អាជ្ញាធរមីន - Cambodian Mine Action Authority

អាជ្ញាធរមីន - Cambodian Mine Action Authority The nature of landmine and ERW contamination in Cambodia is highly complex.

Cambodia’s landmine problem is the result of a protracted sequence of internal and regional conflicts that affected the country from the mid 1960s until the end of 1998. The north-western regions bordering Thailand are heavily affected, while other parts of the country (mainly the East) are considered moderate to low impact, affected mainly by ERW. Mines and ERW have caused an unacceptable number

of casualties, both military and civilian and have hindered national development. Mine clearance started along the Cambodia-Vietnam border by the company of women soldiers of the Cambodian People’s Revolutionary Army in 1979 with thousands of hectares of land cleared and thousands of mines/ERWs destroyed to provide safe resettlement and agricultural land despite the lack of substantial financial, technical and modern equipment support. The inception of official humanitarian mine clearance in Cambodia dates back to 1992. Mine Risk Education (MRE) started in 1993 focusing on providing mine and ERW awareness messages to returnees and internally displaced persons settling in affected areas when the armed conflicts had ended. By 1998, demining activities had significantly expanded, with the presence of four demining operators: the Royal Cambodian Armed Forces (RCAF), the Cambodian Mine Action Centre (CMAC), the HALO Trust and the Mines Advisory Group (MAG). Cambodia signed the APMBC in 1997 and became a State Party to the convention on 1st January 2000. In September 2000, the RGC established the Cambodian Mine Action and Victim Assistance Authority (CMAA) chaired by the Prime Minister Hun Sen, understanding that mine action has reached a turning point from an emergency response to a long term development perspective with a focus on a comprehensive approach to regulation, planning and coordination. The CMAA has the responsibilities to regulate, coordinate and monitor mine action activities throughout Cambodia.

26/12/2024
កំពង់ស្ពឺ: ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំអាជ្ញាធរមីន បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រី...
20/12/2024

កំពង់ស្ពឺ: ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំអាជ្ញាធរមីន បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ (UNTPP) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍(PKO) ខេត្តកំពង់ស្ពឺ។

ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ លី ធុជ អញ្ជើញ​បើក​សិក្ខា​សាលា​ថ្នាក់តំបន់ស្តីពីការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ និង​កិច្ច​ស...
17/12/2024

ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ លី ធុជ អញ្ជើញ​បើក​សិក្ខា​សាលា​ថ្នាក់តំបន់ស្តីពីការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ និង​កិច្ច​សហការ​នៃ​បណ្តាញ​កិច្ច​សង្រ្គោះជនរង​គ្រោះ​ដោយ​សារ​មីន​តាម​រយៈការ​គ្រប់គ្រង​ទិន្នន័យ​ជនរងគ្រោះ​នៅ​តាម​​បណ្តារ​ដ្ឋ​សមាជិក​អាស៊ាន។

(ភ្នំពេញ) ថ្ងៃទី១៧ ខែ​ធ្នូ ឆ្នាំ២០២៤ នៅ​សណ្ឋាគារ​ Raffles Hotel Le Royal តាង​នាម​​ សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង​ជា​ប្រធាន​អាជ្ញាធរមីន​ ឯកឧត្តម​បណ្ឌិត​ លី ធុជ​ ទេសរដ្ឋមន្រ្តី​ អនុប្រធានទី១ អាជ្ញាធរមីន​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ថ្នាក់តំបន់ស្តីពីការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ និង​កិច្ច​សហការ​នៃ​បណ្តាញ​កិច្ច​សង្រ្គោះជនរង​គ្រោះ​ដោយ​សារ​មីន​តាម​រយៈការ​គ្រប់គ្រង​ទិន្នន័យ​ជនរងគ្រោះនៅតាម​បណ្តារដ្ឋសមាជិក​អាស៊ាន។

