សារព័ត៌មានមេគង្គប៉ុស្ដិ៍

សារព័ត៌មានមេគង្គប៉ុស្ដិ៍ ព័ត៌មានសង្គមទាន់ហេតុការណ៍ថ្មីៗ ទេសចរណ៍ ប្រវត្តិសាស្ត្រ ព័ត៌មានជាតិនិងអន្តរជាតិ បម្រើលោកអ្នក!
(1)

25/06/2024

ភូមិចំនួន១៣ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ត្រូវបានប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

(បន្ទាយមានជ័យ) ៖ ប្រធានមន្ទីរស្តីទី នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ លោក មាស ដារ៉ា បានបញ្ជាក់ថា ស្រុកម៉ាឡៃ មានក្បាលដីប៉ាន់ស្មានប្រមាណចំនួន ៥ម៉ឺន៦២៦ក្បាលដី វាស់វែងប្រមូលទិន្នន័យបានចំនួន ៦ពាន់២២៦ក្បាលដី និងបានចុះបញ្ជីចេញប័ណ្ណរួចចំនួន ៤ពាន់៩៧៩ ក្បាលដី។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/KE81cRFpzBQ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

25/06/2024

ពលរដ្ឋក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ រីករាយដែលទទួលបានថ្មី

(ខេត្តកំពង់ឆ្នាំង) ៖ ប្រជាពលរដ្ឋ ក្នុងឃុំបាញ់ឆ្គោល ក៏បានសម្តែងនូវទឹកចិត្តសប្បាយរីករាយជាពន់ពេក ខណៈទទួលបានសមទ្ធិផលស្ពានថ្មីនេះ ជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ឆ្លងកាត់ទៅប្រកបការងារកសិកម្ម ជាផ្លូវសម្រាប់ដឹកកសិផល និងធ្វើដំណើរទៅលំនៅឋានបានយ៉ាងងាយស្រួល និងឆាប់រហ័ស។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/S3RSt69KS3Y
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

25/06/2024

រដ្ឋបាលខេត្តពោធិ៍សាត់ប្រាប់ពលរដ្ឋដែលព្រមចេញពីតំបន់ភ្នំ១៥០០ឲ្យត្រៀមរុះរើ

(ខេត្តពោធិ៍សាត់)៖រដ្ឋបាលខេត្តពោធិ៍សាត់​ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំង ៩៨គ្រួសារ ដែលពាក់ព័ន្ធនឹងតំបន់អន្ទង់អាំង (ភ្នំ១៥០០) ក្នុងភូមិសាស្ត្រ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយក្នុងនោះមាន ប្រជាពលរដ្ឋ៦៧គ្រួសារ ដែលយល់ព្រមចាកចេញពីតំបន់អន្ទង់អាំង (ភ្នំ១៥០០) ត្រូវបន្តសហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្ត ដើម្បីត្រៀមរុះរើចាកចេញពីតំបន់អន្ទង់អាំង ទៅទីតាំងថ្មី ដែលរដ្ឋបាលខេត្ត ទទួលបានការអនុញ្ញាតក្នុងការរៀបចំគោលនយោបាយដីធ្លី ពីរាជរដ្ឋាភិបាល ជូនទាំង ៦៧គ្រួសារ ព្រមទាំងត្រូវចូលរួមដាំដើមឈើស្តារឡើងវិញនៅតាមចន្លោះដីដែលគ្មានដំណាំ ឬដីទំនេរដែលធ្លាប់កាន់កាប់កន្លងមក។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/PBPCayMdZ8c
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

25/06/2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាបន្តសហការធានាសន្តិសុខឱ្យបានល្អជាមួយ គ.ជ.ប.

