P.M.C Online News

P.M.C Online News news

18/03/2024

P.M.C Online News
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួបសំណេះសំណាល ថ្លែងអំណរគុណ ដល់កម្លាំងអាវុធហត្ថក្រោមឱវាទ ទូទាំងរាជធានីភ្នំពេញ!

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលផ្តុំកងកម្លាំងក្រោមឱវាទទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាល អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខ ព្រមទាំង ប្រគល់អំណោយលើកទឹកចិត្តរួមមាន ទឹកក្រូចដប ២,៥០០ កែស, អាវយឺត ២,៥០០អាវ, ស្វាយកែវរមៀត ៨ តោន, ទឹកដោះគោបឺត ៣០០កែស និង ថ្លែងអំណរគុណ ចំពោះបងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអង្គភាពអាវធហត្ថរាជធានីភ្នំពេញទាំងមូល ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចយ៉ាងហត់នឿយ ពេញមួយឆ្នាំកន្លងមក ក៏ដូចជាបានរួមសុខរួមទុក្ខ ជាមួយលោកផ្ទាល់ រយៈពេល១១ឆ្នាំដែលលោកមកកាន់ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញរហូតដល់បច្ចុប្បន្ននេះ។

ក្នុងឱកាសជួបជុំនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងពាក្យជូនពរ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ព្រមទាំង ក្រុមគ្រួសារផងដែរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តថា ក្នុងនាមជាកងកម្លាំង គឺពិតជាមានពេលវេលាតិចតួចណាស់ សម្រាប់គ្រួសារ ជាពិសេស នៅគ្រប់ពិធីបុណ្យជាតិ សាសនា ដែលបងប្អូនប្រជាពលរដ្ឋ ជួបជុំគ្រួសារ ដើរលេងសប្បាយ គឺជាពេលដែលកម្លាំងសមត្ថកិច្ច រឹតតែត្រូវយកចិត្តទុកដាក់ លើកកម្ពស់ស្មារតី ទទួលខុសត្រូវ លើការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ កាន់តែមមាញឹក ជាងពេលធម្មតា ដូច្នេះដើម្បីជាការលើកទឹកចិត្ត ទើបជារៀងរាល់ឆ្នាំ លោកឆ្លៀតពេលរៀបចំពិធីជួបជុំសំណេះសំណាល នេះឡើង ដោយភ្ជាប់ជាមួយអំណោយជាចំណងដៃ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ដោយក្នុងម្នាក់ៗទទួលបានទឹកក្រូចដប ០១កេស, អាវយឺត០១, ទឹកដោះគោបឺត ចំនួន ០១ យួរ​ ព្រមទាំង ផ្លែស្វាយ ទឹកសុទ្ធ គ្រប់ៗគ្នា និងរៀបចំពិធីជប់លៀង ជូនដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញទាំងមូល បានចូលរួមសប្បាយមុនថ្ងៃចូលឆ្នាំថ្មីមកដល់ ដើម្បីទុកពេលវេលា ការពារប្រជាពលរដ្ឋក្នុងថ្ងៃចូលឆ្នាំ ដែលឆ្នាំនេះពិធីជប់លៀងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានរម្លឹកផងដែរថា ទោះឋិតក្នុងកាលៈទេសៈណាក៏ដោយ បងប្អូនត្រូវចងចាំជានិច្ច នូវវីរភាពលះបង់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការរំដោះជាតិ រំដោះប្រជាជនកម្ពុជា នាថ្ងៃ ៧ មករា ១៩៧៩ ឲ្យរួចផុតពីរបបវាលពិឃាតប្រល័យពូជសាសន៍ សម្លាប់ប្រជាជនខ្មែរអស់ជាង៣លាននាក់ គឺរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ហើយសម្តេចតេជោជា ស្ថាបនិក មគ្គុទ្ទេសក៍ឯក ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមទាំងស្រុង ធ្វើឲ្យប្រទេសជាតិមាន សន្ដិភាព និងការឯកភាពជាតិពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់សព្វថ្ងៃ ជាពិសេសសម្តេចតេជោ បានជួយសង្គ្រោះប្រជាជនកម្ពុជា ជាលើកទី២ ដោយសម្តេចបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើនយ៉ាងមានប្រសិទ្ធិភាព ក្នុងការប្រឆាំងកូវីដ-១៩ បានស្ដារស្ថានភាពកម្ពុជា ឲ្យវិលមករកភាពប្រក្រតីយ៉ាងឆាប់រហ័សនិងមានឈ្មោះជាប្រទេសតូច បេះដូងធំ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្ថែមថា បច្ចុប្បន្ន រាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តការដឹកនាំពីសម្តេចតេជោ ដោយដាក់ចេញនូវ យុទ្ធសាស្ត្រ ចក្ខុវិស័យ ជាបន្តបន្ទាប់ដែលមានជំហរមុតមាំបន្តថែរក្សាឲ្យបាននូវ សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងការឯកភាពជាតិ។ ដូច្នេះក្នុងនាមអាវុធហត្ថ ក្រៅពីទទួលរ៉ាប់រងអនុវត្តការងារតាមតួនាទីភារកិច្ចនិងសហការណ៍ជាមួយស្ថាប័ន សមត្ថកិច្ច កម្លាំងប្រដាប់អាវុធផ្សេងទៀតដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ យើងក៏ត្រូវតែចេះតាមដានព័ត៌មានផ្សេងៗ និងត្រូវក្តាប់ឲ្យបានរាល់ព័ត៌មានតាមបណ្តាខេត្តរាជធានីក៏ដូចជាពិភពលោក ដើម្បីជាត្រីវិស័យឆ្លុះបញ្ចាំងដល់ខ្លួនយើងឲ្យបានដឹងបានយល់វែងឆ្ងាយជៀសវាងកុំឲ្យដូចកង្កែបក្នុងអណ្តូង ព្រោះសម័យនេះគឺជាសម័យឌីជីថល និងជាសម័យ AI ហើយបច្ចេកវិទ្យារបស់ពួកឧក្រិដ្ឋជនក៏ដូចជាជនល្មើស ឬភេរវករ ក៏Update តាមសម័យកាលហ្នឹងដែរ បើយើងតាមសភាពការណ៍មិនទាន់ទេ គឺយើងបង្ក្រាបពួកទាំងហ្នឹងមិនបានឡើយ។
នៅចុងបញ្ចប់កម្មវិធី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តាំផ្ញើដល់បងប្អូន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ សូមអនុវត្តឲ្យបាននូវគោលការណ៍របស់លោកចំនួនពីរគឺ ទី១៖ ត្រូវចេះតាមដានសុខភាពខ្លួនឯងនិងក្រុមគ្រួសារឲ្យបានជាប់ជាប្រចាំ ក្នុង១ឆ្នាំត្រូវទៅមន្ទីរពេទ្យឆែកសុខភាពយ៉ាងហោចណាស់១ឬ២ដងឲ្យបានទៀងទាត់។ ទី២៖ ត្រូវចេះធ្វើផែនការសេដ្ឋកិច្ចក្នុងគ្រួសារ ធ្វើយ៉ាងណាឲ្យចំណាយតិចជាងចំណូល និងដកប្រាក់សន្សំត្រៀមទុកប្រើប្រាស់ក្នុងពេលចាំបាច់៕

