Mlob Khmer News

Mlob Khmer News Mlob Khmer Website is a licensed news service of the Ministry of Information, broadcasting daily new

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជួបសម្តែងការគួរសមជាមួយអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម(ប្រទេសវៀតណាម) ៖ ក្នុងដំណើរ...
01/12/2023

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជួបសម្តែងការគួរសមជាមួយអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម

(ប្រទេសវៀតណាម) ៖ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម នៅព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ លោក ង្វៀន ភូជុង (NGUYEN Phu Trong) អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម នៅទីក្រុងហាណូយ ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត។

ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានពាំនាំការផ្តាំផ្ញើសាកសុខទុក្ខរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម។

ក្នុងជំនួបនេះ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនវៀតណាមសម្រេចបានជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីសវៀតណាម ដែលមាន លោក ង្វៀន ហ្វូចុង ជាអគ្គលេខាធិការ បាននាំមកនូវការរីកចម្រើនឥតឈប់ឈរ និងឆាប់រហ័ស លើដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់កិត្យានុភាព និងតួនាទីរបស់វៀតណាមក្នុងតំបន់ និងអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏បានរាយការណ៍ពីលទ្ធផលនៃជំនួបពិភាក្សារការងារទ្វេភាគី រវាងសម្តេចនិង លោកប្រធានរដ្ឋសភាវៀតណាម កាលពីព្រឹកផងដែរ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានឯកភាពគ្នា នៅក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅឡើងនៅគ្រប់វិស័យ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ រួមនឹងការពង្រឹងពង្រីកទំនាក់ទំនងប្រជាជននិងប្រជាជន ដើម្បីបម្រើដល់ផលប្រយោជន៍នៃប្រទេសទំាងពីរ ដូចជា លើកកម្ពស់ការធ្វើពាណិជ្ជកម្ម ជំរុញការវិនិយោគ និងទេសចរណ៍ឱ្យកាន់តែមានភាពរីកចម្រើន។

ជាមួយគ្នានេះ លោក ង្វៀន ភូជុង បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា ក៏ដូចជាការបង្កើតរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិថ្មី។ លោកចាត់ទុកដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភានាពេលនេះ នឹងចូលរួមចំណែកដ៏សំខាន់នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ យូរអង្វែង និងមាននិរន្តរភាព ព្រមទាំងបន្តរក្សាពូនជ្រំ ថែរក្សានូវចំណងមិត្តភាពនេះឱ្យបានស្ថិតស្ថេរយូរអង្វែង រហូតដល់មនុស្សជំនាន់ក្រោយៗទៀត។ ​ជាងនេះទៅទៀត លោក បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំដ៏វាងវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជានឹងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ លោកអគ្គលេខាធិការបក្ស បានលើកឡើងពីប្រពៃណីនៃទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម រួមនឹងប្រទេសឡាវ ផងដែរ ថាជាទំនាក់ទំនងមានតំាងពីយូរលង់មកហើយ។ ទំនាក់ទំនងប្រទេសទំាងបី មានលក្ខណៈជាប្រវត្តិសាស្រ្ត និងយូរអង្វែង ដែលគ្មាននរណាអាចបំភ្លៃប្រវត្តិសាស្រ្តបានឡើយ។

ជាចុងបញ្ចប់ លោកអគ្គលេខាធិការក៏បានផ្តាំផ្ញើការសាកសួរសុខរទុក្ខថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ការផ្តាំផ្ញើសាកសួរសុខទុក្ខជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ផងដែរ៕

ស្លាប់៨នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នំា២០២៣(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស...
01/12/2023

ស្លាប់៨នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នំា២០២៣

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ និងរបួសធ្ងន់-ស្រាល១៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង និងមិនគោរពសិទ្ធិ៕

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស ៤៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន(ភ្នំពេញ)៖ យ៉ាងហោចណាស...
01/12/2023

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស ៤៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យចំនួន៤៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៤៨នាក់នោះ មាន ៣០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ២០ករណី និងជនសង្ស័យ ១៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ១៧ករណី។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

នគរបាលបានបញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តរតនគិរីករណីប្រើប្រាស់អាវុធខុសច្បាប់(ខេត្តរតនគិរី)៖ ជនសង្ស័យ២នាក់ត្រូវបានកម្ល...
29/11/2023

នគរបាលបានបញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តរតនគិរីករណីប្រើប្រាស់អាវុធខុសច្បាប់

(ខេត្តរតនគិរី)៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុងឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់អាវុធដោយខុសច្បាប់(កាំបិតផ្គាក់,ដាវកែច្នៃ និងកាំបិតប័ុងតោ)ធ្វើសកម្មភាពដេញកាប់គ្នាដោយអនាធិបតេយ្យនៅកណ្ដាលទីក្រុងបានលុងនៅ ពេលយប់នៅវេលា​ម៉ោង​២និង​០០រំលងអធ្រាត្រនាទីថ្ងៃទី​២៧​ ខែ​វិច្ឆិកា​ ឆ្នាំ ២០២៣​។ នៅថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងអធិការក្រុងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តរតនគិរីដើម្បីចាត់ការ។

