ក្មេង សន្តិភាព

ក្មេង សន្តិភាព គេហទំព័រក្មេងសន្តិភាព ចែករំលែកពត៌មាននិងចំណេះដឹង!

ជាព្រះមហាកិត្តយសដ៏ខ្ពង់ខ្ពស់ប្រសើរក្រៃលែងក្នុងថ្ងៃនេះដែលខ្ញុំព្រះករុណាបានមកទទួលព្រះរាជដំណើរ ព្រះករុណាព្រះអម្ចាស់ជីវិតតម្...
26/05/2024

ជាព្រះមហាកិត្តយសដ៏ខ្ពង់ខ្ពស់ប្រសើរក្រៃលែងក្នុងថ្ងៃនេះដែលខ្ញុំព្រះករុណាបានមកទទួលព្រះរាជដំណើរ ព្រះករុណាព្រះអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងលើផ្លូវល្បឿនលឿន🙏🏻🙏🏻🙏🏻

ប្រទេសឡាវជីករកឃើញរូបសំណាកព្រះពុទ្ធដ៏ធំបំផុតក្នុងទន្លេមេគង្គកាលពីថ្ងៃទី 16 ខែឧសភា ឆ្នាំ 2024 ដែលជាព្រះពុទ្ធរូបដ៏ធំជាងគេបំ...
17/05/2024

ប្រទេសឡាវជីករកឃើញរូបសំណាកព្រះពុទ្ធដ៏ធំបំផុតក្នុងទន្លេមេគង្គកាលពីថ្ងៃទី 16 ខែឧសភា ឆ្នាំ 2024 ដែលជាព្រះពុទ្ធរូបដ៏ធំជាងគេបំផុតមិនធ្លាប់មានជាលើកដំបូង ចាប់តាំងពីគម្រោងកំណាយរកវត្ថុបុរាណបានចាប់ផ្តើម។

មិនគួរឲ្យជឿថាផ្លែ”សំរង” មានគុណប្រយោជន៍ច្រើនលើសលប់ដល់ម្លឹង !! ជួយសម្រកទម្ងន់ និងព្យាបាលជំងឺកាចសាហាវបានជាច្រើនមុខ ជួយ shar...
17/05/2024

មិនគួរឲ្យជឿថាផ្លែ”សំរង” មានគុណប្រយោជន៍ច្រើនលើសលប់ដល់ម្លឹង !! ជួយសម្រកទម្ងន់ និងព្យាបាលជំងឺកាចសាហាវបានជាច្រើនមុខ ជួយ share ចែករំលែកជាចំណេះដឹងផង!

ម្រេច​កម្ពុជាត្រូវបាន​បញ្ជូន​ទៅ​ប្រទេស​ចិន​ជា​លើក​ដំបូង Peppers Delivered to China for the First Timeដែរមានចំនួន 30 តោន ...
14/05/2024

ម្រេច​កម្ពុជាត្រូវបាន​បញ្ជូន​ទៅ​ប្រទេស​ចិន​ជា​លើក​ដំបូង
Peppers Delivered to China for the First Time
ដែរមានចំនួន 30 តោន ពីកម្ពុជាទៅប្រទេស ចិន ក្នុងខែ មេសានេះ ទៅលើទីផ្សារ ប្រទេស ចិន 🇨🇳
Cambodia exported 30 tons of black pepper to China in April 2024, the first time that Cambodian pepper was being shipped to that market.

https://cambodianess.com/article/peppers-delivered-to-china-for-the-first-time

សមត្ថកិច្ចចរាចរណ៍ បន្តការអនុវត្តច្បាប់លើយានយន្តពាក់ផ្លាកលេខ-នគរបាល ខុសប្រក្រតី••••••••កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបា...
13/05/2024

សមត្ថកិច្ចចរាចរណ៍ បន្តការអនុវត្តច្បាប់លើយានយន្តពាក់ផ្លាកលេខ-នគរបាល ខុសប្រក្រតី
••••••••
កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរបាលជាតិ សហការជាមួយនគរបាលចរាចរណ៍ និងនគរបាល​ការិយាល័យ​អន្តរាគមន៍​តម្រួត​បទ​បញ្ជាររាជធានីភ្នំពេញ បានបន្តការចុះអនុវត្តច្បាប់លើយានយន្តទាំងឡាយ ដែល​ពាក់​ផ្លាក​លេខ-នគរបាល មានភាពខុសប្រក្រតី ពោលមិនត្រឹមត្រូវតាមច្បាប់ចរាចរណ៍ជើងគោក ។

ការបន្តចុះអនុវត្តនេះ ធ្វើឡើងនាព្រឹកថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២៤ នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជា​លទ្ធផល នៃការអនុវត្តពេញមួយព្រឹករួចមក សមត្ថកិច្ច បានរក​ឃើ​ញយាន​យន្ត​ល្មើស​មួយ​ចំនួន​ ដែលពាក់ផ្លាកលេខ-នគរបាល ខុសប្រក្រតី មិនត្រឹមត្រូវតាមអនុក្រឹត្យ ដោយម្ចាស់យាន បាន​ប្រើ​ផ្លាកលេខដែលពុំបានចុះបញ្ជីរពីក្រសួង ហើយកឹបផ្លាកលេខដោយខ្លួនឯង ដូច្នោះហើយ សមត្ថកិច្ចបានធ្វើការដកហូតផ្លាកលេខពីម្ចាស់យានយន្ត ដោយធ្វើការដោះចេញយកមករក្សាទុក រួច​ធ្វើ​ការផាកពិន័យលើម្ចាស់យានទៅតាមផ្លូវច្បាប់ ស្តីពីចរាចរណ៍ជើងគោក ។

មន្ត្រីសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា យានយន្តពាក់ផ្លាកលេខ -នគរបាល ដែលបាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​គោល​ដៅសមត្ថកិច្ច គឺនឹងត្រូវសុំធ្វើការត្រួតពិនិត្យទាំងអស់ ក្នុងករណីដែល​ពិនិត្យ​ឯកសារ​មើល​ទៅគ្រប់គ្រាន់ មានចុះគល់បញ្ជីរក្រសួង និងមានបិទឡូហ្គូ​នគរបាល​ជាតិ​លើ​រថយ​ន្ត​ត្រឹម​ត្រូវ​ហើយនោះ គឺនឹងត្រូវអនុញ្ញាត្តិទៅធ្វើដំណើរទៅមុខបន្ត ប៉ុន្តែបើមានភាព​ខុស​ប្រក្រតី​ណា​មួយ​ គឺអនុវត្តតាមផ្លូវច្បាប់ជាធរមាន ។

មន្ត្រីសមត្ថកិច្ចបន្ថែមថា កម្លាំងនគរបាលចម្រុះ នឹងបន្តការអនុវត្តនេះ ជាប្រចាំ និង​ជា​បន្ត​បន្ទាប់​ទៀត នៅតាមគោលដៅផ្សេងៗគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ហើយការអនុវត្តនេះ ក៏ផ្សារ​ភ្ជាប់​ជាមួយ​ការអនុវត្តច្បាប់ចរាចរណ៍ លើយានយន្តល្មើសដោយមិនពាក់មួក ឬកញ្ចក់ផងដែរ ដើម្បី​ធានាឱ្យបាន លើការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋអ្នកដំណើរ ៕

