P19 PRESS News

P19 PRESS News ទូរស័ព្ទផ្តល់ព័ត៌មានសន្តិសុខសង្គម.

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ផ្ញើព្រះរាជសារជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសខួបចម្រើនជន្មាយុ(ភ្...
23/01/2024

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ផ្ញើព្រះរាជសារជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសខួបចម្រើនជន្មាយុ

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និងសុភមង្គល បានផ្ញើព្រះរាជសារជូនពរទៅកាន់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ។
សម្តេចព្រះមហាក្សត្រី បានសព្វព្រះរាជហឫទ័យជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមទទួលបានជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្តទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសកម្ពុជា៕
ខាងក្រោមនេះជាព្រះរាជសារជូនពររបស់សម្តេចព្រះមហាក្សត្រី ជូនដល់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៖

ចាប់ជនសង្ស័យ២នាក់ និងគ្រឿងញៀងជាង១តោន ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់(ព្រះវិហារ)៖  ជនសង្ស័យចំនួន២នាក់ និងគ្រឿងញៀនជាង១តោន...
23/01/2024

ចាប់ជនសង្ស័យ២នាក់ និងគ្រឿងញៀងជាង១តោន ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់

(ព្រះវិហារ)៖ ជនសង្ស័យចំនួន២នាក់ និងគ្រឿងញៀនជាង១តោន ព្រមទាំងសម្ភារមួយចំនួនទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជូនទៅកាន់សាលាដំបូង ខេត្ត ដើម្បីចាត់ការតាមច្បាប់នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
ក្រៅពីបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ ទៅកាន់តុលាការ, កម្លាំងអាវុធហត្ថ ក៏បានបញ្ជូនវត្ថុតាងមួយចំនួនរួមមាន៖ គ្រឿងញៀនចំនួន២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម (គ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម) និងសម្ភារមួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថា ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ពោលក្រោយរឹបអូសបានគ្រឿងញៀន ដែលជនសង្ស័យដាក់ក្នុងរថយន្តយកទៅប្លុងចោលនៅស្រុកជ័យសែន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។
ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ច មិនទាន់បង្ហាញសាវតារបស់ជនសង្ស័យទាំង២នាក់នេះនៅឡើយទេ ដោយសារបច្ចុប្បន្ននេះកម្លាំងជំនាញ កំពុងបន្តសហការស្រាវជ្រាវស្វែងរកចាប់ខ្លួន មេក្លោង និងបក្ខពួក យកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រមសីលធម៌របស់អ្នកសារព័ត៌មាន មានសារៈសំខាន់បំផុតក្នុងការកំណត់នូវបទដ្ឋាន និងកម្រិតនៃលំហអនុវត្តក្...
23/01/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រមសីលធម៌របស់អ្នកសារព័ត៌មាន មានសារៈសំខាន់បំផុតក្នុងការកំណត់នូវបទដ្ឋាន និងកម្រិតនៃលំហអនុវត្តក្នុងវិស័យព័ត៌មាន ដើម្បីរក្សាបាននូវតម្លៃ និងមូលដ្ឋានរឹងមាំនៃទំនុកចិត្ត តាមរយៈការគោរពប្រតិបត្តិត្រឹមត្រូវរបស់ប្រតិបត្តិករគ្រប់រូបក្នុងវិស័យនេះ

នារសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដើម្បីពិភាក្សា និងការផ្លាស់ប្តូរយោបល់តាមជំនាញ, បទពិសោធន៍ និងឧត្តមានុវត្តន៍ រវាងថ្នាក់ដឹកនាំ និង មន្ត្រីរាជការក្រសួងព័ត៌មានគ្រប់ជាន់ថ្នាក់, ភាគីពាក់ព័ន្ធនានា, និងអ្នកចូលរួម នឹងផ្តល់ជាធាតុចូលយ៉ាងសំខាន់សម្រាប់អភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឱ្យបានល្អ សំដៅបម្រើ ផលប្រយោជន៍ ឱ្យបានច្រើនជាអតិបរមា ជូនជាតិមាតុភូមិនៃយើង ។

មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនេះ សម្តេចធិបតី បានធ្វើការគូសបញ្ជាក់ថា វិស័យព័ត៌មាន គឺជាកាតាលីករយ៉ាងសំខាន់ ក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយ និងផ្សព្វផ្សាយព័ត៌មានអំពីសង្គមជាតិ និងការបង្ហាញអំពីតថភាពសង្គម និងការអភិវឌ្ឍ ។ ជាក់ស្តែង ក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសកន្លងមក, វិស័យព័ត៌មានបានរួមចំណែក ដោយផ្អែកលើមុខងារសំខាន់ៗ ដូចជា៖ ទី១. ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ, ទី២. បញ្ជូនព័ត៌មានពិត និងរហ័សទាន់ពេល, ទី៣. ផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង, ទី៤. ជាឆ្មាំត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់, និងទី៥. ចូលរួមកែលម្អសង្គម តាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ និងប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូល ក្នុងការរៀបចំគោលនយោបាយ, ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តទៀតថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្ត ទុកដាក់ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត នូវការគោរពសិទ្ធិសេរីភាពខាងសារព័ត៌មាន, សេរីភាពនៃបោះពុម្ពផ្សាយ, សេរីភាពនៃការការបញ្ចេញមតិ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ក្នុងការធានានូវបរិយាកាសបើកទូលាយការប្រកបវិជា្ជជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា តាមរយៈការធានាការគោរពសិទ្ធិ គ្មានការរើសអើង, គ្មានការគំរាម និងមិនប្រកាន់និន្នាការនយោបាយ ។ ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយចាំបាច់ត្រូវធ្វើបរិវត្តកម្មឌីជីថល ដើម្បីធានានូវវិសាលភាពនៃការផ្សាយគ្របដណ្តប់បានទូទាំងប្រទេស ឱ្យបានលឿន រហ័ស និងមានគុណភាពខ្ពស់ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់បញ្ជាក់ផងដែរថា ក្រមសីលធម៌របស់អ្នកសារព័ត៌មាន ពិតជាមានសារៈសំខាន់បំផុតក្នុងការកំណត់នូវបទដ្ឋាន និងកម្រិតនៃលំហអនុវត្តក្នុងវិស័យព័ត៌មាន ដើម្បីរក្សាបាននូវតម្លៃ និងមូលដ្ឋានរឹងមាំនៃទំនុកចិត្ត តាមរយៈការគោរពប្រតិបត្តិត្រឹមត្រូវរបស់ប្រតិបត្តិករគ្រប់រូបក្នុងវិស័យនេះ ។ ជាពិសេស មន្ត្រីសារព័ត៌មានតាមបណ្តារាជធានី ខេត្តត្រូវដើរតួជាអ្នកសាធារណ:មតិ ប្រកបដោយភាព បុរេសកម្មជាប្រចាំ ដើម្បីផ្សព្វផ្សាយនូវសមិទ្ធផលវិជ្ជមានដែលរាជរដ្ឋាភិបាល រដ្ឋបាលរាជធានី ខេត្តបានកសាង និងសម្រេចបាន ជូនដល់ប្រជាពលរដ្ឋឱ្យមានភាពកក់ក្តៅជាមួយស្នាដៃដែលបានកសាង និងសម្រេចបាន ទាំងនេះ។

