Nokorphnom FM 103

Nokorphnom FM 103 Provincial news, public education and discussions between the authorities and citizens. http://www.pdisiemreap.info/ 069 52 92 40, 011 21 94 32, 088 9 429 432.

រាជរដ្ឋាភិបាល ១០០ថ្ងៃ១. គោលនយោបាយ  ២. អនុវត្តន៍គោលនយោបាយខាងក្រោមនេះជាចំណុចមួយចំនួន ដែលខ្ញុំសុំលើកមកបង្ហាញ :- ដាក់ឱ្យអនុវ...
22/11/2023

រាជរដ្ឋាភិបាល ១០០ថ្ងៃ
១. គោលនយោបាយ
២. អនុវត្តន៍គោលនយោបាយ

ខាងក្រោមនេះជាចំណុចមួយចំនួន ដែលខ្ញុំសុំលើកមកបង្ហាញ :

- ដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ទី២០ វិច្ឆិកា ២០២៣។

- ការអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ។

- ឆ្នាំ២០២៤ រាជរដ្ឋាភិបាលគម្រោងចំណាយប្រមាណ ២៥០០លានដុល្លារ សម្រាប់បើកបៀវត្សរ៍ និងដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

- ឆ្នាំ២០២៤ ថវិកាជាង ៨០០លានដុល្លារ គ្រោងចំណាយសម្រាប់គាំទ្រដល់កម្មវិធីគោលនយោបាយអាទិភាពចំនួន៦ និងការអនុវត្តវិធានការគន្លឹះចំនួន៥ របស់រាជរដ្ឋាភិបាល។

ទស្សន:ផ្ទាល់ខ្លួនរបស់ ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន

22/11/2023

ផ្សាយផ្ទាល់៖ កម្មវិធីបច្ចុប្បន្នភាពសៀមរាបអង្គរ
-ថ្ងៃពុធ ១០​ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២​ ខែវិច្ឆិកា ឆ្នាំ២០២៣

22/11/2023

សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣

22/11/2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ណែនាំឱ្យពង្រឹងការថែទាំផ្លូវជាតិលេខ៥ និងផ្លូវដទៃទៀតឱ្យបានល្អប្រសើរ ក្នុងករណី មានការខូចខាត ត្រូវប្រញាប់ធ្វើការជួសជុល។

22/11/2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មុនពេលសាងសង់ផ្លូវ យើងបានសិក្សាដោយការទទួលខុសត្រូវ និងរង់ចាំគ្រប់ក្រសួង ដែលពាក់ព័ន្ធធ្វើការងារវិនិច្ឆ័យ ជាមួយដៃគូបច្ចេកទេស គ្រប់ជ្រុងជ្រោយ ទើបមានការសម្រេច។

22/11/2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មានផ្លូវ មានសង្ឃឹម។ មានផ្លូវកាន់តែច្រើន មានជម្រើសកាន់តែច្រើន។

22/11/2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្លូវជាតិលេខ ៥ នឹងធ្វើឱ្យសរសៃឈាមសេដ្ឋកិច្ចកាន់តែល្អ។

22/11/2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការដាក់សម្ពោធកំណាត់ផ្លូវជាតិ លេខ៥ ពីព្រែកក្តាម ដល់បាត់ដំបង និងបើកការដ្ឋានសាងសង់ពីសិរីសោភ័ណ ទៅប៉ោយប៉ែត ក្នុងថ្ងៃនេះ គឺជានិមិត្តរូបនៃការបន្តអភិវឌ្ឍ។

ក្រសួងព័ត៌មាននិងវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកដើម្បីប្រព័ន្ធផ្សព្វផ្សាយ (AIBD) សហការគ្នាដើម្បីដោះស្រាយបញ្ហាព័ត៌មានក្លែងបន្ល...
22/11/2023

