TD News Media

TD News Media Today News is a news center that will bring news updates to everyone. We look for information to share.
(3)

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិខ្មែរ ចិន និងវៀតណាមសរុប៩នាក់ រឹបអូសថ្នាំញៀនជាង ៦០គីឡូក្រ...
18/06/2024

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិខ្មែរ ចិន និងវៀតណាមសរុប៩នាក់ រឹបអូសថ្នាំញៀនជាង ៦០គីឡូក្រាម

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០០៖៤០នាទី កម្លាំងជំនាញ(ក៣)នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋានខេត្តព្រះសីហនុ មានការដឹកនាំ និងសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីកែច្នៃ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ៣គោលដៅ៖ គោលដៅទី១ តាមបណ្តោយផ្លូវលំ ក្រុម៥ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គោលដៅទី២ នៅក្នុងផ្ទះពុំមានលេខ ផ្លូវលំ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គោលដៅទី៣ នៅក្នុងផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម១០ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភព និងរូបភាព : ពីផេកមន្ទីរប្រឆាំងគ្រឿងញៀន

ផ្អាកការងារនាយរងប៉ុស្តិ៍នគរបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ក្រោយប្រើហិង្សាលើប្រជាពលរដ្ឋ
16/06/2024

ផ្អាកការងារនាយរងប៉ុស្តិ៍នគរបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ក្រោយប្រើហិង្សាលើប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត ដកហូតមុខតំណែងអគ្គនាយករងមួយរូប ឲ្យមកនៅជាមន្ត្រី បន្ទាប់ពីមានភាពមិនប្រក្រតីលើការអនុវត្តតួនាទី
15/06/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ដកហូតមុខតំណែងអគ្គនាយករងមួយរូប ឲ្យមកនៅជាមន្ត្រី បន្ទាប់ពីមានភាពមិនប្រក្រតីលើការអនុវត្តតួនាទី

សារាចរណែនាំ ស្តីពីវិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា- ទូកចម្លងដឹកអ្នកដំណើរ
13/06/2024

សារាចរណែនាំ ស្តីពីវិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា- ទូកចម្លងដឹកអ្នកដំណើរ

ឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ ចាប់យកគ្រឿងញៀនជាង១០គីឡូក្រាម និងសារធាតុគីមីផ្សំជាង ៣០គីឡូក្រាមភ្នំពេញ : កាលពីថ្ងៃទី០៣ ខែមិថុន...
09/06/2024

ឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ ចាប់យកគ្រឿងញៀនជាង១០គីឡូក្រាម និងសារធាតុគីមីផ្សំជាង ៣០គីឡូក្រាម

ភ្នំពេញ : កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២២៖០០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ៤គោលដៅ៖ គោលដៅទី១ នៅចំណុចតាមបណ្តោយផ្លូវលេខ៤៣២ ក្បែរផ្សារទួលទំពូង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ, គោលដៅទី២ នៅចំណុចតាមបណ្តោយផ្លូវលេខ១៨២ ក្បែរស្តុបផ្សារដេប៉ូ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ, គោលដៅទី៣ នៅលេខបន្ទប់ B១៥ ជាន់ទី១៥ ក្នុងលំនៅដ្ឋានបុរីកីទ្បាអិល ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងគោលដៅទី៤ នៅចំណុចមុខបន្ទប់លេងB១៥ ជាន់ទី១៥ ក្នុងលំនៅដ្ឋានបុរីកីទ្បាអិល ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជាលទ្ធផល សមត្ថកិច្ចជំនាញ បានចាប់ខ្លួនជនល្មើសចំនួន ០៨នាក់ (ស្រី២នាក់) ជាជនជាតិវៀតណាម រួមមាន៖

ទី១៖ ឈ្មោះ ជឿង ថាន់មី (TRUONG THANH MY) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម
ទី២៖ ឈ្មោះ ង្វៀង ឌិនថឹង (NGUYEN DING THUAN) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម
ទី៣៖ ឈ្មោះ ហ្វាន ទៀងថាន់ (PHAN TIEN THANH) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម
ទី៤៖ ឈ្មោះ ប៊ូយ ញឹកហ័ង (BUI NHAT HOANG) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម
ទី៥៖ ឈ្មោះ ង្វៀង វឹងហាយ (NGUYEN VOENG HAY) ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិវៀតណាម
ទី៦៖ ឈ្មោះ ង្វៀង វឹងវ៉ាង (NGUYEN VOENG VANG) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម
ទី៧៖ ឈ្មោះ ដូ ធីមីហាន់ (DO THI MY HANH) ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម
ទី៨៖ ឈ្មោះ ហូ ធីញ៉ឺវិន (HO THI NHU QUYNH) ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម។