(រាជធានីភ្នំពេញ)៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងឋានៈជាប្រធានគណៈបញ្ជា ការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានមានប្រសាសន៍ ផ្ដល់តម្លៃខ្ពស់ចំពោះមរតកនៃការខិតខំកសាង និងរក្សាបរិយាកាសសន្តិសុខ ក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា របស់ថ្នាក់ដឹកនាំជំនាន់មុន។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/hcVROj-37wo
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

25/06/2024

សម្តេចធិបតី បញ្ជាក់ថាគុណភាពនៃការអប់រំបណ្តុះបណ្តាលជាគន្លឹះក្នុងការធានាបាននូវគុណភាពធនធានមនុស្ស

(រាជធានីភ្នំពេញ)៖សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គុណភាពនៃការអប់រំ បណ្តុះបណ្តាល ជាគន្លឹះក្នុងការធានាបាននូវគុណភាពធនធានមនុស្ស ដែលជាកត្តាកំណត់នូវសមត្ថភាពក្នុងការអភិវឌ្ឍ និងប្រកួតប្រជែងប្រកបដោយចីរភាពរបស់ប្រទេសជាតិ។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/sr5TzSgn_98
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

25/06/2024

សម្តេចតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រគេនចង្ហាន់និងទេយ្យវត្ថុថ្វាយសម្តេចព្រះមហាសង្ឃរាជស្តីទី នន្ទ ង៉ែត

(រាជធានីភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ បានអញ្ជើញប្រគេន ចង្ហាន់ និងទេយ្យវត្ថុ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតីរាជវរារាម ហៅកាត់ថា វត្តបទុមវតី ឬ វត្តបុទុម រាជធានីភ្នំពេញ។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/XgUSKycpfao
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

25/06/2024

សម្រាប់បងប្អូនដែលចូលចិត្តធ្វើដំណើរទៅលេងតាមតំបន់ដែលមានទឹកធ្លាក់សូមមេត្តាប្រុ.ងប្រ/យ័ត្នអោយបានខ្ពស់៕ប្រភពពីហ្វេសបុក

ស្ត្រីបារាំង ជាងមួយម៉ឺននាក់ចេញតវ៉ាទូទាំងប្រទេស ប្រឆាំងនឹងក្រុមស្ដាំនិយមជ្រុលស្ត្រីជាងមួយម៉ឺននាក់បានដើរដង្ហែតាមផ្លូវក្នុង...
24/06/2024

ស្ត្រីបារាំង ជាងមួយម៉ឺននាក់ចេញតវ៉ាទូទាំងប្រទេស ប្រឆាំងនឹងក្រុមស្ដាំនិយមជ្រុល

ស្ត្រីជាងមួយម៉ឺននាក់បានដើរដង្ហែតាមផ្លូវក្នុងទីក្រុងនានាជុំវិញប្រទេសបារាំង កាលពីថ្ងៃអាទិត្យម្សិលម៉ិញ ដើម្បីតវ៉ាប្រឆាំងនឹងគណបក្ស ប្រមូលផ្តុំជាតិ (RN) ស្តាំនិយមជ្រុលរបស់លោកស្រី ម៉ារីន ឡឺពិន (Marine Le Pen) ខណៈដែលការស្ទង់មតិបង្ហាញថា គណបក្សនេះអាចឈ្នះការបោះឆ្នោតសភានាពេលខាងមុខ។ក្រុមសិទ្ធិមនុស្ស និងសហជីពប្រហែល ២០០ ក្រុមបានរៀបចំការដង្ហែក្បួនតវ៉ានៅក្នុងទីក្រុងជាច្រើន រួមទាំងទីក្រុងប៉ារីស ដោយនិយាយថា សិទ្ធិស្ត្រីត្រូវបានរងការវាយប្រហារ នៅពេលដែលប្រទេសត្រូវបានគ្រប់គ្រងដោយគណបក្សស្តាំនិយមជ្រុល។ អ្នករៀបចំកាតវ៉ាបាននិយាយថា នៅទីក្រុងប៉ារីស ស្ត្រីជាង ១០.០០០ នាក់បានចូលរួមធ្វើបាតុកម្មដោយសន្តិវិធី។ កាលពីខែមីនា ប្រទេសបារាំង បានដាក់បញ្ចូលសិទ្ធិរំលូតកូននៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលជាលើកដំបូងគេក្នុងពិភពលោក ប៉ុន្តែសមាជិកសភាបក្ស ប្រមូលផ្តុំជាតិ មួយចំនួនបានប្រឆាំងនឹងច្បាប់នេះ ដោយបង្កើតការព្រួយបារម្ភក្នុងចំណោមសាធារណជនអំពីអាកប្បកិរិយារបស់បក្សចំពោះសិទ្ធិស្ត្រី៕

