RVAKhmer

RVAKhmer Radio Veritas Asia Khmer Service is a voice of Catholic in Cambodia and the voice of the Voiceless.

15/01/2025

ឡាយផ្ទាល់៖ កម្មវិធីព័ត៌មានប្រចាំថ្ងៃ
អានដោយរតនា
-នាយករដ្ឋមន្រ្តីសន្តអាសនៈថា វត្តមានរបស់គ្រីស្តបរិស័ទនៅមជ្ឈិមបូព៌ាគឺចាំបាច់ណាស់
-សន្តអាសនៈវាយតម្លៃខ្ពស់ចំពោះដំណើរវិវត្តន៍ថ្មីៗនៅស៊ីរីនិងលីបង់
-សន្តអាសនៈវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយនឹងចិន
-លោក ចូ បៃដិន ខកខានមិនបានជួបសម្តេចប៉ាបដោយផ្ទាល់
-វិចារណកថាស្តីអំពីៈអំពី គ្រោះអគ្គីភ័យមិនស្រាកស្រាន្តសោះ ចូរបន្តប្រុងប្រយ័ត្ន

ក្នុង​ឱកាស​ខួប​៣០​ឆ្នាំ​នៃការកកើត​ព្រះសហគមន៍​បឹងទំពុន លោក​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​នៃ​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំព...
15/01/2025

ក្នុង​ឱកាស​ខួប​៣០​ឆ្នាំ​នៃការកកើត​ព្រះសហគមន៍​បឹងទំពុន លោក​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​នៃ​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​មាន​ប្រសាសន៍​ថា ថ្ងៃនេះគឺជាថ្ងៃពិសេសដើម្បីឆ្លងឆ្នាំ២០២៥ យើងជួបជុំគ្នានៅព្រះសហគមន៍ព្រះកុមារយេស៊ូ ដែលប្រារព្ធខួប​៣០ឆ្នាំនៃការចាប់ផ្តើមប្រកាសដំណឹងល្អនៅទីនេះ។
#ចុចទីនេះដើម្បីអាន https://khmer.rvasia.org/ពត៌មាន/ព្រះសហគមន៍​បឹងទំពន់​រំលឹក​ខួប​៣០ឆ្នាំ​-និង​បន្តធ្វើ​ជា​សាក្សីនៃក្តីសង្ឃឹម

15/01/2025

គ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតករគ្មានស្រមោល ហើយអាចសម្លាប់ជីវិតនិងធ្វើឲ្យខូចអនាគតរបស់យើងនិងអ្នកដទៃតែមួយពប៉ព្រិចភ្នែកប៉ុណ្ណោះ ដូច្នេះសូមកុំប្រហែសទោះបីជាអត្រានៃគ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ២០២៤ឃើញថា ថយចុះក៏ដោយចុះ។
#ចុចទីនេះដើម្បីអាន https://khmer.rvasia.org/វិចារណកថា/ឲ្យតែប្រហែសដឹងតែគ្រោះថ្នាក់ហើយ-រឿងគ្រោះថ្នាក់ចរចារណ៍

ព្រះអម្ចាស់យេស៊ូគ្រីស្ត បានយាងមកក្នុងពិភពលោកតាមមាគ៌ានៃការបន្ទាបខ្លួន។ ទ្រង់បានបើកផ្លូវ ហើយក៏បានលាតត្រដាងគោលដៅដ៏ស្មុកស្មា...
15/01/2025

ព្រះអម្ចាស់យេស៊ូគ្រីស្ត បានយាងមកក្នុងពិភពលោកតាមមាគ៌ានៃការបន្ទាបខ្លួន។ ទ្រង់បានបើកផ្លូវ ហើយក៏បានលាតត្រដាងគោលដៅដ៏ស្មុកស្មាញនៃជីវិតរបស់យើងរហូតដល់ថ្ងៃស្លាប់ និងរស់ឡើងវិញក្នុងសេរីរុងរឿងរបស់ទ្រង់។

15/01/2025

មនុស្សរាប់ម៉ឺននាក់បានភៀសខ្លួន នៅខណៈដែលមានមនុស្សយ៉ាងហោចណាស់ ២៤នាក់ បានបាត់បង់ជីវិត​ដោយសារអគ្គីភ័យដ៏មហាសាលនៅទីក្រុងឡូ អេនជឺឡេស រដ្ឋកាលីហ្វ័រនី។ ការ​ជជែក​វែកញែកយ៉ាងផុសផុលអំពីមូលហេតុ លេចឡើងដោយសារការពង្រីកទីក្រុង​ដែល​ជា​ទីក្រុងទី២ ដែលមានប្រជាជនរស់នៅច្រើនបំផុតនៅសហរដ្ឋអាម៉េរិក និងការគ្រប់គ្រងព្រៃ​ឈើ​​នៅ​​តំបន់​ជុំវិញមិនបានល្អ។
#ចុចទីនេះដើម្បីអាន https://khmer.rvasia.org/បរិស្ថាន/គ្រប់លក្ខខណ្ឌប្រមូលផ្តុំដើម្បីឲ្យមានអគ្គីភ័យដ៏អាក្រក់​នៅចំ​រដូវរងានៅទីក្រុងឡូស-អេនជឺឡេស

14/01/2025

អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី១៥ ខែមករាឆ្នាំ២០២៥ តាមម៉ាកុស ១,២៩-៣៩ដោយលោកបូជាចារ្យរ៉ាជេត ហាសាពូទី

#ធម្មទេសនា

14/01/2025

ព្រះយេស៊ូប្រោសអ្នកជំងឺជាច្រើនឲ្យបានជា
(ម៉ាថាយ ៨,១៤-១៥​ លូកា ៤, ៣៨-៤១)
‌២៩ព្រះ​យេស៊ូ​និង​សាវ័ក*​‌នាំគ្នា​ចេញ​ពី​ធម្ម​សាលា​ទៅផ្ទះ​លោក​ស៊ីម៉ូន​និង​លោកអន់ដ្រេ​ លោកយ៉ាកុប‌​និង‌​លោកយ៉ូហាន​ ក៏ទៅជាមួយ​ដែរ។​ ៣០ម្តាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​តែ​គ្រុន​ សំរាន្ត​នៅ​លើ​គ្រែ។​ ពេល​ព្រះ​យេស៊ូ​យាង​ទៅ​ដល់​ គេទូល​ព្រះអង្គ​ភ្លាម​ថា​ គាត់​ឈឺ។​ ៣១ព្រះអង្គ​យាង​ចូល​ទៅ​ជិត‌​ចាប់​ដៃ​គាត់​ ឲ្យ​ក្រោក​ឡើង​ គាត់​ក៏​បាត់​គ្រុន​ ហើយ​បម្រើ​ភ្ញៀវ។

៣២លុះ​ដល់​ល្ងាច​ ‌​ក្រោយ​ពេល​ថ្ងៃ​លិច​‌​គេ​នាំ​អ្នក​ជំងឺ‌​និង​មនុស្ស​ខ្មោច​ចូល​ទាំង​អស់ ​មក​រក​ព្រះ​យេស៊ូ។​ ៣៣អ្នក​ក្រុង​ទាំង​ប៉ុន្មាន​មក​ផ្តុំគ្នា​នៅ​មាត់​ទ្វារ​ក្រុង។​ ៣៤ព្រះ​យេស៊ូ​ប្រោស​មនុស្ស​ជាច្រើន​នាក់‌​ដែល​មាន​ជំងឺ​ផ្សេងៗ​ ឲ្យ​បាន​ជា​សះ​ស្បើយ​ ហើយ​ព្រះអង្គ​ដេញ​ខ្មោច​ជាច្រើន​ ចេញ​ពី​មនុស្ស​ផង​ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​ខ្មោច​និយាយ​ ជា​ដាច់​ខាត​ ពីព្រោះ​ពួក​វា​ដឹង​ឋានៈ​របស់​ព្រះ​អង្គ។

14/01/2025

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ មានបន្ទូលនៅពេលយាងទទួលគណៈប្រតិភូមួយក្រុមដែលជាសមាជិកនៃ វេទិកាសាសនទូតបារាំងកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ថា យើងត្រូវតែចែករំលែកអំណរនៃដំណឹងល្អ ដើម្បីនាំមកនូវក្តីសង្ឃឹមដល់ពិភពលោក។
#ចុចទីនេះដើម្បីអាន https://khmer.rvasia.org/ពត៌មាន/សម្តេចប៉ាប៖-យើងត្រូវតែចែករំលែកអំណរនៃដំណឹងល្អ

14/01/2025

តាមសារនិងខ្លឹមសារនៃកម្មវិធីអប់រំជំនឿរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីសប្តាហ៍មុន ទ្រង់រំលឹកគ្រីស្តបរិស័ទអំពីការព្រងើយកន្តើយនិងការរំលោភបំពានកុមារ។
#ចុចទីនេះដើម្បីអាន https://khmer.rvasia.org/ពត៌មាន/សម្តេច​ប៉ាប៖-គ្រីស្តបរិសុទ្ធមិនគួរព្រងើយកន្តើយនឹងការរំលោភបំពានកុមារ

