Mongkul

Mongkul មង្គល​ (Mongkul)

23/11/2024
20/11/2024
18/11/2024
10/11/2024
អង្គភាពគេហទំព័រ សារព័ត៌មាន មតិអ្នក ផ្ញើសារលិខិតជូនពរ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា...
20/10/2024

អង្គភាពគេហទំព័រ សារព័ត៌មាន មតិអ្នក ផ្ញើសារលិខិតជូនពរ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ

តុលាការប្រទេសសិង្ហបុរី កាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងគមនាគមន៍ជាប់ពន្ធនាគារ ១២ ខែពីបទរារាំងយុត្តិធម៌ និងទទួលសំណូក។ នេះបើតាម...
03/10/2024

តុលាការប្រទេសសិង្ហបុរី កាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងគមនាគមន៍ជាប់ពន្ធនាគារ ១២ ខែពីបទរារាំងយុត្តិធម៌ និងទទួលសំណូក។ នេះបើតាមវេបសាយ Thairath ចេញផ្សាយថ្ងៃទី 3 ខែតុលា ២០២៤ ។

លោក អ៊ីសវ៉ារ៉ាន់ (S. Iswaran) អាយុ 62 ត្រូវចោទប្រកាន់ពីបទរារាំងយុត្តិធម៌ និងទទួលអំណោយដែលមានតម្លៃជាង 403,300 ដុល្លារសិង្ហបុរី ដែលត្រូវបានគេចាត់ទុកថាជាប្រទេសធ្លាប់មានកេរ្តិ៍ឈ្មោះល្អខាងតម្លាភាព និងស្អាតស្អំ ។

សប្តាហ៍មុន លោកបានសារភាពថា បានប្រព្រឹត្ត ៥ករណី ដែល៤ករណីជាប់ពាក់ព័ន្ធការទទួលបានវត្ថុមានតម្លៃក្នុងនាមជាមន្ត្រីសាធារណៈ និងមួយទៀត បទរារាំងដល់យុត្តិធម៌ ចំណែក ៣០ករណីផ្សេងទៀត ត្រូវបាននាំទៅជំនុំជម្រះកន្លងមក ព្រះរាជអាជ្ញាបានសុំដាក់ពន្ធនាគារពី ៦ទៅ៧ខែ ខណៈមេធាវីការពារក្តី ប្រឆាំងនឹងការកាត់ទោសដាក់ពន្ធនាគារមិនលើសពី ៨ សប្តាហ៍។

ប្រភព CNA+Thairath

ព័ត៌មានចុងក្រោយអំពីហេតុការណ៍ឆេះរថយន្តបឺស ដឹកសិស្ស! រថយន្តក្រុងនេះប្រើការមក ៥៤ ឆ្នាំហើយ!*******************នេះជាព័ត៌មានគួ...
02/10/2024

ព័ត៌មានចុងក្រោយអំពីហេតុការណ៍ឆេះរថយន្តបឺស ដឹកសិស្ស! រថយន្តក្រុងនេះប្រើការមក ៥៤ ឆ្នាំហើយ!
*******************
នេះជាព័ត៌មានគួរឲ្យភ្ញាក់ផ្អើល ពីក្រុមហ៊ុនធានារ៉ាប់រង អំពីរថយន្តក្រុងដ៏សាហាវមួយគ្រឿងដែលប្រើមក ៥៤ឆ្នាំហើយ ត្រូវបានចុះបញ្ជីនៅនាយកដ្ឋានដឹកជញ្ជូន បាននិយាយថាធុងហ្គាស NGV មិនត្រូវបានដំឡើងទេ ប៉ុន្តែនៅពេលកើតហេតុ គេបានរកឃើញមានភ្ជាប់ជាមួយធុងហ្គាស NGV ។ កន្លែងកើតហេតុ ស្ថិតនៅលើផ្លូវផាហុនយោធិន ផ្លូវចូលមុនដល់ស្តូបអនុស្សាវរីយ៍ ។

