អាជ័យ

អាជ័យ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from អាជ័យ, Digital creator, Srok Siem Reap.
(1)

22/11/2024
10/11/2024

ឆន ម៉ៅមេត្តា Chhan Maometta #ឆនម៉ៅមេត្តាchhanmaomettamoment

10/11/2024

Hun Chhunteng

10/11/2024

Choun Kakada

With Sok Reasey Foods – I just got recognized as one of their top fans! 🎉
10/11/2024

With Sok Reasey Foods – I just got recognized as one of their top fans! 🎉

With Sakhoeun Thlang – I just made it onto their weekly engagement list by being one of their top engagers! 🎉
04/11/2024

With Sakhoeun Thlang – I just made it onto their weekly engagement list by being one of their top engagers! 🎉

29/10/2024
ប្រាសាទបាគង
17/09/2024

ប្រាសាទបាគង

15/09/2024

រៀនប្រវត្តិសាស្ត្រ ( ភាគ ទី ៦ )

- ការកសាងរាជធានីចតុមុខ
ព្រះបាទ ពញាយ៉ាត ទ្រង់ត្រាស់បង្គាប់ឲ្យ សម្តេចចៅពញា កែ និង ឧកញ៉ាហោរាធិបតី ខៀវ ព្រមដោយមន្ត្រីខ្លះទៀតផងឲ្យទៅពិនិត្យមើលដីដែលស្ថិតនៅជិតៗភ្នំដូនពេញ។ លុះបាន ពិនិត្យក្បួនតម្រាសព្វគ្រប់ហើយ មន្ត្រីទាំងនោះក៏ថ្វាយដំណឹងទៅព្រះរាជាវិញថា តំបន់ដែលស្ថិតនៅទិស
អាគ្នេយ៍នៃភ្នំដូនពេញ មានជ័យភូមិល្អល្មមសមសាងរាជធានីបាន។ ព្រះអង្គក៏បានត្រាស់បង្គាប់ឲ្យ ចៅហ្វាយស្រុកកេណ្ឌប្រជារាស្ត្រ លើកដីសង់កំពែង កសាងរាជវាំង ដំណាក់តូចធំ តែក្នុងរយៈពេលដ៏ខ្លីបំផុត។ លុះយាងមកប្រថាប់នៅក្រុងថ្មីហើយ ព្រះអង្គបានត្រាស់បង្គាប់ ចៅពញាតេជោ ចៅហ្វាយស្រុកខេត្តសំរោងទង ឲ្យកេណ្ឌរាស្ត្រលើកដីចាក់បំពេញតំបន់ជុំវត្តភ្នំ និងក្នុងរាជវាំង។ ដូច្នេះតំបន់នោះក៏បានដីរាបស្មើល្អរហូតដល់មាត់ទន្លេ ដែលអ្នកផងនិយមហៅថា កំពង់រាប ចាប់ពីពេលនោះមក។ ឯទីបឹងដែលពញាតេជោឲ្យរាស្ត្រជីកយកអាចម៍ដីនោះ ក៏ក្លាយជាបឹងមួយយ៉ាងជ្រៅ ធំទូលាយ ទើបបានគេឲ្យឈ្មោះថា បឹងតេជោ (គឺទីដីត្រង់ផ្សារថ្មីសព្វថ្ងៃ) តរៀងមក។តមកទៀត ព្រះរាជាទ្រង់ត្រាស់បង្គាប់ ឧកញ៉ាវង្សាអនុជិត ផ្លុង ចៅហ្វាយស្រុកខេត្តបាទី ឲ្យជីកព្រែកដើម្បីបង្ហូរទឹកទន្លេបញ្ចូលទៅក្នុងបារាយមួយ នៅក្នុងរាជធានីសម្រាប់យកទឹកប្រើប្រាស់ដល់ប្រជារាស្ត្រទាំងអស់ ព្រែកនោះគេហៅថា ព្រែកឧញ៉ាផ្លុង។ បើតាមការសិក្សាស្រាវជ្រាវទៅឃើញថា ព្រែកនេះស្ថិតនៅតាមបណ្តោយសួនច្បារនៅមុខស្ថាននីអយស្ម័យយាន គឺស្របនិងវិថី ឧញ៉ាផ្លុងសព្វថ្ងៃ។ សូមបញ្ជាក់ថា ស្ពាននាគ គឺជាស្ពានឆ្លងព្រែក ឧញ៉ាផ្លុង។ដើម្បីជាកិច្ចការពារ ព្រះរាជាទ្រង់បញ្ជាឲ្យជីកជាគូទឹក និងលើកកំពែង សង់ជាបន្ទាយព័ទ្ធជុំវិញរាជ ធានី។ ដូច្នេះ នៅទិសខាងត្បូង គឺព្រែកតាកែវ ខាងលិចព្រែកអូគរ ខាងជើងព្រែកពោងពាយ ឬ ព្រែកចិនដំដែក ព្រោះនៅទីនោះមានជនជាតិចិនរកស៊ីដំដែក។ ក្រៅពីកិច្ចការពារ ព្រែកទាំងនោះសម្រាប់យកទឹកឲ្យប្រជារាស្ត្រធ្វើស្រែនៅទិស ខាងលិច។ ពួកនាម៉ឺនសព្វមុនមន្ត្រី និងប្រជារាស្ត្រ បានសាងសង់លំនៅដ្ឋានរៀងៗខ្លួនក្នុងរាជធានីរួចរាល់ ហើយ ព្រះរាជាទ្រង់តាំងប្រទាននាមព្រះនគរថា ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរ ឥន្ទបត្តបុរី រដ្ឋរាជសីមាមហានគរ។ ចំណែកឯទន្លេច្រាបឈាមក៏ត្រូវបានប្រសិទ្ធិនាមថ្មីថាទន្លេចតុមុខវិញដែរ។

ក៏ប៉ុន្តែ យើងមិនបានដឹងលម្អិតឲ្យបានច្រើនទេនៅសតវត្សទី ១៤-១៦ ពីព្រោះក្រោយពីដើមសតវត្សទី១៣ មកមិនមានសិលាចារឹក ដែលនិយាយឲ្យបានលម្អិតច្រើនប៉ុន្មានទេ ហើយ ពង្សាវតាដែល បានសរសេរអំពីសម័យនោះ គឺសរសេរក្នុងសតវត្សទី ១៨-១៩ គឺសរសេរ មិនត្រឹមត្រូវទេ នៅមុនពាក់កណ្តាលសតវត្សទី១៦។ នៅ ពាក់ណ្តាលសតវត្សទី១៦ មានព័ត៌មានល្អៗខ្លះនៅក្នុងពង្សវតា និងសិលាចារឹក ដែលនិយាយថា មានព្រះរាជាមួយអង្គ ព្រះ
នាមព្រះអង្គច៍ន្ទ។ ព្រះ
អង្គប្រហែលជាបានប្រសូត្រនៅចុងសតវត្សទី១៥ ហើយបានសោយទីវង្គត នៅឆ្នាំ ១៥៦៦។ ទ្រង់បានចាប់ ផ្តើមសកម្មភាពខាង
នយោបាយ និងយោធារបស់ព្រះអង្គ ប្រហែលនៅឆ្នាំ១៥២០ គឺ នៅ
ពេលដែលមានការបះ
បោរមួយយ៉ាងធំប្រឆាំងនឹងបងប្រុសរបស់ព្រះ
អង្គដែលជាស្តេច។
នៅក្នុងពង្សាវតា រឿងនេះត្រូវបានគេហៅថា ការបះបោររបស់ស្តេច កន ដែលអតីតជាខ្ញុំពលព្រះ ធ្លាប់ធ្វើជា មន្ត្រីយោធា ពីព្រោះស្តេចផែនដីបានរៀបអភិសេកជាមួយបងស្រីរបស់ស្តេច កន។ មានរឿងព្រេងជាច្រើនស្តីពីស្តេច កន ប៉ុន្តែយើងអាចប្រាកដថា មានការបះបោរមួយដោយសារ ពេលក្រោយមក ក្នុងរជ្ជកាលរបស់ស្តេចអង្គច័ន្ទ មានបុព្វជិត ព័រទុយហ្គេ ម្នាក់ឈ្មោះ ហ្គាស្ប៉ារ ដា គ្រូហ្យ បានសរសេរថា ព្រះអង្គច័ន្ទ បានសោយរាជ្យ នៅពេលដែលមានការបះបោររបស់រាស្ត្រ ដែលបានបង្ខំបងប្រុសរបស់ព្រះអង្គដាក់រាជ្យ (ពង្សាវតានិយាយថា ស្តេច កន បានសម្លាប់ស្តេចដែលជាបងប្រុសរបស់ អង្គ ច័ន្ទ។ អង្គ ច័ន្ទ ត្រូវបានជាប់ពាក់ព័ន្ធជាមួយអាយុធ្យា។នៅក្នុងពេលដែលមានការបះបោររបស់ស្តេច កន ព្រះអង្គបានភៀសព្រះកាយទៅអាយុធ្យាអស់ រយៈពេលជាច្រើនឆ្នាំ បន្ទាប់មក ព្រះអង្គបានយាងត្រឡប់វិញដើម្បី ស្តេចកន ដោយមានការគាំទ្រពី អយុធ្យា។ ក្រោយមក អង្គច័ន្ទ ក៏មានជ័យជំនះទៅលើការរំដោះយកកម្ពុជាវិញពីអយុធ្យា។ យោងតាមពង្សាវតារ ព្រះអង្គ ច័ន្ទ គឺជា ស្តេចដំបូងគេ ដែលបានកសាងរាជធានីរបស់ព្រះអង្គនៅ លង្វែក ឬ បន្ទាយលង្វែក។ ក្នុងអំឡុងពេលដែលព្រះអង្គកំពុងធ្វើសង្គ្រាមជាមួយ អយុធ្យា ទ្រង់បានចំណាយពេលខ្លះនៅ អង្គរ។ប្រទេសកម្ពុជា នៅសតវត្សទី ១៦ វិបត្តិក្នុងរាជវង្សខ្មែរ និង ការជ្រៀតជ្រែករបស់សៀម។