ជនសង្ស័យទាំង២នាក់នោះរួមមានទី១-ឈ្មោះ​​ ហា យួងលិក (ហៅលិក)ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅសព្វថ្ងៃភូមិ​២ ឃុំល្អក់​ ស្រុកអូរជុំ ខេត្តរតនគិរីនិង២-ឈ្មោះ​ មុង ចិត្រ្តា (ហៅអាខ្នេ) ភេទប្រុស អអាយ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី​២៧​ ខែ​វិច្ឆិកា​ ឆ្នាំ ២០២៣​ វេលា​ម៉ោង​២និង​០០នាទី​រំលងអធ្រាត្រ កម្លាំង​អន្តរាគមន៍​ពិសេស​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​រតនគីរី​ បានដើរល្បាត​ក្នុង​ភូមិសាស្ត្រ​ ក្រុង​បានលុង​ លុះមកដល់​ត្រង់ចំណុច​រង្វង់​មូលខេត្ត ស្ថិតនៅភូមិ-សង្កាត់ខាងលើក៏បាន​ប្រទះឃើញ​ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមកពីបឹងកន្សែងដោយ​មានកាន់កាំបិតផ្កាក់ និងដាវកែច្នៃ​ជាប់​នឹងខ្លួនបម្រុង​ធ្វើ​សកម្មភាព​បង្កការ​អុកឡុកតែត្រូវបានកម្លាំងអធិការក្រុងបានលុងឃាត់ខ្លួនដើម្បីយកទៅសាកសួរ។

ផ្អែកតាមចម្លើយរបស់ជនសង្ស័យទាំង២នាក់​ខាងលើបាន​សារភាពថា​ មាន​ភាគី​ម្ខាងទៀត​ជិះ​ម៉ូតូ​៣គ្រឿង​ ម៉ាក​ហុងដា​ឌ្រីម​២គ្រឿង​ និង​ហុងដា​ វេវ ឆ្លាម​១​គ្រឿង​ មាន​គ្នា​ប្រហែល​ចំនួន​ ៩នាក់​ បាន​ធ្វើ​សកម្មភាព​ដេញកាប់ពួកខ្លួន ទើប​ពួកខ្លួន​បានសម្រេចធ្វើសកម្មភាពជិះ​ម៉ូតូ​ស្វែង​រក​ក្រុម​បក្ខពួក​ដែល​ដេញកាប់ពួកខ្លួន​នោះវិញ​ទើបត្រូវបានប៉ូលិសចាប់ខ្លួន​៕

បីថ្ងៃនៃបុណ្យអុំទូក ៖ មនុស្សចំនួន ២២នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ៦៩នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍(ភ្នំពេញ)៖ បើយោងតាមរបាយ...
29/11/2023

បីថ្ងៃនៃបុណ្យអុំទូក ៖ មនុស្សចំនួន ២២នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ៦៩នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍

(ភ្នំពេញ)៖ បើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា មនុស្សចំនួន ២២នាក់ បានស្លាប់ និងរបួសធ្ងន់ស្រាលចំនួន ៦៩នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស រយៈពេល ៣ថ្ងៃ (២៦-២៧-២៨ វិច្ឆិកា) នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

របាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ដែលជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក ស្លាប់មនុស្សចំនួន ៥នាក់ និងរបួស ៩នាក់ (ធ្ងន់ ៥នាក់ និងស្រាល ៤នាក់)។ ចំនួនអ្នកស្លាប់និងរបួសនេះ គឺគិតត្រឹមម៉ោង៤រសៀល។

ចំណែកនៅថ្ងៃទី២៧ ខែវិច្ឆិកា ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក ស្លាប់មនុស្សចំនួន ៣នាក់ និងរបួស ១៨នាក់ (ធ្ងន់ ១៣នាក់ និងស្រាល ៥នាក់)។ ចំនួនអ្នកស្លាប់និងរបួសនេះ គឺគិតត្រឹមម៉ោង៤រសៀល។

រីឯនៅថ្ងៃទី២៨ ខែវិច្ឆិកា ដែលជាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១៨លើក ស្លាប់មនុស្សចំនួន ១៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤២នាក់ (ធ្ងន់ ២២នាក់ , ស្រាល ២២នាក់) ចំនួនអ្នកស្លាប់និងរបួសនេះ គឺគិតត្រឹមម៉ោង៤រសៀល៕

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០១នាក់(ភ្នំពេញ)៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទ...
22/11/2023

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០១នាក់

(ភ្នំពេញ)៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី​២២ ខែវិច្ឆិកា​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​មានអ្នកឆ្លងថ្មី​​​ ០១នាក់, គ្មាន​ឣ្នកជាសះស្បើយ​​​​​​​​​​​​​​​ គ្មានអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២១ ខែវិច្ឆិកា​​ ឆ្នាំ​២០២៣​ ​មានអ្នកឆ្លង​ថ្មី​ ០១នាក់,​ គ្មាន​អ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់​ គ្មាន​៖
– ករណីឆ្លង​សហគមន៍​ មានអ្នកឆ្លងថ្មី​ ០១នាក់(អូមីក្រុង)
– អ្នកដំណើរពីបរទេស​ គ្មាន

គិតត្រឹមព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា​​ ឆ្នាំ២០២៣នេះ
– អ្នកឆ្លងសរុបស្មើ ១៣៨,៩៥១ នាក់
– អ្នកជាសះស្បើយស្មើ ១៣៥,៨៩២ នាក់
– អ្នកស្លាប់ស្មើ​ ៣,០៥៦ នាក់

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។...
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ​ ០១២ ៤៨៨ ៩៨១ ឬ​ ០១២ ៨៣៦ ៨៦៨៕

អគ្គនាយកដ្ឋាន​ពន្ធដារ​ រំលឹកលើកទី២ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣​ ព្រោះ​ជិតដល់ថ្ងៃកំណត់ហើយ!ភ្នំពេញ​៖​ អគ...
16/11/2023

អគ្គនាយកដ្ឋាន​ពន្ធដារ​ រំលឹកលើកទី២ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣​ ព្រោះ​ជិតដល់ថ្ងៃកំណត់ហើយ!

