តោះថតលេង-Tos Thort Leng

តោះថតលេង-Tos Thort Leng ពួកយើងនិងបង្ហាញទីតាំងទេសចរណ៍ក្នុងខេត្តសៀមរាបសម្រាប់បងប្អូនទាំងអស់គ្នាក្នុងគោលបំណងលើកស្ទួយវិស័យទេសចរណ៍

ការស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងការគយគន់ទេសភាពដ៏ស្រស់ត្រកាល គឺពិតជាមានសារះសំខាន់ណាស់ សំរាប់សុខភាពផ្លូវកាយ និង ផ្លូវ...
28/07/2023

ការស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងការគយគន់ទេសភាពដ៏ស្រស់ត្រកាល គឺពិតជាមានសារះសំខាន់ណាស់ សំរាប់សុខភាពផ្លូវកាយ និង ផ្លូវចិត្ត។

ភ្នំក្រោមជាកូនភ្នំមួយមានកំពស់ ១៤០ម៉ែត្រ មានចំងាយប្រហែល១២គីឡូម៉ែត្រ ពីក្រុងសៀមរាប។ ភ្នំក្រោមត្រូវបានក្លាយជាទីពេញនិយម សម្រាប់ភ្ញៀវជាតិ និង អន្តរជាតិ មកទស្សនា ថ្ងៃរាបលិចនាពេលល្ងាច ព្រោះតែសម្រស់ដល់ស្រស់ស្អាតស្ថិតនៅជុំវិញនោះ មានដូចជា បឹងទន្លេសាប វាលស្រែដ៏ធំល្វឹងល្វើយ ក្រុងសៀមរាប ក៏ដូចជាផ្ទះប្រជាជនដែលស្ថិតនៅជុំវិញ ភ្នំផងដែល មិនតែប៉ុណ្ណោះភ្នំក្រោមក៏ជាកន្លែងដ៏ល្អសម្រាប់ស្រស់ស្រូបអាហារពេលល្ងាចជាលក្ខណះ ក្រុមគ្រួសារ ក៏ដូជជាមិត្តភក្រ័ និងអមទៅដោយសម្រស់នៃថ្ងៃអស្តង្គតផងដែល។

សូមជួយ Like Page & Share របស់យើង

រដូវវស្សាបានចូលមកដល់ ក្រឡេកមើលទៅធម្មជាតិនៅតាមវាលស្រែដ៏ស្រស់បំព្រង អមទៅដោយទឹកភ្លៀងដែលបង្អុលចុះមកតិច លាយឡំជាមួយសំលេង សត្វប...
25/07/2023

រដូវវស្សាបានចូលមកដល់ ក្រឡេកមើលទៅធម្មជាតិនៅតាមវាលស្រែដ៏ស្រស់បំព្រង អមទៅដោយទឹកភ្លៀងដែលបង្អុលចុះមកតិច លាយឡំជាមួយសំលេង សត្វបក្សី កង្កែប ក្អាត់ ពិតជាធ្វើអោយ Admin មាន​អារម្មណ៏ស្រស់ស្រាយជាមួយ និង បរិយាកាសបែបធម្មជាតិនេះណាស់

អ្វីគ្រប់យ៉ាងតែងតែមានការប្រែប្រួល តែមនុស្សយើងម្នាក់ៗ តែងតែនៅចងចាំនូវអតីតកាល ក៏ដូចជាអនុស្សារវរីយ៍ដ៏ល្អជាមួយ មិត្តភក្រ័ គ្...
08/07/2023

អ្វីគ្រប់យ៉ាងតែងតែមានការប្រែប្រួល តែមនុស្សយើងម្នាក់ៗ តែងតែនៅចងចាំនូវអតីតកាល ក៏ដូចជាអនុស្សារវរីយ៍ដ៏ល្អជាមួយ មិត្តភក្រ័ គ្រួសារ និង ទីតាំងផ្សេងៗផងដែល​។
នៅថ្ងៃនេះដែល តោះថតលេង-Tos Thort Leng និងនាំបងប្អូនទាំអស់គ្នាអោយបានឃើញនូវទិដ្ឋភាពខ្លះៗ របស់ក្រុងសៀមរាបយើងនាទស្សវត្សរ៍ឆ្នាំ៩០ និង ពេលបច្ចុប្បន្ន។

វាលស្មៅដល់ខៀវស្ងាត់នៅ ប្រសាទសួព្រ័ទ នៅក្នុងបរិវេនរាជធានី យសោធរៈបុរៈ 🌿🍃🌱ប្រាសាទសួគ៌ព្រ័តមានទីតាំងចំពីមុខព្រះពន្លាជល់ដំរីម...
07/07/2023