ភ្នាក់ងារសារព័ត៌មានបានរាយការណ៍ថា មានរថយន្តក្រុងធ្វើដំណើរទៅលេងកម្សន្តចំនួន៣ ឡានក្រុង ។ ឡានក្រុងទី៣ មានសិស្ស និងគ្រូ ៤៣ នាក់ បានបុករបាំងថ្ម ហើយភ្លើងបានឆាបឆេះភ្លាមៗ ប៉ុន្តែមិនអាចបើកទ្វារបានទេ សិស្ស ១៩ នាក់ប៉ុណ្ណោះដែលអាចចេញពីឡានក្រុងបាន ហើយ ៦ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរ័ងសិត ។ រីឯអ្នកបើកបរបាត់រត់បាត់ ។

រថយន្តក្រុងនេះ បានចុះបញ្ជីជាលើកដំបូងនៅថ្ងៃទី 19 ខែកុម្ភៈឆ្នាំ 1970 មាន ៤១ កៅអី ទម្ងន់ 16,600 គីឡូក្រាម នៅពេលដាក់ជូននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ពួកគេមិនបានចុះបញ្ជីថា បានដំឡើងធុងហ្គាស NGV ទេ ប៉ុន្តែពេលដាក់ពាក្យទៅក្រុមហ៊ុនធានារ៉ាប់រងបានបញ្ជាក់ថា រថយន្តក្រុងនេះត្រូវបានបំពាក់ធុងហ្គាស NGV ។ នេះបើតាមព័ត៌មានទទួលបានពីក្រុមហ៊ុនធានារ៉ាប់រងដែលថែទាំរថយន្តក្រុង។

មុនពេលឆេះឡានក្រុង កុមារខ្លះបានរត់គេចខ្លួនទាន់ពេល ប៉ុន្តែមានមនុស្សរាប់សិបនាក់ជាប់ក្នុងរថយន្ត រួមទាំងអ្នកគ្រូដ៏ស្រស់ស្អាតម្នាក់ គេឃើញសាកសពអោបកូនសិស្សរបស់ខ្លួននៅក្នុងរថយន្តដែលឆេះនោះ ។

តាមព័ត៌មានពី MGRonline របស់ថៃ សំណងដល់ក្រុមគ្រួសារអ្នកស្លាប់ អ្នកទទួលមរតកស្របច្បាប់នៃជនរងគ្រោះ នឹងទទួលបានសំណងពីការធានារ៉ាប់រង ដោយការទូទាត់ជាមធ្យមមិនលើសពី 10,000,000 បាត (១០លានបាតស្មើ 307,395 ដុល្លារ) ក្នុងមួយលើក និងថ្លៃធានារ៉ាប់រងផ្សេងៗទៀតសម្រាប់អ្នករបួស នេះជាព័ត៌មានបឋម ៕

ព្យុះ Yagi បង្កទឹកជំនន់ និងបាក់ដី សម្លា.ប់ប្រជាជនវៀតណាម 226 នាក់ និងបាត់ខ្លួន ១០៤ នាក់ បាត់ខ្លួនជាង 800 និងខូចខាតយ៉ាងដំណ...
14/09/2024

ព្យុះ Yagi បង្កទឹកជំនន់ និងបាក់ដី សម្លា.ប់ប្រជាជនវៀតណាម 226 នាក់ និងបាត់ខ្លួន ១០៤ នាក់ បាត់ខ្លួនជាង 800 និងខូចខាតយ៉ាងដំណំនៅទីក្រុងហាណូយ និងខេត្តភាគជើង ។ គិតត្រឹមថ្ងៃទី ១២ កញ្ញា ២០២៤ ៕

ប្រភព xinhuathai

Address

Stung Mean Chei
<<NOT-APPLICABLE>>

Alerts

Be the first to know and let us send you an email when Mongkul posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Nearby media companies


Other Stung Mean Chei media companies

Show All