24/06/2024

ភោជនីយដ្ឋាននៅក្រុងពោធិ៍សាត់បន្តប្តេជ្ញាមិនលក់សាច់សត្វព្រៃជូនភ្ញៀវពិសាដើម្បីថែរក្សាសត្វព្រៃ

ម្ចាស់ភោជនីយដ្ឋាន នៅទីរួមខេត្តពោធិ៍សាត់ បានប្រកាសមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃដល់ភ្ញៀវពិសាជាដាច់ខាត ដើម្បីបន្តចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការអភិរក្សធនធានសត្វព្រៃរបស់កម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/3eC2RIbOdRI
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

24/06/2024

កសិករត្រូវរួសរាន់ពិនិត្យស្រែចម្ការនិងចាត់វិធានការកម្ចាត់បន្ទាន់ក្នុងដំណាក់កាលផ្ទុះការរាតត្បាតនៃដង្កូវហ្វូង

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអំពាវនាវឱ្យបងប្អូនកសិករត្រូវចុះតាមដានពិនិត្យដំណាំរបស់ខ្លួនជាប្រចាំ និងចាត់វិធានការជាបន្ទាន់ទៅតាមបច្ចេកទេសណែនាំ បើឃើញវត្តមានដង្កូវហ្វូង ដោយមិនត្រូវបង្អង់រង់ចាំឡើយ។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/-A_U_9op6kE
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

24/06/2024

អង្គការសម្ព័ន្ធមិត្តសត្វព្រៃផ្តល់កូនឈើជាង២ម៉ឺនដើមជូនរដ្ឋបាលស្រុកវាលវែង

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបរិច្ចាកកូនឈើប្រណិត ២ម៉ឺនដើមជូនរដ្ឋបាលស្រុកវាលវែង សម្រាប់ដាំបន្តនៅជើងភ្នំ ១០០៥ ដើម្បីចូលរួមយុទ្ធនាការដាំដើមឈើ ១លានដើម ដែលដាក់ចេញដោយក្រសួងបរិស្ថាន។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/LYC_oXkDGXc
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

រុស្ស៊ីបើកការវាយប្រហារនៅតំបន់ខាគីវ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស ជាង១០នាក់ មនុស្សយ៉ាងហោចណាស់ ១នាក់ស្លាប់ និង ១០នាក់ទៀ...
24/06/2024

រុស្ស៊ីបើកការវាយប្រហារនៅតំបន់ខាគីវ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស ជាង១០នាក់

