18/11/2024
Honor of Kings បានធ្វើកិច្ចសហការជាមួយ Jujutsu Kaisen ដែលមានតួអង្គ ៣ រូបបានចូលរួមក្នុងហ្គេមដោយនាំមកនូវព្រឹត្តិការណ៍ និងមាតិកាជាច្រើនដើម្បីផ្តល់ភាពសប្បាយដល់អ្នកលេងគ្រប់គ្នា។
កុំខកខាននូវការយក Skin Jujutsu Kaisen ថ្មីៗដូចជា៖ Biron - Yuji Itadori និង Kongming - Gojo Satoru បូករួមជាមួយ Skin ពិសេស សម្រាប់ Garo ។
អ្នកលេងក៏អាចចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ និងលេងវគ្គថ្មីៗដើម្បីឈ្នះ Voice Packs សម្រាប់ Yuji និង Gojo។
Skin Biron - Yuji Itadori និង Kongming - Gojo Satoru ទាំងពីរអាចទទួលយកបានតាមប្រព័ន្ធ Draw ។ អ្នកក៏អាចចំណាយ 100 Tokens ដើម្បីសាកល្បងប្រើប្រាស់ Skin Garo ដោយរយៈពេលមានកំណត់ ឬក៏អាចទិញដាច់ក្នុងតម្លៃ 800 Tokens ។
មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកក៏អាចលេងវគ្គថ្មី School Crest Scramble ដែលចាប់ផ្ដើមដោយ Max Level និង Items ហើយចូលទៅក្នុង Team Fight ភ្លាមៗ ដោយគោលដៅគឺប្រមូលយក 20 Badges ដើម្បីទទួលបានជ័យជំនះ។
ចំណែកឯវគ្គមួយទៀតគឺ Cursed Spirit Crusade អ្នកលេងទាំងអស់ត្រូវតែសម្លាប់ Grade 2 Cursed Spirit ដើម្បីក្លាយជាក្រុមខ្លាំងជាគេនៅ Jujutsu High។
អ្នកលេងអាចបំពេញបេសកកម្មដើម្បីទទួលបានរង្វាន់ដ៏អស្ចារ្យជាច្រើន៖
- Login ជារៀងរាល់ថ្ងៃដើម្បីទទួលបាន 2 Tokens និង 100 Diamonds ។
- Share ជារៀងរាល់ថ្ងៃដើម្បីទទួលបាន 1 Token និងការលេងសាកល្បង 14 ថ្ងៃសម្រាប់ Heroes - Garo, Biron និង Kongming ។
- បញ្ចប់ 2 Matches ជារៀងរាល់ថ្ងៃដើម្បីទទួលបាន 1 token និង 3 Diamond Draw Vouchers ។
- បញ្ចប់ 9 Matches ដើម្បីទទួលបានហិបជ្រើសរើស Hero
1 ក្នុងចំណោម 3 ។
ចាប់ពីថ្ងៃទី01 ដល់ 27 ខែវិច្ឆិកា ក្នុងការចូលរួមព្រឹត្តិការណ៍ Jujutsu Training ជារៀងរាល់ថ្ងៃអ្នកនឹងទទួលបាន Tokens សម្រាប់ប្ដូរយករង្វាន់ដ៏អស្ចារ្យជាច្រើន។
ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីកិច្ចសហការមួយនេះសូមគេហទំព័រនិងឆានែលផ្លូវការរបស់ Honor of Kings ។