វាលស្មៅដល់ខៀវស្ងាត់នៅ ប្រសាទសួព្រ័ទ នៅក្នុងបរិវេនរាជធានី យសោធរៈបុរៈ 🌿🍃🌱

ប្រាសាទសួគ៌ព្រ័តមានទីតាំងចំពីមុខព្រះពន្លាជល់ដំរីមានប្រាសាទតូចៗសាងអំពីថ្មបាយក្រៀមចំនួន១២។ នៅពីក្រោយប្រាង្គទាំងនោះមានស្រះទឹកធំចំនួនពីរ និងសំណង់អាគារចំនួនពីរទៀតដែលគេហៅថាប្រាសាទឃ្លាំងខាងជើង និងខាងត្បូង ដែលប្រើប្រាស់សម្រាប់ស្តុងទុកវត្ថុមានតម្លៃពីសម័យមុន។ យោងតាមរបាយការណ៍លោកជីវ តាក្វាន់បញ្ជាក់ថា បើមានគ្រួសារពីរមានក្តីក្តាំនឹងគ្នា ហើយរកកាត់សេចក្តីថានរណាត្រង់វៀចមិនកើត គេធ្វើដូច្នេះ នៅពីមុខវាំងមានប្រាសាទតូចៗចំនួន១២ខ្នង ហើយគេបញ្ជាកូនក្តីឱ្យចូលទៅអង្គុយក្នុងប្រាសាទនេះមួយម្នាក់។ គេអង្គុយតាំងពីរ បី ឬបួនថ្ងៃទៅ បើនរណាជាអ្នកធ្វើខុសនឹងច្បាប់ ពិតជាមានភស្តុតាងលេចឡើងមិនខាន គឺបើមិនចេញកមរមាសទេ ក៏ក្អកក្តៅផ្តាសាយដែរ។ ឯអ្នកទៀងត្រង់ឥតមានផលរមាស់អ្វីឡើយ។គួររំលឹកថាប្រាសាទនេះត្រូវបានឧទ្ទិសថ្វាយព្រះពុទ្ធមហាយាន។

06/07/2023

ជាការពិតណាស់ អ្វីគ្រប់យ៉ាង តែងតែមានការផ្លាស់ប្តូរមិនថា សត្វ មនុស្ស ឫ រុក្ខជាតិឡើង។ ងាកមកមើលខេត្តសៀមរាប កាលពីទស្សវត្សរ៍ឆ្នាំ៩០ មកដល់ ពេលបច្ចុប្បន្ន គឺមានការ ផ្លាស់ប្តូរយ៉ាងគួរអោយកត់សំគាល់ផងដែល។

05/07/2023

🥰🥰🥰

បន្ទាប់ពីការមមារញឹកជាមួយកាងារ មនុស្សយើងម្នាក់ៗ តែងតែត្រូវការពេលវេលាសម្រាប់ខ្លួនឯងក្នុងការបន្ធូអារម្មណ៍ កដូចជាភាពតានតឹងផង...
04/07/2023

បន្ទាប់ពីការមមារញឹកជាមួយកាងារ មនុស្សយើងម្នាក់ៗ តែងតែត្រូវការពេលវេលាសម្រាប់ខ្លួនឯងក្នុងការបន្ធូអារម្មណ៍ កដូចជាភាពតានតឹងផងដែល។

ជាកាពិតណាស់ ការដើរកំសាន្ត និង ផ្តិតយករូបភាពស្អាតៗអមជាមួយ ធម្មជាតិ គឺពិតជាល្អខ្លាំងណាស់ សម្រាប់ យើងទាំងអស់គ្នាដើម្បីទទួលបាននូវភាពស្រស់ស្រាយនៅចុងសប្តាហ៍ផងដែល។

រូបភាពទាំងនេះគឺត្រូវបានផ្តិតយកនៅ បរិវេននៃប្រាសាទបន្ទាយក្តី ដែលជាប្រាសាទមួយត្រូវបាន គ្របដណ្តប់ទៅដោយ ធម្មជាតិដ៏ស្រស់ត្រកាល លាយឡំជាមួយនឹងសម្លេងនៃសត្វបក្សី ជាពិសេសនា វស្សនៈរដូវនេះតែម្តង។

ទីតាំងប្រាសាទ ៖ https://is.gd/banteaykdei

សូមជួយ Like Page & Share របស់យើង​

#ប្រាសាទខ្មែរ #បន្ទាយក្តី

03/07/2023

តើបរិយាកាសបែបណាដែលបងប្អូនទាំងអស់គ្នា ចូលចិត្ត នា វស្សនៈ រដូវនេះ?