ក.ចម្បាំងគ្នាឯងក្នុងស្រុកៈ

ចម្បាំងគ្នាឯងក្នុងស្រុកដែលបានកើតមានឡើងជាលើកដំបូងក្នុងសង្គមខ្មែរនៅពាក់កណ្តាល ទី២ នៃសតវត្សទី ១៥ ត្រូវបាត់ស្ងាត់ទៅអស់មួយរយៈ ហើយបានកម្រើកឡើងវិញ យ៉ាងខ្លាំងនៅដើមសតវត្សទី ១៦។
១. ព្រះបាទ ស្រីសុគន្ធបទ (១៥០៤ ដល់ ១៥១២) និងការជ្រែករាជរបស់ ស្តេច កន
នៅពេលដែលព្រះបាទធម្មរាជាសោយទីវង្គតនៅឆ្នាំ១៥០៤ បុត្រាច្បងព្រះនាម ចៅពញាដាំខាត់រាជាបានឡើងស្នងរាជ្យដោយមានព្រះនាមសម្រាប់រាជ្យថា ព្រះបាទ ស្រីសុគន្ធបទ គង់នៅធានីចតុមុខ។ ក្រោយបន្តិចមកព្រះអង្គទ្រង់លើករាជធានីទៅ ទួលបាសាន វិញដោយព្រះអង្គទ្រង់ឈ្វេងយល់ទីនោះមានយុទ្ធសាស្ត្រល្អមួយ គឺមានរនាំងធម្មជាតិ(បឹងធំ- ទន្លេ- ព្រៃញឹក) ស្រួលការពារខ្លួនជាងចតុមុខ។ ឯ ព្រះអនុជព្រះនាម អង្គចន្ទរាជា ត្រូវបានតែងតាំងជា មហាឧបរាជ នៅ គ.ស ១៥០៨ ហើយឲ្យនៅការពារក្រុងចតុមុខ និងមើលខុសត្រូវលើ អាណាចក្រត្រើយខាងលិច។ រាជពង្សាវតាបាននិយាយថា កាលដែលព្រះបាទ ស្រីសុគន្ធបទយាងទៅគង់នៅរាជធានីទួលបាសាននោះ ព្រះអង្គបានលើកនាង ស (ឯកសារខ្លះថាឈ្មោះនាង ពៅ) ជាស្នំឯកមាននាមថា កេសរបុប្ផា ទើបស្រុកនោះមានឈ្មោះថា ស្រីសឈរ ដែលតមកទៀតបានក្លាយជា ស្រីសន្ធរ ជារៀងរហូតមក។ នាង ស ជាកូនមន្ត្រីម្នាក់ឈ្មោះ ពិជ័យនាគ និងនាង បាន ដែលជាពលព្រះរតនត្រីយ។ ប្អូនប្រុស នាង ស ឈ្មោះ កៅ ឬ កន ត្រូវបានតែងតាំងជា មហាតលឹក ក្រោយមកទៀត បានឡើងជា ឃុនហ្វួនព្រះស្តេច មាននាទីមើលខុសត្រូវលើពលព្រះទាំងអស់ និងលើកិរិយាមារយាទ នៃពលរដ្ឋទូទៅ។ ដោយផ្អែកតាមសុបិន្ត និងតាមរបាយការណ៍ពីប្រជានុ រាស្ត្រ ព្រះបាទ ស្រី
សុគន្ធបទ បានរៀបចំគម្រោងសម្លាប់ស្តេច កន តែស្តេចកនបានដឹងខ្លួនជាមុន ក៏បានភៀសខ្លួនទៅកាន់ខេត្តបាភ្នំ។
កំណត់ចំណាំលើពាក្យ ( ស្រីសឈរ > ស្រីសន្ធរ ជារៀងរហូតមក សុគន្ធ។ ស្រី យសោធរបុរ ទីក្រុង ដែលស្ថាបនាដោយ ស្តេច យសោ
វម៌្មទី ១)។
នៅទីនោះស្តេចកនបានឲ្យចៅហ្វាយខេត្តកេណ្ឌទ័ព ដោយប្រាប់ថា មហាឧបរាជ អង្គច័ន្ទរាជា មានគម្រោងក្បត់។ អង្គចន្ទរាជា បានភៀសព្រះកាយទៅស្រុកសៀម តែទោះដល់ខេត្តពោធិសាត់ ព្រះអង្គ ត្រូវបានជួយឧបត្ថមពី មន្ត្រីម្នាក់ឈ្មោះ ពេជ្រ។ លុះដឹងថា អង្គចន្ទរាជា បានចេញផុតពីប្រទេសហើយ ស្តេចកន ក៏ចាប់ផ្តើមវាយមកលើ ធានីទួលបាសាន។ ស្រីសុគន្ធបទ បានចេញប្រយុទ្ធដោយផ្ទាល់ តែត្រូវបរាជ័យ ហើយក៏បានភៀសព្រះកាយជាបន្តបន្ទាប់ ពីទួលបាសាន ទៅចតុមុខ ទៅឧត្តុង លង្វែក ទៅបរិបូរណ៍ ចុងបញ្ចប់ទៅតាំង ទីនៅបន្ទាយស្ទឹងសែនក្នុងខេត្តសន្ទុក។ ស្តេចកនបានសម្លាប់ ព្រះបាទស្រីសុគន្ធបទនៅទីនោះនាឆ្នាំ១៥១២ ហើយបានតាំងខ្លួនជាស្តេច ដែលមានព្រះនាមក្នុងរាជ្យថា ស្រីជេដ្ឋាធិរាជរាមាធិបតី ដែលសោយរាជ្យនៅធានី ស្រឡប់ពិជ័យព្រៃនគរ។

២.ចម្បាំងព្រះបាទ ស្រីជេដ្ឋា និង អង្គចន្ទរាជា (១៥១៦ ដល់ ១៥២៥)
និយាយពីព្រះអង្គ ចន្ទរាជា កាលដែលទៅសុំជ្រកកោនជាមួយព្រះចៅក្រុងសៀមនោះ តែងតែយករបរទាក់ដំរីទៅបម្រើព្រះអង្គ។ លុះទ្រង់ជ្រាបថា ព្រះរាមត្រូវបក្សពួកស្តេចកនធ្វើ ឃាតហើយនោះ ព្រះអង្គចន្ទរាជាទ្រង់រិៈរកមធ្យោបាយដើម្បីវិលត្រឡប់ចូលមាតុប្រទេសវិញ។ នៅ គ.ស ១៥១៥ ព្រះអង្គទាក់ដំរីសយកទៅថ្វាយស្តេចសៀម ហើយសុំអនុញ្ញាតិឲ្យធ្វើនិវត្តន៍ចូលស្រុកវិញ តែពុំបានសម្រេចដូចប្រាថ្នាឡើយ ដោយហេតុនោះ ព្រះអង្គក៏បានប្រឌិតដំរី១០ហត្ថ (៥ម៉ែត្រ) នៅក្នុងព្រៃភូមិភាគខាងកើតនៃប្រទេសសៀម។ លុះទ្រង់ជ្រាបរឿងនេះហើយ ព្រះចៅក្រុងសៀមក៏បានត្រាស់បញ្ជាចេញទៅទាក់។ នៅគ.ស១៥១៦ អង្គចន្ទបានចេញទៅជួបជាសម្ងាត់ជាមួយ ពញាអុង ហើយបបួលឲ្យវិលមកស្រុកវិញ។ កាលនោះ ពញាអុង ជាបុត្រធ៌មរបស់ស្តេចសៀម ហើយត្រូវបានតែងតាំងជាចៅហ្វាយខេត្ត សុវណ្ណខាត់លោក ថែមទៀត តែពញាអុង ប្រកែកមិនព្រមវិលចូលស្រុកវិញទេ។ អង្គចន្ទរាជា បានធ្វើដំណើរមកដល់ព្រំដែនកម្ពុជា ក៏បានផ្ញើសារទៅស្តេចក្រុងសៀម ដើម្បីសុំទ័ពបន្ថែម ប៉ុន្តែ ពញាអុងបានទៅទូលថ្វាយស្តេចសៀមអំពីល្បិចកិច្ចកលសព្វបែប
យ៉ាងរបស់ព្រះអង្គចន្ទរាជា ស្តេចសៀមខ្ញាល់ខ្លាំងណាស់ ហើយបានឲ្យលើកទ័ពដើម្បីនាំអង្គចន្ទមកវិញ។ ក្នុងពេល នោះ ព្រះអង្គចន្ទបានដឹកនាំកងទ័ពចូល
ក្នុងស្រុករួចជាស្រេច។ មកដល់បាត់ដំបង លោកកេណ្ឌទ័ពបាន មួយម៉ឺននាក់ រួចលើកបង្ហួសទៅខេត្តពិធិសាត់។ លោកឧកញ៉ាសួគ៌ាលោក កែវ ចៅហ្វាយស្រុកខេត្តនេះបានប្រញ៉ាប់ប្រញ៉ាល់ឲ្យដំណឹងទៅព្រះបាស្រីជេដ្ឋាធិរាជ។ ចំណែកឯតាពេជបានប្រមូលបក្សពួកចូលវាយបន្ទាយហើយក៏សម្លាប់ចៅហ្វាយស្រុកកែវបាន។ អង្គចន្ទសព្វព្រះ
ទ័យនិងតាពេជ ក៏បានតែងតាំងគាត់ជាឧកញ៉ាសួគ៌ាលោក ជំនួសឧកញ៉ាកែវ។ ម្យ៉ាងទៀតព្រះអង្គបានតែងតាំងគាត់ ជាមេទ័ព និងកូនគាត់៤នាក់ទៀតជាមេទ័ពរង ហើយបានបញ្ជាឲ្យគាត់ទៅវាយយកខេត្តក្រគរ ខ្លុង..។ លុះបានទទួលដំណឹងពីការវិលត្រឡប់មកវិញរបស់ព្រះអង្គចន្ទភ្លាម ព្រះបាទ ស្រីជេដ្ឋា ក៏បានបញ្ជាឲ្យចៅហ្វា កៅ លើកទ័ពមកទប់ទល់នៅត្រង់ក្រគរ។ ដោយមានពលទាហានស្លាប់អស់ច្រើន តាពេជ ក៏បានបញ្ជាទ័ពឲ្យដកថយចូលក្នុងបន្ទាយពោធិសាត់។ ទ័ព ស្រីជេដ្ឋាបានឡោមព័ទ្ធបន្ទាយអស់ រយៈពេយ១២ខែ តែវាយលុកចូលមិនបានសោះ។ គឺក្នុងកាលទេសបែបនេះហើយដែល តាពេជ សម្រេចពលីជីវិតដើម្បីទៅកេណ្ឌទ័ពបីសាចមកជាជំនួយ។ បន្ទាប់ការវាយប្រយុទ្ធគ្នាក៏កើតមានបន្ត តែម្តងនេះ ទ័ពរបស់អង្គចន្ទរាជាបានទទួលជោគជ័យ លើទ័ពស្រីជេដ្ឋា។ ទ័ពចៅហ្វាកៅបានដកថយទៅត្រើយខាងកើតអស់។ទ័ពរបស់អង្គចន្ទបានទទួលជ័យជំនៈជាបន្តបន្ទាប់។ ទ័ពរបស់ ស្រីជេដ្ឋា បានរត់ចុះចូល ជាងនេះទៅទៀត ទ័ពរបស់ព្រះបាទ ស្រីសុគន្ធបទដែលបានច្បាំងចាញ់ ហើយលាក់ខ្លួនពួនអាត្មានោះ ក៏បានមកសុំចុះចូល។ ពួកនោះបានសុំឲ្យ អង្គចន្ទ រាជាឡើងគ្រងរាជ្យ ព្រះអង្គក៏យល់ព្រមឡើងគ្រងរាជ្យសិន នៅឆ្នាំ ១៥១៦ ដោយមានព្រះនាមថា ព្រះបរមរាជា ចន្ទរាជា។នៅឆ្នាំ ១៥២៥ ព្រះអង្គចន្ទរាជា ក្រោយដែលទ្រង់បានចាត់ឲ្យទិញកាំភ្លើងពីប្រទេសម៉ាឡាយូ មកទ្រង់បានវាយលុកទៅលើ ស្រីជេដ្ឋា ដែលទ្រង់បានរៀបចំធ្វើចម្បាំងដូចគ្នានេះដែរ។

