អនាគតថ្មី

អនាគតថ្មី លោក សេង រាជសី ចាងហ្វាងការផ្សាយ ហើយ ក៏ជា ស្ថាបនិក ផ្តួចផ្តើមគំនិត នៃការបង្កើតនូវគេហទំព័រ អនាគតថ្មី ។

លោក សេង រាជសី

ទាក់ទងទៅនឹងការបង្កើតនូវ សារព័ត៌មាន អនាគតថ្មី នេះផងដែរ អនាគតថ្មី បានបង្កើត នូវច្បាប់មួយចំនួន សំរាប់ ក្រុមការងារ របស់ពួកយើង អនុវត្តន៍ក្នុង សា្ថប័ន ដូចខាងក្រោម៖

ក្រមសីលធម៌
ចំណុចស្នូលសំខាន់នៃបេសកកម្មរបស់សារព័ត៌មាន អនាគតថ្មី ការប្រកាន់ខ្ជាប់នូវបទដ្ឋានដ៏ខ្ពង់ខ្ពស់នៃវិជ្ជាជីវៈសារព័ត៌មាន។

ក្រុមការងារ របស់អនាគតថ្មី ទាំងអស់ (រួមទាំងអ្នកដែលប្រមូល អ្នកចុះផ្សាយ ឬអ្នកចែកចាយនូវសេចក្ដីរាយការណ៍ រប

ស់អនាគតថ្មី) ត្រូវតែប្រកាន់នូវវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌ ទៅតាមគោលការណ៍ជាមូលដ្ឋានគ្រឺះដូចតទៅ៖
១.ព័ត៌មាន ឬ សេចក្ដីរាយការណ៍ របស់អនាគតថ្មី ត្រូវតែសុក្រឹត យុត្តិធម៌ និងមានឯករាជ្យភាព។
២.ក្រុមការងារយកព័ត៌មានរបស់អនាគតថ្មី ត្រូវតែរក្សានូវរបៀបនិយាយដើម្បីជៀសវាងនូវការបង្កជម្លោះ ការឃោសនា ឬការប្រមាថលើជនណា ក្រុមណា ឬរដ្ឋាភិបាលណាមួយ។
៣.ក្រុមការងារយកព័ត៌មាន អនាគតថ្មី មិនត្រូវប្រដៅ ញុះញង់ ឬមើលងាយអ្នកទស្សនាឡើយ។
៤.ក្រុមការងារយកព័ត៌មាន អនាគតថ្មី ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យសេរី មានការផ្សព្វផ្សាយព័ត៌មានដោយសេរី និងផ្តល់នូវ រិះគន់ បញ្ចេញមតិ និងទស្សនៈផ្សេងពីគ្រប់មជ្ឈដ្ឋាន ក្នុងន័យកែលំអរ។
៥.ក្រុមការងារយកព័ត៌មាន អនាគតថ្មី មិនត្រូវបញ្ចូលពាក្យចចាមអារាម និងព័ត៌មានដែលមិនមានភស្តុតាងគ្រប់គ្រាន់ទៅក្នុងសេចក្ដីរាយការណ៍ ឬ ព័ត៌មានរបស់ខ្លួនឡើយ។
៦.ប្រសិនបើក្រុមការងារ អនាគតថ្មី មានកំហុសក្នុងការផ្សាយវីដេអូរ ឬផ្សាយលើគេហទំព័រ ក្រុមការងារនោះត្រូវទទួលកំហុស ហើយកែតម្រូវជាបន្ទាន់ ។
៧. ក្រុមការងារយកព័ត៌មាន អនាគតថ្មី ត្រូវតែប្រាប់ពីប្រភពឲ្យបានច្បាស់ ពេញលេញ នៅពេលដែលប្រើប្រាស់ផ្នែកណាមួយនៃព័ត៌មានពីអង្គភាព ព័ត៌មានដទៃ ឬបទសម្ភាសន៍ សេចក្តីរាយការណ៍ ឬអ្វីៗដទៃទៀតពីប្រព័ន្ធផ្សព្វផ្សាយពីស្ថាប័ណ្ណដទៃ។
៨.ក្រុមការងារយកព័ត៌មាន អនាគតថ្មី ត្រូវរក្សានូវឯករាជ្យរបស់ខ្លួនពីគណបក្សនយោបាយ ក្រុមប្រឆាំង អង្គការក្រៅប្រទេស និងអង្គការសាសនានានា។
៩.ទាក់ទងនឹង នយោបាយ វាគឺជាអាយុជីវិត នៃក្រុមការងារយើង ក៏ដូចជាប្រទេសយើងទាំងមូល ដូចនេះ គ្រប់ គណបក្សនយោបាយ នយោបាយ ទាំងអស់អាច មានសិទ្ធិ ស្នើសុំ អោយ សារព័តមាន អនាគតថ្មី ផ្សាយពី គោល នយោបាយ ឬ សកម្មភាពជួយសង្គមជាតិ ប្រជាជន របស់បក្ស ខ្លូន អោយប្រជាពលរដ្ឋទូទាំងប្រទេសធ្វើកាស្វែងយល់ (មិនប្រកាន់ និន្នាការ នយោបាយទៅលើបក្ស ណាមួយឡើយ)។
១០.ក្រុមការងារ អនាគតថ្មី មិនត្រូវលាក់អត្តសញ្ញាណខ្លួន ត្រូវតែបញ្ជាក់ ឬ បង្ហាញ អត្តសញ្ញាណ របស់ខ្លួន ដែលអង្គភាព អនាគតថ្មី បានផ្តល់ជូន នៅពេល ចុះយកព័ត៌មាន។

