មន្ទីរព័ត៌មានខេត្តសៀមរាប

មន្ទីរព័ត៌មានខេត្តសៀមរាប សូមស្វាគមន៍មកកាន់ផេកផ្លូវការរបស់មន្ទីរព័ត៌មានខេត្តសៀមរាប
Welcome to the Official page of Siem Reap Provincial Department of Information in Cambodia.
(1)

"The Siem Reap Provincial Department of Information, part of Cambodia's Ministry of Information, is dedicated to delivering the latest national and international news, entertainment updates, and event coverage within Siem Reap. Our mission is to keep the public informed and engaged with current affairs and happenings across the region."

02/02/2025

#ពូជស្រងែថ្មី ជាពូជជាតិ ទើបតែនឹងរំដោះ អង្ករទន់ ក្លិនក្រអូប ដាំដុះតែជាង ៩០ថ្ងៃប៉ុណ្ណោះ ទិន្នផលបានរហូត ៦-៧តោនក្នុងមួយហិកតា ធន់នឹងជំងឺ និយាយពីដើមវិញ ចុងបះច្រាង បាំងផ្លែ សត្វបក្សីមិនងាយមើលឃើញទេ
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា #ហ៊ុនសែន #អភិវឌ្ឍន៍ #ខេត្តសៀមរាប #ការងារ #មន្ទីរព័ត៌មានខេត្តសៀមរាប #ទូរទស្សន៍ជាតិខេត្តសៀមរាប

សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនបញ្ជាការដ្ឋានការពារកោះ ឆ្នេរ កងទ័ពជើងទឹក   កំពង់ស្ពឺ ៖ ន...
02/02/2025

សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនបញ្ជាការដ្ឋានការពារកោះ ឆ្នេរ កងទ័ពជើងទឹក

កំពង់ស្ពឺ ៖ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន ទីបញ្ជាការ បញ្ជាការដ្ឋានការពារកោះ ឆ្នេរ កងទ័ពជើងទឹក តាមរយ:ឧត្ដមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការ បញ្ជាការដ្ឋានការពារកោះ ឆ្នេរ សម្រាប់បម្រើការងារមនុស្សធម៌ ក្នុងនាមសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត និងមួយចំណែកសម្រាប់ ជូនសមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋ ឬ គ្រួសារយោធិន ដែលមានការខ្វះខាត ឬជួបគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។

នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សម្រាប់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនងាយរងគ្រោះ និងអ្នកទទួលរងគ្រោះដោយគ្រោះមហន្ដរាយផ្សេងៗ ។
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា #ហ៊ុនសែន #អភិវឌ្ឍន៍ #ខេត្តសៀមរាប #ការងារ #មន្ទីរព័ត៌មានខេត្តសៀមរាប #ទូរទស្សន៍ជាតិខេត្តសៀមរាប

02/02/2025

សរុបព័ត៌មានប្រចាំសប្ដាហ៍របស់ទូរទស្សន៍ជាតិខេត្តសៀមរាប
- ចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ដល់ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥
- ថ្ងៃអាទិត្យ ៥ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥

សេចក្ដីជូនដំណឹង ក្រសួងបរិស្ថាន សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែកុម្ភៈ ឆ្...
02/02/2025

សេចក្ដីជូនដំណឹង ក្រសួងបរិស្ថាន សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៥.៥៦ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”។
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា #ហ៊ុនសែន #អភិវឌ្ឍន៍ #ខេត្តសៀមរាប #ការងារ #មន្ទីរព័ត៌មានខេត្តសៀមរាប #ទូរទស្សន៍ជាតិខេត្តសៀមរាប

កម្ពុជា ថៃ រួមគ្នាធ្វើឲ្យសម្រេចនូវកម្មវិធីបណ្តាញយុវជនលើកទី៤ ស្តីពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន #ហ៊ុនម៉ាណែត    #កម្ពុជ...
02/02/2025

កម្ពុជា ថៃ រួមគ្នាធ្វើឲ្យសម្រេចនូវកម្មវិធីបណ្តាញយុវជនលើកទី៤ ស្តីពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា #ហ៊ុនសែន #អភិវឌ្ឍន៍ #ខេត្តសៀមរាប #ការងារ #មន្ទីរព័ត៌មានខេត្តសៀមរាប #ទូរទស្សន៍ជាតិខេត្តសៀមរាប

