មន្ទីរសារការី វ៉ាយ អ៊េម វី YMV Notary Public

  • Home
  • Cambodia
  • Phnom Penh
  • មន្ទីរសារការី វ៉ាយ អ៊េម វី YMV Notary Public

មន្ទីរសារការី វ៉ាយ អ៊េម វី YMV Notary Public Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរសារការី វ៉ាយ អ៊េម វី YMV Notary Public, Media/News Company, No 183E0 Street 130, Sangkat Phsar Thmei 1, Khan Daun Penh, Phnom Penh.

24/06/2024

[English below]:

សេវាកម្មសំខាន់ៗរបស់មន្ទីរសារការីរួមមាន៖
- សេវាបញ្ជាក់៖ បញ្ជាក់ហត្ថលេខា បញ្ជាក់ការថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងបញ្ជាក់ភាពត្រឹមត្រូវនៃការបកប្រែឯកសារ
- ការស្រាវជ្រាវ និងផ្ទៀងផ្ទាត់បញ្ជាក់ពត៌មានអចលនវត្ថុ និងភាពស្របច្បាប់នៃអចលនវត្ថុ
- ការរៀបចំតាក់តែង និងផ្តល់យថាភូតភាពលើកិច្ចសន្យាលក់ទិញអចលនវត្ថុ ប្រទានកម្ម (អំណោយ) កិច្ចសន្យាជួល កិច្ចសន្យាហ៊ីបប៉ូតែក កិច្ចសន្យាបញ្ចាំ កិច្ចសន្យាESCROW និងកិច្ចសន្យាផ្សេងៗទៀត
- រៀបចំបណ្តាំមរតក តម្កល់បណ្តាំមរតក ចុះបញ្ជី និងប្រតិបត្តិបណ្តាំមរតក
- ការរៀបចំលក្ខន្តិកៈក្រុមហ៊ុន និងឯកសារផ្សេងៗទៀតសម្រាប់ការចុះបញ្ជីក្រុមហ៊ុន ការស្នើសុំកែប្រែលក្ខន្តិកៈក្រុមហ៊ុន ការបង្កើន/បន្ថយដើមទុន កាផ្លាស់ប្តូររចនាសម្ព័ន្ធភាគហ៊ុនិក/ក្រុមប្រឹក្សាភិបាល ការប្តូរទីតាំងអាជីវកម្ម និងការស្នើសុំអាជ្ញាបណ្ណអាជីវកម្ម
- ការចុះបញ្ជីតម្កល់លិខិតជូនដំណឹងនៃសិទ្ធិប្រាតិភោគលើចលនវត្ថុ (ការចុះបញ្ជី SETFO);
- និងការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ផ្សេងៗទៀត។

The Services of Notary Public include:
- Notarization & Certification: Certify Signature, Certify True Copy, Certify Translation;
- Legal Due Diligence on Titling;
- Sale & Purchase Agreement and Registration of Ownership Transfer;
- Donation Agreement, Commercial Lease, Perpetual Lease, Hypothec Agreement, Pledge Agreement, Escrow Agreement;
- Prepare, Maintain, Register, and Execute the testament;
- Company Registration, Registration of Corporate change, Businesses licensing,
- Secured Transaction Registry (SETFO);
- and legal consultant, etc.

តើអភិបាលបណ្តោះអាសន្នក្នុងសំណុំរឿងក្ស័យធនជានរណា?នៅក្នុងសំណុំរឿងក្ស័យធន អភិបាលបណ្តោះអាសន្ន មានតួនាទីសំខាន់ៗជាអាទិ៍៖- ជួយសម...
14/06/2024

តើអភិបាលបណ្តោះអាសន្នក្នុងសំណុំរឿងក្ស័យធនជានរណា?