វត្ថុតាងចាប់យករួមមានទី១៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (M**A) ទម្ងន់ ៨៩៩,៣៩ក្រាម, ទី២៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ១៤,១២ក្រាម, ទី៣៖ គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ជាង ៩៩០៤ក្រាម, ទី៤៖ សារធាតុគីមីផ្សំ ទម្ងន់សរុប ៣០៧៤៩ក្រាម ៣០គីឡូ៧៤៩ក្រាម។ វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ១០៨១៧,៥១ក្រាម (១០គីឡូ ៨១៧,៥១ក្រាម)។

បច្ចុប្បន្នជនល្មើស និងវត្ថុតាងខាងលើ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ក្រសួងពាណិជ្ជកម្ម ដាក់ទណ្ឌកម្មលើមន្ត្រី ក.ប.ប ៥នាក់ បន្ទាប់ពីមានការចុះផ្សាយថា បានយកលុយពីម្ចាស់ទំនិញនៅផ្សាររមាស
08/06/2024

ក្រសួងពាណិជ្ជកម្ម ដាក់ទណ្ឌកម្មលើមន្ត្រី ក.ប.ប ៥នាក់ បន្ទាប់ពីមានការចុះផ្សាយថា បានយកលុយពីម្ចាស់ទំនិញនៅផ្សាររមាស

សមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងកែច្នៃប្រេងម៉ាស៊ីនក្លែងក្លាយ ភ្នំពេញ : កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ...
07/06/2024

សមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងកែច្នៃប្រេងម៉ាស៊ីនក្លែងក្លាយ

ភ្នំពេញ : កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោក លី ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះបង្ក្រាបទីតាំងវេចខ្ចប់ កែច្នៃ ចែកចាយ ប្រេងម៉ាស៊ីនក្លែងក្លាយ នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញប្រេងម៉ាស៊ីនម៉ាក TOTAL និងសម្ភារសម្រាប់វេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយ សរុបប្រមាណជាង ៥តោន។

ក្រោយពីការឆែកឆេរសមត្ថកិច្ច បានដកហូតសម្ភារទាំងអស់យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឋាននគរបាលប្រឆាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនាំខ្លួនម្ចាស់ទីតាំងយកទៅសាកសួរ ដើម្បីបន្តនីតិវិធី ៕

ប្រភព និងរូបភាព: ពីផេកផ្លូវការនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច

06/06/2024

គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាន
នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីឆក់កាបូបដៃមិនបានសម្រេចភ្នំពេញ: កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២៣៖១០នាទី កម...
04/06/2024

ឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីឆក់កាបូបដៃមិនបានសម្រេច

ភ្នំពេញ: កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២៣៖១០នាទី កម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌខណៈកំពុងល្បាតតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏បានប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿងមានគ្នាចំនួន០៤នាក់ បានធ្វេីសកម្មភាពឆក់កាបូបយួរដៃពីបុរសរងគ្រោះកំពុងជិះម៉ូតូកង់បីឥណ្ឌា តែមិនបានសម្រេច នៅចំមុខធនាគារសៃហ្គន-ហាណូយ កម្ពុជា។

ភ្លាមនោះកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានធ្វេីការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបាន០២នាក់ នៅចំណុចផ្លូវលេខ៦៣កែងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ នឹងបន្តប្រដេញឃាត់ជនសង្ស័យបានចំនួន០២នាក់ទៀត នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី មុខក្រសួងកាពារជាតិ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ដោយក្នុងនោះមាន២នាក់ជាអ្នកបើកបរ និងជនដៃដល់ ហើយ២នាក់ទៀតជាអ្នកបិទគូទ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ភារ:មានដូចជា៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KU-9636(របស់ជនសង្ស័យ) និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KG-1863(របស់ជនសង្ស័យ)។ បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

ប្រភព និងរូបភាព_ពីផេកផ្លូវការរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ

ឃាត់ខ្លួនក្មេងទំនើងម្នាក់ ក្នុងចំណោមក្រុមជិះម៉ូតូដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ នៅខាងមុខផ្សារអង្គតាសោមតាកែវ៖ បន្ទាប់ពីមានករណ...
30/05/2024