រក្សាសិទ្ធិ © ២០១៧ អនាគតថ្មី ។ បោះពុម្ពផ្សាយបន្តដោយមានការអនុញ្ញាតពី អនាគតថ្មី ដែលមានអាសយដ្ឋានៈ ភូមិក្បាល ស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គេហទំព័រៈ www.ank-news.com។

ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក...
27/12/2024

ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ!

22/12/2024

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថនប្រើរយៈពេលវេលាចំនួន ៣ ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី ១៨ ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន ១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត។

ក្រុងប៉ោយប៉ែត : ថ្ងៃ២១ ធ្នូ ឆ្នាំ២០២៤

ក្រុងប៉ោយប៉ែត  :  ក្រោយពីទទួលបានព័ត៌មានតាមបណ្ដាញសង្គមមួយចំនួនថាមានការលេង ល្បែងស៊ីសងចាក់បាល់ តាមទូរទស្សន៍ កាលពីថ្ងៃទី ២១ ...
22/12/2024

ក្រុងប៉ោយប៉ែត : ក្រោយពីទទួលបានព័ត៌មានតាមបណ្ដាញសង្គមមួយចំនួនថាមានការលេង ល្បែងស៊ីសងចាក់បាល់ តាមទូរទស្សន៍ កាលពីថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២៤ នោះ ហើយនៅព្រឹកថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២៤ នេះកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតដឹកនាំដោយ លោក រ៉ែន សុភ័ក្រ អធិការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងចុះពិនិត្យទីតាំងមួយកន្លែងនោះស្ថិតនៅក្នុងភូមិក្បាលស្ពាន ១ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នៅពេលដែលសមត្ថកិច្ចចុះទៅពិនិត្យទីតាំងកន្លែងដែលថាមានការផ្សព្វផ្សាយថាមានល្បែងសុីសងភ្នាល់បាល់នោះ ឃើញថា មិនមានអ្វីសោះសូមជ្រាបជាព័ត៌មាន ។

21/12/2024

សូមអញ្ជើញទស្សនា បទ : ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព ស្នាដៃនិពន្ធដោយ សម្តេចតេជោ ហ៊ុន សែន ដឹកនាំផលិតដោយ ៖ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ហ៊ុន ហេង បច្ចេកទេសតន្ត្រី ៖ ឯកឧត្តម ម៉ែន សាខន ច្រៀងដោយលោក ៖ លោក ឌៀប សិទ្ធសុធា-អ្នកនាង សុន ស្រីពេជ្រ បច្ចេកទេសរូបភាព ៖ តុលា សុភា លំនាំបទ ៖ ស្រអែមនឹកបង ផលិតដោយ​​ : KFS

