Kim Siddavis - គីម សុីដដាវីស

Kim Siddavis - គីម សុីដដាវីស សាស្ត្រាចារ្យជំនួយ | អនុបណ្ឌិតផ្នែកគ្រប់គ្រង | អ្នកនិយាយលើកទឹកចិត្ត
(2)

17/01/2025

គ្រប់យ៉ាងមានបូក មានដក
គ្រប់យ៉ាងមានទាំងល្អ មានទាំងអាក្រក់ គ្រប់យ៉ាងគ្មានអ្វីល្អឥតខ្ចោះទេណា!

16/01/2025

អ្វីដែលអ្នកមិនអាចយកមកវិញបាន គឺពាក្យសំដី។
អ្វីដែលអ្នកមិនអាចកែប្រែបាន គឺអតីតកាល។
អ្វីដែលអ្នកមិនអាចគេចផុត គឺទុក្ខ។
អ្វីដែលអ្នកមិនអាចប្រកែកបាន គឺសេចក្តីស្លាប់។
អ្វីដែលអ្នកមិនអាចមើលឃើញ គឺចិត្តមនុស្ស។

ដូច្នេះអ្វីដែលត្រូវធ្វើ គឺទទួលយកការកាពិត និងការផ្លាស់ប្តូរណា!

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
___________________

_______________________
Stay connected:
- Facebook: facebook.com/siddaviskim
- Instagram: instagram.com/siddavis_kim
- TikTok: tiktok.com/
- Telegram: https://t.me/siddaviskim

15/01/2025

ចូរចាំថាបទពិសោធន៍ជីវិតដែលអ្នកជួបនឹងធ្វើឱ្យអ្នកមានភាពលូតលាស់ និងរឹងមាំណា!

រឿងសំខាន់បំផុត នៅពេលអ្នកធំទៅ ៖១- សុខភាពផ្លូវចិត្ត អ្វីដែលកំណត់សុភមង្គលស្ទើរតែទាំងអស់នៅក្នុងជីវិតរបស់អ្នក។២- ទំនាក់ទំនងដ៏...
14/01/2025

រឿងសំខាន់បំផុត នៅពេលអ្នកធំទៅ ៖

១- សុខភាពផ្លូវចិត្ត អ្វីដែលកំណត់សុភមង្គលស្ទើរតែទាំងអស់នៅក្នុងជីវិតរបស់អ្នក។

២- ទំនាក់ទំនងដ៏មានតម្លៃ មនុស្សដែលនៅជាមួយអ្នកទាំងសុខ និងទុក្ខ។

៣- សេចក្ដីសុខនៃចិត្ត សមត្ថភាពក្នុងការលះបង់ និងមិនបៀមទុក្ខ។

៤- បទពិសោធន៍ជីវិត អ្វីដែលជួយឱ្យអ្នករីកចម្រើន និងរឹងមាំ

៥- សុខភាពផ្លូវកាយ ជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលអនុញ្ញាតឱ្យអ្នករស់នៅក្នុងជីវិត និងធ្វើអ្វីដែលអ្នកស្រលាញ់បានយ៉ាងពេញលេញបំផុត។

៦- ស្ថិរភាពហិរញ្ញវត្ថុ ដើម្បីបង្កើតនូវស្ថិរភាពសម្រាប់អ្នកនាពេលអនាគត។

៧- ពេលវេលា ប្រើវាដោយប្រាជ្ញា ព្រោះវាជាទ្រព្យដ៏មានតម្លៃបំផុតរបស់មនុស្ស។

៨- ការផ្តល់ និងជួយអ្នកដ៏ទៃ ធ្វើឱ្យអ្នកដឹងគុណខ្លួនឯងនិងឱ្យតម្លៃខ្លួនឯងកាន់តែច្រើន។