14/01/2025

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូយាងទទួលក្រុមអ្នកការទូតដែលមាននិវេសនដ្ឋាននៅបុរីវ៉ាទីកង់ទាំងអស់កាលពីថ្ងៃទី ០៩ ខែ​មករា ឆ្នាំ២០២៤ ទ្រង់បាន​ អំពាវនាវឱ្យបណ្តាឯកអគ្គរដ្ឋទូតនានាដែលមានទំនាក់ទំនងការទូតនឹងសន្តអាសនៈរិះគិតអំពីការទូតដែលផ្តោតលើក្តីសង្ឃឹមដោយផ្អែកលើការពិត ការលើកលែងទោស សេរីភាព និងយុត្តិធម៌។
#ចុចទីនេះដើម្បីអាន https://khmer.rvasia.org/ពត៌មាន/សម្តេចប៉ាបផ្តួចផ្តើមឲ្យមាន-ការទូតនៃក្តីសង្ឃឹម

14/01/2025

ឡាយផ្ទាល់៖ កម្មវិធីព័ត៌មានប្រចាំថ្ងៃ
អានដោយរតនា
-សម្តេចប៉ាប៖ យើងត្រូវតែចែករំលែកអំណរនៃដំណឹងល្អ
-សម្តេចប៉ាបផ្តួចផ្តើមឲ្យមាន 'ការទូតនៃក្តីសង្ឃឹម
-សម្តេចប៉ាប៖ គ្រីស្តបរិសុទ្ធមិនគួរព្រងើយកន្តើយនឹងការរំលោភបំពានកុមារ
-កាឌីណាល់ ព្យែត្រូ ផារ៉ូលីន៖ សម្តេចប៉ាប និងព្រះសហគមន៍ នឹងបន្តភាតរភាពជាមួយពលរដ្ឋនៅមជ្ឈិមបូព៌ា
-វិចារណកថាស្តីអំពីៈអំពី ឲ្យតែប្រហែសដឹងតែគ្រោះថ្នាក់ហើយ រឿងគ្រោះថ្នាក់ចរចារណ៍

14/01/2025

ខ្ញុំមានជំនឿលើព្រះយេស៊ូ តែខ្ញុំនៅតែបន្តអនុវត្តជំនឿមួយចំនួនតាមគ្រួសារ តើវាត្រឹមត្រូវទេសម្រាប់ជីវិតជាគ្រីស្តបរិស័ទ? ព្រោះអ្វី?

14/01/2025

ពិធីបើកឆ្នាំព្រះមហាករុណាទិគុណ ២០២៥.
Opening Jubilee 2025 Phnom Penh Cambodia
Please enjoy this short video :




អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងនាព្រឹកថ្ងៃតី១៤ ខែមករានេះថា រយៈពេល១២ខែ ឆ្នាំ២០២៤ (មករា-ធ្នូ...
14/01/2025

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងនាព្រឹកថ្ងៃតី១៤ ខែមករានេះថា រយៈពេល១២ខែ ឆ្នាំ២០២៤ (មករា-ធ្នូ) មានយានយន្តចំនួន៤១៣.០៦៧គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនោះម៉ូតូចំនួន ៣៥៣.៦០៣គ្រឿង, រថយន្តធុនស្រាលចំនួន ៥៤.៦៩២គ្រឿង និងរថយន្តធុនធ្ងន់ចំនួន ៥.៨៤១គ្រឿង។
#ចុចទីនេះដើម្បីអាន https://khmer.rvasia.org/ពត៌មាន/យានយន្តជាង៤១ម៉ឺនគ្រឿង-បានចុះបញ្ជីនៅឆ្នាំ២០២៤

នៅថ្ងៃបុណ្យជ្រមុជទឹករបស់ព្រះអម្ចាស់ សូមឱ្យយើងនឹកចាំថា យើងបានទទួលគុណធម៌នៃសេចក្តីសង្ឃឹមនៅពេលយើងបានជ្រមុជទឹកដែរ។ សូ​​មឱ្យយើ...
14/01/2025

នៅថ្ងៃបុណ្យជ្រមុជទឹករបស់ព្រះអម្ចាស់ សូមឱ្យយើងនឹកចាំថា យើងបានទទួលគុណធម៌នៃសេចក្តីសង្ឃឹមនៅពេលយើងបានជ្រមុជទឹកដែរ។ សូ​​មឱ្យយើងអរព្រះគុណចំពោះអំណោយទាននេះ ហើយរស់នៅដោយសុខសាន្ត ដោយសូមព្រះវិញ្ញាណបរិសុទ្ធជួយយើងឱ្យរីកចម្រើនក្នុងក្តីសង្ឃឹមពីមួយថ្ងៃទៅមួយថ្ងៃ។

