្រសិនជាគ្រួសាររងភាពអយុត្តិធម៌ !

ដូច្នេះឪពុកម្ដាយចូលសិក្សាស្វែងយល់បន្ថែមអំពីសង្គមគ្រួសារនូវអ្វីគឺជាសុភមង្គល និង បញ្ហាប្រឈម តើការឲ្យតម្លៃរបស់ឪពុកម្ដាយរវាងកូនៗប្រុសស្រីមានដូចអ្វីដែលខ្ញុំបានបញ្ជាក់ជូន ៖ ទស្សនៈសង្គមសូមចូលរួមចែករំលែកនូវបំណងល្អគ្រប់ទីកន្លែង !!!

•|💎|~កូនៗគឺជាគ្រឿងអលង្ការរបស់ឪពុកម្ដាយ គ្មានឪពុកម្ដាយឯណាស្រឡាញ់គ្រឿងអលង្ការច្រើនលើសពីការស្រឡាញ់ដល់កូនៗប្រុសស្រីរបស់ខ្លួនផ្ទាល់នោះឡើយ..!

🎞️ នាំយកមកជូនដោយ: «( T•S•K )»

(វម្ម៌៧) សូមគោរពអរគុណ !

______________________________
សម្រាប់ទាញយកឯកសារ៖

https://t.me/c/1734806473/11458

សេចក្តីជូនដំណឹងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត, សូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តា ជ្រាបថា តាមការជូនដំណឹង...
26/07/2023

សេចក្តីជូនដំណឹង

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត, សូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តា ជ្រាបថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រមាន កម្ពស់ខ្ពស់។ តាមស្ថានភាព អាកាសធាតុនេះ ភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ ជាពិសេសតំបន់ទំនប់វារីអគ្គីសនី កំចាយ ទឹកក្នុងអាងទំនប់នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣ មានកម្ពស់ ១៤៨.២៦ ម៉ែត្រ ហើយទឹកហូរចូលអាង មានចំនួន ៤៣៧.៤៣ ម” វិនាទី។

ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយ នឹងធ្វើការបើកទ្វារទឹកចំនួន ០១ កម្ពស់ ២ម៉ែត្រ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ វេលា ១០:០០ ព្រឹក ដើម្បីរំដោះទឹកចេញពីទំនប់។ ដូច្នេះស្ថានភាពទឹកព្រែកនឹងមាន កម្ពស់លើសពីធម្មតា។

អាស្រ័យដូចបានជម្រាប់ជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន..!

26/07/2023

សារសំឡេងពិសេស | អាចនឹងមាន នាយករដ្ឋមន្ត្រីថ្មី ចុះទៅសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនី ជំនួសឱ្យនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ក្រោយរាជរដ្ឋាភិបាលថ្មីស្បថចូលកាន់តំណែង។

[...] ខ្ញុំ (សម្ដេចតេជោ) នឹងបកស្រាយរឿងនេះ នៅថ្ងៃទី៣ ខែសីហា ខាងមុខនេះ។

សេចក្តីជូនដំណឹងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្ដីសោកស្តាយ ក្រៀមក្រំជាទីបំផុត សូមគោរព ទូលថ្វាយ និងជម្រាបជូន សម្តេ...
17/07/2023

សេចក្តីជូនដំណឹង

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្ដីសោកស្តាយ ក្រៀមក្រំជាទីបំផុត សូមគោរព ទូលថ្វាយ និងជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជន មេត្តាជ្រាបថា ឯកឧត្តម អ៊ុក ដាមរី សមាជិកគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើ ពុករលួយ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល បានទទួលមរណភាព នៅថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៥ ១៨នាទីព្រឹក ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។

06/07/2023

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
សូមបង្ហាញរូបថត ឯកឧត្តម លោកជំទាវ ដែលជាអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ដែលបាន នឹងកំពុងដឹកនាំបញ្ជា តាមបណ្តារាជធានី-ខេត្តទាំង ២៥ ទូទាំងប្រទេស នាពេលបច្ចុប្បន្ននេះ៕

ប្រភព៖ យើងជឿជាក់លើកម្ពុជា

05/07/2023

ទាហានស្រុកគេចាត់ទុកថាប្រជាពលរដ្ឋមានតម្លៃជាងគ្រឿងអលង្ការរបស់ខ្លួន..!

