02/12/2024
#ច្រកអន្តរជាតិស្ទឹងបត់ បន្ថែមថេរៈវេលាដំណើរការរហូតដល់ម៉ោង២២យប់ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី០២ ខែ ធ្នូ ឆ្នាំ២០២៤នេះតទៅ
ក្រុងប៉ោយប៉ែត៖
យោងលិខិតរបស់អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃ គោរពជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។យោងលិខិតលេខ ០០១៧.២/១១៩៦ ចុះថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២៤របស់ ខេត្តស្រះកែវ។
គោរពជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា តាមរយៈក្រសួងមហាផៃ្ទថៃបានចេញសេចក្តីប្រកាសស្តីពី អំពីពេលវេលាបន្ថែមនៃការបើកច្រកព្រំដែនអន្តរជាតិណងអៀន (ស្រះកែវ)-ស្ទឹងបត់ (បន្ទាយមានជ័យ)ដោយអនុញ្ញាតអោយបើកដំណើរការ ចាប់ពីម៉ោង០៦:០០ដល់ម៉ោង ២២:០០ជារៀងរាល់ថ្ងៃ។
សូមជម្រាបផងដែរថា ច្រកអន្តរជាតិស្ទឹងបត់ ឈមនិងច្រកណងអៀនប្រទេសថៃ បានដំណើរការជាងមួយឆ្នាំមកហើយ ក្រោយពីភ្លើងឆេះកាស៊ីណូច្រកប៉ោយប៉ែត ប៉ុន្តែច្រកខាងលើនេះ ពុំបានដំណើរការអោយបាន ពេញលេញ ដូចច្រកអន្តរជាតិផ្សេងៗឡើយ ដោយបើកចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាចតែប៉ុណ្ណោះ ដែលជាហេតុធ្វើអោយក្រុមអ្នករកស៊ីនាំទំនិញ ចេញ-ចូលពីកម្ពុជា-ថៃ ដូចជាពាណិជ្ជករពាណិជ្ជកម្ម និងក្រុមហ៊ុនផ្សេងៗមានការលំបាកជាខ្លាំង ព្រោះពេលវេលាខ្លីខកខានក្នុងការនាំទំនិញចេញចូល ។
យោងតមការផ្លាស់ប្ដូរខាងលើគេសង្ឃឹមថាក្រុមអាជីវករ ពាណិជ្ជករ ក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗនិងសប្បាយចិត្ត គ្រប់ៗគ្នា និងអរគុណដល់ថ្នា់ដឹកនាំប្រទេសទាំង២ដែលបានជួយម្រួលការងារនេះ៕