មនុស្សយ៉ាងហោចណាស់ ១នាក់ស្លាប់ និង ១០នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារជាច្រើនលើក តាមផ្លូវអាកាសរបស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ។ នេះបើតាមអាជ្ញាធរអ៊ុយក្រែននៅតំបន់ខាគីវ។ រុស្ស៊ីហាក់បានប្រើប្រាស់ប្រភេទគ្រាប់បែកឆត្រយោង ដើម្បីវាយប្រហារគោលដៅរយៈចម្ងាយឆ្ងាយ ក្នុងទីប្រជុំជននៅទីក្រុងខាគីវ ជាទីក្រុងធំទីពីររបស់អ៊ុយក្រែន និងធ្លាប់រងការវាយប្រហារជារឿយៗពីរុស្ស៊ី ចាប់តាំងពីសង្គ្រាមអស់រយៈពេលជាង ២៨ខែមកនេះ។ លោកអភិបាលតំបន់ខាគីវ បានបញ្ជាក់ថា ករណីបាត់បង់ជីវិតបានកើតឡើងនៅឯគេហដ្ឋានឯកជនមួយកន្លែង ដែលរងការវាយប្រហារដោយសារតែករណីទម្លាក់គ្រាប់បែបរបស់រុស្ស៊ី។ បច្ចុប្បន្ននេះ ទាហានរុស្ស៊ីកំពុងតែស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រប៉ុណ្ណាះពីទីក្រុងខាគីវ បន្ទាប់ពីពួកគេបានវាយដណ្តើមទឹកដីមួយចំនួនបន្ថែមទៀត ពីអ៊ុយក្រែន នៅតាមតំបន់ព្រំដែនភាគឦសាន ក្រោយបើកប្រតិបត្តិការវាយលុយទ្រង់ទ្រាយធំជាលើកទីពីរ កាលពីដើមខែឧសភាកន្លងទៅ។ ការវាយប្រហាររបស់រុស្ស៊ី គឺក្នុងគោលបំណងវាយដណ្តើមគ្រប់គ្រងទីក្រុងយុទ្ធសាស្រ្តនេះ ដើម្បីតាំងជាមូលដ្ឋានឈរជើង សម្រាប់បន្តប្រតិបត្តិការ វាយឆ្ពោះទៅកាន់រដ្ឋធានីគីវ របស់អ៊ុយក្រែន ដែលមានចម្ងាយជាង ៥០០គីឡូម៉ែត្រពីទីក្រុងខាគីវ៕

24/06/2024

ក្រសួងកសិកម្មថា ដង្កូវហ្វូងបានបំផ្លាញផលដំណាំប្រជាកសិករជាង២៣.០០០ហិកតា

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រុមដង្កូវហ្វូងដែលបានវាយប្រហារផលដំណាំស្រូវ និងដំឡូងមីជាដើម របស់ប្រជាកសិករ គឺបានធ្វើឱ្យប៉ះពាល់ដល់ខេត្តចំនួន១៥នៅទូទាំងប្រទេសកម្ពុជា និងបានធ្វើឱ្យប៉ះពាល់ដល់ផលដំណាំជាង ២៣.០០០ហិកតា ក្នុងនោះដំណាំស្រូវមានប្រហែល ១៥.០០០ហិកតា និងដំណាំឧហ្សាហកម្មដែលភាគច្រើនជាដំណាំដំឡូងមីជាង ៨.០០០ហិកតា។ ចំពោះវិធានការអន្តរាគមន៍ទប់ស្កាត់ ត្រូវបានអ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា គឺនឹងត្រូវប្រើប្រាស់ថ្នាំគីមីបាញ់សម្លាប់ទើបអាចកម្ចាត់ដង្កូវហ្វូងទាំងនោះបាន។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/NCStZPavS30
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

ឆេះរោងចក្រអាគុយនៅកូរ៉េខាងត្បូង បណ្តាលឲ្យមនុស្ស១០នាក់បានស្លាប់អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះរោងចក្រអាគុយ Aricell ក្នុងទី...
24/06/2024

