ប៉ាកា-Paka News

ប៉ាកា-Paka News PaKa News is an online news website focus on politic, social, economy and sports. KB briefs all reliable news for all of you.
(2)

 #ព្រះរាជសុន្ទរកថា​ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជព...
24/09/2024

#ព្រះរាជសុន្ទរកថា​ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

👉 កម្ពុជា និងជប៉ុននឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ប្រមាន ៧ ៩៨៨លានយ៉េ...
05/09/2024

👉 កម្ពុជា និងជប៉ុននឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ប្រមាន ៧ ៩៨៨លានយ៉េន (ប្រមាណ ៥៥លានដុល្លារអាមេរិក)

👉សេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះក្រុមជ្រុលនិយមនៅក្រៅប្រទេស ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា👉 ដោយបានពិនិត...
12/08/2024

👉សេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះក្រុមជ្រុលនិយមនៅក្រៅប្រទេស ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា
👉 ដោយបានពិនិត្យសកម្មភាពដែលហៅថាគ្មានអធិបតេយ្យភាព និងចរិតនយោបាយអនាធិបតេយ្យរបស់ក្រុម ជ្រុលនិយមមួយក្តាប់តូចដែលរស់នៅជ្រកកោនក្រៅប្រទេស បង្ករការញុះញង់អគតិក្នុងចេតនាបំផ្លិចបំផ្លាញផល ប្រយោជន៍ជាតិប្រឆាំងសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិរបស់ប្រជាជនកម្ពុជា ប្រមាថមើលងាយមាតុភូមិកម្ពុជា ប្រមាថមើលងាយរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ក្នុងគោលដៅបម្រើមនោគមវិជ្ជាបរទេសឈ្លានពានកម្ពុជា ក្នុងចេតនានយោបាយជ្រកកោនបរទេសរបស់ក្រុមជ្រុលនិយមមួយក្តាប់តូចនោះ គឺជាទង្វើដែលប្រជាជនកម្ពុជាស្អប់ ខ្ពើមនិងមិនអាចអត់ឱនចំពោះសកម្មភាពជ្រុលនិយមទាំងអស់នោះជាដាច់ខាត ។

28/06/2024

👉 គណបក្សណាក៏ដោយ បុគ្គលណាក៏ដោយ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលនិរទេស(បើសិនកើតមានឡើងនៅពេលខាងមុខតាមការគ្រោងទុករបស់គេ ) គឺត្រូវតែកម្ចាត់ចោល ឬរំសាយចោលភ្លាម

👉គណបក្សមហានគរ សូមក្រាបបង្គំថ្វាយសព្ទសាធុការពរ មហាប្រសើរប្រកបដោយ កតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត...
17/06/2024

👉គណបក្សមហានគរ សូមក្រាបបង្គំថ្វាយសព្ទសាធុការពរ មហាប្រសើរប្រកបដោយ កតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់មានព្រះបញ្ញាញាណឈ្លាសវៃ ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរគ្រប់រូប។

👉សង្ខេបរបាយការណ៍​ ស្តីពីកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
29/05/2024

👉សង្ខេបរបាយការណ៍​ ស្តីពីកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

📢សេចក្តីណែនាំ​ ស្តីពី ការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ👉ការប្រជុំអនុម័តបទបញ្ជាផ្ទៃ...
28/05/2024

📢សេចក្តីណែនាំ​ ស្តីពី ការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

👉ការប្រជុំអនុម័តបទបញ្ជាផ្ទៃក្នុងនេះ មានសុពលភាពបានលុះត្រាតែមានវត្តមានសមាជិកក្រុមប្រឹក្សា មិនតិចជាងពាក់កណ្តាល នៃចំនួនសមាជិកក្រុមប្រឹក្សាទាំងមូលចូលរួម ហើយត្រូវអនុម័តដោយសំឡេងលើសពី ពាក់កណ្តាល នៃចំនួនសមាជិកក្រុមប្រឹក្សាទាំងមូល។ ក្នុងករណីមានសំឡេងអនុម័តស្មើគ្នា សំឡេងរបស់ប្រធាន អង្គប្រជុំមានឧត្តមានុភាព។ ត្រង់ចំណុចនេះ បានសេចក្តីថា៖