លោក មាស ដារា ប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដីនគររូបនិយកម្មខេត្តជំនួសលោកអាងណារិទ្ធ ទៅបំពេញភារកិច្ចនៅក្រសួងខេ...
20/12/2024

លោក មាស ដារា ប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដីនគររូបនិយកម្មខេត្តជំនួសលោកអាងណារិទ្ធ ទៅបំពេញភារកិច្ចនៅក្រសួង

ខេត្តបន្ទាយមានជ័យ : ល្ងាច ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៤ នេះនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រកាស លោក មាស ដារា ចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដីនគររូបនិយកម្ម និងសំណង់ ជំនួសលោកអាងណារិទ្ធ ទៅបំពេញភារកិច្ចនៅក្រសួងរៀបចំដែនដីនគររូបនិយកម្ម។ ពិធីប្រកាសចូលកាន់មុខតំណែងនោះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ថ្នាក់ក្រសួង ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួង រៀបចំដែនដីនគររូបនិយកម្ម និងសំណង់ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ អង្គភាព៣ស្ថាប័ណ្ណ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ និងប្រធានមន្ទីរ និងមន្ត្រីសុរិយោដី ចូលរួម ប្រហែល ៣០០នាក់។
ជាកិច្ចចាប់ផ្តើម លោក សេងសុវណ្ណរតនា អគ្គនាយករងរដ្ឋបាលនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួង រៀបចំដែនដីនគររូបនីយកមក្ម បានឡើងអានអនុក្រត្យលេខ ៨៦៩ អនក្រ .តត ត្រូវបានតែងតាំង លោក មាស ដារា ចូលកាន់មុខតំណែង ជាប្រធានមន្ទីររៀបចំដែនដីនគររូបនិយកម្មខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។និងដីកាលេខ ០៦៧/២៤ ដក តត ត្រូវបានតែងតាំង លោក យឹម មករា លោក អ៊ុំ វិណារ៉ា លោកប៊ុន វន្ថា ជា អនុប្រធានមន្ទី រៀបចំដែនដីនគររូបនិយកម្មនិងសំណង់ខេត្តបន្ទាយមានជ័យ តែងតាំង លោក អ៊ឹមភី រីប៉ូ ប្រធានការិយាល័យរដ្ឋបាល និងលោកឆាយ សុវណ្ណា ប្រធានការិយាល័យសុរិយោដីនិងភូមិសាស្ត្រ។
ក្នុងពិធីនោះ លោកមាសតារា បានមានប្រសាសន៍ថា ក្រោយពីលោកបានចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដីនគររូបនិយកម្មរួចមក លោកនិងខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងមានប្រសិទ្ធិភាពខ្ពស់ ក្នុងនោះ លោកនិងខិតខំដឹកនាំមន្ត្រីរៀបចំដែនដីនគរូបនិយកម្មសំណង់ និងសូរិយោដី ខេត្តទាំងអស់ជួយរកដំណោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋឲ្យបានរលូនទៅថ្ងៃមុខផងដែរ។
ក្នុងពិធីនេះ ឯក ឧត្តម អ៊ុំ រាត្រី សង្ឃឹមយ៉ាងមុតម៉ាំថា លោកប្រធានមន្ទីរសុរិយោដីខេត្តថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការល្អនិងរឹងមាំ ជាមួយមន្ទីរអង្គភាពដែលពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការងារឲ្យបានល្អប្រសើរ ជាពិសេសត្រូវពង្រឹងកិច្ចសហការផ្ទៃក្នុងជាមួយមន្ត្រីក្រោមឱវាទ ដោយយកគំរូតាមលោកប្រធានចាស់ៗ ។
ឯកឧត្តម ទេព ធន បានមានប្រសាសន៍ថាការផ្ទេរភារកិច្ចលោក
មាសតារា មកជាប្រធានដែនដីនគរូបនិយកម្មសំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យ ជំនួសលោក អាង ណារិទ្ធជាប្រធានដែនដីនគរូបនិយកម្មសំណង់ និងសូរិយោដីចាស់ដែលត្រូវផ្លាស់ប្តូរឲ្យទៅបំពេញការងារនៅក្រសួងមិនអាចប្រកែកបាន។
ឯកឧត្តម ទេព ធន បានអបអរសាទរដល់ លោកមាសតារា
ដែលថ្នាក់លើផ្តល់សេចក្តីទុកចិត្តនិងប្រគល់ភារកិច្ច ហើយចូលកាន់តំណែងពេលនេះលោកបានណែនាំបន្ថែនឲ្យមន្ត្រីទាំងសូរិដីនគរូបនិយកម្មសំណងទាំងអស់ត្រូវពង្រឹងការដឹកនាំ គ្រប់គ្រង ហើយធានាបានការវិវាទដីធ្លីឲ្យបានរលូនពោលគឺត្រូវធ្វើឲ្យបានជាអតិបរមា។
ក្នុងនោះលោកបានធ្វើការ កោតសរសើរ​និង​វាយតំ​លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​មន្ទីររៀបចំដែនដីនគរូបនីយកម្ម និង​សំណង់ ដែល​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការកសាង​ធនធានមនុស្ស សំដៅ​ពង្រឹងសមត្ថភាព​ជំនាញ​បង្កើត​កាទទួលខុសត្រូវ​ចំពោះ​តួនាទី​និង​ភារកិច្ច​ក្នុ​ងការបំរើ​ប្រជាពលរដ្ឋ​ក៏ដូចជា​ប្រទេសជាតិ ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់​។​
លោកបាន​ថ្លែង​អំណ​គុណ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ស្វែងយល​អំពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខ​ណះ​ជា​ប្រព័ន្ធដើម្បីពិនិត្យថាតើការចុះបញ្ជីមានលក្ខណៈ​ជា​ប្រព័ន្ធ មាន​ភាព​សុ​ក្រឹត្យ​ទាំង​ការងារ​បច្ចេកទេស និង​ផ្លូវច្បាប់​ត្រឹមត្រូវហើយ
រួមចំណែក នូវ​សុ​វត្តិភាព នៃ​ការកាន់កាប់​ដីធ្លី កាត់បន្ថយ​ទំនាស់​និង​ជំរុញ​ឲ្យ​មាន​ទីផ្សារ​ដីធ្លី​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់​កាត់បន្ថយ​ភាពក្រីក្រ ស្ថេ​ភាព​សង្គម និង ការ​អភិឌ្ឍន៍​សេដ្ឋកិច្ច​ឲ្យ កាន់តែ​ប្រសើ​ឡើង ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋ​ភិ​បាល​ដែលមាន សម្តេច​មហាបវរធិបតី ហ៊ុនម៉ាណែត ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី៧នេះផងដែរ​៕