ក្នុងឱកាសដ៏វិសេសវិសាលនោះផងដែរ សម្តេចធិបតី បានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មាន ដែលបានអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ និង វិជ្ជាជីវៈ ក្នុងការចុះយកព័ត៌មាន, ការចែករំលែកព័ត៌មាន, និងការផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ និងរហ័សទាន់សភាពការណ៍ ទាំងនៅក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីសភាពការណ៍ពិតប្រាកដ ជាក់ស្តែងនៅកម្ពុជា ។ ទន្ទឹមនេះ សម្តេចធិបតី ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជា, ជាពិសេសស លទ្ធផលការងារក្នុងរយៈពេលជិត ៥ ខែដំបូង របស់ក្រសួងព័ត៌មាន ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ដែលបាន និងកំពុងជំរុញប្រែក្លាយក្រសួងព័ត៌មាន ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយគុណភាព, ប្រសិទ្ធភាព និងបុរេសកម្ម ។ លើសពីនេះ សម្តេចធិបតី ក៏បានសម្តែងនូវការដឹងគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានដឹកនាំក្រសួងព័ត៌មាន បានយ៉ាងល្អប្រសើរ ក្នុងរយៈពេលជាង ២ ទសវត្សរ៍ កន្លងមក និងថែមទាំងបានបណ្តុះបណ្តាលមន្រ្តីជាច្រើនរូប ឱ្យក្លាយជាថ្នាក់ដឹកនាំ និងមន្រ្តីបន្តវេនដ៏មានសក្តានុពលរបស់រាជរដ្ឋាភិបាល ៕

ឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សា នៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន ករណីហិង្...
23/01/2024

ឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សា នៅស្រុកកណ្ដាលស្ទឹង

ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន ករណីហិង្សាដោយចេតនា ក្រោយពីបុរសរូបនេះបានយកកាំបិតផ្គាក់បម្រុងរកកាប់យុវជនម្នាក់ ព្រោះមាត់លឺៗពេលខ្លួនកំពុងដេកក្នុងបន្ទប់។ករណីហិង្សាដោយចេតនា កើតឡើងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ចំណុចភូមិ ប្រាសាទ ឃុំ ព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល។

ជនរងគ្រោះឈ្មោះ ខ្នា លឹម ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ប្រាសាទ ឃុំព្រែកស្លែង ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មករ ។
ចំណែកជនសង្ស័យឈ្មោះ លី ចាន់វាសនា ភេទប្រុស អាយុ ២៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ប្រាសាទ ឃុំព្រែកស្លែង ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរ កម្មករ (ឃាត់ខ្លួន)។វត្ថុតាងចាប់យករួមមាន៖កាំបិតផ្គាក់ដងឬស្សីផ្លែដែកប្រវែង៩៥ សង់ទីម៉ែត្រ។
ជនរងគ្រោះបានដេីរទៅយកម៉ូទ័រឆាបដែកនៅមុខបន្ទប់ប្អូនស្រីបង្កើតរបស់ខ្លួនឈ្មោះ ខ្នា ចំរេីន ពេលខ្លួនកំពុងរកម៉ូទ័រឆាបដែកស្រាប់តែជនសង្ស័យស្រែកពីបន្ទប់គេងរបស់ខ្លួនថា ហ្អែងរកអីក្តុងក្តាំងម្ល៉េះហ្ហា ពេលនោះជនរងគ្រោះបានឆ្លេីយមកវិញថា ខ្ញុំរកម៉ូទ័រឆាបទេបង រួចជនរងគ្រោះបានដេីរទៅរកជនសង្ស័យ ភ្លាមនោះជនសង្ស័យបានយក កាំបិតផ្គាក់ខាងលេីយកមកយាកាប់មកលេីជនរងគ្រោះ តែត្រូវបានប្រពន្ធរបស់ជនសង្ស័យឃាត់ រួចជនរងគ្រោះបានរត់ចេញទៅរកបងជីដូនមួយអោយជួយ និងបានតេទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែង ក្រោយបានទទួលព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែងបានចុះដល់កន្លែងកេីតហេតុរួចបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖  ក្រមសីលធម៌ និងវិជ្ជាជីវៈ របស់អ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ណាស់ ក្នុងការថែរក្សាតម្លៃរបស់អ្នកស...
23/01/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រមសីលធម៌ និងវិជ្ជាជីវៈ របស់អ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ណាស់ ក្នុងការថែរក្សាតម្លៃរបស់អ្នកសារព័ត៌មាន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានលើកឡើងថា ក្រមសីលធម៌ និងវិជ្ជាជីវៈ របស់អ្នកសារព័ត៌មាន គឺមានសារៈសំខាន់ណាស់ ក្នុងការថែរក្សាតម្លៃ របស់អ្នកសារព័ត៌មាន។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រមសីលធម៌វិជ្ជាជីវៈ របស់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន គឺសំខាន់ណាស់ ដើម្បីបង្កើត និងរក្សាថែរក្សាតម្លៃនៃវិជ្ជាជីវៈ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា អ្នកសារព័ត៌មាន គឺប្រតិបត្ដិករសំខាន់ណាស់ នៅក្នុងវិស័យព័ត៌មាន។ កិច្ចការងារទាំងអស់នេះ គឺត្រូវចាំបាច់ថែរក្សា ដោយអង្គភាពព័ត៌មាន និងស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានផ្ទាល់តែម្ដង។
បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើសិនជាស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអ្វីក៏អនុវត្ដ នោះហើយនឹងបាត់តម្លៃ ដោយមិនមានអ្នកណាទទួលស្គាល់ និងគ្មានអ្នកណាដឹងថា ព័ត៌មាននេះ យកជាការបានឬអត់ ដោយមិនដឹងថា ជាការពិត ឬក៏មិនមែនជាការពិត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សារព័ត៌មានកម្ពុជា បានរីកចម្រើនខ្លាំង បើតាមទិន្នន័យអ្នកចុះ និងអ្នកមិនចុះឈ្មោះ មានជិត១ម៉ឺននាក់ ដោយក្នុងនោះ ភាគច្រើនបានធ្វើការល្អ ហើយភាគច្រើន បានប្រពឹ្រត្ដតាមក្រមសីលធម៌ អនុវត្ដឲ្យទទួលខុសត្រូវ។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីថែរក្សាតម្លៃរួម របស់វិស័យព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវរួមគ្នា ដើម្បីទប់ស្កាត់អ្នកមួយចំនួនតូច កុំឲ្យប្រព្រឹត្តទង្វើខុសក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មាន។
គូសបញ្ជាក់ថា តាមរយៈសន្និបាតរយៈ២ថ្ងៃនេះ ក្រសួងព័ត៌មាន បានកំណត់ទិសដៅការងារឆ្នាំ២០២៤ ដូចខាងក្រោម៖
១៖ ពង្រឹងតួនាទីក្រសួងព័ត៌មានធ្វើជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ឲ្យកាន់តែសកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាពលើវិស័យផ្សព្វផ្សាយ និងព័ត៌មាន។
២៖ បញ្ចប់សេចក្តីព្រាងអនុក្រិត្យស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងព័ត៌មានក្នុងបរិបទបរិវត្តកម្មឌីជីថល។
៣៖ បញ្ចប់សេចក្តីព្រាងច្បាប់ស្តីសិទ្ធិទទួលព័ត៌មាន ដែលកំពុងស្ថិតនៅក្នុងដែនសមត្ថកិច្ចពិនិត្យរបស់ក្រសួងយុត្តិធម៌។
៤៖ កសាងសមត្ថភាព និងគុណភាព មូលធនមនុស្ស និងពង្រឹងសមត្ថភាពវិជ្ជជីវៈ និងជំនាញក្នុងអង្គភាពផ្សាយរបស់រដ្ឋ ដើម្បីដើរទាន់ទីផ្សារឌីជីថល ក្នុងវិស័យព័ត៌មាននិងផ្សព្វផ្សាយ។
៥៖ ពង្រីកលំហប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ឲ្យគ្របដណ្ដប់បានទូទាំងប្រទេស និងឆ្ពោះទៅកាន់អន្តរជាតិ។
៦៖ ជំរុញដំណើរការផ្លាស់ប្ដូរប្រព័ន្ធផ្សាយទូរទស្សន៍ពីអាណាឡូក ទៅឌីជីថល ឲ្យចេញដំណើរបានទាន់ផែនការបិទបញ្ចប់នៅឆ្នាំ២០២៥៕

