DBT News

DBT News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DBT News, News & Media Website, DBT Media News #136 Street 271, Phnom Penh.

ជាអង្គភាពដែលផ្សព្វផ្សាយព័ត៌មាន ៖ ចំណេះដឹងនានា រួមទាំង សេដ្ឋកិច្ច&សង្គមកិច្ចជាពិសេសលើ វិស័យ «គ្រឿងសម្អាង, កិច្ចការពារអ្នកប្រើប្រាស់,ហិរញ្ញវត្ថុ, ជីកសិកម្ម, អចលនទ្រព្យ» ដែលនាំអោយរីកចំរើនដល់សង្គមនិងប្រទេសជាតិ

12/01/2025

☝️តើបងប្អូនដែលមានស្នាមសាក់អាចចូលបម្រើការគ្របខណ្ឌនគរបាលបានដែរឬទេ?
បកស្រាយដោយ ឯកឧត្តមនាយ ឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន

12/01/2025

ស្លូតពេក គេជាន់ ចិត្តល្អពេក គេខ្សែលើ គោរពពេក គេមិនឱ្យតម្លៃ យោគយល់ពេក គេបានចិត្ត ទុកចិត្តពេក គេបោក...

នាសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមទាំងរដ្ឋមន្រ្តីក្រសួងសាធារណៈ និងដឹកជញ្...
12/01/2025

នាសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមទាំងរដ្ឋមន្រ្តីក្រសួងសាធារណៈ និងដឹកជញ្ជូន បានចុះទៅអប់រំណែនាំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ជូនពលរដ្ឋ និងសិក្សាពីស្ថានភាពផ្លូវ ៦០ម៉ែត្រ ក្នងការដាក់កាំម៉េរ៉ាចាំចាប់ល្បឿន ក៏ដូចជាបន្ថែមចំណាំងផ្លាតលើដងផ្លូវ អោយមានភាពងាយស្រួលក្នុងការធ្វើដំណើរ ទាំងពេលយប់និងថ្ងៃ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ៕
#កម្ពុជាមាតុភូមិខ្ញុំ #ក្រសួងយុត្តិធម៌ #វប្បធម៌ចែករំលែក #ធម្មទានអប់រំផ្លូវចិត្ត #ពិនសែម #គុនខ្មែរ #ព្រះអង្គវនវាសី #សសុខា

☝️ច្បាប់គ្មានការលើកលែងទោស ជាដាច់ខាតទីបំផុតទៅនៅរសៀលថ្ងៃអាទិត្យនេះ សមត្ថកិច្ចបានបញ្ជូនអ្នកបើកបរដែលស្រវឹងស្រាបើកបុកម៉ូតូជិះ...
12/01/2025

☝️ច្បាប់គ្មានការលើកលែងទោស ជាដាច់ខាត
ទីបំផុតទៅនៅរសៀលថ្ងៃអាទិត្យនេះ សមត្ថកិច្ចបានបញ្ជូនអ្នកបើកបរដែលស្រវឹងស្រាបើកបុកម៉ូតូជិះគ្នាមួយគ្រួសារ ៤ នាក់ បណ្តាលឱ្យកូនៗ២នាក់និងឪពុកស្លាប់ និងម្តាយរបួសធ្ងន់ធ្ងរដាច់ជើង ទៅសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់ការបន្ត ៕

ស្រ្ដីជាប្រពន្ធដែលរងគ្រោះ ដោយប្ដីនិងកូនប្រុសស្រី២នាក់ ពេលនេះ ត្រូវបញ្ជូនទៅសង្រ្គោះបន្តនៅវៀតណាមព្រោះតែស្ថានភាពធ្ងន់ធ្ងរ !...
12/01/2025

ស្រ្ដីជាប្រពន្ធដែលរងគ្រោះ ដោយប្ដីនិងកូនប្រុសស្រី២នាក់ ពេលនេះ ត្រូវបញ្ជូនទៅសង្រ្គោះបន្តនៅវៀតណាមព្រោះតែស្ថានភាពធ្ងន់ធ្ងរ !