ភ្នំពេញ​៖​ អគ្គនាយកដ្ឋាន​ពន្ធដារ​ នៅរសៀល​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ស្តីពីការរំលឹកលើកទី២ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣នេះ។



ជាក់ស្ដែង​នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់ថា​ អគ្គនាយកដ្ឋានពន្ធដារមានកិត្តិយសសូមគោរពជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ លោក លោកស្រី កញ្ញា ដែលជាម្ចាស់យានយន្តមេត្តាជ្រាបថា អនុលោមតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះ គ្រប់ប្រភេទប្រចាំឆ្នាំ និងសេចក្តីណែនាំលេខ ៩២៥៤ អពដ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ការប្រមូលពន្ធនេះនឹង ត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់អញ្ជើញមកដាក់លិខិតប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណបណ្ណ​ បណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូននៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា​ ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ម្ចាស់យានយន្តក៏អាចបង់តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។
ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ ពន្ធ(ពន្ធជាបន្ទុករបស់រដ្ឋ)។ ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបតពន្ធលើ មធ្យោបាយដឹកជញ្ជូន(ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌ យានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។



យោងតាមលិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី​ចំពោះយានយន្តឯកជនជ្រកក្រោមផ្លាកលេខ រដ្ឋ ផ្លាកលេខ ខម និង នប ពុំអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣ទេ។ ម្ចាស់យានយន្តទាំងនេះអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣បាន លុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយ និងចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានរួចរាល់ជាមុនសិន។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពន្ធបន្ថែម ចំពោះការយឺតយ៉ាវ តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាម ដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
អគ្គនាយកដ្ឋានពន្ធដារ មានជំនឿយ៉ាងមុតមាំថា សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ លោក លោកស្រី កញ្ញា ដែលជាម្ចាស់យានយន្ត នឹងរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធតាមទីកន្លែង និងពេលវេលាដូច បានកំណត់ខាងលើ កុំបីខាន៕

នៅទីបំផុតអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និងបក្ខពួក៤នាក់ទៀត ត្រូវតុលាការឃុំខ្លួន (ភ្នំពេញ)៖ ចៅក្រមស៉ើបសួរ នៃ...
14/11/2023

នៅទីបំផុតអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និងបក្ខពួក៤នាក់ទៀត ត្រូវតុលាការឃុំខ្លួន

(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សឿន ចរិយា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និងបក្ខពួក៤នាក់ទៀត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមបទចោទ «ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)»។

អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងបក្ខពួកសរុប៥នាក់នោះរួមមាន៖ ទី១៖ឈ្មោះ វ៉ាន់ កុសល ភេទប្រុស (ឋានន្ដរស័ក្ដិ ឧត្តមសេនីយ៍ទោ), ទី២៖ ឈ្មោះ ជួន លឹមហេង ភេទប្រុស, ទី៣៖ ឈ្មោះ អុន សំអូន ភេទប្រុស, ទី៤៖ ឈ្មោះ នេត សុខុម ភេទប្រុស និងទី៥៖ ឈ្មោះ ឈាវ ស៊ីដេត ភេទប្រុស។

មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការសម្រេចឃុំខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ក្រុមជនត្រូវចោទខាងលើ ពីបទ «ចាប់ និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)» រួចមក, ជនត្រូវចោទទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរដើម្បីសួរនាំ និងចាត់ការបន្តទៀត។

ទាក់ទិនករណីនេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរៀបរាប់អំពីដំណើររឿងថា៖
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រុមជនសង្ស័យខាងលើ ព្រមទាំងបក្ខពួក បានធ្វើសកម្មភាពឃាត់រថយន្តរបស់ជនរងគ្រោះជាជនជាតិចិន ចំនួន៣ករណី៖
*ករណីទី១៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២២៖០០នាទី ក្រុមជនសង្ស័យ និងបក្ខពួក បានធ្វើសកម្មភាពឃាត់រថយន្តម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AW-2116 និងឃាត់ខ្លួនជន រងគ្រោះជាជនជាតិចិនចំនួន៤នាក់ នៅចំណុចម្តុំក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ យកទៅមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីធ្វើការឆែកឆេរ ដោយរកឃើញម្សៅពណ៌ទឹកក្រូច ចំនួន១កញ្ចប់ថង់តូចនៅក្នុងរថយន្ត រួចចោទ ប្រកាន់ជនរងគ្រោះថា បានរក្សាទុកគ្រឿងញៀន។

បន្ទាប់មក ក្រុមជនសង្ស័យបានបញ្ជូនជនរងគ្រោះទាំង៤នាក់ ទៅបន្ទប់ឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីបង្ខាំងជនរងគ្រោះ បន្ទាប់មកក្រុមជនសង្ស័យបានទៅជួបជនរងគ្រោះ និងចរចាររឿងតម្លៃ ក្នុងការដោះលែងឲ្យមានសេរីភាព ដោយតម្រូវឲ្យបង់ប្រាក់ក្នុងមួយនាក់ ១០,០០០ដុល្លារ ជាថ្នូរនឹងការដោះលែង។ រហូតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៥៖០០នាទី ក្រុមជនសង្ស័យ បានទៅជួបជនរងគ្រោះម្តងទៀត ហើយក៏បានធ្វើការសម្របសម្រួល ឲ្យជនរងគ្រោះបង់ប្រាក់ត្រឹម ចំនួន១៥,០០០ដុល្លារ ដើម្បីជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពវិញ។