សំរេចឃុំខ្លួនបុរសដែលបើករថយន្តបុករះ បណ្តាលឲ្យស្លាប់៤នាក់ និងរបួស៤នាក់ ដាក់ពន្ធនាគារ (ភ្នំពេញ)៖   ចេញដីកាឃុំខ្លួនបុរសដែលបើ...
23/01/2024

សំរេចឃុំខ្លួនបុរសដែលបើករថយន្តបុករះ បណ្តាលឲ្យស្លាប់៤នាក់ និងរបួស៤នាក់ ដាក់ពន្ធនាគារ

(ភ្នំពេញ)៖ ចេញដីកាឃុំខ្លួនបុរសដែលបើករថយន្ត Ford Ranger ដែលបុករះម៉ូតូ និងរថយន្ដជាច្រើនគ្រឿង បណ្តាលឱ្យមនុស្សប្រុស-ស្រីចំនួន ៤នាក់ បានស្លាប់បាត់ជីវិតនៅក្រោមស្ពានអាកាសឫស្សីកែវ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩០ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយរថយន្តម៉ាក FORD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5854 បណ្តាលឱ្យស្លាប់មនុស្ស ០៤នាក់ (ស្រី០៣នាក់) និងរងរបួសមនុស្ស ០៤នាក់ (ស្មើ ០៣នាក់) ដែលមានជនត្រូវចោទឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទបញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួស និងសា្លប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/L និងរបួសស្លាប់ មនុស្សច្រើននាក់) ប្រព្រឹត្តនៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ ចំណុច និងមាត្រា ៥៨ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាងចៅក្រមស៊ើបសួរនៃសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ នាង សំអូន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។
សូមរំលឹកថា សូមបញ្ជាក់ថា មនុស្សប្រុសស្រី៤នាក់ បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ នឹងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦៖៤០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
នៅមុនកើតហេតុគេឃើញចរាចរណ៍ដ៏មមាញឹក នៅចំណុចស្ដុបក្រោមស្ពានអាកាសឬស្សីកែវ ដោយមានអ្នកដំណើរដោយរថយន្ដ និងម៉ូតូជាច្រើនគ្រឿង ឈប់ចាំស្ដុប ស្រាប់តែមានបុរសម្នាក់បើករថយន្ដ Ford Ranger មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿន មកបុករះក្បាលនាគពុះ ចែកទ្រូងស្ពាន ម៉ូតូ៤គ្រឿង និងរថយន្ដចំនួន២គ្រឿង បណ្ដាលឱ្យរងការខូចខាត គាបជាប់ក្រោមរថយន្ដ រ៉ាយប៉ាយពេញផ្លូវ។ រីឯអ្នកជិះលើម៉ូតូបានបាត់បង់អាយុជីវិត៤នាក់ (ស្រី៣នាក់) និងរងរបួសធ្ងន់ស្រាលមួយចំនួនទៀត ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យកាល់ម៉ែត។ ភ្លាមៗអ្នកបើកបរថយន្ដបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដឬស្សីកែវ ដើម្បីសួរនាំ។
ភាគីបង្កបើករថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-5954 បើកបរដោយឈ្មោះ នាង សំអូន អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (មន្រ្តីគយ) មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (កម្រិតជាតិអាកុល ០.៥៤)៕

23/01/2024

ផ្សាយផ្ទាល់ - ភ្នំពេញ ១ស្មើស្រុកខ្មែរ ម៉ាប់ឆ្វេង ជួប យន់ស្រែស្រែ ( 1ស្មើ ) 23/01/2024