ឃាត់ខ្លួនក្មេងទំនើងម្នាក់ ក្នុងចំណោមក្រុមជិះម៉ូតូដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ នៅខាងមុខផ្សារអង្គតាសោម

តាកែវ៖ បន្ទាប់ពីមានករណីក្មេងទំនើងបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិត ដាវ ពូថៅ ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ បណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមយ៉ាងខ្លាំង កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ខាងមុខផ្សារអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំបញ្ជាកម្លាំងជំនាញផ្ទាល់ចុះដល់កន្លែងកើតហេតុ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនបក្សពួកជនសង្ស័យបានម្នាក់យកមកសាកសួរស្តាប់យកចំលើយ ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាបក្សពួកផ្សេងៗបន្ថែមទៀត។

ជាក់ស្ដែងនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ មេបញ្ជាការខេត្ត និងឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានបន្តដឹកនាំកម្លាំងជំនាញ និងសម្របសម្រួលនីតិវិធីផ្ទាល់ចុះឆែកឆេរលំនៅដ្ឋានមួយកន្លែងរបស់បក្សពួកក្រុមក្មេងទំនើង នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីស្វែងរកភស្តុតាង។

ករណីក្មេងទំនើងនេះ លោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងជំនាញកងរាជអាវុធហត្ថទាំងអស់ ត្រូវស្វែងរកឃាត់ខ្លួនបក្សពួកជនសង្ស័យជាក្មេងទំនើងទាំងនេះឱ្យខាងតែបានដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

 #ករណីបោះសំរាមចូលទន្លេ!! អាជ្ញាធរបញ្ឈប់អាជីវកម្មម្ចាស់ទូកកាណូតទេសចរណ៍ដែលមានឈ្មោះ បុប្ផាអង្គរ ភ្នំពេញ: នៅព្រឹកថ្ងៃទី២៩ ខែ...
29/05/2024

#ករណីបោះសំរាមចូលទន្លេ!!
អាជ្ញាធរបញ្ឈប់អាជីវកម្មម្ចាស់ទូកកាណូតទេសចរណ៍ដែលមានឈ្មោះ បុប្ផាអង្គរ

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញម្ចាស់ទូកកាណូតទេសចរណ៍ដែលមានឈ្មោះ បុប្ផាអង្គរ មកសាកសួរ បន្ទាប់ពីមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ បានបង្ហោះនៅលើគណនីរបស់ខ្លួនពាក់ព័ន្ធករណីបោះសំរាមចូលទន្លេរ។

តាមប្រភពព័ត៌មាននៅលើផេកផ្លូវការរបស់រដ្ឋបាលខណ្ឌដូនពេញបានឲ្យដឹងថា ម្ចាស់ទូកខាងលើ បានអះអាងទទួលស្គាល់ថាពិតជាបានបោះចោលសំរាមចូលក្នុងទន្លេពិតប្រាកដមែន។ បន្ទាប់ពីបានធ្វើការសាកសួរ រួចមក រដ្ឋបាលខណ្ឌបានសម្រេចដូចខាងក្រោម ÷
១-អប់រំណែនាំដល់ម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ ឱ្យយល់ច្បាស់ពីច្បាប់ស្តីពីបរិស្ថាន។
២-ផាកពិន័យម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ ជាទឹកប្រាក់ចំនួន ២០០,០០០រៀល តាមជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន។
៣-បញ្ឈប់ការប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ បុប្ផាអង្គរ ជាស្ថាពរចាប់ពីថ្ងៃនេះតទៅ៕

សេចក្តីជូនដំណឹង ស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤
29/05/2024

សេចក្តីជូនដំណឹង ស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤

ថ្នាំញៀនជាង ២៥៤គីឡូក្រាម និងជនសង្ស័យ៤នាក់ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន រឹបអូស និងឃាត់ខ្លួនភ្នំពេញ: កម្លាំងជំនាញនៃមន្ទីរ...
29/05/2024

ថ្នាំញៀនជាង ២៥៤គីឡូក្រាម និងជនសង្ស័យ៤នាក់ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន រឹបអូស និងឃាត់ខ្លួន

