នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Department of International Cooperation

30/10/2024
លោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី១ នៃក្រុមក...
05/10/2024

លោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី១ នៃក្រុមការងារលើវិស័យកសិកម្ម នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
= = = = = = = = = = =
នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត ព្រំ សុមានី បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី១ នៃក្រុមការងារលើវិស័យកសិកម្ម នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំក្រុមការងារខាងលើនេះ រៀបចំឡើងដោយអនុលោមទៅតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លើវិស័យកសិកម្ម កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដោយឯកឧត្តមរដ្ឋមន្ត្រីកសិកម្មទាំងពីរបានចុះហត្ថលេខាក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី។ កិច្ចប្រជុំខាងលើ បានពិភាក្សាយ៉ាងផុលផុស អំពីការអនុវត្តលើខ្លឹមសារ នៃអនុស្សរណៈ ដោយផ្តោតសំខាន់ដូចជា៖ (១). ការអភិវឌ្ឍលើ ដំណាំស្រូវ កសិ-ឧស្សាកម្ម ផលិតផលជលផល និងដំណាំសក្កានុពលដទៃទៀតសម្រាប់ការធ្វើកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបណ្តាប្រទេសអន្តរជាតិ (២). ការផ្លាស់ប្តូរបច្ចេកទេស បទពិសោធន៍ និងអ្នកជំនាញរវាងប្រទេសទាំងពីរ។

30/09/2024
នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់...
24/08/2024

នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-----------------------------------------------------------
បានអញ្ជើញអធិបតីបើកសិក្ខាសាលាស្តីពី"ការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO-TFA)និងការអនុវត្តផែនការសកម្មភាពនៃផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម" ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាល័យខេត្តសៀមរាប ។
កម្មវិធីសិក្ខាសាលានេះមានការអញ្ជើញចូលរួម ពីអង្គភាពជំនាញក្រោមឱវាទក្រសួងរួមមាន៖ (GDA, GDAHP, FiA, FA, DAL, DAI, DPS និង DIC) ក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្ម (TWG-FTA) និងគណៈកម្មាធិកាជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព) ដែលមានលោក ជា សំណាង អនុប្រធាននាកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ លោក ទីវ ប៉ូលីន អនុប្រធានការិយាល័យសហប្រតិបត្តិការគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាចូលរួមជាវាយគ្មិន និងលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ដែលមានសិក្ខាកាមចូលរួមសរុប៥០នាក់។
គោលបំណង នៃសិក្ខាសាលានេះ​ ដើម្បីលើកកម្ពស់ការយល់ដឹងអំពី "ការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO-TFA) និងការអនុវត្តផែនការសកម្មភាពនៃផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម" និងលើកកម្ពស់ការអនុវត្តរាល់ខ្លឹមសារពាក់ព័ន្ធក្រោមការទទួលខុសត្រូវក្នុងក្របខ័ណ្ឌ (MAFF), ជំរុញប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀង ការកសាងសមត្ថភាពដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀង WTO-TFA និងយល់ដឹងបន្ថែម ដើម្បីពង្រឹងការអនុវត្តការងារជាមួយអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាម្រាញ់ និងនេសាទ ឯកឧត្ដម ព្រំ សុមានី ទីប្រឹក្សាក្រសួង ...
05/06/2024

នៅថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាម្រាញ់ និងនេសាទ ឯកឧត្ដម ព្រំ សុមានី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មការទម្រង់ទិសគម្រោងស្តីពី “Cambodia Horticulture Initiative” ជាមួយលោក Matthew Allen លេខាទូតទី១ នៃស្ថានទូតនូវែលសេឡង់ប្រចាំកម្ពុជា​ ដែលមានការចូលរួមពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង​ ដៃគូអភិវឌ្ឍន៍​ វិស័យឯកជន​ និងសហគមន៍កសិកម្ម​។

គោលបំណងនៃកិច្ចប្រជុំគណៈកម្មការតម្រង់ទិសនេះគឺដើម្បីពិនិត្យមើលវឌ្ឍនភាព​ និងលទ្ធផលនៃការអនុវត្តគម្រោង បញ្ហាប្រឈម និងទិសដៅបន្តនាពេលអនាគត ធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងមានភាពបន្ស៊ីទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងក្រសួង។