៣សប្ដាហ៍ សមត្ថកិច្ចក្រសួងមហាផ្ទៃបង្ក្រាបល្បែងស៊ីសងបាន៤៣ទីតាំង និងបានបញ្ជូនជនសង្ស័យ ៧២នាក់ ទៅតុលាការភ្នំពេញ ៖ រយៈពេល៣សប្ដ...
23/01/2024

៣សប្ដាហ៍ សមត្ថកិច្ចក្រសួងមហាផ្ទៃបង្ក្រាបល្បែងស៊ីសងបាន៤៣ទីតាំង និងបានបញ្ជូនជនសង្ស័យ ៧២នាក់ ទៅតុលាការ

ភ្នំពេញ ៖ រយៈពេល៣សប្ដាហ៍ ពោលគិតចាប់ពីថ្ងៃទ១ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបល្បែងស៊ីសង សរុបបាន៤៣ទីតាំង នៅ១៤រាជធានីខេត្តទូទាំងប្រទេសកម្ពុជា។

យោងតាមការបញ្ជាក់របស់លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះបានឲ្យដឹងថា ការបង្ក្រាបទាំង៤៣ទីតាំងនេះ មានមនុស្ស៧២នាក់ ដែលបានកើតឡើងនៅ ២៦ទីតាំងក្នុង១០រាជធានី-ខេត្ត ដែលជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ៕

បុរសម្នាក់ជិះម៉ូតូលឿនដួលរងរបួសខ្លួនឯង នៅតាមផ្លូវបេតុង ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យភ្នំពេញ៖  កាលពី ថ្ងៃទី២...
23/01/2024

បុរសម្នាក់ជិះម៉ូតូលឿនដួលរងរបួសខ្លួនឯង នៅតាមផ្លូវបេតុង ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ កាលពី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យដេីម្បីព្យាបាលបន្ទាប់ពីជិះម៉ូតូលឿនជ្រុលដួលដោយខ្លួនឯង នៅតាមផ្លូវបេតុង ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ ឈ្មោះ សុខ សុីមាន ភេទប្រុស អាយុ ៤៦ឆ្នាំ ដែលមានស្រុកំណើត នៅភូមិត្រពាំងពោធិ៍ ឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្តាល ។

មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវបេតុងក្នុងល្បឿនលឿនល្មមខណៈមកដល់ចំណុចកេីតហេតុចាប់ហ្វ្រាំងបង្ខំក៏ដួលខ្លួនឯងបណ្តាលឱ្យរងរបួសបែកមេជេីងខាងស្តាំម្ខាងដេីរលែងរួច។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបាន កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ តាមការស្នេីរសុំពីក្រុមគ្រួសារដេីម្បីសង្គ្រោះ៕

មន្រ្តីនគរបាល ៤នាក់ នៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ(ភ្នំពេញ)៖  លោកអភិសន្ដិបណ...
23/01/2024

មន្រ្តីនគរបាល ៤នាក់ នៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញមន្ត្រីនគរបាលចំនួន៤រូប នៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាសង្គម ចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ។ នេះបើតាមសេចក្តីសម្រេចរបស់ អភិសន្តិបណ្ឌិត ស សុខា ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៣ ខែមករានេះ។
មន្ត្រីនគរបាលទាំង៤រូបនេះរួមមាន៖
ទី១៖ លោកពលបាលត្រី ទូច យុទ្ធា អត្តលេខ ០៥៥២៥ អនុប្រធានលេខាធិការដ្ឋាន
ទី២៖ លោកពលបាលត្រី តាំង គង់ អត្តលេខ ៨៤៣០៣ អនុប្រធានលេខាធិការដ្ឋាន
ទី៣៖ លោកពលបាលត្រី ជូ ផល្លីឌីន អត្តលេខ ៨៤៣៩២ អនុប្រធានលេខាធិការដ្ឋាន
និងទី៤៖ លោកពលបាលត្រី ខៃ វណ្ណៈ អត្តលេខ ៦៨៤១៩ អនុប្រធានលេខាធិការដ្ឋាន៕

រថយន្តម៉ាក Mercedes Benzមួយគ្រឿង  ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង នៅក្រុងព្រះសីហនុខេត្តព្រះសីហនុ៖ ហេតុការណ៍គ្រោះអគ្គិភ័...
23/01/2024

រថយន្តម៉ាក Mercedes Benzមួយគ្រឿង ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយបានកេីតឡេីងបណ្ដាលឱ្យរថយន្តម៉ាក Mercedes Benz ស៊េរីទំនើបមួយគ្រឿង ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង នៅក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចម្រុះចុះជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះអគ្គិភ័យមួយឆាបឆេះរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក (Mercedes Benz ) ផ្លាកលេខភ្នំពេញ 2.BN 5585 នៅលើផ្លូវស្ពានឆេះ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ភ្លាមៗកម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចំនួន ១៤នាក់ ដឹកនាំដោយ លេាកវរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ សហការជាមួយកម្លាំងផ្នែកពន្លត់អគ្គិភ័យនៃស្នងការនគរបាលខេត្ត ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង នៅទីតាំងកើតហេតុ។
ហេតុការណ៍អគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចជំនាញគ្រប់គ្រងទាំងស្រុង នៅវេលាម៉ោង១១:០០នាទី ថ្ងៃខែឆ្នាំដដែល។ គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការសង្រ្គោះខាងលើ ប្រើប្រាស់ទឹកអស់ ចំនួន ០១ឡាន មូលហេតុបណ្តាលមកពីឆ្លងប្រព័ន្ធភ្លើងក្នុងរថយន្ត និងឆេះខូតខាតរថយន្តអស់ទាំងស្រុង តែមិនបង្កអោយមានមនុស្សគ្រោះថ្នាក់ ឬរងរបួសនោះឡើយ៕

រសៀលនេះ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូ...
23/01/2024

រសៀលនេះ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន”

ភ្នំពេញ ៖ រសៀលនេះ ថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ មករា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន” ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត  ចំណាយថវិកាលើការព្យាបាលអ៊ំប្រុស មុំ តូ អាយុ៦៤ឆ្នាំ ដែលមានជំងឺពិបាកដកដង្ហើមធ្ងន់...
23/01/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ចំណាយថវិកាលើការព្យាបាលអ៊ំប្រុស មុំ តូ អាយុ៦៤ឆ្នាំ ដែលមានជំងឺពិបាកដកដង្ហើមធ្ងន់