ភ្នំពេញ: កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅដល់ការបង្ក្រាបករណីដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ (ថៃ០៣នាក់ ខ្មែរ ០១នាក់) និងរឹបអូសបានថ្នាំញៀនជាង ២៥៤គីឡូក្រាម។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៦៖៣០នាទី ស្ថិតនៅចំណុចក្នុងភូមិវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ជនសង្ស័យទី១ ឈ្មោះ អ៊ាប សុខឃឹម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ, ទី២.ឈ្មោះ គ្រីបប្រាឆាយា ភរ៉ាសក្តិ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិថៃ, ទី៣.ឈ្មោះ សែចាំង ប្រាវីត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិថៃ និងទី៤.ឈ្មោះ វង្ស ប៊ុនឆៃលើត ធារ៉ាឆៃ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិថៃ ក្នុងនោះវត្ថុតាងចាប់យករួមមាន :
១. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២២២៩០០ ក្រាម, ២. គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៣១៨០៨ក្រាម វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ២៥៤៧០៨ក្រាម (២៥៤គីឡូ ៧០៨ក្រាម) ព្រមទាំងបានចាប់យកសម្ភារៈរួមមាន ១.រថយន្តចំនួន ០៤គ្រឿង, ២.ទូរស័ព្ទដៃចំនួន ១២គ្រឿង ៣.វិទ្យុទាក់ទងចំនួន ៣គ្រឿង គ្រាប់បែកដៃចំនួន ២គ្រាប់
៤.លុយបាត និងលុយដុល្លា មួយចំនួន។

សូមជម្រាបថា បច្ចុប្បន្នជនល្មើស និងវត្ថុតាងខាងលើ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

នាយករងសាលាម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ សិស្សស្រីអាយុ១២ឆ្នាំ បន្ទាយមានជ័យ : កម្លាំងនគរប...
25/05/2024

នាយករងសាលាម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ សិស្សស្រីអាយុ១២ឆ្នាំ

បន្ទាយមានជ័យ : កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកថ្មពួក កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីរងការចោទប្រកាន់ថា បានប្រព្រឹត្តអំពីរំលោភសេពសន្ថវៈ ទៅលើក្មេងស្រីជាសិស្សថ្នាក់ទី៦ បានសម្រេចជាច្រើនដង។ ការឃាត់ខ្លួននេះធ្វើឡើងតាមបណ្តឹងរបស់ជីតារបស់ក្មេងស្រីរងគ្រោះ។

តាមប្រភពព័ត៌មានបានឲ្យដឹថា បុរសជាជនសង្ស័យមានឈ្មោះមន្ត សុមិត្ត ភេទប្រុស អាយុ៥៣ ឆ្នាំ មានមុខរបរជា នាយករងសាលាបឋមសិក្សាថ្មពួក រស់នៅភូមិអណ្តូងខ្លុង ឃុំ គំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ជីតារបស់ក្មេងស្រីរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចថា ជនសង្ស័យជានាយករងសាលាខាងលើ បានលួងចៅស្រីរបស់គាត់មានអាយុ ១២ឆ្នាំ រៀនថ្នាក់ទី៦នៅសាលាបឋមសិក្សាថ្មពួក ណាត់ទៅរំលោភក្នុងបណ្តាល័យសាលាបឋមសិក្សាថ្មពួក ជាថ្នូរ និង ពិន្ទុល្អ ចំណាត់ថ្នាក់ខ្ពស់ និងអោយលុយសរុប៩ម៉ឺនរៀល។

សូមជម្រាបថា ក្រោយទទួលពាក្យបណ្តឹងពីអាណាព្យាបាលជនរងគ្រោះ.កម្លាំងអធិការនគរបាលស្រុកថ្មពួក បានឃាត់ខ្លួន ជនសង្ស័យ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្ដនីតិវិធីបន្ត៕

24/05/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត : ការរឹតបណ្តឹងនេះ គឺដើម្បីក្មួយៗទាំងអស់ ដោយឈរលើគោលដៅ ៤ចំណុច៖
១. ជួយតម្រង់ទិសឱ្យក្មួយល្អ
២. ជួយការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ក្មួយ ទាំងអ្នកបង្ក និងអ្នករងគ្រោះ
៣. ជួយការពារឪពុកម្តាយ និងក្រុមគ្រួសារ កុំខ្លោចផ្សាចិត្ត
៤. ជួយសង្គម និងប្រជាជន ឱ្យរស់នៅដោយគ្មានភាពភ័យខ្លាច ។

