25/12/2024
ខេត្តព្រះសីហនុ-ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោក ច័ន្ទ ដារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ តំណាងឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោក យ៉ុន មករា ក្រឡាបញ្ជីនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោក លី ចាន់ដារ៉ា ប្រធានលេខាធិកាដ្ឋានរដ្ឋបាលនៃសាលាដំបូងខេត្តព្រះសីហនុ, លោកវរសេនីយ៍ឯក វ៉ែន សំអាត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកម្លាំងសមត្ថកិច្ចនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមន្រ្តី សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀតបានរៀបចំយកវត្ថុទំនិញដែលបានសម្រេចរឹបអូសបំផ្លាញចោល តាមសាលក្រមព្រហ្មទណ្ឌលេខ ៣៦/០៤ (ក) ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តព្រះសីហនុ រួមមាន៖ ភេសជ្ជៈ ម៉ាក RED BILL ខុសច្បាប់ ចំនួន ១០០០ កេស, សារធាតុផ្សំសម្រាប់ផលិតភេសជ្ជៈ ជាម្សៅ និងទឹក ចំនួន ១៧ កេស និង សំបកកំប៉ុងភេសជ្ជៈម៉ាក RED BILL ទាំងអស់ បំផ្លាញចោល៕(ប្រភាពពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ )