why looking poor is importance?
ហេតុអ្វីមើលទៅក្រសំខាន់?
តើបងប្អូនចង់ក្លាយជាអ្នកមានទេ? ពិតណាស់យើងទាំងអស់គ្នាសុទ្ធតែចង់ក្លាយជាអ្នកមាន។ ខ្ញុំមានភ័ពសំណាងដែលបានសិក្សាអំពី សេដ្ឋីរយលាន សេដ្ឋីពាន់លាន តាមរយៈសៀវភៅ និងការស្រាវជ្រាវ។ ដូច្នោះហើយធ្វើអោយខ្ញុំរៀនពីមេរៀនអាថកំបាំងដ៏មានតំលៃពីពួកគាត់។ ហើយនៅក្នុងថ្ងៃនេះខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នា ។
How to choose a major in university?
ការជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យវាគឺជារឿងលំបាកមួយ ជាពិសេសនៅពេលដែលប្អូនៗមិនបានដឹងថាតើខ្លួនឯងចង់រៀនអ្វី? តើប្អូនចូលចិត្តអ្វី? តើប្អូនពូកែអ្វី? ជំនាញណាល្អ? ខ្ញុំក៏ធ្លាប់ជួបញ្ហានេះដែរពេលដែលខ្ញុំទើបបញ្ចប់ថ្នាក់ទី១២។ #bacii2023 #BacIIExam #BacII #បាក់ឌុប #បាក់ឌុប២០២៣ #បាក់ឌុប2023
Life will be better and wealthy if you have this point.
ជីវិតនឹងធូធារ មានបាន បើមានចំណុចនេះ | NIVORTH101
#Cambodia
FUN FACTS about Israel.
អ៊ីស្រាអែលបានបាត់បង់ប្រទេសអស់២ពាន់ឆ្នាំ នៅថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ១៩៤៨ ប្រទេសអ៊ីស្រាអែលត្រូវបានបង្កើតឡើងវិញ។
ទាំងនេះគឺជារឿងពិតដ៏គួរអោយចាប់អារម្មណ៍១៥យ៉ាង អំពី ប្រទេសអ៊ីស្រាអែល៖
1. អ៊ីស្រាអែលមានភាសាផ្លូវការពីរគឺ ហេប្រ៊ូ និងភាសាអារ៉ាប់
2. អ៊ីស្រាអែលមាន ផ្ទៃដី ទំហំប្រហែលពាក់កណ្តាលនៃបឹង lake Michigan
3. Golda Meir គឺជាស្ត្រីទី៣ក្នុងប្រវត្តិសាស្ត្រពិភពលោកដែលបានក្លាយជា
នាយករដ្ឋមន្ត្រី
4. ប្រជាជនអ៊ីស្រាអែលកើនឡើងដល់ ៨ លាននាក់គិតត្រឹមថ្ងៃឯករាជ្យរដ្ឋអ៊ីស្រាអែលឆ្នាំ ២០១៣!
Things should not do after graduate high school
រឿង ៣ យ៉ាងអាចបំផ្លាញអនាគតរបស់ប្អូនៗបានពេលឡើងមករៀននៅភ្នំពេញ សូមជៀសវាងរឿងទាំង៣យ៉ាងនេះបើមិនចង់ខូចអនាគត អស់លុយ ខ្មាស់គេ ហើយដើម្បីប្អូនៗមានអនាគតល្អនៅថ្ងៃខាងមុខ។ ខ្ញុំនិយាយចេញពីការមើលឃើញ និងបទពិសោធន៍ដែលខ្ញុំបានជួប និងបានឃើញ បានដឹង ដោយផ្ទាល់។
Details about Factors that affect foreign direct investment (FDI)
បងប្អូនមានឆ្ងល់ដូចខ្ញុំអត់ថា ហេតុអ្វីបានជាការវិនិយោគផ្ទាល់ពីបរទេសធំៗទៅផុត មកផុតប្រទេសរបស់យើងរហូត? ហើយហេតុអ្វីប្រទេសខ្លះទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើន ជាងប្រទេសដទៃដទៃទៀត? តើកត្តាអ្វីខ្លះទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ពាក្យកាត់ហៅថា FDI នឹង?
នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពី កត្តា១០យ៉ាងដែលមានឥទ្ធិពលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស foreign direct investment (FDI) ដែលខ្ញុំដកស្រង់ចេញពីគេហទំព័រ economicshelp ។ បន្ទាប់ពីមើលវីដេអូនេះចប់បងប្អូននឹងបានដឹងថាតើមកពីមូលហេតុអ្វី។ ផេកថ្មីរបស់ខ្ញុំ: Buth Nivorth
How to lose weight fast naturally
វិធីមួយនេះនឹងជួយបងប្អូនឲ្យស្រកគីឡូលឿន ដោយធម្មជាតិ មិនបាច់ប្រើថ្នាំ មិនបាច់វះកាត់ មិនបាច់បូមខ្លាញ់ចេញ មិនអស់លុយច្រើន ដែលខ្ញុំបានរួចយើងអនុវត្តផ្ទាល់រួចហើយស្រកបាន 11គីឡូ ។
What to do and not to do after graduated from high school.
សូមប្រុងប្រយ័ត្នចំពោះរឿងទាំង ៣ យ៉ាងនេះ ។ វាគ្រាន់តែជាការចែករំលែកនិងមតិផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំគ្រាន់តែមិនចង់អោយប្អូនៗមួយចំនួនបោះបង់ការសិក្សាខូចអនាគត។
⚠️បើចូលចិត្តសូមជួយ like និង ស៊ែរ អោយអ្នកផ្សេងបានដឹងផង។
Rich Dad Poor Dad book review
សៀវភៅនេះ ធ្វើអោយខ្ញុំបោះបង់ការសិក្សានៅមហាវិទ្យាល័យអស់រយៈពេល៥ឆ្នាំ។ អ្វីដែលបងប្អូនគួរដឹងនៅពេលដែលអានសៀវភៅនេះ
ដើម្បីកុំអោយមានរឿងកើតឡើងដូចខ្ញុំ។
How to get financial freedom according to Dave Ramsey
នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពី វិធីសាស្ត្រទទួលបានសេរីភាពហិរញ្ញវត្ថុ តាមក្បួន ៧ ជំហានរបស់លោក Dave Ramsey វានឹងជួយអោយបងប្អូនរកឃើញផ្លូវទៅកាន់សេរីភាពហិរញ្ញវត្ថុយ៉ាងពិតប្រាកដ លោក Dave Ramsey ធ្លាប់មានហើយក៏ធ្លាក់ខ្លួនក្រទៅវិញ រួចហើយគាត់ក៏មានមកវិញដោយប្រើប្រាស់ក្បួនហិរញ្ញវត្ថុ៧ជំហ៊ាននេះ៕ តើក្បួន៧ជំហាននេះមានអ្វីខ្លះ?
[Disclaimer]: This video is for educational purposes only. Some video clips that appeared in the story don't belong to me. I appreciate the owner allowing me to use their video clips without copyright infringement.
#Financial #Money #Tips
គន្លឹះកសាងភាពទំនុកចិត្តលើខ្លួនឯង បើតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់
នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពី គន្លឹះកសាងភាពទំនុកចិត្តលើខ្លួនឯង បើតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ដែលបានឆ្លងកាត់ការខ្វះទំនុកចិត្ត ចេះតែខ្លាចៗមនុស្ស ខ្លាចៗកន្លែងដែលមានមនុស្សច្រើនអ៊ូអរហើយក្រោយមកខ្ញុំផ្លាស់ប្តូរទៅជាមនុស្សដែលមានទំនុកចិត្តលើខ្លួន និងលែងខ្លាចគេ លែងមានអារម្មណ៍ខ្លាចទីកន្លែងដែលមានមនុស្សច្រើនៗ។
គន្លឹះសន្សំលុយបានច្រើន តាមក្បួនរបស់ជនជាតិ ជប៉ុន
ថ្ងៃនេះខ្ញុំសូមនាំបងប្អូនមកមើលអាថ៌កំបាំងនៃការសន្សំលុយតាមបែបជប៉ុន ដែលល្បីថា ជាប្រទេសដែលមានតម្លៃរស់នៅខ្ពស់ជាងគេលើពិភពលោក តើគេសន្សំលុយដោយរបៀបណា?