ឆេះរោងចក្រអាគុយនៅកូរ៉េខាងត្បូង បណ្តាលឲ្យមនុស្ស១០នាក់បានស្លាប់

អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះរោងចក្រអាគុយ Aricell ក្នុងទីក្រុង Hwaseong នៃប្រទេសកូរ៉េខាងត្បូង បណ្តាលឲ្យមនុស្សចំនួន២០នាក់បាត់បង់ជីវិត។ នេះបើតាមសារព័ត៌មាន Yonhap បានចុះផ្សាយនៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ២០២៤។ អាជ្ញាធរមូលដ្ឋានជឿថា តួលេខមនុស្សស្លាប់អាចកើនឡើងបន្ថែមទៀតព្រោះ មានកម្មករប្រមាណ១០០នាក់ កំពុងធ្វើការនៅខាងក្នុង ពេលកំពុង កើតហេតុ ហើយមនុស្សជាច្រើននៅមិនទាន់រកឃើញនៅឡើយ។ យ៉ាងណាក្តី មូលហេតុនៃការឆេះ ក៏មិនទាន់ត្រូវបានគេដឹងច្បាស់ដែរ ប៉ុន្តែក្រុមមន្ត្រីនិយាយថា សាក្សីឃើញផ្ទាល់ភ្នែក បានឮសំឡេងផ្ទុះខ្លាំងនៅជាន់ទី២ មុនពេលអគ្គិភ័យឆាបឆេះ។ សូមបញ្ជាក់ថា កូរ៉េខាងត្បូង គឺជាប្រទេសផលិតអាគុយដ៏ធំមួយលើពិភពលោក ខណៈបច្ចុប្បន្ននេះ អាគុយត្រូវបានប្រើប្រាស់ជាទូទៅក្នុងឧបករណ៍ជាច្រើនដូចជា កុំព្យូទ័រយួរដៃ និងរថយន្តអគ្គិសនីជាដើម។ យ៉ាងណាក្តី អាគុយប្រភេទនេះ ងាយបង្កហានិភ័យនៃការឆាបឆេះនិងផ្ទុះណាស់ ដល់ថ្នាក់ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ ដាក់បទប្បញ្ញត្តិយ៉ាងតឹងរ៉ឹងលើការត្រួតពិនិត្យឧបករណ៍ដោយប្រើថ្មប្រភេទនេះទៀតផង៕

24/06/2024
24/06/2024

សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយនៅខេត្តមណ្ឌលគិរី

(ខេត្តមណ្ឌលគិរី)៖ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ២១ មិថុនាឆ្នាំ ២០២៤ម្សិលមិញ នៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ជនរងគ្រោះឈ្មោះ កង អ៊ីន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបកសិករ ។ ភរិយាជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី ២០ មិថុនា ប្ដីរបស់គាត់បានឲ្យគាត់ និងកូនៗចេញពីមុងព្រោះមានថ្លែនខាំគាត់ ហើយនៅពេលដែលប្ដីគាត់រៀបវាយថែ្លននោះ វាក៏ធ្លាក់ទៅដីបាត់ទៅ ។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/jCz4uQ5W57Y
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

23/06/2024

[ Credit: Eva អុីវ៉ា ]
កញ្ញាអុីវ៉ាដែលយើងបានស្គាល់ថាជាតារាចម្រៀងដ៏ល្បីមួយរូបក្នុងប្រទេសកម្ពុជាបានបង្ហោះនូវវីដេអូមួយក្នុង page របស់គាត់អមជាមួយនឹង Caption យ៉ាងដូច្នេះថា ៖ ចូលចែករំលែកអំពើរល្អក្នុងសង្គមយើងអោយបានច្រើន ទើបប្រទេសយើងរីកចម្រើន មនុស្សយើងទោះក្នុងឋានៈ ឬតួនាទីណាក៏ដោយ គឺសុទ្ធតែមានល្អ មានអាក្រក់ ជាក់ស្តែងដូចពូម្នាក់ក្នុង Video នេះចឹង
- សូមកុំវាយតម្លៃមនុស្សតែសំបកក្រៅ ៕

23/06/2024

(ប្រភពពី Facebook)៖ បងប្រុសគាត់បានរៀបរាប់សណ្តានចិត្តនិងទង្វើដ៏ល្អៗរបស់អ្នកថែទាំកុមារក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/SvCariRwBcw
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

រលកកម្តៅនៅឥណ្ឌា បង្កឲ្យមានភ្លើងឆេះសន្ធោសន្ធៅ បច្ចុប្បន្នភ្លើងឆេះជាង ៣០០ករណី នៅក្នុងរដ្ឋធានីញូវដេលីរបស់ប្រទេសឥណ្ឌា ហើយភាគ...
21/06/2024

