មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី, Media/News Company, F56P+379, 141, Krong Saen Monourom, Senmonorom.
(3)

លោក សំ សុគង់, លោក ហៃ វណ្ណា និងអតីតមេដឹកនាំចលនាប្រឆាំង សរុប១៩រូប ត្រូវបានតែងតាំងជាទីប្រឹក្សា និងជំនួយការ សម្តេចតេជោ ហ៊ុន ...
10/12/2024

លោក សំ សុគង់, លោក ហៃ វណ្ណា និងអតីតមេដឹកនាំចលនាប្រឆាំង សរុប១៩រូប ត្រូវបានតែងតាំងជាទីប្រឹក្សា និងជំនួយការ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ លោក សំ សុគង់, លោក ហៃ វណ្ណា និងអតីតមេដឹកនាំចលនា ប្រឆាំងរាជរដ្ឋាភិបាល មកពីបណ្តាគណបក្សប្រឆាំងនានាសរុប១៩រូប ត្រូវបានតែងតាំងជាទីប្រឹក្សា និងជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
តាមរយៈការផ្តល់តួនាទីជាទីប្រឹក្សា និងជំនួយការនេះ បានបង្ហាញឱ្យឃើញ ច្បាស់នូវការផ្តល់ឱកាសរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ អតីតថ្នាក់ ដឹកនាំប្រឆាំង បានរួមចំណែកក្នុងកិច្ចការនានា។ តាមរយៈនយោបាយមិន យកនរណាធ្វើជាសត្រូវ ហើយតែងឱបក្រសោបបែបនេះហើយ ដែលនាំឱ្យបក្សប្រជាជនកម្ពុជា ក្លាយទៅជាបក្សនយោបាយរឹងមាំ និងធំជាងគេនៅកម្ពុជា៕

10/12/2024

ផ្សាយបន្ដផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់មន្ទីរពេទ្យសកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤
https://fb.watch/wniCawK_oT/

ពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ការធ្វើអាជីវកម្មឆ្នាំ២០២៥ មន្ឌលគិរី ៖ នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ លោក លន់ សុភាព អ...
09/12/2024

ពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ការធ្វើអាជីវកម្មឆ្នាំ២០២៥

មន្ឌលគិរី ៖ នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ លោក លន់ សុភាព អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ដឹកនាំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ការធ្វើអាជីវកម្មឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួងពាក់ព័ន្ធ លោកស្រី នាយិការង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលរងស្រុក លោក នាយក ទីចាត់ការហិរញ្ញវត្ថុ លោកនាយកទីចាត់ការលទ្ធិកម្ម​ និងមន្ត្រីជំនាញពាក់ព័ន្ធ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី។

អបអរសាទរ​ ទិវា​ជាតិ-អន្តរជាតិប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ (Anti-Corruption Day) ៩​ វិច្ឆិកា​ ២០២៤
09/12/2024

អបអរសាទរ​ ទិវា​ជាតិ-អន្តរជាតិប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ (Anti-Corruption Day) ៩​ វិច្ឆិកា​ ២០២៤

09/12/2024

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាកំពែងឌីរីយ៉ា (Diriyah) នៅក្នុងរដ្ឋធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤

09/12/2024

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ

មន្រ្តីជាន់ខ្ពស់ នៃនិយ័តករមូលបត្រកម្ពុជា ជម្រុញដល់អាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តមណ្ឌលគិរី  ត្រូវផ្សព្វផ្សាយឱ្យកាន់តែទូ...
09/12/2024

មន្រ្តីជាន់ខ្ពស់ នៃនិយ័តករមូលបត្រកម្ពុជា ជម្រុញដល់អាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តមណ្ឌលគិរី ត្រូវផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីវិស័យមូលបត្រនៅកម្ពុជា ដើម្បីការពារសាធារណជន និងសង្គមជាតិ