⭕️ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយនគរបាលចរាចរ...
13/05/2024

⭕️ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយនគរបាលចរាចរណ៍ និង នគរបាលការិយាល័យអន្តរាគមន៍ តម្រួតបទបញ្ជារាជធានីភ្នំពេញ បានបន្តការចុះអនុវត្តច្បាប់ លើយានយន្តទាំងឡាយ ដែលពាក់ផ្លាកលេខ-នគរបាល មានភាពខុសប្រក្រតី ពោលមិនត្រឹមត្រូវ តាមច្បាប់ចរាចរណ៍ជើងគោក ។

ការបន្តចុះអនុវត្តនេះ ធ្វើឡើងនាព្រឹកថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ដោយ ៖ គា សំណាង

សមត្ថកិច្ចឆែកឆេរថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន និងឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន  ខេត្តព្រះសីហនុ ៖ ផែនការងារសន្តិសុខ ...
12/05/2024

សមត្ថកិច្ចឆែកឆេរថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន និងឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន

ខេត្តព្រះសីហនុ ៖ ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ៣០នាទី បានទទួលបណ្តឹងរាយការពីឈ្មោះ វិត សុភ័ក្រ្ត ភេទប្រុស ជនជាតិខ្មែរថា រថយន្តរបស់ខ្លួនម៉ាក Prius ពណ៌ស ផលិតឆ្នាំ២០១៣ ស្លាកលេខ ភ្នំពេញ 2BV-3114 ដែលខ្លួនបានជួលទៅឱ្យឈ្មោះ តុន ទូត ភេទប្រុស ជនជាតិខ្មែរ តាមកិច្ចសន្យាជួលរថយន្ត ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ។ ឈ្មោះ តុន ទូត ភេទប្រុស ជនជាតិខ្មែរ បានឈប់បង់ប្រាក់ឈ្នួលជាច្រើនថ្ងៃហើយ និងបានយករថយន្តខាងលើ ចតទុកចោលនៅក្បែរកាស៊ីណូជិនប៉ី ៣ ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយឈ្មោះ វិត សុភ័ក្រ្ត បានពិនិត្យមើលតាម GPS និងបានទៅយករថយន្តមកដាក់នៅយានដ្ឋានស៊ីធី ៦៨ (CT 68) លុះពេលមកដល់ខ្លួនបានបើកគូថរថយន្តខាងលើ ឃើញមានវាល្លី១ ក្នុងនោះអាវុធនិងគ្រាប់មួយចំនួន ទើបប្តឹងរាយការជូនសមត្ថកិច្ច ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ផែនការងារសន្តិសុខ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡុច សុខលៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម ៖

ក្រុមការងារបានធ្វើការឆែកឆែរ និងត្រួតពិនិត្យជាក់ស្តែង ក្នុងរថយន្តមួយម៉ាក Prius ពណ៌ស ផលិតឆ្នាំ២០១៣ ស្លាកលេខ ភ្នំពេញ 2BV-3114 បានរកឃើញសម្ភារបទល្មើសមួយចំនួនដូចជា វាល្លី ពណ៌ខ្មៅ ចំនួន ១ ក្នុងនោះឃើញមាន អាវុធសរុបចំនួន ៧ដើម ៖

▪︎ អាវុធវែងចំនួន០៣ដើម ៖១.ម៉ាកAKM ពណ៍ខ្មៅ មានបង់ចំនួន១ ,២.ម៉ាកEKOL 9MM P.A ពណ៍ខ្មៅ មានបង់ចំនួន១ ,៣.ម៉ាកLITTLE BADGER-ITALY ពណ៍ខ្មៅ គ្មានបង់ ។

▪︎អាវុធខ្លីចំនួន ០៤ដើម ៖ ១.ម៉ាកGLOCK 17 GEN4-AUSTRIA ពណ៍ខ្មៅ ២.ម៉ាកSIGSAUER ពណ៍ខ្មៅ មានបង់ចំនួន២ ,៣.ម៉ាកZORAKI M906-T ពណ៍ខ្មៅ មានបង់ចំនួន១ និង ៤.ម៉ាកZORAKI 4918-TD ពណ៍ខ្មៅ មានបង់ចំនួន១ ។

+គ្រាប់អាវុធប្រភេទ អឹមសី ចំនួន ១១៣ គ្រាប់ , គ្រាប់ប្រភេទ AK ចំនួន ១០២ គ្រាប់ , គ្រាប់អាវុធប្រភេទ 380 ចំនួន ២១៩គ្រាប់ , គ្រាប់អាវុធប្រភេទ 9mm ចំនួន ១៥០គ្រាប់ និងគ្រាប់អាវុធប្រភេទ បេអាតា ចំនួន ២៥គ្រាប់ ។

+បំពង់ទប់សម្លេងអាវុធ ចំនួន ៣

+គ្រាប់បែកក្រឡាទាប ចំនួន ១

បន្ទាប់ពីធ្វើការត្រួតពិនិត្យ ឆែកឆេរួច ក្រុមការងារបានសម្រេចអញ្ចើញម្ចាស់រថយន្តឈ្មោះ វិត សុភ័ក្រ្ត ទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងសម្រេចដកហូតវត្ថុតាង រថយន្តមួយគ្រឿងម៉ាក Prius ពណ៌ស ផលិតឆ្នាំ២០១៣ ស្លាកលេខ ភ្នំពេញ 2BV-3114 និងសម្ភារដែលបានរកឃើញក្នុងរថយន្តដូចបានរៀបរាប់ខាងលើ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ។

ក្រោមការដឹកនាំចង្អុលបង្ហាញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក លុច សុខលៀង ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ ផែនការងារសន្ដិសុខ សហការជាមួយនិងកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៥និង០០នាទី បានចុះស្រាវជ្រាវ និងបង្រ្កាបករណី កាន់កាប់អាវុធខុសច្បាប់ និងផលិត ជួញដូរ និងកែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ១កន្លែង ប្រព្រឹត្ដនៅចំណុច សណ្ឋាគារ ជូហេតាង ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេតព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ជនជាតិចិន ឈ្មោះ PENG XIONGFENG ភេទប្រុស អាយុ ៣៣ឆ្នាំ ជមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

វត្ថុតាងដកហូតរួមមាន៖

- សារធាតុញៀនទម្ងន់សរុប ៥៨១៤២,៣០ក្រាម (ទម្ងន់សុទ្ធ) ស្មើនឹង ៥៨គីឡូ ១៤២,៣០ក្រាម ក្នុងនោះ មានសារធាតុញៀនប្រភេទមេតំហ្វតាមីន, សារធាតុញៀនប្រភេទមេតំហ្វេតាមីន,

សារធាតុញៀនប្រភេទកេតាមីន (K), សារធាតុញៀនប្រភេទអ៉ិចស្ដាស៊ី, ឧបករណ៍ផលិត កែច្នៃ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ និងកាំភ្លើងខ្លីចំនួន ០១ដើម ម៉ាក BERETTA-MCO 950 B-CAL635 ផលិតនៅប្រទេសប្រេស៊ីលមានគ្រាប់កាំភ្លើ់ងចំនួន ៥០គ្រាប់។

