Fast News

Fast News ផ្សព្វផ្សាយគ្រប់ព័ត៌មានទាន់ហេតុការណ៍
(65)

03/12/2024

ផេកថ្មី Fast News គឺមានឈ្មោះ Fast News Daily ។ សូមជ្រាប !

02/12/2024

សូមជូនដំណឹង !
Page Fast News នេះនឹងមាន ការផ្លាស់ប្តូរឈ្មោះ ដោយសារ Restricted ហើយនឹងមាន Pageថ្មីសម្រាប់Page​ Fast News។ សូម​អរគុណ

កុំអោយវែងឆ្ងាយ! ! ចាប់ទាំងម្ចាស់សម្លេង​ ចាប់ទាំងអ្នកសួរ! ! លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប...
28/11/2024

កុំអោយវែងឆ្ងាយ! ! ចាប់ទាំងម្ចាស់សម្លេង​ ចាប់ទាំងអ្នកសួរ! !
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ចៅសង្កាត់ចោមចៅទី២ និងស្ដ្រីម្នាក់ ដែលជាម្ចាស់សំឡេងសន្ទនាគ្នា ពាក់ព័ន្ធសម្របសម្រួលជាលុយកាក់ករណីជួញដូរគ្រឿងញៀននោះ ត្រូវបានឃាត់ខ្លួនបញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីម្សិលមិញ។ ករណីនេះនគរបាលនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សូមជម្រាបថា ការឃាត់ខ្លួននេះមាន ១.លោក វ៉ា សារ៉ង ជាចៅសង្កាត់ចោមចៅទី២ នៃខណ្ឌពោធិ៍សែនជ័យ និងទី២. ឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត ជាស្ដ្រីម្ចាស់សំឡេងសន្ទនាគ្នានោះ៕

មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» ចាប់ផ្តើមប្រារព្ធហើយក្នុងទីរួមខេត្តមណ្ឌលគិរី
23/11/2024

មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» ចាប់ផ្តើមប្រារព្ធហើយក្នុងទីរួមខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» បានចាប់ផ្តើមប្រារព្ធ ហើយនៅក្នុងទ....

ប៉ុស្តិ៍នគរបាលចោមចៅទី៣ យកកម្លាំងប្រជាការពារ ឱ្យស្លៀកឯកសណ្ឋាននគរបាល បន្លំធ្វើជាសមត្ថកិច្ចភ្នំពេញ ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាល ...
21/11/2024

ប៉ុស្តិ៍នគរបាលចោមចៅទី៣ យកកម្លាំងប្រជាការពារ ឱ្យស្លៀកឯកសណ្ឋាននគរបាល បន្លំធ្វើជាសមត្ថកិច្ច

ភ្នំពេញ ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជាស្ថាប័ននគរបាលជាតិ របស់ក្រសួងមហាផ្ទៃមែនពិត តែបច្ចុប្បន្ននាយប៉ុស្តិ៍ បណ្តោយ អនុញ្ញាតិឱ្យកម្លាំងប្រជាការពារភូមិ សង្កាត់ បន្លំគ្រង ស្លៀកពាក់ឯកសណ្ឋាន ជានគរបាល បន្លំភ្នែកមហាជន ដើម្បីធ្វើការងារខ្លះៗ ជំនួសឱ្យនគរបាលពិតប្រាកដ ។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា កម្លាំងនគរបាលក្លែងក្លាយ បង្កើតដោយប៉ុស្តិ៍នគរបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាទូទៅចេញល្បាតពេលយប់ ប្រដេញចាប់ ម៉ូតូក្មេងស្ទាវ ម៉ូតូអត់មួក កញ្ចក់ ម៉ូតូកែច្នៃសុីមាំង បិទស្កុត តែមខុស ពីលំនាំដើម យកទៅប៉ុស្តិ៍ រួមទាំងករណីគ្រោះថ្នាក់ចេាចរណ៍ផងដែរ បើអាចដោះស្រាយបាយ តែបើដោះស្រាយមិនបានទើបហៅកម្លាំងនគរបាល ពិតប្រាកដ ។ តែបើការងារពេលថ្ងៃវិញ ទើបកម្លាំងនគរបាលពិតប្រាកដ លោកចេញធ្វើការងារ ។