👉សេចក្តីប្រកាសព័ត៌មានរួមស្តីពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាង យី មកកាន់ព្រះរាជាណាចក្រកម្ពុជា និងកិច្ចប្រជុំលើកទី៧ នៃគណៈ...
23/04/2024

👉សេចក្តីប្រកាសព័ត៌មានរួមស្តីពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាង យី មកកាន់ព្រះរាជាណាចក្រកម្ពុជា និងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។

លោក​ ជា​ ប៉ូច​ ស្នេីសុំប្រធានបក្សកាន់អំណាចលេីកលែងទោស​ និងប្រកាសផ្ដាច់ខ្លួនជាមួយបក្សប្រឆាំង​ពោលគឺ​ លោក​ សម​ រង្ស៊ី👉អ្នកនយ...
23/04/2024

លោក​ ជា​ ប៉ូច​ ស្នេីសុំប្រធានបក្សកាន់អំណាចលេីកលែងទោស​ និងប្រកាសផ្ដាច់ខ្លួនជាមួយបក្សប្រឆាំង​ពោលគឺ​ លោក​ សម​ រង្ស៊ី

👉អ្នកនយោបាយជេីងចាស់ជាអតីតអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង​ មណ្ឌលកំពត​,លោក​ ជា​ ប៉ូច​ បានប្រកាសផ្ដាច់ខ្លួនពីលោក​ សម​ រង្ស៊ី​ ,ពីគណបក្សភ្លេីងទៀន​ និងថែមទាំងបញ្ជាក់ឱ្យតែបក្សណាក៏ដោយមាននិន្នាការប្រឆាំងគឺលោក​ ជា​ ប៉ូច​ មិនសេពគប់ទាំងអស់។

👉លោក​ ជា​ ប៉ូច​ បានវាយប្រហារខ្លាំងៗទៅលេីបក្សប្រឆាំងដែលធ្លាប់រួមរស់ជីវភាពនយោបាយយ៉ាងសុខសាន្ត​ និងបានប្ដូរជំហរ​លេីកសរសេីររាជរដ្ឋាភិបាល​ និងបានគោរពស្នេីសុំសម្តេចតេជោ មេត្តាអធ្យាស្រ័យ និងសុំឱ្យតុលាការ លើកលែងការចោទប្រកាន់ ចំពោះទង្វេីដែលបានប្រព្រឹត្តខុសក្នុងរយៈពេលកន្លងទៅ សូមផ្តល់ឱកាសឱ្យបានធ្វើជាប្រជាពលរដ្ឋល្អ រស់នៅក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ។

👉សូមបញ្ជាក់បន្ថែមថា​ នៅក្នុងលិខិតដែលផ្សាយដោយទំនាក់ទំនងតេឡេក្រាមសម្ដេចតេជោ​ លោក​ ជា​ ប៉ូច​ មិនបានបញ្ជាក់​ជូនសម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ដេីម្បីជួយអន្តរាគមន៍នោះឡេីយ​ គឺមានតែសម្ដេចតេជោ​ប្រធានព្រឹទ្ធសភាតែប៉ុណ្ណោះ។

 #អនុក្រឹត្យស្ដីពីពន្ធប៉ាតង់អត្រាពន្ធប៉ាតង់ ត្រូវបានកំណត់ដូចខាងក្រោម៖​       ១- អ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំ...
22/04/2024

#អនុក្រឹត្យស្ដីពីពន្ធប៉ាតង់
អត្រាពន្ធប៉ាតង់ ត្រូវបានកំណត់ដូចខាងក្រោម៖
​ ១- អ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០ រៀល។
​ ២-អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១ ២០០ ០០០ រៀល។
​ ៣-អ្នកជាប់ពន្ធធំ ត្រូវបង់៖
ក- ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៣ ០០០ ០០០ រៀល។
ខ- ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៥ ០០០ ០០០ រៀល ក្នុងករណីដែលមានផលរបរលើសពី ១០ ០០០ លានរៀល។ ៤- អ្នកជាប់ពន្ធដូចមានចែងក្នុងកថាខណ្ឌទី១ កថាខណ្ឌទី២ និងកថាខណ្ឌទី៣ នៃមាត្រានេះ ដែលចាប់ផ្តើមប្រកប អាជីវកម្មក្នុងរយៈពេល ៦ខែចុងឆ្នាំ ត្រូវបង់ពន្ធប៉ាតង់ចំនួនពាក់កណ្តាលនៃពន្ធប៉ាតង់ប្រចាំឆ្នាំ។