នៅក្នុងសំណុំរឿងក្ស័យធន អភិបាលបណ្តោះអាសន្ន មានតួនាទីសំខាន់ៗជាអាទិ៍៖
- ជួយសម្របសម្រួលជាមួយភាគីម្ចាស់បំណុលទាំងអស់ ដើម្បីអនុញ្ញាតឱ្យកូនបំណុលដែលអលទ្ធភាពក្នុងការសងបំណុល អាចមាន​ឱកាសក្នុងការស្តារអាជីវកម្មរបស់ខ្លួនឡើងវិញ តាមរយៈ​ការបង្កើតឱ្យមានផែនការសម្របសម្រួលរវាងភាគីម្ចាស់បំណុល និងកូនបំណុល។
- គ្រប់គ្រង និងធ្វើការចាត់ចែងទ្រព្យសម្បត្តិរបស់កូនបំណុល ដើម្បីធ្វើការទូទាត់សងបំណុលជាសមូហភាពដល់ម្ចាស់បំណុលទាំងអស់តាមលំដាប់អាទិភាព ក្នុងករណីដែលអាជីវកម្មរបស់កូនបំណុលមិនអាចត្រូវបានស្តារនីតសម្បទាឡើងវិញដោយជោគជ័យ។

07/05/2024
✅តើត្រូវអនុវត្តហ៊ីប៉ូតែក ឬ ត្រូវលក់ដោយស្ម័គ្រចិត្ត?ក្នុងករណីដែលកូនបំណុលមិនអនុវត្តកាតព្វកិច្ចសង ម្ចាស់បំណុលហ៊ីប៉ូតែកមានសិ...
20/10/2023

✅តើត្រូវអនុវត្តហ៊ីប៉ូតែក ឬ ត្រូវលក់ដោយស្ម័គ្រចិត្ត?

ក្នុងករណីដែលកូនបំណុលមិនអនុវត្តកាតព្វកិច្ចសង ម្ចាស់បំណុលហ៊ីប៉ូតែកមានសិទ្ធិប្តឹងដើម្បីអនុវត្តហ៊ីប៉ូតែក ក៏ប៉ុន្តែម្ចាស់បំណុលហ៊ីប៉ូតែក ក៏អាចព្រមព្រៀងជាមួយកូនបំណុលក្នុងការលក់អចលនវត្ថុនោះដោយស្មគ្រ័ចិត្តបានផងដែរដើម្បីយកថ្លៃដែលលក់បាននោះមកទូទាត់សងបំណុល។ ការលក់ដោយស្ម័គ្រចិត្តអាចមានប្រយោជន៍ជាអាទិ៍៖ អាចលក់បានថ្លៃជាង លឿនជាង មិនសូវមាននីតិវិធីស្មុគស្មាញ និងមិនសូវមានការចំណាយច្រើនដូចការលក់ដោយបង្ខំតាមផ្លូវតុលាការ ។

✅ខាងក្រោមនេះគឺជាលំហូរនីតិវិធីនៃការអនុវត្តហ៊ីប៉ូតែក៖

ក្នុងករណីដែលម្ចាស់អាជីវកម្មកំពុងផុងខ្លួនចូលក្នុុងវិបត្តិបំណុល និងមិនអាចដោះស្រាយវិបត្តិបំណុលនោះបានដោយខ្លួនឯង ការប្តឹងសុំប...
27/09/2023

ក្នុងករណីដែលម្ចាស់អាជីវកម្មកំពុងផុងខ្លួនចូលក្នុុងវិបត្តិបំណុល និងមិនអាចដោះស្រាយវិបត្តិបំណុលនោះបានដោយខ្លួនឯង ការប្តឹងសុំបើកសំណុំរឿងក្ស័យធន អាចជាជម្រើសដ៏ល្អមួយសម្រាប់ម្ចាស់អាជីវកម្ម ព្រោះតាមរយៈយន្តការនៃច្បាប់ស្តីពីក្ស័យធន បានអនុញ្ញាតឲ្យម្ចាស់អាជីវកម្មអាចធ្ធើការសម្របសម្រួលជាមួយគ្រប់ភាគីម្ចាស់បំណុលដើម្បីស្វែងរកដំណោះស្រាយ និងទុកលទ្ធភាពឲ្យម្ចាស់អាជីវកម្មមានពេលវេលាគ្រប់គ្រាន់ក្នងការស្តារអាជីវកម្មរបស់ខ្លួនបានឡើងវិញ ក្រោមការជួយជ្រោមជ្រែងរបស់អភិបាលបណ្តោះអាសន្ន និងការត្រួតពិនិត្យរបស់តុលាការ។