មណ្ឌលគិរី៖ នៅក្នុងសិក្ខាសាលា ស្តីពី ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា បានជម្រុញដល់អាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តមណ្ឌលគិរី ត្រូវចូលរួមជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីវិស័យមូលបត្រនៅកម្ពុជា ដែលជាកតាលិករដ៏សំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងសហការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាជីវកម្មក្នុងវិស័យមូលបត្រដែលគ្មានការអនុញ្ញាត ឬអាជ្ញាបណ្ណ ក្នុងគោលដៅការពារសាធារណជន និងសង្គមជាតិទាំងមូល។ សិក្ខាសាលានេះ មានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លន់ សុភាព អភិបាលរងខេត្ត រួមទាំងមន្រ្តីរាជការជាច្រើនរូប
ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា សិក្ខាសាលានាពេលនេះ គឺចង់ឱ្យប្រជាពលរដ្ឋរបស់យើងយល់ដឹងពីការវិនិយោគលើវិស័យមូលបត្រ ដោយអនុវត្តឱ្យបានត្រឹមត្រូវជាមួយក្រុមហ៊ុនវិនិយោគមានច្បាប់ទំលាប់ត្រឹមត្រូវ។ ឯកឧត្តម អគ្គនាយករង បន្ថែមថា ទន្ទឹមនឹងភាពរីកចម្រើននៃវិស័យមូលបត្រ ក៏មានជនខិលខូចមួយចំនួន បានឆ្លៀតឱកាសឆបោក ប្រជាពលរដ្ឋឱ្យដាក់ប្រាក់វិនិយោគក្នុងរូបភាពនៃការវិនិយោគលើវិស័យមូលបត្រជាដើម។ ឯកឧត្តម បានណែនាំដល់សារធារណៈជនទូទៅ សូមកុំខ្លាចចំពោះការវិនិយោគ ប៉ុន្តែត្រូវធ្វើការវិនិយោគដោយត្រឹមត្រូវ ដែលនឹងផ្តល់នូវការរីកចម្រើន និងកំណើនហិរញ្ញវត្ថុ។ សូមវិនិយោគលើផលិតផលស្របច្បាប់ជាមួយនឹងក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីអាជ្ញាធរ និយ័តករមានសមត្ថកិច្ច ហើយត្រូវប្រុងប្រយ័ត្នចំពោះគម្រោងវិនិយោគ ឬការផ្សព្វផ្សាយដើម្បីកៀរគរទុនវិនិយោគ ដែលសន្យាផ្ដល់នូវប្រាក់ចំណេញខ្ពស់ខុសប្រក្រតី ព្រោះការវិនិយោគ ឬការផ្សព្វផ្សាយទាក់ទាញសាធារណជនឱ្យដាក់ប្រាក់បែបនេះ អាចជាការឆបោក។

លោក លន់ សុភាព អភិបាលរងខេត្ត បានឱ្យដឹងថា សិក្ខាសាលាផ្សព្វផ្សាយនាឱកាសនេះ គឺពិតជាមានសារៈសំខាន់ ក្នុងការចែករំលែកព័ត៌មាន បទពិសោធន៍ និងក្របខណ្ឌគតិយុត្ត ពាក់ព័ន្ធនឹងវិស័យមូលបត្រ និងដើម្បីឱ្យអាជ្ញាធរមូលដ្ឋានរបស់ខេត្ត មានការយល់ដឹងកាន់តែច្បាស់ ដើម្បីបន្តធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យយល់ដឹងអំពីសកម្មភាព អាជីវកម្មមូលបត្រត្រឹមត្រូវតាមច្បាប់ និងសកម្មភាពអាជីវកម្មបណ្តាក់ទុនរកស៊ីដែលខុសច្បាប់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ប្រយោជន៍សាធារណៈ និងខាតបង់លុយកាក់របស់បងប្អូនប្រជាពលរដ្ឋ៕

(អត្ថបទដោយ លោក បុត្រ សុភ័ក្រ រូបភាពលោក គិន បូរ៉ែន)

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យនិស្សិតឥស្លាម ដែលកំពុងសិក្សានៅព្...
09/12/2024

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យនិស្សិតឥស្លាម ដែលកំពុងសិក្សានៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត ចូលជួប និងថតរូបអនុស្សាវរីយ៍ ក្រោមបរិយាកាសដ៏រីករាយ និងស្និតស្នាលនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤៕

09/12/2024

កូនសត្វដំរីព្រៃអាភ័ព្វ ១ក្បាល រត់តាមបណ្តោយផ្លូវ មករកជំនួយសង្គ្រោះបន្ទាន់ ពីមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ ខេត្តមណ្ឌលគិរី

ឯកឧត្តម​ ថង​ សាវុន​ អភិបាលនៃគណៈអភិបាលខេត្ត​ ដឹកនាំកិច្ចប្រជុំការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរីមណ្ឌលគិរី​ ៖​ នា...
09/12/2024