លោក​ សែម​ សម្បត្តិ​ ប្រធានគណបក្សមហានគរ​ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ​ និងប្ដេជ្ញាប្រឆាំងក្រុមអមិត្តគ្រប់ទម្រង់👉គណបក្សម...
20/04/2024

លោក​ សែម​ សម្បត្តិ​ ប្រធានគណបក្សមហានគរ​ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ​ និងប្ដេជ្ញាប្រឆាំងក្រុមអមិត្តគ្រប់ទម្រង់

👉គណបក្សមហានគរ សូមសម្តែងការគាំទ្រទាំងស្រុង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងព្រែកជីក ហ្វូណនតេជោដែលតភ្ជាប់ពីទន្លេបាសាក់រាជធានីភ្នំពេញឆ្ពោះទៅខេត្តកែបក្នុងអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។ គណបក្សមហានគរ មើលឃើញថា ព្រែកជីកហ្វូណនតេជោ ជាគោលដៅសំខាន់ដើម្បីសេដ្ឋកិច្ច និងជីវភាព សង្គមរបស់ប្រជាជនកម្ពុជា ជាការអភិវឌ្ឍន៍វិស័យគមនាគមន៍ដឹកជញ្ជូនផ្លូវទឹក និងពាណិជ្ជកម្ម ក្របខ័ណ្ឌជាតិ និងអន្តរជាតិ របស់កម្ពុជា។

ព្រែកជីកហ្វូណនតេជោ គឺជាសក្តានុពលបន្ថែមទៀតពីការរីកចម្រើនអេកូធម្មជាតិ ពង្រីកផ្ទៃអាងទន្លេ រក្សាធនធាន ទឹកប្រកបដោយអត្ថប្រយោជន៍ រំដោះមហន្តរាយគ្រោះទឹកជំនន់ ពង្រីកគម្របបៃតងបរិស្ថានផែនដី រក្សាបាននូវជីវៈចម្រុះសម្បូរ បែប និងជាប្រភពធារាសាស្ត្រដ៏សំខាន់សម្រាប់បំរើការរីកចម្រើនវិស័យកសិឧស្សាហកម្មរបស់ប្រជាជនកម្ពុជា និងផ្តល់អត្ថ ប្រយោជន៍ជាច្រើនដល់ប្រជាជនរស់នៅសងខាងព្រែកជីកហ្វូណនតេជោ។

ព្រែកជីកហ្វូណនតេជោ ជាព្រែកជីកស្ថិតក្នុងក្របខ័ណ្ឌអធិបតេយ្យភាពរបស់កម្ពុជា ដែលពុំមានផលប៉ះពាល់ដល់ អាងទន្លេមេគង្គកម្ពុជា ឬប្រទេសជិតខាងកម្ពុជាណាមួយ ក្នុងបរិស្ថានអេកូធម្មជាតិនោះឡើយ។

👉គណបក្សមហានគរ សូមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ការពារគម្រោងសមិទ្ធផលព្រែកជីហ្វូណនតេជោ និងប្តេជ្ញា ចូលរួមចំណែកយ៉ាងសកម្មជាមួយប្រជាជនកម្ពុជា ហើយសូមប្រកាសប្រឆាំងដាច់ខាតរាល់ចេតនាមិនល្អទាំងឡាយដែលប៉ុន ប៉ងរារាំង ឬធ្វើការចោទប្រកាន់ជាទម្រង់អមិត្ត មកលើគម្រោងព្រែកជីកហ្វូណនតេជោ ក្នុងដែនអធិបតេយ្យភាពកម្ពុជា។