ទោះជាយ៉ាងណាក៏ដោយ ម្ចាស់អាជីវកម្ម ពុំគួររង់ចាំរហូតដល់ទុកឲ្យស្ថានភាពនៃបំណុល ឬស្ថានភាពនៃអាជីវកម្មរបស់ខ្លួន ធ្លាក់ដល់កម្រិតដែលស្តារលែងបាន ទើបប្តឹងបើកសំណុំរឿងក្ស័យធននោះទេ ព្រោះវានឹងពិបាកក្នុងការស្វែងរកកិច្ចគាំទ្រពីម្ចាស់បំណុល៕

25/09/2023

មតកសាសន៍​ក្នុងទម្រង់នៃលិខិតសម្ងាត់
# # វិធីសាស្ត្រ # # គុណសម្បត្តិ និងគុណវិបត្តិ # # នៃការធ្វើមតកសាសន៍​ក្នុងទម្រង់នៃលិខិតសម្ងាត់

🗯 មតកសាសន៍ដោយលិខិតឯកជន ៖ គុណសម្បត្តិ និង គុណវិបត្តិ
02/03/2023

🗯 មតកសាសន៍ដោយលិខិតឯកជន ៖ គុណសម្បត្តិ និង គុណវិបត្តិ

❤️❤️❤️គុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើបណ្តាំមរតកក្នុងទម្រង់នៃលិខិតយថាភូតដែលរៀបចំឡើងដោយសារការី ៖👍👍គុណសម្បត្តិ៖👉🏻មិនតម្រ...
27/02/2023

❤️❤️❤️គុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើបណ្តាំមរតកក្នុងទម្រង់នៃលិខិតយថាភូតដែលរៀបចំឡើងដោយសារការី ៖

👍👍គុណសម្បត្តិ៖

👉🏻មិនតម្រូវឱ្យឆ្លងកាត់នីតិវិធីពិនិត្យបញ្ជាក់ដោយតុលាការ៖ ខុសពីបណ្តាំមរតកក្នុងទម្រង់ផ្សេងៗទៀត បណ្តាំមរតកដែលធ្វើឡើងក្នុងទម្រង់នៃលិខិតយថាភូត មិនតម្រូវឱ្យឆ្លងកាត់នីតិវិធីពិនិត្យបញ្ជាក់របស់តុលាការនោះទេ ។
👉🏻ធានាបានជាអតិបរមានៃការអនុវត្តឆន្ទៈចុងក្រោយរបស់ម្ចាស់បណ្តាំ ៖ សារការីជាអ្នករៀបចំ និងពិនិត្យដោយផ្ទាល់លើលិខិតបណ្តាំ ដូច្នេះជាលិខិតដែលអាចធានាបាននូវអនុលោមភាពតាមច្បាប់ទាំងទៅលើទម្រង់ និងខ្លឹមសារនៃលិខិតបណ្តំា ដូច្នេះអាចកាត់បន្ថយបានស្ទើរទាំងស្រុងនូវហានិភ័យនៃការប្តឹងសុំមោឃភាព ឬការប្តឹងទាមទារផ្សេងៗ។
👉🏻ការពារពីការក្លែងបន្លំលិខិតបណ្តាំ៖ សារការីជាអ្នករក្សាទុកលិខិតបណ្តាំ ដូច្នេះនឹងមិនមានការបាត់បង់ ឬការក្លែងបន្លំលិខិតបណ្តាំនោះទេ។
👉🏻ជនដែលមិនចេះអក្សរក៏អាចធ្វើលិខិតបណ្តាំនេះបានដែរ៖ ម្ចាស់បណ្តាំគ្រាន់តែពន្យល់អំពីខ្លឹមសារនៃបណ្តាំនោះដោយផ្ទាល់មាត់ជូនសារការី រីឯកិច្ចដំណើរការផ្សេងទៀតនៃការរៀបចំលិខិតបណ្តាំប្រភេទនេះជាតួនាទីរបស់សារការី។

👎👎គុណវិបត្តិ៖

👉🏻ចាំបាច់ត្រូវមានអន្តរាគមន៍ពីសារការី ដូច្នេះត្រូវមានការចំណាយទៅលើថ្លៃសេវាសារការី។
👉🏻សាក្សីដែលជាអ្នកចូលរួមក្នុងដំណើរការនៃការរៀបចំលិខិតបណ្តាំ ដឹងអំពីខ្លឹមសារនៃលិខិតបណ្តាំ។

❤️❤️❤️ ប្រធានបទបន្ទាប់៖ គុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើបណ្តាំមរតកក្នុងទម្រង់នៃលិខិតឯកជន។