P.M.C Online News ថវិកាចំនួន ២៥,០០០ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែងប្រគល់ជូនដល់ ឧត្តមសេនីយ៍ត្រី គង់ គ...
13/03/2024

P.M.C Online News
ថវិកាចំនួន ២៥,០០០ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែងប្រគល់ជូនដល់ ឧត្តមសេនីយ៍ត្រី គង់ គីនី ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យជាបន្តបន្ទាប់!

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ នាំយកថវិកាដែលបានមកពីការចូលរួមរបស់ លោក យឹម លក្ខណ៍ និងភរិយា ចំនួន ៥,០០០ដុល្លារ បន្ថែមទៀត យកទៅប្រគល់ជូន លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវការព្យាបាលរយៈពេលយូរ និងត្រូវការថវិកាជាចាំបាច់។

នេះជាលើកទី៤ហើយ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងបាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងស្មារតីសាមគ្គីភាព ប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គង់ គីនី ជាបន្តបន្ទាប់ ដើម្បីជួយសម្រាលបន្ទុកក្នុងការព្យាបាល ៕

P.M.C Online News ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិក ដែលជួបគ្រោះថ្នាក់ ផ្ទុះចង្ក្រានហ្គា...
13/03/2024

P.M.C Online News
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិក ដែលជួបគ្រោះថ្នាក់ ផ្ទុះចង្ក្រានហ្គាស ធ្វើអោយរលាកខ្លួនប្រាណ!

នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ខែម ញ៉ាញ់ នាយសេនាធិការរង និងជាប្រធានក្រុមការងារលេខទូរស័ព្ទបន្ទាន់ ១២៩១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ត្រី សយ សុជាតា សមាជិកក្រុមការងារប្រចាំការ ១២៩១ ដែលជួបគ្រោះថ្នាក់ ផ្ទុះចង្ក្រានហ្គាស ធ្វើអោយរលាកខ្លួនប្រាណ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ខែម ញ៉ាញ់ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការផ្ទាល់នូវថវិកាចំនួន ២,០០០,០០០រៀល, ទឹកសុទ្ធ ០៤កេស, ទឹកដោះគោ ០២កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕

P.M.C Online News អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង លោកស្រី!ម៉ាស៊ីនថតចម្...
05/03/2024

P.M.C Online News
អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង លោកស្រី!
ម៉ាស៊ីនថតចម្លងសរុបទាំងអស់ចំនួន ១៦គ្រឿង ដែលត្រូវបានក្រុមគ្រួសារ លោក លី ហុង និង លោកស្រី នាំយកមកប្រគល់ជូនដល់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាបន្តបន្ទាប់ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាលរបស់អង្គភាព ក៏ដូចជាតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង លោកស្រី ដែលមានចិត្តសប្បុរសឧបត្ថម្ភម៉ាស៊ីនថតចម្លង ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ និងសូមជូនពរដល់គ្រួសារ លោក លី ហុង និង លោកស្រី ជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ លៈ កុំបីឃ្លៀងឃ្លាតឡើយ៕

P.M.C Online News អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១១នាក់ បញ្ជូនទៅតុលាការ និងមណ្ឌលកែប្រែឱកាសខ្ញុំ ពាក់ព...
05/03/2024

P.M.C Online News
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១១នាក់ បញ្ជូនទៅតុលាការ និងមណ្ឌលកែប្រែឱកាសខ្ញុំ ពាក់ព័ន្ធករណីគ្រឿងញៀន!

នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន១១នាក់ ក្នុងនោះ ០៨នាក់ ទៅតុលាការ និង០៣នាក់ ទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនឱកាសខ្ញុំ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៥ករណីផ្សេងគ្នា។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៥ករណីរួមមាន៖

*ករណីទី១៖ កាលពី ថ្ងៃទី២៩ ខែកុម្ភៈ ដល់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល និងបន្តទៅចំណុចផ្ទះជួលលេខG៤៤ ផ្លូវ ST129KS បុរីសែនសុខស្ថិតនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនទាំង០៥នាក់ រួមមាន៖ ១.ឈ្មោះ ធីន មុី (ហៅគុជ) ភេទប្រុស អាយុ៣១ឆ្នាំ, ២. ឈ្មោះ ហុង កាយ (ហៅកែវ)ភេទប្រុស អាយុ ៤១ឆ្នាំ, ៣. ឈ្មោះ អឿង គន្ធា ប្រពន្ធ ភេទ ស្រី អាយុ ៣១ឆ្នាំ, ៤. ឈ្មោះ ថើ ហៃ ភេទប្រុស អាយុ ២៦ឆ្នាំ, ៥.ឈ្មោះ គឹម ចន្ថា ភេទ ប្រុស អាយុ ៣១ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន២១កញ្ចប់ (ធំ-តូច) និងថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី២៖ កាលពី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិតិរិឆ្ឆាន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនទាំង០២នាក់ រួមមាន៖ ១/ឈ្មោះ អុិន ធារ៉ា ភេទ ប្រុស អាយុ ៣៦ឆ្នាំ, ២/ឈ្មោះ កែវ បុណ្ណា ភេទ ស្រី អាយុ ៣៩ឆ្នាំ។ ចាប់យកវត្ថុតាង ដបសម្រាប់ជក់គ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី៣៖ កាលពី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ង៉ុយ រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចលើផ្លូវជាតិលេខ៥ ភូមិពោមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន០១កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី៤៖ កាលពី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ មាន ភក់ ភេទប្រុស អាយុ២៦ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ភូមិតិរិឆ្ឆាន សង្កាត់កាកាប ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ចាប់យកវត្ថុតាងមួយចំនួន។

*ករណីទី៥៖ កាលពី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដីឡូត៍គ្មានលេខ ស្ថិតក្នុងភូមិរលួស​ សង្កាត់ជេីងឯក​ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនទាំង០២នាក់ រួមមាន៖ ១- ឈ្មោះ អ៊ុំ ចឺម ភេទប្រុស អាយុ២៣ឆ្នាំ, ២- ឈ្មោះ ចេង សុភាព ភេទប្រុស អាយុ ៣៩ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន១១កញ្ចប់, ឧបករណ៍ប្រេីប្រាស់សារធាតុញៀនមួយចំនួន រួមនឹងសម្ភារមួយចំនួនទៀត៕

P.M.C Online News អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!នៅថ្ងៃពុធ ទី២៨ ...
29/02/2024

P.M.C Online News
អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!
នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៤គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជិត១០ឆ្នាំមកហើយ

28/02/2024

P.M.C Online News
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាខណ្ឌទាំង១៤ បានធ្វើការផ្លាស់ប្តូរគ្នា ហ្វឹកហាត់បំប៉នជាប្រចាំនូវមេរៀនប្រើប្រាស់កាំភ្លើង វែង ខ្លី កាន់តែស្ទាត់ជំនាញ យុទ្ធវិធីបាញ់ឈរ អង្គុយ ក្រាប យុទ្ធវិធីកាច់ឃ្លេ និងមេរៀនដទៃផ្សេងៗទៀត ដើម្បី បង្ការ បង្រ្កាប សង្រ្គោះ បានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាពខ្ពស់។

P.M.C Online News ថវិកាចំនួន ២០,០០០ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែងប្រគល់ជូនដល់ ឧត្តមសេនីយ៍ត្រី គង់ គ...
23/02/2024

P.M.C Online News
ថវិកាចំនួន ២០,០០០ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែងប្រគល់ជូនដល់ ឧត្តមសេនីយ៍ត្រី គង់ គីនី ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យជាបន្តបន្ទាប់!