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាប នូវរាល់សកម្មភាពក្មេងទំនើង ឲ...
23/05/2024

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាប នូវរាល់សកម្មភាពក្មេងទំនើង ឲ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត

23/05/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវរឹតបន្តឹងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង

ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម៣នាក់ រឹបអូសថ្នាំញៀនជាង២៥គីឡូក្រាម និងសារធាតុគីមីផ្សំជាង៨០គីឡូក្រាមភ្នំពេញ : កាលពីថ្ងៃទី២...
22/05/2024

ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម៣នាក់ រឹបអូសថ្នាំញៀនជាង២៥គីឡូក្រាម និងសារធាតុគីមីផ្សំជាង៨០គីឡូក្រាម

ភ្នំពេញ : កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០៖១៥នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) សហការជាមួយស្នងការរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សារទុក ជួញដូរ និងកែច្នៃ ដោយខុសច្បាប់នូវសារធាតុញៀនស្ថិតនៅ៣គោលដៅ៖ គោលដៅទី១ តាមបណ្តោយផ្លូវ៥១ ក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, គោលដៅទី២ នៅខុនដូរខាឡា(CALLA)បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងគោលដៅទី៣ ខុនដូរ Time Square បន្ទប់លេខ១២H ជាន់ទី១២ ផ្លូវ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះទី១.ឈ្មោះ ង្វៀង ម៉ាញ់ហា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ទី២.ឈ្មោះ យឿង ឌឹក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម
៣.ឈ្មោះ ង្វៀង ធីឡាន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម ដោយចាប់យកវត្ថុតាងរួមមាន:
-១. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(M**A) ទម្ងន់ ១៥៤៧៧,៦៨ ក្រាម
-២. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២៣៦៧,៣១ក្រាម
-៣.គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៧២២៦ក្រាម
-៤.គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ((Heroine) ទម្ងន់ ៣១,២១ក្រាម
-៥.សារធាតុគីមីផ្សំ ទម្ងន់សរុប ៨១៤៩០,៨៤ក្រាម (៨១គីឡូ ៤៩០,៨៤ក្រាម)
+វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ២៥១០២,២ក្រាម (២៥គីឡូ ១០២,២ក្រាម)

សូមបញ្ជាក់ថា បច្ចុប្បន្នជនល្មើសខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព និងរូបភាព: ពីផេក Anti-drug Department

បង្ក្រាបករណីគាស់ទូរយកលុយនៅខណ្ឌដូនពេញ និងឃាត់ខ្លួនជនសង្ស័យ២នាក់ ភ្នំពេញ: ក្រោយប្រើពេលស្រាវជ្រាវអស់ប្រមាណ២៤ម៉ោង កម្លាំងការ...
22/05/2024

បង្ក្រាបករណីគាស់ទូរយកលុយនៅខណ្ឌដូនពេញ និងឃាត់ខ្លួនជនសង្ស័យ២នាក់

ភ្នំពេញ: ក្រោយប្រើពេលស្រាវជ្រាវអស់ប្រមាណ២៤ម៉ោង កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីគាស់ទូរយកលុយក្នុងភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ។

ប្រភពព័ត៌មាននៅលើហ្វេសប៊ុកផេកផ្លូវការរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានអំពីករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចផ្លូវលេខ៥១ (វិថីប៉ាស្ទ័រ) សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដោយសហការជាមួយអធិការដ្ឋានខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣។ ជនសង្ស័យនោះមានឈ្មោះ ទុំ ទីវ័ន្ត ហៅស្តេច ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ។

បន្ទាប់ពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ទុំ ទីវ័ន្ត (ស្តេច) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសូភាស បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ង៉ែត ភួង ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវ២៨២ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ប្រភព និងរូបភាព : ពីហ្វេសប៊ុកផេកផ្លូវការរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ

មុខសញ្ញាឆក់សកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានភ្នំពេញ: កាលពីល្ងាចថ្ងៃទី...
22/05/2024

មុខសញ្ញាឆក់សកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបាន

ភ្នំពេញ: កាលពីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាឆក់សកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ការបង្ក្រាបនេះ បានធ្វើឡើងនៅត្រង់ចំណុចបណ្តោយមហាវិថីម៉ៅសេងទុង មុខហាងកាហ្វេប្រោន (Brown) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនសង្ស័យទាំង២ខាងលើឈ្មោះ ណារិទ្ធ រាជ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៦៦ ក្រុម៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងម្នាក់ទៀតមានឈ្មោះ ឃុន មូលីសុីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ លេខ៦អាអឺ៣ ផ្លូវសុធារស់ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមជម្រាបថា បច្ចុប្បន្នជនសង្ស័យខាងលេី សមត្ថកិច្ចកំពុងធ្វេីការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