រលកកម្តៅនៅឥណ្ឌា បង្កឲ្យមានភ្លើងឆេះសន្ធោសន្ធៅ

បច្ចុប្បន្នភ្លើងឆេះជាង ៣០០ករណី នៅក្នុងរដ្ឋធានីញូវដេលីរបស់ប្រទេសឥណ្ឌា ហើយភាគច្រើនបណ្តាលអោយមានមនុស្សស្លាប់ជាច្រើន ដោយសារតម្រូវការថាមពលខ្លាំងក្នុងរដូវក្តៅ និងកង្វះឧបករណ៍ពន្លត់អគ្គីភ័យក៏ជាបញ្ហាដែលមិនដែលត្រូវបានដោះ ស្រាយបានត្រឹមត្រូវ។ ប្រទេសឥណ្ឌាមិនមានកង្វះបទប្បញ្ញត្តិសុវត្ថិភាពអគ្គីភ័យទេ ប៉ុន្តែភ្លើងបាននិងកំពុងឆាបឆេះពាសពេញប្រទេសមួយផ្នែកដោយសារតែការមិនគោរពលេខកូដភ្លើង ក៏ដូចជាផែនការមិនល្អ និងការយល់ដឹងទាប។

អ្នកជំនាញបានបន្ថែមថា អាជ្ញាធរនឹងត្រូវវិនិយោគរាប់រយលានដុល្លារដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ខណៈអ្នកស្រុកត្រូវតែអប់រំខ្លួនឯងអំពីហានិភ័យ។ វិបត្តរលកកម្តៅនៅឥណ្ឌា បង្កឲ្យមានភ្លើងឆេះសន្ធោសន្ធៅ កំពុងឈានទៅដល់ការអំពាវនាវជាបន្ទាន់ សម្រាប់ការអនុវត្តបទប្បញ្ញត្តិកាន់តែតឹងរ៉ឹងនិង ការអនុវត្តច្បាប់សុវត្ថិភាព៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច

21/06/2024

បង្ហាញមុខជាសាធារណៈជនប្រើឯកសណ្ឋាននគរបាលជាតិធ្វើសកម្មភាពប្លន់
ម៉ូតូនិងទូរស័ព្ទពីនារីរងគ្រោះ

នៅព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋាន ខណ្ឌដង្កោ បានបង្ហាញមុខក្រុមជនសង្ស័យប្រុសស្រី៣នាក់ ដែលក្លែងបន្លំស្លៀកពាក់ឯកសណ្ឋាននគរបាលចាប់ដាក់ខ្នោះដៃប្លន់យកទូរស័ព្ទដៃ និងម៉ូតូពីជនរងគ្រោះ។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/nscVY-0NMbg
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

21/06/2024

ករណីផ្ទុះដង្កូវហ្វូងបានរីករាលដាលដល់១២ខេត្តហើយ

អ្នកនាំពាក្យក្រសួងកសិកម្មនិយាយថាករណីផ្ទុះដង្កូវហ្វូង បានរីករាលដាលដល់១២ខេត្តហើយរហូតមកដល់ពេលនេះ។តាមការប៉ាន់ស្មានបឋម ផលប៉ះពាល់ស្ថិតក្នុងរង្វង់ពី ១ទៅ២% នៃដំណាំកំពុងដាំដុះ។ ភាគច្រើនប៉ះពាល់ទៅលើដំណាំស្រូវ និងដំឡូងមី។តែតួលេខនេះអាចនឹងកើនឡើងបន្ថែមទៀតនាពេលខាងមុខ។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/i1xR-Qnfju4
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

21/06/2024

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ពិភាក្សាពីការធ្វើឲ្យប្រសើរឡើងនូវសេវាសុខាភិបាលនៅកម្ពុជា

