VOP News TV

VOP News TV នេះជាកម្មវិធីផ្សាយរបស់ សារព័ត៌មាន​ សម្លេងប្រជាជន Voice of People News (VOP-NEWS-TV)

ព្រឹកនេះ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឯកឧត្តម...
27/12/2024

ព្រឹកនេះ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញចូលរួមពិធីសម្ពោធនូវសមិទ្ធផលនានា និងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព និងជំនាញ របស់កងពលតូចថ្មើរជើងលេខ ៣១។

សមិទ្ធផលនាថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូរដល់ការអភិវឌ្ឍកសាងអង្គភាពឱ្យរីកចម្រើន ជាពិសេសយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់កងទ័ព និងគ្រួសារកងទ័ពទាំងអស់។

កងទ័ពរបស់យើង បានលះបង់យ៉ាងខ្លាំងក្លា ដើម្បីការពារជាតិមាតុភូមិ បូរណភាពទឹកដី ការពារអធិបតេយ្យជាតិ សុខសន្តិភាព​ និងសន្តិសុខសាធារណៈ​ ហើយកងទ័ពតែងតែចូលរួមយ៉ាងសកម្មក្នុងការងារសង្គមជាច្រើន។

ការរីកចម្រើនជាបន្តបន្ទាប់របស់អង្គភាព មិនអាចកាត់ផ្តាច់ចេញពីសុខសន្តិភាព បូកផ្សំជាមួយការចូលរួម និងគាំទ្រយ៉ាងស្មោះស្ម័គ្រពីសំណាក់កងទ័ពទាំងអស់ ចំពោះរាជរដ្ឋាភិបាល។

ឆ្លៀតឱកាសនេះ ឯកឧត្តម សូមកោតសរសើរ និងអបអរសាទរចំពោះយោធិនរបស់យើងទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្រេបជញ្ជាក់ចំណេះដឹង និងបានបញ្ចប់វគ្គហ្វឹកហ្វឺនជោគជ័យ។

ឯកឧត្តម សូមថ្លែងអំណរគុណដល់ដៃគូសម្ព័ន្ធមេត្រីភាពជាមួយកងពល រួមមានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន ឡុង ស្រេង ចម្ការកៅស៊ូបឹងកេត និងសប្បុរសជនទាំងអស់ដែលតែងតែចូលរួមចែករំលែកដក្នុងការអភិវឌ្ឍអង្គភាព។

ជាទីបញ្ចប់ សូមកងទ័ពទាំងអស់ បន្តចូលរួមការពារសន្តិភាព​ ទប់ស្កាត់បញ្ហាគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសឆបោកតាមអនឡាញ និងបទល្មើសធនធានធម្មជាតិជាដើម។

ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់...របាយការណ៍របស់ប្រធានមន្ទីរសុរិយោដីខេត្តកណ្តាលបញ្ជាក...
27/12/2024

ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់...

របាយការណ៍របស់ប្រធានមន្ទីរសុរិយោដីខេត្តកណ្តាលបញ្ជាក់ថាដីរបស់ពលរដ្ឋនៅបឹងរាម ជាន់លើដីអ្នកធំគឺលោក ភឺន ផល្លា និងលោក លឹម សុជាតិ តែប្រជាពលរដ្ឋអះអាងថា អ្នកធំទេដែលធ្វើបណ្ណរឹងគ្របយកដីរបស់ពួកគាត់ ទាំងដែលមានបណ្តឹងត្រូវទុកចោល។

ករណីវិវាទដីបឹងរាមដែលក្រសួងមហាផ្ទៃកំពុងយកចិត្តទុកដាក់ ខណៈដែលបណ្តឹងរបស់ប្រជាពលរដ្ឋរយៈពេល ៤ឆ្នាំឲ្យលោកអភិបាលខេត្តកណ្តាលជួយអន្តរាគមន៍ តែត្រូវបានរដ្ឋបាលខេត្តទុកបណ្តឹងរបស់ពួកគាត់ចោល ហើយចេញបណ្ណលើដីដែលកំពុងមានទំនាស់ឲ្យទៅអ្នកផ្សេង។