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថ...
02/02/2025

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ រួមនឹងក្រុមការងារ រដ្ឋបាលខេត្ត ស្រុកឆ្លូង បានបន្តចុះពិនិត្យស្ថានភាពនៃការអន្តរាគមន៍បូមទឹកស្រោចស្រពស្រែប្រាំងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា #ហ៊ុនសែន #អភិវឌ្ឍន៍ #ខេត្តសៀមរាប #ការងារ #មន្ទីរព័ត៌មានខេត្តសៀមរាប #ទូរទស្សន៍ជាតិខេត្តសៀមរាប

ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ​ (Completed Irrigation System) ធានាការផ្គត់ផ្គង់ទឹក​ ដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ។...
02/02/2025

ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ​ (Completed Irrigation System) ធានាការផ្គត់ផ្គង់ទឹក​ ដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ។
គម្រោងខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា ជំហ៊ាន២ គឺជាគម្រោងជួយលើកកម្ពស់ច្រវាក់តម្លៃផលិតកម្មកសិកម្មកាន់តែល្អប្រសើរ ហើយក្នុងនោះ គម្រោងនេះ បានស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយ​ (Completed Irrigation System) សរុបចំនួន ១២ប្រព័ន្ធ នៅក្នុងខេត្តតាកែវ កណ្ដាល និងព្រៃវែង ។
ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ បានធានាដល់ការមានទឹកគ្រប់គ្រាន់សម្រាប់ប្រជាកសិករ ធ្វើស្រូវបានចំនួន ៣ដង ក្នុងមួយឆ្នាំ និងរួមទាំងដំណាំរួមផ្សំផ្សេងៗទៀតផងដែរ ដោយមិនមានការព្រួយបារម្ភពីការខ្វះខាតទឹកប្រើប្រាស់ឡើយ ។ ប្រព័ន្ធធារាសាស្ត្រនេះ មានស្ថានីយន៍បូមទឹកដោយស្វ័យប្រវត្តិដែលប្រើប្រាស់ថាមពលអគ្គិសនីចំនួន ១២កន្លែង ដើម្បីអន្តរាគមន៍បូមទឹកចូលក្នុងប្រឡាយមេ រួចបញ្ចូលទៅក្នុងប្រឡាយរង រួចបន្តចូលក្នុងប្រឡាយជើងក្អែបដែលនៅតាមភ្លឺស្រែរបស់ប្រជាកសិករ រួចបង្ហូរចូលក្នុងស្រែតែម្ដង ។
ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ ត្រូវបានគ្រប់គ្រងដោយសហគមន៍កសិករប្រើប្រាស់ទឹក បង្កេីតឡេីងដោយក្រសួងធនធានទឹក និងឧតុនិយម ហើយមានដំណើរការដោយរលូន ព្រមទាំងមានការចូលរួមយ៉ាងទៀងទាត់ និងសកម្ម ដើម្បីផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ ។
សូមបញ្ជាក់ថា គម្រោងនេះ ត្រូវបានអនុវត្តនៅខេត្តចំនួន ៣ រួមមាន៖ ១/ ខេត្តតាកែវ មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ៥ប្រព័ន្ធ គឺ ប្រព័ន្ធវត្តថ្មី ប្រព័ន្ធវត្តថ្មី៣ ប្រឡាយ៩០ ប្រឡាយតាសួង និងប្រព័ន្ធចារ ១, ទី២/ ខេត្តព្រៃវែង មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ៥ប្រព័ន្ធ គឺ ប្រព័ន្ធអង្គរអង្គ អន្លុងរាជ ពាមរ តាហែល និងដីក្រហម, ទី៣/ ខេត្តកណ្តាល មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ២ប្រព័ន្ធ គឺប្រព័ន្ធសំបួរ និងចារ២ ដែលមានផ្ទៃដីសរុបប្រមាណ​ ១ម៉ឺនហិចតា។
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា #ហ៊ុនសែន #អភិវឌ្ឍន៍ #ខេត្តសៀមរាប #ការងារ #មន្ទីរព័ត៌មានខេត្តសៀមរាប #ទូរទស្សន៍ជាតិខេត្តសៀមរាប