ឯកឧត្តម​ ថង​ សាវុន​ អភិបាលនៃគណៈអភិបាលខេត្ត​ ដឹកនាំកិច្ចប្រជុំការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី

មណ្ឌលគិរី​ ៖​ នាព្រឹកថ្ងៃទី​៩​ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ថង​ សាវុន​
អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី​ បាន​ដឹកនាំបេីកកិច្ចប្រជុំការងារគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្ត​ ដោយមានការចូលរួមពីសំណាក់​ លោក​ ព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងខេត្ត​-លោក​ អនុប្រធានសាលាដំបូងខេត្តមណ្ឌលគិរី​ លោក​ អភិបាលរងខេត្ត​ នាយក-នាយករងរដ្ឋបាលខេត្ត​ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ លោក​ លោកស្រីប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត​ អាជ្ញាធរក្រុង-ស្រុកទាំង៥​ សមាជិក​ សមាជិកាមន្រ្តីជំនាញជាច្រេីនរូបផងដែរ​ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅ​ សាលប្រជុំ​ អគារ​ "គ"​ ។
អត្ថបទ​ដោយ ង៉ាច​ គេន​ និងរូបភាព

09/12/2024

សូមរីករាយស្ដាប់កម្សាន្ដបទ ៖ ទិវាជាតិ-អន្ដរជាតិ ប្រឆាំងអំពើពុករលួយ ៩ ធ្នូ
ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ បណ្ឌិត អេង កេងឈុន
និពន្ធទំនុកតាមលំនាំដើម ៖ ឯកឧត្តម ហ៊ឹម សុភា(នភា)
សម្រួលបទភ្លេង ៖ លោក វ៉ាង ប៉ូលីន
លំនាំបទ ៖ ដើមដូងព្រលឹងស្នេហ៍
ច្រៀងដោយ ៖ លោក ជិន វឌ្ឍនា
កាត់តវីដេអូ ៖ លោក សាន សុធា
ផ្នែកអក្ខរាវិរុទ្ធ ៖ លោក ស៊ុំ សំអាត
ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន

09/12/2024

សូមរីករាយស្ដាប់កម្សាន្ដបទ ៖ ៩ ធ្នូ ទិវាជាតិ-អន្ដរជាតិ ប្រឆាំងអំពើពុករលួយ
និពន្ធទំនុកតាមលំនាំដើម និងដឹកនាំផលិត ៖ បណ្ឌិត អេង កេងឈុន
សម្រួលបទភ្លេង ៖ តន្ត្រីក្រសួងព័ត៌មាន
លំនាំបទ ៖ អូនគិតដល់បង
ច្រៀងដោយ ៖ កញ្ញា ផន ស្រីឃួច
កាត់តវីដេអូ ៖ លោក លី វិចិត្រ
ផ្នែកអក្ខរាវិរុទ្ធ ៖ លោក ស៊ុំ សំអាត
ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន

09/12/2024

សូមទស្សនាព័ត៌មាន ក្រសួង​មុខងារសារធារណ: រៀបចំសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី នៅខេត្តមណ្ឌលគិរី

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ថ្វាយព្រះឋានៈ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជាសម្តេចព្រះអគ្គមហាសង្ឃរា...
09/12/2024

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ថ្វាយព្រះឋានៈ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ថ្វាយព្រះឋានៈ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ជា «សម្តេចព្រះមហាសុមេ...
09/12/2024

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ជា «សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា»

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈសម្តេចព្រះវ័នរ័ត ណយ ច្រឹក ឡើងជា សម្តេចព្រះពោធិវ័ង្ស...
09/12/2024

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈសម្តេចព្រះវ័នរ័ត ណយ ច្រឹក ឡើងជា សម្តេចព្រះពោធិវ័ង្ស សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា»

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈសម្តេចព្រះឧត្តមវង្សា មួង រ៉ា ជា «សម្តេចព្រះវ័នរ័ត ព...
09/12/2024

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈសម្តេចព្រះឧត្តមវង្សា មួង រ៉ា ជា «សម្តេចព្រះវ័នរ័ត ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ជា «សម្តេចព្រះ...
09/12/2024

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ជា «សម្តេចព្រះសង្ឃ នាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា»

Address

F56P+379, 141, Krong Saen Monourom
Senmonorom
110501

Website

Alerts

Be the first to know and let us send you an email when មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share