*ករណីទី២៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២៣៖០០នាទី មានជនជាតិចិនចំនួន៤នាក់ ជិះរថយន្តម៉ាក TOYOTA RALLY HILUX REVO ពាក់ស្លាកលេខភ្នំពេញ 2BB-0037 ចេញពីណាហ្គាវើលភេទប្រុស ឈ្មោះ LI LEI ភេទប្រុស ឈ្មោះ LI YUNSHUAI ភេទប្រុស និងឈ្មោះ HU BANGCAI ភេទប្រុស រួចបានធ្វើការវាយខ្នោះចូលក្នុងរថយន្ត បញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការឆែកឆេរដោយរកឃើញម្សៅពណ៌សចំនួន១កញ្ចប់ថង់តូច រួចចោទប្រកាន់ជនរងគ្រោះថា បានរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបានបញ្ជូនជនរងគ្រោះទៅបន្ទប់ឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីបង្ខាំង។

លុះដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៥៖០០នាទី ក្រុមជនសង្ស័យបានទៅជួបជនរងគ្រោះ ដើម្បីចរចារពីតម្លៃក្នុងការដោះលែងឲ្យមានសេរីភាពវិញ ដោយតម្រូវឲ្យបង់ប្រាក់ក្នុងម្នាក់ចំនួន ១០,០០០ដុល្លារ ជាថ្នូរនឹងការដោះលែង។ ក្រោយបង្ខាំងអស់ជាង១យប់ ក្រុមជនសង្ស័យបានមកចរចារពីតម្លៃក្នុងការដោះលែងឲ្យមានសេរីភាពម្តងទៀត ពេលនោះជនរងគ្រោះឈ្មោះ ZHU JIWANG បានយល់ព្រមប្រគល់ទូរស័ព្ទរួមទាំងលេខសម្ងាត់គណនីធនាគារ ABA ទៅឲ្យក្រុមជនសង្ស័យ។

ក្រុមជនសង្ស័យបានឆែកឃើញមានទឹកប្រាក់ចំនួន ៣៣,០០០ដុល្លារ បន្ទាប់មកក្រុមជនសង្ស័យបានឲ្យជនរងគ្រោះទាំង៤នាក់ ធ្វើលិខិតផ្ទេរសិទ្ធិដើម្បីទៅដកប្រាក់ពីធនាគារ ABA ដោយក្រុមជនសង្ស័យបានផ្ទេរប្រាក់តាមរយៈ E-CASH ដើម្បីឲ្យក្រុមជនសង្ស័យអាចដកប្រាក់បាន។ បន្ទាប់ពីដកប្រាក់បានហើយក្រុមជនសង្ស័យបានបង្ខំឲ្យជនរងគ្រោះ ធ្វើលិខិតប្រគល់ប្រាក់ក្រោមរូបភាពជូនជាសាគុណ ក្នុងការដោះលែង។ ក្នុងករណីនេះ ក្រុមជនសង្ស័យបានយកប្រាក់ពីជនរងគ្រោះសរុបចំនួន ៤២,៧០០ដុល្លារ និងដកហូតប្រាក់យ័ន្តចំនួន ២,២០០យ័ន្ត ដើម្បីជាថ្នូរនឹងការ ដោះលែងឲ្យមានសេរីភាពវិញ។

* ករណីទី៣៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២២៖២៥នាទី ជនរងគ្រោះជនជាតិចិនឈ្មោះ ZHANG BOHAN ភេទប្រុស និងមិត្តភក្តិរួមដំណើរជាជនជាតិចិន ចំនួន៣នាក់ បានជិះរថយន្តម៉ាក RANG ROVER ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AP-5777 បានចេញពីផ្ទះលេខD18 ផ្លូវDAWIN បុរីវីរជន (កោះពេជ្រ) គោលបំណងទៅខុនដូរ CITY DINES ត្រូវបានក្រុមជនសង្ស័យប្រើប្រាស់រថយន្ត៤គ្រឿង និងម៉ូតូ១គ្រឿង ធ្វើសកម្មភាពស្ទាក់ភ្លង់ដោយអាវុធ AK47 នៅចំណុចមុខសារមន្ទីរព្រះឥសានវរ្ម័ន ផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប៉ុន្តែករណីនេះពុំបានសម្រេចដោយហេតុថា ជនរងគ្រោះបានបើករថយន្តគេចខ្លួនរួច៕

18/10/2023

ថវិកាជាតិ-> បង្កើនប្រមូលពន្ធ,ខ្ចីបរទេស,ចំណូលសាធារណ: តិតក់,នាំចូលប៉ុណ្ណដំរី,នាំចេញប៉ុណ្ណចាប...
*ជាតិក្រ,រាស្ត្រក្រ,មន្ត្រីមួយក្ដាប់តូច ជាអគ្គមហាសេដ្ឋី

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តចាប់រថយន្តអត់ពន្ធចង្កូតឆ្វេងបានចំនួន៩គ្រឿងថែមទៀត(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋ...
23/09/2023

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តចាប់រថយន្តអត់ពន្ធចង្កូតឆ្វេងបានចំនួន៩គ្រឿងថែមទៀត

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ខ្លួនបានចាប់ឃាត់រថយន្តអត់ពន្ធចង្កួតឆ្វេង នៅទូទាំងប្រទេសបានចំនួន៩គ្រឿង។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តចាប់រថយន្តអត់ពន្ធចង្កូតឆ្វេងបានចំនួន៩គ្រឿងនោះមាន៖

1-រថយន្តម៉ាក LEXUS RX350 ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2008 ពាក់ស្លាកលេខ ភ្នំពេញ 2S-7983

2-រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2004 ពាក់ស្លាកលេខ ភ្នំពេញ 2AB-7687

3-រថយន្តម៉ាក LEXUS RX350 ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2010 ពាក់ស្លាកលេខ ភ្នំពេញ 2BE-2026