👉[ទេីបឡេីងតំណែងថ្មីៗជាមេប៉េអឹមខេត្តស្វាយរៀង]​-កូនប្រុសលោក​ សៅ​ សុខា​ គឺលោក​ សុខា​ រ៉ានាថ​ ពីស័ក្កិប្រាំ​ ឡេីងទៅ​ ផ្កាយមួ...
20/04/2024

👉[ទេីបឡេីងតំណែងថ្មីៗជាមេប៉េអឹមខេត្តស្វាយរៀង]​-កូនប្រុសលោក​ សៅ​ សុខា​ គឺលោក​ សុខា​ រ៉ានាថ​ ពីស័ក្កិប្រាំ​ ឡេីងទៅ​ ផ្កាយមួយ​ ។

👉រីឯលោក​ សែ​ វុទ្ទី​ អតីតមេប៉េអឹមខេត្តស្វាយរៀង​ ដំឡេីងពីផ្កាយមួយ​ ទៅ​ ផ្កាយពីរ។

ដេីមកំណេីតជនជាតិចិន​ សញ្ជាតិខ្មែរ​ អ្នកឧកញ៉ា​ ចេន​ ហ្ស៊ី​ (Chen Zhi) ត្រូវបានតែងតាំងជាទីប្រឹក្សាសម្ដេចតេជោ​ ប្រធានព្រឹទ្...
20/04/2024

ដេីមកំណេីតជនជាតិចិន​ សញ្ជាតិខ្មែរ​ អ្នកឧកញ៉ា​ ចេន​ ហ្ស៊ី​ (Chen Zhi) ត្រូវបានតែងតាំងជាទីប្រឹក្សាសម្ដេចតេជោ​ ប្រធានព្រឹទ្ធសភា​

👉បេីយោងតាមគេហទំព័រផ្លូវការរបស់​ ធនាគារព្រីនស៍,អ្នកឧកញ៉ា ចេន ហ្ស៊ី គឺជាម្ចាស់ភាគហ៊ុន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ ព្រីនស៍ ម.ក។ អ្នកឧកញ៉ាចូលរួមក្នុងការសម្រេចចិត្តលើយុទ្ធសាស្រ្តសំខាន់ៗទាក់ទងនឹងការបង្កើន និងការពង្រីកប្រតិបត្តិការអាជីវកម្មជាដើម។ បន្ថែមពីលើការវិនិយោគក្នុងវិស័យធនាគារ អ្នកឧកញ៉ា ចេន ហ្ស៊ី​ ក៏បានវិនិយោគទៅលើអាជីវកម្មផ្សេងៗ ដែលទាក់ទងនឹងវិស័យជាច្រើនផងដែរ។ អ្នកឧកញ៉ាបានវិនិយោគទៅលើវិស័យអចលនទ្រព្យដូចជា សេវាតុបតែងសំណង់អគារ អគារសណ្ឋាគារ ការអភិវឌ្ឍអចលនទ្រព្យ និងការគ្រប់គ្រងអចលនទ្រព្យ។ ចំពោះអាជីវកម្មពាក់ព័ន្ធនឹងវិស័យប្រព័ន្ធផ្សព្វផ្សាយ អ្នកឧកញ៉ាវិនិយោគក្នុងការដំណើរការក្រុមហ៊ុនភ្នាក់ងារទីផ្សារ និងការផ្គត់ផ្គង់សេវាអ៊ីនធឺណេត។ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានវិនិយោគក្នុងអាជីវកម្មផ្តល់សេវាកម្ម ដល់ការគ្រប់គ្រងនាវាកំសាន្ត ផ្សារទំនិញលក់រាយ សេវាលម្អសួនច្បារ និងការវិនិយោគមូលធនឯកជនជាដើម។