14/01/2025

សមភាពនៅលើទ្រូងផ្លូវនានានៅក្នុងប្រទេសកម្ពុជាគួរតែពង្រឹងនិងលុបបំបាត់សកម្មភាពរំលោភបំពាននានា ដោយបុគ្គលដែលមានអំណាច មានលុយ និង មានឥទ្ធិពល។​
#ចុចទីនេះដើម្បីអាន https://khmer.rvasia.org/វិចារណកថា/ទ្រូងផ្លូវគ្រប់គ្នាស្មើភាពគ្នា-លើកលែងតែបុគ្គលដែលមានអភ័យឯកសិទ្ធិការពារដោយច្បាប់

14/01/2025

លោកវិចទ័រ ហ៊ូហ្គោ ជួនកាលត្រូវបានគេប្រសិទ្ធនាមថា បុរសមហាសមុទ្រ ឬបុរសប្រចាំ សតវត្ស។ ​លោកគឺជាកវីនិពន្ធ អ្នកនិពន្ធរឿងល្ខោន អ្នកនិពន្ធប្រលោមលោក និង​ជា​វិចិត្រករ​​ជន​ជាតិបារាំង។ លោកកើតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩០២ នៅឃុំបេសង់សុន ភាគ​ខាង​លិច​​ប្រទេស​បារាំង។ លោកទទួលមរណភាពនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៩៥ នៅ​ទីក្រុង​ប៉ារីស។
#ចុចទីនេះដើម្បីអាន https://khmer.rvasia.org/ជីវិតនិងសង្គម/លោកវិចទ័រ-ហ៊ូហ្គោ-អ្នកនិពន្ធដ៏ល្បីល្បាញប្រចាំសតវត្សរបស់បារាំង

13/01/2025

យេស៊ូ​ប្រោស​បុរស​ម្នាក់​ដែល​មាន​ខ្មោច​ចូល
(លូកា ៤, ៣១-៣៧)
‌‌២១ ព្រះ​យេស៊ូ​យាង​ចូល​ក្រុង​កាផា​នុម‌​ ជាមួយ​​ក្រុម​សាវ័ក*។​ នៅថ្ងៃ​សប្ប័ទ*​ព្រះ​យេស៊ូ​យាង​ចូល​ក្នុង​ធម្ម​សាលា*​ ហើយ​ព្រះអង្គ​បង្រៀន​អ្នក​ស្រុក។‌​ ២២អ្នក​ ដែល​បាន​ស្តាប់​ព្រះអង្គ​ ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ ដែល​ព្រះអង្គ​បង្រៀន‌​ ព្រោះ​ព្រះអង្គ​មាន​ព្រះ​បន្ទូល​ ប្រកប​ដោយ​អំណាច​ខុស​ប្លែក​ពីពួក​ធម្មា​ចារ្យ*។‌​ ២៣នៅ​ពេល​នោះ​ ក្នុង​ធម្មសាលា*​មាន​បុរស​ម្នាក់​ ដែល​ខ្មោច​ចូល​ ស្រែក​ឡើង​ថា៖​ ២៤«ព្រះ​យេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត​អើយ !​ តើ​ព្រះអង្គ​ចង់​ធ្វើអ្វី​យើង ?​ ‌ព្រះអង្គ​មក​បំផ្លាញ​យើង !​ ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ​ ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ​ ដែល​មកពី​ព្រះ​ជាម្ចាស់»។​ ២៥ព្រះ​យេស៊ូ​គំរាម​ខ្មោច​នោះ​ថា៖‌​ «ស្ងៀម !​ ចេញ​ពី​អ្នក​នេះ​ភ្លាម ! »។​ ២៦ខ្មោចក៏​ធ្វើឲ្យ​បុរស​នោះ​ដួល​ប្រកាច់​ប្រកិន‌​ ហើយ​វាចេញ​ទៅ​ទាំង​ស្រែក​យ៉ាង​ខ្លាំង​ផង។‌​ ២៧មនុស្ស​ម្នា​ទាំង​អស់​ភ័យ​ស្រឡាំង​កាំង​ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ម្តេច​ក៏​អស្ចារ្យ​ម៉្លេះ !​ លោក​បង្រៀន​តាម​របៀប​ថ្មី​ប្រកប​ដោយ​អំណាច។​ លោក​បញ្ជា​ទៅ​ខ្មោច​ ហើយ​ខ្មោច​ក៏​ស្តាប់​បង្គាប់​លោក»។​ ២៨ព្រះ​កិត្តិ​នាម​របស់​ព្រះ​យេស៊ូ​ល្បី​ខ្ចរ​ខ្ចាយ​ ពាស​ពេញ​តំបន់​កាលី​ឡេ​ទាំង​មូល។

Address

#25, Street 242, Boeung Prolit, 7 Makara
Phnom Penh
12258

Alerts

Be the first to know and let us send you an email when RVAKhmer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share