ទីបញ្ចប់ ព្រះអង្គចន្ទរាជា បានទទួលជ័យជំនៈទាំងស្រុង នៅក្នុងក្រុងស្រឡប់ពិជ័យ។ សង្គ្រាមរវាងគ្នាឯងនេះ អស់រយៈពេល ៩ឆ្នាំ (១៥១៦ ដល់១៥២៥)។

With Hun Chhunteng – I just got recognized as one of their top fans! 🎉
10/09/2024

With Hun Chhunteng – I just got recognized as one of their top fans! 🎉

10/09/2024

Angkor Wat constructed on 12th-century under the direction of the Khmer king Suryavarman II (1113-1150). - Angkor Wat was built in Hinduism Vishnu god. - Sun...

10/09/2024

១ កម្ពុជា (ភាគទី១)
១.១ ចេនឡា
នៅក្នុងប្រទេសកម្ពុជាមានការផ្លាស់ប្តូរសេដ្ឋកិច្ច និងនយោបាយដ៏សំខាន់មួយចាប់ពីសម័យហ្វូណន ( សតវត្សទី ២-៣ ដល់ សតវត្ស ៦-៧ )រហូតដល់ សម័យដែល ចេនឡា បានចាប់ផ្តើមឡើង នៅឆ្នាំដំបូងនៃសតវត្សទី ៧ និងបានបន្តរហូតដល់សតវត្សទី ៩។ ឈ្មោះ ចេនឡា ក៏ដូចជាឈ្មោះ ហ្វូណន ដែរ ត្រូវបានគេស្គាល់តាមរយៈរបាយការណ៍ចិន ស្តីពីកម្ពុជាតែប៉ុណ្ណោះ។ យើងមិនបានស្គាល់ឈ្មោះ ចេនឡា តាមរយៈសិលាចារឹកដែលរកឃើញនៅក្នុងស្រុកនោះទេ ហើយយើង ក៏មិនដឹងថា ចេនឡា មានន័យថាដូចម្តេចដែរ។ វា ប្រហែលឈ្មោះជាភាសាខ្មែរដែលអ្នកស្រុកបានហៅ ដែលចិនបានឮ ហើយក៏សរសេរជាអក្សរចិន មានពីរតួរ ដែលឥឡូវនេះគេបានបញ្ចេញសម្លេងថា « ចេន-ឡា»។ នៅក្នុងភាសាចិនបុរាណ ការបញ្ចេញ សម្លេង គឺ «ចេនឡាប »ឬ « ចាម-ឡាប» ។ ហេតុផលដំបូងដែលប្តូរពី ហ្វូណន ទៅ ចេនឡា គឺ ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ហ្វូណន នៅពេលដែលផ្លូវពាណិជ្ជកម្មសំខាន់ភាគច្រើនពីអាស៊ីទៅចិនត្រូវបានផ្លាស់ប្តូរពីតាមបណ្តោយឆ្នេរសមុទ្រដែលឆ្លងកាត់កម្ពុជា ទៅកាន់ផ្លូវថ្មីមួយដោយផ្ទាល់ គឺពីឥណ្ឌូនេស៊ី ( ចាវ៉ា=ហ្សាវ៉ា «ជ្វា» និង ស៊ូម៉ាត្រា) កាត់តាមមហាសមុទ្រត្រង់ទៅចិនដោយមិនឆ្លងកាត់កម្ពុជា។ ក្រោយពីផ្លូវថ្មីមានសារៈសំខាន់ ចិន ក៏ឈប់សរសេរអ្វីៗច្រើនទៀតពីកម្ពុជា ហើយបានចាប់ផ្តើមសរសេរជាច្រើនពីឥណ្ឌូនេស៊ីវិញ។ ចិនបានចាប់ផ្តើមនិយាយឈ្មោះថ្មីពីកម្ពុជា គឺ ចេនឡា នៅក្នុងបណ្តាឆ្នាំដំបូងនៃសតវត្សទី៧ ហើយកំណត់ហេតុចុងក្រោយពី ហ្វូណន គឺ ពីឆ្នាំ ៦២០-៦៣០។ ដោយសារតែ កម្ពុជាមិនសូវមានសារៈសំខាន់ ចិនឈប់និយាយច្រើនពី កម្ពុជានៅសតវត្សទី ៧-៨។ប៉ុន្តែនៅឆ្នាំ ៦១១ មានសិលាចារឹកច្រើនជាង ២០០ នៅកម្ពុជា ( ទាំងភាសាខ្មែរ និងសំស្ក្រឹត )។ នៅក្នុង ហ្វូណនមានសិលាចារឹកតិចតួចប៉ុណ្ណោះ ហើយសិលាចារឹកទាំងនោះមិនបាននិយាយលម្អិតឡើយ។ សិលាចារឹកមានសារៈសំខាន់ណាស់ សម្រាប់ការយល់ដឹងពី នយោបាយ សេដ្ឋកិច្ច និងនាមរបស់ស្តេច មន្ត្រី និងឈ្មោះរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។
នៅស.វទី៧ យើងអាចធ្វើបញ្ជីឈ្មោះព្រះរាជាសំខាន់ៗ ឈ្មោះព្រះរាជាដំបូងគេ បានមកពីសិលាចារឹក K.53 ដែលគេបានរកឃើញនៅបាភ្នំ ហើយក៏បានមកពីសិលាចារឹកដទៃទៀតដូចជា សិលាចារឹក K506 និង K.1150។ សិលាចារឹកទួលវត្តគំនូរ K.557 និង K.600 នៅស្រុកអង្គរបុរី ខេត្តតាកែវ អត្ថបទបកប្រែ (សេចក្ដីបកប្រែ នេះដកពី : វង់ សុធារ៉ា (២០១០) សិលាចារឹកនៃប្រទេសកម្ពុជា សម័យមុនអង្គរ១ បណ្ណាគារអង្គរ ភ្នំពេញ។)
ផ្ទាំងខាងជើង (១-២) ឆ្នាំ៥៣៣សកៈ ១៣កើត ខែមាឃ ឫក្សព្រះចន្ទ្រនៅផ្កាយបុស្ស (នក្សត្របុស្ស)នឹងថ្កល់នៅលើខ្សែផ្ដេក (ជើងមេឃ)នៃតុលារាសី។ សំខាន់មួយហៅថា «លវោ» ឬ «ល្វោ» ដែលគេស្គាល់ថាត្រូវនឹង «លពបុរី» ក្នុងប្រទេសថៃសព្វថ្ងៃ។ បោញឲ្យថ្វាយខ្ញុំបម្រើចំពោះក្បោញកម្រតាងអញ (=ព្រះទេវីសរស្វតី) មានអ្នកបម្រើប្រុស៤នាក់(៤វ) ស្រី២នាក់(២កុ) និងក្មេងប្រុសម្នាក់ គោ៦០ក្បាល ក្របី២ក្បាល ពពែ១០ក្បាល ដូង៤០ដើម ស្រែនៅឯអំបោង២ស្រែ។ (២-៣) ខ្ញុំបម្រើដែលជាអំណោយរបស់ជំអញ ចំពោះព្រះមហាគណបតី(ព្រះគណេស) មានបុរស៥នាក់(៥វ) ស្ត្រី៤នាក់(៤កុ) និងក្មេងប្រុសម្នាក់ គោល២០ក្បាល ស្ដ្រីអ្នកបួសដែលជាអ្នកធ្វើពិធីបូជាព្រះ, ម្នាក់ជាអ្នកធ្វើការនៅថ្ងៃសីល, ម្នាក់ថ្វាយផ្កាភ្ញី ជ្នៅក្រអូប, ជិអញ១ តាញ១។ផ្ទាំងខាងកើត (១-៣) ខ្ញុំបម្រើរបស់ព្រះ...ស្វរៈ ដែលមានម្រតាញអន្ដារជាអ្នកឲ្យប្រមូលមធ្យោបាយសម្រាប់គ្រឿងឧបភោគបរិភោគជាមួយនឹងព្រះកម្រតាងដើម សុក្រំ មានអ្នករាំ៧នាក់ អ្នកច្រៀង១១នាក់ តន្ត្រីករខាងលេងពិណ, កញ្ជង និងលាហ្វ៤នាក់ ចំឧកបុរសអ្នកបម្រើការនៅក្នុងអាសនៈព្រះ២២នាក់ អ្នកបម្រើសម្រាប់ធ្វើស្រែ(៥៧នាក់) គោ១០០ក្បាល ក្របី២០ក្បាល ស្រែនៅកន្តោកចំនួន១៦ស្រែ នៅចំនៃ៤ស្រែ នៅខ្នរដើម៤ស្រែ នៅបឹងដូង១០ស្រែ នៅប្រទុល២ស្រែ នៅ....លលំអញ២ស្រែ ច្បារដំណាំនៅបន្ល...អងានមួយ។(៣-៤) ឈ្មោះអ្នករាំ៦នាក់(៦អសាធារណៈនាម) នាមអ្នកចម្រៀង១១នាក់ អ្នកលេងកញ្ជងមានឈ្មោះ២នាក់ អ្នកលេងពិណមានឈ្មោះម្នាក់ និងអ្នកលេងលាហ្វ ម្នាក់។ (៤-៨) ខ្ញុំបម្រើរបស់ព្រះមណីស្វរៈ ដែលជាអំណោយរបស់អាចាយ៌្យកន្ទិន ឈ្មោះបុរស៨នាក់(៨វ) អ្នកបម្រើស្រីរបស់ក្លោញម្រតាង, លោងអញ, កុអរស,.......គោ១០ក្បាល។ ផ្ទាំងខាងត្បូង ជាអត្ថបទបំណែក ដែលមានបញ្ជាក់អំពីនាមរបស់ខ្ញុំបម្រើមួយចំនួន(តិច) តែមាននាមបុរសបម្រើម្នាក់នោះ(វ)មានទាក់ទងនឹងស្ថាននាម។

ព្រះនាមព្រះរាជាសម័យមុនអង្គរ
១- រុទ្រវម៌្ម ជាស្តេចមួយអង្គរបស់ហ្វូណន សោយរាជ្យនៅដើមសតវត្សទី៦
២- ភវវម៌្ម ទី១ ប្រហែលចៅប្រុសរបស់ព្រះបាទរុទ្រវម៌្ម(ចុងសតវត្សទី៦)
៣- មហេន្ទ្រវម៌្ម-ចិត្រសេន ជាប្អូនប្រុសរបស់ភវវម៌្ម(ប្រហែលឆ្នាំ៦០០-៦១០)
៤-ឦសានវម៌្ម ជាបុត្រារបស់ មហេន្ទ្រវម៌្ម (ប្រហែលឆ្នាំ ៦១៦-៦៣៧)
៥-ភវវម៌្មទី២ ជាបុត្ររបស់ ឥសានវម៌្ម (ប្រហែលឆ្នាំ ៦៣៧-៦៥៥/៦៥៧)
៦-ជ័យវម៌្មទី១ជាចៅរបស់ព្រះបាទឦសានវម៌្ម (ប្រហែលឆ្នាំ ៦៥៧-៦៨១)
យើងមិនដឹងពីកន្លែងរបស់ព្រះរាជា មានមជ្ឈមណ្ឌលរដ្ឋបាល ឬក៏ធានីរបស់ទ្រង់ថានៅកន្លែងណាទេ។ ប្រវត្តិវិទូភាគច្រើនគិតថា មជ្ឈមណ្ឌលរបស់ ហ្វូណន គឹ អង្គរបូរី ឬបាភ្នំ ដែលជា មជ្ឈមណ្ឌលរដ្ឋបាលរបស់ព្រះបាទ រុទ្រវម៌្ម។ សិលាចារឹកទាំងអស់ដែលនិយាយពីព្រះបាទ ភវវម៌្មទី១ គឺនៅភាគខាងជើងនៃប្រទេសកម្ពុជា ឬនៅខាងជើងភ្នំដងរែក ប៉ុន្តែមជ្ឈមណ្ឌលនយាបាយរបស់ព្រះអង្គមិនច្បាស់លាស់។ ប្រហែលព្រះបាទ មហេន្ទ្រវម៌្មចាប់ផ្តើមកសាងមជ្ឈមណ្ឌល សម្បូរព្រៃគុក ហើយគេប្រាកដថាទីក្រុងនៅទីនោះ មានឈ្មោះថា ឦសានបុរៈ ដែលជាធានីរបស់ព្រះបាទ ឦសានវម៌្ម។ ប្រហែលព្រះបាទភវវម៌្មដែលជាកូនរបស់ព្រះអង្គបន្តគ្រប់គ្រងអំណាចនៅកន្លែងដដែល ដោយមានឈ្មោះថ្មីថាភវបុរៈ។ យើងក៏មិនដឹងឈ្មោះជាភាសាខ្មែរណាមួយសម្រាប់ហៅប្រទេស ចេនឡាទាំងមូលនោះទេ។ គ្មានសិលាចារឹកនៅសតវត្សទី៧ មានឈ្មោះ កម្ពុជ ទេ។ ក៏ប៉ុន្តែ យ៉ាងហោចណាស់ក៏មានឈ្មោះ បុរៈ ឬបុរី ដែលមានន័យថា «ទីក្រុង» ចំនួន៣០កន្លែង ក៏ប៉ុន្តែមិនមានន័យថាជា តំបន់ទាំងមូលផងដែរ ដែលបានគ្រប់គ្រងដោយទីក្រុងមួយ។
ក្រៅពី ឥសានបុរៈ និង ភវបុរៈ នៅមានទីកន្លែងសំខាន់ខ្លះ ទៀតដូចជា ឥន្ទ្របុរៈ សម្ភុបុរៈ តម្របុរៈ មធ្យាបុរៈ។ល។ នៅក្នុងសម័យនោះ គេមិនប្រាកដថា កម្ពុជា- (ចេនឡា) ត្រូវបានរួបរួមឲ្យនៅក្នុងរដ្ឋតែមួយ នៅក្រោមអំណាចនៃស្តេចកណ្តាល។ សិលាចារឹកជាច្រើនបានបង្ហាញថា ស្តេចត្រាញ់ប្រចាំខេត្ត ឬក៏បុរៈរបស់គេផ្ទាល់ប្រហែលជាមានឯករាជ្យខ្លះ។ យើងក៏អាចឃើញផងដែរថា មានមនុស្ស ២ ឬ ៣ ប្រភេទ ដែលតាំងខ្លួនឯងជា «ស្តេច» ប៉ុន្តែជាស្តេចថ្នាក់ក្រោម ឬថ្នាក់លើ?ឧទាហរណ៍៖ សិលាចារឹក K.151 ដែលបានចារដោយព្រះរាជាមួយអង្គនៅ ឥន្ទ្របុរៈ ដែលបាននិយាយថា ព្រះអង្គបានបម្រើការងារនៅក្រោមព្រះរាជវាំង ដែលមានអំណាចខ្ពស់គឺ ភវវម៌្មទី១ មហេន្ទ្រវម៌្ម និង ឥសានវម៌្ម។
ក៏ប៉ុន្តែ ព្រះបាទ ជ័យវម៌្មទី១ បានចាប់ផ្តើម បង្រួបបង្រួមបូរី ឲ្យនៅក្រោមការត្រួតត្រារបស់អំណាចកណ្តាលខ្លាំងជាងព្រះរាជានានាសម័យមុនព្រះអង្គ។ អស់រយៈពេលជាង ៣០ឆ្នាំ ក្រោយពីរាជ្យរបស់ព្រះបាទជ័យវម៌្មទី១ គ្មានសិលាចារឹកដែលចុះព្រះនាមរបស់ព្រះមហាក្សត្រទេ ហើយយើងក៏មិនដឹងនូវស្ថានការណ៍អ្វីសោះពីកម្ពុជាដែរ។ ប្រហែល ១៣ឆ្នាំក្រោយមក មានសិលាចារឹក ពីរ នៅជិតអង្គរ ដែលមានឈ្មោះម្ចាស់ក្សត្រី ជ័យទេវី ដែលជាបុត្រីរបស់ព្រះបាទជ័យវម៌្មទី១ ( ឯកសារខ្លះថាជា ជាយា ) ប៉ុន្តែយើងមិនបានដឹងថា មានអ្វីបានកើតឡើងនៅក្នុងអំឡុងពេល៣០ឆ្នាំ(មុនឆ្នាំ៧១៣)ឡើយ។ យើងក៏មិនបានដឹងផងដែរអំពីអ្វីដែលកើតឡើងក្រោយឆ្នាំ៧១៣។
ក្នុងឆ្នាំ ៧៧៩-៧៨០-៧៩០ ហើយ និងក្រោយឆ្នាំ ៨០២ មានសិលាចារឹកដែលនិយាយអំពីព្រះបាទជ័យវម៌្មទី ២ ដែលយើងគិតថា បានចាប់ ផ្តើមបង្កើតអាណាចក្រថ្មីនៅអង្គរគឺនៅជិតកន្លែងដែលមានសិលាចារឹករបស់ម្ចាស់ក្សត្រីជ័យទេវី ត្រូវបានរកឃើញ។ មានរបាយការណ៍របស់ចិនមួយពាក់ព័ន្ធទៅនឹងសម័យកាលនេះបាននិយាយថា នៅដើមសតវត្សទី៨(៧០០-៧១០) ចេនឡា បានបែកបាក់ជាអាណាចក្រពីរ ចេនឡាទឹក និង ចេនឡាគោក ហើយដែលប្រវត្តិវិទូជាច្រើនបានជឿថា ការបែងចែកនេះបានបន្តរហូតដល់ពេលដែលការបែងចែកទាំងពីរនោះត្រូវបានរួបរួមឡើងវិញ នៅសម័យអង្គរក្រោមរាជ្យរបស់ព្រះបាទជ័យវម៌្មទី២។ ពិតណាស់ថា ចេនឡា បានបែងចែកជាពីរ ក៏ប៉ុន្តែ មិនមែនដោយសារ ចេនឡា មានការបែកបាក់នោះទេ។ ហេតុផលនៅត្រង់ថា មានតំបន់ពីរផ្សេងគ្នា ដែលមានការលូតលាស់ដាច់ដោយឡែកពីគ្នា នៅដើមសតវត្សទី ៧។
នៅ សម្ភុបុរៈ (សំបូរ ក្រចេះ )មានសិលាចារឹកជាច្រើន ដែលមាន កាលបរិច្ឆេទនៅសតវត្សទី៧ ប៉ុន្តែគ្មានសិលាចារឹកណាមួយ ក្នុងចំណោមសិលាចារឹកទាំងអស់នោះ ដែលបាននិយាយដល់ព្រះរាជាអង្គណាមួយ ហាក់បីដូចជាស្តេចត្រាញ់នៅសម្ភុបុរៈមានឯករាជ្យ។ ហើយនៅសតវត្សទី៨ យើងដឹងថា នៅ សម្ភុបុរៈមានគ្រួសាររាជវង្សផ្ទាល់ និងប្រហែលជាមានឯករាជ្យពី ស្តេចទាំងឡាយនៃ កម្ពុជាផ្នែកកណ្តាល។ រាជវង្សនៃស្តេចសម្ភុបុរៈនេះត្រូវបានគេរកឃើញក្នុងសិលា ចារឹកលេខ K.124 ដែលមានកាលបរិច្ឆេទឆ្នាំ ៨០៣ ដែលបង្ហាញពីអ្នកគ្រប់គ្រងអំណាចនៅសម្ភុបុរៈ អស់បួនជំនាន់ស្តេច ដែលមានមួយជាក្សត្រា បានទទួលស្នងពីក្សត្រីបីព្រះអង្គ។បួនជំនាន់ ស្តេចមានន័យថាប្រហែល ពី ៨០ ទៅ១០០ឆ្នាំ ដែលក្នុងនោះមានរាជាដាច់ដោយឡែកនៅ សម្ភុបុរៈ នេះប្រហែលជាមួយផ្នែក ក្នុងចំណោម ការបាក់បែកជាពីរនៃចេនឡា ត្រូវបានសសេរដោយ ចិន។ ប៉ុន្តែ មូលហេតុគឺ មិនមែនការបែងចែកទឹកដី ចេនឡា ចាស់ទេ ផ្ទុយទៅវិញវាមានការរីកចម្រើនដាច់ដោយឡែក របស់តំបន់ពីរ កម្ពុជាកណ្តាល និង កម្ពុជាភាគឦសាន។

10/09/2024

រៀនប្រវត្តិសាស្ត្រ (ភាគទី៣)

គ-ចាប់ពីរាជរបស់ព្រះបាទជ័យវម៌្មទី២ រហូតដល់រាជរបស់ព្រះបាទសូរ្យវម៌្មទី១

គ.១.ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរជ្ជកាលព្រះ
បាទយសោវម្ម័ទី១

គ.១.១.ព្រះបាទឥន្រ្ទវម្ម៌ទី១
តាមការពិតព្រះបាទឥន្រ្ទវម៌្មទី១ បានឡើងសោយរាជ្យឆ្នាំ៨៧៧នៃគ.ស ជាអ្នកជ្រែករាជ្យវិញ ។

ព្រះបាទឥន្រ្ទវរ្មនទី១ ព្រះអង្គគឺជាក្មួយរបស់ព្រះបាទជ័យវម៌្មទី២ដែលបានបន្ត ឬស្នងរាជ្យទី២នៃអរិយធម៌អង្គរពី ព្រះបាទជ័យវម៌្មទី៣ ហើយព្រះបាទឥន្រ្ទវម៌្មទី១ ព្រះអង្គបានបន្តការស្នាក់នៅហរិរាល័យ(រលួស) និងបានធ្វើឲ្យសម្រេច នូវសមិទ្ធផលនៃប្រព័ន្ធធារាសាស្រ្តមួយដែលគួរឲ្យស្ងើចសរសើរបំផុតក្នុងប្រវត្តិសាស្រ្តខ្មែរ។ ចំពោះព្រឹត្តិការណ៍ដដែលនេះដំណាក់
កាលដំបូងគឺព្រះអង្គបានបង្កើតនូវបារាយណ៍ដ៏ធំមួយឈ្មោះថា “ឥន្រ្ទតដាក” នៅលលៃ ស្ថិតនៅជិតស្ទឹងរលួសខាងកើតបា្រសាទបាគង និងបា្រសាទគោ។
សិលាចារិកព្រះគោបាន និយាយពីការជីកបារាយឥន្រ្ទតដាតនៅខាងជើងរាជធានី ដែលមានប្រវែងបណ្តាយ៣៨០០ ម៉ែត្រ ទទឹង ៧៥០ម៉ែត្រ និងមានជម្រៅទឹកប្រមាណ៣ទៅ ៣.៥០ម៉ែត្រត្រូវ និងចំណុះទឹកប្រមាណ ១០លានម៉ែត្រត្រីគុណ។ ឯទំនប់ មានកម្ពស់រវាងពី២ទៅ៥ម៉ែត បាតទំនប់មានពី៦ទៅ១០ម៉ែត្រ ជម្រេលទេរក្នុងរវាងពី១/៧ ទៅ ១/១០។ បារាយណ៍ត្រូវបានបញ្ចូលទឹកពីស្ទឹងរលួសនៅត្រង់់ជ្រុង ឦសាន្ត ហើយបញ្ចេញទឹកយកទៅស្រោបស្រប និងប្រើប្រាស់តាមទ្វារខាងត្បូងនៃទំនប់។ លុះដល់រដូវប្រាំងប្រព័ន្ឋធារាសាស្រ្តដែលបានប្រើបា្រស់នៅក្នុងតំបន់នេះ មានសម្រាប់តែផ្ទៃដីធ្វើស្រែ១៥០០ហិចតា ប៉ុន្តែនៅពេលដែលធារាសាស្រ្តនេះ មានច្រើនគេអាចធ្វើស្រែបានរហូតទៅដល់៤៥០០០ហិកតា។ តាមការស្រាវជ្រាវលោក Chistophe Pottier យល់ថា ពេលនោះទំនប់ខាងជើងរបស់បារាយណ៍ប្រហែលជាមិនទាន់សង់នៅឡើយទេ។ ពិតមែនថាការកសាងបានបារាយនេះធ្វើឡើងតាមតម្រូវការខាងសាសនាប៉ុន្តែវាបានផ្តល់ផលប្រយោជន៍មួយយ៉ាងធំចំពោះកសិកម្ម និងការរស់នៅប្រចាំថ្ងៃ ហើយមាននៅបង្កបង្កើតដោយទំនប់ទឹកជាដីដែលគេបានទប់ទឹកបានមួយកន្លែង ក្នុងចំណោមទឹកពីរខ្សែនៅជាអចិន្រ្ទៃយ៍នៃតំបន់ស្ទឹងរលួស។ ទឹកទាំងអស់នេះបានលេចចេញឡើងហើយដោយការភ្ជាប់គមនាគមន៍ទៅគ្រប់ទីក្រុង។ មិនត្រឹមតែប៉ុណ្ណោះទេ ព្រះអង្គបានពង្រីងវិស័យទំនៀមទម្លាប់ផ្សេងៗដែលដិតជាប់នឹងសាសនានោះឲ្យកាន់តែរឹងមាំឡើងថែមទៀត លើសពីនេះព្រះបាទឥន្រ្ទវម៌្មទី១ ក៏បានកសាងបា្រសាទពីរធំៗក្នុងតំបន់រលួស គឺ បា្រសាទព្រះ គោ ដែលសម្រាប់ឧទ្ទិសទៅដល់បុព្វការីជនរបស់ព្រះអង្គ និងបា្រសាទបាគងសម្រាប់ឧទ្ទិសកិច្ចបូជាផ្ទាល់ខ្លួនរបស់ព្រះអង្គ ដែលបានឲ្យឈ្មោះតាមតែព្រះនាមរបស់ព្រះអង្គតែម្តងពោល គឺ
ឥន្រ្ទេសូរ=ឥន្រ្ទ+ឥសូរ។

នៅពេលដែលព្រះបាទឥន្រ្ទវម៌្មទី១បានសោយទីវង្គតនៅក្នុងឆ្នាំ៨៨៩ព្រះអង្គមានមរណៈនាមថាឥស្វលោក”(Içvaraloka) ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្តជាច្រើន។ រជ្ជកាលរបស់ព្រះអង្គមានសារៈសំខាន់បំផុតពីព្រោះជាសម័យកាលដំបូង ដែលសម្គាល់ដោយការបំពេញរាជកិច្ចជា ៣ ដំណាក់កាល ដូចដែល លោក Philippe Stern ប្រវត្តិសិល្បវិទូបានរៀបរាប់នៅឆ្នាំ១៩៣០.ទ ៦៤៩-៦៨៥ គឺ៑‌ ៖
ដំណាក់កាលទី១ នៅពេលព្រះបាទឥន្រ្ទវម៌្មឡើង គ្រងរាជ្យស្តេចបានសន្យាថា៖ ក្នុងរយៈពេល៥ថ្ងៃខាងមុខនេះ អញនឹងចាប់ផ្តើមជីកបារាយណ៍។ គឺជាការៀបចំការងារប្រព័ន្ធធារាសាស្រ្ត ដើម្បីងាយស្រួលក្នុងការប្រើប្រាស់រាស្រ្តរបស់ព្រះអង្គ និងអារក្សទឹក។ គោលបំណងមួយទៀត នៃការជីកបារាយណ៍នេះគឺដើម្បីបង្ហាញពីវិសាលភាពនៃអំណាចរបស់ព្រះមហាមហាក្សត្រ និងពីសម្ព័ន្ធភាពរបស់ព្រះអង្គជាមួយពួកទេព្តា ដោយសារការច្នៃប្រឌិត និងការបង្កើតឋានពពួកទេព្តានៅលើផែនដី គឺអាចនិយាយបានថាភ្នំព្រះសុមេរុដែលជាភ្នំខ្ពស់ជាងភ្នំទាំងអស់នៅលើសាកលលោកមានស្រះទឹកពទ្ធ័ជុំវិញ។
ដំណាក់កាលទី២ សម្រាប់ព្រះរាជាគឺជាការគោរពមាតាបិតា និងបុព្វការីជនរបស់ព្រះអង្គដោយការតាំងបដិមានៅតំណាងឲ្យអ្នកទាំងនោះ។ ព្រះបាទឥន្រ្ទវម៌្មបានទ្រង់ធានាឲ្យមាន បដិមារបស់ព្រះរាជមាតា និងព្រះវររាជបិតា ព្រមទាំងបដិមារបស់ ព្រះអយ្យការព្រះអយ្យកោខាងព្រះអង្គ និងមានបដិមារបស់ព្រះបាទជយវម៌្មទី២ និងមហេសីរបស់ទ្រង់ប្រដូចទៅនឹង ព្រះឥសូរ និងព្រះជាយាតម្កល់នៅក្នុងប្រាសាទសង់ពីឥដ្ធបូកកំបោរបាយអរ ដែលសព្វថ្ងៃមានឈ្មោះថា ប្រាសាទព្រះគោ។ប្រាសាទដែលមានភាពរស់រវើក និងស្រស់
បំព្រង កសាងចប់នៅ ឆ្នាំ៨៧៩ ។

ដំណាក់កាលទី៣ តាមការសិក្សា និងស្រាវជ្រាវពីព្រះបាទឥន្រ្ទវម៌្មទី១ បា្រសាទដែលព្រះអង្គកសាងគឺ នៅក្នុងរចនាបថព្រះគោជារចនាបថមួយដែលមានលក្ខណៈពិសេសជាច្រើន ហើយមានសារៈសំខាន់ក្នុងសម័យក្រោយៗទៀត។ ការជឹកគូរទឹកនិងលើកកំពែកពទ្ធ័ជុំវិញបា្រសាទ ជាដើម។ រាល់ស្នាដៃ ស្ថាបត្យកម្មរបស់ព្រះអង្គមានទឹកដៃល្អក្នុងការឆ្លាក់មានភាពរស់រវើក នៅតាមជញ្ជាំងបា្រសាទ ហោជាង ផ្តែរ សសរផ្អោប សសរព្រេជ ...។ល។ ដែលមានក្បាច់លំអជារចនាក្បាច់ស្លឹកឈើផ្ការំយោល និងមានក្បាច់លំអផ្សេងៗទៀតបានបង្ហាញពីភាពប៊ិនប្រសប់នៃសិល្បករខ្មែរ ដែលបានរីកចម្រើនឡើងក្នុងពេលសម័យមុខៗ។
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរក្រោយជ្ជកាលព្រះបាទឥន្ទ្រវម្ម័ទី១
ក្រោយពីព្រះបាទឥន្រ្ទវម៌្មទី១ទ្រង់សោយទីវង្គត នៅ គ.ស ៨៨៩ បុត្រារបស់ទ្រង់មានព្រះនាម យសោធន៌ បានឡើងសោយរាជ្យសម្បត្តិបន្តពីព្រះអង្គនៅទីក្រុងហរិហរាល័យ ដោយមាននាមសម្រាប់រាជ្យថា យសោវម៌្ម ទី១។ ព្រះរាជគ្រូរបស់ព្រះបាទយសោវម៌្មទី១ គឺ ពា្រហ្មណ៍ វាមសិវ មានគោរម្យងារជាព្រះស្តែងអញ (k.២៣៥) ជាប់ពូជពង្សមកពីគ្រួសារពា្រហ្មណ៍ សិវកៃវល្យ ហើយមានតែខ្សែស្រឡាយនៃពា្រហ្មណ៍នេះតែមួយគត់ ដែលអាចមានសទ្ធិបា្ររព្ធពិធីទេវរាជតៗគ្នាបាន។ តួយ៉ាង ព្រះអង្គមានចំណង់ចំណូលចិត្តក្នុងការសាងសង់ ហើយហាក់ដូចជាមានបំណងដូច្នេះទៅតាមការណែនាំរបស់រាជគ្រូ និងក្រុមគ្រួសាររបស់រាជគ្រូ ព្រះអង្គក៏បានបញ្ជាឲ្យគេកេណ្ឌពួកភត្តាស្សៈ (អ្នកស៊ីសាច់សត្វ ) គឺរាស្ត្រសាមញ្ញដែលជា (ពួកអ្នករដ្ឋវាសី) សាងសង់ប្រាសាទ កំពែង បដិមា រួចទ្រង់ឲ្យគេចារព្រះ រាជបញ្ជា ដាក់នៅពាសពេញព្រះនគរ ប្រៀបបានទៅនឹងស្តេចអសោកៈមួយអង្គទៀតដូច្នោះ ដែរ។ ព្រះអង្គបានប្រគល់ខ្ញុំជាច្រើនឲ្យវត្តនីមួយៗ ព្រះអង្គបានបង្កើតដីចំនួនមួយរយព្រះ ព្រមទាំងទ្រព្យធន និងឧបភោគភណ្ឌធ្វើអំពីមាស សម្រាប់ការរៀបចំពិធីគោរពបូជាផ្សេងៗ។ ទ្រង់បានចាត់ឲ្យស្តែងអញសិខៈ ដែលជាសិស្សរបស់ កម្រតេង ចាស់នៃសិវៈស្រម ដែលទ្រង់ឲ្យទទួលបន្ទុកខាងកេណ្ឌកម្លាំងថ្វាយព្រះរាជា ដើរកសាងសិវលិង្គ និងព្រះបដិមាដាក់ពាសពេញព្រះនគរ។ ចំណែកខ្លួនព្រះអង្គ បានកសាងផ្ទាល់ព្រះហស្តនូវ«ព្រះបដិមាព្រះសិវៈ និងព្រះជាយាបួនអង្គ ជាតំណាងគម្ពីរវេទទាំងបួន ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធព្រះមាតាបិតាដាក់នៅលើមាត់បឹងឥន្ទ្រតដាកៈ»។ ដោយហេតុនេះ«ភពទាំងពីរ គឺជាស្ថានក្រោម និងស្ថានលើមានអ្នក
ការពារប្រកបទៅដោយវីរភាពឥតនរណាប្រៀបផ្ទឹមបាន ដែលមាននៅលើផែនដី មានព្រះរាជាអបរាជ័យមួយអង្គ គឺព្រះយសោវម្ម័នេះ ចំណែកនៅស្ថានសួគិ៍ទាំងសាមសិបបីជាន់មាន ព្រះមហេន្ទ្រ»។ នៅក្នុងការប្រយុទ្ធ ពេលក្រឡេកឃើញព្រះរាជានោះ ទ្រង់ប្រកបទៅដោយពន្លឺភ្លឺត្រចះពិបាក នឹងទ្រាំទ្របណ្តាសត្រូវកោងកាចទាំងឡាយឳនក្បាលចុះក្រោម នឹងមានគោរពចំពោះព្រះអង្គ ហើយបាននិយាយថា នេះគឺជាព្រះអាទិត្យ។ រជ្ជកាលរបស់ព្រះអង្គចាប់ផ្តើមឡើងដោយមានការបះបោរប្រឆាំងមួយ ដែលប្រហែលជាមានរៀបចំឡើងដោយសមា
ជិករាជវង្សរបស់ព្រះបាទជ័យវម៌្មទី៤ ដែលត្រូវបានបំបែកចេញពី
រាជសម្បត្តិដោយព្រះ
បាទឥន្ទ្រវម៌្មទី១ នៅឆ្នាំ៨៨៩ ក៏ប៉ុន្តែចណុចត្រង់នេះគេមិនមានមូលហេតុគ្រប់គ្រាន់ នឹងអះអាងទេ។ ព្រះបាទ យសោវម៌្ម បានធ្វើការវាយបង្ក្រាបការបះបោរនោះ ហើយបានប្រយុទ្ធដោយលំបាកព្រោះទ័ពរបស់ព្រះអង្គទន់ដៃ ពេលនោះព្រះអង្គត្រូវព័ទ្ធជុំជិត មានតែសេនាពីរនាក់ការពារជាប់ដែលប្តូរស្លាប់ការពារព្រះអង្គ។ ក្រោយពីមានជ័យជម្នះលើខ្មាំងសត្រូវរួចហើយ «ព្រះអង្គដើម្បីជៀសវាងកុំឲ្យមានការបះបោរបែបនេះទៀត ដែលរង់ចាំមើលតែចំណុច
ខ្សោយរបស់ព្រះរាជា
ណាចក្រ ហើយប៉ុន គេមិនបានដឹងថាពាក្យព្រះនេះមានន័យពិតប្រាកដថាដូចម្តេចទេ។ តាមខ្ញុំយល់ នេះគឺជាបរិមាណគ្រាប់ស្រូវមួយបង្វេចដែលគេស្តាយ ពាក់ឆៀងលើស្មា ដើរសាប ឬព្រួស។ដី១០០ព្រះ គឺដីដែលត្រូវ នឹងគ្រាប់
ស្រូវពូជ១០០បង្វេចនោះ។ ដោយមានការ
ប៉ុនប៉ងធ្វើឃាតព្រះ
រាជា» ព្រះបាទយឝោវម៌្ម បានបង្កើតកងស៊ើប
ការណ៍មួយក្រុមរួច
ហើយបានសម្រេចសាងសង់« ព្រះរាជធានីរឹងមាំមួយ គ្មានសត្រូវណាដណ្តើមយកបាន»។ព្រះបាទយសោវម៌្ម ក្រោយពីមានជ័យជម្នះលើសត្រូវផ្ទៃក្នុងហើយរៀបចំឲ្យមានក្រុមសើបការ និងអាចនិយាយបានម៉្យាងទៀតថា ក្រុមចារកម្មគ្រប់គ្រងលើពួកនេះ រួចមកព្រះអង្គបានធ្វើការប្រយុទ្ធរុញច្រានទៅលើសត្រូវខាងក្រៅ ធ្វើឲ្យពួកនេះចុះចាញ់ហើយទ្រង់បានដាក់ស្តេចបរាជ័យជាច្រើនជាទាសករ។ ព្រះអង្គក៏មានជ័យជម្នះផងដែរ ក្នុងសង្គ្រាមតាមសមុទ្រ «ទៅលើកងនាវាចររបស់សត្រូវដែលមានសំពៅថ្មីៗពណ៌ស រាប់ពាន់» ដែលព្រះអង្គវាយបាក់បែកអស់។ ព្រះបាទយសោវម៌្មប្រហែលជាបានធ្វើសង្គ្រាម ហើយមានជ័យជម្នះលើពួកចាមផងដែរ ដែលទ្រង់តាមវាយប្រហាររហូតដល់រាជធានីស្ថិតនៅលើភ្នំដងរែក ព្រមទាំងបានចាប់ស្តេចចាមព្រះនាមស្រីជយិន្ទ្រវម៌្ម ជាឈ្លើយរួចលើកឧត្តមសេនីយ៍ចាមមួយរូបឲ្យឡើងសោយរាជ្យជំនួស។ ពួកចាមបានប្រមូលគ្នាត្រៀមចាំនៅចន្លោះពីរាជធានីមកលើព្រំប្រទល់ ដែលមានចំនួនទាំងអស់១២
សង្កាត់ ហើយបានវាយមកលើទ័ពសត្រូវបំផ្លាញសង្កាត់ទាំង១២មួយម្តងៗ។ ព្រះអង្គស្ទើរតែក្ស័យព្រះជន្មម្តងទៀត នៅក្នុងការប្រយុទ្ធមួយបើពុំតែបានសេនាការពារបូជាជិវិតការពារព្រះអង្គ។ ក្រៅពីសង្គ្រាមព្រះបាទយសោវម៌្ម ជាព្រះរាជាមួយអង្គដែលពូកែខាងការងាររដ្ឋបាលទៀតផង។ សោយរាជ្យលើនគរមួយ ដែលមានប្រជាជន រំពើតរំពើង ទ្រង់បានរៀបចំប្រជា
រាស្រ្តជា៤វណ្ណៈ ដែលក្នុងនោះមានពួកបច្ឆា
ញាតិរបស់ពួកព្រាហ្មណ៍ អន្តោប្រវេសន៍ បានត្រូវចែកតាមវណ្ណៈនីមួយៗ ហើយទ្រង់ក៏បានរៀបចំឋានៈរបស់សេនាមន្ត្រីផងដែរ។ ដោយមានសត្រូវច្រើន ព្រះអង្គបានចងសម្ព័ន្ធមេត្រីជាមួយស្តេចនគរជិតខាង ហើយបានផ្តល់ឯកសិទ្ធិដល់ជនបរទេសដែលចូលមកក្នុងព្រះរាជា
ណាចក្រថែមទៀត។ ព្រះអង្គគោរពបូជាព្រះ
សិវៈ ក៏ប៉ុន្តែ មិនប្រកាន់និកាយណាមួយទេហើយចេះសន្តោសប្រណីពីព្រោះថាទ្រង់មានមន្ត្រីមួយរូបជាប់ខ្សែស្រឡាយជាព្រះរាជវង្សដែរ ដែលគោរពបូជាព្រះពុទ្ធសាសនា។ ទ្រង់ចូលចិត្តសិល្បៈ ហើយមានអ្នកប្រាជ្ញបណ្ឌិតជាច្រើនដែលនៅជុំវិញព្រះអង្គ អាចនិយាយបានថា នៅក្បែរព្រះអង្គផ្តល់នូវគិតនិងយល់ល្អៗសម្រាប់ទ្រង់។ពេលណាដែលព្រះអង្គចេញធ្វើសង្គ្រាមម្តងៗ ទ្រង់អនុវត្តទៅតាមទស្សនៈគិតរបស់ព្រះអង្គ និងរបស់អ្នកប្រាជ្ញបណ្ឌិតទាំងអស់នោះផងដែរ។ ជាការពិតណាស់ ព្រះបាទយសោវម៌្មទី១ ព្រះអង្គក៏បានចាប់ ផ្តើមកសាងយឝោធរាស្រមនៅគ្រប់បណ្តាខេត្តនានានៅក្នុងព្រះនគររបស់ព្រះអង្គ និងបានកសាង បា្រសាទលលៃ នៅជិតប្រាសាទព្រះគោ និងបាគង។ ដែលមានតួប៉មចំនួន៤ មានទីតាំងស្ថិតនៅកណ្តាលបារាយណ៍ឥន្រ្ទតដាក សម្រាប់ឧទ្ទិសទៅដល់បុព្វការីជនរបស់ព្រះអង្គដែលបានស្លាប់ទៅកាន់លោកខាងមុខជាពិសេសព្រះមាតាបិតា និងព្រះអយ្យកោអយ្យកាខាងមាតារបស់ព្រះអង្គ។ ព្រះបាទយសោវម៌្មទី១ ពុំបានគង់នៅទីក្រុងហរិហរាល័យឲ្យបានយូរអង្វែងទេ។ ព្រះអង្គបានចាកចេញទៅបង្កើតនូវរាជធានីថ្មីមួយទៀត ដោយនៅទីនោះយកភ្នំបាខែងធ្វើជាផ្ចឹត កណ្តាលនៃរាជធានី ដែលរាជធានីនេះមានឈ្មោះថា “យសោធរបុរ”។ នៅក្នុងសិលាចារិកស្តុកកក់ធំនោះផងដែរ បាននិយាយរៀបរាប់អំពី “ ព្រះរាជាទ្រង់បានកសាងភ្នំ កណ្តាល ” និងព្រះរាជគ្រូឈ្មោះវាមសិវបាន “ តម្កល់លិង្គនៅចំកណ្តាល ”។ ភ្នំបាខែងជាភំ្នធម្មជាតិមានកំពស់ជាង៦០ម៉ែត្រ ហើយ អាទិទេពតម្កល់នៅលើភ្នំនេះតំណាងដោយសិវលិង្គដែលមានឈ្មោះថា “យសោធរេស្វរ”។ នៅក្នុងការកសាងរាជធានីថ្មីនេះ ព្រះអង្គក៏បានកសាងនូវប្រព័ន្ធធារាសាស្ត្រមួយសម្រាប់ផ្គត់ផ្គង់ការរស់នៅក្នុងការប្រើបា្រស់ជាប្រចាំថ្ងៃ ក៏ដូចជាសម្រាប់វិស័យកសិកម្ម និងសាសនាផងដែរ។ នៅបារាយ៍នេះ ដែលស្ថិតនៅទិសឦសាននៃរាជធានីមានឈ្មោះថា យសោធរតដា (បារាយណ៍ខាងកើត)។ នៅខាងត្បូងទំនប់បារាយណ៍ ព្រះអង្គបានកសាងអាស្រមជាច្រើនសម្រាប់គណៈសាសនាផ្សេងៗ មានសិលាចារឹកនៅថ្នល់បារាយណ៍ បានកត់ត្រាអំពីការកសាងអាស្រម និងរឿងរ៉ាវទាំងឡាយរបស់អាស្រម។ នៅក្នុងរាជ្យព្រះបាទ យសោវម្មទី១ ព្រះអង្គចាប់ផ្តើមសាងសង់នូវបា្រសាទជាច្រើន មានទីតាំងស្ថិតនៅលើភ្នំធម្មជាតិ ដោយព្រះអង្គយល់ថា បា្រសាទភ្នំជាលំនៅស្ថានរបស់អាទិទេព។ បា្រសាទភ្នំបូក និងភ្នំក្រោម កសាងឡើងសម្រាប់ឧទ្ទិសទៅដល់អាទិទេពត្រីម៌ូតិ (ព្រះព្រហ្ម ព្រះឥសូរ ព្រះនារាយណ៍)។ អាទិទេពទាំងនោះ គឺជានិមិត្តរូបនៃមហាក្សត្រផែនដី និងជានិមិត្តរូបតំណាងឲ្យអំណាចតេជានុភាពនៃស្តេចផង (ស្តេចជាអាទិទេពលើផែនដី)។ ដូចនេះយើងឃើញថា ក្រៅពីបា្រសាទភ្នំបាខែង ដែលស្ថិតនៅតំបន់ទំនាបអង្គរយើងក៏បាន ប្រទះឃើញមានការកសាងសំណង់បា្រសាទ ផ្សេងៗទៀតជាច្រើន ដែលជាស្នាព្រះហស្តរបស់ទ្រង់មាន ដូចជានៅលើភ្នំបូក ភ្នំក្រោម និងភ្នំដី។ក្រៅពីសំណង់ស្ថិតនៅក្នុងទីក្រុង ព្រះអង្គក៏បានសាងសង់បា្រសាទមួយចំនួននៅតាមបណ្តាខេត្តនានា ដូចជានៅបា្រសាទព្រះវិហារ ដែលឧទ្ទិសទៅដល់អាទិទេពសិខារេស្វរ ស្ថិតនៅលើជួរភ្នំដងរែក និង បា្រសាទភ្នំសណ្តក ស្ថិតនៅទិសឦសាននៃតំបន់អង្គ។ ម្យ៉ាងវិញទៀតបើយោងទៅតាមសិលាចារិក ជាភាសាសំស្រ្កឹតនៃបា្រសាទភ្នំសណ្តក
K.១៩០ ដែលមិនបានចុះកាលបរិច្ឆេទច្បាស់លាស់មួយបាននិយាយពីការរំលឹកនូវការស្តារឡើងវិញនូវទីសក្ការៈនៃប្រាសាទនេះដោយព្រះសង្ឃមួយអង្គមិនស្គាល់ ព្រះនាម។ បាននិយាយពីទីកន្លែងបា្រសាទ ប៉ុន្តែនៅទីកន្លែងនោះ គឺជាអន្តរវាសិករបស់សិវសោម ជាគ្រូនៅក្នុងដែនដីនៃឝ្រីឥន្រ្ទវម៌េស្វរ(Çri-Indravarmeçvara) ហើយឈ្មោះនេះត្រូវ បានដាក់ដោយស្តេចយសោវម៌្មទី១។ ព្រះបាទយសោវម៌្មទី១ ទ្រង់បានសោយទីវង្គត់នៅគ.ស៩០០ ហើយមានមរណនាមថា បរមឝិវលោក ។ ព្រះអង្គបានបន្សល់ទុកនូវបុត្រចំនួនពីរអង្គ ដោយបុត្រទាំងនោះឡើងស្នងរាជ្យជាបន្តបន្ទាប់គ្នា។ បុត្រច្បងព្រះនាមហស៌
វម៌្មទី១ សោយរាជ្យបន្តពីបិតាគ.ស៩០០នៅពេលនោះប្រហែលព្រះអង្គនៅមានវ័យក្មេងណាស់។ គេមិនបានដឹងថាពីព្រឹត្តិការណ៍ផ្សេងៗនៅដើមសតវត្សទី១០
នោះទេប៉ុន្តែប្រហែលមានការកសាងប្រាសាទមួយនៅក្បែរជើងប្រាសាទភ្នំបាខែង គឺបា្រសាទបក្សីចាំក្រុងនៅឆ្នាំ ៩២២ គ.ស និងប្រហែលជាកសាង បា្រសាទ ក្រវ៉ាន់មួយទៀត នៅក្នុង ៩២១ គ.ស ព្រះអង្គមានមរណនាមថា រុទ្រលោក។ ព្រះអនុជរបស់ព្រះអង្គមានព្រះនាមថា ឦសានវម៌្មទី២ឡើងសោយរាជ្យបន្តនៅឆ្នាំ ៩២២ ឫ ៩២៥រហូតដល់ឆ្នាំ៩២៨គ.ស លុះសោយទីវង្គត ទទួលមរណនាមថា “បរមរុទ្រលោក” ។
ចាប់ពី ៩២១គ.ស ទៅព្រះបាទជ័យវម៌្មទី៤ ជាប្អូនថ្លៃរបស់ព្រះបាទយឝោវម៌្មទី១ បានប៉ះបោរ ប្រឆាំង និងក្មួយ រួចក៏ប្រកាស់ខ្លួនជាស្តេច។ ការបែកបាក់រាជអំណាចនេះព្រះបាទជ័យវម៌្ម ទី៤បានទៅបង្កើតរាជធានីថ្មីមួយដែរហើយព្រះអង្គបានយាងចាកចេញពីយឝោធបុរ ទៅបង្កើតនូវរាជធានីមួយទៀតនោះនៅឆោកគគ៌្យរ(សព្វថ្ងៃក្លាយមក ជាកោះកេរ) ដែលមានចម្ងាយជាង១០០គីឡូ
ម៉ែត្រទិសឦសាននៃទីក្រុងអង្គរ ភាគខាងឥសានក្រុងអង្គរ។ ហើយព្រះបាទឦសានវម៌្មទី២ បានឡើងគ្រងរាជបន្តពីបងនៅយឝោធរបុរៈក្នុងសម័យនោះរាជាណាចក្រកម្ពុជា បានបែងចែកជាពីរគឺព្រះបាទឦសានវម៌្មទី២ គ្រងរាជនៅអង្គរ និងជ័យវម៌្មទី៤នៅធានីកោះកេរ។ នៅគ.ស៩២៨ ព្រះបាទឦសាន
វម៌្មទី២បានសុគតទៅ ព្រះបាទជ័យវម៌្មទី៤ បានក្លាយជាស្តេចតែមួយគត់នៅប្រទេសកម្ពុជានាសម័យនោះ។ ពេលនោះមានការបង្រួបបង្រួមគ្នាឡើងវិញរវាងបក្សពួកទាំងពីរ តែរាជធានីនៅកោះកេរ ដដែល។ ស្ថាបត្យកម្មក្នុងសម័យនោះ គេប្រើប្រាស់ឥដ្ឋជាសម្ភារៈសំណង់យ៉ាងសំខាន់ និងវិស័យកសាងមានការរីកចំរើន។ ប្រាសាទទាំងឡាយមានទំហំធំៗប្រាង្គជាប្រាសាទភ្នំមានកម្ពស់ខ្ពស់ជាងគេ ខឿនសាងអំពីថ្មបាយក្រៀមរាងសាជី៧ថ្នាក់ បែរមុខទៅទិសខាងកើត មានជណ្តើរឡើងតែមួយ។ ទីនោះគេមានតម្កល់សីវលិង្គកម្ពស់៣ម៉ែត្រមានឈ្មោះថាលិង្គបុរៈហើយស្ថាបត្យកម្មមានអាគារវែងៗ ដំបូលធ្វើអំពីឈើ និងចម្លាក់មានទំហំធំៗព្រមទាំងមានចលនា។ ព្រះបាទជ័យវម៌្មទី៤សោយទីវង្គតនៅឆ្នាំ៩៤១មានមរណនាមថា បរមសិវបទ។ បុត្រារបស់ព្រះអង្គ ព្រះនាមហស៌វរ៌្ម ទី២ បានឡើងសោយរាជ្យស្នងបន្ត។ ការសោយ
រាជ្យរបស់ព្រះអង្គ គឺមានរយៈពេលខ្លីណាស់ត្រឹម
តែ២ឫ៣ឆ្នាំក៏សោយទីវង្កតទៅ ហើយមានមរណនាមថា ព្រហ្មលោក។

ព្រះបាទ សុរិយាវម៌្មទី ១
ក្រោយទីវង្គត់នៅឆ្នាំ ៩៤៤គ.ស ព្រះរាជបុត្ររបស់ព្រះអង្គបានឡើងសោយរាជ្យបានមួយ រយៈពេលខ្លី ហើយនៅឆ្នាំដដែលនោះ ព្រះកាគិនេយ្យ (ក្មួយ) របស់ជ័យវម៌្មទី៤ ហើយក៏ជាក្មួយរបស់ ព្រះបាទ យសោវម៌្មទី១ ផងដែរ បានយាងត្រឡប់មក យសោធរបុរៈ វិញ និងធ្វើជាស្តេចដែលមានព្រះនាមថា រាជេន្ទ្រវម៌្មទី ២។ ទោះបីជាគេដឹងតិចតួចពីរជ្ជកាលរបស់ព្រះអង្គក៏ដោយ តែគេបានកត់សម្គាល់ថា ព្រះបាទរាជេន្ទ្រវម៌្មបានធ្វើអ្វីៗតាមគោលយសោវម៌្ម ទាំងអស់ដូចជា ស្ថាបនាប្រាសាទនៅកណ្តាលបារាយមួយសម្រាប់គោរពដល់បុព្វការីជនរបស់ព្រះអង្គនេះបញ្ជាក់ថា ព្រះអង្គមានបំណងចង់លើករាជាធិបតេយ្យអង្គរឡើងវិញ ជាជាងចាប់ផ្តើមរាជវង្សមួយរបស់ព្រះអង្គផ្ទាល់ ឬមួយក៏ជាជាងភ្ជាប់ព្រះកាយព្រះអង្គទៅនឹងរាជវង្សរបស់ព្រះបាទជ័យវម៌្ម ទី៤ នៅកោះកេរ។ ក្នុងរជ្ជកាលព្រះអង្គ ព្រះអង្គបានស្ថាបនាប្រាសាទភ្នំពីរ គឺប្រាសាទមេបុណ្យ (ខាងកើត) និងប្រាសាទ ប្រែរូប និងប្រាសាទមួយចំនួនទៀត ជា
ពិសេសនៅភាគខាង
ជើង។ រជ្ជកាលរបស់ព្រះអង្គទំនងជាពោរ
ពេញដោយសន្តិភាព លើកលែងតែចម្បាំងប្រកបដោយជោគជ័យមួយប្រឆាំងនឹងចាម ដែលបង្កើតនូវវិបុលសុខអស់រយៈពេលជិត ១០០ឆ្នាំ។ ព្រះបាទរាជេន្ទ្រវម៌្មបានយាងសោយទីវង្គតនៅឆ្នាំ ៩៦៨ ហើយរាជបុត្ររបស់ព្រះអង្គដែលនៅវ័យកុមារនៅឡើយបានឡើងសោយរាជ្យបន្ត។ ក្រោយទីវង្គតរបស់ព្រះបាទ ជ័យវម៌្មទី ៥នៅឆ្នាំ ១០០១ប្រទេសជាតិមានភាពវឹកវរ និង វិនាសហិនហោច។ ប៉ុន្តែនៅឆ្នាំ១០០៣ ដែលយើងមិនបានស្គាល់ប្រវត្តិច្បាស់លាស់ បានឡើងសោយរាជ្យនៅអង្គរ។ តំបន់ផ្សេងទៀតក្នុងព្រះរាជាណាចក្រមិននៅក្រោមការ
គ្រប់គ្រងរបស់ទ្រង់ទេ។ នៅ តំបន់ខាងជើង មានក្សត្រាមួយអង្គ ដែលហៅខ្លួនឯងថា សូរ្យវម៌្ម(គឺសូរ្យវម៌្មទី ១) មានចែងក្នុង សិលាចារឹកជាច្រើន ប៉ុន្តែសិលា
ចារឹកទាំងនោះមិនមែនចារឡើងដោយស្តេចទេ គឺចារដោយមន្ត្រី ហើយពួកគេបានប្រកាសអំពីដីធ្លី និងមុខតំណែងតួរនាទីរបស់ពួកគេ។ អ្នកស្រាវជ្រាវខ្លះសង្ស័យថា ក្សត្រទាំងពីរអង្គនេះ (វីរៈវម៌្ម និងសូរ្យវម៌្មទី១) មិនមានឈាមជ័រជាខ្មែរទេ។ បើតាមលោក ហ៊្សក សឺដែស ថា«ព្រះបាទ សូរ្យវម៌្មជាជានជាតិបរទេស ដែលមកពីប្រទេស ម៉ាឡេស៊ី ដោយឆ្លងកាត់ខ្ពង់រាប កូរ៉ាត់(សព្វថ្ងៃក្នុងទឹកដីថៃ) មកកាន់កម្ពុជា។ គឺដោយសារ ព្រះបាទសូរ្យវម៌្មបានប្រើពាក្យថ្មីមួយក្នុងបរមងាររបស់ព្រះអង្គគឺពាក្យ( កំតួន) ដែលលោក សឺដែសបានគិតថាវាជាបរមងាររបស់ម៉ាឡេស៊ីដែលមានន័យថា (ម្ចាស់) ហើយដោយសារគាត់បានគិតថា សូរ្យវម៌្ម ជាពុទ្ធសាសនិក ហើយពុទ្ធសាសនាជាសាសនាជាដ៏សំខាន់មួយនៅឧបទ្វីបម៉ាឡេ នាសម័យនោះ។ ឥឡូវយើងដឹងថា បរមងារ កំតួន មកពីពាក្យខ្មែរ (តួន - ត្វន= ពាក្យខ្មែរសម័យថ្មីថា ជួន)ហើយមានន័យថា ខ្សែស្រឡាយគ្រួសារខ្លះជាប់ ខ្សែតាមរយៈស្ត្រី។
ប៉ុន្តែ លោក ម៉ៃ ខឺល វ៉ិខឺរី សរសេរក្នុងអត្ថបទរបស់គាត់ («រជ្ជកាលព្រះបាទសូរ្យវម៌្មទី១ និងការបាក់បែករាជវង្សានុវង្សនៅ អង្គរ» The Reign of Suryavarman I and Royal Factionalism at Angkor) ក្នុង ទស្សនាវដ្តី សិក្សាអាស៊ីអាគ្នេយ៍ ភាគ ១៦ លេខ២ ឆ្នាំ ១៩៨៥ ទ.២២៦-២៤៤ បានបញ្ជាក់ថាស្តេច សូរ្យវម៌្មទី១ ពិតជា សមាជិកមួយរូបនៃវរៈជនខ្មែរមួយក្រុមដែលជាប់ទាក់ទងទៅនឹងភូមិភាគឦសាននៃព្រះរាជាណាចក្រ។ រឿងគួរឲ្យចាប់អារម្មណ៍មួយនោះគឺ រាល់ដំណើរ
ការដែលព្រះបាទសូរ្យវម៌្មបាន ប្រើប្រាស់ដើម្បីដណ្តើមរាជ្យនោះ គឺដូចគ្នាខ្លាំងទៅនឹងផែនការរបស់ព្រះបាទជ័យវម៌្មទី ២ កាលពី ២សតវត្សមុន។ សកម្មភាពដំបូងមួយរបស់ព្រះ ស្រីសូរ្យវម៌ទេព(ព្រះបាទសូរ្យវម៌្មទី១) ពេលដែលយាងមកដល់ យសោធរបុរៈ គឺតម្រូវឲ្យនាម៉ឺន ៤០០នាក់ ដែលមានគោរមងារជា «តម្រួច»(ដំរួច)ធ្វើ «វទ្ធប្រតិជ្ញា»=(សច្ចាប្រណិធាន - សម្បថ) ជាសាធារណៈនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ បើតាមគោរមងារនេះ ពួកដំរួចសំដៅលើពួកគ្រប់
គ្រងលើពលចម្បាំង។ក្នុងពាក្យសម្បថនេះ ដំរួចទាំងនេះបានមក
ដល់ព្រះបរមរាជវាំងទើបសង់ថ្មី ដើម្បីថ្លែងថា មានភក្តីភាពចំពោះព្រះអង្គ។

