លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវឯកសារជាច្រើនទំព័រណែនាំអំពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ក្នុងគោលបំណងគុណភាព ប្រសិទ្ធភាព លក្ខណៈងាយស្រួលក្នុងការតាក់តែងលិខិតបទដ្ឋានគតិយុត្តនៅកម្ពុជា។
ពាក្យថា លិខិតបទដ្ឋានគតិយុត្តនៅកម្ពុជា ឬឋានានុក្រមច្បាប់នៅកម្ពុជា មានប្រភេទដូចជា រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស សេចក្ដីសម្រេច ដីកា សារាចរ សារាចរណែនាំ ជាដើម។ ... ជាការយឺតខ្លះដែលថា អនុក្រឹត្យលេខ ១៧០ ចេញថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ តែរងចាំអស់រយៈពេល ៧ថ្ងៃ គឺនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ទើបមានការផ្សព្វផ្សាយជាសាធារណៈ។ ...
អត្ថបទលម្អិត ៖ https://www.timerith.com/2024/07/blog-post_30.html
#timerith #ថាមស៍រិទ្ធ #ថាមរិទ្ធ #តុលាការ #ការតាក់តែងសេចក្តីព្រាងច្បាប់ #ការតាក់តែងលិខិតប
សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស ចាត់ការសំណុំរឿងបានចំនួន ៧៨ ៣៦៥ នៃចំនួនសំណុំរឿងសរុប ១២១ ៥៥៣ ដោយប្រើពេល ៦ខែ តែប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ចេញថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។
សំណុំរឿងដែលបានដោះស្រាយរួចទាំង ៧៨៣៦៥ មានប្រភេទសំណុំរឿងដូចជា រឿងព្រហ្មទណ្ឌ រឿងរដ្ឋប្បវេណី និងរឿងក្តីដទៃទៀត។ ក្នុងចំណោមសំណោមសំណុំរឿងទាំងនេះ គឺមិនបានកំណត់អំពីប្រភេទរឿងនីមួយៗមានសំណុំរឿងប៉ុន្មានឡើយ និងជាពិសេសប្រភេទបទល្មើសអ្វីខ្លះ។ មួយវិញទៀតក៏គួរមានថារឿងដែលបានដោះស្រាយទាំងអស់ស្ថាពរ ឬទេ ព្រោះអាចបង្កទៅជាការស្ទះសំណុំរឿងនៅតុលាការជាន់ខ្ពស់បន្ត។
អត្ថបទ https://www.timerith.com/2024/07/blog-post.html
#timerith #ថាមស៍រិទ្ធ #ថាមរិទ្ធ #តុលាការ #ក្រសួងយុុត្តិធម៌
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្ហាញពីលទ្ធផលឈ្នះនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ថា គណបក្សប្រជាជនកម្ពុជាបាន ៥០៤អាសនៈ នៃក្រុមប្រឹក្សារាជធានី ខេត្ត និង៣២៥៧អាសនៈ នៃក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ។ គណបក្សឆន្ទៈខ្មែរបាន ៤៧អាសនៈ នៃក្រុមប្រឹក្សារាជធានី ខេត្ត និង៣១២អាសនៈ នៃក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ។
គណបក្សកម្លាំងជាតិបាន ៨អាសនៈ នៃក្រុមប្រឹក្សារាជធានី ខេត្ត និង៦៩អាសនៈ នៃក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ។ គណបក្សហ្វ៊ុនស៊ិនប៉ិច ឈ្នះបានតែក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ២អាសនៈ និង គណបក្សខ្មែររួបរួមជាតិ ឈ្នះបានតែក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ១អាសនៈ។ នេះបើយោងតាមលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤។
អានអត្ថបទ https://www.timerith.com/2024/06/blog-post.html