សិក្ខាសាលាថ្នាក់តំបន់​នេះ​ មានការ​ចូលរួម​ពី​តំណាង​ក្រសួង/ស្ថាប័នពាក់ព័ន្ធ​ តំណាង​រដ្ឋសមាជិក​អាស៊ាន​ ប្រទេស​​ទីម័រលេស​, ​សាធារណរដ្ឋកូរ៉េ, មជ្ឈមណ្ឌល ARMAC, ប្រតិបត្តិករ​សកម្មភាព​មីន,​​ និង​អង្គការ​-ស្ថាប័នពាក់ព័ន្ធនឹង​កិច្ច​ការ​ជនរងគ្រោះ។​ ​

ឯកឧត្តម​ Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានលើក​ឡើង​ពី​ការ​រួម​ចំណែក​ និង​ការ​ប្តេជ្ញាចិត្ត​របស់​ប្រទេស​កូរ៉េ​ក្នុង​ការ​គាំទ្រយ៉ាង​សកម្ម​​ដល់កិច្ច​ខិត​ខំប្រឹង​ប្រែង​ផ្នែក​មនុស្សធម៌​ក្នុង​​វិស័យ​សកម្មភាព​មីន​ និង​កិច្ច​សង្រ្គោះ​ជន​រងគ្រោះដោយ​សារមីន​នៅ​តាម​បណ្តាប្រទេស​ក្នុង​តំបន់​អាស៊ាន​ តាម​រយៈជំនួយអភិវឌ្ឍន៍​ផ្លូវការ​ (ODA) នៃ​សាធារណរដ្ឋកូរ៉េ និង​ការ​ផ្តួច​ផ្តើម​គំនិត​ជា​សកល ក្នុង​នោះ​រួម​មាន​ការ​​គ្រប់គ្រងប្រព័ន្ធ​ទិន្នន័យជន​រង​គ្រោះ​ និងកិច្ច​សង្រ្គោះជនរងគ្រោះដោយ​សារមីន​ និង​សំណល់ជាតិផ្ទុះពីសង្រ្គាម​ ប្រកបដោយប្រសិទ្ធភាព​។

ក្នុង​ឱកាស​នោះ​ ឯកឧត្តម​អគ្គរដ្ឋទូត បាន​អំពាវនាវឱ្យបន្តនូវ​កិច្ចសហប្រតិបត្តិការបន្ថែម​ក្នុងចំណោមរដ្ឋជា​សមាជិក​អាស៊ាន ដើម្បីដោះស្រាយនូវ​តម្រូវការរបស់អ្នករស់រានមានជីវិតពីគ្រាប់មីន​ និង​សំណល់ជាតិផ្ទុះ​ពី​សង្រ្គាម។

លោក​ស្រី​ ប៊ុត​ រតនា​ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​តំបន់អាស៊ាន​សម្រាប់​សកម្មភាព​មីន (ARMAC) បាន​អបអរសាទរ​ចំពោះ​ភាព​ជា​អ្នកដឹកនាំ​វិស័យ​សកម្មភាព​មីន​របស់​កម្ពុជា​ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ការ​រួម​ចំណែក​ និង​ការ​ផ្តល់​ភាព​ជា​ដៃគូរបស់​សាធារណរដ្ឋកូរ៉េ ជាមួយ​បណ្តាប្រទេស​ក្នុង​តំបន់​អាស៊ាន​ ក្នុង​ការ​លើក​កម្ពស់​កិច្ច​សង្រ្គោះ​ជនរងគ្រោះ​ដោយ​សារ​មីន​ និង​សំណល់ជាតិផ្ទុះពីសង្រ្គា​ម​។