៩- សតិ និងប្រាជ្ញា ដឹកនាំជីវិតឆ្ពោះទៅមុខយ៉ាងខ្ជាប់ខ្ជួន និងគង់វង្ស។

១០- សមត្ថភាពក្នុងការអភ័យទោស អ្វីដែលនឹងរំដោះអ្នកពីការស្អប់។

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
_______________

___________________
Stay connected:
- Facebook: facebook.com/siddaviskim
- Instagram: instagram.com/siddavis_kim
- TikTok: tiktok.com/
- Telegram: https://t.me/siddaviskim

14/01/2025

ធ្វើអ្វីក៏ដោយធ្វើឱ្យអស់ពីចិត្ត ធ្វើអ្វីក៏ដោយធ្វើឱ្យលះ ធ្វើអ្វីក៏ដោយធ្វើដោយការតាំងចិត្ត នោះលទ្ធផលល្អនឹងតាមមកណា!

13/01/2025

ការរៀបចំទុកដាក់លុយ!

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
_______________

___________________
Stay connected:
- Facebook: facebook.com/siddaviskim
- Instagram: instagram.com/siddavis_kim
- TikTok: tiktok.com/
- Telegram: https://t.me/siddaviskim

12/01/2025

ការ​ជួយ​អ្នក​ដទៃ ធ្វើ​ឱ្យ​អ្នកមើលឃើញ និងឱ្យ​តម្លៃ​ខ្លួន​ឯងកាន់​តែ​ច្រើន​។

សុខភាពផ្លូវចិត្ត ជាអ្នកកំណត់សុភមង្គលស្ទើរតែទាំងអស់នៅក្នុងជីវិតរបស់អ្នក ដូច្នេះថែទាំឱ្យបានល្អណា!រីករាយថ្ងៃចុងសប្តាហ៍បងប្អ...
12/01/2025

សុខភាពផ្លូវចិត្ត ជាអ្នកកំណត់សុភមង្គលស្ទើរតែទាំងអស់នៅក្នុងជីវិតរបស់អ្នក ដូច្នេះថែទាំឱ្យបានល្អណា!

រីករាយថ្ងៃចុងសប្តាហ៍បងប្អូនទាំងអស់គ្នា🙏

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
___________________

_______________________
Stay connected:
- Facebook: Kim Siddavis - គីម សុីដដាវីស
- Instagram: instagram.com/siddavis_kim
- TikTok: tiktok.com/
- Telegram: https://t.me/siddaviskim

តើបងប្អូនស្ថិតក្នុងតំបន់ណាមួយដែរ?- តំបន់ពណ៌ខៀវ- តំបន់ពណ៌បៃតង- តំបន់ពណ៌លឿង- តំបន់ពណ៌ក្រហមដោយក្តីគោរព និងស្រលាញ់គីម ស៊ីដដា...
11/01/2025

តើបងប្អូនស្ថិតក្នុងតំបន់ណាមួយដែរ?

- តំបន់ពណ៌ខៀវ
- តំបន់ពណ៌បៃតង
- តំបន់ពណ៌លឿង
- តំបន់ពណ៌ក្រហម

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
___________________

_______________________
Stay connected:
- Facebook: facebook.com/siddaviskim
- Instagram: instagram.com/siddavis_kim
- TikTok: tiktok.com/
- Telegram: https://t.me/siddaviskim

10/01/2025

ហ្វឹកហាត់ខ្លួនឯងឱ្យក្លាយជាមិត្តរបស់ខ្លួនឯងឱ្យបានណា!

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
___________________

_______________________
Stay connected:
- Facebook: facebook.com/siddaviskim
- Instagram: instagram.com/siddavis_kim
- TikTok: tiktok.com/
- Telegram: https://t.me/siddaviskim

**7វិធីជួយកាត់បន្ថយស្រ្តេសភ្លាមៗ**១- ធ្វើលំហាត់ប្រាណ មិនថាដើរ មិនថារត់ មិនថាធ្វើអ្វីនោះទេ ធ្វើបែបណាក៏បានឱ្យតែបែកញើស ព្រោ...
10/01/2025