កម្លាំងសមត្ថកិច្ចជំនាញបានចាត់និតិវិធីបញ្ជូនទៅព្រះអជ្ញាអមសាលាដំបូងខេត្តព្រះសីហនុបន្តរ៕

មុខដដែលៗចោរ ...ស៊េរី​ចាស់​...(អាឆ្មា vs​ អាពក​ក)...ជាប់​ទៀត👉🤣😁👌ពត៌មានឆ្នាំ2021 https://www.facebook.com/share/p/JFUcMvem...
09/05/2024

មុខដដែលៗចោរ ...ស៊េរី​ចាស់​...(អាឆ្មា vs​ អាពក​ក)...ជាប់​ទៀត👉🤣😁👌
ពត៌មានឆ្នាំ2021 https://www.facebook.com/share/p/JFUcMvemaRp2Mm6n/?mibextid=xfxF2i

ជនសង្ស័យឆក់ទូរស័ព្ទដៃពីនារីរងគ្រោះបានសម្រេច និងជាមុខសញ្ញាចាស់ឆក់យ៉ាងសកម្ម​ ធ្លាប់ជាប់ពន្ធធានាគារជាច្រេីនដង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានភ្លាមៗ

ដោយអនវុត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង​១៣៖៥០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងមានការចូលរួមលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ​ បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចស្តុបស្ថានទូតវៀតណាម​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចផ្ទះលេខ១៤​ ផ្លូវលេខ៤២២​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន។

ជនសង្ស័យទី១៖​ឈ្មោះ​ សាត​ សុរតនា​ ហៅ​ ឆ្មា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ១៤​ ផ្លូវលេខ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ជនដៃដល់) និងទី២៖​ឈ្មោះ​ មាស​ ភារម្យ​ ហៅ​ ពកក​ ភេទប្រុស​ អាយុ៣៤ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ​ ទីកន្លែងស្នាក់នៅ​ផ្ទះមិនចាំលេខ​ ផ្លូវលំ​ ក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ (បិទគូទ)។

ពួគគេបានធ្វេីសកម្មភាពវេលាម៉ោង១១៖៤៥នាទី​ ដោយឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងដេីរបានសម្រេច នៅចំណុចផ្លូវលេខ៣៥០កែងផ្លូវលេខ៣៦៨ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

ក្រោយបញ្ចប់ការសួរនាំកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ខ្មាន់កាំភ្លើងដែលបាញ់បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស...
08/05/2024

ខ្មាន់កាំភ្លើងដែលបាញ់បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបាន

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០១៖២០នាទីទៀបភ្លឺមានករណីផ្ទះអាវុធបង្កឡើងដោយជនសង្ស័យម្នាក់ បណ្តាលឲ្យរងរបួសជនរងគ្រោះចំនួន០៣នាក់ នៅចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានជិះរថយន្ត ០១គ្រឿងម៉ាក NISSAN ពណ៌ទឹកប្រាក់ រត់គេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រើវិធានការជំនាញ ស្រាវជ្រាវតាមនីតិវិធី រហូតដល់វេលាម៉ោង១៩៖៣០នាទីនាថ្ងៃដដែល កម្លាំងជំនាញននៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ឈានដល់នាំខ្លួនបានជនសង្ស័យបានចំនួន១នាក់ ឈ្មោះ ថុល តាំង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីយោធា នាយកដ្ឋានសណ្តាប់ធ្នាប់ ក្រសួងការពារជាតិ នៅត្រង់ចំណុចសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បន្ទាប់ធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីម៉ាក G***k បាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន។ មូលហេតុដោយសារតែយុវជននោះ និងបក្ខពួកជាច្រើននាក់ប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិសង្សារបស់ខ្លួន។

មធ្យោបាយ និងវត្ថុតាងដកហូតបានរថយន្តប្រព្រឹត្តបទល្មើស ម៉ាក Nissan (Pick up) ពណ៌ទឹកប្រាក់ និងអាវុធខ្លី ១ដើម ម៉ាក GLOCK។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងរៀបចំបញ្ជូនជនសង្ស័យខាងលើ ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

⭕️ Update ! ឃាត់មនុស្ស៧ នាក់ និងម៉ូតូជាង៤០០ គ្រឿង សង្ស័យពាក់ព័ន្ធ និងករណីចោរកម្មពុំមានឯកសារត្រឹមត្រូវភ្នំពេញ : កម្លាំងនគ...
07/05/2024

⭕️ Update ! ឃាត់មនុស្ស៧ នាក់ និងម៉ូតូជាង៤០០ គ្រឿង សង្ស័យពាក់ព័ន្ធ និងករណីចោរកម្មពុំមានឯកសារត្រឹមត្រូវ
ភ្នំពេញ : កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផៃ្ទ បានចុះឆែកឆេរ ទីតាំងឃ្លាំងបញ្ចាំចំនួន២ទីតាំង ទីតាំងទី១ឃ្លាំងលេខ៥ ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ និង ទីតាំងទី២ឃ្លាំងស្តុកធំ ផ្លូវ២០២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ការធ្វើឡើងនេះ បន្ទាប់ពីឃាត់បានជនសង្ស័យ ដែលប្រព្រឹត្តអំពើប្លន់ ហើយបានសារភាពនិងចង្អុល បង្ហាញ ថាយកមកបញ្ចាំនៅទីតាំងខាងលើ ។ ជាលទ្ធផលសមត្ថកិច្ចបាន ដកហូតម៉ូតូចំនួន ៩២គ្រឿង យកទៅត្រួតពិនិត្យក្នុងនោះ រកឃើញ គ្រឿងពុំមានឯកសារគ្រប់គ្រាន់ ជាច្រើនរយគ្រឿង ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើឯកសារ និងដឹកជញ្ជូនម៉ូតូ នាំយកជនសង្ស័យ ៧នាក់ ដែលជាប់ពាក់ព័ន្ធក្នុងឃ្លាំងបញ្ចាំលេខ៥ខាងលើ ទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។

04/05/2024

WATCH VIDEO: ការបណ្តេញ វរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខណ្ឌយោធា ដោយសារតែបាញ់បោះសេរី រកឃើញមានសារធាតុញៀន និងប្រើប្រាស់អាវុធខុសច្បាប់

(ភ្នំពេញ)៖ យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាពដែលបែកធ្លាយតាមបណ្តាញសង្គមបានបង្ហាញនៅថ្ងៃកើតហេតុឱ្យដឹងថា លោកវរសេនីយ៍ត្រី ផាត ផានណូ ដែលត្រូវបណ្តេញចេញពីក្របខណ្ឌ ពុំបានបាញ់ការពារខ្លួននោះទេ ប៉ុន្តែជាការធ្វើសកម្មភាពបាញ់បោះសេរី។ ជាមួយគ្នានេះលោកក៏ត្រូវបានសមត្ថកិច្ចរកឃើញថា មានសារធាតុញៀននៅក្នុងខ្លួន និងប្រើប្រាស់អាវុធខុសច្បាប់ថែមទៀត។

លោកវរសេនីយ៍ត្រី ផាត ផានណូ ត្រូវបាន លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្រេចលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយលោកមានតួនាទីជា ជំនួយការ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។