ភ្នំពេញ៖ អ៊ំប្រុស មុំ តូ អាយុ៦៤ ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គាត់មានអាការក្អក, ហត់, ណែនទ្រូង និងពិបាកដកដង្ហើម ហើយសភាពជំងឺកាន់តែធ្ងន់ធ្ងរជាលំដាប់ ។

ដោយក្ដីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេបានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ធ្វើការបញ្ជូនអ៊ំប្រុសមកសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។ ក្រុមគ្រូពេទ្យឯកទេសបានពិនិត្យយ៉ាងយកចិត្តទុកដាក់ ហើយរកឃើញថា អ៊ំប្រុសមានជំងឺត្បៀតទងសួត និងជំងឺបេះដូង ដែលត្រូវសម្រាកព្យាបាលនៅមន្ទីពេទ្យ។
បច្ចុប្បន្ន ស្ថានភាពជំងឺអ៊ំប្រុសបានធូរស្រាលមកវិញ រហូតត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះ ជាមួយក្តីរីករាយ និងការគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកស្រីបណ្ឌិត ជាអនេក ។
គួរបញ្ជាក់ថា ការចំណាយលើការព្យាបាល ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផងដែរ៕

សមត្ថកិច្ចតាមចាប់វ៉ៃខ្នោះបុរស២នាក់ ដល់បន្ទប់ជួល ក្រោយឆែកឃើញសកម្មភាពក្នុងកាមេរ៉ា ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវសមត្ថក...
23/01/2024

សមត្ថកិច្ចតាមចាប់វ៉ៃខ្នោះបុរស២នាក់ ដល់បន្ទប់ជួល ក្រោយឆែកឃើញសកម្មភាពក្នុងកាមេរ៉ា

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនដល់បន្ទប់ជួល ក្រោយពេលម្ចាស់ម៉ូតូឆែកឆេរកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យចូលលួ.ចម៉ូតូ និងស្គាល់មុខកាលពី៣ថ្ងៃមុន លុះពេលប្រទះឃើញភ្លាម ក៏ប្ដឹងសមត្ថកិច្ចឱ្យចុះទៅអន្តរាគមន៍ឃាត់ខ្លួនបានទាំង២នាក់ភ្លាមៗតែម្ដង ដើម្បីយកមកសួរនាំនៅប៉ុស្តិ៍ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យខាងលើនេះ ទី១- ឈ្មោះ កប សុភា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិកើតហេតុខាងលើ។ ជនសង្ស័យទី២- ឈ្មោះ ប៊ុន សុភ័ក្រ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដូចគ្នា ស្នាក់នៅជាមួយគ្នា។ ចំណែកម៉ូតូដែលលួ.ចនោះ ម៉ាកហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DG-1724 ។
តាមប្រភពព័ត៌មានបញ្ជាក់ពីម្ចាស់ម៉ូតូរងគ្រោះ បានប្រាប់ឱ្យដឹងថា «នៅវេលាម៉ោង៣និង៣០នាទីរសៀល ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នោះ រូបគាត់ (ជនរងគ្រោះ) បានបាត់ម៉ូតូមួយគ្រឿង ខណៈពេលទុកម៉ូតូដោយមិនបានដកសោចេញនៅខាងមុខផ្ទះ។ បន្ទាប់មក គាត់ក៏បានចូលទៅខាងក្នុងផ្ទះមួយភ្លែត លុះពេលចេញមកវិញ ស្រាប់តែបាត់ម៉ូតូរកមិនឃើញតែម្ដង លុះពេលសួរនាំអ្នកជិតខាងឆ្លើយថា «មិនដឹងដែរ»។

ម្ចាស់ម៉ូតូរងគ្រោះបន្តថា «ក្រោយមក រូបគាត់ (ជនរងគ្រោះ) ក៏ទៅប្ដឹងសមត្ថកិច្ច ដើម្បីឱ្យជួយអន្តរាគមន៍ធ្វើការស្រាវជ្រាវ និងឆែកឆេរកាមេរ៉ាសុវត្ថិភាព ក៏ស្រាប់តែឃើញសកម្មភាពរបស់ជនសង្ស័យយកម៉ូតូទៅបាត់ដោយសុវត្ថិភាព។ បន្ទាប់ពីកំណត់មុខសញ្ញាបាន និងស្គាល់ភិនភាគរួចហើយនោះ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ម្ចាស់ម៉ូតូក៏ប្រទះឃើញជនសង្ស័យ ហើយក៏ទាក់ទងប្ដឹងទៅសមត្ថកិច្ចភ្លាមៗតែម្ដង»។
ម្ចាស់ម៉ូតូរងគ្រោះបន្តទៀតថា «នៅពេលនោះ លោកនាយប៉ុស្តិ៍ លោក ថេង កុសល ក៏បានដឹកនាំកម្លាំងចុះទៅធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដល់បន្ទប់ជួលតែម្ដង ហើយក៏បានយកទាំងម៉ូតូរបស់ជនរងគ្រោះមកវិញផងដែរ រួចនាំខ្លួនមកធ្វើការសួរនាំនៅប៉ុស្តិ៍។ បន្ទាប់ពីសួរនាំ ជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានលួ.ចយកពិតប្រាកដមែន»។ ចំណែកម្នាក់ទៀតដែលជាប់ពាក់ព័ន្ធ បន្ទាប់ពីសួរចម្លើយ ក៏បានឆ្លើយសារភាពដែរថា «ខ្លួនធ្លាប់ប្រព្រឹត្តិបទល្មើសលួ.ចម៉ូតូ២ទៅ៣ដងមកហើយ គឺបានសម្រេចទាំងអស់ នៅខណ្ឌផ្សេងៗគ្នា ហើយក៏យកលក់បានលុយចាយអស់ដែរ»។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ចំណែកម៉ូតូវិញ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យម្ចាស់ម៉ូតូរងគ្រោះយកត្រឡប់ផ្ទះវិញ៕

សំណុំរឿង ករណីចេញសែកស្អុយ ៣៦៥.០០០ដុល្លារ របស់ អឿន ម៉ូលីកា នឹងត្រូវតុលាការ ទៅប្រកាសសាលក្រម នៅខែកុម្ភៈនេះហើយភ្នំពេញ ៖ សំណុំ...
23/01/2024

សំណុំរឿង ករណីចេញសែកស្អុយ ៣៦៥.០០០ដុល្លារ របស់ អឿន ម៉ូលីកា នឹងត្រូវតុលាការ ទៅប្រកាសសាលក្រម នៅខែកុម្ភៈនេះហើយ

