នៅជាមួយប្រជាជន

នៅជាមួយប្រជាជន នៅក្បែរប្រជាជន ជាមួយប្រជាជន ដើម្បីប្រជាជាតិ

“គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន” នេះជាបុព្វហេតុដែលកម្មាភិបាលគណបក្សបានប្រកាន់ខ្ជាប់។ឯក...
18/12/2024

“គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន” នេះជាបុព្វហេតុដែលកម្មាភិបាលគណបក្សបានប្រកាន់ខ្ជាប់។
ឯកឧត្តម ហ៊ុន ម៉ានី

#ភាពជាអ្នកដឹកនាំ
#ទស្សនៈ #គតិបណ្ឌិត #ហ៊ុនម៉ានី #កម្ពុជា
#យើងជឿជាក់លើកម្ពុជា #អរគុណសន្តិភាព

15/12/2024

សេចក្តីជូនដំណឹង ស្តីពី សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា

« ភាពជាអ្នកដឹកនាំ » #ទស្សនៈ  #គតិបណ្ឌិត  #ហ៊ុនម៉ានី  #កម្ពុជា #យើងជឿជាក់លើកម្ពុជា  #អរគុណសន្តិភាព
13/12/2024

« ភាពជាអ្នកដឹកនាំ »
#ទស្សនៈ #គតិបណ្ឌិត #ហ៊ុនម៉ានី #កម្ពុជា
#យើងជឿជាក់លើកម្ពុជា #អរគុណសន្តិភាព

ភាពកក់ក្តៅរបស់កូនៗ ពេលបានជួប  #ប៉ាម៉ានី #ហ៊ុនម៉ានី  #ស្នាមញញឹមកុមារកម្ពុជា
12/12/2024

ភាពកក់ក្តៅរបស់កូនៗ ពេលបានជួប #ប៉ាម៉ានី

#ហ៊ុនម៉ានី #ស្នាមញញឹមកុមារកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានអញ្...
17/11/2024

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសបញ្ចូលថ្មី សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សឃុំបសេដ្ឋ ដោយមានវត្តមានចូលរួមពី ឯកឧត្តម អៀង មូលី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកបសេដ្ឋ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សាខេត្ត ក្រុមការងារចុះជួយខេត្ត ស្រុក និងឃុំ គណៈកម្មាធិការបក្សឃុំ និងសមាជិក សមាជិកាចូលថ្មី ប្រមាណ ៣០៧ នាក់។

ក្រោយពីបានស្តាប់ការប្តេជ្ញាចិត្តរបស់តំណាងសមាជិកចូលថ្មី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈ និងភាពក្លាហានរបស់តំណាងសមាជិក សមាជិកា ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់ ដែលនេះជាកត្តាប្រវត្តិសាស្រ្តមិនអាចប្រកែកបាន។ បន្ថែមពីលើនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា រាល់ផលប្រយោជន៍ដែលគណបក្សបានផ្តល់ជូនប្រជាពលរដ្ឋទំងឡាយ គឺនៅតែត្រូវបានបន្តអនុវត្តដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋមិនមានការថមថយទេ គឺមានតែការខិតខំស្វះស្វែងផ្តល់ជូនបន្ថែម។ ឯកឧត្តមក៏បានរំលេចផងដែរនូវកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលរួមមានកម្មវិធីនយោបាយអាទិភាព វិធានការណ៍គន្លឹះ ព្រមទាំងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការឆ្លើយតបទាន់ទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។ នេះជាទម្លាប់ធ្វើការរបស់គណបក្សប្រជាជនកម្ពុជាដែលតែងធ្វើតាំងពីថ្ងៃចាប់បដិសន្ធិរបស់ខ្លួនរហូតមក។