យោងតាម សជណ របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លេខ.៣៥៥៦ ចុះថ្ងៃ០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ជម្រាបទៅឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បំភ្លឺជាលាយលក្ខណ៍អក្សរទៅក្រសួងមហាផ្ទៃ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ ដើម្បីក្រសួងមានមូលដ្ឋានចាក់ការបន្ត។
ក្រោយពីមាន សជណ របស់ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តកណ្តាលបានឲ្យចេញដីការបញ្ជូនលេខៈ២១៨ ដ.ក.ប ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ជម្រាបទៅលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តកណ្តាល លោកអភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ ស្តីពីករណីពាក្យបណ្តឹងសុំអន្តរាគមន៍ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ របស់ឈ្មោះ មួង ទន់ និងឈ្មោះ ប៉ិច ក្រើន ដែលមានទីតាំងដី ស្ថិតនៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ចំពោះដីការបញ្ជូននេះត្រូវបានលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី ចេញលិខិតលេខ.២៥៧២ ដនសស.កណ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ជម្រាបជូនឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ នៅក្នុងលិខិតនោះលោក សុក កាន់ណារិទ្ធ ជម្រាបជូនឯកឧត្តមអភិបាលខេត្ត ថាៈនៅក្នុងឆ្នាំ២០១៧ ឈ្មោះ ភឺន ផល្លា និងឈ្មោះ លឹម សុជាតិ បានដាក់ពាក្យស្នើសុំធ្វើវិញ្ញាបនបត្រសម្គាល់អចលនវត្ថុទៅរដ្ឋបាលស្រុកខ្សាច់កណ្តាល ដោយអះអាងថាបានទិញពីប្រជាពលរដ្ឋចំនួន ៦៩គ្រួសារ ទំហំសរុប ១២៥.៨៦ហិកតា ក្នុងឆ្នាំ២០១៦។ ចំពោះការបញ្ជាក់នៅក្នុងខ្លឹមសារនេះ លោក មួន ទន់ និងលោក ប៉ិច ក្រើន បានអះអាងថាដីរបស់ពួកគាត់គឺបានទិញតាំងពីឆ្នាំ២០១០មកម្លេះ គឺទិញតាំងពីមុន លោក ភឺន ផល្លា និងលោក លឹម សុជាតិ។
ចំពោះលិខិតបញ្ជាក់ថា៖ផ្អែកតាមការអះអាងរបស់ឈ្មោះ មួន ទន់ និងឈ្មោះ ប៉ិច ក្រើន ដែលបានទិញពីប្រជាពលរដ្ឋមានទំហំជិត ៦០ហិកតា តែតាមនិយាមការដែលធ្លាប់ផ្តល់ឲ្យមានទំហំ ៤៣.៧០ហិកតា ក្នុងនោះជាន់លើដីបឹងដែលរក្សាទុក១១.៨២៤ហិកតា ជាន់លើផ្លូវគ្រោងទំហំ ៣.២៤ហិកតា និងជាន់លើប័ណ្ណកម្មសិទ្ធទំហំ២៨.៦៣៦ហិកតា។ ចំពោះការបញ្ជាក់របស់លោក សុក កាន់ណារិទ្ធ ថាដីរបស់ប្រជាពលរដ្ឋជាន់លើប័ណ្ណកម្មសិទ្ធទំហំ២៨.៦៣៦ហិកតា ត្រង់ចំនុចនេះដែលជារបាយការណ៍បំភ្លៃការពិត ដោយការអះអាងពីប្រជាពលរដ្ឋថា ដីរបស់គាត់មិនបានទៅជាន់ដីបណ្ណរឹងរបស់ឈ្មោះ ភឺន ផល្លា និងឈ្មោះ លឹម សុជាតិ នោះទេ គឺឈ្មោះបុគ្គលទាំងពីរជាអ្នកធ្វើបណ្ណរឹងរំលោភយកដីយើងខ្ញុំតែម្តង ព្រោះដីរបស់ខ្លួនបានទិញ និងមានហត្ថលេខា និងត្រាបញ្ជាក់ពីអាជ្ញាធរភូមិឃុំតាំងពីឆ្នាំ២០១០ និងមានលិខិតអនុញ្ញាតធ្វើការព័ទ្ធទំនប់ដែលមានការចុះហត្ថលេខាលោកមេឃុំព្រែកអំពិល ២ជំនាន់គឺលោកមេឃុំ វ៉ាន់ យ៉េត និងលោកមេឃុំ ឈឹម ម៉េង(បច្ចុប្បន្នជាសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ) ចំណែកដីរបស់ លោក ភឺន ផល្លា និង លោក លឹម សុជាតិ ទិញក្នុងឆ្នាំ២០១៦ ដោយការចេញប័ណ្ណរឹងរបស់អាជ្ញាធរគឺរំលោភយកដីរបស់ពួកគាត់តែម្តង។ ចំណែកឯដីរបស់លោក មួន ទន់ ទំហំ ១២២,៩៩៥ម៉ែត្រការ៉េ ដែលត្រូវលោក សុក កាន់ណារិទ្ធ ចេញប័ណ្ណរឹងទៅឲ្យឈ្មោះ ភឺន ផល្លា និងឈ្មោះ លឹម សុជាតិ នោះ គឺលោក មួន ទន់ មានលិខិតផ្ទេរសិទ្ធ ពីឃុំដល់ស្រុក និងមានប្រថាប់ត្រាបង់ពន្ធជូនរដ្ឋត្រឹមត្រូវតាមច្បាប់ទៀតផង ចុះហេតុអ្វីបានជាលោក សុក កាន់ណារិទ្ធ និង មន្ត្រីជំនាញនៅតែចេញបណ្ណឲ្យអ្នកដទៃទៀត?
ចំពោះការចេញបណ្ណរឹងរបស់លោក សុក កាន់ណារិទ្ធ ឲ្យទៅលោក ភឺន ផល្លា និង ឈ្មោះ លឹម សុជាតិ ទាំងដែលដីនេះកំពុងតែមានទំនាស់ និងបណ្តឹងតើការអនុវត្តនីតិវិធីបែបនេះត្រឹមត្រូវតាមផ្លូវច្បាប់ភូមិបាលដែរឬយ៉ាងណា?ចំពោះដីមានវិវាទនៅចំនុចបឹងរាមក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាលនេះ កន្លងមកក៏មានរបាយការណ៍មិនពិតទៅសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយក្នុងចំណុច៣ នៃរបាយការណ៍ បញ្ជាក់ថាករណីវិវាទដីធ្លីនៅចំណុចបឹងរាម ត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុងដោយអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គោលការណ៍ច្បាប់ និងបានបំពេញនីតិវិធីត្រឹមត្រូវ។ ចំពោះរបាយការនេះគឺជារបាយការណ៍មិនពិត ដោយដីវិវាទនេះកំពុងតែមានទំនាស់។