4-រថយន្តម៉ាក LEXUS RX350 ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំ2013 ពាក់ស្លាកលេខ ភ្នំពេញ 2AI-1071

5-រថយន្តម៉ាកLEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2005 ពាក់ស្លាកលេខភ្នំពេញ 2AJ-3316

6-រថយន្តម៉ាក LEXUS RX400h ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំ2006 ពាក់ស្លាកលេខ ភ្នំពេញ 2AS-9761

7-រថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ស ចង្កូតឆ្វេង ឆ្នាំ2008 ពាក់ស្លាកលេខ ភ្នំពេញ 2AC-2088

8-រថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំ2007 ពាក់ស្លាកលេខ ភ្នំពេញ 2AO-7746

9-រថយន្តម៉ាក LEXUS RX330ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2005ពណ៌ ស ពាក់ ស្លាកលេខ កណ្តាល 2A-4398។

សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ៕

អធិការរងខណ្ឌព្រែកព្នៅម្នាក់ធ្លាក់ពីលើអគារ ជាន់ទី៣៧​ ដាចដាច់សាកជាពីរ ដោយសារព្យាយាមរត់គេច​ពីសមត្ថកិច្ចបង្រ្កាបគ្រឿងញៀន(ភ្ន...
20/09/2023

អធិការរងខណ្ឌព្រែកព្នៅម្នាក់ធ្លាក់ពីលើអគារ ជាន់ទី៣៧​ ដាចដាច់សាកជាពីរ ដោយសារព្យាយាមរត់គេច​ពីសមត្ថកិច្ចបង្រ្កាបគ្រឿងញៀន

(ភ្នំពេញ)៖ អធិការរងខណ្ឌព្រែកព្នៅម្នាក់ សង្ស័យកំពុងជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅក្នុងបន្ទប់មួយជាន់ទី៣៧ នៃអគារស្កាយឡាញ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបរហូតទៅដល់ជនរងគ្រោះដែលជាជនសង្ស័យបានព្យាយាមតោងបង្អួច ដើម្បីរត់គេចខ្លួន ពីកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានរបូតដៃធ្លាក់ខ្លួនមកខាងក្រោមស្លាប់ភ្លាមៗ។
ករណីនេះបានកើតឡើងការពារវេលាម៉ោង ៦ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចអគារ the skyline តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ច លោកអធិការរងខណ្ឌព្រែកព្នៅម្នាក់បានធ្លាក់ពីលើអគារដែលមានឈ្មោះ the skyline ជាន់ទី៣៧ បណ្ដាលឲ្យធ្លាក់មកដាច់ខ្លួនជាពីរស្លាប់ភ្លាមៗ បម្ទាប់ពីព្យាយាមតោងបង្អួចដើម្បីគេចខ្លួន ពីកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន បានចុះបង្រ្កាបបទល្មើសគ្រឿងញៀននៅបន្ទប់ជនរងគ្រោះដែលធ្លាក់នោះ ដោយកម្លាំងសមត្ថកិច្ចបានស៊ើបអង្កេត និងដាក់ការសង្ស័យថា នៅបន្ទប់ជនរងគ្រោះដែលជាជនសង្ស័យ មានបទល្មើសជួញដូរ និង ប្រើប្រាស់គ្រឿងញៀន។

តាមការបំភ្លឺរបស់មេសន្តិសុខ អគារ​Sky Line ឱ្យដឹងថា: នៅម៉ោងកើតហេតុខាងលើ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន បើកប្រត្តិបត្តិការបង្ក្រាបករណីគ្រឿងញៀននៅបន្ទប់កើតហេតុ។ ពេលនោះ ជនសង្ស័យ​ព្យាយាម​គេចឆ្លងតាមបង្អួចរបូតដៃធ្លាក់ទៅក្រោមបណ្ដាលឱ្យស្លាប់។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេបានឮសំឡេងធ្លាក់មកខាងក្រោម គេនាំគ្នារត់ទៅមើល ស្រាប់តែឃើញបុរសម្នាក់ បានធ្លាក់មកដល់ដីដោយសភាពដាច់ខ្លួនជាពីរ។ ពេលនោះប្រជាពលរដ្ឋក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍នៅពេលដែលកម្លាំងសមត្ថកិច្ចបានមកដល់នៅទីតាំងកាត់ហេតុ រួចធ្វើកោសល្យវិច័យទៅលើសាកសព។ កម្លាំងសមត្ថកិច្ចបានបញ្ជាក់ថាការធ្លាក់របស់ជនរងគ្រោះ គឺជាអំពើធ្វើអត្តឃាតខ្លួនឯងដោយលោតចុះពីលើអគារ។

សពជនសង្ស័យឈ្មោះ ហឿង ភីរុណ ភេទប្រុស អាយុ​២៨ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអធិការរងខណ្ឌព្រែកព្នៅ ដែលមាន​ទីលំនៅ ភូមិ​ព្រែកមហាទេព សង្កាត់​ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​។​

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានយកសាកសពទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីស្វែងរកនៅក្រុមគ្រួសារមកទទួលយកសព៕

បញ្ជូនជនជាតិវៀតណាម៩នាក់ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ក្រោយចាប់រឿងជួញដូរគ្រឿងញៀននៅក្រុងបាវិត(ស្វាយរៀង)៖ ជនសង្ស័យ៩នាក់...
05/09/2023

បញ្ជូនជនជាតិវៀតណាម៩នាក់ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ក្រោយចាប់រឿងជួញដូរគ្រឿងញៀននៅក្រុងបាវិត

(ស្វាយរៀង)៖ ជនសង្ស័យ៩នាក់ (ស្រី២នាក់) ដែលជាជនជាតិវៀតណាម ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