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត...
02/02/2025

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម ចូលីយ៉ូ ជែលដ្រេះ ទីប្រឹក្សាអម ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និងសហការី ចូលក្រាបថ្វាយបង្គំគាល់សម្តែងការគួរសម និងថ្វាយព្រះពរ នៅព្រះមហា ប្រាសាទខេមរិន្ទ​ ក្នុងព្រះបរមរាជវាំង វេលាម៉ោង១០ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។​
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា #ហ៊ុនសែន #អភិវឌ្ឍន៍ #ខេត្តសៀមរាប #ការងារ #មន្ទីរព័ត៌មានខេត្តសៀមរាប #ទូរទស្សន៍ជាតិខេត្តសៀមរាប

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្រសួងធនធានទឹក និងឧតុនិយម បានអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ នៅ...
01/02/2025

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្រសួងធនធានទឹក និងឧតុនិយម បានអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ នៅខេត្តចំនួន ៩ ដោយបានបូមទឹកជួយសង្គ្រោះបានចំនួន ២,៨៦៣ហិកតា។

ខេត្តទាំង ៩ ដែលបានអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ រួមមាន ទី១/ ខេត្តកំពង់ធំ មានចំនួន ៤ទីតាំង ជួយសង្គ្រោះបានចំនួន ៧៩ហិកតា, ទី២/ ខេត្តពព្រៃវែង មានចំនួន ៧ទីតាំង ជួយសង្គ្រោះបានចំនួន ១,១៧១ហិកតា, ទី៣/ ខេត្តស្វាយរៀង មានចំនួន ២ទីតាំង ជួយសង្គ្រោះបានចំនួន ៥០ហិកតា, ទី៤/ ខេត្តកណ្ដាល មានចំនួន ១១ទីតាំង ជួយសង្គ្រោះបានចំនួន ៧២៥ហិកតា, ទី៥/ ខេត្តក្រចេះ មានចំនួន ១ទីតាំង ជួយសង្គ្រោះបានចំនួន ១៥ហិកតា, ទី៦/ ខេត្តត្បូងឃ្មុំ មានចំនួន ១ទីតាំង ជួយសង្គ្រោះបានចំនួន ១៦០ហិកតា, ទី៧/ ខេត្តកំពង់ចាម មានចំនួន ២ទីតាំង ជួយសង្គ្រោះបានចំនួន ៦១ហិកតា, ទី៨/ ខេត្តកំពត មានចំនួន ២ទីតាំង ជួយសង្គ្រោះបានចំនួន ៧០ហិកតា និងទី៩/ ខេត្តសៀមរាប មានចំនួន ១ទីតាំង ជួយសង្គ្រោះបានចំនួន ៥៣២ហិកតា ។

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា #ហ៊ុនសែន #អភិវឌ្ឍន៍ #ខេត្តសៀមរាប #ការងារ #មន្ទីរព័ត៌មានខេត្តសៀមរាប #ទូរទស្សន៍ជាតិខេត្តសៀមរាប

ឡើងមាឃ ឬឡើងអ្នកតា ទំនៀមបុរាណរបស់អ្នកស្រុកអង្គរដែលបញ្ជាក់ពីការបិទបញ្ចប់វដ្តនៃរដូវកសិកម្មជាទម្លាប់រៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ង...
01/02/2025

ឡើងមាឃ ឬឡើងអ្នកតា ទំនៀមបុរាណរបស់អ្នកស្រុកអង្គរដែលបញ្ជាក់ពីការបិទបញ្ចប់វដ្តនៃរដូវកសិកម្ម

ជាទម្លាប់រៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃធំ អ្នកស្រុកក្នុងតំបន់អង្គរ តែងតែប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹកគគ្រេងទៅតាមលទ្ធភាពដែលអ្នកទ្រទ្រង់មាន មិនដែលខកខានឆ្នាំណាឡើយ។