ការសម្រេចលុបឈ្មោះចេញពីក្របខណ្ឌនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីយោធាស័ក្តិ៥រូបនេះ បានបាញ់ចំនួន៥គ្រាប់ នៅតាមបណ្តោយផ្លូវ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ និងរកឃើញថា មានសារធាតុញៀននៅក្នុងខ្លួន ព្រមទាំងប្រើប្រាស់អាវុធខុសច្បាប់ថែមទៀត។

ផ្ញើជូនអ្នកធ្លាប់រៀននិងនៅទួលទំពូង ពី ទ.វ. ១៩៨០-១៩៩០
03/05/2024

ផ្ញើជូនអ្នកធ្លាប់រៀននិងនៅទួលទំពូង ពី ទ.វ. ១៩៨០-១៩៩០

អាជ្ញាធរជាតិអប្សរា ប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ ចំនួនជាង១០០បំណែក នៅប្រាសាទតាព្រហ្មក្រុមការងារនាយកដ្ឋានអភិរ...
03/05/2024

អាជ្ញាធរជាតិអប្សរា ប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ ចំនួនជាង១០០បំណែក នៅប្រាសាទតាព្រហ្ម

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រមាណជាង១០០បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ខណៈពេលដែលជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ កាលពីពេលថ្មីៗ។

បំណែកបដិមាទាំងនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹម ក បាល័ង្ល និងបំណែកដៃជើងជាដើម។
បុរាណវិទូ លោកស្រី នេត ស៊ីមន ឱ្យដឹងថា ដំបូងឡើយ គឺក្រុមការងារបានទៅធ្វើការសម្អាតគំនរដី ដែលស្ថិតផ្នែកខាងត្បូង នៃកំពែងថ្មបាយក្រៀមរបស់រោងទងទី៣ នៃប្រាសាទតាព្រហ្ម ដើម្បីរៀបចំសម្រង់ប្លង់បំណែកថ្មដែលរាយប៉ាយ ព្រមទាំងមានការថតរូប ចុះបញ្ជីចូលទៅក្នុងប្លង់រួមរបស់ប្រាសាទឱ្យមានសណ្ដាប់ធ្នាប់ ដោយសារតែនៅទីនោះ មានថ្មរាយប៉ាយច្រើន។ កំឡុងពេលសម្អាត ក្រុមការងារ ក៏បានប្រទះឃើញបំណែករូបបដិមាជាច្រើននៅទីនោះ។

លោកស្រី ស៊ីមន មានប្រសាសន៍ទៀតថា ដោយសារតែក្រុមការងារប្រទះឃើញបំណែកបដិមាកប់នៅក្នុងដីជម្រៅពី១០ទៅ១៥សង់ទីម៉ែត្រ កាន់តែច្រើននោះ ក៏សម្រេចស្នើសុំយោបល់ពីថ្នាក់លើ ធ្វើរណ្តៅកំណាយ ដើម្បីស្រាវជ្រាវរកនៅក្រោមដីបន្ថែមទៀត។ នៅពេលជីកកាយដីជ្រៅបន្តិច ក៏ប្រទះឃើញបំណែករូបបដិមាកាន់តែច្រើន សរុបប្រហែលជាង១០០បំណែក។
រហូតមកដល់ពេលនេះ ក្រុមការងារមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើក្នុងជម្រៅដីចុះទៅក្រោមទៀតអាចនៅតែមានបដិមាដែរឬក៏យ៉ាងណាឡើយ។ បច្ចុប្បន្នក្រុមការងារ កំពុងតែលើកយកបំណែករូបបដិមាជាច្រើនដែលគេបានប្រទះឃើញនោះ មកធ្វើការគូរប្លង់ បង់លេខ ព្រមទាំងវាស់វែងទំហំខ្នាតជាបណ្តោះអាសន្ន។

ក្រុមអ្នកជំនាញបុរាណវិទ្យាបានសន្និដ្ឋានថា បំណែកព្រះពុទ្ធបដិមាដែលគេប្រទះឃើញទាំងនោះ គឺស្ថិតក្នុងរចនាបថបាយ័ន។
បំណែករូបបដិមាដែលប្រទះឃើញខ្លះ មានកម្ពស់ប្រហែលកន្លះម៉ែត្រ និងទំហំពី៤០ទៅ៥០សង់ទីម៉ែត្រ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា/ យី សុថា....
APSARA National Authority found more than 100 pieces of sandstone Buddha statues at Ta Prohm Temple

A restoration team from the Department of Conservation of Monuments and Preventive Archaeology​​ of the APSARA National Authority found more than 100 pieces of sandstone Buddha statues in the grounds while excavating at Ta Prohm Temple recently.

The pieces include the statues of Buddha Sheltered by a Naga, the statues of Avalokiteśvara, and the other fragments of the statues.
Archaeologist Neth Simon said that initially, the team went to clean up the pile of soil on the south side of the laterite wall of the third enclosure of Ta Prohm Temple to prepare a list of scattered stone fragments, and the image for the overall layout of the temple in order because there are a lot of stones scattered there. During the clean-up, the team also found several statue fragments there.

Ms. Simon added that because the team found fragments buried in the ground 10 to 15 cm deep, they decided to ask for advice from the upper level to dig a pit to search for more underground. When digging a little deeper, more and more statue fragments were found, totaling more than 100 pieces.
Until now the team is not sure if there are more statues in the deeper grounds. Currently, the team is taking many pieces of statues that were found to number and measure the size temporarily.

Archaeologists have speculated that the fragments were found in the Bayon style. Some of the fragments were about half a meter high and 40 to 50 centimeters in width.

Article: Chhay Phanny
Photos: Phouk Chea / Yi Sotha

✅ APSARA National Authority ✅
📍Bang Korng Village, Ampil Commune, Prasat Bakong District, Siem Reap, 17651
📞 +85563765577
⏰ 8AM to 4PM – ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ - Monday to Friday

🔗 Follow us on
👉 Website
(https://apsaraauthority.gov.kh/)
👉Telegram សេវាកម្ម (https://t.me/apsaraservicecenter)
👉 Linkedin
(https://www.linkedin.com/company/apsara-national-authority)
👉 TikTok (https://www.tiktok.com/)
👉 Instagram (https://www.instagram.com/apsaranationalauthority/)
👉 Youtube (https://www.youtube.com/channel/UC88A29WgnAjw8FByUx_X7Og)

---
#កម្ពុជា #អង្គរវត្ត #រមណីយដ្ឋានអង្គរ #ប្រាសាទ #បេតិភណ្ឌពិភពលោក

ផ្លូវអង្គឌួងភ្ជាប់ពីរាជធានីឧត្តុងមានជ័យ ទៅកំពង់ផែសមុទ្រកំពត✍️ក្រោយបាត់បង់កំពង់ផែសមុទ្រអូរកែវទៅក្នុងដៃយួន ព្រះអង្គបានសាងស...
03/05/2024