អង្គប្រជុំបានកត់សម្គាល់ថា​ គម្រោងនេះ​ បានចូលរួមចំណែកយ៉ាងសំខាន់ទៅដល់វិស័យកសិកម្ម ជាពិសេសការលើកកម្ពស់គុណភាពដំណាំ​ ប្រសិទ្ធភាពសេដ្ឋកិច្ចលើកសិផលខ្មែរ ខ្សែច្រវាក់ផលិតកម្មតម្លៃ និងការចូលរួមកសាងសហគមន៍កសិកម្មទំនើប ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាកសិករ។ ឯកឧត្តម ព្រំ សុមានី បានស្នើអោយគម្រោងសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីយកឯកសារ និង វេបសាយរបស់គម្រោងជួយផ្សព្វផ្សាយអោយបានកាន់តែទូលាយដល់កសិករដែលកំពុងដាំបន្លែដើម្បីបង្កើតគុណភាព និងប្រាក់ចំណូល។ ឯកឧត្តម ក៏បានស្នើសុំដល់លោក Matthew Allen លេខាទី១ អោយជួយបន្តគម្រោងដ៏មានសារៈសំខាន់នេះ អនុវត្តវគ្គ២បន្តទៀត​ ដើម្បីជួយចូលរួមចំណែកដល់ការបង្កើនសមត្ថភាពដល់មន្ត្រីកសិកម្មឃុំទាំងអស់ដើម្បីផ្តល់ផ្សព្វផ្សាយបច្ចេកទេសដាំដុះបន្លែសុវត្ថភាពដល់ប្រជាកសិករពិសេសនៅតំបន់ជនបទ។

09/03/2023
នៅថ្ងៃសុក្រ​ ៧រោច ខែមាឃឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី​១៣​ ខែមករា​ ឆ្នាំ២០២៣​ វេលាម៉ោង ១១:០០ព្រឹក ឯកឧត្តមបណ្ឌិ...
13/01/2023

នៅថ្ងៃសុក្រ​ ៧រោច ខែមាឃឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី​១៣​ ខែមករា​ ឆ្នាំ២០២៣​ វេលាម៉ោង ១១:០០ព្រឹក ឯកឧត្តមបណ្ឌិត ព្រំ សុមានី និងសហការី បានចូលរួមកិច្ច ប្រជុំពិភាក្សាការងារជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ។ កិច្ចប្រជុំខាងលើនេះមានរបៀបវីរះ ដូចខាងក្រោម÷
I. ពិភាក្សាពីប្រធានបទនៃគម្រោងFAO
II. ពិភាក្សាទៅលើ FAO Regional Conferences ដែលប្រទេសកម្ពុជា និងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ2024។

យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការប្រសិទ្...
30/12/2022

យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការប្រសិទ្ធពរជ័យ របស់ឯកឧត្តមចំពោះ យើងខ្ញុំ ជាថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីទាំងអស់ ។ យើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោក ប្រសិទ្ធពរជ័យ សិរីមង្គលវិបុលសុខ មហាប្រសើរ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៣ ជូនឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមគ្រួសារ ប្រកបដោយ សេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូណ៍ និងអាយុយឺនយូរ ដើម្បីដឹកនាំកសាង អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើន និងទទួលបាននូវពុទ្ធពរ ទាំង៤ ប្រការ​ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ  ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋានសហ...
22/12/2022

នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត ព្រំ សុមានី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំសហការី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងតំណាងមកពីវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា នាយកដ្ឋានផែនការ និងស្ថិតិ នាយកដ្ឋាននីតិកម្មកសិកម្ម នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានកសិ-ឧស្សាហកម្ម បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារស្ទង់មតិរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ដើម្បីរាយការណ៍ពីលទ្ធផលនៃការស្រាវជ្រាវ និងស្ទង់មតិ ដើម្បីបង្កើតបរិយាបន្នច្រវាក់តម្លៃស្បៀងអាហារនៅប្រទេសកម្ពុជា​ ឱ្យស្របទៅនឹងទីផ្សារក្នុងស្រុក​ ក៏ដូចជាអន្តរជាតិ។

នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ  ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋានសហប្រតិបត្តិការអន...
22/12/2022

នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានបញ្ជូនមន្រ្តីដេីម្បីចូលរួមសិក្ខាសាលាស្តីពី "ការធ្វើបច្ចុប្បន្នភាពផែនការមេវិស័យកសិកម្ម២០៣០ និងលទ្ធផលនៃការស្រាវជ្រាវគោលនយោបាយដែលសម្រេច" ក្រោមអធិបតីភាពឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារអង្គរ​ ខេត្តសៀមរាប។ សិក្ខាសាលានេះផងដែរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងប្រមូលធាតុចូលដើម្បីបញ្ចប់ផែនការមេវិស័យកសិកម្មដល់ឆ្នាំ២០៣០។

21/12/2022

FRESH NEWS

នារសៀលថ្ងៃអង្គារ ១២រោច ខែមិគសិរ  ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋានសហប្រត...
20/12/2022

នារសៀលថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត ព្រំ សុមានី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំសហការី និងតំណាងមកពីរដ្ឋបាលជលផល ដេីម្បីទទួលជួបលោក Istvan Bakos ភារៈធារីនៃការិយាល័យស្ថានទូតហុងគ្រីនៅរាជធានីភ្នំពេញ នៃស្ថានទូតហុងគ្រីប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីសម្តែងការគួរសម និងណែនាំខ្លួន ព្រមទាំងពិភាក្សាការងារ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនាពេលកន្លងមក និងការរៀបចំគម្រោងស្តីពីការអភិវឌ្ឍលើវិស័យវារីវប្បកម្ម ( Development Project on Aquaculture) ។

នៅថ្ងៃទី០១  ខែធ្នូ ឆ្នាំ២០២២ មានបើកកិច្ចប្រជុំពិភាក្សាការងារស្តីពី​ FAO Hand-in-Hand Initiative ជាមួយអង្គការស្បៀងនិងកសិក...
03/12/2022

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ មានបើកកិច្ចប្រជុំពិភាក្សាការងារស្តីពី​ FAO Hand-in-Hand Initiative ជាមួយអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ​ ក្រោមអធិបតីភាព​ ឯកឧត្តមបណ្ឌិត​ ព្រំ​ សុមានី​
ទីប្រឹក្សាក្រសួង​ និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូ...
26/10/2022

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំចំនួន៣ ដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ៖
១. កិច្ចប្រជុំលើកទី៤៤ របស់រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន (44th AMAF)
២. កិច្ចប្រជុំលើកទី២២ របស់រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបី (22nd AMAF Plus Three) និង
៣. កិច្ចប្រជុំលើកទី៧ របស់រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន-ឥណ្ឌា (7th AIMMAF) តាមប្រព័ន្ធវីដែអូ។

26/10/2022

ចែករំលែកចំណេះដឹង ដើម្បីកសិករ និងកសិកម្មកម្ពុជា

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ព្រំ សុមានី ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងជាឧត្តម...
25/10/2022

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ព្រំ សុមានី ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
និងជាឧត្តមមន្រ្តីកសិកម្មនិងព្រៃឈើកម្ពុជា បានដឹកនាំមន្រ្តីបង្គោលតាមអនុវិស័យក្រោមកិច្ចសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីដើម្បីត្រៀមសម្រាប់កិច្ចប្រជុំលើកទី៤៤ របស់រដ្ឋមន្រ្តីកសិកម្ម និងកិច្ចប្រជុំពាក់ព័ន្ធ ដោយបានពិនិត្យលើរបៀបវារៈ និងពិនិត្យលើឯកសារនានា សម្រាប់កិច្ចប្រជុំចំនួន៣ ដូចខាងក្រោម៖
១. កិច្ចប្រជុំលើកទី៤៤ របស់រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន (44th AMAF)
២. កិច្ចប្រជុំលើកទី២២ របស់រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបី (22nd AMAF Plus Three) និង
៣. កិច្ចប្រជុំលើកទី៧ របស់រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន-ឥណ្ឌា (7th AIMMAF)
-> ដែលកិច្ចប្រជុំទាំងបីខាងលើនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ តាមប្រព័ន្ធវីដែអូ។

Address

Norodom Boulevard
Phnom Penh
12300

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30

Alerts

Be the first to know and let us send you an email when នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Nearby media companies


Other News & Media Websites in Phnom Penh

Show All