(រាជធានីភ្នំពេញ)៖ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត សាយយ៉ា ម៉ាអ៊ូ ព្យួកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានពិភាក្សាពីកិច្ចសហប្រតិបត្តិការ និងការជំរុញធ្វើយ៉ាងណាឲ្យវិស័យសុខាភិបាលនៅកម្ពុជា កាន់តែ ប្រសើរឡើង សំដៅពង្រីកសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/JC73LWbw8B8
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

21/06/2024

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានធ្វើតេស្តបើកបរសាកល្បងពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុដោយជោគជ័យ

(រាជធានីភ្នំពេញ)៖ទូររថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit) ចំនួន ៥គ្រឿងបន្ថែមទៀត ដែលទើបកែសម្រួលប្រព័ន្ធជើងក្រោម និងបច្ចេកទេសរួចរាល់ បានធ្វើតេស្ត បើកបរសាកល្បង ពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងល្បឿនចម្លោះពី៥០-៨០គីឡូម៉ែត្រ/ម៉ោង តាមបទដ្ឋានដែលបានកំណត់ប្រកបដោយជោគជ័យ។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/KfW0SKzvmn8
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

21/06/2024

សម្តេចធិបតីនិងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតី ប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត

(រាជធានីភ្នំពេញ)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃសុក្រទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/EgZRSt2yfpY
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

វៀតណាម និងរុស្ស៊ីសន្យាពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម និងរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើ...
21/06/2024

វៀតណាម និងរុស្ស៊ីសន្យាពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ

វៀតណាម និងរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ។ ការថ្លែងនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងប្រធានាធិបតីវៀតណាម To Lam និងសមភាគីរុស្ស៊ីលោក Vladimir Putin ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ មេដឹកនាំទាំងពីរក៏បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើនលើវិស័យដូចជាការអប់រំ និងយុត្តិធម៌ ដោយសន្យាពង្រឹងការផ្លាស់ប្តូរកម្រិតខ្ពស់ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ លោកពូទីនបាននិយាយថា រុស្ស៊ីផ្តល់សារៈសំខាន់យ៉ាងខ្លាំងលើការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរុស្ស៊ី-វៀតណាមជាប្រពៃណី ដោយបន្ថែមថាទំនាក់ទំនងរវាងប្រទេសទាំងពីរគឺផ្អែកលើសមភាព ការគោរពគ្នាទៅវិញមទៅមក និង "បន្តអភិវឌ្ឍជាលំដាប់"៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច

20/06/2024

ក្រុមហ៊ុន ECO LOCAL Solution អំពាវនាវនៅស្រុកមណ្ឌលសីមាជួយវេចខ្ចប់សំរាមដាក់ឲ្យបានត្រឹមត្រូវ

(ខេត្តកោះកុង)៖ក្រុមហ៊ុនប្រមូលកាកសំណល់.អេកូឡូខល សូលូសិន(ECO LOCAL Solution) អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកមណ្ឌលសីមាមេត្តាជួយវេចខ្ចប់សំរាមដាក់ឲ្យបានត្រឹមត្រូវងាយស្រួលក្រុមហ៊ុនទៅប្រមូលយក។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/fM4R41k4gTo
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

20/06/2024

កម្ពុជា ចូលរួមជាមួយបារាំងគាំទ្រសេចក្តីថ្លែងការណ៍ស្តីពីការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា

(ប្រទេសស្វ៊ីស)៖គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមជាមួយប្រទេសបារាំង ក្នុងការគាំទ្រលើសេចក្តីថ្លែងការណ៍រួម ស្តីពីការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា ដែលនឹងត្រូវថ្លែងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម័យប្រជុំលើកទី៥៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/pM0uhAAOewY
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