ពាក្យសម្បថនេះមានចារនៅលើសិលាចារឹកមួយ ហើយសិលាចារឹកប្រភេទនេះមានតែមួយគត់ ដែលបានគង់វង់ រហូតដល់សព្វថ្ងៃ។ សិលាចារឹកនេះចែងថាមន្ត្រីទាំងឡាយត្រូវមានភក្តីភាពចំពោះព្រះមហក្សត្រ និងបន្ថែមថា
« ទហយេងតអំបាលនេះ មនតនូវ្វំថ្វេរោះវទ្ធប្រតិជ្ញានេះ រិកម្រតេងផ្ទៃករ៉ោតស្វេយវ្រះ ធម្មរាជចំន្យរស្វមលេងឲ្យរាជភយតយេង វ្វំម្វាយប្រការ។ ទហយេងមានតកបតបិវ្វំផ្គតរោះប្រតិជ្ញា នេះ លេងយេងជាតទ្វាត្រឹសនរក តរាបវ្រះចន្ទ្រាទិត្យមានលេយ។ »

ជាភាសាខ្មែរទំនើប បកប្រែថា«បើសិនជាយើងពុំបានគោរពសម្បថនេះទេ យើងសូមឲ្យគម្តែងផ្ទៃក្រោម (ព្រះរាជា) ដែលសោយ
រាជ្យក្នុងអនាគត ដាក់
ទណ្ឌកម្មដល់យើង កុំ
ឲ្យខ្វះប្រការណាឡើយ។ បើយើងបានប្រព្រឹត្តក្បត់ខុស ពីសម្បថនេះ សូម
ឲ្យយើងទៅកើតនៅឋាននរក៣២ជាន់ រហូតលុះអស់ព្រះអាទិត្យ និង ព្រះចន្ទ្រ។»

Address

Srok Siem Reap

Telephone

+85595489266

Website

Alerts

Be the first to know and let us send you an email when អាជ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to អាជ័យ:

Videos

Share

Nearby media companies


Other Digital creator in Srok Siem Reap

Show All