ក្រសួងព័ត៌មាននិងវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកដើម្បីប្រព័ន្ធផ្សព្វផ្សាយ (AIBD) សហការគ្នា
ដើម្បីដោះស្រាយបញ្ហាព័ត៌មានក្លែងបន្លំនៅកម្ពុជា តាមរយៈការបង្កើនសមត្ថភាពមន្ដ្រីក្រសួងព័ត៌មាន។ សិក្ខាសាលាស្ដីពី “អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងការដោះស្រាយបញ្ហាព័ត៌មានក្លែងបន្លំ” រៀបចំ ឡើងដោយក្រសួងព័ត៌មាន និង វិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកដើម្បីប្រព័ន្ធផ្សព្វផ្សាយ(AIBD) បានដំណើរមករយៈពេល ២ ថ្ងៃ បានបិទបញ្ចប់ នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ក្រោមវត្តមានអញ្ជើញជាអធិបតីភាព និងចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ អង្គសិក្ខាសាលានេះបានធ្វើឡើង ដើម្បីដោះស្រាយបញ្ហា ដែលកើតមានឡើងនៅប្រទេសកម្ពុជា ក៏ដូចជាតំបន់ ហើយក៏បានផ្ដល់នូវចំណេះដឹងបន្ថែមទៀត ក្នុងការរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានបន្លំ ព័ត៌មានភាន់ច្រឡំ និងព័ត៌មានបំភ្លៃ។ ជាមួយគ្នានេះដែរ សិក្ខាកាមទាំងអស់ ក៏ទទួលបានចំណេះដឹង ក៏ដូចជាវិធានការដើម្បីចូលរួមក្នុងការទប់ស្កាត់ ព័ត៌មានក្លែងក្លាយនៅកម្ពុជា។

22/11/2023

ផ្សាយផ្ទាល់៖ កម្មវិធីយើងធ្វើបាន ក្រោមប្រធានបទ៖ «ការផ្សព្វផ្សាយព័ត៌មាន និងសេវាជួយគាំទ្រស្រ្តីនិងកុមារដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ » ។
-វាគ្មិនជំនាញ លោកស្រី នៅ ចាន់ថេត ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមស្រុកអង្គរធំ
-ថ្ងៃពុធ ១០ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣

22/11/2023

ផ្សាយបន្តផ្ទាល់ ៖ កម្មវិធីកម្ពុជាពិត ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣

22/11/2023

ផ្សាយផ្ទាល់៖ កម្មវិធីរួមគ្នាដើម្បីសង្គម ក្រោមប្រធានបទ ៖ ចូលរួមទាំងអស់គ្នាដើម្បីជីវិតយើង និងសហគមន៍យើងគ្មានគ្រឿងញៀន
-ថ្ងៃពុធ ១០កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣

22/11/2023

ផ្សាយបន្តផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង)
និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

សាលាភូមិន្ទរដ្ឋបាល ក្រសួងព័ត៌មាន និង សាលាជាតិគយបានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្...
21/11/2023

សាលាភូមិន្ទរដ្ឋបាល ក្រសួងព័ត៌មាន និង សាលាជាតិគយបានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការ អភិវឌ្ឍសមត្ថភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗ

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី ចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាលាភូមិន្ទរដ្ឋបាល ជាមួយក្រសួងព័ត៌មាន និងសាលាជាតិគយ នៅសាលាភូមិន្ទរដ្ឋបាល នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសាលាភូមិន្ទរដ្ឋបាល ។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយក សាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា ការរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ មានគោលបំណងសំខាន់ គឺផ្ដោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការ អភិវឌ្ឍសមត្ថភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្តល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក។
ឯកត្តមបណ្ឌិត គុណ ញឹម មានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ គឺជាវឌ្ឍនភាព និងការ បោះជំហានមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលក្នុងនោះសាលាជាតិគយ ក៏មានបេសកម្មក្នុងការបណ្តុះបណ្តាលធន ធានមនុស្ស ពង្រឹងសមត្ថភាពមន្ត្រី និងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិផងដែរ។ តាមរយៈអនុស្សរណៈនេះ សាលាជាតិគយនឹងបានក្លាយជាដៃគូ និងភាគីមួយក្នុងចំណោមស្ថាប័នជាច្រើន ដែលជាដៃគូរវបស់សាលាភូមិន្ទរដ្ឋបាលដែលជាសាលាមួយដែលមានវ័យចំណាស់ ពោរពេញទៅដោយបទពិសោធន៍ និងការកសាងធនធានមនុស្សនៅក្នុងវិស័យសាធារណៈផងដែរ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានមានប្រសាសន៍ថា កិច្ចសហការតាមរយៈអនុស្សរណៈនេះ គឺជាកាតាលីករដ៏សំខាន់ ក្នុងការបន្តជំរុញ និងលើកកម្ពស់ នូវការកសាងសមត្ថភាពនិងអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងព័ត៌មាន នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីពង្រឹងសមត្ថភាពជាស្ថាប័នទឱនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែល មានលក្ខណៈ“បុរសកម្មសកម្ម អន្តរសកម្ម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីគ្រប់គ្រងលំហព័ត៌មាន និងចូលរួម សហការធានាបាននូវសន្តិសុខព័ត៌មាន ពោលគឺ ទី១, ពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ទី២, គុណភាពព័ត៌មាន និងទី៣.
សុវត្ថិភាពព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្ដេចធិបតី នាយករដ្ឋមន្តី ក្រសួងព័ត៌មានបានចាត់ទុកការ អភិវឌ្ឍធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពស្ថាប័ននិងគុណភាព ការងារជាអាទិភាពមួយ ក្នុងបណ្តាចំណោមអាទិភាពការងារចម្បងៗ ដូចជាការធ្វើទំនើបកម្មស្ថាប័ននិង ការកសាងរដ្ឋបាលទំនើប វិធានការលើកកម្ពស់និងពង្រឹងក្របខណ្ឌច្បាប់និងបទដ្ឋានបច្ចេកទេស និងការបង្កើនភាពជាដៃគូប្រកបដោយបរិយាប័ន្ននិងស័ក្ដិសិទ្ធភាព។ ក្រសួងព័ត៌មានប្រកាន់យកនូវគោលការណ៍ ធំចំនួន២ ដើម្បីលើកកម្ពស់ការអនុវត្តយន្តការ និងប្រព័ន្ធការងារ គឺការកសាងនិងអភិវឌ្ឍធនធានមនុស្ស ប្រកបដោយវិជ្ជាជីវៈនិងគុណវុឌ្ឍិ និងការគិតគូរពីសុខុ មាលភាពមន្ត្រីរាជការ រួមជាមួយនឹងបញ្ហាពាក់ព័ន្ធមួយចំនួន ដែលជាមូលដ្ឋានគាំទ្រដល់ការអភិវឌ្ឍមូលធនមនុស្ស។ ជាមួយគ្នានេះដែរ ក្រសួងព័ត៌មានបានប្រកាន់គោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព ក្នុងការជ្រើសរើសមន្ត្រី និងគោលការណ៍មានសមត្ថភាពត្រូវបានលើកទឹកចិត្ត។
ឯកឧត្តម នេត្រ ភក្ត្រា សង្ឃឹមយ៉ាងមុតមាំថា ជាមួយគោលបំណងនៃអនុស្សរណៈ ដែលក្រសួងព័ត៌មាន និង សាលាភូមិន្ទរដ្ឋបាលចុះហត្ថលេខានៅថ្ងៃនេះ នឹងមានកិច្ចសហប្រតិបត្តិការយ៉ាង សកម្ម ដើម្បីរួមចំណែកដល់ដំណើរការបង្កើនសមត្ថភាពមន្ត្រីរាជការក្រសួងព័ត៌មាន តាមរយៈការចូលរួមកសាងចំណេះដឹងជំនាញបន្ថែម និងលទ្ធភាពបំពេញការងារដើម្បីគុណផលបច្ចុប្បន្ន និងត្រៀមខ្លួនបានកាន់តែល្អប្រសើរសម្រាប់កាវិវឌ្ឍនថ្មីៗ នាពេលអនាគត។

តាមរយៈអនុស្សរណៈនេះ ក្រសួងព័ត៌មាននឹងចូលរួមបណ្តុះបណ្តាលធនធានមនុស្សជាមួយសាលាភូមិន្ទរដ្ឋបាលលើផ្នែកទំនាក់ទំនងសាធារណៈ ដែលខ្ញុំនឹងបន្តជួយបង្រៀនក្នុងនាមជាសាស្ត្រាចារ្យម្នាក់។

ឯកឧត្តម នេត្រ ភក្ត្រា បានសម្តែងនូវអំណរ គុណជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រក្នុងការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ ។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ក្នុងស្មារតីនៃការកែទម្រង់ រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ “គឺការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធា រណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយ”។

ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តោតសំខាន់ទៅលើ ”ការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន” ដើម្បីគាំទ្រដល់ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ជាមួយគ្នានេះ នៅក្នុងបរិការនៃសកលភាវូបនីយកម្ម ការប្រកួតប្រជែង ក៏ដូចជាការឆ្លើយតប ទៅនឹងវិបត្តិ និងបញ្ហាប្រឈមជាអន្តរជាតិនានា គឺតម្រូវផងដែរឱ្យមានការលើកកម្ពស់ ប្រសិទ្ធភាពការងារ និងបង្កើនសមត្ថ ភាពរដ្ឋបាលសាធារណៈ ឱ្យកាន់តែមានសមត្ថភាព និងគុណផលគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងបរិការខាងលើបានទាន់ពេលវេលា។ នៅក្នុងន័យនេះ ការពង្រឹង និងការកែលម្អសមត្ថភាពរដ្ឋបាលសាធារណៈ ដែលសំដៅប្រែក្លាយធនធានមនុស្សនៅក្នុងវិស័យសាធារណៈ ឱ្យកាន់តែមានសមត្ថភាព មានវិជ្ជាជីវៈច្បាស់លាស់ និងមានប្រសិទ្ធភាពក្នុងការបំពេញការងារ គឺជាកិច្ចការគន្លឹះ និងមានសារៈសំខាន់បំផុត ដែលត្រូវយកចិត្តទុកដាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តល់ជាផែនទីចង្អុលផ្លូវសម្រាប់ការរៀបចំផែនការលម្អិតក្នុងទម្រង់ផ្សេងៗនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជិតស្និទ និងផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយឈរលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព និងយុត្តិធម៌។

អនុស្សរណៈនៃការយោគយល់គ្នារវាងសាលាភូមិន្ទរដ្ឋបាល ជាមួយ ក្រសួងព័ត៌មាន និង សាលាជាតិជាតិគយ នៅសាលាភូមិន្ទរដ្ឋបាល ដែលជាក្របខណ្ឌនៃផែនការយុទ្ធសាស្ត្ររបស់សាលាក្នុងការពង្រឹង និងពង្រីកភាពជាដៃគូបន្ថែមទៀតរបស់សាលាដោយផ្តោតសំខាន់លើការពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូលើវិស័យសិក្សាអប់រំ ការបណ្ដុះបណ្តាល និងការងារស្រាវជ្រាវ៕


ដោយ៖ ទទក

សេចក្តីប្រកាសព័ត៌មាន ស្តីពី កម្មវិធីបាឋកថា ក្រោមប្រធានបទ ការវិភាគលើទិដ្ឋភាពគតិយុត្តនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្...
21/11/2023

សេចក្តីប្រកាសព័ត៌មាន ស្តីពី កម្មវិធីបាឋកថា ក្រោមប្រធានបទ ការវិភាគលើទិដ្ឋភាពគតិយុត្តនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត...
21/11/2023

ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី និងការធ្វើបទបង្ហាញបាឋកថាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖"ការវិភាគលើទិដ្ឋភាពគតិយុត្តនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុង តំបន់" នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន៕

21/11/2023

ផ្សាយផ្ទាល់៖ កម្មវិធីបច្ចុប្បន្នភាពសៀមរាបអង្គរ ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

ឯកឧត្តម នេត្រ ភក្ត្រា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាព មហាឧបាសិកា យិប ថាំកេសន ដែលត្រូវជាជីដូន ឯកឧត្តមនាយឧត្តមសេនី...
21/11/2023

ឯកឧត្តម នេត្រ ភក្ត្រា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាព មហាឧបាសិកា យិប ថាំកេសន ដែលត្រូវជាជីដូន ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាព មហាឧបាសិកា យិប ថាំកេសន ត្រូវជាម្ដាយក្មេក សម្ដេចព...
21/11/2023

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាព មហាឧបាសិកា យិប ថាំកេសន ត្រូវជាម្ដាយក្មេក សម្ដេចពិជ័យសេនា ទៀ បាញ់

21/11/2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបោះឆ្នោត ប្រៀបបានដូចជាការចុះកុងត្រារវាងប្រជាពលរដ្ឋ និងបក្សនយោបាយ។ ការសម្រេចរបស់ប្រជាពលរដ្ឋបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា គឺផ្តល់ការវិនិច្ឆ័យមួយដ៏ច្បាស់លាស់ គឺមិនរត់ចោលប្រជាពលរដ្ឋនោះទេ។

21/11/2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា លទ្ធផលនៃការបោះឆ្នោតនាពេលកន្លងទៅ បានបង្ហាញយ៉ាងច្បាស់ពីការទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

21/11/2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមបន្តការជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងប្រទេសយើង។

21/11/2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំជ្រកក្រោមឈ្មោះសហជីព ហើយយកបងប្អូនកម្មករ កម្មការិនី ទៅបម្រើនយោបាយ។

21/11/2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានខិតខំស្វែងរកអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។ នៅពេលមានឪកាសការងារ សូមបងប្អូនប្រជាពលរដ្ឋចាប់យកឪកាសនេះ។ ដើម្បីលើកស្ទួយជីវភាពឱ្យកាន់តែប្រសើរ។