ផ្លូវអង្គឌួងភ្ជាប់ពីរាជធានីឧត្តុងមានជ័យ ទៅកំពង់ផែសមុទ្រកំពត
✍️ក្រោយបាត់បង់កំពង់ផែសមុទ្រអូរកែវទៅក្នុងដៃយួន ព្រះអង្គបានសាងសង់ផ្លូវតភ្ជាប់ទៅសមុទ្រ ដើម្បីកុំឱ្យខ្មែរពឹងយួនក្នុងការតភ្ជាប់ផ្លូវនាវាសមុទ្រ។ ព្រះអង្គខំរំដោះខ្លួនចេញពីយួននិងសៀមហើយងាកទាក់ទងពួកបច្ចិមប្រទេសដែលមកតាមផ្លូវទឹក។ ព្រះអង្គគ្រោងពឹងបារាំងវាយយកកំពង់ផែអូរកែវ និងទឹកដីកម្ពុជាក្រោមមកវិញតែមិនបានសម្រេច។
✍️ការជីកស្តារព្រែកហ្វូណន(នគរភ្នំ)តេជោគឺជាការរំដោះខ្លួន និងឯករាជ្យផ្លូវនាវាចរណ៍ ហើយរំលឹកគុណដល់អ្នកផ្តើមសង្គ្រោះប្រទេសខ្មែរគឺព្រះបាទអង្គឌួង។
✍️មានផ្លូវខ្លួនឯងប្រសើរជាងពឹងផ្លូវគេ។ 🇰🇭❤️

03/05/2024
បន្ទប់លេខ ៦ ថតរឿងខ្មោចល្បី "ខ្មោចនាងភូមរី" កាលពី២០ឆ្នាំមុន (2004) និង បច្ចុប្បន្ន (2024)
29/04/2024

បន្ទប់លេខ ៦ ថតរឿងខ្មោចល្បី "ខ្មោចនាងភូមរី" កាលពី២០ឆ្នាំមុន (2004) និង បច្ចុប្បន្ន (2024)

តើប្រ ភេទគ្រា ប់ ណាខ្លះ ដែលផ្ទុះនៅ ឃ្លាំ ង ដា ក់គ្រា ប់​យោធភូមិភាគ ទី៣ បណ្តាឲ្យ ស្លា ប់យោ ធាចំនួន២០រូប …….គ្រា ប់យុទ្ធភ ...
28/04/2024

តើប្រ ភេទគ្រា ប់ ណាខ្លះ ដែលផ្ទុះនៅ ឃ្លាំ ង ដា ក់គ្រា ប់​យោធភូមិភាគ ទី៣ បណ្តាឲ្យ ស្លា ប់យោ ធាចំនួន២០រូប
…….
គ្រា ប់យុទ្ធភ ណ្ឌមិនទាន់ផ្ទុះ ដែលកម្លាំងយោធា សឹក រងខេត្តកោះកុង ដឹកយកមករក្សាទុកនៅឃ្លាំងយោធភូមិភាគទី​៣ ដែលបណ្ដាលឲ្យ ផ្ទុះ និងស្លា. ប់ យោធាចំនួន២០រូបនោះ ពេលនេះបាន​ដឹង​ចំនួន​ហើយ ។

យោងតាមរបាយការណ៍ដែលអង្គភាពយើងទទួលបានប្រភេទគ្រាប់សរុប ១៣២.៩៣៩ កម្លាំងដែលនៅកន្លែងកើតហេតុមានចំនួន២០នាក់ កម្លាំងសឹករងកោះកុង១៥នាក់ភូមិភាគ៣ ប្រាំនាក់
ប្រភេទគ្រាប់ក្នុងនោះរួមមាន គ្រាប់កា ៥៣ ចំនួន ១០៩៨៣៩
-គ្រាប់ 12.7 mr ចំនួន ៧.៦៧០
-គ្រាប់បែកដៃ RG -4 ចំនួន ៥០
-គ្រាប់ 41 ចំនួន ៦៨៦
-គ្រាប់ 23 mm ចំនួន ២.០៦៤
-គ្រាប់ B 40 ចំនួន 285
-គ្រាប់បែកដៃ RGD-5 ចំនួន ៩៦២
-គ្រាប់បែកដៃ F-1 ចំនួន ៥៥
-គ្រាប់ CT-57 ចំនួន ៥៧
-គ្រាប់ 14m m ចំនួន 521
-គ្រាប់ត្បាល់ C 60 ចំនួន ៤០គ្រាប់
-ត្បាល់ C 82 ចំនួន ២៣
-គ្រាប់ DKZ 75 ចំនួន ៤៤
-គ្រាប់ DKZ 82 ចំនួន ៩៤១
-មីនលេខបូក(PMN2) ចំនួន ៩,៥៩៤
-គ្រាប់ M79 ចំនួន ៧២
-គ្រាប់P 89 ចំនួន ០៦
-មីនគោកន ចំនួន ០១
-គ្រាប់ឡង់ ចំនួន ២៧
-គ្រាប់បែក M73 ចំនួន ០១
-មីនលេខបូក PMN ចំនួន ០១

សូមរំលឹកថា កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤និង១៥នាទី មានករណី ភ្លើង ឆេះ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ប្រជាពលរដ្ឋបានឮសំឡេង ផ្ទុះដ៏ កក្រើក ចេញពីបន្ទាយយោធភូមិភាគទី៣ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំងម។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចដឹកនាំដោយលោកអភិបាលខេត្តកំពង់ស្ពឺបានចុះអន្តរាគមន៍ដោយប្រើរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង។ សមត្ថកិច្ចនគរបាលក្រុងច្បារមន បានបញ្ជាក់ថា
ករណីខាងលើនេះ បណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស ស្លា. ប់ ចំនួន ២០ នាក់ និងខូចខាត អគារ ចំនួន ០៩ ខ្នង , រថយន្តមចំនួន ០២គ្រឿងព្រមទាំងផ្ទះប្រជាពលរដ្ឋ ចំនួន ២៥ ខ្នង ៕

28/04/2024

មើលឡើងស្រក់ទឹកភ្នែក សាចុងក្រោយដែលគាត់ផ្ញើរទាក់ទងជាមួយប្រពន្ធតែឥឡូវប្ដីទៅណាបាត់ឈឹងគ្មានមួយម៉ាត់សូម្បីពាក្យលា!!!😭😭😭

ភ័យរឿងអ្វី???   ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺបកស្រាយជូនសាធារណជ...
28/04/2024

ភ័យរឿងអ្វី???
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺបកស្រាយជូនសាធារណជនមេត្តាជ្រាបថា: អធិការដ្ឋាននគរបាលខណ្ឌសែនសុខ នាវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវហាណូយ ខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លុះដល់ម៉ោងប្រហែល ០០:៥៣នាទីយប់ ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានឃើញរថយន្ត០១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-2222 មានម៉ូតូ ០២គ្រឿង តាមពីក្រោយ ដោយធ្វើដំណើរពីត្បូងទៅជើង លុះរថយន្តនោះបានធ្វើដំណើរមកដល់ជិតគោលដៅសមត្ថកិច្ចអនុវត្តត្រួតពិនិត្យជាតិស្រវឹង កម្លាំងសមត្ថកិច្ចបានធ្វើសញ្ញាឲ្យអ្នកបើកបររថយន្តចូលកន្លែងត្រួតពិនិត្យជាតិស្រវឹង ប៉ុន្តែបែរជារថយន្តនោះមិនបានសហការចូលមកកន្លែងត្រួតពិនិត្យ នឹងបានបត់ឆ្វេងមិនចូលគោលដៅត្រួតពិនិត្យ ភ្លាមនោះកម្លាំងសមត្ថកិច្ចសង្ស័យថារថយន្តនោះបើកគេចវេស ក៏បានដេញតាមហើយកាក់រថយន្តនោះឲ្យឈប់ និងអញ្ជើញអ្នកបើករថយន្តចូលសហការត្រួតពិនិត្យជាតិស្រវឹង ទើបម្ចាស់រថយន្តព្រមសហការនិងចូលមកកន្លែងត្រួតពិនិត្យហើយអ្នកបើករថយន្តបានដោះម៉ាសចេញទើបសមត្ថកិច្ចស្គាល់ថាជាស្វាមីរបស់លោកស្រី ទ្រី ដាណា ហើយគាត់ក៏បានសហការជាមួយសមត្ថកិច្ចដោយរលូនគ្មានការតវ៉ាអ្វីនោះទេ។