ភូមិស្រុកជាច្រើនក្នុងតំបន់អង្គរបានរៀបចំពិធីនេះឡើងក្នុងថ្ងៃតែមួយ នៅកន្លែងអ្នកតាដែលពួកគាត់គោរពបូជាដូចជា ក្នុងភូមិ ទីទួលបុរាណ ប្រាង្គប្រាសាទ ឬវត្តអារាមជាដើម។
ជាលក្ខណៈរួម គឺពិធីឡើងមាឃ ឬឡើងអ្នកតាតែងប្រារព្ធធ្វើឡើងនាពេលរសៀលដូចៗគ្នា និងមានគោលបំណងតែមួយ គឺដើម្បីសុំសុខសប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់ក្នុងការធ្វើកសិកម្ម សុំឱ្យដីមានជីជាតិទទួលបានភោគផលច្រើន សត្វចៀសផុតពីជំងឺ។ ពិសេស គឺបង្ហាញពីការបិទបញ្ចប់វដ្តនៃរដូវកសិកម្ម។

ក្រៅពីលក្ខណៈរួមខាងលើ ទំនៀមបុរាណមួយនេះ ក៏មានលក្ខណៈខុសគ្នាខ្លះដែរទៅលើកិច្ចពិធីនិងរៀបចំគ្រឿងរណ្តាប់បូជាសំណែនដូចជា កន្លែងខ្លះធ្វើម្ហូបអាហារចំណីចំណុកចម្រុះ ខ្លះធ្វើនំបញ្ចុក ខ្លះពូនភ្នំស្រូវ កន្លែងខ្លះមានលៀងមេមត់ ឯខ្លះទៀតពុំមាននោះឡើយ។ អ្វីទាំងអស់នេះ យោងទៅតាមទម្លាប់របស់ប្រជាជន ជីវភាព និងការប្រតិបត្តិពីមួយជំនាន់ទៅមួយជំនាន់៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ការិយាល័យផ្សព្វផ្សាយ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

អង្គរវត្តខេត្តសៀមរាប បានជាប់ឈ្មោះជាទីកន្លែងទស្សនាដ៏​ល្បី​បំផុត​នៅក្នុង​ពិភពលោក ក្នុងចំណោមកន្លែងល្បីបំផុតទាំង៣២ #ហ៊ុនម៉ាណ...
01/02/2025

អង្គរវត្តខេត្តសៀមរាប បានជាប់ឈ្មោះជាទីកន្លែងទស្សនាដ៏​ល្បី​បំផុត​នៅក្នុង​ពិភពលោក ក្នុងចំណោមកន្លែងល្បីបំផុតទាំង៣២

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា #ហ៊ុនសែន #អភិវឌ្ឍន៍ #ខេត្តសៀមរាប #ការងារ #មន្ទីរព័ត៌មានខេត្តសៀមរាប #ទូរទស្សន៍ជាតិខេត្តសៀមរាប

ភ្នំយ៉ាត គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តមួយនៅក្នុងខេត្តប៉ៃលិន🇰🇭🇰🇭🇰🇭ប្រភព៖ លេខាធិការដ្ឋាន គ.ស.ព.ស.រូបភាព៖  PuSmey ពូ...
01/02/2025

ភ្នំយ៉ាត គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តមួយនៅក្នុងខេត្តប៉ៃលិន🇰🇭🇰🇭🇰🇭

ប្រភព៖ លេខាធិការដ្ឋាន គ.ស.ព.ស.
រូបភាព៖ PuSmey ពូស្មី
ប្រភព៖ លេខាធិការដ្ឋាន គ.ស.ព.ស.
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា #ហ៊ុនសែន #អភិវឌ្ឍន៍ #ខេត្តសៀមរាប #ការងារ #មន្ទីរព័ត៌មានខេត្តសៀមរាប #ទូរទស្សន៍ជាតិខេត្តសៀមរាប

ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការបូកទឹកជួយសង្គ្រោះស្រូវប្រជាកសិករក្នុងស្រុកជីក្រែង ខេត្ដសៀម...
01/02/2025

ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការបូកទឹកជួយសង្គ្រោះស្រូវប្រជាកសិករក្នុងស្រុកជីក្រែង ខេត្ដសៀមរាប

នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យការបូមទឹកជួយសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករចំនួន ៥០០ហិកតា ក្នុងចំណោមស្រូវដែលទទួលផលប្រមាណ ១.០០០ហិកតា ស្ថិតក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្ដសៀមរាប។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះការជួយបងប្អូនប្រជាកសិករទូទាំងប្រទេសដែលកំពុងជួបប្រទះបញ្ហាប្រឈមដោយសារការខ្វះខាតទឹកដើម្បីសង្គ្រោះស្រូវ។ ជាក់ស្ដែងស្រូវរបស់បងប្អូនប្រជាកសិករនៅស្រុកជីក្រែង ដែលមានប្រភពទឹកគ្រប់គ្រាន់ ហើយត្រូវបានអាជ្ញាធរជួយសង្គ្រោះបានទាន់ពេលវេលាធ្វើឱ្យទិន្នផលស្រូវក៏មិនមានការខូចខាត តែយ៉ាងណាអាជ្ញាធរពាក់ព័ន្ធត្រូវបន្តតាមដាន និងអន្តរាគមន៍ទឹកឱ្យបានគ្រប់គ្រាន់ជូនដល់ប្រជាកសិករ ខណៈស្រែប្រាំងប្រមាណ៥០០ហិកតា ក្នុងចំណោម១០០០ហិកតា ត្រូវបានសង្គ្រោះ។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករទាំងអស់ ត្រូវមានសាមគ្គីភាពគ្នាលើការងារមួយនេះ ពិតណាស់បងប្អូនទាំងអស់សុទ្ធតែមានតម្រូវការទឹកដើម្បីជួយសង្គ្រោះស្រូវរបស់បងប្អូន តែយ៉ាងណាអាជ្ញាធរពាក់ព័ន្ធកំពុងបន្តលើការងារជួយសង្គ្រោះស្រូវរបស់បងប្អូនឱ្យបានទាំងអស់គ្នាទាន់ពេលវេលា ដោយមិនទុកបងប្អូនណាចោលឡើយ។ ជាមួយគ្នានេះ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំធ្វើ ឬសាងសង់អ្វីប៉ះពាល់ជាមួយប្រឡាយ ចំណីផ្លូវ ឬផ្លូវទឹក ព្រោះវានឹងធ្វើឱ្យយើងកាន់តែពិបាកក្នុងការគ្រប់គ្រង និងប្រើប្រាស់ទឹក ហើយអនាគតយើងអាចនឹងត្រូវសាងសង់ ឬពង្រីកប្រព័ន្ធធារាសាស្ត្រវានឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍រួមផងដែរ។

បើតាម លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង បានឱ្យដឹងថា ស្រូវប្រាំងទាំង៥០០ហិចតា ដែលកំពុងបូមទឹកសង្គ្រោះ ស្ថិតនៅភូមិសាស្ត្រភូមិអូរក្រោម ឃុំស្ពានត្នោត ហើយ៥០០ហិកតាទៀតកំពុងប្រមូលផល ចំពោះទឹកដែលបានបញ្ចូលដាក់ស្រែនេះ គឺបានបង្ហូរចេញពីទំនប់ម្កាក់៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

អាជ្ញាធរខេត្តសៀមរាប អំពាវនាវឱ្យប្រជានេសាទចូលរួមគោរពច្បាប់ស្ដីពីជលផល ជៀសវាងការខាតបង់ផលប្រយោជន៍ក្រោយអាជ្ញាធរបង្ក្រាបក្នុងឱ...
01/02/2025

អាជ្ញាធរខេត្តសៀមរាប អំពាវនាវឱ្យប្រជានេសាទចូលរួមគោរពច្បាប់ស្ដីពីជលផល ជៀសវាងការខាតបង់ផលប្រយោជន៍ក្រោយអាជ្ញាធរបង្ក្រាប