ក្រឡេកទៅមើលប្រាសាទបន្ទាយក្តី គឺជាប្រាសាទមួយដែលគ្របដណ្តប់ទៅដោយ ធម្មជាតិយ៉ាងខៀវស្រងាត់ ដែលស្ងិតនៅតាមនៅតាមបណ្តោយផ្លូវវង់តូចនៃតំបន់អង្គរ

ប្រាសាទបន្ទាយក្តី ត្រូវបានកសាងឡើងនៅពាក់កណ្តាលទី២ នៃសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាង និងមិនសូវស្មុគស្មាញ មានខ្លោងទ្វារចំនួន២សម្រាប់ចេញចូលគឺនៅទិសខាងលិចនិងទិសខាងកើត។ ឈ្មោះប្រាសាទបន្ទាយក្តីផ្គុំឡើងដោយពាក្យបន្ទាយបូកនិងពាក្យក្តី។ ពាក្យបន្ទាយត្រូវបានសម្គាល់ថាជាក្រុងឬប្រាសាទរីឯពាក្យក្តីក្លាយមកពីពាក្យកុដិ ដែលក្រោយមកត្រូវបានបញ្ចេញសូរនិងសរសេរជាក្តីវិញ។

#ប្រាសាទខ្មែរ #

ពិបាកនឹងរកកន្លែងដេីម្បីជួបជុំគ្រួសារនៅចុងសប្តាហ៍មែនទេ?បារាយណ៍ទឹកថ្លា គឺកន្លែងដល់ល្អសម្រាប់ សម្រាប់ពុកម៉ែបងប្អូនមកលំហែរកំ...
02/07/2023

ពិបាកនឹងរកកន្លែងដេីម្បីជួបជុំគ្រួសារនៅចុងសប្តាហ៍មែនទេ?

បារាយណ៍ទឹកថ្លា គឺកន្លែងដល់ល្អសម្រាប់ សម្រាប់ពុកម៉ែបងប្អូនមកលំហែរកំសាន្តនាចុងសប្តាហ៍ ជាមួយនឹងគ្រួសា ក៍ដូចជាមិត្តភ័ក្រផងដែល ។ ដោយសារតែផ្ទៃទឹកដ៏ធំ របស់បារាយណ៍មួយនេះ គឺធ្វេីអោយយេីងបានគយគន់នូវទិដ្ឋភាពថ្ងៃរាបលិចនៅពេលល្ងាច ក៍ដូចជាអាចទទួលទានអាហារពេលល្ងាចជាលក្ខណះគ្រួសាអមទៅដោយខ្យល់បរិសុទ្ធដែលបក់មកតិចតិច នាពេលថ្ងៃរាបអស់ស្តង្គត់ផងដែល។

ទីតាំងរបស់រូបភាពខាងក្រោម https://maps.app.goo.gl/EeZYo9v2Jm3DoYtB9?g_st=ic

សូមចុច Like Page របស់ពួកយេីង ដេីម្បីទទួលបានទីតាំង បន្ថែមទៀត ក៏ដូចជារូបភាពស្អាតៗផងដែល។

សូមអគុណ🙏🙏🙏

01/07/2023

អ្នកណាធ្វើបាបចិត្ត Admin ស្រីស្អាត Page តោះថតលេង-Tos Thort Leng ឆាប់ចេញមុខមក
បើចង់អោយ Admin ស្រីស្អាត បាត់សេដ ជួយ Like Page Admin ស្រីស្អាត ម្នាក១ផង 😗😙😚

សួនរំដួលបីទង នៅពេលរាត្រី ជាមួយនឹង អេតមីនស្រីស្អាត របស់ Page តោះថតលេង-Tos Thort Leng 🥰🥰🥰
30/06/2023

សួនរំដួលបីទង នៅពេលរាត្រី ជាមួយនឹង អេតមីនស្រីស្អាត របស់ Page តោះថតលេង-Tos Thort Leng 🥰🥰🥰

ចង់មានកន្លែងដែលមានបរិយាកាសល្អ សម្រាប់ហាត់ប្រាណពេលល្ងាចមែនទេ?សូមណែនាំ សួនរំដួលបីទង ជាកន្លែងដែលមានបរិយាកាសល្អ សម្រាប់បងប្អ...
30/06/2023

ចង់មានកន្លែងដែលមានបរិយាកាសល្អ សម្រាប់ហាត់ប្រាណពេលល្ងាចមែនទេ?

សូមណែនាំ សួនរំដួលបីទង ជាកន្លែងដែលមានបរិយាកាសល្អ សម្រាប់បងប្អូន រត់ ក៏ដូចជាដើរ ហាត់ប្រាណ នាពេលល្ងាច ជាលក្ខណះគ្រួសារ និង មិត្តភ័ក្រផងដែល។

ទីតាំង​ https://is.gd/z0NmHL

Address

Siem Reap
171001

Telephone

+85592231162

Website

Alerts

Be the first to know and let us send you an email when តោះថតលេង-Tos Thort Leng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

Nearby media companies


Other Video Creators in Siem Reap

Show All