CSP News TV Live ទូរទស្សន៏សារព័ត៏មានបណ្តាញសង្គមសុីអេសភី

  • Home
  • Cambodia
  • Phnom Penh
  • CSP News TV Live ទូរទស្សន៏សារព័ត៏មានបណ្តាញសង្គមសុីអេសភី

CSP News TV Live ទូរទស្សន៏សារព័ត៏មានបណ្តាញសង្គមសុីអេសភី we participate with Cambodia Government to develop our country we share our media for social

នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ...
19/06/2024

នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ នៅសាលប្រជុំ វរជ័យ ទីស្តីការក្រសួងមហាផ្ទៃ ៕

ដីឡូតិ៍លំនៅឋានត្រូវបានប្រគលជូនកងទ័ព  នគរបាលជាតិដែលឈរជើងតាមព្រំដែនកម្ពុជា-វៀតណាម និងអតីតកងកម្លាំងប្រដាប់អាវុធ ស្ថិតនៅភូមិ...
17/06/2024

ដីឡូតិ៍លំនៅឋានត្រូវបានប្រគលជូនកងទ័ព នគរបាលជាតិដែលឈរជើងតាមព្រំដែនកម្ពុជា-វៀតណាម និងអតីតកងកម្លាំងប្រដាប់អាវុធ ស្ថិតនៅភូមិថ្លុកថ្មី ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានសមាគមអតីតយុទ្ធជន
—————————————
ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នាថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០២៤​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះ ដីឡូតិ៍លំនៅឋានជូនកងទ័ព នគរបាលជាតិឈរជើងតាមព្រំដែនកម្ពុជា-វៀតណាម និងអតីតកងកម្លាំងប្រដាប់អាវុធ ស្ថិតនៅភូមិថ្លុកថ្មី ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានសមាគមអតីតយុទ្ធជន។
#កអក​ #ស្វាយរៀង​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

15/06/2024

ពលរដ្ឋឆ្ងល់ស្តង់ដារភ្លើងរដ្ឋស្រុកកណ្ដាលស្ទឹង បាទីតាកែវសៅរ៍អាទិត្យនិងមានភ្លៀងគឺដាច់ម៉ងអត់យល់សូមថ្នាក់លើជួយពិនិតផង🙏👌😂😅

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៥៩បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគ...
15/06/2024

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៥៩បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
—————————————
នាថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៤
ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សរុបចំនួន ២៥៩បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ #កអក​ #មណ្ឌលគិរី​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

លោក សាយ សំអាល់ ៖​ កីឡាឡើងភ្នំបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជនកម្ពុជា——————————————លោក សាយ សំអាល់ អន...
15/06/2024

លោក សាយ សំអាល់ ៖​ កីឡាឡើងភ្នំបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជនកម្ពុជា
——————————————

លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាឡើងភ្នំបឋម និងគ្រូបង្វឹកកម្រិត ១-២ របស់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា នៅអគារខេមរានី នាថ្ងៃ​ទី១៤ ខែមិថុនា ឆ្នាំ២០២៤។

ជាមួយគ្នានោះ លោកក៏បានលើកឡើងបន្ថែមទៀតថា កីឡាគឺជាបំណែកមួយនៃគុណភាពជីវិតថ្មីរបស់ប្រជាជនកម្ពុជា ហើយស្របទៅតាមគោលបំណងក្នុងការប្រែក្លាយកម្ពុជាទៅជារដ្ឋទំនើប ដែលមានយុទ្ធសាស្រ្តបញ្ចកោណ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាផែនទីឯកភាពដ៏រឹងមាំក្នុងការអនុវត្តចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា។

ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទីមួយ ក្នុងដំណើរកសាងមាតុប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការអភិវឌ្ឍមូលធនមនុស្សនេះ គឺផ្ដោតជាចម្បងលើការពង្រឹងវិជ្ជាសម្បទា, បំណិនសម្បទា, ចរិយាសម្បទា និងកាយសម្បទា ដើម្បីទទួលបានធនធានដែលមានទាំងសមត្ថភាពចំណេះជំនាញ និងសុខភាពល្អបរិបូរណ៍។
#កអក​ #កីឡា​ #សសយករាជធានីភ្នំពេញ​

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ តបតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី សមាជិកក្រុមប្រឹក្សាខេត្ត ...
13/06/2024

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ តបតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី សមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិថ្មី ដែលជាអង្គនីតិប្បញ្ញត្តិរបស់ថ្នាក់ក្រោមជាតិនៃខេត្តនៅតាមតំបន់ឆ្នេរ ត្រូវជំរុញដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិនិងស្គាល់ពីសក្តានុពលនៃច្រករបៀងសេដ្ឋកិច្ចរបស់ខេត្តរៀងៗខ្លួន ដើម្បីរួមគ្នាជាកម្លាំងស្នូលដ៏រឹងមាំដែលអាចប្រកួតប្រជែងជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិបាន។
————————————-
ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ខេត្តព្រះសីហនុ អាណត្តិទី៤ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។
#ខេត្ត​ព្រះសីហនុ​ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ...
13/06/2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ជួបពិភាក្សា និងស្តាប់ការធ្វើបទបង្ហាញស្តីពីកម្មវិធីអន្តោប្រវេសន៍ ដោយផ្តោតទៅលើយុទ្ធសាស្ត្រទេសន្តរប្រវេសន៍និងកំណែទម្រង់កម្មវិធីទិដ្ឋាការនៃប្រទេសអូស្ត្រាលី សុចរិតភាពនិងអនុលោមភាពទិដ្ឋាការ និងការវិនិយោគលើវិស័យធុរកិច្ចនិងទេសន្តរប្រវេសន៍របស់និយោជិតជំនាញ ជាមួយភាគីអូស្ត្រាលី ដែលដឹកនាំដោយលោក Damien Kilner នាយកគ្រប់គ្រងស្តីទី នៃក្រុមប្រតិបត្តិការអន្តោប្រវេសន៍ នៅទីស្តីការក្រសួងមហាផ្ទៃអូស្ត្រាលី។

គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្...
12/06/2024

គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក
—————————————-
នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.។ មានវត្តមានក្នុងកិច្ចប្រជុំផងដែរ រួមមាន ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ សរុបប្រមាណ ៤០ រូប ។ កិច្ចប្រជុំរសៀលនេះ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus។

គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ធ្វើការប្រជុំជាទៀងទាត់ ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ស.ស.យ.ក.។ កិច្ចប្រជុំមានគោលបំណងពិនិត្យ និងពិភាក្សាលើរបៀបវារៈ សំខាន់ៗ ដែលជាការតាមដាន និងអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត និងផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨»។
#កអក​ #សសយក​ភព​

នាល្ងាចថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុ...
11/06/2024

នាល្ងាចថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរដល់ប្រទេសអូស្ត្រាលីហើយ ដោយមានការទទួលស្វាគមន៍ពីលោកស្រី Jodie Bjerregaard នាយិកាប្រចាំតំបន់មេគង្គ និងសហការី នៅភោជនីយដ្ឋាន Dock 37 ទីក្រុងមែលប៊ើន។

ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ មានគោលបំណងដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរបទពិសោធទៅវិញទៅមកលើការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស៕

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖​ យើងបាននិងកំពុងកសាងនូវប្រព័ន្ធនយោបាយ  និងពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដ៏ត្រឹមត្រូវ...
11/06/2024

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖​ យើងបាននិងកំពុងកសាងនូវប្រព័ន្ធនយោបាយ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដ៏ត្រឹមត្រូវ ដើម្បីធានានូវសុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា
—————————————
ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ លើកឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ នៅរសៀលថ្ងៃច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។
#ខេត្ត​កំពត​ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​

សូមអបអរសាទរដល់ ក្រុមប្រឹក្សាខេត្តកែប ទាំង១៥រូប ដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង...
11/06/2024

សូមអបអរសាទរដល់ ក្រុមប្រឹក្សាខេត្តកែប ទាំង១៥រូប ដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤
—————————————-
ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៤ដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃ​ច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤
#ក្រុមប្រឹក្សា​ខេត្ត​ #កែប​ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖សូមថ្លែងអំណរគុណដល់មន្រ្តីរាជការ កងកម្លាំងជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទាំងអស់...
10/06/2024

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖
សូមថ្លែងអំណរគុណដល់មន្រ្តីរាជការ កងកម្លាំងជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីទទួលបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់កម្មសិទ្ធស្របច្បាប់
—————————————
ថែ្លងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិសាស្រ្តឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃ​សុក្រ ទី៧ ខែមិថុនា ឆ្នាំ​២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តកណ្តាលដែលបានផ្តល់យុត្តិធម៌ដល់គណបក្សប្រជាជនកម្ពុជាតាមរយៈការបោះឆ្នោតគាំទ្រ និងទទួលបានលទ្ធផលដ៏ត្រចេះត្រចង់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។ ការចុះបញ្ជីដីបង្ហើយ គឺ
ដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ។
#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន.២,៤៨៨បណ្ណ ស្ថិតក្នុងឃុំកោះខែល និងឃុំព្រែកអបិល ស្រុកស្អាង ខេត្តកណ្តាល————————————...
08/06/2024

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន.២,៤៨៨បណ្ណ ស្ថិតក្នុងឃុំកោះខែល និងឃុំព្រែកអបិល ស្រុកស្អាង ខេត្តកណ្តាល
—————————————-
នាថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០២៤
មន្ទីរ ដ.ន.ស.ស. ខេត្តកណ្ដាល រៀបចំពិធី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ សរុបចំនួនៈ ២,៤៨៨បណ្ណ ស្ថិតក្នុងឃុំកោះខែល និងឃុំព្រែកអបិល ស្រុកស្អាង ខេត្តកណ្តាល។
#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​

នារសៀលថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧ...
03/06/2024

នារសៀលថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកស្រី Alissar Chaker អ្នកតំណាង នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ៕

នាព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រ...
03/06/2024

នាព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ អញ្ជើញដង្ហែ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រះមេរុ មុខវត្តបទុមវតីរាជរោម រាជធានីភ្នំពេញ ៕

ឯកឧត្តម សាយ សំអាល់ ៖ វប្បធម៌សន្ទនា បានធ្វើឱ្យអ្នកដែលមាននិន្នាការនយោបាយផ្សេងគ្នា មកបង្រួបបង្រួម ផ្សះផ្សា រួមជាកម្លាំងស្នូ...
03/06/2024

ឯកឧត្តម សាយ សំអាល់ ៖ វប្បធម៌សន្ទនា បានធ្វើឱ្យអ្នកដែលមាននិន្នាការនយោបាយផ្សេងគ្នា មកបង្រួបបង្រួម ផ្សះផ្សា រួមជាកម្លាំងស្នូលរបស់សង្គមជាតិ ក្នុងការរក្សាការពារនូវមរតកជាប្រវត្តិសាស្ត្រដែលគណបក្សបានឆ្លងកាត់គ្រប់កាលៈទេសៈ ក្នុងការរំដោះជាតិមាតុភូមិ ប្រជាជន និងបន្តពូនជ្រំដំណើរនាវាកម្ពុជាលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅកាន់ត្រើយសុភមង្គល។
——————————————
ប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយផ្សេងៗ តាមបណ្តារាជធានី-ខេត្ត ដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។
#កអក​ #សន្តិភាព​ #កម្ពុជា

នាព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស...
31/05/2024

នាព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារ និងលើកទិសដៅបន្តលើការងារជំនាញមួយចំនួនក្នុងក្របខណ្ឌខុទ្ទកាល័យ ៕

30/05/2024

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ យើងត្រូវរៀបចំក្រុងដែលមានជីវិត ក្នុងនោះមានវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងជាភូមិឋានក្សេមក្សាន្ត ប្រកបដោយមនោសញ្ចេតនា សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប————————————————-
#ការរៀបចំក្រុង #កអក #ក្រសងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

30/05/2024

អរគុណដល់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលបានជួយផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍វប្បធម៌កម្ពុជាទៅកាន់ពិភពលោក !

Credit: Emirates
#កអក​ #យើងស្រលាញ់កម្ពុជា

29/05/2024

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩ ៣៤៩ បណ្ណ ត្រូវ បាន ប្រគលជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិថ្មី ភូមិសណ្តោ ភូមិត្រពាំងស្មាច់ ភូមិដក់ពរ ភូមិព្រែករមៀត និងភូមិខ្ពបត្រាច ឃុំជ្រៃធំ និងភូមិប្រម៉ាត់ប្រាំ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង
————————
#រមាសហែក #ស្វាយរៀង #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧ...
28/05/2024

នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅបញ្ជាការដ្ឋាន វរសេនានគរបាលការពារព្រំដែនគោក លេខ ៨១៧ ស្ថិតនៅក្នុងស្រុកសំពៅលូន ក្នុងដំណើរទស្សនកិច្ចស្តីពីការពិនិត្យវឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែនខុសច្បាប់ នៅខេត្តបាត់ដំបង ៕

27/05/2024

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននឹងកំពុងឆ្លើយតបយ៉ាងពេញលេញទៅនឹងកំណែទម្រង់មុខងារសាធារណៈរបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់សមត្ថភាពមន្ត្រី ការកសាងស្ថាប័ន និងការលើកទឹកចិត្តមន្ត្រី។ ——————————————
#បេតុង #កអក #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុ...
23/05/2024

នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមើលដំណើរការសាងសង់ចំណតក្រោមដី និងការិយាល័យបម្រើការងាររបស់កងកម្លាំងនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ៕

នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុ...
23/05/2024

នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសសមាសភាពគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ និងផ្សព្វផ្សាយគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ឆ្នាំ២០២៣-២០២៨ នៅសាលប្រជុំខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ ៕

ការអភិវឌ្ឍតំបន់ប៉ូលសេដ្ឋកិច្ចចាំបាច់ត្រូវផ្សារភ្ជាប់ទៅនឹងសក្តានុពលភូមិសាស្រ្ត និងធនធានធម្មជាតិ ដូច្នេះក្រុមការងារត្រូវកំ...
20/05/2024

ការអភិវឌ្ឍតំបន់ប៉ូលសេដ្ឋកិច្ចចាំបាច់ត្រូវផ្សារភ្ជាប់ទៅនឹងសក្តានុពលភូមិសាស្រ្ត និងធនធានធម្មជាតិ ដូច្នេះក្រុមការងារត្រូវកំណត់ទិសដៅប្រើប្រាស់ដីធ្លីនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ស្របតាមការវិវត្តនៃបរិបទសង្គមសេដ្ឋកិច្ច ដោយអនុលោមតាមគោលនយោបាយយុទ្ធសាស្ត្រ និងឯកសារគតិយុត្តនានា ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។
————————————————
កិច្ចប្រជុំផ្សព្វផ្សាយពីផែនការសកម្មភាព និងផែនការយុទ្ធសាស្ត្ររបស់ក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ប៉ូលសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ឧសភា ឆ្នាំ​២០២៤។
#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបសំណេះសំណាល និងពិភាក្សាជាមួយអតិថិជនបុរីវីអាយភី (VIP) ដេីម្បីដោះស្រាយបញ្ចប់បញ្ហា...
18/05/2024

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបសំណេះសំណាល និងពិភាក្សាជាមួយអតិថិជនបុរីវីអាយភី (VIP) ដេីម្បីដោះស្រាយបញ្ចប់បញ្ហាជាមួយគ្នា។
————————————
រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៤
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាល និងពិភាក្សាជាមួយអតិថិជនបុរីវីអាយភី (VIP) ដេីម្បីដោះស្រាយបញ្ចប់បញ្ហាជាមួយគ្នា។
#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

16/05/2024

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៖ តំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មិនគ្រាន់តែជាទីប្រវត្តិសាស្ត្រនៃការសម្លាប់ប្រជាជនស្លូតត្រង់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ តែនេះជាទីតាំងសាក្សីនៃឧក្រិដ្ឋកម្មមនុស្សជាតិមួយ ដែលដាស់តឿនក្រើនរំលឹកដល់ពិភពលោកក៏ដូចជាប្រទេសកម្ពុជាកុំឱ្យឆ្លងកាត់ ឬត្រលប់ទៅរកឧក្រិដ្ឋកម្មដ៏សាហាព្រៃផ្សៃនេះម្ដងទៀត។ ដូច្នេះ ការងារពាក់ព័ន្ធនឹងសំណង់ជុំវិញតំបន់នោះត្រូវគិតគូរឱ្យបានល្អិតល្អន់។ ——————————————-
#ទលស្លែង #ករសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់https://fb.watch/s5hw5tyh2x/

16/05/2024

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៖ តំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មិនគ្រាន់តែជាទីប្រវត្តិសាស្ត្រនៃការសម្លាប់ប្រជាជនស្លូតត្រង់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតប៉ុណ្ណោះទេ តែនេះជាទីតាំងសាក្សីនៃឧក្រិដ្ឋកម្មមនុស្សជាតិមួយ ដែលដាស់តឿនក្រើនរំលឹកដល់ពិភពលោកក៏ដូចជាប្រទេសកម្ពុជាកុំឱ្យឆ្លងកាត់ ឬត្រលប់ទៅរកឧក្រិដ្ឋកម្មដ៏សាហាព្រៃផ្សៃនេះម្ដងទៀត។ ដូច្នេះ ការងារពាក់ព័ន្ធនឹងសំណង់ជុំវិញតំបន់នោះត្រូវគិតគូរឱ្យបានល្អិតល្អន់។
——————————————-
#ទួលស្លែង #ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

12/05/2024

ឯកឧត្តឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ ៖
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញឱ្យរួមគ្នាទប់ស្កាត់លើការបំភាន់បំភ្លៃព័ត៌មានមិនពិតនានា ដើម្បីជាបច្ច័យល្អសម្រាប់ជំរុញដល់កិច្ចអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាបស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។
—————————————-
#រុនតាឯក #ពាក់ស្នែង #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. រាជធានីភ្នំ...
12/05/2024

ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារយុវជន។
———————————————-
កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការពិនិត្យវឌ្ឍនភាពការងាររបស់ស.ស.យ.ក. រាជធានីភ្នំពេញ​ និងពិនិត្យការអនុវត្ត​គោលនយោបាយរបស់កម្មវិធីនៃគំនិតផ្ដួចផ្ដើមពន្លកសង្គម ដើម្បីជំរុញការអនុវត្តធ្វេីយ៉ាងណាឱ្យឆ្លើយតបនឹងការវិវឌ្ឍន៍នៃសេដ្ឋកិច្ច សង្គម និងនយោបាយកម្ពុជា​ ជាពិសេស ចូលរួមអភិវឌ្ឍន៍មូលធនមនុស្ស ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាល។

អគារខេមរានី, ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤

Address

Street 2B
Phnom Penh
120501

Alerts

Be the first to know and let us send you an email when CSP News TV Live ទូរទស្សន៏សារព័ត៏មានបណ្តាញសង្គមសុីអេសភី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CSP News TV Live ទូរទស្សន៏សារព័ត៏មានបណ្តាញសង្គមសុីអេសភី:

Videos

Share

CST NEWS TV LIVE

Please watch CSP TV LIVE any time!


Other News & Media Websites in Phnom Penh

Show All