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ឲ្យ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំក្រុមការងារ នាំយកថវិកា ចំនួន ៥,០០០ដុល្លារ រួមនឹង ទឹកសុទ្ធ ៥កេស, ទឹកដោះគោបឺត ៣កេស យកទៅប្រគល់ជូន លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវការព្យាបាលរយៈពេលយូរ និងត្រូវការថវិកាជាចាំបាច់។

នេះជាលើកទី៣ហើយ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងបាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងស្មារតីសាមគ្គីភាព ប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គង់ គីនី ជាបន្តបន្ទាប់ ដើម្បីជួយសម្រាលបន្ទុកក្នុងការ ព្យាបាល ដោយលើកទី១ មានថវិកា ចំនួន ១០,០០០ដុល្លារ និង ៣០ម៉ឺនរៀល ដោយលោក យឹម លក្ខណ៍ និងភរិយា បានជួយឧបត្ថម្ភ ៥,០០០$ ក្នុងនាមជាមិត្តរួមការងារចាស់ រួមនឹងអំណោយមួយចំនួនទៀត និងលើកទី២ មានថវិកា ចំនួន ៥,០០០ដុល្លារ ផ្លែឈើ ០១កន្ត្រក, ទឹកត្រចៀកកាំ ០១កន្ត្រក៕

P.M.C Online News ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំពង្រឹងកិច្ចការជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស! នាព្រឹក ថ្ងៃ...
19/02/2024

P.M.C Online News
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំពង្រឹងកិច្ចការជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស!
នាព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំចង្អៀត ជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដែលសមាសភាពចូលរួមមានលោកមេបញ្ជាការរងទទួលជំនាញ នាយសេនាធិការ ប្រធាន-អនុប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នាយការិយាល័យប្រឆាំងគ្រឿងញៀន នាយការិយាល័យព្រហ្មទណ្ឌ និងនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស ក្នុងគោលបំណងសំដៅបង្កើនការរក្សាសន្តិសុខជូនប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យមានសុវត្តិភាពខ្ពស់បំផុត និងជម្រុញការផ្សព្វផ្សាយលេខទូរស័ព្ទបន្ទាន់១២៩១ ដែលមានអាវុធហត្ថរាជធានីភ្នំពេញរងចាំទទួលនិងចេញអន្តរាគមន៍ ២៤/២៤ ម៉ោង។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា កិច្ចការចំពោះមុខដែលជំនាញត្រូវយកចិត្តទុកដាក់បំផុត គឺការបង្រ្កាបបទល្មើសគ្រឿងញៀនជាអាទិភាព ចោរលួច ចោរឆក់ ក៏ដូចជាបទល្មើសផ្សេងៗទៀត ដែលបង្កចលាចលដល់សង្គម។ លោកបន្ថែមទៀតថាដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការបង្ក្រាបបទល្មើសទាំងនេះ បានទាន់ពេលវេលា កម្លាំងជំនាញទាំងអស់ត្រូវជម្រុញការស្វែងរកនិងទទួលព័ត៌មានឲ្យបានឆាប់រហ័សតាមរយៈការទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន ជាពិសេសជម្រុញការផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់២៤/២៤ម៉ោង គឺលេខ១២៩១ ដល់ប្រជាពលរដ្ឋបានជ្រួតជ្រាបឲ្យកាន់តែច្រើនបំផុត។

P.M.C Online News អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង លោកស្រី!នៅថ្ងៃទី១៣ ខ...
13/02/2024

P.M.C Online News
អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង លោកស្រី!

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមគ្រួសារ លោក លី ហុង និង លោកស្រី បានបន្តនាំយកម៉ាស៊ីនថតចម្លងចំនួន ០៤គ្រឿង បន្ថែមទៀត មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាលរបស់អង្គភាព ក៏ដូចជាតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌផងដែរ។

ក្នុងឱកាសនោះ ក្រុមការងារតំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រួសារ លោក លី ហុង និង លោកស្រី ដែលមានចិត្តសប្បុរសឧបត្ថម្ភម៉ាស៊ីនថតចម្លងទាំងលើកមុន និងពេលនេះសរុបចំនួន ១២គ្រឿង មកហើយ ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ និងសូមជូនពរជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ លៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

P.M.C Online News អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី​ ភារកិច្ចការងារកងរាជអាវុធហត្ថ ខែមករា និងលើក...
09/02/2024

P.M.C Online News
អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី​ ភារកិច្ចការងារកងរាជអាវុធហត្ថ ខែមករា និងលើកទិសដៅការងារ​ ខែកុម្ភៈ ឆ្នាំ២០២៤​ និងផ្សព្វផ្សាយផែនការដែលត្រូវអនុវត្តចំពោះមុខ!

ដោយអនុវត្តតាមគំរូដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី​ ភារកិច្ចការងារកងរាជអាវុធហត្ថ ខែមករា និងលើកទិសដៅការងារ​ ខែកុម្ភៈ ឆ្នាំ២០២៤​ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ២០២៤ (ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤) និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៃព្រឹទ្ធសភា (ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤)។ កិច្ចប្រជុំនេះមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ លោកមេបញ្ជាការរង ទទួលជំនាញ លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និង ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលនឹងចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ក៏ដូចជា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៃព្រឹទ្ធសភា នាពេលខាងមុខឲ្យដំណើរការទៅបានដោយរលូន៕

P.M.C Online News ក្រុមការងារ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចូលរួមរំលែកទុក្ខដល់សមាជិកគ្រួសារ មេបញ្ជាការរងខណ្ឌ ដែលត្រូវជាបងថ្ល...
09/02/2024

P.M.C Online News
ក្រុមការងារ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចូលរួមរំលែកទុក្ខដល់សមាជិកគ្រួសារ មេបញ្ជាការរងខណ្ឌ ដែលត្រូវជាបងថ្លៃប្រុសរបស់លោកទទួលមរណៈភាព!

នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចាត់តំណាងប្រគល់ថវិកាដែលមានការចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,៨១០,០០០៛ (ពីរលានប្រាំបីសែនមួយម៉ឺនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកវរសេនីយ៍ត្រី សើន កែវវណ្ណធី មេបញ្ជាការរងខណ្ឌ ដែលបងថ្លៃប្រុសរបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

P.M.C Online News ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដែលទទួលបានពីសប្បុរសជន ដល់អង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្ន...
03/02/2024

P.M.C Online News
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដែលទទួលបានពីសប្បុរសជន ដល់អង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ!

នៅថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារធ្វើការបែងចែកភេសជ្ជៈ ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះសម្រាប់យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានភេសជ្ជៈចំនួន ០១កេស ដូចៗគ្នា។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក អ៊ឹម សុផាន់ណារ៉េត ដែលមានចិត្តសប្បុរសឧបត្ថម្ភភេសជ្ជៈដល់ អាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ៕

03/02/2024

P.M.C Online News
ថវិកាចំនួនពីរលើក ស្មើនឹង១៥០០០ដុល្លារ មកហើយដែល ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកជាអំណោយចុះសួរសុខទុក្ខដល់មេបញ្ជាការរង ដែលកំពុងមានជំងឺធ្ងន់ ម្តងហើយម្តងទៀត ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់!

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជំងឺធ្ងន់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ហ្វឺសូខេម ដោយមានការអមដំណើរពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យជំនាញ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងនាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត ព្រមទាំងបាននាំយកថវិកា ចំនួន ៥,០០០ដុល្លារ ផ្លែឈើ ០១កន្ត្រក, ទឹកត្រចៀកកាំ ០១កន្ត្រក យកទៅប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គង់ គីនី ជាអំណោយសួរសុខទុក្ខ និងជាការចែករំលែកជួយសម្រាលបន្ទុកក្នុងគ្រួសារផងដែរ។

នេះជាលើកទី២ហើយ ដែលលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គង់ គីនី ដែលលើកទី១ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងក្រុមការងារ បាននាំយកថវិកាចំនួន ១០,០០០ដុល្លារ និង ៣០ម៉ឺនរៀល ក្នុងនោះក៏មានថវិកា លោក យឹម លក្ខណ៍ និងភរិយា បានជួយឧបត្ថម្ភ ៥,០០០$ ក្នុងនាមជាមិត្តរួមការងារចាស់ រួមនឹងអំណោយមួយចំនួនទៀត យកទៅប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គង់ គីនី ម្តងរួចមកហើយ។ ‎

P.M.C Online News ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤សេចក្តីប្រកាសព័ត៌មានកា...
03/02/2024

P.M.C Online News
ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤
សេចក្តីប្រកាសព័ត៌មាន

កាលពីថ្ងៃទី៣០ ខែមករា កងរាជអាវុធហត្ថយើងខ្ញុំ បានធ្វើការឆ្លើយតបផ្សព្វផ្សាយជូនសាធា រណ ជន និងអ្នកសារព័ត៌មានជ្រាបអំពីឈ្មោះ កង សុផាណារ័ត្ន ឋានន្តរសក្តិអនុសេនីយ៍ត្រី មុខងារជំនួយការកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ។

ថ្ងៃនេះ កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយឃ្លីបវីដេអូមួយ ដែលលោក ផែង វណ្ណះ បកស្រាយអំពីមន្ដ្រីកងរាជអាវុធហត្ថខេត្តក្រចេះ ប្រើកាំភ្លើងខ្យល់បាញ់សត្វស្លាប។ កងរាជអាវុធហត្ថយើងខ្ញុំ បានស្តាប់ការបកស្រាយ ការបញ្ចេញមតិរបស់លោក ផែង វណ្ណះ គឺមិនខុសទេ ហើយយើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ផែង វណ្ណះ ដែលមានចិត្តឈឺ ឆ្អាល និងក្តីស្រលាញ់ដល់កម្លាំងកងរាជអាវុធហត្ថយើងខ្ញុំ រហូតដល់លោក ផែង វណ្ណះ សុំទៅមន្ត្រីរដ្ឋបាលព្រៃឈើ និងតំណាងអយ្យការឱ្យជួយទៀតផង។ ជាមួយគ្នានោះ លោក ផែង វណ្ណះ ក៏ បានរំលឹកដល់ការទទួលខុសត្រូវរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថ ឱ្យយកចិត្តទុក ដាក់ ចំពោះយោធិននៃកងរាជអាវុធហត្ថក្រោមឱវាទ ឱ្យអាណិតកូនចៅ ដែលខំធ្វើការបម្រើជាតិបម្រើប្រជាជនអស់ច្រើនឆ្នាំមកហើយ។ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខ្ញុំបាទ ឧត្តមសេនីយត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការឆ្លើយតបតាមទិដ្ឋភាពច្បាប់ លិខិតបទ ដ្ឋាន គតិយុត្ត និងក្រមសីលធម៌មន្ត្រីប្រតិបត្តិច្បាប់ ជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាបថា៖