👉នៅក្នុងមុខជំនួញដ៏ជោគជ័យនៅក្នុងប្រទេសកម្ពុជា​ អ្នកឧកញ៉ា​ ចេន​ ហ្ស៊ី​ រូបនេះក៏ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ​ ចុះផ្សាយព្រោងព្រាតជុំវិញឧក្រិដ្ឋកម្មល្បែងអនឡាញ​ និងការលាងលុយកខ្វក់ខ្នាតយក្ស​ ប៉ុន្តែរាល់ការចោទប្រកាន់នានា​ ត្រូវបានតំណាងសម្ព័ន្ធក្រុមហ៊ុន​ ព្រីនស៍​ បដិសេដ។

 #រូបភាពកម្រ​ នៃជំនួបរវាងសម្ដេចតេជោ​ ប្រធានព្រឹទ្ធសភា​ ជាមួយសមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំង​ ប្រេីពេលជជែកជាង​ ០៣ម៉ោង👉នៅល...
19/04/2024

#រូបភាពកម្រ​ នៃជំនួបរវាងសម្ដេចតេជោ​ ប្រធានព្រឹទ្ធសភា​ ជាមួយសមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំង​ ប្រេីពេលជជែកជាង​ ០៣ម៉ោង

👉នៅលេីបណ្ដាញហ្វេសបុករបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ បានសរសេររៀបរាប់ខ្លី​ នៅក្នុងជំនួបប្រេីពេលជាង​ ០៣ម៉ោងរួមមានថ្នាក់ដឹកនាំអនុប្រធានទាំងពីរនៃព្រឹទ្ធសភា​ ជាមួយថ្នាក់ដឹកនាំគណបក្សឆន្ទះខ្មែរ​ ដែលជាសមាជិកព្រឹទ្ធសភា​។ ក្នុងជំនួបនេះ​ សម្ដេចតេជោ​ បានបញ្ជាក់យ៉ាងជឿជាក់ថា​ "ព្រឹទ្ធសភានិងដំណេីរការល្អ"​ ក្នុងស្មារតីស្មោះត្រង់​។

👉តេីស្ថាប័នព្រឹទ្ធសភា​ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីដ៏មានអំណាច​នឹងធ្វេីឱ្យស្ថាប័នមួយនេះ​ វ៉ៃលុកឆាកអន្តរជាតិបែបការទូត​ កក្រេីកបែបណាសម្រាប់ប្រទេសកម្ពុជា?

👉អតីតអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង,លោក​ គង់​ សភា​ សារភាពកំហុសឆ្គងសុំលេីកលែងទោស​ ពីរាជរដ្ឋាភិបាលអាណត្តិទី៧​ ដេីម្បីបានចូល...
18/04/2024

👉អតីតអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង,លោក​ គង់​ សភា​ សារភាពកំហុសឆ្គងសុំលេីកលែងទោស​ ពីរាជរដ្ឋាភិបាលអាណត្តិទី៧​ ដេីម្បីបានចូលមករស់នៅក្នុងប្រទេសកម្ពុជា​ វិញ
​ 👉លោក​ គង់​ សភា​ គឺជាអ្នកនយោបាយដែលធ្លាប់ត្រូវបានគេវាយធ្វេីបាបយ៉ាងព្រៃផ្សៃក្បែររបងរដ្ឋសភាជាតិ​ ខណៈលោកនៅមានអភ័យឯកសិទ្ធិសភា​ នៃតំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិ។
​ 👉​លោក​ គង់​ សភា​ គឺជាបងប្រុសបង្កេីត​ លោក​​ គង់​ មុនីកា​ ដែលទេីបនឹងចូលកាន់តំណែងជាសមាជិកព្រឹទ្ធសភាថ្មីៗនេះ​ និងត្រូវជាកូនបង្កេីត​ លោក​ គង់​ គាំ​ ដែលជាអ្នកនយោបាយចាស់វស្សា​ ហេីយត្រូវបានតុលាការរឹបអូសផ្ទះសម្បែងកាលពីកន្លងទៅ។
​ 👉លោក​ គង់​ សភា​ ជាប្អូនបង្កេីតលោក​ គង់​ បូរ៉ា​ ជាអតីតតំណាងរាស្ត្រមណ្ឌលព្រៃវែងអតីតគណបក្សសង្គ្រោះជាតិ​,បន្ទាប់ពីលោក​ គង់​ បូរ៉ា​ បានប្ដូរទ្រនំនយោបាយចូលរួមជាមួយគណបក្សកាន់អំណាចលោកត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ​។