ភ្នំពេញ ៖ សំណុំរឿង ករណីចេញសែកស្អុយ នៅចំនួនទឹកប្រាក់ ៣៦៥.០០០ដុល្លារ របស់ អឿន ម៉ូលីកា នឹងត្រូវតុលាការ ទៅប្រកាសសាលក្រម នៅដើមខែកុម្ភៈ។

នេះបើតាមការបញ្ជាក់ ពីចៅក្រមជំនុំជម្រះ លោក លឹម សុគន្ធារ៉ា ដែលមានការចូលរួមពីលោក ប្លង់ សុផល ជាតំណាងអយ្យការ កាលពីរសៀលថ្ងៃទី២២ ខែមករាឆ្នាំ២០២៤។ សូមបញ្ជាក់ថា ជនត្រូវចោទ នាង អឿន ម៉ូលីកា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានសម្រេច ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះ ក្រោមការចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត (មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន) ករណីចេញមូលប្បទានប័ត្រអត់សាច់ប្រាក់(សែកស្អុយ) ប្រមាណ ៣៦ ៥០០០ដុល្លារ៕

ព្រឹកស្អែក!  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្...
23/01/2024

ព្រឹកស្អែក! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ - ២៤ មករា ២០២៤

ព្រឹកស្អែក ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ - ២៤ មករា ២០២៤”នេះ ៕

22/01/2024

ល្បែងស៊ីសងជល់មាន់ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ២២ មករា ២០២៤
#ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ទីតាំងហ្គេមបាញ់ត្រីដ៏ធំមួយកន្លែង នៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន បើកលេងយ៉ាងរលូន សង្ស័យមានខ្នងធំ(ភ្នំពេញ)÷តាមការរាយក...
22/01/2024

ទីតាំងហ្គេមបាញ់ត្រីដ៏ធំមួយកន្លែង នៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន បើកលេងយ៉ាងរលូន សង្ស័យមានខ្នងធំ

(ភ្នំពេញ)÷តាមការរាយការពីប្រជាពលរដ្ឋ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានបញ្ជាក់ឲ្យដឹងថា អ្នកដែលហ៊ានបេីកល្បែងហ្គេមបាញ់ត្រីយ៉ាងរលូន ប្រហែលជាបុគ្គលនោះមានខ្នងបង្អែករឹងមាំហេីយ ទេីបធ្វេីអ្វីៗតាមអំពេីចិត្ត។

កន្លងមកបទល្មើស ឆក់ ប្លន់ ហឹង្សា លួច ឆក់ សុទ្ធសឹងចេញ ពីល្បែង អស់ទាំងពី! ប្រជាពលរដ្ឋរស់នៅដោយភ័យខ្លាច ហើយក៍ ស្នើរសុំអោយ លោក វរះសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន និង លោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន គួរចាត់វិធានការបង្រ្កាប ល្បែងទូហ្គេមបាញ់ត្រីបើកលេងយ៉ាងរលូនគ្មានខ្លាចញញើតអាជ្ញាធរបន្តិចសោះ។

ឯណាទៅពាក្យថា ស្របតាមគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ប្រជាពលរដ្ឋ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អំពាវនាវ ដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គួរតែមានចំណាត់ការលើទីតាំងហ្គេមបាញ់ត្រី លក្ខណៈទ្រង់ទ្រាយធំនេះផងទាន។

ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ ត្រូវឃាតករសម្លាប់ ដោយកាត់ក្បាល រួចអូសចូលទៅក្នុងព្រៃ ហើយដុតចោលភ្នំពេញ ៖ ហេតុការណ៍នេះ បានបង្កការ...
22/01/2024

ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ ត្រូវឃាតករសម្លាប់ ដោយកាត់ក្បាល រួចអូសចូលទៅក្នុងព្រៃ ហើយដុតចោល

ភ្នំពេញ ៖ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចព្រៃមួយកន្លែង ក្នុងភូមិរម្លិច ឃុំទួលព្រេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ ត្រូវឃាតករសម្លាប់ដោយកាត់ក្បាល រួចអូសចូលទៅក្នុងព្រៃហើយដុតចោល ប៉ុន្តែសាកស.ពមិនត្រូវបានភ្លើងឆេះអស់នោះទេ និងត្រូវបានអ្នកភូមិដើររកគោប្រទះឃើញ រួចរាយការណ៍ជូនអាជ្ញាធរនិងនគរបាលឲ្យចុះទៅពិនិត្យមើលនិងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណស.ពជនរងគ្រោះ និងក្រុមគ្រួសារសាកស.ព។
ស្រីរងគ្រោះឈ្មោះវ៉េង ថារី អាយុ២៦ឆ្នាំ នាងមានផ្ទៃពោះ៥ខែ មានប្ដីជាកម្មករសំណង់ និងមានទីលំនៅភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ។
បើតាមប្រភពពីបុរសដែលជាឪពុកបង្កើតរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា កូនស្រីគាត់បានបាត់ខ្លួនអស់រយៈពេល៦ថ្ងៃមកហើយ គាត់និងក្រុមគ្រួសារមានការព្រួយបារម្ភខ្លាំងណាស់ បានតាមរកគ្រប់ទីកន្លែង ប៉ុន្តែមិនបានឃើញឡើយ ។ បន្ទាប់មកបានប្ដឹងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកផងដែរ រហូតដល់ល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ពួកគាត់បានទទួលដំណឹងថាមានស្ត្រីម្នាក់ត្រូវឃា.តករសម្លា.ប់ដុ.តចោលនៅក្នុងព្រៃខាងលើ ។
បុរសជាឪពុករូបនោះបាននិយាយទៀតថា ខណៈនោះពួកគាត់បានទៅពិនិត្យមើលសាកស.ព ស្រាប់តែស្គាល់ថាជាកូនស្រីបង្កើតរបស់គាត់ដែលបាត់ខ្លួនខាងលើនោះ ហើយម្នាក់ៗបានត្រឹមតែយំសោកសង្រេង និងខ្លោ.ចផ្សារជាទីបំផុត ព្រោះតែឃា.តករសាហា.វព្រៃផ្សៃបែបនេះ ។ ក្នុងនាមគាត់ជាឪពុកសូមសំណូមពរដល់កម្លាំងសមត្ថកិច្ចមេត្តាជួយធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់ជាឃា.តករ ដើម្បីរកយុត្តិធម៌ជូនកូនគាត់និងក្រុមគ្រួសាររបស់គាត់ផង។
ប្រភព័ត៌មានបានឲ្យដឹងថា នៅវេលាល្ងាចថ្ងៃកើតហេតុនេះ មានអ្នកភូមិដើររកដេញគោឲ្យចូលផ្ទះ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញសាកស.ពត្រូវគេកា.ត់ក្បាល និងត្រូវភ្លើងឆេះខ្លោ.ច ។ បន្ទាប់មកបានស្រែកប្រាប់អ្នកភូមិឲ្យដឹង និងបង្កការភ្ញាក់ផ្អើល រួចរាយការណ៍ទៅកាន់អាជ្ញាធរនិងសមត្ថកិច្ចឲ្យចុះទៅពិនិត្យមើលតែម្ដង។
ក្រោយទទួលបានដំណឹងនេះ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកអង្គស្នួលសហការណ៍ជាមួយកម្លាំងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចុះទៅពិនិត្យកោសល្យវិច័យ ហើយពុំទាន់បញ្ជាក់ថា ជាករណីប្លន់សម្លាប់ឬរំលោ.ភសម្លា.ប់នៅឡើយ ៕