សូមផ្ញើរូបនេញ ទៅបុរសម្ចាស់ឡានបង្កផង មើលហើយមានអារម្មណ៍យ៉ាងណា បីនាកស្លា.ប់ ម្នាក់ទៀតរស់ដូចស្លា.ប់ ត្រូវបាត់បង់ប្តី កូនទាំងពីរ ហើយខ្លួនត្រូវពិការទៀត !

សេចក្តីប្រកាសជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ និងអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ។
12/01/2025

សេចក្តីប្រកាសជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ និងអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ។

10/01/2025

☝️នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យស្រាវជ្រាវ និងឃាត់រថយន្តសឺរ៉ែន ផ្លាកលេខ ខ.ម ដែលអូសក្បួនរថយន្តឈ្មួញអនឡាញ យកមកអនុវត្តច្បាប់។

ការដាក់បទបញ្ជានេះ បន្ទាប់ពីផ្ទុះការចាប់អារម្មណ៍ និងវែកញែកជាច្រើនក្រោយមានជំទាវលក់អនឡាញម្នាក់ទៅញ៉ាំការមានរថយន្តសេរ៉ែនបើកផ្លូវ។

✅គោលបំណងអង្គភាពសារព័ត៌មាន ឌីប៊ីធី👉🏻ចែករំលែកចំណេះដឹង នានា រួមទាំងសេដ្ឋកិច្ច សង្គមកិច្ចជាពិសេសលើវិស័យគ្រឿងសម្អាង👇🏻
10/01/2025

✅គោលបំណងអង្គភាពសារព័ត៌មាន ឌីប៊ីធី
👉🏻ចែករំលែកចំណេះដឹង នានា រួមទាំងសេដ្ឋកិច្ច សង្គមកិច្ចជាពិសេសលើវិស័យគ្រឿងសម្អាង👇🏻

♻️បេសកម្មរបស់អង្គភាពសារព័ត៌មាន ឌីប៊ីធី👇🏻
10/01/2025

♻️បេសកម្មរបស់អង្គភាពសារព័ត៌មាន ឌីប៊ីធី
👇🏻

👉🏻 ទស្សនៈវិស័យរបស់អង្គភាពសារព័ត័មាន ឌីប៊ីធី - ចង់ឃើញដៃគូក្រុមហ៊ុនក្នុងស្រុករីកចំរើនដោយការផ្សព្វផ្សាយព័ត៌មាន និងទទួលបានកា...
10/01/2025

👉🏻 ទស្សនៈវិស័យរបស់អង្គភាពសារព័ត័មាន ឌីប៊ីធី
- ចង់ឃើញដៃគូក្រុមហ៊ុនក្នុងស្រុករីកចំរើនដោយការផ្សព្វផ្សាយព័ត៌មាន និងទទួលបានការការពារហានិភ័យផ្លូវច្បាប់ ផ្តល់ដំណោះស្រាយ និងចែករំលែកបទពិសោធន៍ក្នុងការដឹកនាំ។

នាព្រឹកថ្ងៃទី១០មករានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក...
10/01/2025

នាព្រឹកថ្ងៃទី១០មករានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ប្រភព៖ Bayon Radio

10/01/2025

☝️"ពាក្យថាយុត្តិធម៌ត្រឹមត្រូវគឺមានព្យួរគ្រប់ទីកន្លែង រួមទាំងក្នុងបញ្ជីរាជការ"👍

យុត្តិធម៌ត្រូវតែមាន ទោះជាអ្នកមានអំណាច ជាមន្ត្រីធំយ៉ាងណា ក៏ត្រូវតែទទួលទោសដែរ។

បើមិនចង់ឲ្យហួសពេលគួរតែអានសំណេររបស់លោកខាន់ ចាន់សុផល ឲ្យបានចប់👉លទ្ធផលផឹកសុី តាំងពីអាយុ 18 ឆ្នាំមក ដល់ជាងអាយុ ៤០ !  ចូលចិត្...
10/01/2025