លោក​ស្រី​ បាន​គូសបញ្ជាក់ពីសារៈសំខាន់នៃ​ការ​ដោះ​ស្រាយ​បញ្ហាប្រឈម​ដូចជា​ ធនធាន និង​តម្រូវការ​ជន​រង​គ្រោះ ជា​ដើម តាមរយៈយុទ្ធសាស្រ្តផ្អែក​លើ​ទិន្នន័យ​ជនរងគ្រោះ និង​កិច្ច​សហប្រតិបត្តិ​ការ​ថ្នាក់​តំបន់​។ ជាមួយ​គ្នា​នោះ​ លោកស្រី​ បាន​អំពាវនាវ​ឱ្យ​មាន​វិធានការណ៍​នានា​ដែល​អាចអនុវត្ត​បាន​ ដើម្បី​ធានា​បាន​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​​​ទិន្នន័យ​ជនរងគ្រោះមួយ​​ប្រកប​ដោយ​ចីរភាព និង​បាន​បញ្ជាក់​ឡើង​វិញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​មជ្ឈមណ្ឌល ARMAC ក្នុង​ការ​តស៊ូ​មតិសម្រាប់​ជនរងគ្រោះ ដោយ​ត្រូវ​ធានាបាន​​ថា​ជនរងគ្រោះ​ទាំង​អស់​ទទួលបាន​​ការ​គាំទ្រ​ និងរួម​​បញ្ចូល​ទៅ​ក្នុង​គោល​នយោបាយ​។

តាង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់មជ្ឈមណ្ឌល ARMAC ក្នុងការជំរុញភាពជាដៃគូក្នុងតំបន់ និងការជំរុញកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន នៅក្នុងតំបន់អាស៊ាន ហើយ ឯកឧត្តម បានគូសបញ្ជាក់ដែរថា សិក្ខាសាលានេះ ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ជនរងគ្រោះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋកូរ៉េ និងមូលនិធិសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រយ៉ាងសំខាន់ ក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន ការបោសសម្អាតមីន និងការកសាងសមត្ថភាពនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់លើភាពបន្ទាន់ ក្នុងការគាំទ្រ និងបំពេញតម្រូវការ របស់ជនរងគ្រោះ ដើម្បីឱ្យពួកគេអាចផ្លាស់ប្តូរជីវិតរបស់ខ្លួន និងអាចរស់នៅប្រកបដោយភាពថ្លៃថ្នូរ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងក្តីមេត្តាករុណា របស់សម្តេច បានជំរុញដល់កិច្ចខិតខំប្រឹងប្រែង ក្នុងសកម្មភាពបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះនៅកម្ពុជា ហើយក្រោមការដឹកនាំរបស់សម្តេច កម្ពុជា បានឈានមុខនៅក្នុងវិស័យសកម្មភាពមីននៅក្នុងតំបន់ ក៏ដូចជាពិភពលោក ដោយបានប្រែក្លាយផ្ទៃដីរងគ្រោះដោយសារមីន ទៅជាសហគមន៍ដែលមានសុខសុវត្ថិភាព និងមានការអភិវឌ្ឍជាទីកត់សម្គាល់។

ឯកឧត្តម បានលើកឡើងជាពិសេស នូវចក្ខុវិស័យរបស់សម្តេចធិបតី គឺ «សកម្មភាពមីន គឺមិនមែនផ្តោតលើតែគ្រាប់មីននោះទេ តែត្រូវផ្តោតសំខាន់លើ​ភាព​ថ្លៃថ្នូរ​របស់​មនុស្ស ជីវិត​ និងអនាគត»។

បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា ក៏បានដើរតួរយ៉ាងសំខាន់ នៅក្នុងវិស័យសកម្មភាពមីនសាកល ដោយថ្មីៗនេះ កម្ពជាបានបញ្ចប់ភាពជាប្រធានអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សកម្មភាពមីនសាកល និងបានដាក់ចេញនូវផែនការ និងសេចក្តីថ្លែងការណ៍សៀមរាប-អង្គរ ដែលជាឯកសារប្រវត្តិសាស្ត្រ និងជាត្រីវិស័យដ៏សំខាន់របស់ពិភពលោក សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅរួម គឺ “ការលុបបំបាត់ការរងគ្រោះ និងទុក្ខវេទនា បង្កឡើងដោយសារមីន”។

អាជ្ញាធរមីន៖ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំក...
16/12/2024

អាជ្ញាធរមីន៖ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរមីន និងទីសដៅបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន។

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ប៊ុនញ្ញាត្ត ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានសង្គ្រោះជនពិការដោយសារម...
13/12/2024