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ដើម្បីផ្សព្វផ្សាយ ការងារពង្រឹងការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងការបង្ក្រាបបទល្មើសជលផល នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ អាជ្ញាធរខេត្តសៀមរាប បានអំពាវដល់ប្រជានេសាទសូមចូលរួមគោរពច្បាប់ជលផលទាំងអស់គ្នា ជៀសវាងការប្រើឧបករណ៍នេសាទខុសច្បាប់ ព្រោះវាប្រឈមនឹងការបង្ក្រាបពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងនាំឱ្យខាតបង់ផលប្រយោជន៍របស់បងប្អូន។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានទទូចសុំឱ្យប្រជានេសាទដែលមានមុខរបរនេសាទ ហើយប្រើឧបករណ៍ខុសច្បាប់នោះ ត្រូវបញ្ឈប់បន្ទាន់ ដោយងាកមកប្រើឧបករណ៍ដែលត្រឹមត្រូវតាមច្បាប់កំណត់ ដើម្បីកុំឱ្យខាតបង់ផលប្រយោជន៍បងប្អូន និងដើម្បីថែរក្សាធនធានធម្មជាតិនៅក្នុងបឹងទន្លេសាបឱ្យបានស្ថិតស្ថេរ។ ជាមួយគ្នានេះ ក្នុងនាមអាជ្ញាធរខេត្ត មិនចង់ឃើញប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនមានការលំបាកនោះទេ ប៉ុន្តែការប្រើឧបករណ៍នេសាទខុសច្បាប់ជាការបំផ្លាញធនធានធម្មជាតិមួយយ៉ាងធ្ងន់ធ្ងរ ដូច្នេះលោកសូមអំពាវនាវដល់ប្រជានេសាទ ត្រូវចូលរួមទាំងអស់គ្នា។

សូមជម្រាបថា ការចុះជួបសំណេះសំណាលនេះ ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋក្នុងឃុំកំពង់ឃ្លាំង ដែលមានមុខរបរអូសលៀសក្នុងបឹងទន្លេសាបដោយប្រើទូកម៉ាស៊ីន បានលើកគ្នាមកកាន់សាលាខេត្តសៀមរាប ដើម្បីសុំការអន្តរាគមន៍ពីអាជ្ញាធរខេត្ត អនុញ្ញាតឱ្យពួកគាត់បានធ្វើអាជីវកម្មធម្មតាវិញ ខណៈពួកគាត់ត្រូវបានក្រុមការងារបង្រ្កាបបទល្មើសជលផល និងអាជ្ញាធរមូលដ្ឋាន បានធ្វើការប្រជុំផ្សព្វផ្សាយមិនឱ្យចេញទៅប្រកបរបរនេសាទដូចមុនៗនោះឡើយ ដែលធ្វើឱ្យពួកមានការព្រួយបារម្ភពីការប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។

ឯកឧត្តម ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានបង្ហាញថា ការអូសលៀសដោយប្រើទូកម៉ាស៊ីន ជាការប្រព្រឹត្តល្មើសច្បាប់ ហើយវាបានបំផ្លាញប្រព័ន្ធជីវៈចម្រុះនៅក្រោមទឹក បំផ្លាញពូជត្រីមួយចំនួនដែលពងកូននៅក្រោមទឹក ដូចជាត្រីអណ្តែង ត្រីក្រាញ់ជាដើម។ ចំពោះបឹងទន្លេសាបជាបេះដូងរបស់កម្ពុជា និងជាទីតាំងផលិតត្រីទឹកសាបដ៏ធំមួយនៅក្នុងតំបន់ ដូច្នេះបងប្អូនប្រជានេសាទត្រូវចូលរួមគោរពច្បាប់ ដោយប្រើឧបករណ៍នេសាទទៅតាមអ្វីដែលច្បាប់បានកំណត់។ ជាមួយគ្នានេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋានត្រូវកំណត់មុខសញ្ញា និងបង្ក្រាបឱ្យខានតែបាន ចំពោះអ្នកនេសាទណាដែលប្រើឧបករណ៍ឆក់ ព្រោះទង្វើនេះជាការបំផ្លាញធនធានមច្ឆាជាតិដ៏ធ្ងន់ធ្ងរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួង និងអ្នកពាក់ព័ន្ធបានរៀបចំជាសេចក្តីព្រាងច្បាប់ថ្មីស្តីពីជលផល ដែលស្របទៅតាមស្ថានភាពជាក់ស្តែងរបស់បងប្អូនប្រជានេសាទ។ ដូច្នេះក្នុងអំឡុងពេលអន្តរកាលនេះ សូមឱ្យប្រជានេសាទទាំងអស់ត្រូវគោរព និងអនុវត្តទៅតាមច្បាប់ចាស់ដែលកំពុងមានសុពលភាពនៅឡើយ ជៀសវាងការបង្ក្រាបពីសំណាក់អាជ្ញាធរ ព្រោះថាអាជ្ញាធរនៅតែបន្តការអនុវត្តច្បាប់ដែលបានកំណត់ នៅក្នុងការការពារធនធានធម្មជាតិ ហើយការការពារនេះ មិនមែនសម្រាប់នរណាម្នាក់នោះទេ គឺសម្រាប់ពលរដ្ឋកម្ពុជាទាំងមូល៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិនវៀតណា ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង ១០ម៉ឺននាក់យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តប...
01/02/2025