១-រដ្ឋបាលព្រៃឈើមានសមត្ថកិច្ចជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតបទល្មើសព្រៃឈើនិងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដូចមានចែងក្នុងមាត្រា៧៦នៃច្បាប់ស្តីពីព្រៃឈើ។ ការឃាត់ខ្លួនឈ្មោះ កង សុផាណារ័ត្ន ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើ គឺកងរាជអាវុធហត្ថអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់និងក្រមនីតិវិធីព្រហ្មទណ្ឌ មិនមែន ធ្វើតាមអារម្មណ៍ ឬធ្វើតាមការបញ្ចេញមតិក្នុងប្រព័ន្ធព័ត៌មានសង្គម ឬខ្លាចដោយមិនមានការទទួលខុសត្រូវនោះទេ។

២-ក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ ត្រូវតែជាគំរូក្នុងការគោរពច្បាប់ បើប្រព្រឹត្តអំពើល្មើស ត្រូវតែអនុវត្តតាមច្បាប់។ ហើយអ្នកដែលមានសិទ្ធិអំណាចចោទប្រកាន់មានតែតំណាងអយ្យ ការ ប៉ុណ្ណោះ មន្ត្រីនគរបាលយុត្តិធម៌មិនអាចតម្កល់រឿងក្តីព្រហ្មទណ្ឌឥតចាត់ការបាន ឡើយ។

៣-លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវទិសស្លោកជាត្រីវិស័យក្នុងការអនុវត្តតួនាទី ភារកិច្ច នាពេលកន្លងមក គឺ “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប”។ យោធិននៃកងរាជអាវុធហត្ថគ្រប់រូប ត្រូវបានអប់រំបណ្ដុះបណ្តាល ហ្វឹកហ្វឺន ជាពិសេសការអប់រំចិត្តសាស្ត្រជាប្រចាំ ឱ្យគោរពច្បាប់ គោរពវិន័យកងទ័ព ប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ “កុំថាឡើយបាញ់សត្វកុក សូម្បីតែសត្វចាបក៏មិនត្រូវបាញ់ទេ ព្រោះយើងជាមន្ត្រីប្រតិបត្តិច្បាប់”។

៤-យោធិននៃកងរាជអាវុធហត្ថគ្រប់រូប ត្រូវបានយកចិត្តទុកដាក់ខ្ពស់ទាំងការហូប ការស្នាក់នៅ ការស្លៀកពាក់ពីក្បាលដល់ចុងជើង ការថែទាំ ព្យាបាលជំងឺ និងគោលនយោបាយដោះស្រាយទុក្ខលំបាក ដោយមានមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថដែលជាគំនិតផ្តួចផ្តើមរបស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាការចូលបុណ្យដោយស្ម័គ្រចិត្ត ទ្រទ្រង់ដល់គ្រួសាររបស់យោធិននៃកងរាជអាវុធហត្ថដែលពលី មរណៈ ក្នុងនោះថវិកាចូលបុណ្យរបស់លោកនាយឧត្តមសេនីយ៍ ក្នុងមួយសពចំនួន ៥.០០០.០០០រៀល ផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន។

សូមគោរពអរគុណ។

P.M.C Online Newsអាវុធហត្ថរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិប...
23/01/2024

P.M.C Online News
អាវុធហត្ថរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត!

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ ឯកឧត្តម ឈុន វណ្ណឡេង នាយករង វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត តំណាង ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកនាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញ លោកគ្រូ អ្នកគ្រូ ជាថ្នាក់ដឹកវិទ្យាស្ថាន ព្រមទាំងនាយទាហាន អាវុធហត្ថរាជធានីភ្នំពេញ ដែលជាសិក្ខាកាមចំនួន ៤០នាក់ទៀតផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឈុន វណ្ណឡេង បានឡើងមានមតិស្វាគមន៍ដល់ថ្នាក់ដឹកនាំ រួមនឹងសិក្ខាកាមទាំងអស់ របស់អាវុធហត្ថរាជធានីភ្នំពេញ ប្រកបដោយភាពកក់ក្តៅជាទីបំផុត។

ឆៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា ជំនួសមុខឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ដែលបានអនុញ្ញាតឲ្យសិក្ខាកាម អាវុធហត្ថរាជធានីភ្នំពេញ​ ទទួលបាននូវចំណេះជំនាញនាពេលនេះ។ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា បានបន្តណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុក្ខ ខិតខំប្រឹងប្រែងសិក្សាដើម្បីទទួលបានចំណេះជំនាញពិតប្រាកដ ឆ្លើយតបទៅនឹងតម្រូវការសម្រាប់យកទៅបំពេញមុខងារភារកិច្ចក្នុងអង្គភាពអោយកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

