មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ Pursat Provincial Health Department

  • Home
  • Cambodia
  • Pursat
  • មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ Pursat Provincial Health Department

មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ Pursat Provincial Health Department asb

នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ងួន ប៉ោសេង ជា អភិបាលរងខេត្ត តំណាងអោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធ...
25/12/2024

នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ងួន ប៉ោសេង ជា អភិបាលរងខេត្ត តំណាងអោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចូលរួមសហការជាមួយគណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃ គ.វ.ជ. ចុះវាយតម្លៃនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាព មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

ឯកឧត្តម សៀត វិចិត្រ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈកម្មការបច្ចេកទេសអន្តរក្រសួង និងក្រុមការងារលេខាធិការនៃ គ.វ.ជ. ចុះអនុវត្តការវាយតម្លៃនៅទីតាំងជាក់ស្ដែងបេក្ខភាព មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ជាលទ្ធផល ដោយសារមានការសហការយ៉ាងល្អ ពីគ្រប់ភាគីពាក់ព័ន្ធ គណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃ គ.វ.ជ. បានធ្វើការចុះវាយតម្លៃជាក់ស្ដែងដល់ទីតាំង បានបញ្ចប់ដោយជោគជ័យ និងប្រកបដោយបរិយាកាសរីករាយ៕

កិច្ចប្រជុំពិភាក្សា និងប្រមូលធាតុចូលស្តីពី សេចក្តីព្រាងបឋមប្លង់គោលប្រើប្រាស់ដីនៅស្រុកវាលវែង។
23/12/2024

កិច្ចប្រជុំពិភាក្សា និងប្រមូលធាតុចូលស្តីពី សេចក្តីព្រាងបឋមប្លង់គោលប្រើប្រាស់ដីនៅស្រុកវាលវែង។

នាថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជន...
23/12/2024

នាថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពជា (ស.គ.ស.ស.យ.ក) សរុបចំនួន ២៧១នាក់ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត៖ ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានចុះទៅពិនិត្យ និងព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងផ្តល់អាហារបំប៉ន ដោយឥតគិតថ្លៃ ជូនដល់សិស្សានុសិស្ស ស្ថិតនៅក្នុងបរិវេណវិទ្យាល័យកោះស្វាយ ភូមិកោះស្វាយ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយមានកិច្ចសហការជាមួយអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ស.ស.យ.ក ក្រុមហ៊ុននំស្រួយលីលី និងនំប៉័ងបាយ័ន។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងឱកាសនោះដែរក៏មានការចូលរួម ឯកឧត្តមវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាល និងជាប្រធានប្រតិបត្តិសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ឯកឧត្តម លី ចាន់សុភក្តី អនុរដ្ឋលេខាធិការនៃក្រសួងផែនការ សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក អនុប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក លោក សំ ណារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក និងជាអនុប្រធានអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្តពោធិ៍សាត់ លោក លោកស្រី ជាអភិបាលរងនៃគណៈអភិបាលខេត្ត ស្រុក លោកមេឃុំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតក៏បានចូលរួមក្នុងឱកាសនេះផងដែរ ។ ការពិនិត្យ និងព្យាបាលជំងឺក្នុងរយៈពេល០១ថ្ងៃនេះ ជាលទ្ធផលសរុបចំនួន ២ ៣៦៩ ករណី/អង្គ/នាក់ ក្នុងនោះរួមមាន៖

០១- ជំងឺទូទៅ បានចំនួន ៣៨៨នាក់
០២- ជំងឺបេះដូង និងសរសៃឈាម បានចំនួន ៦៥នាក់
០៣- ជំងឺមនុស្សចាស់ បានចំនួន ១៧០នាក់
០៤- ជំងឺត្រចៀក ច្រមុះ បំពង់ក បានចំនួន ៨៥នាក់ បំពាក់ឧបករណ៍សំលេង (គ ថ្លង់) បានចំនួន ១០ ករណី
០៥- ជំងឺភ្នែក បានចំនួន ៣០២នាក់
០៦- ជំងឺសើស្បែក និងកាមរោគ បានចំនួន ៥៥នាក់
០៧- ជំងឺកុមារ បានចំនួន ១០៥នាក់
០៨- ជំងឺវះកាត់ និងរោគសន្លាក់ បានចំនួន ៨៥នាក់ ក្នុងនោះវះកាត់តូចបានចំនួន ០៨ករណី
០៩- ពិនិត្យអេកូសាស្ត្រ បានចំនួន ៤៥នាក់
១០- ពិនិត្យរោគស្ត្រី និងពិនិត្យផ្ទៃពោះ បានចំនួន ៣៥នាក់
១១- ជំងឺមាត់-ធ្មេញ បានចំនួន ១៥០នាក់
១២- ផ្នែកមន្ទីរពិសោធន៍ បានចំនួន ១០៥នាក់
១៣- ជំងឺផ្លូវចិត្ត បានចំនួន ៣៥នាក់
១៤- អប់រំសុខភាពសាធារណៈ បានចំនួន ១១០នាក់
១៥- ជំងឺតម្រងនោម បានចំនួន ៤៥នាក់
១៦- ជំងឺទឹកនោមផ្អែម បានចំនួន ២១នាក់
១៧- ពិនិត្យបឋម និងវាស់សម្ពាធឈាម បានចំនួន ៥៥០នាក់
១៨- បានបញ្ជូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ បានចំនួន ០១នាក់