បើមិនចង់ឲ្យហួសពេលគួរតែអានសំណេររបស់លោកខាន់ ចាន់សុផល ឲ្យបានចប់👉លទ្ធផលផឹកសុី តាំងពីអាយុ 18 ឆ្នាំមក ដល់ជាងអាយុ ៤០ ! ចូលចិត្តផឹកស្រា ហូបសាច់ មិនហាត់កីឡា យូរៗទៅ វាធ្វើឲ្យគ្រឿងក្នុង ទ្រុឌទ្រោម គ្រលានលំពែងថ្លើម ខ្សោយ មិនអាចចំរោះ ជាតិពុលបាន ប្រឈមជំងឺទឹកនោមប្រៃ ។

មើលពីក្រៅ ឃើញសុខភាពមាំទាំណាស់ តែនៅពេលដែលជំងឺវា បុកសម្រុកធ្ងន់ ក្នុងពេលតែ១ វានិងធ្វើឲ្យយើងប្រែប្រួលតែ១ភ្លែត។

សូមថែរក្សាសុខភាពទាំងអស់គ្នា ដោយឈប់ហូបស្រា តមសាច់គោ គ្រឿងសមុទ្ររបបអាហារឲ្យបានល្អ និងហាត់កីឡាជាប្រចាំ ។ 🥹

09/01/2025
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់ទិន្នន័យ​ជូនទៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បី...
09/01/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់ទិន្នន័យ​ជូនទៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីធ្វើការ​វាយតម្លៃ​អចលនទ្រព្យឱ្យមានសង្គតភាពនិងជាក់ស្តែង ជាឧត្តមប្រយោជន៍​របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា។

——————————

ជំនួបពិភាក្សាការងារជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ​កម្ពុជានាថ្ងៃទី៨ ខែ​មករា ឆ្នាំ​២០២៥នេះ​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់ទិន្នន័យ​ជូនទៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីធ្វើការ​វាយតម្លៃ​អចលនទ្រព្យឱ្យមានសង្គតភាពនិងជាក់ស្តែង ជាឧត្តមប្រយោជន៍​របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា។
#វិស័យសំណង់ #ឧស្សាហកម្មអចលនទ្រព្យ #ឧស្សាហកម្មធនាគារនិងហិរញ្ញវត្ថុ #ឧស្សាហកម្មប្រាក់កម្ចី #អត្រាការប្រាក់សមរម្យ #ការងារលំនៅឋាន #លំនៅឋានតម្លៃសមរម្យ #ផ្ទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់ #ប្រជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទ្រនំសុភមង្គល #គុណភាព #សុវត្ថិភាព #សោភ័ណភាព
#កអក
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

កិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ដើម្បីពិភាក្សា និងផ្តល់យោបល់លើការបញ្ចប់សេ...
09/01/2025

កិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ដើម្បីពិភាក្សា និងផ្តល់យោបល់លើការបញ្ចប់សេចក្តីព្រាងផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ២០២៤-២០៣៣
=======

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ដើម្បីពិភាក្សានិងផ្តល់យោបល់លើការបញ្ចប់សេចក្តីព្រាងផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ២០២៤-២០៣៣។

កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងដូចខាងក្រោម៖
- ពង្រឹងសមត្ថភាពស្ថាប័នក្នុងការធ្វើផែនការធនធានមនុស្សសុខាភិបាល និងការអនុវត្ត
- ពង្រឹងព័ត៌មានធនធានមនុស្សសុខាភិបាលសម្រាប់ការសម្រេចចិត្តផ្នែកគោលនយោបាយ
- កសាងសមត្ថភាពស្ថាប័នក្នុងការស្រាវជ្រាវ វិភាគធនធានមនុស្សសុខាភិបាល និងព្យាករណ៍ពីតម្រូវការអនាគត។
- ពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារផ្អែកលើសមត្ថភាព
- ធ្វើឱ្យប្រសើរឡើងនូវការអនុវត្តគ្លីនិក
- ធ្វើអោយកាន់តែប្រសើរឡើងនូវការរៀបចំការប្រឡងចូលរៀន និងប្រឡងចេញថ្នាក់ជាតិ
- ធ្វើឱ្យមានតុល្យភាពរវាងចំនួនសិស្សចូលរៀន និងកង្វះខាតតាមជំនាញវិជ្ជាជីវៈ និងតាមភូមិសាស្ត្រ
- ពង្រឹងកម្មវិធីអប់រំមុនពេលបម្រើការងារ ដើម្បីពង្រីក វិសាលភាពវិជ្ជាជីវៈឱ្យកាន់តែទូលំទូលាយ
- ពង្រឹងការបណ្តុះបណ្តាលក្នុងពេលបម្រើការងារ និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈបន្ត
- ធានាឱ្យមានការជ្រើសរើសបុគ្គលិកប្រកបដោយគុណវុឌ្ឍន៍ និងសមធម៌ក្នុងការដាក់ពង្រាយបុគ្គលិកទៅតាមតំបន់ជនបទដាច់ស្រយាល និងតំបន់ខ្វះខាតបំផុត។
- បង្កើតយន្តការដើម្បីទាក់ទាញ និងរក្សាទុកធនធានមនុស្ស សុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលជនបទ និងតំបន់ដាច់ស្រយាល។
- ស្វែងរកយន្តការដើម្បីគ្រប់គ្រង និងនិយ័តកម្មការអនុវត្តការងារពីរកន្លែងឱ្យកាន់តែមានប្រសិទ្ធភាព
- កសាងភាពជឿជាក់ទៅលើគុណភាពសេវា និងវប្បធម៌ពង្រឹងគុណភាពបន្ត
- ពង្រឹងមុខងារគណៈវិជ្ជាជីវៈសុខាភិបាល
- ពង្រឹងការងារចុះបញ្ជិកា និងផ្តល់អាជ្ញាប័ណ្ណ និងបន្តអាជ្ញាប័ណ្ណ និងធានាឱ្យមានប្រព័ន្ធព័ត៌មានប្រកបដោយភាពសុខដុមរមនា។
- ការពង្រឹងអភិបាលកិច្ចប្រព័ន្ធសុខាភិបាលទាំងអស់ ដើម្បីលើកកម្ពស់ការបញ្ជៀបយេនឌ័រ និងសមធម៌។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំពិភាក្សានេះមានការអញ្ជើញចូលរួមដោយ អគ្គាធិការរង អគ្គនាយករង លោក លោកស្រីដែលជាប្រធាននាយកដ្ឋាន តំណាងអង្គការសុខភាពពិភពលោក តំណាងគណៈគ្រូពេទ្យកម្ពុជា គណៈទន្តពេទ្យ គណៈឆ្មប ព្រមទាំងលោក លោកស្រី ជាសមាជិកនៃក្រុមលេខាធិការដ្ឋានផងដែរ។

09/01/2025

រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តីពី គោលការណ៍និងនីតិវិធីនៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែង នាយកនៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #កម្ពុជាមាតុភូមិខ្ញុំ #កម្ពុជា

ឯកឧត្តម នេត្រ ភក្រ្តាឆ្លៀតពេលចុះមើលបងប្អូនអាជីវករលក់ដូរនៅផ្សារផែលើ ក្រុងក្រចេះ នាព្រឹកព្រលឹមថ្ងៃទី៩ ខែមករា
09/01/2025

ឯកឧត្តម នេត្រ ភក្រ្តា
ឆ្លៀតពេលចុះមើលបងប្អូនអាជីវករលក់ដូរនៅផ្សារផែលើ ក្រុងក្រចេះ នាព្រឹកព្រលឹមថ្ងៃទី៩ ខែមករា

Address

DBT Media News #136 Street 271
Phnom Penh

Alerts

Be the first to know and let us send you an email when DBT News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DBT News:

Videos

Share

BTN News

Social Media News​ សូមរីករាយជាមួយនិង BTN News មានទាំង ព័ត៍មាន ចំណេះដឹង និង កម្សាន្ត