ក្រុងប៉ោយប៉ែត   :  អនុវត្តតាមបទបញ្ជារបស់លោក គាត ហ៊ុល អភិបាលក្រុង ។នៅវេលាម៉ោង១០:៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤លោក ឯម វុ...
16/12/2024

ក្រុងប៉ោយប៉ែត : អនុវត្តតាមបទបញ្ជារបស់លោក គាត ហ៊ុល អភិបាលក្រុង ។
នៅវេលាម៉ោង១០:៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤
លោក ឯម វុត្ថន នាយករដ្ឋបាលក្រុង រួមដំណើរដោយលោក ស៊ូ បាន នាយករងរដ្ឋបាលក្រុង
កម្លាំងអធិការនគរបាលក្រុង លោកចៅសង្កាត់ក្រុមប្រឹក្សាសង្កាត់និមិត្ត និងប្រពលរដ្ឋ ចុះអន្តរាគមន៍ពន្លត់ភ្លើងឆេះកញ្ជ្រាំងស្រូវបង្កអោយឱ្យមានការរីករៀលឆេះបំផ្លាញស្រូវរបស់ប្រជាពលរដ្ឋចំនួនប្រមាណ ៤ហិកតា
សកម្មភាពអន្តរាគមន៍ ប្រើប្រាស់
-ត្រាក់ទ័រ ឈូសផ្តាច់មុខភ្លើងចំនួន២គ្រឿង
-ត្រូន ស្តុកទឹកពន្លត់ពីលើអាកាស១គ្រឿង
-រថយន្តពន្លត់អគ្គីភ័យរបស់រដ្ឋបាលក្រុង១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យអធិការក្រុង១គ្រឿង។
ភ្លើងបានរលត់ជាស្ថាពរនៅវេលាម៉ោង 11:00 និង15 នាទីថ្ងៃត្រង់ ថ្ងៃ ខែ ឆ្នាំដដែល។