បន្ទាប់មកក៏បានផ្លុំជាតិអាកុល ជាលទ្ធផលគាត់គ្មានផ្ទុកជាតិអាកុលក្នុងខ្លួននោះទេ។ កម្លាំងសមត្ថកិច្ច ក៏បានថ្លែងអំណរគុណដល់ម្ចាស់រថយន្តដែលព្រមសហការ និងអនុញ្ញាតឲ្យគាត់បន្តធ្វើដំណើរ។ បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែន សុខ ឲ្យដឹងទៀតថា ការចុះអនុវត្តជាតិស្រវឹងតាមផែនការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺសមត្ថកិច្ចខណ្ឌសែនសុខ មិនបានចុះអនុវត្តជារៀងរាល់ថ្ងៃនោះទេ ក្នុង១សប្តាហ៍អនុវត្ត ០៤ដង គិតចាប់ពីម៉ោង ២៣:០០នាទី រហូតដល់ម៉ោង ០២:០០នាទី រំលងអធ្រាត្រ ហើយការចុះអនុវត្តគឺចល័តគោលដៅ។ ដោយនៅគោលដៅខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី កំណាត់ផ្លូវហាណូយនេះ គឺមួយអាទិត្យសមត្ថកិច្ចចុះត្រួតពិនិត្យ០២ដងប៉ុណ្ណោះ មិនដូចការលើកឡើងថាចុះចាប់រាល់ថ្ងៃនោះទេ។

ដោយឡែកគឺចាប់តាំងពីសមត្ថកិច្ចខណ្ឌសែនសុខ ចុះអនុវត្តរឹតបន្តឹងត្រួតពិនិត្យជាតិស្រវឹងរហូតមកដល់ពេលនេះ គឺសមត្ថកិច្ចយើងមិនដែលហៅត្រួតពិនិត្យរថយន្តលោកស្រីទ្រី ដាណា នោះទេ ទើបតែហៅ០១លើកនេះតែប៉ុណ្ណោះ កាលពីយប់មិញ នៅគោលដៅខាងលើ គឺស្វាមីគាត់ជាអ្នកបើកបរ។ ការចុះអនុវត្តរឹតបន្តឹងត្រួតពិនិត្យជាតិស្រវឹងគឺកម្លាំងសមត្ថកិច្ច អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសំដៅឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ម្យ៉ាងវិញទៀតការចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់ គឺបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញឲ្យដឹងថាគឺមានប្រជាពលរដ្ឋភាគច្រើនបានចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសសង្កេតឃើញបទល្មើសចរាចរណ៍បានថយចុះផងដែរ។

អាស្រ័យដូចបានជម្រាបជូនដូចខ្លឹមសារខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ឧកញ៉ា​ដែល​មានឈ្មោះ​ល្បី​ល្បាញ​ខាង​បោកប្រាស់​ប្រជាពលរដ្ឋ​ដូចជា​ ឧកញ៉ា​ ឡេង​ ចាន់​ណា​ ឧកញ៉ា​ ជា​ សារ៉ន​ ត្រូវ​បាន​ព្រះមហាក...
27/04/2024

ឧកញ៉ា​ដែល​មានឈ្មោះ​ល្បី​ល្បាញ​ខាង​បោកប្រាស់​ប្រជាពលរដ្ឋ​ដូចជា​ ឧកញ៉ា​ ឡេង​ ចាន់​ណា​ ឧកញ៉ា​ ជា​ សារ៉ន​ ត្រូវ​បាន​ព្រះមហាក្សត្រ​ ត្រាស់​បង្គាប់​ បញ្ចប់​គោរមងារ​ ឧកញ៉ា​ រួចហើយ​ ។ ចុះ​អ្នកឧកញ៉ា​ ហ៉ី​ គឹមហុង​ អគ្គនាយកក្រុមហ៊ុន​ពិភព​ដីមាស​ ដែល​ល្បីល្បាញ​បោកប្រាស់​ប្រជាពលរដ្ឋ​ដែរ​ ហេតុអ្វី​បាន​នៅ​មាន​ងារ​ជា​ អ្នកឧកញ៉ា​ ?

វត្ថុសិល្បៈចំនួនពីរ ត្រូវបានប្រទះឃើញលើទួលនិងត្រូវបានយកមករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺខេត្តកំពង់ស...
27/04/2024

វត្ថុសិល្បៈចំនួនពីរ ត្រូវបានប្រទះឃើញលើទួលនិងត្រូវបានយកមករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យោងតាមផេកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្ត បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងធ្វើពិធីប្រគល់-ទទួលវត្ថុសិល្បៈចំនួនពីរដុំ/ផ្ទាំង រួមមានសិវលិង្គ(មុខលិង្គ) ចំនួន១ដុំ ធ្វើពីថ្មភក់ និងយោនី ចំនួន១ផ្ទាំង ធ្វើពីថ្មថ្លើមអណ្តើកសម័យមុនអង្គរដែលប្រទះឃើញដោយអ្នកស្រុក ដែលកាប់ដីដាំដំណាំ លើអង្គបឹងទ័ពព្យុះ ស្ថិតនៅភូមិបឹងទ័ពព្យុះ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ចូលរួមក្នុងការពិនិត្យនិងប្រគល់-ទទួល វត្ថុសិល្បៈទាំងពីរដុំ/ផ្ទាំងខាងលើ មានការនិមន្ដចូលរួមពីព្រះសង្ឃ និងក្រុមការងាររដ្ឋបាលស្រុកគងពិសី អាជ្ញាធរឃុំជង្រុក សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគងពិសី នគរបាលប៉ុស្ដិ៍ជង្រុក លោកស្រីមេភូមិ កម្លាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋចំនួន២១៥នាក់ ស្រី៤៥នាក់ ព្រមទាំងកុមារតូចៗ និងសិស្សានុសិស្សជាកូនចៅអ្នកស្រុកជាច្រើនរូបទៀត។