ប្រភព និងរូបភាព : ពីហ្វេសប៊ុកផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់អគ្គាធិការដ្ឋាន ចុះអង្កេតស្រាវជ្រាវបន្ទាន់ ករណីឧត្តមសេនីយ៍ម្នាក់ យកថវិកា ១លានរៀល ក្...
21/05/2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់អគ្គាធិការដ្ឋាន ចុះអង្កេតស្រាវជ្រាវបន្ទាន់ ករណីឧត្តមសេនីយ៍ម្នាក់ យកថវិកា ១លានរៀល ក្នុង ១ឃុំ នៅខេត្តកំពង់ស្ពឺ

បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមជុំវិញករណីឧត្តមសេនីយ៍ម្នាក់ នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការយកថវិកាក្នុង ១ឃុំ ចំនួន ១លានរៀល ពីឃុំ ចំនួន ១០ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ចុះអង្កេតស្រាវជ្រាវជាបន្ទាន់។

ទទួលបានការណែនាំនេះ ឯកឧត្តមអគ្គាធិការ បានចាត់ក្រុមការងារ កោះអញ្ជើញលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ មកបំភ្លឺនៅអគ្គាធិការដ្ឋាន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នេះ។

ជាលទ្ធផល លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ទទួលស្គាល់ករណីនេះ និងថាពិតជាបានដឹកនាំក្រុមការងារ ចំនួន ៧រូប ធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយប្រើមធ្យោបាយធ្វើដំណើររថយន្តផ្ទាល់ខ្លួនចំនួន ២គ្រឿង និងទើបតែធ្វើសវនកម្មបានចំនួន ៤ស្រុកប៉ុណ្ណោះ។

ជានីតិវិធីបន្ត ក្រសួងមហាផ្ទៃ នឹងពិនិត្យលើករណីនេះបន្ថែមទៀត ដោយយោងលើភាពជាក់ស្ដែង និងដោយផ្អែកលើវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។

ក្រសួងមហាផ្ទៃ មានកិត្តិយសសូមបញ្ជាក់ជូនសាធារណជនថា ដើម្បីប្រសិទ្ធភាពនៃការងារកំណែទម្រង់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងទស្សនៈដឹកនាំ«សម្អាតផ្ទះយើង»របស់សម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ការចូលរួមចំណែកពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណមតិ ពិតជាមានសារៈសំខាន់ណាស់។

ក្នុងន័យនេះ ក្រសួងមហាផ្ទៃ សូមលើកទឹកចិត្ត និងទទួលយកដោយការពិចារណាខ្ពស់នូវព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យស្ថិតក្រោមសមត្ថកិច្ច ជាពិសេសព័ត៌មានអំពីករណីមិនប្រក្រតីនៃការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីរាជការសុីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ គ្រប់ថ្នាក់ ក៏ដូចជាសំណើ សំណូមពរ និងមតិយោបល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ជាមួយគ្នានេះ យើងក៏មានភាពចាំបាច់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយទាំងឡាយដែលគ្មានវិជ្ជាជីវៈ និងមានចេតនាអវិជ្ជមានផងដែរ៕

ខ្លឹមសារ និងរូបភាព : ដកស្រង់ពី channel Telegram របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

កម្ពុជា ស្នើវៀតណាមផ្តល់កិច្ចសហការស្រាវជ្រាវករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា---ឯកឧត្តម សុខ ចិន្តាសោភា ឧប...
20/05/2024

កម្ពុជា ស្នើវៀតណាមផ្តល់កិច្ចសហការស្រាវជ្រាវករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា
---