សិក្ខាសាលាឆ្លុះបញ្ចាំងរបស់ក្រុមការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ រដ្ឋបាលក្រោមជាតិ នៅសាលប្រជុំសាលាខេត្ត នាថ្ងៃ...
23/12/2024

សិក្ខាសាលាឆ្លុះបញ្ចាំងរបស់ក្រុមការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ រដ្ឋបាលក្រោមជាតិ នៅសាលប្រជុំសាលាខេត្ត នាថ្ងៃចន្ទ ទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមអធិបតី ភាព ឯកឧត្តម លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់

💐ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤💐🙏សូមថ្លែងអំណរគុណ ក្រុមគ្រូពេទ្យ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា របស់ឯកឧត្តម ហ៊...
22/12/2024

💐ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤

💐🙏សូមថ្លែងអំណរគុណ ក្រុមគ្រូពេទ្យ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន២៧៥នាក់ ដឹកនាំដោយ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជិត២០០០នាក់ ក្នុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

21/12/2024
20/12/2024
19/12/2024
នាព្រឹកម៉ោង០៨ ០០នាទី ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ -​ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់កិច្ចប្រជុំពិភាក្សាសំណេះសំណាលរវាង​ មន...
18/12/2024

នាព្រឹកម៉ោង០៨ ០០នាទី ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ -​ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
កិច្ចប្រជុំពិភាក្សាសំណេះសំណាលរវាង​ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលជាមួយដៃគូអភិវឌ្ឍ មូលនិធិកូហ្វី​ (KOFIH) លើកិច្ចសហប្រតិបត្តិការសិក្សាលទ្ធភាព ស្តីពីជំងឺមិនឆ្លងដំណាក់កាលទី២ ។

សន្និសីទអេពីដេមីសាស្រ្តប្រចាំឆ្នាំ និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលអេពីដេមីសាស្រ្តអន...
18/12/2024

សន្និសីទអេពីដេមីសាស្រ្តប្រចាំឆ្នាំ និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលអេពីដេមីសាស្រ្តអនុវត្តកម្រិតមធ្យមជំនាន់ទី២
=============

ខេត្តសៀមរាប៖ នៅថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបាននូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក “សន្និសីទអេពីដេមីសាស្រ្តប្រចាំឆ្នាំ និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលអេពីដេមីសាស្រ្តអនុវត្តកម្រិតមធ្យមជំនាន់ទី២ (វគ្គ៩ខែ)” ដែលរៀបចំដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។

សន្និសីទអេពីដេមីសាស្រ្តប្រចាំឆ្នាំ ផ្តោតទៅលើគោលបំណងសំខាន់ៗ៖
-ចែករំលែកនូវបទពិសោធន៍ លទ្ធផលបានមកការអង្កេតស្រាវជ្រាវ និងឆ្លើយតបព្រឹត្តការណ៍សុខភាពសាធារណៈ ការ (outbreak investigation and response) សិក្សាបែបវិទ្យាសាស្រ្ត (Case Study ) ការវិភាគទិន្នន័យប្រព័ន្ធតាមដាន(surveillance data analysis) និងការវាយតម្លៃលើប្រព័ន្ធតាមដាន (surveillance evaluation)
-ពិនិត្យមើលឡើងវិញសកម្មភាព នៃផែនការយុទ្ធសាស្រ្តជាតិអេពីដេមីសាស្រ្តអនុវត្តន៍ ២០២៣-២០៣០ (National Strategic Plan on Field Epidemiology Training Program)
-ពិនិត្យឡើងវិញនូវតួនាទី ភារកិច្ចនៃក្រុមប្រឹក្សាភិបាលកម្មវិធីបណ្តុះបណ្តាលអេពីដេមីសាស្រ្តអនុវត្តបច្ចុប្បន្ន
-ប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជំនាន់ទី២ និងប្រគល់ប័ណ្ណសរសើរជូនដល់គណៈគ្រប់គ្រងវគ្គ និងលោកគ្រូ អ្នកគ្រូ។