#timerith #ថាមស៍រិទ្ធ #ថាមរិទ្ធ
ការណែនាំ៧ចំណុច លើមន្ត្រីក្នុងវិស័យយុត្តិធម៌
ក្រសួងយុត្តិធម៌ ធ្វើការណែនាំ ៧ចំណុចទៅមន្ត្រីក្នុងវិស័យយុត្តិធម៌ឱ្យមានការចូលរួម ការពង្រឹងវិន័យ អភិបាលកិច្ច សមត្ថភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌។ នេះបើយោងតាម សេចក្តីណែនាំរបស់ក្រសួងយុត្តិធម៌ ចេញថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។
ការណែនាំទាំង ៧ចំណុចរបស់ក្រសួងយុត្តិធម៌ទៅលើមន្ត្រីរបស់ខ្លួន និងមន្ត្រីតុលាការមានខ្លឹមសារដូចជា ១,បន្តចូលរួមការអនុវត្តយុទ្ធនាការ និងសំណុំរឿងអាទិភាពទាំង៣ ២,ពង្រឹងវិន័យការងារ និងក្រមសីលធម៌ ៣,ការផ្តល់ព័ត៌មាន និងសាធារណមតិ ៤,ការដោះស្រាយសំណុំរឿងប៉ះពាល់សង្គម ៥,ពង្រឹងអភិបាលកិច្ចផ្ទៃក្នុង ៦,ពង្រឹងគុណភាពសរសេរឯកសារ និង៧,ពង្រឹងសមត្ថភាពមន្ត្រីក្នុងវិស័យយុត្តិធម៌។
#timerith #ថាមស៍រិទ្ធ #ថាមរិទ្ធ
ក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការ បានណែនាំ៨ចំណុចបន្ថែម ពាក់ព័ន្ធដំណើរការដោះស្រាយរឿងក្តីព្រហ្មទណ្ឌ និងរឿងក្តីរដ្ឋប្បវេណីនូវតាមស្ថាប័នតុលាការទូទាំងប្រទេស ដើម្បីនាំមកនូវការប្រែប្រួលជាវិជ្ជមានមុនមាត់វិស័យយុត្តិធម៌នៅក្នុងសង្គមជាតិ។
ការណែនាំ ៨ចំណុចបន្ថែមនេះ បន្ទាប់ពីកាលលើកមុន ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការធ្លាប់បានណែនាំម្តងរួចមកហើយ អំពីដំណោះស្រាយ៨ចំណុច ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាយុត្តិធម៌កម្ពុជា។
#timerith #ថាមស៍រិទ្ធ #ថាមរិទ្ធ
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យមានការសិក្សាស្រាវជ្រាវពីកាតព្វកិច្ចយោធាឱ្យបានម៉តចត់ ដើម្បីអាចអនុវត្តច្បាប់កាតព្វកិច្ចយោធា ឱ្យបានជាជំហានៗ នៅពេលវេលាសមស្របខាងមុខ។
ក្នុងពិធីសម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា ត្រូវធ្វើការសិក្សាស្រាវជ្រាវពីច្បាប់កាតព្វកិច្ចយោធា និងឯកសារផ្សេងៗឱ្យបានបានម៉តចត់ ដើម្បីអាចអនុវត្តច្បាប់កាតព្វកិច្ចយោធា នៅពេលវេលាសមស្របខាងមុខ។
#timerith #ថាមស៍រិទ្ធ #ថាមរិទ្ធ
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យមានការសិក្សាស្រាវជ្រាវពីកាតព្វកិច្ចយោធាឱ្យបានម៉តចត់ ដើម្បីអាចអនុវត្តច្បាប់កាតព្វកិច្ចយោធា ឱ្យបានជាជំហានៗ នៅពេលវេលាសមស្របខាងមុខ។
ក្នុងពិធីសម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា ត្រូវធ្វើការសិក្សាស្រាវជ្រាវពីច្បាប់កាតព្វកិច្ចយោធា និងឯកសារផ្សេងៗឱ្យបានបានម៉តចត់ ដើម្បីអាចអនុវត្តច្បាប់កាតព្វកិច្ចយោធា នៅពេលវេលាសមស្របខាងមុខ។
#timerith #ថាមស៍រិទ្ធ #ថាមរិទ្ធ
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ បានកំណត់យកការលើកម្ពស់ការទូតសភា និងភាពជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាអាទិភាព ខណៈមុខងាររបស់ព្រឹទ្ធសភារួមមាន នីតិកម្ម, តាមដានការអនុវត្តច្បាប់និងគោលនយោបាយ, តំណាងពលរដ្ឋ និងសម្របសម្រួលកិច្ចការរវាងរដ្ឋសភា និងរាជរដ្ឋាភិបាល។
ការកំណត់អាទិភាពលើកម្ពស់កាទូតសភា លោក ហ៊ុន សែន យល់ថា ស្ថានភាពពិភលោកមិនល្អ ដោយសារមហាអំណាចប្រជែងគ្នា និងវិបត្តិផ្សេងៗជំរុញឱ្យកម្ពុជាត្រូវពង្រឹងបន្ថែមទៀត ចំពោះការលើកកម្ពស់សកម្មភាពកាទូត ដោយត្រូវចូលរួមកម្មវិធី និងវេទិកានានារបស់អន្តរជាតិ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមជាសកល។ នេះបើយោងតាម ពិធីបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូង នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។
អានអត្ថបទ https://www.timerith.com/2024/04/blog-post_5.html
#timerith #ថាមស៍រិទ្ធ #ថាមរិទ្ធ
ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលមានគោលបំណងគ្រប់គ្រង អភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៅកម្ពុជា បម្រើប្រយោជន៍ពាណិជ្ជកម្ម ត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នេះតទៅ ខណៈដែលច្បាប់នេះការផ្សព្វផ្សាយអំពីខ្លឹមសារលម្អិតនៅពុំច្រើន។
#timerith #ថាមស៍រិទ្ធ #ថាមរិទ្ធ
មហាសន្និបាតវិស័យយុត្តិធម៌ រៀបចំដោយក្រសួងយុត្តិធម៌ និងមានការចូលពីមន្ត្រីតុលាការ បានកំណត់បញ្ហាប្រឈមចំនួន៨ មកពិភាក្សា និងសម្រេចជាដំណោះស្រាយរួម ដើម្បីពង្រឹង លើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាយុត្តិធម៌នៅកម្ពុជា។
#timerith #ថាមស៍រិទ្ធ #ថាមរិទ្ធ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលស្គាល់គណបក្សចំនួន៥ មានដូចជា គណបក្សប្រជានជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ក្នុងការចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា មានឈ្មោះពេញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ដែលនឹងត្រូវបោះឆ្នោតនៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ ហើយអ្នកមានសិទ្ធិបោះឆ្នោត គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង។
#timerith #ថាមស៍រិទ្ធ #ថាមរិទ្ធ
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ជាចលនានយោបាយមួយ បង្កើតក្នុងគោលបំណងឱ្យមានរួបរួមរវាងពលរដ្ឋ ផ្តល់ការបណ្តោះបណ្តាល និងជំរុញឱ្យអនុវត្តលទ្ធិប្រជាធិបតេយ្យ ខណៈចលនានេះមានការគាំទ្រខ្លះ និងគ្មានការគាំទ្រខ្លះ។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ជាក្រុមមួយដែលមានលោកស្រី មូរ សុខហួរ ជាប្រធាន និងសមាជិកផ្សេងៗទៀតភាគច្រើនមកពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីប្រមូលពលរដ្ឋគ្រប់សញ្ជាតដែលគាំទ្រលទ្ធិប្រជាធិបតេយ្យឱ្យចូលរួមគ្នាគិតគូរពីបញ្ហា និងរកដំណោះស្រាយ។ ក្នុងសកម្មភាពរបស់ខ្លួន ចលនានេះអាចទទួលជំនួយពីភាគី និងស្ថាប័នផ្សេងៗដោយស្របច្បាប់ ព្រោះស្ថិតនៅក្រោមឈ្មោះចលនា មិនមែនជាគណបក្សនយោបាយប្រឆាំងបក្សណា។
...
#timerith #ថាមស៍រិទ្ធ #ថាមរិទ្ធ