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ប៊ុនញ្ញាត្ត ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានសង្គ្រោះជនពិការដោយសារមីនតំណាងឱ្យថ្នាក់ដឹកនាំអាជ្ញាធរមីន ចូលរួមពិធីបើក និងដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅសណ្ឋាគារ ក្លាសស៊ី ខេត្តបាត់ដំបង និងតាមរយ:ប្រព័ន្ធនិមិត្ត ដែលមានសមាសភាពចូលរួមពីសំណាក់ក្រសួង/ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករវិស័យសកម្មភាពមីន វិស័យពិការភាព ជាតិ/អន្តរជាតិ អង្គការជាតិ/អន្តរជាតិ បងប្អូនជនរងគ្រោះថ្នាក់ដោយសារមីន/ស.ផ.ស និងជនមានពិការភាពទូទៅ បណ្តាញអ្នកស្ម័គ្រចិត្តជនពិការ មន្រ្តី/បុគ្គលិកអង្គភាពប្រមូលទិន្នន័យជនរងគ្រោះថ្នាក់ដោយសារមីន/ស.ផ.ស សរុបចំនួន ៧៦នាក់ ស្រ្តី១៤នាក់ ក្នុងនោះជនមានពិការភាពចំនួន ១២នាក់ ស្រ្តី ៤នាក់។

អាជ្ញាធរមីន៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងលោកជំទាវ ប...
13/12/2024

អាជ្ញាធរមីន៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងលោកជំទាវ បណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណ:យោគយល់ស្តីពីការបោសសម្អាតមីននៅភូមិកោះប៉ោ ខេត្តកោះកុង ឧបត្ថម្ភថវិកាដោយជំនួយឥតសំណងរបស់ឥណ្ឌាសម្រាប់ការអនុវត្តគម្រោងផលរហ័សនៅកម្ពុជា។

អនុស្សារណ:យោគយល់នេះ​ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន តំណាងឲ្យអាជ្ញាធរមីន និងលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។

13/12/2024
ខេត្តសៀមរាប : ថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ប៊ុនញ្ញាត្ត ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានសង្រ្គោះជនពិការដោយសារម...
12/12/2024

ខេត្តសៀមរាប : ថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ប៊ុនញ្ញាត្ត ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានសង្រ្គោះជនពិការដោយសារមីន តំណាងឯកឧត្តមអគ្គលេខាធិការអាជ្ញាធរមីន បានចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តន៍គម្រោងសិក្សាគុណតម្លៃ នៃគុណភាពជីវិតជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម (QLS) ដល់អង្គការហាឡូត្រាស់ (The HALO Trust) ក្នុងគោលបំណងចូលរួមចំណែក ចូលរួមការងារកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន/ស.ផ.ស. តាមកម្រងសំណួរ Quality of Life Survey (QLS) នៅតាមភូមិគោលដៅ ដែលអង្គការ HALO Trust ចុះប្រតិបត្តិការជាពិសេសនៅក្នុងតាមបណ្តាខេត្តទទួលរងផលប៉ះពាល់ដោយសារមីន រួមមានខេត្តពោធិ៍សាត់ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ និងខេត្តផ្សេងទៀត។ កម្មវិធីនេះមានការ​ចូលរួម​ពី មន្ត្រី/បុគ្គលិកនាយកដ្ឋានសង្គ្រោះជនពិការដោយសារមីន និងក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធទិន្នន័យអាជ្ញាធរមីន និងមន្ត្រី បុគ្គលិកអង្គការ The HALO trust សរុបចំនួន ៣៨នាក់ (ស្ត្រី ១២នាក់ ជនមានពិការភាព ០១នាក់)។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម Pedro Swahlen ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅកម្...
12/12/2024

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម Pedro Swahlen ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។