ចំណែកទាហានស្រុកខ្មែរចាត់ទុកគ្រឿងអលង្ការបស់ខ្លួនមានតម្លៃជាងប្រជាពលរដ្ឋ..!

សូមមេត្តាក្រសួងការពារជាតិមេត្តាជួយពិចារណាឡើងវិញផង,បាទ

សូមបញ្ជាក់ថា: រាជធានីភ្នំពេញ
បច្ចុប្បន្នកំពុងប្រឈមមុខ នឹងបញ្ហាទឹកជនលិចផ្លូវ និងផ្ទះរបស់ប្រជាពលរដ្ឋជាច្រើន៕

ទាញយកឯកសារ: https://t.me/c/1734806473/6712

(វម្ម៌៧) សូមគោរពអរគុណ !

ប្រភព: វីដេអូបរទេស ក្រុមនាវាពិសេស M3

04/07/2023

បទយកការណ៍: ស្ដីពី ការវិវឌ្ឍន៍រីកចម្រើន របស់ តំបន់ប្រតិការសឹករងព្រះសីហនុ

ទាញយកឯកសារ: https://t.me/c/1734806473/6650

កម្ពុជាចេញសេចក្ដីថ្លែងការណ៍ហាមឃាត់បុគ្គល២២នាក់ ជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta មិនឲ្យចូលកម្ពុជា, ប្រ...
04/07/2023

កម្ពុជាចេញសេចក្ដីថ្លែងការណ៍ហាមឃាត់បុគ្គល២២នាក់ ជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta មិនឲ្យចូលកម្ពុជា, ប្រសិនជាមានអ្នកកំពុងនៅកម្ពុជាត្រូវចាកចេញបន្ទាន់ ក្នុងរយៈពេល៤៨ម៉ោង

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់អំពីការហាមប្រាមបុគ្គលចំនួន២២នាក់ ដែលជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta Platforms Inc មិនឲ្យចូលប្រទេសកម្ពុជានោះឡើយ។

ទាញយកឯកសារ: https://t.me/c/1734806473/6649

សម្រាប់ទំនាក់ទំនងក្រសួងស្ថាប័ននានា នៃព្រះរាជាណាចក្រកម្ពុជា
01/07/2023

សម្រាប់ទំនាក់ទំនងក្រសួងស្ថាប័ននានា នៃព្រះរាជាណាចក្រកម្ពុជា

01/07/2023

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ជួន ណារិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មាធិការ ខ២៧ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់លេខ៣ ចំនួន១,១១៨នាក់ រួមជាមួយរថយន្ដចំនួន១៦៨គ្រឿង ម៉ូតូ១៣៦គ្រឿង និងម៉ូតូកង់៣ ចំនួន៧២គ្រឿង បើកយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតក្នុងមូលដ្ឋាន ៕

30/06/2023

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ណែនាំដល់បងប្អូនអាជីពអ្នកសារព័ត៌មាន និងថ្លែងថា«សូមមន្រ្តីកុំយកអ្នកកាសែតធ្វើជាសត្រូវ»

ទាញយកឯកសារ: https://t.me/c/1734806473/6239

(វម្ម៌៧) សូមគោរពអរគុណ !

30/06/2023

តើគ្រឿងញៀនដែលបង្ក្រាបបានហើយ យកទៅទីណា..?

នេះគឺជាសំនួរដែលបុគ្គលមួយចំនួនតែងសួរក្នុងន័យចង់ដឹង និងមួយចំនួនសួរក្នុងន័យដៀមដាមដល់សមត្ថកិច្ច ទាំងពុំមានការស្វែងយល់។

នៅពេលដែលសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន គឺត្រូវរាយការណ៍ជូនព្រះរាជអាជ្ញាស្តីពីចំនួនជនសង្ស័យ ដែលបានឃាត់ខ្លួននិងចំនួនវត្ថុតាងដែលបានដកហូត ដោយវត្ថុតាងទាំងអស់ គឺសុទ្ធតែមានកំណត់ហេតុ ទទួលស្គាល់ដោយជនសង្ស័យ និងបានវេចខ្ចប់នៅចំពោះមុខជនសង្ស័យហើយបិទកញ្ចប់នោះជិត មានហត្ថលេខាសមត្ថកិច្ច និងស្នាមមេដៃជនសង្ស័យលើមាត់កញ្ចប់ បន្ទាប់មកសមត្ថកិច្ចត្រូវកសាងសុំណុំរឿង បញ្ជូនជនសង្ស័យរួមនិងវត្ថុតាង ទៅកាន់អយ្យការអមសាលាដំបូង ឲ្យបានមុន៤៨ម៉ោង។

ពេលព្រះរាជអាជ្ញាសាកសួរជនសង្ស័យរួច នឹងធ្វើការចោទប្រកាន់ហើយបញ្ជូនទៅ ចៅក្រមស៊ើបសួរពិនិត្យនិង សម្រេចឃុំខ្លួនបណ្តោះអាសន្ន រីឯវត្ថុតាងមិនទាន់ត្រូវបានហែកកញ្ចប់ភ្លាមនោះទេ គឺត្រូវយកទៅរក្សាទុក ក្នុងឃ្លាំងសុវត្ថិភាព រងចាំរយៈពេលកន្លះខែទៅ១ខែទើបចៅជំនុំជម្រះ ធ្វើលិខិតបង្គាប់ទៅពន្ធនាគារឲ្យនាំខ្លួនពិរុទ្ធជនឬជនសង្ស័យមកពីពន្ធនាគារ និងអញ្ជីញមន្ត្រីនគរបាលយុត្តិធម៌ម្ចាស់ករណី មកបើកកញ្ចប់គ្រឿងញៀននៅចំពោះមុខចៅក្រមជាមួយគ្នា ដើម្បីយកសំណាកមកវេចខ្ចប់នៅចំពោះមុខជនសង្ស័យ រួចបញ្ជូនទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើតេស្តរកភាពសុទ្ធនៃគ្រឿងញៀន សម្រាប់ដាក់ជូនលោកចៅក្រមជំនុំជម្រះ កាត់ទោសជនសង្ស័យ។

នៅថ្ងៃសវនាការជំនុំជម្រះចៅក្រមយកកំណត់ហេតុខាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មកអានឲ្យជនសង្ស័យស្តាប់ អំពីភាពសុទ្ធនៃគ្រឿងញៀនរបស់ជនសង្ស័យ នៅចំពោះមុខសមត្ថកិច្ចនិងចំពោះមុខជនសង្ស័យ ហើយជនសង្ស័យផ្តិតមេដៃទទួលស្គាល់ និង សមត្ថកិច្ចចុះហត្ថលេខាក្នុងសៀវភៅរបស់ក្រឡាបញ្ជី រួចទើបធ្វើការកំណត់ថ្ងៃ ឲ្យខាងពន្ធនាគារ នាំជនសង្ស័យមកស្តាប់ការប្រកាសសាលក្រមនិងកំណត់ទោសដែលពួកគាត់បានប្រព្រឹត្ត។

បន្ទាប់ពីជនសង្ស័យត្រូវបានចៅក្រម ជំនុំជម្រះ និងកំណត់ទោសចប់សព្វគ្រប់ នោះវត្ថុតាងគ្រឿងញៀនទាំងអស់ នឹងត្រូវបានយកទៅដុតបំផ្លាញចោល ដែលនៅរាជធានីភ្នំពេញ ច្រើនធ្វើការដុតបំផ្លាញ ក្នុងថ្ងៃ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជារៀងរាល់ឆ្នាំ។

ជាក់ស្តែង នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ មានការប្រារព្ធពិធីដុតបំផ្លាញគ្រឿងញៀនជិត៦តោន នៅបរិវេណ មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមការពារសន្តិសុខ ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញផងដែរ៕

ស្ថានទូតទាំងអស់នៅក្នុងប្រទេសកម្ពុជា 🇰🇭ទាញយកឯកសារ: https://t.me/c/1734806473/6161
29/06/2023

ស្ថានទូតទាំងអស់នៅក្នុងប្រទេសកម្ពុជា 🇰🇭

ទាញយកឯកសារ: https://t.me/c/1734806473/6161

សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្ដោះអាសន្នកំពង់ចម្លងជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញ នៅថ្ងៃទី០១ ខែកក្...
29/06/2023

សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្ដោះអាសន្នកំពង់ចម្លងជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់៕

ខេត្តស្វាយរៀង, ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បា...
29/06/2023

ខេត្តស្វាយរៀង, ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារ ស្ថិតក្នុងភូមិគគី ឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

29/06/2023

សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញចុះជួបបងប្អូនកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

29/06/2023

នាយទាហាន នាយទាហានរង នៃមូលដ្ឌានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចូលរួមឧបត្ថម្ភលោកស្រី ប៊ុន ម៉ានិត

(ភរិយាលោកអនុសេនីយ៍ឯក កៅ សម្បត្តិ)
ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ថវិការចំនួន ៧១០,០០០រៀល (ប្រាំពីររយដប់ពាន់រៀលគត់)

29/06/2023

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលថ្មីៗរួមមាន ផ្លូវបេតុងអាម៉េ ប្រវែង ២២១០ម៉ែត្រ និងប្រព័ន្ធលូរំដោះទឹក ប្រវែង៥០០ម៉ែត្រ អគារស្នាក់នៅ អគារសិក្សា អាហារដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ ដល់សិស្សនគរបាលជ័យលាភី ចំនួន១៨៣នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ។

29/06/2023

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី១
នៅសាលានគរបាលជាតិ ភូមិភាគ៣ ខេត្តកំពង់ស្ពឺ ដែលមានសិស្សនាយនគរបាល នាយនគរបាលរង ជ័យលាភី សរុបចំនួន ១៨៣នាក់ ស្រី ៤១នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕

សូមគោរពជូនជ្រាប÷សូមស្វាគមន៍សម្រាប់វត្តមានរបស់អស់លោកក្នុងគ្រុបសារព័ត៌មានរបស់ខ្ញុំបាទមានការស្នើសុំតម្រូវឲ្យមានការដាក់តាំងល...
29/06/2023

សូមគោរពជូនជ្រាប÷

សូមស្វាគមន៍សម្រាប់វត្តមានរបស់អស់លោកក្នុងគ្រុបសារព័ត៌មានរបស់ខ្ញុំបាទមានការស្នើសុំតម្រូវឲ្យមានការដាក់តាំងលេខទូរសព្ទ័និងរូបថត...

https://t.me/Vysokleng8

សម្រាប់ទាញយកឯកសារ:

https://t.me/+mq7-aNk34HUzODVl

សូមមេត្តាយោគយល់តាមការស្នើសុំរបស់ខ្ញុំបាទដោយក្ដីអនុគ្រោះដោយការគោរពពីខ្ញុំបាទ។

សម្រាប់ផ្ដល់ព័ត៌មានទាន់ហេតុការណ៍ !

សូមមេត្តាជួយផ្ដល់ទំនាក់ទំនងមកកាន់ទូរសព្ទ័លេខ: +85581833361
----------
+85586713331

សូមអរគុណ !

28/06/2023

ខេត្តព្រះសីហនុ ៖ នៅយប់ថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងនគរបាលព្រហ្មទណ្ឌ ចេញល្បាតចល័ត ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ៕

28/06/2023

មេបញ្ជាការ តំបន់ប្រតិការសឹករងព្រះសីហនុ យោធភូមិភាគទី៣ កងទ័ពជើងគោក សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់រថយន្តដឹកជញ្ជូន ដល់តំបន់ប្រតិការសឹករងព្រះសីហនុ

រថយន្តដឹកជញ្ជូនចំនួន ៥គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគល់ជូនតំបន់ប្រតិការសឹករងព្រះសីហនុយោធភូមិភាគទី៣ កងទ័ពជើងគោក តាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ។

ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិការសឹករងព្រះសីហនុ ព្រមទាំង មេបញ្ជាការង នាយទាហាន នាយទាហានរង ពលទាហាន សូមគោរព ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់ជូនរថយន្តដឹកជញ្ជូន ចំនួន ៥គ្រឿង ដល់ តំបន់ប្រតិការសឹករងព្រះសីហនុ យោធភូមិភាគទី៣ កងទ័ពជើងគោក ថាពិតជាមានសារសំខាន់ ដើម្បីបំរើការងារក្នុងអង្គភាព និងជាតិមាតុភូមិ ៕