ពលរដ្ឋងឿងឆ្ងល់ កម្លាំងបន្លំ កម្លាំងក្លែងក្លាយ បែបនេះ តើស្នងការរាជធានីភ្នំពេញ អគ្គស្នងការ ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យប្រើប្រាស់កម្លាំងក្នុងរូបភាពនេះដែរឬទេ ? ៕

21/11/2024

រឿងកោះគុត!សម្ដេចហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលស្ងប់ស្ងាត់ព្រោះមិនចង់នាំភ្លើងចូលផ្ទះ ខណៈដែនទឹករវាងខ្មែរ-ថៃមិនទាន់មានការឯកភាពនោះទេ។

តស់!!! មកមើលមានអ្វីលេងខ្លះនៅមហោស្រពសិល្ប: បុណ្យភូមិមានជើង នៅខេត្តមណ្ឌលគិរី
20/11/2024

តស់!!! មកមើលមានអ្វីលេងខ្លះនៅមហោស្រពសិល្ប: បុណ្យភូមិមានជើង នៅខេត្តមណ្ឌលគិរី

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មហោស្រពសិល្បៈ បុណ្យភូមិមានជើងនឹងប្រារព្ធឡើងយ៉ាងអធិកអធមលើទឹកដីខេត្ត មណ្ឌ...

ក្រោយមានករណីពេទ្យចាក់ថ្នាំបណ្តាលអោយស្ត្រីស្លាប់ម្នាក់នៅខេត្តតាកែវ។ រដ្ឋ​បាលខេត្តតាកែវចេញសេចក្តីប្រកាសព័ត៌មាន​ ថាមន្ទីរពេ...
20/11/2024

ក្រោយមានករណីពេទ្យចាក់ថ្នាំបណ្តាលអោយស្ត្រីស្លាប់ម្នាក់នៅខេត្តតាកែវ។ រដ្ឋ​បាលខេត្តតាកែវចេញសេចក្តីប្រកាសព័ត៌មាន​ ថាមន្ទីរពេទ្យនោះមិនមានច្បាប់ត្រឹមត្រូវ។
👉មហាជនឆ្ងល់ថាហេតុអ្វីពេទ្យមិនមានច្បាប់ត្រឹមត្រូវអាចបេីកដំណេីរការទៅបាន​ ដោយមានទីតាំងធំហេីយមានលេីកផ្លាកយ៉ាងត្រឹមត្រូវទៀតផងនោះ។
👉ហេតុអ្វីមិនមានការចុះត្រួតពិនិត្យមុនពេលអោយបេីកដំណេីរ? តេីជនរងគ្រោះប៉ុន្មាននាក់ហេីយដែលមកទទួលសេវាពីមន្ទីរពេទ្យនេះទាំងដែលពេទ្យគ្មានវិជ្ជាជីវ:​ និងគ្មានច្បាប់ត្រឹមត្រូវផងនោះ?
សង្ឃឹមថាក្រសួងសុខាភិបាលនិងរិតបន្តឹងការផ្តល់អជ្ញាបណ្ណជូនវេជ្ជបណ្ឌិតដែលមានបំណងចង់បេីកដំណេីរការមន្ទីរពេទ្យព្យាបាលពលរដ្ឋ។ ព្រោះមន្ទីរពេទ្យសំខាន់ណាស់​ ជាកន្លែងព្យាបាលជីវិតមនុស្ស​។

សូម​ចូល​រួម​រំលែកទុក្ខដល់គ្រួសារសពផង! ! សពរបស់​ លោក​ ណុប​ តុលា​ អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ ត្រូវបានប្រទះឃេីញអណ្តែត...
20/11/2024