16/12/2024

លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងលោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែតបាននាំយកអំណោយជាគ្រឿងឧបភោគនិងបរិភោគរួមទាំងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ មហារីក សុដន

ក្រុងប៉ោយប៉ែត : នៅព្រឹកថ្ងៃទី ១៦ខែធ្នូឆ្នាំ ២០២៤

លោក បោន ភត្រា អធិការរងទទួលផែនចរាចរណ៍បានដឹកនាំកម្លាំនគរបាលចរាចរណ៍ជាច្រើនរូបចុះអប់រំផ្សព្វផ្សាយចរាចរណ៍ដល់ក្រុមដឹកជញ្ជូនម្ហ...
16/12/2024

លោក បោន ភត្រា អធិការរងទទួលផែនចរាចរណ៍បានដឹកនាំកម្លាំនគរបាលចរាចរណ៍ជាច្រើនរូបចុះអប់រំផ្សព្វផ្សាយចរាចរណ៍ដល់ក្រុមដឹកជញ្ជូនម្ហូបអាហារ មួយចំនួនក្នុងក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត : នៅព្រឹកថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០២៤នេះ ដើម្បីកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍ ក្នុងក្រុងប៉ោយប៉ែត លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានដាក់ផែនការ ឲ្យ លោក បោន ភក្រ្តា ដែលជាអធិការរង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតទទួលផែនចរាចរណ៍ដឹកនាំ កម្លាំងនគរបាលចរាចរណ៍ ជាច្រើនរូប ចុះធ្វើការអប់រំនិងផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ ដល់ក្រុមហ៊ុន ញាំ ២៤ និងក្រុមហ៊ុន ដឹកជញ្ជូនម្ហូបអាហា ជាច្រើន រួម ទាំងជនបរទេស ក្នុងក្រុងប៉ោយប៉ែត ដើម្បីឱ្យបងប្អូនដែល ដឹកជញ្ជូនម្ហូបអាហាទាំងអស់ចូលរួមសហការណ៍ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាក្នុងការបើកបរដូចជាការបើកបរលឿនត្រូវបន្ថយល្បឿន ការប្រើប្រាស់មូកសុវត្ថិភាពកញ្ចក់និងការគោរពគ្នាទៅវិញទៅមកយោគយល់អធ្យាស្រ័យ នៅក្នុងការធ្វើដំណើរចៀសវាងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកដទៃ ដោយកន្លងមកឃើញថាបងប្អូនដែលរត់ម្ហូបរបស់ក្រុមហ៊ុន ញ៉ាំ ២៤ នេះនិងក្រុមហ៊ុនផ្សេងៗទៀតគឺឃើញថាពួកគាត់បើកបរមានល្បឿនលឿន ហើយម៉្យាងទៀត ជនបរទេសមួយចំនួន ដែលបើកបររថយន្តមានល្បឿនៗក៍ត្រូវតែចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។

15/12/2024

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដឹកនាំប្រជុំគណៈកម្មការ ត្រៀមរៀបចំពិធីបុណ្យខួបអនុស្សាវរីយ៍ ទិវាជ័យជម្នះ ៧ មករា លើកទី៤៦ (០៧មករា១៩៧៩ -០៧មករា២០២៥) នៅក្រុងប៉ោយប៉ែត
=============
(ប៉ោយប៉ែត)៖ រសៀលថ្ងៃសៅរ៍ទី១៤ខែធ្នូឆ្នាំ២០២៤