ភ្នំពេញ ៖ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម Pedro Swahlen ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅប្រទេសថៃ កម្ពុជា និងឡាវ ចូលស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងស្វីស រយៈពេលជាង ៦០ឆ្នាំ និងជាពិសេសបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការរួមចំណែកដល់កិច្ចការអភិវឌ្ឍនៅប្រទេសកម្ពុជា ក៏ជាការគាំទ្រកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ ការរួមចំណែករបស់ប្រទេសស្វីស ក្នុងវិស័យសកម្មភាពមីន ពិតជាបានជួយសង្រ្គោះអាយុជីវិតរបស់ប្រជាជនកម្ពុជា និងលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏មបានថ្លែងអំណរគុណដល់ប្រទេសស្វីស ដែលបានគាំទ្រភាពជាប្រធានរបស់កម្ពុជា និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាបអង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) រហូតដល់ទទួលបានជោគជ័យនាពេលកន្លងមក។

ឯកឧត្តម Pedro Swahlen បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះភាពជាប្រធានរបស់កម្ពុជា និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ទទួលបានជោគជ័យ។ ប្រទេសស្វីស នឹងបន្តចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន ដើម្បីអាចឱ្យកម្ពុជាសម្រេចនូវគោលដៅរបស់ខ្លួន។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមស...
10/12/2024

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ
---------------------------

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមនាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧២ឆ្នាំ។

ខេត្តបាត់ដំបង : ថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម មល់ រឿបសីហា អគ្គលេខាធិការរងអាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គ...
05/12/2024

ខេត្តបាត់ដំបង : ថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម មល់ រឿបសីហា អគ្គលេខាធិការរងអាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គលេខាធិការអាជ្ញាធរមីន បានចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងគោលបំណងពង្រឹងនូវយន្តការបទដ្ឋានគតិយុត្តិ ជំរុញដល់ការផ្តល់សេវាកម្ម ការឧបត្ថម្ភគាំទ្រ ការគៀងគរធនធាន និងជួយលើកកម្ពស់ជីវភាពដល់ជនរងគ្រោះថ្នាក់ដោយសារមីន/ស.ផ.ស. និងក្រុមគ្រួសាររបស់ពួកគាត់ រួមទាំងជនមានពិការភាព ដោយមានការចូលរួមពីស្ថាប័នជាតិ អង្គការជាតិ-អន្តរជាតិដែលបម្រើការងារ លើវិស័យពិការភាព ប្រតិបត្តិករដោះមីនជាតិ-អន្តរជាតិ ដោយមានសមាសភាពចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (Zoom Meeting) ចំនួន ៦៥នាក់ (ស្រី១៦នាក់) នៅខេត្តបាត់ដំបង ក្រោមការគាំទ្រថវិកាដោយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV)។

ភាពជោគជ័យយ៉ាងត្រចះត្រចង់នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា ចាប់ផ្ដើមពីថ្ងៃទី២៤-២...
30/11/2024

ភាពជោគជ័យយ៉ាងត្រចះត្រចង់នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា ចាប់ផ្ដើមពីថ្ងៃទី២៤-២៩ ខែវិច្ចិកា ឆ្នាំ ២០២៤ នៅខេត្ត សៀមរាប ។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធាន ទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ សូម សម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចំពោះភាពជាអ្នកដឹកនាំ និងការគាំទ្រយ៉ាងខ្លាំងក្លា សម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ។ ការលះបង់របស់សម្តេច ពិតជាបានឆ្លុះបញ្ចាំងពីកម្លាំងស្មារតី និងការប្តេជ្ញាចិត្តរបស់កម្ពុជា សម្រាប់សន្តិភាព និងសុវត្ថិភាពសកល។

ជាមួយគ្នានេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ សូមថ្លែងអំណរគុណ ជូន ចំពោះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ស្ថានបេសកកម្មនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករសកម្មភាពមីន វិស័យឯកជន យុវជន លោកគ្រូ-អ្នកគ្រូ និស្សិត សិស្សានុសិស្ស ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការសហការ និងគាំទ្រដល់ដំណេីរការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ទទួលបានជោគជ័យ ។