👉លោក​ ហ៊ុន​ ម៉ានី​ តែងតាំងលោក​ ឌី​ វិជ្ជា​ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក)​ ខេត្តស្វាយរៀង
18/04/2024

👉លោក​ ហ៊ុន​ ម៉ានី​ តែងតាំងលោក​ ឌី​ វិជ្ជា​ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក)​ ខេត្តស្វាយរៀង

របាយការណ៍ស្ថិតិទេសចរណ៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល០៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០២៤ ដូចខាងក្រោម ÷ ...
16/04/2024

របាយការណ៍ស្ថិតិទេសចរណ៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល០៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០២៤ ដូចខាងក្រោម ÷

- ទេសចរជាតិ ប្រមាណ ១៣.២៧៧.៥៥៦ នាក់
- ទេសចរបរទេស ប្រមាណ ៨១.៧៤៥ នាក់

* រាជធានី ខេត្ត ដែលទទួលបានទេសចរច្រើនជាងគេទាំង៥ រួមមាន÷
១. កំពង់ចាម
- ទេសចរជាតិ ប្រមាណ ៣.៤៣១.២២៤ នាក់
- ទេសចរបរទេស ប្រមាណ ៣៥៦ នាក់
២. កំពង់ស្ពឺ
- ទេសចរជាតិ ប្រមាណ ១.២៣៣.២៩៥ នាក់
- ទេសចរបរទេស ប្រមាណ ១.២៤៣ នាក់
៣. បាត់ដំបង
- ទេសចរជាតិ ប្រមាណ ១.០៧១.៥៥៥ នាក់
- ទេសចរបរទេស ប្រមាណ ១.៦៤១ នាក់
៤. ព្រៃវែង
- ទេសចរជាតិ ប្រមាណ ១.០១៤.៦០៦ នាក់
- ទេសចរបរទេស ប្រមាណ ៣៣ នាក់
៥. សៀមរាប
- ទេសចរជាតិ ប្រមាណ ៩៤៣.០០០ នាក់
- ទេសចរបរទេស ប្រមាណ ១២.៩៩១

នាយកដ្ឋានស្ថិតិទេសចរណ៍
*ប្រភព : មន្ទីរទេសចរណ៍រាជធានី ខេត្ត

👉ថ្ងៃនេះជាខួបលើកទី៤៩ឆ្នាំនៃថ្ងៃដែលខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង(16មេសា1975.16មេសា2024)។ពេលនោះរយៈពេលនេះខ្ញុំកំពុ...
16/04/2024

👉ថ្ងៃនេះជាខួបលើកទី៤៩ឆ្នាំនៃថ្ងៃដែល
ខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង
(16មេសា1975.16មេសា2024)។
ពេលនោះរយៈពេលនេះខ្ញុំកំពុងសន្លប់
និងបន្ទាប់ពីសន្លប់ច្រើនថ្ងៃពេលដឹងខ្លួនទើបខ្ញុំដឹងថាភ្នែកឆ្វេងរបស់ខ្ញុំ
ពិការជាមួយភ្នែកស្តាំមើលឃើញមិន
ច្បាស់ថែមទៀត។
យុវជនដែលមានអាយុ២៣ឆ្នាំខ្ញុំពិតជា
ស្តាយស្រណោះកែវភ្នែករបស់ខ្ញុំដែលពិការដោយសារសង្គ្រាម។
ដោយមូលហេតុនេះហើយទើបខ្ញុំខិតខំបញ្ចប់សង្គ្រាមនាំមកនៅសន្តិភាពឯកភាពជាតិឯកភាពទឹកដី
បង្កើតនូវការសប្បាយរីករាយជូន
ប្រជាជនដូចដែលប្រជាជនយើងកំពុង
សប្បាយក្នុងឱកាសចូលឆ្នាំប៉ុន្មានថ្ងៃមក
នេះ។
សូមរួមគ្នាការពារសន្តិភាពឲ្យខាងតែបាន៕​