សមត្ថកិច្ចជំនាញកាល័យប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តស្វាយរៀង បានឲ្យដឹងថា ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត, លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន កាលពីថ្ងៃ៣០-៣១ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ក្រោមការសម្របសម្រួលដោយលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ផ្តល់ទីតាំង ចាត់ចែងឲ្យប្រើប្រាស់ សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខុសច្បាប់ចំនួន២ករណី និង២ទីតាំងផ្សេងគ្នា។

សមត្ថកិច្ចបានបន្តថា កម្លាំងជំនាញបានចុះនៅទីតាំងភោជនីយ៍ដ្ឋាន ខារ៉ាអូខេ១០២ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន៥ (ស្រី១នាក់) ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទ កេតាមីន ចំនួន២៦កញ្ចប់, ថ្នាំគ្រាប់ប្រភេទអុិចស្តាសុីចំនួន ៧៩គ្រាប់, ជញ្ជីងថ្លឹងថ្នាំ១គ្រឿង, ទូរសព្ទ័ដៃ៧គ្រឿង ព្រមទាំងឧបករណ៍ សម្ភារប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។

រួចមកកម្លាំងនគរបាល បានចុះបង្ក្រាបនៅបន្ទប់ជួលលេខ១៨-១៩ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៣នាក់ (ស្រី២នាក់) ដកហូតសម្ភារវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន១៦កញ្ចប់,ថ្នាំញៀន ប្រភេទអុិចស្តាសុីចំនួន ៨៣ គ្រាប់,កញ្ឆារក្រៀម៧កញ្ចប់, ជញ្ជីងថ្លឹងថ្នាំញៀន៣គ្រឿង, ទូរសព្ទ័ដៃ៣គ្រឿង ព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀតផងដែរ៕

សមត្ថកិច្ចចុះពិនិត្យបន្ទាប់ទទួលព័ត៌មាន ប្រទះឃើញបុរសម្នាក់ធ្វើអត្តឃាតនៅមែកឈើក្រោយផ្ទះ (ខេត្តពោធិ៍សាត់) ៖ អ្នកភូមិព្រែកតាគ...
03/09/2023

សមត្ថកិច្ចចុះពិនិត្យបន្ទាប់ទទួលព័ត៌មាន ប្រទះឃើញបុរសម្នាក់ធ្វើអត្តឃាតនៅមែកឈើក្រោយផ្ទះ

(ខេត្តពោធិ៍សាត់) ៖ អ្នកភូមិព្រែកតាគង់ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានឲ្យដឹងនាព្រឹកថ្ងៃអាទិត្យថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នេះថា ឃើញមន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវ បន្ទាប់មានការភ្ញាក់ផ្អើលមួយដោយឃើញបុរសម្នាក់ធ្វើអត្តឃាតដោយចងកនៅក្រោយផ្ទះ ។

ប្រជាពលរដ្ឋភូមិដដែលឲ្យដឹងទៀតថា សពជនរងគ្រោះស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ឱម ខេមសៅឌី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយពួកគាត់ដែរ ។ សពចងកដោយខ្សែនីឡុង ពណ៌ស ប្រវែងប្រមាណជាង១ម៉ែត្រ ផ្ជាប់ទៅមែកឈើស្នាយក្រោយផ្ទះ ។

ប្រភពព័ត៌មានពីអ្នកភូមិបញ្ជាក់ទៀតថា តាមការបង្ហើបពីក្រុមសមត្ថកិច្ចដែលកំពុងពិនិត្យជាក់ស្ដែង សព(ឱម ខេមសៅឌី)ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ថាមានការពាក់ព័ន្ធករណីផ្សេងៗនោះឡើយ។ សពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ជនជាតិថៃ២នាក់ប្តីប្រពន្ធត្រូវនគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្ត(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងនគរបាលការិយាល័យប្រឆា...
03/09/2023

ជនជាតិថៃ២នាក់ប្តីប្រពន្ធត្រូវនគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្ត

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យជាជនជាតិថៃ ២នាក់ប្តីប្រពន្ធនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរនូវសារធាតុញៀនខុសច្បាប់ រួមទាំងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

នៅវេលាម៉ោង៥ល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ថានៅម្តុំភោជនីយដ្ឋានប៊ូសោភ័ណ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានករណីរក្សាទុនិងជួញដូរនូវសាធាតុញៀខុសច្បាប់ ។

ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោកលឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។ ភ្លាមៗនោះកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅឆែកឆេរ និងត្រួតពិនិត្យផ្ទះជនសង្ស័យ រកឃើញវត្ថុតាងម្សៅក្រាមពណ៌សថ្លា (Ice)សង្ស័យសាធាតុញៀនចំនួន៣ថង់ធំ មានទម្ងន់៣,០០៧.១២ក្រាម (៣ពាន់៧ចុច១២ក្រាមថ្លឺងសាច់ថ្នាំសុទ្ធ ដាក់ក្នុងកាបូបស្ពាយពណ៌ខ្មៅនិងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ២នាក់ប្តីប្រពន្ធ ១/-ឈ្មោះ ស៊ូចាត រាម៉ា ភេទប្រុសអាយុ៤២ឆ្នាំ ជាប្តីនិងប្រពន្ធឈ្មោះ ណាក់ដា រ៉ាម៉ាន អាយុ ៣៨ឆ្នាំ ដែលបានមកជួលផ្ទះនៅម្តុំភោជនីយដ្ឋានប៊ូសោភ័ណ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិន ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា៖តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ពួកគេទើបតែមកស្នាក់នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក៏ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនជាមួយនឹងការរកឃើញវត្ថុតាងម្សៅក្រាមពណ៌សថ្លា(Ice)សង្ស័យសាធាតុញៀនចំនួន៣ថង់ធំ ​។