សូមបញ្ជាក់ថា សមាជិក សមាជិកា ដែលត្រូវបានបញ្ចូលថ្មី នៅឃុំបសេដ្ឋនាឱកាសនេះ រួមមាន មន្រ្តីរាជការ ៦ នាក់ កម្មករ កម្មការិនី ២០៧ នាក់ កសិករ ៥៨ នាក់ អាជីវករ ៣ នាក់ សិស្ស និស្សិត ៣២ នាក់ ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានមើលឃើញពីបេសកកម្មជាប្រវត្តិសាស្រ្ត និងសមិទ្ធផលនានាដែលគណបក្សសម្រេចបានជូនជាតិមាតុភូមិ និងក្រោយពីបានស្វែងយល់ពីគោលនយោបាយរបស់គណបក្សក្នុងការដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍ។

10/11/2024

ក្រោយពីបានស្តាប់ការសន្ទនាហើយ ក្នុងនាមជាកូន ដែលមានតែក្តីស្រឡាញ់ និងការគោរពសម្រាប់ព្រះរស់នៃខ្ញុំ គឺពិតជាមានអារម្មណ៍ក្តៅក្រហាយ ពោរពេញដោយកំហឹង តែខ្ញុំមិនលើកនៅក្នុងសារនេះនោះទេ ប៉ុន្តែនិយាយឱ្យសាមញ្ញ កូនណាមិនខឹងពេលដែលអ្នកមានគុណបានត្រូវគេប្រមាថ។

អ្វីដែលខ្ញុំចង់ឱ្យយើងទាំងអស់គ្នាយកពីepisodeនេះមកពិចារណាគឺ៖
១ វិជ្ជាជីវៈសារព័ត៌មាន
២ អាកប្បកិរិយាក្នុងការគោរពចាស់ទុំ ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិរបស់យើង។

ទោះជាមានចំណុចឬទស្សនៈនយោបាយខុសគ្នា តែព្រំដែនគួរតែមាន។ ជាពិសេស អាកប្បកិរិយាក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនឱ្យស្របទៅតាមប្រពៃណីរបស់ខ្មែរយើង ដែលមានការគោរពគ្នាទៅវិញទៅមក ជាពិសេស ការគោរពចាស់ទុំ។

គេអាចលើកឡើងថា ក្មេងនេះ ឬបុគ្គលនេះធំនៅក្រៅប្រទេស អញ្ជឹងមិនស្គាល់អ្វីជាប្រពៃណីខ្មែរយើង តើលើកដូចនេះស្មើនឹងការទទួលស្គាល់ថា ឱ្យតែអ្នកណា ទោះជាខ្មែរក្តី បរទេសក្តី មិនបាច់ស្វែងយល់ ឬ/និងគោរពទំនៀមទម្លាប់ប្រពៃណីខ្មែរទេឬយ៉ាងណា?

យើងទៅប្រទេសគេ យើងគោរពច្បាប់គេផង ប្រពៃណីគេផង។ ចុះហេតុគ្រាន់តែស្នើឱ្យគេគោរពច្បាប់ និងប្រពៃណីខ្មែរទៅជាបញ្ហាទៅវិញ?

ជារួម ក្នុងនាមជាខ្មែរយើងត្រូវចេះឱ្យតម្លៃបន្ថែមមកលើខ្លួនយើង ក្នុងនាមជាប្រជាជាតិមួយដែលមានអធិបតេយ្យ មានទំនៀមទម្លាប់ប្រពៃណីដ៏ពិសិដ្ឋរបស់យើង។

28/10/2024

ទូលព្រះបង្គំ យើងខ្ញុំ ជាប្រជានុរាស្រ្តទូទាំងប្រទេស សូមសម្តែងថ្វាយនូវកតញ្ញូកតវេទីយ៉ាងជ្រាលជ្រៅបំផុត និងសូមប្ដេជ្ញាដង្ហែតាមយ៉ាងស្មោះស្ម័គ្របំផុតនូវព្រះរាជកិច្ចដឹកនាំ និងព្រះគំរូ វីរភាពដ៏ប្រពៃថ្លៃថ្លានេះ ដែលព្រះអង្គតែងយកព្រះទ័យទុកដាក់ចំពោះ ប្រជានុរាស្ត្រគ្រប់ៗរូបមិនថាទីជិតឆ្ងាយព្រះអង្គតែងយាងទៅ សាកសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយ ដល់កូនចៅដែលជួបការលំបាក។