ឯកឧត្ដមទេសរដ្ឋមន្រ្តី សូមអរគុណជាពិសេសជូនចំពោះថ្នាក់ដឹកនាំ មន្រ្ដី-បុគ្គលិកអាជ្ញាធរមីន ដែលបានចំណាយអស់ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលភាពជាប្រធានរបស់កម្ពុជា នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ អស់រយៈពេលពេញ ០១ឆ្នាំ តាំងពីចាប់ផ្ដើមរហូតដល់បញ្ចប់ជាស្ថាពរ។

ក្នុងកិច្ចប្រជុំពេញមួយសប្តាហ៍នេះ យើងបានប្រារព្ធនូវភាពជោគជ័យក្នុងការស្តារឡើងវិញនូវជីវិត និងសេចក្តីថ្លៃថ្នូររបស់មនុស្សដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន ព្រមទាំងធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។ យើងទាំងអស់គ្នា បានតាំងចិត្តរួមគ្នា និងឥតងាករេ ដើម្បីកសាងនូវអនាគត ឱកាស និងក្តីសង្ឃឹមថ្មីសម្រាប់មនុស្សជាតិ។

កិច្ចប្រជុំនេះ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវការតាំងចិត្តរួម គោលបំណងរួម និងធ្វើជាសក្ខីភាព ដើម្បីឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។

ឯកឧត្តមបណ្ឌិត លី ធុជ អញ្ជើញប្រគល់ទង់ប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៥ ជូនប្រទេសជប៉ុន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលសៀមរាប...
29/11/2024

ឯកឧត្តមបណ្ឌិត លី ធុជ អញ្ជើញប្រគល់ទង់ប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៥ ជូនប្រទេសជប៉ុន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន

សៀមរាប ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ --​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញប្រគល់ទង់ប្រធានអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៥ ជូនដល់ប្រទេសជប៉ុន តំណាងដោយលោកជំទាវ ICHIKAWA Tomiko ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព និងជាតំណាងអចិន្ត្រៃយ៍ជប៉ុន សម្រាប់សន្និសីទនៃការរំសាយអាវុធ នៅទីក្រុងហ្សឺណែវ បន្ទាប់ពីបញ្ចប់នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅសណ្ឋាគារសុខា ខេត្តសៀមរាប នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍អម ក្រោមប្រធានបទ «យុវជននៅក្នុងសកម្មភាពមីន» នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភព លោកមួយដែលគ្មានមីន នាព្...
29/11/2024

ព្រឹត្តិការណ៍អម ក្រោមប្រធានបទ «យុវជននៅក្នុងសកម្មភាពមីន» នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភព លោកមួយដែលគ្មានមីន នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុញ្ញាអូតាវ៉ា ឆ្នាំ២០២៤ អញ្ជើញបន្តដឹកនាំកិច្ចប្...
29/11/2024

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុញ្ញាអូតាវ៉ា ឆ្នាំ២០២៤ អញ្ជើញបន្តដឹកនាំកិច្ចប្រជុំពេញអង្គ ថ្ងៃចុងក្រោយ នៃកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍អម ក្រោមប្រធានបទ៖ «ការអនុវត្តរបស់យុវជន៖ សកម្មភាពមីននៃប្រទេសកាណាដា» នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភ...
29/11/2024

ព្រឹត្តិការណ៍អម ក្រោមប្រធានបទ៖ «ការអនុវត្តរបស់យុវជន៖ សកម្មភាពមីននៃប្រទេសកាណាដា» នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

ព្រឹត្តិការណ៍អម ក្រោមប្រធានបទ៖ «គម្រោងរបស់សហភាពអឺរ៉ុប៖ របាយការណ៍ពីផលប៉ះពាល់» នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោ...
28/11/2024

ព្រឹត្តិការណ៍អម ក្រោមប្រធានបទ៖ «គម្រោងរបស់សហភាពអឺរ៉ុប៖ របាយការណ៍ពីផលប៉ះពាល់» នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