លោកឧត្តមសេនីយ៍ត្រី ស្នងការរងបានបញ្ជាក់បន្ថែមថា ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលការិយាល័យ ជំនាញប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី ៕

កងរាជអាវុធហត្ថខេត្តបញ្ជូនក្មេងទំនេីង​៥នាក់​ដែលបង្កហិង្សា​ និងអសន្តិសុខដល់សង្គម​ ទៅតុលាការ(ខេត្តបន្ទាយមានជ័យ​)៖ កម្លាំងកា...
03/09/2023

កងរាជអាវុធហត្ថខេត្តបញ្ជូនក្មេងទំនេីង​៥នាក់​ដែលបង្កហិង្សា​ និងអសន្តិសុខដល់សង្គម​ ទៅតុលាការ

(ខេត្តបន្ទាយមានជ័យ​)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបានបញ្ជូនក្រុមក្មេងទំនើងចំនួន៥នាក់ទៅសាលាដំបូងខេត្ត​ នៅរសៀលថ្ងៃទី០២​ ខែកញ្ញា​​​​ ឆ្នាំ​២០២៣​ដើម្បីចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចប្រាប់ថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ ក្រោយពីមានសកម្មភាពក្មេងទំនេីងបង្កហិង្សា​កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការកងរាជអាវុធហត្ថក្រុង​បានដឹកនាំកងកម្លាំង​ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្មេងទំនេីង​បានជាបន្តបន្ទាប់ចំនួន៥នាក់​ ក្នុងចំណោមបក្ខពួកជាច្រេីននាក់​ កាលពីវេលាម៉ោង១៤ និង៣៥នាទីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

លោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​បានឱ្យដឹងថា​ ក្មេងទំនេីងទាំង៥នាក់​មាន៖
១.ឈ្មោះ​ វណ្ណ វិសាល (ហៅយ៉ា)​ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
២.ឈ្មោះ នេត នូ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ​ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
៣.ឈ្មោះ ហឿម គឹមហាវ (ហៅហួរ) ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ​។
៤.ឈ្មោះ សែត ប៊ុនយ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
៥.ឈ្មោះ ធូ សំណាង ហៅដែន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បន្តថា​ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ មានករណីហិង្សាដោយចេតនាបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខសាលាបឋមសិក្សាគោរដ្ឋាន ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយជនសង្ស័យចំនួន០២ក្រុម មានគ្នាប្រហែល១២នាក់ បានធ្វើសកម្មភាពដេញវៃ និងយកដុំថ្ម មួកសុវត្ថិភាពគប់គ្នាទៅវិញទៅមកបង្កភាពអនាធិបតេយ្យ​និងអសន្តិសុខនៅមូលដ្ឋាន។ ក្រោយពីទទួលបានព័ត៌មាន​ និងទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ លោកបានដឹកនាំកម្លាំងមូលដ្ឋានចុះប្រតិបត្តិការនិងធ្វើការស្រាវជ្រាវភ្លាមៗរហូតឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៥នាក់ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាំមកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ​ និងចាត់ការតាមនីតិវិធី​។ ក្នុងចំណោមក្មេងទំនេីងទាំង៥នាក់​ កម្លាំងកងរាជអាវុធហត្ថបានធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញមានចំនួន០៤នាក់ផងដែរ។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ក្មេងទំនេីងទាំង០៥នាក់​ខាងលើបានឆ្លើយបដិសេធថា ពួកខ្លួនមិនបានចូលរួមប្រព្រឹត្តសកម្មភាពកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នោះទេ​ គឺក្រុមOMB អូរអំបិល​ជាអ្នកបង្កហិង្សា តែក្មេងទំនេីងខាងលើបានទទួលស្គាល់ថា​ កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រុមរបស់ខ្លួន BTK (ក្រុមបឹងត្រកួន)​ រួមជាមួយក្រុម KRK(ក្រុមការ៉េមកី) និងក្រុមវិទ្យាល័យ​ សម្តេចឪ​ ពិតជាមានជម្លោះឈានដល់ការប្រើហិង្សាគប់ទៅលើ ក្រុមOMB (ក្រុមអូរអំបិល) ដែលជាគូជម្លោះពិតប្រាកដមែន ហើយក្រុមខាងលើគឺតែងតែបង្កអសន្តិសុខក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណជាញឹកញាប់។ រាល់ពេលក្រុមខាងលើបង្កបញ្ហា​ ក្រុមខ្លួនគឺមិនប្ដឹងសមត្ថកិច្ចនោះទេ គឺចាំសងសឹកគ្នាទៅវិញទៅមក។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ បច្ចុប្បន្នជនក្មេងទំនេីង​ទាំង៥នាក់​នោះត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីអនុវត្តតាមនីតិវិធី​៕

កម្លាំងនគរបាលខណ្ឌលគោកឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម(ភ្នំពេញ)៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធ...
01/09/2023

កម្លាំងនគរបាលខណ្ឌលគោកឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម

(ភ្នំពេញ)៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណី លួច និងទទួលផលចោរកម្ម បានទិញស្លាកលេខរថយន្តពាក់ព័ន្ធនឹងអំពើលួច ដោយបានដកហូតវត្ថុតាងមួយចំនួន ជាស្លាកលេខរថយន្ត។ ការឃាត់ខ្លួននេះបានធ្វើឡើង វេលាម៉ោង១១ និង២០នាទី នៅថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២៣ ស្ថិតនៅចំណុច ក្បែរសាលារៀនគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីនគរបាលបានឲ្យដឹងថាជនសង្ស័យទាំង២នាក់នោះ ទី១ មានឈ្មោះ ជិន សីហា ភេទប្រុស អាយុ ជាង៣០ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក( មុខសញ្ញាលួច) ។ ទី២ មានឈ្មោះ នាង ឡន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះ ក្បែរសាលារៀនគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យអ្នកទទួលទិញ (អ្នកទទួលផលចោរកម្ម)។