«កូនចៅ ចៅទួត ចៅលួត សូមថ្វាយនូវសេចក្តីនឹករឭកដ៏ជ្រាលជ្រៅ និងចងចាំជានិច្ចនូវព្រះគំរូវីរភាព និងព្រះមហាករុណាទិគុណ នៃអង្គសម្តេ...
15/10/2024

«កូនចៅ ចៅទួត ចៅលួត សូមថ្វាយនូវសេចក្តីនឹករឭកដ៏ជ្រាលជ្រៅ និងចងចាំជានិច្ចនូវព្រះគំរូវីរភាព និងព្រះមហាករុណាទិគុណ នៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ក្នុងព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ព្រមទាំងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាចំពោះជាតិ មាតុភូមិ និងប្រជារាស្រ្ត»

ខួបលើកទី១២ នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ " ព្រះបរមរតនកោដ្ឋ "

១៥ តុលា ២០១២ - ១៥ តុលា ២០២៤

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ អញ្ជើញជាអធិប...
06/10/2024

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សចំនួន ៣៧៤ នាក់ នៃឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០២៤។

ក្រោមបរិយាកាសដ៏រីករាយនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការស្វាគមន៍ប្រកបដោយភាពកក់ក្តៅបំផុតជូនចំពោះ សមាជិក សមាជិកាគណបក្សថ្មីទាំង ៣៧៤រូប ដែលបានចំណាយពេលវេលាមកចូលរួមក្នុងឱកាសនោះ។ ឯកឧត្តមបានចូលរួមអបអរសាទរចំពោះសមាជិក សមាជិកាថ្មី ដែលបានមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា ការសម្រេចចិត្តរបស់បងប្អូន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយហេតុថា ការចូលរួមនេះមិនមែនដើម្បីខ្លួនឯងប៉ុណ្ណោះទេ តែជាការចូលរួមជាមួយគណបក្សប្រជាជន ដើម្បីបន្តបេសកកម្ម និងបុព្វហេតុក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានរំលឹកពីប្រវត្តិសាស្រ្តនៃការតស៊ូលះបង់ និងស្នាដៃក្នុងការសម្រេចសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសនោះគឺ រំដោះប្រជាជនចេញ ពីការកាប់សម្លាប់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវការរួបរួមសាមគ្គី ក្នុងការបន្តចូលរួមផ្លាស់ប្តូរមុខមាត់ របស់ព្រះរាជណាចក្រកម្ពុជា ជាពិសេសខេត្តកំពង់ស្ពឺតែម្តង។ ឯកឧត្តមបានបន្ថែមថាការអភិវឌ្ឍបានផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលអាណាត្តិទី ៧ ដែលដឹកនាំដោយសម្តេចមហាធិបតី ហ៊ុន ម៉ាណែត បន្តបេសកកម្ម និងបុព្វហេតុពី សម្តេចអគ្គមហាសេនាបតីតេជោ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងភាពសម្បូរសប្បាយជូនប្រជាជនកម្ពុជាគ្រប់រូប។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅភារកិច្ចខែតុលា បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ឆាយ ថន សមាជិ...
28/09/2024

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅភារកិច្ចខែតុលា បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ឆាយ ថន សមាជិកអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល និងឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ នៅមន្ទីរគណបក្សខេត្ត នាព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៤ ។ អញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯកឧត្តម អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុង-ស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ សរុប ៤៥០ នាក់។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ក៏ដូចជាវឌ្ឍនភាពការងារជុំវិញកម្មវិធីមួយចំនួនរបស់គណបក្សរួចមក ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះជួយខេត្ត ស្រុក ឃុំ គណៈកម្មាធិការគណបក្ស សមាជិក សមាជិកា ដែលបានពុះពារសម្រេចកិច្ចការងារនាខែកន្លងទៅ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានចែករំលែកនូវមតិផ្ទាល់ខ្លួន ក៏ដូចជាបានផ្តល់អនុសាសន៍ណែនាំ ជាពិសេសពាក់ព័ន្ធនឹងសារៈសំខាន់នៃការរៀបចំសិក្ខាសិលាយុទ្ធសាស្រ្តដែលជាការអនុវត្តតាមឯកសារជំនួយស្មារតី ស្តីពីករត្រៀមលក្ខណៈឆ្ពោះទៅកាន់ករបោះឆ្នោត ជូនដល់សមាជិក សមាជិកា ក្នុងអង្គប្រជុំផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំតែងតែធ្វើជាប្រចាំ ដើម្បីតាមដានវឌ្ឍនភាពការងាររបស់ក្រុមការងារ ព្រមទាំងស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពររបស់ថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត សមាជិក សមាជិកា និងឆ្ពោះអៅកាន់ការដាក់ទិសដៅខែបន្ទាប់។