សន្និសីទអេពីដេមីសាស្រ្តប្រចាំឆ្នាំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមវរជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឯកឧត្តមប្រធានមន្ទីរសុខាភិបាល និងលោក លោកស្រី នាងកញ្ញា តំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានចំណុះក្រសួងសុខាភិបាល មជ្ឍមណ្ឌលជាតិ វិទ្យាស្ថានជាតិសុខភាពសាធារណៈ សកលវិទ្យាល័យភូមិន្ទកសិកម្ម តំណាងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ និងអង្គការដៃគូអភិវឌ្ឍន៍ចំនួន ៣រួមមាន៖ WHO, US-CDC, SAFETYNET ដែលមានចំនួនសរុបច ១១៩នាក់។

សូមគោរពជូនដំណឹង លោក អ៊ុំប្រុស ស្រី លោកពូ អ្នកមីង ព្រមទាំងបង ប្អូនដែលមកទទួលសេវានៅមណ្ឌលសុខភាព បឹងកន្ទួតមេត្តាខាន់តីនៅការរង...
17/12/2024

សូមគោរពជូនដំណឹង លោក អ៊ុំប្រុស ស្រី លោកពូ អ្នកមីង ព្រមទាំងបង ប្អូនដែលមកទទួលសេវានៅមណ្ឌលសុខភាព បឹងកន្ទួតមេត្តាខាន់តីនៅការរងចាំយូរជាងមុន ដោយសារក្រសួងតម្រូវអោយបំពេញប្រព័ន្ធ (PMRS)គ្រប់អ្នកជំងឺ និងតម្រូវអោយសួររក អ្នកជូន ឬសាច់ញាតិអ្នកជំងឺព្រមទាំងលេខទូស័ព្វថែមទៀតផង (យឺតឬយូរនេះ មួយខែឬពីរកន្លងមកចាប់ពីខែ មករា ២០២៥ ប្រព័ន្ធ PMRS fullឬពេញលក្ខណះនិងលែងយឺតហើយ. សូមអរគុណ៕

ការផ្ដល់ប្រឹក្សាធ្វើឲ្យអតិថិជនមានទំនុកចិត្តក្នុងការមកចូលរួមទទួលសេវា សូមលោកអ្នកត្រូវមកទទួលសេវានៅ សេវាសុខភាពសាធារណះ ជាទីទុ...
17/12/2024

ការផ្ដល់ប្រឹក្សាធ្វើឲ្យអតិថិជនមានទំនុកចិត្តក្នុងការមកចូលរួមទទួលសេវា សូមលោកអ្នកត្រូវមកទទួលសេវានៅ សេវាសុខភាពសាធារណះ ជាទីទុកចិត្ចខ្ពស់

នារសៀលថ្ងៃទី ១៦ ខែធ្នូ​ ឆ្នាំ២០២៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា​​ ក្រោមអធិប...
17/12/2024

នារសៀលថ្ងៃទី ១៦ ខែធ្នូ​ ឆ្នាំ២០២៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា​​ ក្រោមអធិបតីភាពលោកវេជ្ជ. ខូយ ឌី ប្រធានមន្ទីរសុខាភិបាល បានបង្កើតវគ្គផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនៅសាលាវិទ្យាល័យពោធិ៍សាត់សម្រាប់គ្រូបង្រៀន ស្តីពីជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមហារីកមាត់ស្បូន ក្រោមការគាំទ្រដោយដៃគូរអភិវឌ្ឍមូលនិធិ KOFIH ជាលទ្ធផលមានការចូលរួមពីលោកគ្រូ អ្នកគ្រូសរុប ៨១នាក់ (ស្រី ៤៦នាក់) ។

នាព្រឹកថ្ងៃទី ១៧ ខែធ្នូ​ ឆ្នាំ២០២៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត​​ ក្រោមអធិបត...
17/12/2024

នាព្រឹកថ្ងៃទី ១៧ ខែធ្នូ​ ឆ្នាំ២០២៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត​​ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាល និងលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងនគរបាលខេត្ត បានរៀបចំវគ្គផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង ស្តីពីជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមហារីកមាត់ស្បូន ដល់មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត ក្រោមការគាំទ្រដោយដៃគូរអភិវឌ្ឍមូលនិធិ KOFIH ជាលទ្ធផលមានការចូលរួមពីលោក-លោកស្រី មន្ត្រីនគរបាលចំនួន ១០៣នាក់ (ស្រី ៥៣នាក់) ។

Address

Pursat
Pursat
150603

Alerts

Be the first to know and let us send you an email when មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ Pursat Provincial Health Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share