ប្រភពដដែលបានបញ្ជាក់ថា មុនឈានដល់ការគាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ កម្លាំងសមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជិន សីហា នៅវេលាម៉ោង៤ទៀបភ្លឺ នៅចំណុចផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្ត រួចបាននាំខ្លួនមកសួរនាំ ក៏ឈានទៅដល់ការកំណត់មុខសញ្ញា បាន ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម។

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដកហូត ស្លាកលេខរថយន្តចំនួន ០៥គូ (2BP-5516, 2BT-8301, 2BT-3234, 2BH-7667 និង2BS-2227) ឆែកឃើញក្នុងផ្ទះជួលរបស់ជនសង្ស័យ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

ក្រសួងសង្កមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់តាំង លោក ឯម ច័ន្ទមករា ជាប្រធានក្រុមអ្នកនាំពាក្យ(ភ្នំពេញ) ៖ រដ្ឋមន្ត...
01/09/2023

ក្រសួងសង្កមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់តាំង លោក ឯម ច័ន្ទមករា ជាប្រធានក្រុមអ្នកនាំពាក្យ

(ភ្នំពេញ) ៖ រដ្ឋមន្ត្រីក្រសួងសង្កមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានចាត់តាំង លោក ឯម ច័ន្ទមករា ជាប្រធានក្រុមអ្នកនាំពាក្យរបស់រដ្ឋមន្ត្រីក្រសួង។ នេះបើយោងតាម សេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមអ្នកនាំពាក្យរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាចេញប្រកាសនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ក្រសួងសង្កមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រេច ដែលមានខ្លឹមសារដូចខាងក្រោម៖

លោកឃួង ស្រេង៖ ភ្នំពេញនិងលើកគម្រោងស្នើទៅរាជរដ្ឋាភិបាល ជាកញ្ចប់ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងឲ្យបានយូរអង្វែង(ភ្នំ...
30/08/2023

លោកឃួង ស្រេង៖ ភ្នំពេញនិងលើកគម្រោងស្នើទៅរាជរដ្ឋាភិបាល ជាកញ្ចប់ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងឲ្យបានយូរអង្វែង

(ភ្នំពេញ)៖ ការដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញ អាចនឹងធ្វើឡើងជាកញ្ចប់តែមួយ ដោយបង្កើតជាគម្រោងធំមួយ ស្នើទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងបានយូរអង្វែង ។

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជា​ទីប្រឹក្សា​ផ្ទាល់​ ឯកឧត្ដម​កិត្តិ​ទេសាភិបាល​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈ លោកអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ សិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការអញ្ជើញអ្នកជំនាញ អាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមកប្រជុំ ពិភាក្សានៅពេលនេះ គឺដើម្បី រៀបចំផែនការបន្ត លើការដោះស្រាយ ការលិចលង់ ដោយជំនន់ទឹកភ្លៀង អោយបានយូរអង្វែង ។

លោក ឃួង ស្រេង បានជម្រុញអោយធ្វើកិច្ចការងារនេះជាកញ្ចប់តែមួយ ដែលវានឹងអាចដោះស្រាយការលិចលង់នេះបានពី១៥ទៅ២០ឆ្នាំ ។ ពាក់ព័ន្ធនិងការងារនេះរាជរដ្ឋាភិបាល ក៏នឹងពិនិត្យបញ្ហាលិចលង់ នៅសន្តរស្ទឹងព្រែកត្នោតផងដែរ ដើម្បីរកមធ្យោបាយដោះស្រាយអោយបានល្អ ជៀសវាងអោយបាននូវការលិចដោយជំនន់ទឹកភ្លៀង ព្រោះថា បើលិចរោងចក្រ សហគ្រាសនោះ វានឹងខាតបង់ធ្ងន់ធ្ងរណាស់ នេះជាបញ្ហាដែលទៀមទាអោយយើងត្រូវរួមគ្នាដោះស្រាយអោយបានល្អ ។ លោកបញ្ជាក់ថា ក្រោយកិច្ចប្រជុំ រកធាតុចូលបានគ្រប់ជ្រុងជ្រោយហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងអាចរៀបចំជាគម្រោងធំមួយ ផ្ញើរទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ដោយជំនន់នេះអោយបានល្អ ដែលអាចកាត់បន្ថយកាលិចលង់បានពី១៥ទៅ២០ឆ្នាំ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងថា៖ សម្រាប់រាជធានីភ្នំពេញ យើងបានធ្វើការងារច្រើនណាស់ ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងដោយគិតមកដល់ពេលនេះ យើងស្ថាបនាប្រព័ន្ធលូបានជាង៩២៤គីឡូម៉ែត្រ យើងនឹងបន្តស្ថាបនាជាបន្តបន្ទាប់ទៀត ។ ជាមួយគ្នានេះយើងបាន ដោះស្រាយបញ្ហាលិចលង់នេះបាន៣២កន្លែងរួចហើយ ហើយនៅពេលថ្មីនេះទៀត យើងដោះស្រាយបាន៧កន្លែងថ្មីទៀតផងដែរ៕

Address

Phnom Penh

Telephone

016816161

Website

Alerts

Be the first to know and let us send you an email when Mlob Khmer News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other News & Media Websites in Phnom Penh

Show All

You may also like