16/01/2025
បេះដូងភ្នំដងរែក ជារសជាតិថ្មីនៃប្រលោមលោកបច្ចុប្បន្ន វាមានលាយឡំនឹងឯកសារប្រវត្តិសាស្ត្រពិត ដោយច្នៃបន្ថែមតួអង្គប្រឌិត បង្កើតឱ្យក្លាយជាខ្សែរឿងដែលល្អអានជក់ចិត្ត រួមទាំងនាំអារម្មណ៍អ្នកអានគ្រប់គ្នាឱ្យធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារដ៏ល្អឯករបស់ខ្មែរ ។
ឪ! រាជនីព្រៃភ្នំប្រកបដោយរូបឆោមលោមពណ៌ និងចរិយាសម្បត្តិដ៏ប្រពៃ នាងបានឆក់យកបេះដូងព្រះអង្គម្ចាស់ និងអគ្គរាជទូតកំលោះ រហូតដល់ពួកគេហ៊ានកាត់បេះដូងរបស់ខ្លួន កប់ទុកលើកំពូលភ្នំដងរែកឥតស្តាយស្រណោះ កិត្តិយស បុណ្យស័ក្តិ និងទ្រព្យសម្បត្តិ ដើម្បីជាសក្ខីភាពនៃស្នេហាបរិសុទ្ធឥតមន្ទិលតែមួយ។
រីឯមហាប្រាសាទព្រះវិហារដ៏ល្អឯក ប្រកបដោយកិត្យានុភាពដ៏មហស្ចារ្យមិនអាចកាត់ថ្លៃបាន ក៏បានខាបអន្ទងដួងព្រលឹងមនុស្សខ្មែរអ្នកស្នេហាជាតិ អោយហ៊ានតស៊ូពុះពារបូជាអស់កម្លាំងកាយចិត្ត និងប្រាជ្ញា ទាមទារយកមកវិញដោយជោគជ័យ និងបានធ្វើឱ្យមរតកដ៏មហាសាលមួយនេះ ក្លាយជាសម្បិត្តបេតិកភណ្ឌពិភពលោកប្រកបដោយក្តីមោទនៈ។
--------------------------------
តម្លៃ៖ ៤០,០០០៛
Telegram: https://t.me/businessrecord2022
📖សៀវភៅបេះដូងភ្នំដងរែក