ប្រព័ន្ធសិក្សានៅថៃ
ប្រព័ន្ធសិក្សានៅថៃ
នៅក្នុង Video នេះ ខ្ញុំបានសម្កាសន៍សិស្សប៉ុន្មាននាក់មកពីប្រទេសផ្សេងៗទាក់ទងជាមួយប្រព័ន្ធសិក្សានៅប្រទេសថៃ។ តើពួកគាត់គិតថាមានចំនុចល្អនិងចំនុចខ្វះខាតកន្លែងណាខ្លះ?
ជារៀងរាល់ឆ្នាំ ប្រទេសថៃទទួលបានសិស្សយ់ាងតិច 20000 នាក់មកពីប្រទេសផ្សេងៗដែលមកបន្តការសិក្សានៅមហាវិទ្យាល័យ។ តាមបទពិសោធន៍របស់ខ្ញុំ ការរៀននៅទីនេះបានអោយខ្ញុំជួបជាមួយសិស្សជាច្រើនដែលមានសញ្ជាតិផ្សេងៗគ្នា ហើយក៏មានឱកាសច្រើនក្នុងការទៅរៀនបន្តនៅក្រៅប្រទេសដែរ។
ប៉ុន្តែនេះគ្រាន់តែជាការគិតរបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះ! នៅក្នុង Video នេះយើងនឹងទៅមើលការគិតរបស់មនុស្សផ្សេងទៀត
Note: វីឌីអូនេះធ្វើឡើងក្នុងគោលបំណងកម្សាន្តនិងមិនអាចជំនួសការស្រាវជ្រាវអោយពេញលេញបានឡើយ។ This video is only made for entertainment purposes and cannot be served as a substitute for concrete research
កុំភ្លេចចូលមើល Pheasa-ភាសា សម្រាប់អ្នកដែលចង
Podcast ជាមួយបង Thierry ChanthaBin
Podcast ជាមួយបង Thierry ChanthaBin
នៅក្នុង Podcast នេះពួកយើងបាននិយាយពីបទពិសោធន៍របស់បង Thierry ChanthaBin ក្នុងការធំឡើងនៅប្រទេសបារាំង ការទទួលរងការធ្វើបាបនៅសាលា និងរឿងជាច្រើនទៀត
អរគុណបង Thierry Chantha Bin ដែលបានចូលរួម
Podcast ជាមួយ Poly Ratanak
Podcast ជាមួយ Poly Ratanak
នៅក្នុង Podcast នេះ ពួកយើងបានចំណាយពេលជិតពីរម៉ោងក្នុងការជជែកពីប្រធានបទផ្សេងៗដូចជាអ្វីដែលយើងបានអានពីសៀវភៅមួយក្បាលដែលល្បីល្បាញ ក៏ដូចជាអ្វីដែលពួកយើងបានរៀនកន្លងមកនៅក្នុងឆ្នាំនេះ។
អរគុណ Poly ratanak ដែលបានចូលរួម
អាហារូបករណ៍ចូលកម្មវិធីនៅបារាំង
អាហារូបករណ៍ចូលកម្មវិធីនៅបារាំង
នៅក្នុង Video នេះ ខ្ញុំនឹងបង្ហាញបទពិសោធន៍របស់ខ្ញុំក្នុងការចូលកម្មវិធី World Forum for Democracy ដែលជាកម្មវិធីដែលធ្វើឡើងរៀងរាល់ឆ្នាំនៅទីក្រុង Strasbourg ប្រទេសបារាំង។ នៅក្នុងកម្មវិធីនេះ គេតែងតែយកមនុស្សម្នាក់ ពី 50 ប្រទេសផ្សេងៗគ្នាដើម្បីចូលមកពិភាក្សាលើប្រធានបទទាក់ទងនឹង Democracy
នៅក្នុង Video នេះ ខ្ញុំនឹងបង្ហាញពីបទពិសោធន៍ក្នុងការដាក់ពាក្យជាប់ ការចូលកម្មវិធី និងអ្វីដែលខ្ញុំទទួលបាន។
My New Project: Pheasa-ភាសា
សម្រាប់អ្នកដែលចង់បង្កើនកម្រិតភាសាអង៉គ្លេស ឥលូវនេះពួកយើងមានថ្នាក់បំប៉នសម្រាប់មនុស្សពេញវ័យតាមអនឡាញ ដែលបង្រៀនដោយ Teacher Terry ដែលគាត់បានបញ្ចប់អនុបណ្ឌិតផ្នែក TESOL នៅសហរដ្ឋអាមេរិក ហើយគាត់ក៏បានពិន្ទុ IELTS 9.0 ដែរ។
ទំនាក់ទំនងមកផេក Pheasa-ភាសា ដើម្បីធ្វើការចុះឈ្មោះ
អាហារូបករណ៍ទៅថៃ និង បង្កើនពិន្ទុ IELTS
អាហារូបករណ៍ទៅថៃ និង បង្កើនពិន្ទុ IELTS
នេះគឺជា Video សម្រាប់អ្នកដែលប្រលងទី 12 ចប់
សម្រាប់អ្នកដែលចង់រៀន Business ឬ Accounting នៅប្រទេសថៃ។ ឥលូវនេះមហាវិទ្យាល័យពាណិជ្ជកម្មថៃ (University of the Thai Chamber of Commerce) កំពុងផ្តល់អាហារូបករណ៍ 100% ទៅលើមុខវិជ្ជាទាំងអស់នេះ។
សម្រាប់ព័ត៌មានបន្ថែម: https://ism.utcc.ac.th/programs/
សម្រាប់អ្នកដែលចង់បង្កើនពិន្ទុ IELTS ដើម្បីបង្កើនឱកាសទទួលបានអាហារូបករណ៍ទៅរៀននៅបរទេស ឥលូវនេះខ្ញុំនិងគ្រូ Terry បានបង្កើតថ្នាក់បំប៉ន IELTS Writing & Speaking ដែលជាមុខវិជ្ជាដែលមនុស្សពិបាកយកពិន្ទុជាងគេក្នុងការប្រលង IELTS។ ថ្នាក់របស់យើងនឹងធ្វើទៅតាមអនឡាញក្នុងរយ:ពេលប្រាំសប្តាហ៍។ អ្នកទាំងអស់គ្នាអាចចូលរៀនបានភ្លាម បន្ទាប់ពីចុះឈ្មោះហើយ។
ដើម្បីចុះឈ្មោះ សូមផ្ញើរសារទៅផេក Pheasa-ភាសា