សុខទុក្ខ pageツ

សុខទុក្ខ pageツ សូមស្វាគមន៍ដែលចូលមកកាន់ទំព័រផ្លូវការ សុខទុក្ខ page បើមានចម្ងល់អាចផ្ញើសារមកកាន់ សុខទុក្ខ pag សូមបានបញ្ញាញាណក្នុងជីវិត។
(1)

06/11/2024

បុគ្គល ដែលឈ្មោះថា ព្រាហ្មណ៍ ព្រោះផ្នួងសក់ ក៏មិនមែន ព្រោះគោត្រ ក៏មិនមែន ព្រោះជាតិ ក៏មិនមែន, សច្ចៈផង ធម៌ផង មានក្នុងបុគ្គលណា បុគ្គលនោះ ឈ្មោះថា ឣ្នកស្អាតផង បុគ្គលនោះ ឈ្មោះថា ព្រាហ្មណ៍ផង ។

10/10/2024

តំណក់ទឹកភ្លៀង តែងលេចស្រោចនូវផ្ទះ ដែលគេប្រក់មិនបានជិតល្អហើយ យ៉ាងណាមិញ, រាគៈ តែងចាក់ទម្លុះនូវចិត្តដែលបុគ្គលមិនបានអប់រំល្អហើយ

20/09/2024

បុគ្គលឣ្នកធ្វើបាប តែងសោកស្តាយ ក្នុងលោកទាំងពីរ គឺសោកស្តាយ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង

19/09/2024

បណ្ឌិត គួរទូន្មានប្រៀនប្រដៅ គួរហាមឃាត់ នូវជនទាំង ឡាយ ចាកអំពើអសប្បុរស, អ្នកប្រាជ្ញនោះ រមែងជាទីស្រឡាញ់ របស់សប្បុរស

11/09/2024

បុគ្គល ដែលលះបាបបានហើយ ឈ្មោះថា ព្រាហ្មណ៍ បុគ្គលដែលតថាគតហៅថា សមណៈព្រោះប្រព្រឹត្តត្រឹមត្រូវល្អ បុគ្គលដែលកំចាត់នូវមន្ទិល

02/09/2024

បុរស​គ្មាន​​ការចេះដឹង​ ពេល​​ចាស់ទៅ​នឹង​ក្លាយ​ជា​ឥតអំពើប្រៀប​ដូចគោ​ចាស់​ដែល​មនុស្ស​ឈប់ប្រើ​វា​យ៉ាងដូច្នោះ​ដែរ ។

02/09/2024

សាច់ទាំងឡាយ​របស់វា​​​រមែង​ចម្រើន​ឡើង ប៉ុន្តែ​បញ្ញារបស់វា​មិនបានចម្រើនឡើយ ។

28/08/2024

រូបនេះ គ្រាំគ្រាអស់ទៅហើយ ជាទីសំណាក់នៃរោគ ជារបស់ពុកផុយ រាងកាយ ជារបស់ស្អុយគួរខ្ពើម (នេះ)តែងបែកធ្លាយទៅវិញ

25/08/2024

ភ្លើងស្មើដោយរាគៈមិនមានឡើយ, ទោសកំហុសស្មើដោយទោសៈ មិនមានឡើយ, ទុក្ខទាំងឡាយស្មើដោយខន្ធ មិនមានឡើយ។

22/08/2024

បុគ្គលអ្នកឈ្នះ រមែងជួបប្រទះនូវពៀរ, បុគ្គលអ្នកចាញ់ រមែងដេកកើតទុក្ខ, ចំណែកបុគ្គល លះបង់ការឈ្នះ និង ការចាញ់បានហើយ រមែងដេកជាសុខ

22/08/2024

សេចក្តីកង្វល់ មិនមាន ដល់យើងទាំងឡាយណា តែងរស់នៅជាសុខសប្បាយមែនពិត (ព្រោះថា) យើងមានបីតិជាអាហារ ដូចពួកទេវតា

21/08/2024

យើង ជាអ្នកមិនមានពៀរ រស់នៅជាសុខសប្បាយមែនពិត ក្នុងពួកមនុស្សដែលមានពៀរ, កាលពួកមនុស្សមានពៀរ យើងជាអ្នករស់នៅមិនមានពៀរ។

20/08/2024

បុគ្គលធ្វើអំពើណាហើយ រមែងមិនក្តៅក្រហាយស្តាយក្រោយ អំពើនោះ ដែលបុគ្គលធ្វើហើយ ធ្វើបានល្អហើយ ឈ្មោះថា ជាអំពើដ៏ប្រសើរ

20/08/2024

អំពើអាក្រក់ដែលបុគ្គលមិនធ្វើ ប្រសើរជាង (ព្រោះថា) អំពើអាក្រក់ រមែងធ្វើឲ្យក្តៅក្រហាយ ក្នុងកាលជាខាងក្រោយ

19/08/2024

ឣំពើឣាក្រក់មិនទាន់ហុចផលឲ្យ ត្រឹមណាមនុស្សឣាក្រក់ ក៏នៅឃើញតែសេចក្តីចម្រើនត្រឹមណោះ, លុះកាលណាឣំពើឣាក្រក់ហុចផល ទើបស្ដាយ

19/08/2024

ធម្មតាពៀរទាំងឡាយ មិនដែលរម្ងាប់ ដោយការចងពៀរឡើយ ពៀរទាំងឡាយ តែងរម្ងាប់ ដោយការមិនចងពៀរ នេះជាបវេណីធម៌ ។

19/08/2024

ថ្ងៃសីលត្រូវរក្សាខ្លួនឲ្យល្អ
ធម៌រមែងរក្សានៅ បុគ្គលអ្នករក្សាធម៌🌷

19/08/2024

មនុស្សមិនល្អគ្រប់ដប់
រៀនមើលចំណុចល្អគេឱ្យបានច្រើន ទើបរស់នៅជាមួយគ្នាបានសុខ។

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when សុខទុក្ខ pageツ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សុខទុក្ខ pageツ:

Videos

Share