14/12/2024
14/12/2024

ប្រជាពលរដ្ឋរងការខ្វះខាតចំនួន ៤០០ គ្រួសារត្រូវបានទទួលដំណោយពីឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយអាជ្ញាធរ ព្រះសង្ឃ និងសប្បុរសជន

បន្ទាយមានជ័យ : នៅព្រឹកថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២៤ នេះ ប្រជាពលរដ្ឋដែលរងការខ្វះខាតចំនួន ៤០០ គ្រួសារ ត្រូវបានទទួលអំណោយ ពីរឯកឧត្តមបណ្ឌិត ប៉ាន់ខែមប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែតរួមទាំងអាជ្ញាធរ ព្រះសង្ឃ និងសប្បុរសជន

ពិធីផ្ដល់អំណោយនេះប្រព្រឹត្តធ្វើនៅវត្តអណ្ដូង ថ្មមាស ភូមអណ្ដូងថ្មមាសសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែតនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម យ៉ាង គីមហ៊ុយទីប្រឹក្សា សម្តេច តេជោ ហ៊ុនសែន អមដំណើរដោយលោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងវត្តមានចូលរួមពីសំណាក់លោកចៅសង្កាត់ ចៅសង្កាត់រង សមត្ថកិច្ចមេភូមិ អនុភូមិ ប្រជាការពារភូមិជាច្រើនរូបផងដែរ។
អំណោយទាំងនោះរួមមាន
១ _ អង្ករ ២០គីឡូក្រាម
២ _ មី ១ កេស
៣ _ ត្រី ខ ១ យួន
៤ _ ស្ក សរ មួយថង់
៥ _ ទឹក ត្រី មួយ យួ
៦ _ ទឹក សុទ្ធ ១ តួ
៧ _ សារ៉ុង ១
៨ _ ថវិការ ២ ម៉ឺនរៀលក្នុងម្នាក់

ហើយនៅក្នុងអំណោយទាំងអស់នោះឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក៍បានផ្ដល់ជូន នៅថវិការផ្ទាល់ខ្លួន ជូនដល់ព្រះចៅអធិការ វត្តចំនួន ២ លានរៀល
ប្រជាការពារភូមិចំនួន ២០ នាក់ថវិកា ៨០ម៉ឺនរៀល និងអ្នកសារព័ត៌មាន ១៣ អង្គភាពចំនួន ៨០ម៉ឺនរៀល ផងដែរ ។

នៅក្នុង ការផ្ដល់អំណោយជូនដល់បងប្អូនប្រជាពលរដ្ឋរងការខ្វះខាតនៅក្នុងកម្មវិធីនេះ
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម
ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែតបានធ្វើការសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋដែលដែលអាស្រ័យផលនៅចំណុចអាស្រមលោកយាយ ម៉ៅ នៅដើមពោធ៍តាមបណ្ដោយផ្លូវជាតិលេខ ៥ សូមមេត្តាចូលរួមសហការជាមួយនឹងអាជ្ញាធរព្រោះទីសក្ការៈគោរពបូជាគឺត្រូវការ ភាពស្អាតបាត មិនមានក្លិនស្អុយឆ្អេះឆ្អាប នៅក្បែរ នោះទេ ព្រោះកន្លែងនេះជាកន្លែងទីសក្ការៈគោរពបូជា ម្យ៉ាងវិញទៀតបងៗដែលជាប្រជាកម្មពៀរភូមិដែលធ្វើចរាចរណ៍សំរាប់ភ្ញៀវចុះទៅបន់ស្រន់នៅចំណុចនោះសូមមានការធ្វើចរាចរណ៍ឲ្យបានល្អជៀសវាងកុំឲ្យមានបញ្ហាគ្រោះថ្នាក់ដោយប្រការណាមួយ ឯកឧត្តមបណ្ឌិតបានបញ្ជាក់បន្ថែមទៀតថានៅក្នុងបញ្ហាចរាចរណ៍ចំណុចយាយម៉ៅនេះឯកឧត្តម ប៊ី ណាស៊ី លោកបានជួយ ជាសម្ភារៈសម្រាប់ការធ្វើចរាចរណ៍ មួយចំនួនដល់ប្រជាការពារដើម្បី សម្រួលដល់បងប្អូនដែលធ្វើដំណើរចូលទៅ គោរពបូជានៅកន្លែងនោះជូនផងដែរ។