ផ្ទុះការចែករំលែកគ្នាពាសពេញបណ្ដាញសង្គមជុំវិញ សកម្មភាពរបស់យុវតីម្នាក់ ជាអ្នកបម្រើការងារក្នុងផ្ទះ ពោលគឺបានប្រើប្រាស់ហឹង្សា ...
22/01/2024

ផ្ទុះការចែករំលែកគ្នាពាសពេញបណ្ដាញសង្គមជុំវិញ សកម្មភាពរបស់យុវតីម្នាក់ ជាអ្នកបម្រើការងារក្នុងផ្ទះ ពោលគឺបានប្រើប្រាស់ហឹង្សា ទៅលើក្មេងស្រីម្នាក់ ដែលត្រូវជាកូនរបស់ម្ចាស់ផ្ទះ

ភ្នំពេញ៖ នេះបើយោងតាមគណនីហ្វេសប៊ុកដែលឈ្មោះថា B**g Ka នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហោះវីឌីអូ កាមេរ៉ាសុវត្ថិភាព ដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារទាំងស្រុងថា មើលវីដេអូនេះខ្ញុំស្ទើរគាំងបេះដូង ក្នុងនាមជាម្តាយស្រលាញ់ថ្នាក់ថ្នមកូនស្មើរនិងកែវភ្នែក ហេតុអីអ្នកឯងចិត្តអាក្រក់សាហាវយ៉ាងនេះ វ៉ៃកូនខ្ញុំមិនដកដៃ ហើយនេះកូនខ្ញុំមិនចេះយំរញ៉េរញ៉ៃផង គ្រាន់គ្នារពិសបែបក្មេង។
ផ្ទុះការចែករំលែកគ្នាពាសពេញបណ្ដាញសង្គមជុំវិញ សកម្មភាពរបស់យុវតីម្នាក់ជាអ្នកបម្រើការងារក្នុងផ្ទះ ពោលគឺបានប្រើប្រាស់ហឹង្សាទៅលើក្មេងស្រីម្នាក់ដែលត្រូវជាកូនរបស់ម្ចាស់ផ្ទះ ។
ជាមួយគ្នានេះ ម្ចាស់គណនីបានបន្តថា សុំខ្លាចហើយធ្លាប់ឃើញគេ ឥឡូវជួបខ្លួនឯង នេះខ្ញុំនៅផ្ទះជាមួយផងហ៊ានដល់ថ្នាក់នេះ ចាត់ទុកជាការចែករំលែក បើមិនមានកាមេរ៉ាគ្រប់កន្លែងក្នុងផ្ទះ ខ្ញុំគ្មានថ្ងៃដឹងទេ សុំទោសម្តាយសុខភាព ស្មារតី មិនសូវល្អ ទើបនៅក្នុងបន្ទប់មិនសូវចេញ នៅជាមួយអូនដូចធម្មតា ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេបានចាត់ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត...
22/01/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេបានចាត់ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA)

កុមារ៉ា វ៉ាន់ ចាន់សុធារ៉ា អាយុ ៤ ឆ្នាំ រស់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានជំងឺភ្នែកឡើងបាយពីកំណើតបណ្តាលឱ្យមើលមិនច្បាស់ ។

ដោយក្តីសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេបានចាត់ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) ធ្វើការបញ្ជូនក្មួយប្រុសមកទទួលការព្យាបាលនៅមន្ទីពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ។ ក្រុមគ្រូពេទ្យឯកទេស បានធ្វើការវះកាត់ និងព្យាបាលភ្នែករបស់ក្មួយប្រុសយ៉ាងយកចិត្តទុកដាក់រហូតទទួលបានជោគជ័យ ។ បច្ចុប្បន្ននេះ ក្មួយប្រុសមើលឃើញច្បាស់ជាថ្មីឡើងវិញ ជាមួយនឹងអារម្មណ៍រំភើបរីករាយជាអនេក ។

រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ អាហារ និងការស្នាក់នៅ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផងដែរ។

សូមអរគុណក្រុមគ្រូពេទ្យ TYDAនេះ ៕

22/01/2024

កាំមេរ៉ាសុវត្តិភាពបង្ហាញពី​សកម្មភាពរថយន្តហ្វតដែលមន្រ្តីគយស្រវឹងស្រាបេីកយ៉ាងលឿនចុះពីលេីស្ពានបាទ្បេបុករះរថយន្តនិងម៉ូតូជាច្រេីនគ្រឿងបណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន៤នាក់ស្លាប់​ និង​ ៤នាក់ទៀតរងរបួសធ្ងន់ស្រាល​ កាលពីវេលាម៉ោង៦ជាងយប់​ ត្រូវនិងថ្ងៃទី២០​ ខែមករា​ ឆ្នាំ​២០២៤​ ក្រោមស្ពានអាកាសឫស្សីកែវ

នារីវ័យម្នាក់ បានទៅជួយលក់បាយអ៊ុំប្រុស នៅក្រុងដូនកែវ ខេត្តតាកែវ ហើយបានបាត់ខ្លួនតាកែវ ៖ នារីវ័យ១៨ឆ្នាំម្នាក់ បានទៅជួយលក់បា...
22/01/2024