🗯ដំណើរការនៃការរៀបចំលិខិតមតកសាសន៍(បណ្តាំមរតក) ក្នុងទម្រង់នៃលិខិតយថាភូត (មាត្រា ១១៧៣ នៃក្រមរដ្ឋប្បវេណី)៖👉🏻ត្រូវធ្វើឡើងដោយម...
22/02/2023

🗯ដំណើរការនៃការរៀបចំលិខិតមតកសាសន៍(បណ្តាំមរតក) ក្នុងទម្រង់នៃលិខិតយថាភូត (មាត្រា ១១៧៣ នៃក្រមរដ្ឋប្បវេណី)៖
👉🏻ត្រូវធ្វើឡើងដោយម្ចាស់បណ្តាំនៅចំពោះមុខសារការី
👉🏻ត្រូវមានវត្តមានរបស់សាក្សីយ៉ាងតិច ២ នាក់
👉🏻ម្ចាស់បណ្តាំត្រូវប្រាប់ដោយផ្ទាល់មាត់នូវខ្លឹមសារនៃមតកសាសន៍ចំពោះសារការី
👉🏻សារការីត្រូវសរសេរអត្ថន័យនៃមតកសាសន៍របស់ម្ចាស់បណ្តាំជាលាយលក្ខណ៍អក្សរ ហើយត្រូវសូត្រឱ្យម្ចាស់បណ្តាំ និងសាក្សីស្តាប់
👉🏻ដើម្បីបញ្ជាក់អំពីភាពត្រឹមត្រូវចំពោះខ្លឹមសារនៃមតកសាសន៍ ម្ចាស់បណ្តាំ និងសាក្សី ត្រូវចុះហត្ថលេខា ហើយត្រូវបញ្ជាក់អំពីឈ្មោះ អាយុ និងលំនៅឋាន ប៉ុន្តែបើម្ចាស់បណ្តាំមិនចេះសរសេរអក្សរ ឬមិនអាចចុះហត្ថលេខាបាន សារការីអាចធ្វើជំនួស ដោយបញ្ជាក់អំពីហេតុនោះ
👉🏻សារការី ត្រូវចុះកាលបរិច្ឆេទ និងចុះហត្ថលេខា។

🗯ប្រធានបទបន្ទាប់៖ គុណសម្បត្តិ និង គុណវិបត្តិនៃការរៀបចំបណ្តាំមរតកក្នុងទម្រង់នៃលិខិតយថាភូត។

នីតិវិធីអនុវត្ត៖ ករណីកូនបំណុលមិនអនុវត្តកាតព្វកិច្ចសងចំពោះម្ចាស់បំណុលហ៊ីប៉ូតែក
17/01/2023

នីតិវិធីអនុវត្ត៖ ករណីកូនបំណុលមិនអនុវត្តកាតព្វកិច្ចសងចំពោះម្ចាស់បំណុលហ៊ីប៉ូតែក

02/12/2022
សិក្ខាសាលាផ្សព្វផ្សាយអំពីកាតព្វកិច្ចរបស់សារការីដែលជាបុគ្គលរាយការណ៌មួយរូប ពាក់ព័ន្ធនឹងការអនុវត្តសេចក្តីសម្រេចរបស់តុលាការក...
02/12/2022

សិក្ខាសាលាផ្សព្វផ្សាយអំពីកាតព្វកិច្ចរបស់សារការីដែលជាបុគ្គលរាយការណ៌មួយរូប ពាក់ព័ន្ធនឹងការអនុវត្តសេចក្តីសម្រេចរបស់តុលាការក្នុងការបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលមានឈ្មោះក្នុងបញ្ជីបង្កកទ្រព្យសម្បត្តិ និងកាតព្វកិច្ចរាយការណ៍របស់សារការីដែលមានកំណត់ក្នុង «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ»៕

Address

No 183E0 Street 130, Sangkat Phsar Thmei 1, Khan Daun Penh
Phnom Penh
12208

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00

Telephone

+85512543251

Alerts

Be the first to know and let us send you an email when មន្ទីរសារការី វ៉ាយ អ៊េម វី YMV Notary Public posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to មន្ទីរសារការី វ៉ាយ អ៊េម វី YMV Notary Public:

Videos

Share

Nearby media companies