20/06/2024

គណៈកម្មការទី៨នៃរដ្ឋសភា ចុះស្វែងយល់និងត្រួតពិនិត្យលើការងារការងាររបស់រដ្ឋបាលក្នុងខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ក្នុងរយៈពេលពេញមួយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ គណៈ ប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានចុះពិនិត្យការផ្តល់សេវាសុខាភិ បាល ការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងជំនាញបច្ចេកទេស ព្រមទាំងការអនុវត្តច្បាប់និងគោលនយោបាយរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅក្នុងវិស័យទទួលបន្ទុករបស់គណៈកម្មការទី៨។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/XgviFE4KK0g
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

20/06/2024

សម្តេចធិបតីហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋត្រូវរួមសាមគ្គីគ្នាដើម្បីថែរក្សាសន្តិភាពដែលរកដោយលំបាក

(ខេត្តត្បូងឃ្មុំ)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា នេះ បានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤»ស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សូមទស្សនាព័ត៌មានពិស្ដារខាងក្រោម៖
---------------------------------------------------------------
Link វីដេអូក្នុង Youtube ៖ https://youtu.be/YY6fmka-FpY
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 012 932 288 / 010 277 755
តាមដាននៅលើយូធូបឆានែល៖ https://www.youtube.com/
តាមដាននៅលើវេបសាយ: https://mekong-post.com/

យ៉ាងហោចណាស់មនុស្ស ៣៤ នាក់បានស្លាប់បន្ទាប់ពីពុលស្រានៅប្រទេសឥណ្ឌា យ៉ាងហោចណាស់មនុស្ស ៣៤នាក់បានស្លាប់បន្ទាប់ពីបានប្រើប្រាស់គ...
20/06/2024

យ៉ាងហោចណាស់មនុស្ស ៣៤ នាក់បានស្លាប់បន្ទាប់ពីពុលស្រានៅប្រទេសឥណ្ឌា

យ៉ាងហោចណាស់មនុស្ស ៣៤នាក់បានស្លាប់បន្ទាប់ពីបានប្រើប្រាស់គ្រឿងស្រវឹងដែលមានជាតិពុលនៅក្នុងរដ្ឋ Tamil Nadu ភាគខាង ត្បូងប្រទេសឥណ្ឌា។ អ្នកដែលពុលស្រាប្រហែល ៨០នាក់កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យដោយសារជំងឺដូចជារាគខ្លាំងពេក ហើយបេីតាមគ្រូពេទ្យបានបញ្ជាក់ថាចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត។
អាជ្ញាធរក៏បានផ្អាកមន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូប និងសមាជិកដប់នាក់នៃក្រុមអនុវត្តច្បាប់ហាមឃាត់របស់រដ្ឋ ដែលការរត់ពន្ធគ្រឿង ស្រវឹងខុសច្បាប់នៅក្នុងរដ្ឋនៅក្រៅប្រទេស សម្រាប់ការធ្វេសប្រហែស។

មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងប្រទេសឥណ្ឌាក្នុងមួយឆ្នាំៗ បន្ទាប់ពីផឹកស្រាសពីហាងចំរុះដែលនាំចូលខុសច្បាប់។
នាយករដ្ឋមន្រី្តរដ្ឋ Tamil Nadu លោក MK Stalin បានប្រកាសផ្តល់សំណងចំនួន ១លានរូពី ស្មើនឹង១២០០០$ ដល់គ្រួសារនៃអ្នកស្លាប់ និង ៥០០០០ រូពីសម្រាប់អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លោកទាមទារឲ្យរដ្ឋមន្ត្រីទទួលបន្ទុកត្រួតពិនិត្យការលក់គ្រឿងស្រវឹង គួរលាលែងពីតំណែងជាបន្ទាន់។
ប្រែសម្រួលដោយ ម៉ុក ម៉ានិច

Address

Sangkat Obekaom, Khan Sen Sok
Phnom Penh
121203

Alerts

Be the first to know and let us send you an email when សារព័ត៌មានមេគង្គប៉ុស្ដិ៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សារព័ត៌មានមេគង្គប៉ុស្ដិ៍:

Videos

Share


Other News & Media Websites in Phnom Penh

Show All

You may also like