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិនវៀតណា ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង ១០ម៉ឺននាក់

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានឱ្យដឹងថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៥ នៃពិធីបុណ្យចូលឆ្នាំចិនវៀតណាមខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១២៤.០៤០នាក់មានការកើនឡើងប្រមាណ ៨.៩២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានចំនួន ១១៣.៨៨៦នាក់។

របាយការណ៍ដដែលបង្ហាញទៀតថា ក្នុងចំណោមភ្ញៀវខាងលើនេះ ភ្ញៀវទេសចរបានទៅទស្សនាប្រាសាទបុរាណក្នុងរមណីយដ្ឋានអង្គរ និងតំបន់ទេសចរណ៍នានាក្នុងខេត្ត ដោយក្នុងនោះទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១០៦.១០០នាក់ កើនឡើង ៦.៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានចំនួនប្រមាណ ៩៩.៦០០នាក់។ ជាមួយនោះភ្ញៀវទេសចរបរទេសមានចំនួន ១៧.៩៤៣នាក់ កើនឡើង ២៥.៦០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានត្រឹមតែ ១៤.២៨៦នាក់។

ដោយឡែក យោងតាមគ្រឹះស្ថានអង្គរ ក៏បានបង្ហាញដែរថា សម្រាប់ក្នុងខែមករា ឆ្នាំ២០២៥នេះ មានអ្នកទេសចរបរទេសជិត ១៥ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ៕

ប្រភព៖ មន្ទីរទេសចរណ៍ខេត្ត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

01/02/2025

ចុះពិនិត្យមើលវឌ្ឍនភាពនៃការកសាង ទំនប់អាងទឹកស្ទឹងជីនិត ដែលជាអាងស្តុកទឹកដ៏ធំមួយ ស្ថិតនៅក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក និងឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលទំនប់អាងទឹកនេះ មានសមត្ថភាពរក្សាទឹកបាន ៣៩លានម៉ែត្រគូប សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រប់ដំណាំ។

បន្តចុះពិនិត្យការអន្តរាគមន៍របស់ក្រសួងធនធានទឹក ក្នុងការបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ នៅឃុំកំពង់ថ្ម ស្រុកសន្ទុក ។

ថ្ងៃសុក្រ​ ទី៣១​ ខែមករា​ ឆ្នាំ២០២៥
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា #ហ៊ុនសែន #អភិវឌ្ឍន៍ #ខេត្តសៀមរាប #ការងារ #មន្ទីរព័ត៌មានខេត្តសៀមរាប #ទូរទស្សន៍ជាតិខេត្តសៀមរាប

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មក...
01/02/2025

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។

01/02/2025

អាជ្ញាធរ និងប្រជាពលរដ្ឋខេតមណ្ឌលគិរី គាំទ្រនូវការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា #ហ៊ុនសែន #អភិវឌ្ឍន៍ #ខេត្តសៀមរាប #ការងារ #មន្ទីរព័ត៌មានខេត្តសៀមរាប #ទូរទស្សន៍ជាតិខេត្តសៀមរាប

Address

Street 60
Siem Reap
170906

Alerts

Be the first to know and let us send you an email when មន្ទីរព័ត៌មានខេត្តសៀមរាប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

ព័ត៌មាន​ខេត្ត​សៀម​រាប​

ទទួល​បាន​ព័ត៌មាន​ជុំ​វិញ​ខេត្ត​សៀម​រាប​ ដែល​ពិត​ប្រាកដ​ និង​ជឿជាក់​បាន​៕