P.M.C Online News ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកត្រីខកំប៉ុង ដែលទទួលបានពីសប្បុរសជន ដល់អង្គភាពចំណុះ កងរាជអាវុធហត្ថរាជធា...
20/01/2024

P.M.C Online News
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកត្រីខកំប៉ុង ដែលទទួលបានពីសប្បុរសជន ដល់អង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្រុមការងារសង្កាត់ព្រែកកំពឹស!
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារធ្វើការបែងចែកត្រីខកំប៉ុង ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះ យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានត្រីខកំប៉ុង ចំនួន ០១យួរ ស្មើ១០កំប៉ុងដូចៗគ្នា និងបានផ្ដល់ជូននូវត្រីខកំប៉ុងក្នុង០១អង្គភាពចំនួន ០២កេស បន្ថែមទៀត សម្រាប់បម្រុងទុកក្នុងរោងបាយ ព្រមទាំងជូនដល់ក្រុមការងារមូលដ្ឋានសង្កាត់ព្រែកកំពឹស ត្រីខកំប៉ុងសរុបចំនួន ៣១កេស ផងដែរ៕

P.M.C Online News អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំចាប់ឆ្នោតផ្គូផ្គងជ្រើសរើសក្រុម ដើម្បីប្រកួតកីឡាបាល់ទាត់ ពានរង្វា...
20/01/2024

P.M.C Online News
អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំចាប់ឆ្នោតផ្គូផ្គងជ្រើសរើសក្រុម ដើម្បីប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤!
ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបើកកិច្ចប្រជុំចាប់ឆ្នោតផ្គូផ្គងជ្រើសរើសក្រុម ដើម្បីប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកនាយសេនាធិការរង ប្រធានមន្ទីរ ព្រមទាំងនាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

គោលការណ៍នៃការប្រកួតកីឡាដណ្តើមពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញនេះផងដែរ គឺតម្រូវឲ្យអង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមមាន មន្ទីរចំនួន០៧ វរអន្តរាគមន៍ចំនួន០១ និងមូលដ្ឋានអាវុធហត្ថខណ្ឌចំនួន១៤ ត្រូវបង្កើតក្រុមតាមអង្គភាពរៀងខ្លួន ដោយជ្រើសរើសកីឡាករចេញពីអង្គភាពខ្លួនឯង ដើម្បីចូលរួមធ្វើការប្រកួត ដោយប្រើរូបមន្ត ប្រកួតជម្រុះក្នុងពូល និងជ្រើសរើសយកក្រុមដែលឈ្នះ ក្នុងពូលនីមួយៗ មកធ្វើការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។

គោលបំណង នៃការរៀបចំការប្រកួតកីឡាបាល់ទាត់នេះ ក៏ដូចជាឆ្នាំមុនៗដែរ គឺដើម្បីនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជលើផ្ទៃប្រទេស ជាពិសេសការគាំទ្រវិស័យកីឡាបាល់ទាត់ គឺឆន្ទៈដ៏មុតមាំរបស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលមានតាំងពីលោកនៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យមកម៉្លេះ៕

15/01/2024

P.M.C Online News
គ្រឿងញៀនជាង ២គីឡូក្រាម ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបឆ្លងខេត្ត!
នាព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន ០៣នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជាង ២គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ក្រាបក្នុងរាជធានីភ្នំពេញ និងពន្លាតដែនសមត្ថកិច្ចទៅបង្ក្រាបដល់ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទាំង៣នាក់ រួមមាន ១/ ឈ្មោះ ចាន់ ណារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ, ២/ ឈ្មោះ នឹង ចាន់ជំនោរ ហៅឆេកូ ភេទប្រុស អាយុ៤០ឆ្នាំ, ៣/ ឈ្មោះ សាន ម៉ៅ ហៅហ្គាស់ ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវបាន កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនជាក់ស្ដែង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ដោយចាប់យកបានវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា ចំនួន២១កញ្ចប់(៤កញ្ចប់ធំ) សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន​(ដបកែច្នៃ) ជញ្ជីងថ្លឹង០២ គ្រឿង សម្ភារ:វេចខ្ចប់និងថង់ច្រកមួយចំនួន បន្ទាប់មកដោយបានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការពន្លាតសមត្ថកិច្ចដែនដីទៅខេត្តកំពង់ស្ពឺ ដោយបានសហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះធ្វើការឆែកឆេរដល់ផ្ទះជនសង្ស័យ សាន ម៉ៅ ហៅហ្គាស់ ជាមេក្លោងជួញដូរគ្រឿងញៀន ស្ថិតនៅភូមិស្រែចិន្តា សង្កាត់ព្រះស្រែ ស្រុកឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ រកឃើញវត្ថុតាងដែលជសង្ស័យបានកប់លាក់ទុកក្នុងដី នូវក្រាមពណ៌សថ្លាចំនួន ១០កញ្ចប់ធំបន្ថែមទៀត ដែលសរុបមុនក្រោយ អាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាន ក្រាមពណ៌សថ្លាចំនួន ៣១កញ្ចប់តូចធំ ស្មើនឹងជាង ២គីឡូក្រាម (២០៤០,៩១ក្រាម)៕

P.M.C Online News ក្រុមការងារ អាវុធហត្ថខណ្ឌមានជ័យ ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន!នៅថ្ងៃទី១៣ ខែម...
15/01/2024

P.M.C Online News ក្រុមការងារ អាវុធហត្ថខណ្ឌមានជ័យ ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន!