ជាចុងក្រោយក្នុងការបញ្ចប់នៅវិធីផ្ដល់ដំណោយនេះឯកឧត្តមបណ្ឌិត ប៉ាន់ខេមប៊ុនថនបាន ជូនពរ និងប្រសិទ្ធពរជ័យជូនដល់បងប្អូនប្រជាពលរដ្ឋឯកឧត្តមលោកជំទាវអស់លោកលោកស្រី សប្បុរសជនជាជនបរទេស ដែលមានវត្តមាននៅក្នុងពិធីនេះ
សូមមានសុខភាពល្អនិង ប្រកបមុខរបររកស៊ីទទួលទានមានបានគ្រប់ៗក្រុមគ្រួសារ ។ បងសី

13/12/2024

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានដឹកនាំប្រជុំជាមួយក្រុមហ៊ុនចាក់បេតុង និងក្រុមហ៊ុនដឹកជញ្ជូនទំនិញក្រុងប៉ោយប៉ែត
=============
(ប៉ោយប៉ែត)៖ ព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤

13/12/2024

ខេត្តបន្ទាយមានជ័យ : វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិ ទី ៤ ឆ្នាំ២០២៤ ថ្ងៃ សុក្រ ១៣ កើត ខែមិគសិរឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២៤ នៅសាលាក្រុងប៉ោយប៉ែត

12/12/2024

)បន្តបើកយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថានធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋក៍ដូចជាមជ្ឈដ្ឋានទូទៅជនដើម្បីចូលរួមវិចខ្ចប់ទុកដាក់សំរាម និងចោលសំរាមឲ្យបានត្រឹមត្រូវ ក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ : ព្រឹកថ្ងៃទី ១១ ធ្នូឆ្នាំ២០២៤

12/12/2024

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការឯកភាពក្រុងប៉ោយប៉ែត អំពីវឌ្ឍនភាព និងផែនការកែលំអសោភ័ណភាព ក្រុងប៉ោយប៉ែត
===================
(ក្រុងប៉ោយប៉ែត)៖ រសៀលថ្ងៃពុធ ទី១១ខែធ្នូឆ្នាំ២០២៤

10/12/2024

ផ្លូវបេតុងដែលខូចខាតនៅក្នុងក្រុងប៉ោយប៉ែត ជាច្រើនកន្លែង ត្រូវបានឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន និងអាជ្ញាធរចុះពិនិត្យនិងជួសជុលឡើងវិញ

បន្ទាយមានជ័យ : ថ្ងៃ១០ ធ្នូ ឆ្នាំ២០២៤

ភ្នំពេញ :   សារាចរណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងសុីសងខុសច្បាប់ នៃឱសានវាទ៧ថ្ងៃ កំណត់ជាក...
10/12/2024

ភ្នំពេញ : សារាចរណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងសុីសងខុសច្បាប់ នៃឱសានវាទ៧ថ្ងៃ កំណត់ជាកំហិត ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យក្រុមអ្នកផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់បញ្ឈប់សកម្មភាព ឈានចូលដល់ថ្ងៃចុងក្រោយហើយ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ។ ចាប់ពីថ្ងៃទី១១ ខែធ្នូ ស្អែកនេះតទៅ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងធ្វើប្រតិបត្តិការបង្ក្រាប ដោយចាប់ឃាត់ខ្លួនអ្នកពាក់ព័ន្ធ និងស្នើបិទមធ្យោបាយនៃការផ្សព្វផ្សាយនោះមិនឱ្យដំណើរការតែម្ដង។

Address

Kbalspean Village, Poi Pet
Poipet
01710

Telephone

+85589933383

Website

https://www.tiktok.com/@anakutthmeynews, https://www.youtube.com/@anakutthmeynews

Alerts

Be the first to know and let us send you an email when អនាគតថ្មី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to អនាគតថ្មី:

Videos

Share

Category

ស្ថាបនិកអនាគតថ្មី

Please like our new website page is www.ank-news.com