**7វិធីជួយកាត់បន្ថយស្រ្តេសភ្លាមៗ**

១- ធ្វើលំហាត់ប្រាណ មិនថាដើរ មិនថារត់ មិនថាធ្វើអ្វីនោះទេ ធ្វើបែបណាក៏បានឱ្យតែបែកញើស ព្រោះវានឹងធ្វើឱ្យរាងកាយរបស់អ្នកបញ្ចេញនូវសារជាតិ Endorphin ដែលជួយកាត់បន្ថយការឈឺចាប់ និងកាត់បន្ថយភាពតានតឹងផ្នែកផ្លូវអារម្មណ៍ និងជួយសម្រួលឱ្យមានអារម្មណ៍ល្អឡើងវិញ។

២- ងូតទឹក លប់មុខ ដុសធ្មេញ ដើម្បីឱ្យរាងកាយស្រស់ថ្លា ព្រោះវាធ្វើឱ្យអ្នកមានអារម្មណ៍ថាដូចបានលាងភាពអាក្រក់ ភាពសោកសៅទាំងឡាយឱ្យចេញពីខ្លួនអ្នកអញ្ចឹង។

៣- សម្អាត ឬរៀបចំកន្លែងរស់នៅជាថ្មី ដោយសម្អាតបន្ទប់គេង ឬសម្អាតបន្ទប់ទឹកក៏បាន ព្រោះមែនទែនទៅពេលខ្លះអ្នកអាចស្រ្តេសដោយសារបរិយាយកាសជុំវិញក៏ថាបាន អាចមកពីបន្ទប់អត់ស្អាត អាចគ្មានសណ្តាប់ធ្នាប់ ដូច្នេះរៀបបន្ទប់ ឬកន្លែងរស់នៅឱ្យមានរបៀប វាក៏ធ្វើឱ្យអ្នកធូរស្រាលបានដែរ។

៤- ញាំអាហារឆ្ងាញ់ៗ អាហារដែលមានផលល្អចំពោះសុខភាពផ្លូវចិត្តរបស់អ្នក ព្រោះប្រភេទអាហារមួយចំនួនក៏ដើរតួក្នុងជួយឱ្យអ្នកធូរស្រាលបានដូចគ្នា។

៥- ដកដង្ហើមវែង ការដកដង្ហើមវែងៗ ជួយកាត់បន្ថយនូវភាពតានតឹងបានល្អ ហើយបើបានកន្លែងដែលមានបរិយាកាសល្អទៀតកាន់តែមានប្រសិទ្ធភាព។

៦- ដើរលេងដើម្បីផ្លាស់ប្តូរបរិយាកាស នៅពេលដែលអ្នកស្រ្តេសយកល្អកុំសំងំនៅក្នុងផ្ទះ តែគួរចេញទៅដើរលេងនៅខាងក្រៅព្រោះបរិយាកាសដើរតួក្នុងការជួយកាត់បន្ថយស្រ្តេសបានយ៉ាងល្អជាពិសេសបើបរិយាកាសនោះពោរពេញទៅដោយធម្មជាតិទៀត។

៧- សរសេរបរិយាយនូវអ្វីដែលមាននៅក្នងចិត្តរបស់អ្នក ការដែលអ្នកបានបរិយាយ និងរៀបរាប់នូវអ្វីដែលអ្នកខ្វល់ខ្វាយចេញមកក្រៅ វាដើរតួក្នុងការកាត់បន្ថយការគិតច្រើន ហើយនៅពេលដែលអ្នកអាចកាត់បន្ថយការគិតច្រើនបាន វានឹងជួយឱ្យអ្នកអាចកាត់បន្ថយនូវការគិតអវីជ្ជាមានបានដូចគ្នាដែរ។

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
___________________

_______________________
Stay connected:
- Facebook: facebook.com/siddaviskim
- Instagram: instagram.com/siddavis_kim
- TikTok: tiktok.com/
- Telegram: https://t.me/siddaviskim

កុំឱ្យរឿងពីម្សិលម៉ិញមកបំផ្លាញពេលវេលារបស់អ្នកម្សិលម៉ិញគឺជាអតីត ហើយអតីតគឺជាអ្វីដែលកន្លងផុតទៅហើយ។កុំលិចលង់ជាមួយរឿងពីអតីតកាល...
09/01/2025