28/06/2023

អង្គភាពណាបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកបាន១គ្រឿងផ្ដល់ រង្វាន់២០ម៉ឺនដុល្លា,
ក៏ប៉ុន្តែប្រសិនជាមេទ័ពឃើញ Drone ហើយមិនបាញ់ នឹង ត្រូវដកតំណែង, នេះជាបទបញ្ជាថ្មី

ទាញយកឯកសារ: https://t.me/c/1734806473/5927

28/06/2023

ក្រោយពេលទទួលបទបញ្ជាកម្លាំងប្រតិបត្តិការពិសេស..!

ទាញយកឯកសារ: https://t.me/c/1734806473/5911

28/06/2023

«សូមទស្សនាដោយក្ដីរីករាយ»

{ ឃ្លីបវីដេអូត្រូលឆាវៗបែបកំប្លែង }

(ជេរល្បីពេញពិភពលោក)

ចម្រៀងអាយ៉ៃសាមកុក,ធុរ៉េនអភិជន

ទាញយកឯកសារ: https://t.me/c/1734806473/5909

28/06/2023

ក្រោយបទបញ្ជាសម្ដេចតេជោ ហ៊ុន សែន, នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បញ្ចេញកម្លាំងទ័ព៥០០នាក់ និងអាវុធ២០០ដើម ទៅកាន់ព្រំដែនជាប់វៀតណាម ត្រៀមបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ហោះចូលទឹកដីកម្ពុជា

«សកម្មភាពត្រៀមមុនចេញបេសកកម្ម»

ទាញយកឯកសារ: https://t.me/c/1734806473/5862

27/06/2023

កម្លាំងយោធាព្រំដែនកម្ពុជា៖ ម៉ោងជាង៧យប់នេះ ដ្រូនចំនួន៧គ្រឿង ហោះនៅលើទឹកដីកម្ពុជា ក្លែងស្រុកកោះញែក ព្រំដែន កម្ពុជា-វៀតណាម

រតនគិរី៖ នៅវេលាម៉ោងប្រមាណ ៧៖៥០នាទីយប់ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ កម្លាំងយោធាព្រំដែនរបស់កម្ពុជា ក្នុង ខេត្តមណ្ឌលគិរី បានបញ្ជាក់ឱ្យដឹងថា មានស្រូបប្រមាណ ចំនួន៧គ្រឿង កំពុងហោះលើដីកម្ពុជាក្នុងភូមិសាស្ត្រស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលជាព្រំដែនរវាងកម្ពុជា និងវៀតណាម៕

ទាញយកឯកសារ: https://t.me/c/1734806473/5881

27/06/2023

យើងទៅបោះឆ្នោត ដើម្បីបន្តសន្តិភាព និងការអភិវឌ្ឍមានគ្រប់វិស័យ៕

ទាញយកឯកសារ: https://t.me/c/1734806473/5832

27/06/2023

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

នីតិកាលទី ៧ ឆ្នាំ ២០២៣

គណបក្សប្រជាជនកម្ពុជាលេខរៀងទី ១៨ ✅

ទាញយកឯកសារ: https://t.me/c/1734806473/5829

26/06/2023

អាណិតណាស់ពិការភ្នែកទាំងសងខាងសង្ឃឹមថាមានជីវភាពប្រសើរក្រោយពេលវិនិយោគជាមួយក្រុមហ៊ុនប៉ុន្តែ..!

26/06/2023

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ជួន ណារិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មាធិការ ខ២៧ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រៃ្តយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល៕

គម្រូបំពេញពាក្យប្រឡងក្របខណ្ឌប៉ូលីស នគរបាលជាតិ=============Join តេឡេក្រាម https://t.me/c/1734806473/5662
25/06/2023

គម្រូបំពេញពាក្យប្រឡងក្របខណ្ឌប៉ូលីស នគរបាលជាតិ
=============
Join តេឡេក្រាម https://t.me/c/1734806473/5662

Address

Sihanoukville

Telephone

+85581833361

Website

Alerts

Be the first to know and let us send you an email when Tusanak Sangkum News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tusanak Sangkum News:

Share


Other Media/News Companies in Sihanoukville

Show All

You may also like