សូម​ចូល​រួម​រំលែកទុក្ខដល់គ្រួសារសពផង! !
សពរបស់​ លោក​ ណុប​ តុលា​ អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ ត្រូវបានប្រទះឃេីញអណ្តែតនៅជិតកោះអន្លង់ចិន​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​។

ម្ចាស់មន្ទីរសម្រាប់ព្យាបាល​ និងសម្ភព សុងហាក់មារី​ណា​ ដែលបានចាក់ថ្នាំបណ្ដាលដៃស្ត្រីម្នាក់បាត់បង់ជីវិត ហេីយយកសាកសពទៅប្លុងច...
19/11/2024

ម្ចាស់មន្ទីរសម្រាប់ព្យាបាល​ និងសម្ភព សុងហាក់មារី​ណា​ ដែលបានចាក់ថ្នាំបណ្ដាលដៃស្ត្រីម្នាក់បាត់បង់ជីវិត ហេីយយកសាកសពទៅប្លុងចោល ជាមួយនឹងក្មេងស្រីអាយុ ៣ឆ្នាំ នៅយាមសព។ ម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពទាំង២នាក់ ឈ្មោះ​ ហៀង សុងហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ និងឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិបឹងពញាកគុក ឃុំត្រពាំងក្រសាំងស្រុកបាទី ខេត្តតាកែវ៕

ខឹងរឿងចែកលុយជាមួយគណៈកម្មការទូកង មិនត្រូវគ្នាមេប៉ុស្តិ៍បាញ់មេឃ២គ្រាប់គំរាមសមាជិកក្រុមប្រឹក្សាសង្កាត់ ,ត្រូវបានស្នងការខេត្...
19/11/2024

ខឹងរឿងចែកលុយជាមួយគណៈកម្មការទូកង មិនត្រូវគ្នាមេប៉ុស្តិ៍បាញ់មេឃ២គ្រាប់គំរាមសមាជិកក្រុមប្រឹក្សាសង្កាត់ ,ត្រូវបានស្នងការខេត្តក្រចេះអនុវត្តវិន័យកងកម្លាំង។

ប៉ូលិសស្រុកបាទីចាបឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធហើយ ពាក់ព័ន្ធករណីចាក់ថ្នា...
19/11/2024

ប៉ូលិសស្រុកបាទីចាបឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធហើយ ពាក់ព័ន្ធករណីចាក់ថ្នាំឲ្យជនរងគ្រោះស្លាប់និងយកក្មេងស្រីអាយុ៣ឆ្នាំប្លុងចោល
បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទីបានធ្វើការឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ម៉ារីណា ពីរនាក់ប្ដីប្រពន្ធចាត់ការទៅតាមនីតិវិធី។ម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភពទាំង២នាក់៖ ទី១៖ ឈ្មោះហៀងសុងហាក់ភេទប្រុសអាយុ ៣៧ ឆ្នាំមុខរបរពេទ្យ និងទី២៖ ឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ ឆ្នាំមុខរបរពេទ្យបង្អែកស្រុកបាទីមានទីលំនៅភូមិបឹងពញាកគុកឃុំត្រពាំងក្រសាំងស្រុកបាទី៕

ករណីម្ចាស់គ្លីនិកមួយកន្លែង​ ចាក់ថ្នាំខុសបណ្តាលអោយស្រ្តីម្នាក់ប្រតិកម្មស្លាប់​ ហេីយគ្រូពេទ្យដឹកយកសពជនរងគ្រោះ​ និងកូនដែលមក...
19/11/2024