21/11/2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលនយោបាយ ចម្បងរបស់រាជរដ្ឋាភិបាល គឺរក្សាសុខសន្តិភាព ដែលរកបានដោយលំបាក រក្សាស្ថេរភាព រក្សាសមិទ្ធផល បង្កើតសមិទ្ធផលថ្មី និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

21/11/2023

ផ្សាយឡើងវិញ៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ «ការពង្រឹងវិន័យ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចក្នុងបរិវេណគ្រឺះស្ថានសិក្សាសាធារណៈ »
១-លោក ពេជ្រ សុភក្ត្រា អនុប្រធានការិយាល័យមធ្យមសិក្សាចំណេះទូទៅនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប
២-លោក បុណ្យ វណ្ណៈ មន្ត្រីការិយាល័យមធ្យមសិក្សាចំណេះទូទៅ
-ថ្ងៃអង្គារ៏ ៩​ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

21/11/2023

សេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

21/11/2023

ផ្សាយផ្ទាល់៖ កម្មវិធីរួមគ្នាដើម្បីសង្គម ក្រោមប្រធានបទ « យល់ដឹងអំពីពិធីបុណ្យអុំទូក បណ្តែតប្រទីប និង អកអំបុក សំពះព្រះខែ»
-ថ្ងៃអង្គារ៏ ៩ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

20/11/2023

ផ្សាយបន្តផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី និយោជិត ចំនួន ១៨ ១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ
ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជូនដំណឹងស្ដីពី ការធ្វើបាឋកថា ក្រោមប្រធានបទ ការវិភាគលើទិដ្ឋភាពគតិយុត្តនៃកិច្ចព្រមព្រៀងភាពជាដៃគូស...
20/11/2023

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជូនដំណឹងស្ដីពី ការធ្វើបាឋកថា ក្រោមប្រធានបទ ការវិភាគលើទិដ្ឋភាពគតិយុត្តនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់

20/11/2023

√ឃុំក្រឡាញ់ មានអ្វីឆ្ងាញ់ទេ?
ឃុំក្រឡាញ់ មាននំខ្ញីឆ្ងាញ់ ....
រីករាយទស្សនាទិដ្ឋភាពឃុំក្រឡាញ់ 🫶

ឃុំក្រឡាញ់ ជាឃុំមួយក្នុងចំណោមឃុំទាំង១០នៃស្រុកក្រឡាញ់ ខេត្តសៀមរាប។ ឃុំនេះ ជាឃុំទីប្រជុំជនរបស់ស្រុក ឃុំកំពង់ថ្កូវ មានភូមិចំនួន ០៧ភូមិ ឃុំនេះនៅជាប់ទីប្រជុំជនស្រុក លាតសន្ធឹងតាមដងផ្លូវជាតិលេខ៦ ផ្លូវលេខ២៦៩ និងដងស្ទឹងស្រែងស្រុកក្រឡាញ់។
អរគុណសន្តិភាព🇰🇭

20/11/2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចងក្រងជា សហគមន៍របស់កសិករ គឺមានសារៈសំខាន់ណាស់ សម្រាប់បង្កើនផលិតកម្ម។

20/11/2023

ផ្សាយផ្ទាល់៖ កម្មវិធីបច្ចុប្បន្នភាពសៀមរាបអង្គរ
-ថ្ងៃចន្ទ ៨ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣

20/11/2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តម្លៃស្រូវឆ្នាំនេះមានតម្លៃល្អ បើប្រៀបធៀបនឹងឆ្នាំមុន។

20/11/2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការជ្រើសរើសមន្ត្រី ត្រូវឈរលើគោលការណ៍ ជាប់ដោយមោទនភាព ធ្លាក់ដោយអស់ចិត្ត។

20/11/2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អ្នកលក់ចង់បានថ្លៃ អ្នកទិញចង់បានថោក។ ផ្អែកលើបញ្ហានេះ រាជរដ្ឋាភិបាលបាន គិតគូរជាប់ជាប្រចាំ ដើម្បីរក្សាតម្លៃមួយអាចទទួលយកបានទាំងអស់គ្នា។

ក្រសួងព័ត៌មាន និងស្ថាប័នអប់រំ IDP Education បន្តកិច្ចសហប្រតិបត្តការ ក្នុងការរៀបចំកម្មវិធី CamDEBATE ពានរង្វាន់ជើងឯកស៊ូមត...
20/11/2023

ក្រសួងព័ត៌មាន និងស្ថាប័នអប់រំ IDP Education បន្តកិច្ចសហប្រតិបត្តការ ក្នុងការរៀបចំកម្មវិធី CamDEBATE ពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ២០២៤

នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងគណៈគ្រប់គ្រប់កម្មវិធី CamDEBATE ដឹកនាំដោយ កញ្ញា សុខេង បញ្ចនាថ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន បានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តការរវាងក្រសួងព័ត៌មាន និងស្ថាប័នអប់រំ IDP Education ក្នុងការរៀបចំកម្មវិធី CamDEBATE ពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ ២០២៤

ដែលបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយស្ថាប័នអប់រំ IDP Education ដែលជាស្ថាប័នឈានមុខគេលើពិភពលោក លើសេវាកម្មប្រឹក្សាយោបល់ទៅសិក្សានៅបរទេស។

តាមការបញ្ជាក់របស់អ្នករៀបចំបានអោយដឹថា កម្មវិធី CamDEBATE ជាកម្មវិធីពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ បណ្តុះបណ្តាលនិងជម្រុញភាពក្លាហាន ការត្រិះរិះពិចារណា និងជំនាញទំនាក់ទំនងសម្រាប់សិស្សនិស្សិតទូទាំងប្រទេសចាប់ពីកម្រិតវិទ្យាល័យ និងសកលវិទ្យាល័យ។
ជើងឯក ឬជ័យលាភីនឹងទទួលបានទស្សនកិច្ចសិក្សាទៅចក្រភពអង់គ្លេសរយៈពេល២សប្តាហ៍ អាហារូបករណ៍សិក្សានៅសាលា ACE មួយឆ្នាំពេញ មេដាយ និងរង្វាន់ជាច្រើនទៀត។

កម្មវិធី CamDEBATE ជាកម្មវិធីពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ នឹងចាប់ទទួលពាក្យថ្ងៃទី០២ ខែមករា ២០២៤ មាន៥ វគ្គ មានវគ្គបណ្តុះបណ្តាល (training sessions) មុននឹងការប្រកួតវគ្គផ្តាច់ព្រ័តនៅ ខែឧសភា ២០២៤ ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ពីការគាំទ្រ និងបន្តកិច្ចសហការរវាងក្រសួងព័ត៌មាន និង ស្ថាប័នអប់រំ IDP Education ក្នុងការរៀបចំកម្មវិធី CamDEBATE ពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ ។ កិច្ចសហការកាលពីពេលកន្លងមក គឺក្រសួងព័ត៌មាន បានជួយផ្សព្វផ្សាយនូវកម្មវិធី CamDEBATE តាមរយៈវិទ្យុ និងទូរទស្សន៍ជាតិ ប្រពន្ធ័ផ្សព្វផ្សាយសង្គម ការធ្វើបទសំភាសន៍ជាមួយអ្នករៀបចំ ដើម្បីផ្សព្វផ្សាយមុនការរៀបចំកម្មវិធី ហើយធ្វើអោយយុវជនបានដឹង និងត្រៀមខ្លួនជាមុនសម្រាប់ចូលរួមប្រកួតអោយបានល្អ ។

ដើម្បីអោយដំណើរការកម្មវិធី CamDEBATE កាន់តែល្អ និងមានអ្នកគាំទ្រកាន់តែច្រើនជាងឆ្នាំមុនៗទៀតនោះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងបន្តជួយផ្សព្វផ្សាយអោយបានទូលំទូលាយ ពិសេសគឺចាត់តាំង ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលមានចំណេះជំនាញច្បាស់លាស់ ដើម្បីចូលរួមសហការជាមួយគណៈកម្មការរៀបចំកម្មវិធី ក្នុងការតម្រង់ទឹសអោយចំគោលដៅតែម្តង ៕
ដោយ៖ទទក

20/11/2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រសិនបើគ្មានសន្តិភាពនោះទេ ក៏គ្មានដីគ្រប់គ្រាន់សម្រាប់ធ្វើកសិកម្ម នោះទេ។ ក្នុងដំណាក់កាលវិបត្តិកូវីដ មនុស្សអាចផ្អាកទិញទូរស័ព្ទ និងឡាន ប៉ុន្តែមិនអាចផ្អាកបរិភោគទេ។

នៅរសៀលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិ...
20/11/2023

នៅរសៀលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល នៅវិមានសន្តិភាព។

Address

Siem Reap

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Nokorphnom FM 103 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

វិទ្យុ​FMជាតិ​នគរ​ភ្នំ​១០៣MHz

ជា​សំឡេង​របស់​លោក​អ្នក​!

Nearby media companies