ហើយចំពោះរបាយការណ៍ខុសពីការពិតរបស់លោក សុក កាន់ណារិទ្ធ ដែលគោរពជូនឯកឧត្តម គួច ចំរើន អភិបាល នៃគណៈខេត្តកណ្តាល សង្ឃឹមថាឯកឧត្តម នឹងស៊ើបអង្កេតស្រាវជ្រាវបន្ថែមជុំវិញវិវាទនេះ។
លោក មួន ទន់ និងលោក ប៉ិច ក្រើន សំណូមពរដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យទៅលើមន្ត្រីជំនាញក្រោមឱវាទ និងស្នើសុំឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មេត្តាជួយពិនិត្យក្នុងការចេញបណ្ណកម្មសិទ្ធិដីវិវាទខាងលើ...និងអាចអោយពួកគាត់អាចអាស្រ័យផលលើដីនោះវិញ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ផង៕

25/12/2024

លោកអភិបាលក្រុងកំពង់ឆ្នាំង បានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង ៤០ តោន ត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំង សំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាម ដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា.......

25/12/2024

ក្រសួងបរិស្ថានព្រមានចាត់វិធានការក្តៅ​ ចំពោះរោងចក្រសហគ្រាសណា​នៅបន្តបង្ហូរទឹកកខ្វក់ចូលប្រព័ន្ធទឹកសាធារណ:

#បណ្តុះគំនិត_ពន្លកបៃតង​ #ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ #កម្ពុជាស្អាត_ខ្មែរធ្វើបាន #កម្ពុជាស្អាត #កម្ពុជាបៃតង #ខ្មែរធ្វើបាន #យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា #ភាពបៃតង #ភាពស្អាត #ចីរភាព #ក្រសួងបរិស្ថាន #ពន្លកបៃតង #ដើមត្នោត #កម្ពុជាស្អាត_កម្ពុជាបៃតង_ខ្មែរធ្វើបាន

25/12/2024

ហិហិហិ ពូៗសូត្រកំណាព្យ ឡើងស្ទាត់មាត់តែម្ដង។

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន...
23/12/2024

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី​ប្រមូល​ និង​កម្ទេស​កាកសំណល់(សំរាម​)

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា នៅថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងកម្មពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងរវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា»​ ក្នុងការចូលរួមចំណែកលើកិច្ចគាំពារបរិស្ថាន ទាំងការគិតគូរលើការរៀបចំ គោលនយោបាយឱ្យបានគ្រប់ជ្រុងជ្រោយ ការរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតលើការគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលកន្លងមកបានផ្តល់រថយន្តដឹកសំរាម ចំនួន ២០គ្រឿង និងបានបន្តប្រគល់ជូនទៅដល់រដ្ឋបាលក្រុង ស្រុកគោលដៅ និងសម្រាប់ឆ្នាំ២០២៤នេះ ប្រទេសជប៉ុនបានផ្តល់នូវរថយន្តចំនួន ១០បន្ថែមទៀត ជាការលេីកកម្ពស់លើ«ភាពស្អាត» ក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រោម​យុទ្ធនាការ​ «កម្ពុជា​ស្អាត​ខែ្មរ​បាន​» និង​យុទ្ធនាការ​ «ផ្លូវ​ជាតិ​គ្មាន​សំរាម​» នាពេល​អនាគត​។

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួង បរ...
23/12/2024

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...

ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួង បរិស្ថាន ផ្ដល់ កិត្តិយស អញ្ជើញ ចូលរួម អាពាហ៍ពិពាហ៍ លោក យី វ៉ន ពិសិដ្ឋ និង កញ្ញា សឿម ដាលីស នាល្ងាចថ្ងៃទី ២២ ខែ ធ្នូ ២០២៤ ស្ថិតនៅភូមិ តារាបដូនស ឃុំគរគី ស្រុក កៀនស្វាយ ខេត្តកណ្ដាល ។

ក្នុងឱកាស ចូលរួម អាពាហ៍ពិពាហ៍ ប្អូនទាំងពីរ ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី បានជូនពរដល់ គូរស្វាមី ភរិយាថ្មី និង ក្រុមគ្រួសារទាំង សងខាង ជួបប្រទះតែ សេចក្តីសុខ សេចក្តីចម្រើន និងមានសុភមង្គល ជាដរាបតរៀងទៅ។

18/12/2024

លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា​ ផ្ញេីលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន​ ដែលបានទទួលមរណៈភាពកាលពីល្ងាចថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២៤​ ដោយរោគាពាធ​ ។

18/12/2024

ផ្សាយ​ឡេីងវិញ៖​ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ​ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចធ្លាប់បានមានប្រសាសន៍ថា÷ រឿងផ្នែកខាងតុលាការអាងតែអីឡើងចាប់គឹបៗ អារឿងបញ្ហារឿងរដ្ឋប្បវេណី យើងកោះហៅទៅបានទេ ដើម្បីទៅពិភាក្សាមើលៗហើយគិតតែពីរឿងចាប់ រឿងចង រឿងចាប់ រឿងចង រួចហើយខាងផ្នែកគេមើលពីខាងក្រៅមក គេមិនដឹងតុលាការឯណា គេដឹងតែពីហ៊ុនសែនតែម្ដង....

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ដោយក...
18/12/2024

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ

ដោយការមើលឃើញនូវភាពប្រត្យក្សនៃការរីកចម្រើនរបស់ក្រសួងបរិស្ថានក្នុងរយៈពេលជាង១ ឆ្នាំកន្លងមក ដែលបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានតម្រង់ទិសនិងចង្អុលបង្ហាញ ការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ការលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា មានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ហេតុដូច្នេះ សិស្សានុសិស្សបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ លោកគ្រូ អ្នកគ្រូ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំចំនួន ៧៦ បានគាំទ្រពេញបេះដូង ចំពោះការអនុវត្ត និងការរីកចម្រើនរបស់ក្រសួងបរិស្ថាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ការដាក់ចេញក្នុងយុទ្ធនាការដើម្បីភាពស្អាតលើដី ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេស ជាង៩,៧ លាន អង្គ/នាក់ និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមចំនួន ៣,៦ លាន អង្គ/នាក់។ ជាមួយគ្នានេះ កាត់បន្ថយការនាំចូលប្លាស្ទិកបាន ៨០% និងកាត់បន្ថយសំរាម/ប្លាស្ទិករាយប៉ាយតាមដងផ្លូវ ក្នុងខេត្តចំនួនដប់មួយ បានប្រមាណ ៨០% បើធៀបនឹងឆ្នាំ ២០២៣។

ជាមួយនឹងភាពជោគជ័យដែលក្រសួងបរិស្ថានសម្រេចបាន ពិសេសបានការកែប្រែផ្នត់គំនិតកុមារ យុវជនជំនាន់ក្រោយឱ្យមានភាពស្អាត ភាពបៃតង និងចីរភាពនេះសម្រាប់ពីថ្ងៃនេះ ទៅថ្ងៃអនាគត នេះគឺជាសមិទ្ធផលដ៏អស្ចារ្យដឹកនាំនាវាបរិស្ថាន ឆ្ពោះទៅទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា សិស្ស លោកគ្រូ អ្នកគ្រូ បានដាក់កាយ ចិត្ត ជាមហាគ្រួសារក្រសួងបរិស្ថាន ដើម្បីគោលដៅតែមួយ គឹភាពស្អាតនៃកម្ពុជា ។

ការសម្រេចបាននូវសមិទ្ធផលការងារ គឺជាជំហាននៃភាពជោគជ័យ និងជាមូលដ្ឋានគ្រឹះឈានឆ្ពោះទៅជំហានបន្តនៅក្នុងឆ្នាំ ២០២៥ និងឆ្នាំខាងមុខៗ ក្រោមកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់អនុវត្តដោយប្រសិទ្ធភាពពីសំណាក់ក្រុមបងប្អូនក្រុមគ្រួសារបរិស្ថាន ។

17/12/2024

ការ​ស្រាយបំភ្លឺរបស់​ ឯកឧត្ដម​អភិបាល​ខេត្ត​ពោធិ៍សាត់​ ជុំវិញ​ការចុះផ្សាយ​ព័ត៌មាន​ចាក់ដីលុប​ប្រឡាយ​ទឹក...

សេចក្តីជូនដំណឹង ស្តីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ
16/12/2024

សេចក្តីជូនដំណឹង ស្តីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ

លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នា...
16/12/2024

លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​

ភ្នំពេញ​៖​ នៅព្រឹក​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ នៅសណ្ឋាគារ​សុខា​ភ្នំពេញ​ លោក​បណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ប្រធាន​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បាន​ដឹក​នាំ​ សមាជិក​ សមាជិកា​ សមាគម​ចំណុះ​ សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ប្រមាណ​ជិត​ ៥០០នាក់​ ចូលរួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​ សម្ដេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​។

សូមបញ្ជាក់​ផងដែរថា​ ការដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ គឺជាវឌ្ឍនភាពថ្មី នៃកម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្នាលចុះឈ្មោះអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រេីនពីរាជរដ្ឋាភិបាល​ ហេីយ​ការចុះឈ្មោះ​គឺពុំ​មាន​ការ​បង្ខិតបង្ខំ​ ពោលគឺ​ចូលរួម​ចុះឈ្មោះ​ដោយ​ស្ម័គ្រចិត្ត​។

លោកបណ្ឌិត​ ហោ​ សេរីវឌ្ឍន៍​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ និង​ពិនិត្យ​ទីកន្លែង​សម្រាប់​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្ល...
15/12/2024

លោកបណ្ឌិត​ ហោ​ សេរីវឌ្ឍន៍​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ និង​ពិនិត្យ​ទីកន្លែង​សម្រាប់​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​ ថ្នាលឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​

ភ្នំពេញ​៖​ នៅរសៀល​ថ្ងៃ​ទី១៥​ ខែធ្នូ​ ២០២៤​នេះ​ លោកបណ្ឌិត​ ហោ​ សេរវឌ្ឍន៍​ ប្រធាន​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ និង​ត្រួតពិនិត្យ​ទីកន្លែង​ សម្រាប់​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដែលនឹង​ប្រព្រឹត្តិ​ទៅ​សណ្ឋាគារ​ សុខាភ្នំពេញ​ ត្រូវ​នឹង​ថ្ងៃ​ទី១៦​ ខែធ្នូ​ ឆ្នាំ​២០២៤​ ក្រោម​អធិបតី​ភាព​ដ័ខ្ពង់ខ្ពស់​ សម្ដេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​។

សូម​បញ្ជាក់​ផងដែរថា​ លោកបណ្ឌិត​ អញ្ជើញ​ត្រួតពិនិត្យ​ និង​រៀបចំ​សម្របសម្រួល​ទីកន្លែង​សម្រាប់​ អ្នកសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ ដែលនឹង​ចូលរួមតាម​រយៈ​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ ប្រមាណ​ជិត​ ៥០០នាក់។

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ករណីឃាតកម្មលើអ្នកកាសែតនៅសៀមរាប តុលាការបានដំណើរការនីតិវិធីរបស់ខ្លួនហើយ ដើម្បីធានាការផ្តល់យុត្ត...
15/12/2024

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ករណីឃាតកម្មលើអ្នកកាសែតនៅសៀមរាប តុលាការបានដំណើរការនីតិវិធីរបស់ខ្លួនហើយ ដើម្បីធានាការផ្តល់យុត្តិធម៌ជូនជនរងគ្រោះតាមច្បាប់ជាធរមាន

ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤--

“ករណីឃាតកម្មលើអ្នកកាសែតនៅខេត្តសៀមរាប តុលាការបានដំណើរការនីតិវិធីរបស់ខ្លួនហើយ ដើម្បីធានាការផ្តល់យុត្តិធម៌ជូនជនរងគ្រោះតាមច្បាប់ជាធរមាន”។ នេះជាការលើកឡើងរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។

ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា៖ “គេមិនត្រូវយកករណីបាត់បង់ជីវិតរបស់អ្នកសារព័ត៌មានអនឡាញនៅខេត្តសៀមរាប លោក ឈឿង ឈឹង មកប្រើប្រាស់ជារបៀបវារៈដើម្បីកេងចំណេញផ្នែកនយោបាយរបស់ក្រុមណាមួយឡើយ ដោយត្រូវទុកភារកិច្ចអនុវត្តច្បាប់ជូនស្ថាប័នតុលាការក្នុងការអនុវត្តទៅតាមនីតិវិធី”។

ឯកឧត្តម ទេព អស្នារិទ្ធ លើកឡើងដូច្នេះបន្ទាប់ពីមានក្រុមមួយចំនួនដែលបានលើកឡើងប្រាសចាកពីការពិតដែលនាំឲ្យមានការភ័ន្តច្រឡំទៅដល់សាធារណជន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងអំណអរគុណដល់អង្គការសង្គមស៊ីវិលដែលបានយកចិត្តទុកដាក់ចំពោះករណីឃាតកម្ម ដោយការលបលួបបាញ់លើអ្នកកាសែតរបស់យើងរូបនេះ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាបបានធ្វើសន្និសីទសារព័ត៌មានមួយនៅសាលាដំបូងខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដោយបានប្រកាសជាសាធារណៈថា អ្នកសារព័ត៌មានឈ្មោះ ឈឿង ឈឹង ត្រូវបានគេសម្លាប់ក្រោមហេតុផលនៃទំនាស់រវាងបុគ្គលផ្ទាល់ពាក់ព័ន្ធទៅនឹងការទារប្រាក់ជាថ្នូរការមិនចុះផ្សាយ និងការមិនរាយការណ៍ទៅកាន់មន្ត្រីបរិស្ថាន។ ឯកឧត្តមព្រះរាជអាជ្ញា បានបញ្ជាក់ថា យុត្តិធម៌សម្រាប់ជនរងគ្រោះមានជាបណ្ដើរៗហើយដោយជនល្មើសត្រូវបានចាប់ខ្លួន និងកំពុងឃុំខ្លួន។

ទន្ទឹមនេះ អយ្យការនឹងបន្តជំហរក្នុងការអនុវត្តច្បាប់មិនត្រឹមតែក្នុងដំណាក់កាលចោទប្រកាន់ ដំណាក់កាលស៊ើបសួរ តែនឹងបន្តឃ្លាំមើលលើការអនុវត្តច្បាប់ដល់ដំណាក់កាលជម្រះក្តី ដើម្បីធានាថាជនត្រូវចោទឈ្មោះ ស៊ី លឿយ ត្រូវទទួលខុសត្រូវនូវអំពើប្រព្រឹត្តរបស់ខ្លួនចំពោះមុខច្បាប់។

ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងដើម្បីបន្ថែមស្ថានទម្ងន់ទោសដល់ជនត្រូវចោទ ព្រះរាជអាជ្ញារ នឹងប្តូរបទចោទទៅលើជនត្រូវចោទ ពីបទប៉ុនប៉ងឃាតកម្ម ទៅជា បទឃាតកម្មវិញ ដោយសារតែពីមុនជនរងគ្រោះគ្រាន់តែរងរបួសសម្រាកព្យាបាល ហើយក្រោយមកជនរងគ្រោះបានទទួលមរណភាព។ ជនត្រូវចោទអាចនឹងត្រូវជាប់ពន្ធនាគារចន្លោះពី១០ឆ្នាំ ទៅ១៥ឆ្នាំ។

ឯកឧត្តមព្រះរាជអាជ្ញា បានរំលឹកថា៖ “អង្គហេតុគឺកាលពីថ្ងៃទី០៤ ខែធ្នូ ជនជាប់ចោទឈ្មោះ ស៊ី លឿយ ជាកសិករបានយកកាំភ្លើងកែច្នៃសម្រាប់បាញ់សត្វ ទៅស្ទាក់លបលួចបាញ់ជនរងគ្រោះឈ្មោះ ឈឿង ឈឹង នៅក្នុងព្រៃឆ្ងាយពីភូមិ បណ្តាលអោយជនរងគ្រោះឈឿង ឈឹង ដែលជាអ្នកសារព័ត៌មានអនឡាញ មកពីអង្គភាពសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ ក្នុងខេត្តសៀមរាប ត្រូវត្រង់ពោះ ដែល៣ថ្ងៃក្រោយមកជនរងគ្រោះបានទទួលមរណភាពនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

សូមបញ្ជាក់ថា កន្លងមកនេះ ក្នុងករណីដែលមានហេតុការណ៍ណាមួយពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន ក្រុមខ្លះ និងអង្គការខ្លះ តែងតែចោទប្រកាន់ថាជារឿងនយោបាយ ដោយមិនបានពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់នោះទេ ដូចជាករណីនេះជាដើមដែលការពិតគឺជាករណីទំនាស់បុគ្គល។ ប៉ុន្តែឯកឧត្តមអ្នកនាំពាក្យ បានសម្តែងការសោកស្តាយ និងចូលរួមសម្តែងមរណទុក្ខជាមួយគ្រួសារសពលោក ឈឿង ឈឹង។

ឯកឧត្តមអ្នកនាំពាក្យ ក៏ស្នើជាថ្មីដល់អ្នកសារព័ត៌មានទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសគឺត្រូវគោរព និងអនុវត្តឱ្យបានម៉ត់ចត់នូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលបានដាក់ចេញឱ្យប្រើប្រាស់ដោយក្រសួងព័ត៌មាន នាពេលកន្លងទៅ។

ដោយ ផែន រតនៈ

ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានអញ្ជេីញសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន​ និងបន្តចុះពិនិត្យស...
15/12/2024

ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានអញ្ជេីញសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន​ និងបន្តចុះពិនិត្យសក្តានុពល«សួនឧទ្យានទន្លេស្ងួត»

អូរាំងឪ​ ៖​ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ បានអញ្ជើញចុះសំណេះសំណាលជាមួយ អាជ្ញាធរមូលដ្ឋាន និងបានបន្តចុះពិនិត្យនូវសក្តានុពល «សួនឧទ្យានទន្លេស្ងួត» ដើម្បីពិនិត្យលទ្ធភាពប្រែក្លាយតំបន់នេះ ជាកន្លែងទាក់ទាញទេសចរណ៍បែបធម្មជាតិ និង រួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ នាព្រឹកថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៤​ ស្ថិតនៅ​ «សួនឧទ្យានទន្លេស្ងួត» ឃុំព្រះធាតុ ស្រុកអូររាំង​ ខេត្តត្បូងឃ្មុំ​ ។

សូមរំលឹកបញ្ជាក់ផងដែរថា កន្លងមកនេះ ជាពិសេសនៅក្នុងរដូវការបុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេល២ឆ្នាំជាប់គ្នានេះ ក្រោមគំនិតផ្តួចផ្តើមរបស់​ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអភិវឌ្ឍន៍តំបន់«ឧទ្យានទន្លេស្ងួត» ប្រែក្លាយពីកន្លែងស្ងាត់ជ្រងំ ប្រែក្លាយជា​ រមណីយដ្ឋានធម្មជាតិមួយដ៍ស្រស់ស្អាត ដែលមានផ្លូវស្អាតព័ទ្ធជុំវិញទន្លេ បំភ្លឺដោយអំពូលសូឡាពេលរាត្រី អមដោយសំរស់ផ្កាស្បៃរឿងពណ៌លឿងទឹកមាស បំពាក់ដោយឧបករណ៍ក្មេងលេងយ៉ាងទំនើបដែលមានតំលៃប្រមាណជាង២លានដុល្លា ជាពិសេសទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណរាប់ម៉ីននាក់មកពីគ្រប់ទិសទី មកកំសាន្តនៅក្នុងឱកាស« សង្ក្រាន្តអូររាំងឪ» និង «សង្ក្រានទន្លេស្ងួត»។

🌐 JOIN : https://t.me/CJDS2020R

13/12/2024

ឯកឧត្តម បណ្ឌិត រដ្ឋមន្រ្តី អ៊ាង សុផល្លែត ៖ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការថ្មីគឺនៅគ្រប់ផ្លូវជាតិទាំងអស់នៅឆ្នាំ២០២៥ខាងមុខនេះត្រូវតែស្អាត ខណៈបច្ចុប្បន្ននេះកំពុងសាកល្បងនៅតាមបណ្តាផ្លូវជាតិលេ៣ លេខ៤ លេខ៥១ ជាដើម។

https://t.me/CJDS2020R/9202

សេចក្តីប្រកាសព័ត៌មាន៖ អ្នកនាំពាក្យក្រសួងបរិស្ថានមានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជន និងបណ្តាញ សារព័ត៌មានជាតិ-អន្តរជ...
12/12/2024

សេចក្តីប្រកាសព័ត៌មាន៖ អ្នកនាំពាក្យក្រសួងបរិស្ថានមានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជន និងបណ្តាញ សារព័ត៌មានជាតិ-អន្តរជាតិ ឱ្យបានជ្រាបថា កាលពីពេលថ្មីៗនេះ សារព័ត៌មាន ABC News ដែលមាន មូលដ្ឋាននៅក្រៅប្រទេស បានយករូបភាពមានប្រភពមិនច្បាស់លាស់ និងរូបភាពចាស់ៗទៅកាត់ត ហើយ បានផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ (Disinformation) មិនបានឆ្លុះបញ្ចាំងពីការពិត និងតថភាពជាក់ស្តែង នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន នាំឱ្យសាធារណជនមានការភាន់ច្រឡំលើករណីការគ្រប់គ្រងធនធាន ធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

#សកលវិទ្យាល័យភូិន្ទវិចិត្រសិល្បៈ #ស្ថាបត្យកម្មខ្មែរសហសម័យ #ការចែកបណ្ណ #ចះបញ្ជីដីបង្ហើយ #សេវាគាប់ចិត្ត #បរយាកាសគ្មានវិវាទ #កអក #ករសងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#បណ្តុះគំនិត_ពន្លកបៃតង #ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ #កម្ពុជាស្អាត_ខ្មែរធ្វើបាន #កម្ពុជាស្អាត #កម្ពុជាបៃតង #ខ្មែរធ្វើបាន #យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា #ភាពបៃតង #ភាពស្អាត #ចីរភាព #ក្រសួងបរិស្ថាន #ពន្លកបៃតង #ដើមត្នោត #កម្ពុជាស្អាត_កម្ពុជាបៃតង_ខ្មែរធ្វើបាន #ឧសសាហកម្មគ្រឿងផ្គុំសំណង់ #ឧសសាហកម្មគ្រឿងលម្អ #ឧសសាហកម្មគ្រឿងសង្ហារឹម #ឧសសាហកម្មអចលនទ្រព្យ # ឧស្សាហកម្មប្រាក់កម្ចី (Mortgage) #ការងារលំនៅឋាន #ការងារសម្បទានសង្គម #សេដ្ឋកិច្ច #រាជរដ្ឋាភិបាលកម្ពុជា #ចះបញ្ជីដីបង្ហើយ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #កអក #ករសងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

Address

2009
Phnom Penh
12000

Alerts

Be the first to know and let us send you an email when VOP News TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share