ក្នុងនោះក៏មានការថ្វាយភ្លេងពិណពាទ្យ ភ្លេងឆៃយ៉ុំានិងការរៀបចំគ្រឿងរណ្ដាប់សម្រាប់កិច្ចបែរបន់ និងលាបំណន់សុំសេចក្ដីសុខ ក្រែងមានការនិយាយប៉ះពាល់ដោយប្រការណាមួយមុនពេល អំឡុងពេល និងក្រោយពេលបញ្ចប់កិច្ចពិធីដែលមានអាចារ្យពិធី និងចាស់ព្រឹទ្ធាចារ្យ ប្រារព្ធតាមប្រពៃណីក្នុងតំបន់។

សូមបញ្ជាក់ថា វត្ថុសិល្បៈទាំងពីរនេះ បានប្រទះឃើញលើទួលតាំងពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ហើយបានរក្សាទុកនៅលើទីតាំងដដែល ដោយមានការការពារសុវត្ថិភាពដោយកម្លាំងប្រជាការពារភូមិ នគរបាលប៉ុស្តិ៍ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ទើបក្រុមការងារមន្ទីរចុះពិនិត្យ និងប្រគល់ទទួលយកមករក្សាទុកនៅកន្លែងមានសុវត្ថិភាពគឺនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ៕

ផ្ទុះឃ្លាំងដាក់គ្រាប់ នៅបន្ទាយភូមិភាគ៣ ដែល​ស្ថិត​ក្នុងភូមិ​ចំការ​ដូង សង្កាត់​-ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បណ្តាលអោយមនុស...
27/04/2024

ផ្ទុះឃ្លាំងដាក់គ្រាប់ នៅបន្ទាយភូមិភាគ៣ ដែល​ស្ថិត​ក្នុងភូមិ​ចំការ​ដូង សង្កាត់​-ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បណ្តាលអោយមនុស្សស្លាប់ ១០ នាក់ និង បងប្អូនប្រជាពលរដ្ធ រងរបួសជាច្រេីននាក់ទៀត។ ខណះពេលនេះ សមត្ថកិច្ចបានកំពុងជម្លៀស បងប្អូនអ្នកនៅជិតបន្ទាយ ឪ្យចេញឆ្ងាយពី ទីតាំងផងដែរ ។

ករណី​នេះ​ បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​១៤និង៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤ ខណៈ​មាន​គ្រាប់​ធុន​តូច និង​ធុន​ធំ កំពុង​ផ្ទុះ​បន្តបន្ទាប់ ៕

ករណីផ្ទុះឃ្លាំងផ្ទុកគ្រាប់នៅ បញ្ជាការដ្ឋានយោធភូមិភាគទី3(ខេត្តកំពង់ស្ពឺ) មានមនុស្សស្លាប់នឹងរបួសជាច្រើននាក់តែពុំទាន់មានតួរ...
27/04/2024

ករណីផ្ទុះឃ្លាំងផ្ទុកគ្រាប់នៅ បញ្ជាការដ្ឋានយោធភូមិភាគទី3(ខេត្តកំពង់ស្ពឺ) មានមនុស្សស្លាប់នឹងរបួសជាច្រើននាក់តែពុំទាន់មានតួរលេខជាក់លាក់ទេ!

នៅរសៀលថ្ងៃទី​ ២៣​ ខែ​ មេសា​ ឆ្នាំ​ ២០២៤​ នេះ​ សមត្ថកិច្ច​នគរបាល​ផែន​សន្តិសុខ​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ស...
23/04/2024

នៅរសៀលថ្ងៃទី​ ២៣​ ខែ​ មេសា​ ឆ្នាំ​ ២០២៤​ នេះ​ សមត្ថកិច្ច​នគរបាល​ផែន​សន្តិសុខ​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ចុះ​អនុវត្តន៍​ដីកា​បញ្ជា​អោយ​ចូល​ខ្លួន​ របស់​ អយ្យការ​អមសាលាដំបូង​ខេត្ត​កំពង់​ស្ពឺ​ ដោយនាំខ្លួន​ឈ្មោះ​ ជូន​ គន្ធា​ ពាក់ព័ន្ធ​ករណី​ ញុះញង់​ ប្រជាពលរដ្ឋ​អោយ​ទន្ទ្រាន​កាន់កាប់​ដីរដ្ឋ​ខុស​ច្បាប់​ និង​ប៉ុនប៉ង​ឆបោក​ ប្រព្រឹត្តទៅនៅ​ស្រុក​ឱរ៉ាល់​ ខេត្ត​ កំពង់​ស្ពឺ​ ។

រូបប្រាសាទដ៍ស្អាតរបស់ដូនតាខ្មែរយើង ដែលមាននៅលើរូបលុយ ។ ❤️🥰
23/04/2024

រូបប្រាសាទដ៍ស្អាតរបស់ដូនតាខ្មែរយើង ដែលមាននៅលើរូបលុយ ។ ❤️🥰

ស្ទីលថ្មី​ ( New Style)គេបោក​ប្រជាពលរដ្ឋ តាមរូបភាព​ចែក​ដីអោយ​អត់​គិត​លុយ​ តែ​គិត​សេវ៉ា​ឈូសឆាយ​ និង​ សេវ៉ា​រដ្ឋ​បាល​ ៤៥០​...
21/04/2024

ស្ទីលថ្មី​ ( New Style)គេបោក​ប្រជាពលរដ្ឋ តាមរូបភាព​ចែក​ដីអោយ​អត់​គិត​លុយ​ តែ​គិត​សេវ៉ា​ឈូសឆាយ​ និង​ សេវ៉ា​រដ្ឋ​បាល​ ៤៥០​ ដុល្លារ​ សម្រាប់​ដី​ ១ឡូត៍​ ទំហំ​ ១០ម៉ែត្រ​ គុណ​នឹង​ ៣០ម៉ែត្រ​ ។ បេី​និយាយ​អំពី​តម្លៃ​ ៤៥០​ ដុល្លារ​ នេះ​ គឺ​ បោក​ទៀតហើយ​ បងប្អូន​ បេី​មិន​ជឿ​ គឺ​ អស់​ស្រូវ​ពូជ​ ហេីយដេីរ​ស្រែក​ទាមទារ​រកយុត្តិធម៌​ទៀតហើយ​ ។ ពិភពលោក​នេះ​គ្មាន​ អ្នក​ណា​ចិត្ត​ល្អ​ ទិញ​ដី​មកចែក​ប្រជាពលរដ្ឋ​ ទទេៗបែបនេះទេ​ ។

ឥលូវ​អាជ្ញាធរ​ស្រុក​ ឱរ៉ាល់​ បាន​ធ្វើ​លិខិត​ បដិសេធ​ហើយ​ ទីតាំង​ដីដែល​ចែក​នោះ​ជា​ដី​រដ្ឋ​ស្ថិតនៅ​ក្នុង​ដែន​ បរិស្ថាន​គ្រប់​គ្រង​ ។

ខ្ញុំ​សំណូមពរ​អោយ​សមត្ថកិច្ច​ មាន​វិធានការ​ច្បាប់​ ចាប់​ជន​ឆបោក​ ដែល​ចេញ​មុខ​ចំហរបែបនេះ​ដាក់​ពន្ធនាគារ​ បេីគ្មាន​វិធានការទេ​ ថ្ងៃ​ក្រោយ​ជនឆបោក​នៅតែដេីរបោកដដែល​ ។

កាលខ្ញុំនៅក្មេង នំបញ្ចុក១ចាន ២០០៛ ហូបមិនចង់អស់😊
20/04/2024

កាលខ្ញុំនៅក្មេង នំបញ្ចុក១ចាន ២០០៛ ហូបមិនចង់អស់😊

លោកគួច ខេវិន ៖បានត្រឹមសោកសា្ដយ ដើមសំរងដែលមានអាយុរាប់សិបឆ្នាំ ត្រូវគេកាប់ផ្ដួល បេះយកផ្លែលក់ឲ្យឈ្មួញ!ខេត្តកោះកុង៖លោកគួច ខេ...
20/04/2024

លោកគួច ខេវិន ៖បានត្រឹមសោកសា្ដយ ដើមសំរងដែលមានអាយុរាប់សិបឆ្នាំ ត្រូវគេកាប់ផ្ដួល បេះយកផ្លែលក់ឲ្យឈ្មួញ!