ប្រភព​ ៖FB សម្ដេចតេជោ

👉លោក​ ស​ សុខា​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ចេញសេចក្តីសម្រេចកំណត់អំពីការបែងចែក និងប្រគល់ភារកិច្ចជូន-រដ្ឋលេខាធិការប្រចាំការ ...
16/04/2024

👉លោក​ ស​ សុខា​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ចេញសេចក្តីសម្រេចកំណត់អំពីការបែងចែក និងប្រគល់ភារកិច្ចជូន
-រដ្ឋលេខាធិការប្រចាំការ
-រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។
👉​ ក្រៅពីភារកិច្ចដែលបានសម្រេចដោយរដ្ឋមន្ត្រី​ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក៏មានមន្ត្រីជំនួយការ ដែលតែងតាំងដោយ ប្រកាសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផងដែរ។

👉កូនប្រុសមេប៉េអឹមលេីផ្ទៃប្រទេស​ លោក​ សុខា​ រ៉ានាថ​ ត្រូវបានតែងតាំងជាមេប៉េអឹមខេត្តស្វាយរៀង​ ជំនួសលោក​ សែ​ វុទ្ធី
13/04/2024

👉កូនប្រុសមេប៉េអឹមលេីផ្ទៃប្រទេស​ លោក​ សុខា​ រ៉ានាថ​ ត្រូវបានតែងតាំងជាមេប៉េអឹមខេត្តស្វាយរៀង​ ជំនួសលោក​ សែ​ វុទ្ធី

👉លោក​ ជិន​ ម៉ាលីន​ ត្រូវបានចាត់តាំងជារដ្ឋលេខាធិការប្រចាំការ​ នៃក្រសួងយុត្តិធម៌
09/04/2024

👉លោក​ ជិន​ ម៉ាលីន​ ត្រូវបានចាត់តាំងជារដ្ឋលេខាធិការប្រចាំការ​ នៃក្រសួងយុត្តិធម៌

បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះគេមកប្រឌិតរឿង ព្រែកជីកតេជោ...
09/04/2024

បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះគេមកប្រឌិតរឿង ព្រែកជីកតេជោហ្វូណន ម្តង ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគំរោងនៅឡើយ។
ថ្ងៃនេះខ្ញុំចង់ដាស់តឿនដល់មិត្តភ័ក្រ្ត ឬមិនមែនមិត្តភ័ក្រ្ត លើចំណុចមួយចំនួនដូចខាងក្រោម៖

១. តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី?

២. កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ។

៣. ចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

៤. តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?។

៥. ក្រៅពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា (សិន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល)។ ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ។

៦. ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឲ្យកម្ពជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ជួយឲ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។

ព្រែកជីកនេះមិនប៉ះពាល់ដល់លំហូទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតយើងមានទ្វារទឹកមិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ។ យើងអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥ សូមនាំគ្នាសួរទៅគណៈកម្មការទន្លេមេគង្គ ព្រោះយើងបានជូនដំណឹងតាមកិច្ចព្រមព្រៀងនេះ ទៅគណៈកម្មការទន្លេមេគង្គរួចហើយ។

យើងសូមអំពាវនាវ សូមកុំមួលបង្កាច់យើង ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយអី ឈប់បានឈប់ទៅ។
យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯងមើលងាយពួកខ្ញុំ៕

Following a series of slanderous reports about the presence of Chinese troops at the Ream naval base, they now fabricate the story of the Techo Funan Canal, which falsely mentions that the canal will further facilitate the Chinese navy near the Vietnamese border even when the canal is still under construction.

Today I would like to remind friends or non-friends on the following points:

1. Cambodia needs Chinese troops for what?

2. Cambodia and Viet Nam are good neighbours and have good cooperation in all fields.

3. China and Viet Nam have good relations and are comprehensive strategic partners.

4. Why would Cambodia bring Chinese troops into its country, which violates the constitution? And why would China bring its troops to Cambodia, which is contrary to the principle of respect for Cambodia's independence?