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌមានជ័យ បានចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ទោ លោកអនុសេនីយ៍ទោ ពេជ ចិត ជំនួយការ អាវុធហត្ថខណ្ឌមានជ័យ ដែលមានប្រពន្ធទើបសម្រាលកូន។

ក្នុងឱកាសនោះក្រុមការងារបាននាំយកអំណោយមានដូចជា ទឹកសុទ្ធ និងភេសជ្ជៈ ០៣កេស, អង្ករ ០២ការុង រួមនឹងថវិកាមួយចំនួនទៀត ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងក្រុមគ្រួសារផងដែរ៕

P.M.C Online News អាវុធហត្ថរាជធានីភ្នំពេញ ចែកម៉ាស៊ីនថតចម្លង ដែលទទួលបានពីសប្បុរសជន ជូនដល់អង្គភាពចំណុះសម្រាប់ប្រើប្រាស់ជាប...
12/01/2024

P.M.C Online News
អាវុធហត្ថរាជធានីភ្នំពេញ ចែកម៉ាស៊ីនថតចម្លង ដែលទទួលបានពីសប្បុរសជន ជូនដល់អង្គភាពចំណុះសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាល!
ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញប្រគល់ម៉ាស៊ីនថតចម្លងចំនួន ០៦គ្រឿង ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់ ០៦អង្គភាព ចំណុះកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាល។

P.M.C Online News ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជ...
06/01/2024

P.M.C Online News
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា នៅសង្កាត់ព្រែកកំពឹស!
នាព្រឹកថ្ងៃសៅរ៍ទី ០៦-០១-២០២៤ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា (ថ្ងៃទី០៩-ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣) ដែលបានរៀបចំឡើងនៅបរិវេណទីស្នាក់ការ គណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស និងមានការចូលរួមពី លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក កន សុកេន អនុប្រធានប្រចាំការ គណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស ព្រមទាំង ឯកឧត្តម អស់លោកក្រុមការងារអមដំណើរ លោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិ អនុសាខាបក្សភូមិ ប្រធាន-អនុប្រធានក្រុមបក្ស ក្នុងសង្កាត់ព្រែកកំពឹសទាំងអស់ ព្រមទាំងយុវជនភូមិ-សង្កាត់ សរុបទាំងអស់មានចំនួន ១,០៣៣នាក់ ។

នៅក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បាននាំយកអាហារសម្រន់ និងទឹកសុទ្ធ ចូលរួមបរិភោគរួមគ្នាជាមួយ សមាជិក សមាជិកាទាំងអស់ ប្រកបដោយភាពស្និទ្ធស្នាល។ នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម រ័ត្ន ស៊្រាង បានប្រគល់កុំព្យូទ័រលើតុចំនួន ០៣គ្រឿងជូនដល់សាលាវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ដើម្បីទុកបម្រើការងារក្នុងសាលា និងបានឧបត្ថម្ភថវិកាជូនដល់ក្រុមយុវជន និងកម្លាំងការពារសណ្តាប់ធ្នាប់ដែលបានចូលរួមក្នុងកម្មវិធីនាឱកាសនោះ ដោយម្នាក់ៗទទួលបានថវិកាចំនួន
២០,០០០រៀល ៕

P.M.C Online News នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេ...
04/01/2024

P.M.C Online News
នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលស្វាគមន៍ លោកវរសេនីយ៍ឯក បិយវឌ្ឍន៍ កៀតកង អនុព័ន្ធនគរបាលភូមិន្ទថៃ ប្រចាំស្ថានទូតថៃ ចូលមកជួបសំណេះសំណាល និងជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

P.M.C Online News ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយប្រគល់ជូនដល់ សាលានាយទាហានសកម្មត្មាតពង!ថ្ងៃទី២៦ ខែធ្នូ ឆ្...
28/12/2023

P.M.C Online News
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយប្រគល់ជូនដល់ សាលានាយទាហានសកម្មត្មាតពង!
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំក្រុមការងារ នាំយកទឹកសុទ្ធ និង ភេសជ្ជៈចម្រុះចំនួន ២៥០កេស ប្រគល់ជូនដល់សាលានាយទាហានសកម្ម ត្មាតពង ដើម្បីចូលរួមឧបត្ថម្ភគាំទ្រក្នុងកម្មពិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរ ខួបលើកទី៤៥ ទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៤) ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានទទួលស្វាគមន៍ក្រុមការងារ និងបានត្រួតពិនិត្យពីសកម្មភាពរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលកំពុងធ្វើការហ្វឹកហាត់ ត្រៀមចូលរួមការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ផងដែរ៕

Address

55
Phnom Penh
55

Website

Alerts

Be the first to know and let us send you an email when P.M.C Online News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

Nearby media companies