នារីវ័យម្នាក់ បានទៅជួយលក់បាយអ៊ុំប្រុស នៅក្រុងដូនកែវ ខេត្តតាកែវ ហើយបានបាត់ខ្លួន

តាកែវ ៖ នារីវ័យ១៨ឆ្នាំម្នាក់ បានទៅជួយលក់បាយអ៊ុប្រុស នៅក្រុងដូនកែវ ខេត្តតាកែវ ហើយបានបាត់ខ្លួនកាលពី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ហើយត្រូវឪពុកម្តាយ ក្រុមគ្រួសារតាមស្វែងរក នឹងប្តឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវ ស្វែងរករហូតមកត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ នៅតែគ្មានដំណឹងទៀត។
យុវតីនេះ មានឈ្មោះ ស្រ៊ុន ណារិន អាយុ១៨ឆ្នាំ មុខរបរលក់បាយ មានទីលំនៅ ភូមិក្ដាញ់ (ត្រពាំងល្វា) ឃុំក្ដាញ់ ស្រុក ព្រៃកប្បាស ខេត្តតាកែវ ។
ក្រុមគ្រួសារអំពាវនាវ សុំអង្វរចិត្ត បងប្អូនប្រជាពលរដ្ឋ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក្តី ប្រសិនឃើញ ដឹង មេត្តាជួយឃាត់ ផ្តល់ដំណឹងដល់ក្រុមគ្រួសារ តាមលេខទូរស័ព្ទ 069 465282 នេះផង ដោយក្តីគោរព ៕

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងជនបរទេស និងអន្តោប្រវេសន៍ ដើម្បីពង្រឹងស្តីពីអនុវត្តច...
22/01/2024

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងជនបរទេស និងអន្តោប្រវេសន៍ ដើម្បីពង្រឹងស្តីពីអនុវត្តច្បាប់អន្តោប្រវេសន៍ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារការគ្រប់គ្រងជនបរទេស និងការងារអន្តោរប្រវេសសន្ត ដើម្បីពង្រឹងអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាពចំពោះជនបរទេសមករស់នៅ ប្រកបមុខរប ធ្វើការងារ និងចេញ-ចូល នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
កិច្ចប្រជុំមានការចូលរួមពីលោកស្នងការរង ស្តីទីទទួលផែនការងារអន្តោប្រវេសន៍ លោកស្នងការរងទទួលជំនួយដឹកនាំការិយាល័យជំនាញទាំងពីរ លោកនាយ -នាយរងការិយាល័យជំនាញ លោកអធិការង និងលោកនាយផ្នែកទទួលការងារអន្តោប្រវេសន៍ទាំង១៤ខណ្ឌ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំ ដល់មន្រ្តីជំនាញអន្តោប្រវេសន៍ទាំងអស់ត្រូវចុះធ្វើការងារនេះដោយសហការឱ្យបានល្អជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងការចុះធ្វើបច្ចុប្បន្នភាពចំពោះជនបរទេស និងអន្តោរប្រវេសសន្តឱ្យបានច្បាស់លាស់ម៉ឺងម៉ាត់អនុវត្តតាមជំនាញ និងច្បាប់។ ការចុះទៅធ្វើការងារគឺត្រូវអនុវត្តឱ្យបានត្រឹមត្រូវកុំធ្វើអ្វីឱ្យលើសពីគោលការណ៍ច្បាប់ និងជំនាញ ដែលបង្កឱ្យប៉ះពាល់រំខានដល់អ្នកវិនិយោគ។
នាឱកាសនោះដែ លោកឧត្តមសេនីយ៍ឯក បានណែនាំឱ្យមានការពង្រឹងការគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យបច្ចេកវិទ្យាឌីជីថលឱ្យមានប្រសិទ្ធភាពនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋទាំង១០៥ និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីជំនាញអន្តោរប្រវេសន៍ឱ្យមានចំណេះដឹងច្បាស់លាស់លើកការអនុវត្តនីតិវិធី៕

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបិទសន្និបាតក្រសួងព័ត៌មានភ្នំពេញ៖ ក្រសួងព័ត៌មានធ្វើសន្និបាតបូកស...
22/01/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបិទសន្និបាតក្រសួងព័ត៌មាន

ភ្នំពេញ៖ ក្រសួងព័ត៌មានធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងពិធីបិទសន្និបាតនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អង្គសន្និបាតរយៈពេល ២ថ្ងៃនេះ នឹងមានការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំ និងអគ្គនាយកនៃអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មានរួមមានអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធល្អៗ ដើម្បីរិះរកដំណោះ ស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានា និងបានដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្តសំដៅលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕

រថយន្តមួយគ្រឿង១គ្រឿង ត្រូវបានបង្រ្កាប នៅលើកំណាត់ផ្លូវជាតិលេខ៥៥ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក...
22/01/2024

រថយន្តមួយគ្រឿង១គ្រឿង ត្រូវបានបង្រ្កាប នៅលើកំណាត់ផ្លូវជាតិលេខ៥៥

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រាយការណ៍ថា ថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ មានសមត្ថកិច្ចមួយក្រុមបានឃាត់រថយន្តធុនធំ១គ្រឿង ពេលឆែកឆេរឃើញសុទ្ធឈើពេញរថយន្ត រួមទាំងឃាត់ខ្លួនតៃកុងម្នាក់ផងដែរ ដើម្បីនាំយកទៅបន្តនីតិវិធី ។

ករណីសមត្ថកិច្ចសហការគ្នាបង្រ្កាបរថយន្តធុនធំដឹកផលអនុផលខាងលើ ធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ រថយន្តត្រូវបានបង្រ្កាបម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ឆ្នូតខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A 6371 ប្រភេទយីឌុប(ភ្លៅ៥)ចំណែកអ្នកបើកបរឈ្មោះ ប៊ូ សុខរ៉ាទី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅ ភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ផលអនុផលព្រៃឈើគឺប្រភេទ(ឈើក្រាក់)ចំរុះ(អុស)មានចំនួន៤៨.០៧០ស្ទ៊ែរ ។បច្ចុប្បន្ន វត្ថុតាង រថយន្តរួមទាំង(ឈើក្រាក់)តៃកុង រក្សានៅផ្នែករដ្ឋបាលព្រៃឈើក្រវាញ រង់ចាំបន្តនីតិវិធីច្បាប់ ៕

Address

ផ្លូ:លេខ៣A ផ្លូវ១០១៩ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ
Phnom Penh
<<NOT-APPLICABLE>>

Alerts

Be the first to know and let us send you an email when P19 PRESS News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other TV Channels in Phnom Penh

Show All