ឯកឧត្តមបណ្ឌិត លី ធុជ ទទួលជំនួបទ្វេភាគីជាមួយ ឯកឧត្តម Martin Chungong អគ្គលេខាធិការនៃសហភាពអន្តរសភា (IPU) ដើម្បីពង្រឹងភាពជា...
28/11/2024

ឯកឧត្តមបណ្ឌិត លី ធុជ ទទួលជំនួបទ្វេភាគីជាមួយ ឯកឧត្តម Martin Chungong អគ្គលេខាធិការនៃសហភាពអន្តរសភា (IPU) ដើម្បីពង្រឹងភាពជាដៃគូសម្រេចបាននូវគោលដៅនៃអនុសញ្ញាអូតាវ៉ា។

(សៀមរាប) ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានទទួលជំនួបទ្វេភាគីជាមួយ ឯកឧត្តម Martin Chungong អគ្គលេខាធិការនៃសហភាពអន្តរសភា (Inter-Parliamentary Union_IPU) ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ដើម្បីពង្រឹងភាពជាដៃគូសម្រេចបាននូវគោលដៅនៃអនុសញ្ញាអូតាវ៉ា។

ឯកឧត្តម Martin Chungong បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់កម្ពុជា ឱ្យគណៈប្រតិភូនៃសហភាពអន្តរសភា បានចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយចំនួន ព្រមទាំងបានកោតសរសើរចំពោះប្តេជ្ញាចិត្តរបស់រដ្ឋភាគី ដើម្បីសម្រេចបាននូវគោលដៅរបស់អនុសញ្ញា ក៏ដូចជាបានបញ្ជាក់អំពីតម្រូវការចាំបាច់ដើម្បីកាត់បន្ថយជនរងគ្រោះ និងទុក្ខវេទនាបង្កដោយមីនប្រឆាំងមនុស្ស។

ឯកឧត្តម Martin Chungong បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហភាពអន្តរសភា សម្រាប់ការគាំទ្រដល់ការអនុវត្តរបស់អនុសញ្ញា រាប់បញ្ចូលទាំងការធ្វើសកលភាវូបនីយកម្ម និងការជំរុញឱ្យគោរពតាមបទដ្ឋាននៃអនុសញ្ញា។ បន្ថែមលើនេះ ឯកឧត្តម Martin Chungong បានបញ្ជាក់អំពីការយកចិត្តទុកដាក់ក្នុងការដាក់បញ្ចូលសកម្មភាពមីននៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ IPU និងសន្យាបន្តធ្វើការទំនាក់ទំនងជាមួយរដ្ឋមន្រ្តីយុត្តិធម៌នៃប្រទេសតុងហ្កា ពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់ប្រទេសតុងហ្កាចូលរួមជាមួយគ្រួសារនៃអនុសញ្ញា។

ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Martin Chungong ដែលបានដឹកនាំគណៈប្រតិភូសហភាពអន្តរសភា ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងបានថ្លែងនូវសេចក្តីថ្លែងការណ៍គាំទ្រដល់សកម្មភាពអនុសញ្ញាក្នុងកិច្ចប្រជុំឧត្តមមន្រ្តីជាន់ខ្ពស់។

ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់សម្រាប់ការគាំទ្ររបស់ IPU និងភាពជាអ្នកដឹកនាំក្នុងការរួមចំណែកសម្រេចបាននូវគោលដៅរបស់អនុសញ្ញា និងបានស្នើសុំឱ្យបន្តកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវពិភពលោកមួយដែលគ្មានមីន ។

ជំនួបទ្វេភាគី ក៏បានសង្កត់ធ្ងន់ផងដែរនូវសារៈសំខាន់នៃភាពជាដៃគូ និងភាពជាអ្នកដឹកនាំសភា ក្នុងការពង្រឹងសកលភាវូបនីយកម្ម និងការអនុវត្តនៃអនុសញ្ញាអូតាវ៉ា។

Address

Phnom Penh
12150

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when អាជ្ញាធរមីន - Cambodian Mine Action Authority posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to អាជ្ញាធរមីន - Cambodian Mine Action Authority:

Videos

Share

Category