កុំឱ្យរឿងពីម្សិលម៉ិញមកបំផ្លាញពេលវេលារបស់អ្នក
ម្សិលម៉ិញគឺជាអតីត ហើយអតីតគឺជាអ្វីដែលកន្លងផុតទៅហើយ។

កុំលិចលង់ជាមួយរឿងពីអតីតកាលរហូតដល់ងើបមកវិញមិនរួច ហើយក៏កុំមានអារម្មណ៍ខុសជាមួយរឿងអតីតកាលរហូតធ្វើឱ្យអ្នកបោះបង់ចោលខ្លួនឯងនាពេលបច្ចុប្បន្ន និងអនាគតឱ្យសោះ។

តែផ្ទុយទៅវិញ ចូរប្រើរឿងរ៉ាវដែលកើតមានពីអតីតទុកដើម្បីរៀនសូត្រ ព្រោះមែនទែនអ្នកមិនអាចទៅកែប្រែវាបានទេ តែអ្វីដែលអ្នកអាចធ្វើបាន គឺធ្វើការផ្លាស់ប្តូរខ្លួនឯងឱ្យក្លាយជាមនុស្សថ្មី ដែលប្រសើជាងមុនណា។

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
_______________

___________________
Stay connected:
- Facebook: facebook.com/siddaviskim
- Instagram: instagram.com/siddavis_kim
- TikTok: tiktok.com/
- Telegram: https://t.me/siddaviskim

08/01/2025

ស្វែងរករឿងដែលត្រូវធ្វើ រឿងដែលគួរធ្វើ និងរឿងដែលមិនចាំបាច់ធ្វើ!

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
___________________

_______________________
Stay connected:
- Facebook: facebook.com/siddaviskim
- Instagram: instagram.com/siddavis_kim
- TikTok: tiktok.com/
- Telegram: https://t.me/siddaviskim

07/01/2025

ចូរអភិវឌ្ឍន៍ខ្លួនឱ្យបានច្រើនៗ ដើម្បីឱ្យខ្លួនឯងក្លាយជាទព្យសម្បតិ្តដ៏មានតម្លៃបំផុតសម្រាប់ខ្លួនឯងណា!

07/01/2025

ការស្វែងរកពណ៌ដែលសមជាមួយខ្លួនឯង ឬការធ្វើ Personal color analysis!

បើសិនជាបងប្អូនចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងតាមរយៈផេកនេះបាន TMI personal color

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
_______________

___________________
Stay connected:
- Facebook: Kim Siddavis - គីម សុីដដាវីស
- Instagram: instagram.com/siddavis_kim
- TikTok: tiktok.com/
- Telegram: https://t.me/siddaviskim

07/01/2025

តើអ្នក​ចង់​រស់នៅ​សុខ​ស្រួល ឬ​អ្នកចង់​រីកចម្រើន​? ព្រោះ​អ្នក​មិន​អាច​សម្រេច​រឿងទាំង​ពីរ​នេះក្នុងពេលតែមួយនោះទេណា! ចូរជ្រើសរើស

06/01/2025

ជីវិតរបស់យើងខ្លីណាស់! កុំខ្ជះខ្ជាយពេលវេលារបស់អ្នកទៅស្អប់អ្នកណា ខឹងអ្នកណា ច្រណែនអ្នកណាអី គួរចំណាយ​ពេល​បង្កើត​រឿង​ល្អៗ ​បង្កើត​អារម្មណ៍​ល្អ​ៗជាមួយគ្នាវិញល្អជាងណា!

06/01/2025

មនុស្សដែលចេះសម្របខ្លួនគឺជាមនុស្សដែលអាចរស់នៅកន្លែងដែលពិបាកបាន ដោយអត់ពិបាកណា!

Address

777
Phnom Penh

Alerts

Be the first to know and let us send you an email when Kim Siddavis - គីម សុីដដាវីស posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category