ករណីម្ចាស់គ្លីនិកមួយកន្លែង​ ចាក់ថ្នាំខុសបណ្តាលអោយស្រ្តីម្នាក់ប្រតិកម្មស្លាប់​ ហេីយគ្រូពេទ្យដឹកយកសពជនរងគ្រោះ​ និងកូនដែលមកជាមួយជនរងគ្រោះអាយុ៣ខួបយកមកផ្លុងចោល​ចម្ងាយប្រមាណ៣គីឡូមែត្រ​ពីផ្ទះជនរងគ្រោះ ហេតុការណ៍​កេីតឡេីងនៅចំណុចភូមិម្រះព្រៅ​កេីត​ ឃុំចំបក់​ ស្រុកបាទី​ ខេត្តតាកែវ។ ហេតុការណ៍​នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វេីការស្រាវជ្រាវលម្អិតលេីករណីនេះ។ស្ត្រីជនរងគ្រោះឈ្មោះ ណាំ ចន្ធូ អាយុ ៤១ឆ្នាំ រស់នៅភូមិ ម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវនិងកុមារម្នាក់ទៀត អាយុ ០៣ ឆ្នាំមិនទាន់ស្គាល់អត្តសញ្ញាណ។

ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទឹកចិត្តអោយដៃគូអភិវឌ្ឍន៍ ឱ្យបន្តកិច្ចសហការគ្នាអោយកាន់តែសកម្មជាមួយក្រសួង-ស្ថាប័នពាក...
19/11/2024

ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទឹកចិត្តអោយដៃគូអភិវឌ្ឍន៍ ឱ្យបន្តកិច្ចសហការគ្នាអោយកាន់តែសកម្មជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ
អានបន្ត៖

ថ្លែងនាឱកាសដែលអញ្ជើញជាអធិបតីភាពក្នុង សន្និសីទជាតិ ស្តីពីសមិទ្ធផលនៃប្រព័ន្ធគាំពារសង្គមកម្ពុជា លោក អូន ព័....

ទីបំផុតក្ដីប្រាថ្នាដ៏ធំរបស់អ្នកលេងផ្លែពូថៅដៃ ធឿន ធារ៉ា បានក្លាយជាការពិត!https://www.fastnewsdaily.com/d/117115
17/11/2024

ទីបំផុតក្ដីប្រាថ្នាដ៏ធំរបស់អ្នកលេងផ្លែពូថៅដៃ ធឿន ធារ៉ា បានក្លាយជាការពិត!
https://www.fastnewsdaily.com/d/117115

ទីបំផុត កំពូលកីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា បានសម្រេចក្ដីប្រាថ្នារបស់ខ្លួនដោយជោគជ័យ ដោយរូបគេបានទទួលកាដ....

សាលាក្រុង​ភ្នំពេញ រៀបចំកន្លែង​ស្នាក់នៅ​របស់​ក្រុម​កីឡាករ​ចំណុះ​ទូក​រួចរាល់ ខណៈកងកម្លាំងជាង១៦ពាន់នាក់ ត្រៀមការពារសន្តិសុខ...
13/11/2024

សាលាក្រុង​ភ្នំពេញ រៀបចំកន្លែង​ស្នាក់នៅ​របស់​ក្រុម​កីឡាករ​ចំណុះ​ទូក​រួចរាល់ ខណៈកងកម្លាំងជាង១៦ពាន់នាក់ ត្រៀមការពារសន្តិសុខ
អានបន្ត៖

ខណៈ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុកនឹងចូលមកដល់នៅថ្ងៃស្អែក រដ្ឋបាល​រាជធា.....

BREAKING: ACU សម្រេចឃាត់ខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ក្រោយយកលុយចំនួន៣០ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក...
12/11/2024

BREAKING: ACU សម្រេចឃាត់ខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ក្រោយយកលុយចំនួន៣០ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង

BREAKING: ACU សម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយចំនួន៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈ...
12/11/2024

BREAKING: ACU សម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយចំនួន៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង!

Address

Veng Sreng
Phnom Penh
12352

Website

https://t.me/fastnewsdaily_com

Alerts

Be the first to know and let us send you an email when Fast News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fast News:

Share

Nearby media companies


Other Phnom Penh media companies

Show All