ខេត្តកោះកុង៖លោកគួច ខេវិន បានបង្ហាញអារម្មណ៍សោកសា្ដយចំពោះដើមសំរងដែលដុះកណ្ដាលព្រៃខ្លះមានអាយុពី៤០ ទៅ៥០ឆ្នាំ ត្រូវ​គេកាប់ផ្ដួលរាបដល់ដី ដើម្បីបេះផ្លែយកលក់ឲ្យឈ្មួញ ដែលសកម្មភាពបែបនេះប្រសិន​បើគ្មានការទប់ស្កាត់ទេ ប្រាកដជានឹងវិនាសហិនហោចដើមរុក្ខជាតិដ៍មានប្រយោជន៍នេះនាពេលខាងមុខជាមិនខាន។លោកគួច ខេវិន ដែលជាញឹកញាប់បានចុះទៅតំបន់ទេសចរណ៍ជីផាកនៅខេត្តកោះកុង នោះក៍សង្កេ​តឃើញដែរថាប្រជាពលរដ្ឋរស់នៅទីនោះខែនេះភាគច្រើនស្ងាត់បាត់​ពីផ្ទះ ចូលព្រៃបេះសំរង ប៉ុន្ដែលោកមិនចង់ឃើញពលរដ្ឋបន្ដកាប់ដើមយកផ្លែបែបនេះទៀតឡើយ។

អតីតអគ្គនាយករងទូរទស្សន៍CTN ,SEA TV និងETV លោកគួច ខេវិន បានថ្លែងសារថា”ផ្ទះប្រជាជននៅតាមភូមិឃុំជាច្រើនក្នុងស្រុកថ្មបាំងខេត្តកោះកុងហាក់ស្ងាត់ជ្រងំព្រោះពួកគាត់បានដឹកកូនជញ្ជូនចៅចូលទៅក្នុងព្រៃជ្រៅៗប៉ុន្តែមិនមែនជាការភៀសខ្លួនឬចាកចោលស្រុកនិងរិតតែមិនមែនជាការដើរកំសាន្តដែរ តែគេនាំគ្នាទៅរក សំរង(សំរ៉ង់)យកមកលក់ព្រោះម៉ូយយួន ម៉ូយសៀមដើប្រមូលទិញទាំងស្រស់ទាំងស្ងួតយ៉ាងគគ្រឹក។ដោយសារតែម៉ូយទិញ សំរង ទាំងផ្លែចាស់ស្ទើរៗធ្វើឲ្យអ្នកស្រុកកាប់ផ្តួលដើមសំរងដែលមានអាយុលើសពី៤០​ទៅ៥០ឆ្នាំបេះយកផ្លែទាំងខ្ចីទាំងទុំមកលក់ឲ្យឈ្មួញ ។ពួកអ្នកស្រុកដែលចូលព្រៃរក សំរង និយាយថាពីមុនៗ​យើងដើររើសតែ សំរង ចាស់ទុំដូនតាជ្រុះក្រោមដើមយកមកលក់ឬទុកហូបតែឥឡូវកាប់រំលំដើមប្រមូលផ្លែទាំង​អស់តែម៉្រង ធ្វើចឹងទើបបានច្រើន។ ឆ្នាំនេះអ្នកស្រុកភ្នំប្រមូលផល សំរង់បានច្រើនលក់បានលុយសន្ធឹក តែដើមសំរង់ធំៗអាយុរាប់សិបឆ្នាំក៏ពាយពីព្រៃដែរ តើឆ្នាំក្រោយៗបានសំរងឯណារើសទៀត? ខ្ញុំមានអារម្មណ៍ថា”ស្តាយ”តែប៉ុណ្ណោះ!🙏🙏”។

គួរបញ្ជាក់ថាសំរងជារុក្ខជាតិម្យាងដែល៥ឆ្នាំទើបផ្លែម្ដង ហើយផ្លែរបស់វាមានបែងចែកជាសំរងបាយ ដែលជាគ្រាប់តូចល្អិតៗ និងសំរងភ្លុកដែលជាគ្រាប់ធំៗ។សំរងស្រស់១០០គីឡូ ហាលឲ្យស្ងួតសល់តែ៣០គីឡូប៉ុណ្ណោះដើម្បីយកទៅលក់នៅលើទីផ្សារហើយតាមព័តមានថាវាតម្លៃចាប់ពីក្បែ២ទៅ៦ម៉ឺនរៀបក្នុង១គីឡូ ពោលគឺទៅតាមប្រភេទផ្លែសំរង។ឈ្មួញដែលចាំទិញសំរងមាននាំយកទៅចិន ថៃ និងវៀតណាមជាដើមដែលផ្លែសំរងគេយកទៅសម្រាប់ធ្វើបង្អែម ញាំទៅត្រជាក់សាច់ និងធ្វើឲ្យក្មេងជាងវ័យជាដើម ។ចំណែកកាលពីពេលថ្មីៗនេះដែរក៍មានពលរដ្ឋនៅតំបន់អូរចាដង់យ៉ល ខេត្តរតនៈគិរី បានសម្រុកទៅបេះផ្លែសំរងលក់ឲ្យឈ្មួយវៀតណាមដែលគេសង្ស័យថាចូលកម្ពុជាដោយខុសច្បាប់ដែរ។សម្រាប់លោកគួច ខេវិន លោកចង់ឲ្យពលរដ្ឋប្រមូលផលសំរង ដោយមិនកាប់បំផ្លាញដើម ទើបអាចប្រមូលផលបានក្រោយៗទៀត​និងដើម្បីរក្សារធនធានធម្មជាតិក្នុងស្រុកកុំឲ្យវិនាសនាថ្ងៃខាងមុខ ៕

នេះជានិមិត្តរូបនៃ គុណប្រយោជន៌ដើមឈើសម្រាប់មនុស្ស និងសត្វ សង្ឃឹមថាមនុស្សជាតិស្រលាញ់ធម្មជាតិស្មើនឹងជីវិត
20/04/2024

នេះជានិមិត្តរូបនៃ គុណប្រយោជន៌ដើមឈើសម្រាប់មនុស្ស និងសត្វ សង្ឃឹមថាមនុស្សជាតិស្រលាញ់ធម្មជាតិស្មើនឹងជីវិត

Address

St360
Phnom Penh

Website

Alerts

Be the first to know and let us send you an email when ក្មេង សន្តិភាព posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

Nearby media companies


Other Media in Phnom Penh

Show All

You may also like