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប ឯកឧត្តម Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការបង្ហោះសារតាម Tik Tok ជេរប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោ ដែលបានបង្កឱ្យមានអារម្មណ៍មិនល្អក្នុងរង្វង់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យរដ្ឋាភិបាលវៀតណាមផ្តល់កិច្ចសហការធ្វើការស្រាវជ្រាវ ដើម្បីកំណត់សមាសភាព អត្តសញ្ញាណអ្នកដែលបានបង្ហោះខ្លឹមសារអមិត្តទាំងនោះ ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយសំដៅបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានយល់ស្របមតិថា ការបង្ហោះខ្លឹមសារអមិត្តទាំងនោះ ជាសកម្មភាពអវិជ្ជមាន ដែលចាំបាច់ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរ ដើម្បីធ្វើការស្រាវជ្រាវកំណត់សមាសភាព អត្តសញ្ញាណជនដែលនៅពីក្រោយសកម្មភាពទាំងនោះ៕

ខ្លឹមសារ និងរូបភាព: ដកស្រង់ពីផេកផ្លូវការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ឃាត់ខ្លួនមនុស្ស១២នាក់ ពាក់ព័ន្ធនឹងករណីបន្លំខ្លួនធ្វើជាព្រះសង្ឃភ្នំពេញ: កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក...
20/05/2024

ឃាត់ខ្លួនមនុស្ស១២នាក់ ពាក់ព័ន្ធនឹងករណីបន្លំខ្លួនធ្វើជាព្រះសង្ឃ

ភ្នំពេញ: កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៤ បានឃាត់ខ្លួនមនុស្ស១១នាក់ និងអ្នកបើកបរ១នាក់ ពាក់ព័ន្ធករណីបន្លំខ្លួនធ្វើជាព្រះសង្ឃ ដើម្បីបិណ្ឌបាតតាមផ្ទះប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅពេលដែលកម្លាំងសមត្ថកិច្ចកំពុងចុះល្បាតពួនស្ទាក់ ដេីម្បីបង្ការបង្ក្រាបបទល្មើស ឆក់ ប្លន់ លួច ក្មេងទំនើង នានា ក្នុងមូលដ្ឋានរបស់ខ្លួន។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាំងរួមមាន : រថយន្តចំនួន០១គ្រឿង,បាតសំរាប់ដាក់បាយចំនួន០៤,ម្សៅសក្រាមថ្លាសង្ស័យជាសារធាតុញៀនចំនួន១បំពង់ទុយយោ,ស្បង់ជីវមួយចំនួន និងសំភារៈមួយចំនួនទៀត។

សូមជម្រាបថា បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អបអរសាទរក្លឹបបាល់ទាត់ Manchester City ក្លាយជាម្ចាស់ពាន English Premier League។
19/05/2024

អបអរសាទរក្លឹបបាល់ទាត់ Manchester City ក្លាយជាម្ចាស់ពាន English Premier League។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បង្ហាញលទ្ធផលប្រកបដោយផ្លែផ្កានៃទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រ...
18/05/2024

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បង្ហាញលទ្ធផលប្រកបដោយផ្លែផ្កានៃទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៥-១៩ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពរបស...
18/05/2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពរបស់លោក ហោ ម៉ៅ

ស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤
18/05/2024

ស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤

18/05/2024

ក្រុមអ្នកលេងដាវ កាំបិត ៤នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!

កាលពីវេលាម៉ោង ១៣ និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថសែនសុខ បានទទួលទទួលព័ត៌មានថាមានករណីក្មេងស្ទាវមួយក្រុមមានគ្នា១៤នាក់ ជិះម៉ូតូ៧គ្រឿង ប្រដាប់ដោយ កាំបិត ដាវ ដុំថ្ម បានធ្វើសកម្មភាព ដេញកាប់ និងគប់ ទៅលើបុរសជាជនរងគ្រោះចំនួន ០៤នាក់ ជិះម៉ូតូ ០២គ្រឿង ប៉ុន្តែមិនបណ្តាលឲ្យរងរបួសនោះទេ ដោយសារតែបុរសទាំង០៤នាក់ បានផ្ដួលម៉ូតូចោល និងរត់គេចខ្លួន បន្ទាប់មកក្រុមជនសង្ស័យទាំងនោះ បានធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញទៅលើម៉ូតូរបស់ជនរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យខូចខាតយ៉ាងដំណំ ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់អស់។ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវ៩២ ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងជំនាញអាវុធហត្ថខណ្ឌសែនសុខ បានធ្វើការចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ចាប់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ជាបន្តបន្ទាប់ យកមកសាកសួរតាមនីតិវិធីនៅមូលដ្ឋានខណ្ឌ ដោយវត្ថុតាងចាប់យករួមមាន ៖ ម៉ូតូ ០១គ្រឿង ម៉ាក Beat ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1U-6234, កាំបិតផ្គាក់ កាំបិតប៉័ងតោ សរុបចំនួន០៤ដើម។

ជនទាំង០៤នាក់ រួមមាន ៖ ០១.ឈ្មោះ ខឿនន វិរៈយុទ្ធ ហៅ ស្វាភ្លើង ភេទប្រុស អាយុ ១៤ឆ្នាំ, ០២.ឈ្មោះ សេង ហុកជា ភេទប្រុស អាយុ១៣ឆ្នាំ, ០៣.ឈ្មោះ សីហា សត្រា ភេទប្រុស អាយុ ១៥ឆ្នាំ, ០៤.ឈ្មោះ អ៊ូ ដេវីត ហៅ ជា ភេទប្រុស អាយុ១៨ឆ្នាំ។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០៤នាក់ បានសារភាពឲ្យដឹងដូចគ្នាថា នៅថ្ងៃកើតហេតុខាងលើ ពួកខ្លួន និងបក្ខពួក១០នាក់ផ្សេងទៀត ពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះ ពិតប្រាកដមែន ដោយសារកន្លងមកពួកខ្លួនធ្លាប់មានទំនាស់ជាមួយក្មេងស្ទាវមួយក្រុមផ្សេងទៀត ហើយស្មានតែជនរងគ្រោះជាភាគីសត្រូវដែលមានទំនាស់ជាមួយពួកខ្លួន ហើយក៏បានយក ដាវ កាំបិតផ្គាក់ កាំបិតប៉័ងតោ ដុំថ្ម កាប់ និងគប់ ទៅលើជនរងគ្រោះ តែដោយសារជនរងគ្រោះរត់គេច ពួកខ្លួនក៏ធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះតែម្ដងទៅ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

ជនជាតិវៀតណាម៤៥នាក់ ត្រូវសមត្ថកិច្ចជំនាញបណ្ដាញចេញពីកម្ពុជានៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញនាយកដ្ឋានស៊ើប...
17/05/2024

ជនជាតិវៀតណាម៤៥នាក់ ត្រូវសមត្ថកិច្ចជំនាញបណ្ដាញចេញពីកម្ពុជា

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៥នាក់ ស្រី០៦នាក់ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់គ្មានលិខិតឆ្លងដែន។

បើតាមប្រភពនៅលើហ្វេសប៊ុកផេករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ការឃាត់ខ្លួនជនជាតិវៀតណាមទាំង៤៥នាក់ខាងលើ បានធ្វើឡើងនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួន៦នាក់, បានទទួលពីអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន២៨នាក់ ស្រី៦នាក់ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ចំនួន១១នាក់៕

ប្រភពនិងរូបភាព: ពីហ្វេសប៊ុកផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍

មុខសញ្ញាចាស់ឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌឃាត់ខ្លួនរាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្...
17/05/2024

មុខសញ្ញាចាស់ឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌឃាត់ខ្លួន

រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វេីការស្រាវជ្រាវកំណត់មុខ​សញ្ញាចាស់តាមរយៈកាមេរ៉ាសុវត្ថិភាព នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៦៖៣០នាទី​ត្រង់ចំណុចផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ បានធ្វេីឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ​ ​ទេព​ ឧត្តមបណ្ឌិត ភេទប្រុស​ អាយុ៣៣ឆ្នាំ​ ជនជាតិខ្មែរ​។

តាមរបាយការណ៍សមត្ថកិច្ចជនសង្ស័យខាងលើនេះបានធ្វេីសកម្មភាពនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០៖១០នាទី​ ឆក់កាបូបយួរដៃពីបុរសរងគ្រោះជនបរទេស កំពុងដេីរម្នាក់ឯងបានសម្រេច នៅចំណុច​ផ្លូវលេខ១៤៤កែងផ្លូវលេខ១៥ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចដកហូត ម៉ូតូម៉ាក​ ហុងដាភីសុីអុិច ពណ៌ខ្មៅ​​ ពាក់ស្លាកលេខ​ ភ្នំពេញ​1IX-1718 (របស់ជនសង្ស័យដែលបានធ្វេីសកម្មភាព)។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតីវិធី ៕

Address

St. 1019
Phnom Penh
855

Telephone

+85512345098

Website

Alerts

Be the first to know and let us send you an email when TD News Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TD News Media:

Videos

Share

Nearby media companies


Other News & Media Websites in Phnom Penh

Show All