5. In addition to Article 53 of the Constitution, which prohibits Cambodia from having foreign military bases on its territory, Article 55 clearly states that any treaty and agreement incompatible with the independence, sovereignty, territorial integrity, neutrality and national unity of the Kingdom of Cambodia shall be eliminated. This makes it clear that no agreement can be implemented if it is not in line with Cambodia's independence and sovereignty, as the Constitution has already been repealed.

6. The Techo Funan Canal purely serves socio-economic benefit as it provides more waterways to the southwestern Cambodia additional to the existing transport routes along the Mekong River. This vital infrastructure facilitates agricultural activities by providing water for crop cultivation, is good for water management during the rainy season, and increases freshwater fish production, among other benefits.

This canal has no impacts on the flow of the Mekong River as it does not connect directly to the Mekong but rather to the Bassac River.

Measures such as sluice gates prevent freshwater from entering the sea, in adherence to the 1995 Mekong Agreement. We follow the 1995 Mekong Agreement. Please ask the Mekong River Commission because we have already informed the Mekong River Commission this agreement.

We call on you not to slander us in order to oppose China in accordance with the geopolitical strategy. We also think of our national interests just as you do, and it does not mean that your brains are better than us.
Fortunately, you were born in a rich country and we were born in a poor country. That’s why you look down on us.

 #នាយករដ្ឋមន្ត្រី​ ដំឡេីងថ្នាក់​ ​                   -ប្រធានមន្ទីរ​ រាជធានីខេត្តគ្រប់ក្រសួង​                   -មេប៉ូលីស...
04/04/2024

#នាយករដ្ឋមន្ត្រី​ ដំឡេីងថ្នាក់​
​ -ប្រធានមន្ទីរ​ រាជធានីខេត្តគ្រប់ក្រសួង
​ -មេប៉ូលីស​ ឬស្នងការ​ រាជធានីខេត្ត
​ -មេយោធាខេត្ត
​ -មេប៉អឹម​ រាជធានីខេត្ត
មានថ្នាក់ស្មេី​ #នាយកដ្ឋាន ។

👉 នាយករដ្ឋមន្ត្រីតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ចដោយអនុក្រឹត្យនូវមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធិននៃកងយោធពល ខេមរភូមិន្ទ និងមន្ត្រីនគរបាលជាតិ ដែលកាន់មុខតំណែងដឹកនាំអង្គភាពថ្នាក់ក្រោមជាតិ។

👉អភិបាលរាជធានី ខេត្ត ដោយមានការឯកភាពពីគណៈអភិបាលរបស់ខ្លួន ត្រូវលើកសំណើតែងតាំងនិងបញ្ចប់មុខ តំណែងប្រធានមន្ទីរ មករដ្ឋមន្ត្រីសាមី ដើម្បីពិនិត្យសម្រេចក្នុងការលើកសំណើជូននាយករដ្ឋមន្ត្រី។

👉[ព្រះមហាក្សត្រ]​_ បញ្ចប់មុខតំណែង ទីប្រឹក្សា នាយក នាយករង ជំនួយការខុទ្ទកាល័យសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា ...
04/04/2024

👉[ព្រះមហាក្សត្រ]​_ បញ្ចប់មុខតំណែង ទីប្រឹក្សា នាយក នាយករង ជំនួយការខុទ្ទកាល័យសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា អគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា ជំនួយការអគ្គ លេខាធិការព្រឹទ្ធសភា និងទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដែលបានតែងតាំងមុនថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

👉[ព្រះមហាក្សត្រ]​_ តែងតាំងមុខតំណែង និងផ្តល់ឋានៈជានាយក នាយករងខុទ្ទកាល័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី...
04/04/2024

👉[ព្រះមហាក្សត្រ]​_ តែងតាំងមុខតំណែង និងផ្តល់ឋានៈជានាយក នាយករងខុទ្ទកាល័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ៖

Address

Steng Meanchey
Phnom Penh

Alerts

Be the first to know and let us send you an email when ប៉ាកា-Paka News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ប៉ាកា-Paka News:

Videos

Share

Nearby media companies


Other News & Media Websites in Phnom Penh

Show All