ប្រជាជន ចំនួន២៤ភូមិ នៃសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ បានទទួលបណ្ណកម្មសិទ្ធអចលនវត្ថុ ដ...
23/09/2024

ប្រជាជន ចំនួន២៤ភូមិ នៃសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ បានទទួលបណ្ណកម្មសិទ្ធអចលនវត្ថុ ដែលប្រគល់ជូនឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ និង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់។ ពិធីខាងលើនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅសង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំក្រសួង ក្រុមការងាររាជរដ្ឋាភិបាល ឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ ១២០០ នាក់។

ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ ដែលបានផ្តល់កិត្តិយសដល់អ្នកខេត្តកំពង់ស្ពឺ ក្នុងការចែកបណ្ណកម្មសិទ្ធអចលនវត្ថុជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់នាឱកាសនេះ។ ដោយឡែក មានមតិសំណេះសំណាលជាមួយលោកតាលោកយាយ អ៊ុំពូមីងបងប្អូនដែលអញ្ជើញមកផ្ទាល់ក្នុងអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវក្តីសោមនស្សរីករាយជាមួយបងប្អូនប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធនាពេលនេះ។ ឯកឧត្តមបានបន្តថា ការចេញបណ្ណកម្មសិទ្ធដល់បងប្អូនប្រជាពលរដ្ឋ គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ នាឱកាសនោះផងដែរ ឯកឧត្តមបានជំនួសមុខឱ្យប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺធ្វើការថ្លែងអំណរគុណក្រុមការងារក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ និងក្រុមការងារថ្នាក់ខេត្ត ដែលបានខិតខំវាស់វែងដីធ្លី និងបំពេញបែបបទសម្រាប់រៀបចំបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ដោយមិនគិតពីពេលយប់ និងថ្ងៃចុងសប្តាហ៍ឡើយ សំដៅធ្វើយ៉ាងណាបង្ករលក្ខណៈងាយស្រួលដល់បងប្អូនដែលមានការមមាញឹកក្នុងការងារប្រចាំថ្ងៃ។

ដោយឡែក ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលបានចូលរួមយ៉ាងច្រើនកុះករក្នុងចលនាជាតិដ៏ធំ តបតាមសេចក្តីអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែន ដែលសបញ្ជាក់នូវការគាំទ្រ និងជំនឿទុកចិត្តយ៉ាងមុតមាំមកលើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ។ ឯកឧត្តមបានរំលេចថា បើទោះបីជាការចូលរួមជាទំហំតិចក្តី ច្រើនក្តី តែវាបានបង្ហាញនូវទឹកចិត្តដ៏ធំធេងរបស់បងប្អូនដែលស្រលាញ់ជាតិ ស្រលាញ់ទឹកដី។

នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមគណៈអធិបតីបានអញ្ជើញចែកបណ្ណកម្មសិទ្ធជានិមិត្តរូបជូនដល់ប្រជាពលរដ្ឋដែលមកទទួលបណ្ណ ប្រកបដោយទឹកមុខសប្បាយរីករាយ ស្ថិតក្នុងបរិយាកាសដ៏ស្និទ្ធស្នាលបំផុត ក្រោមផ្ទៃមេឃរលឹមស្រិចៗ ប្រៀបបានការប្រោះព្រុំពរជ័យពីព្រះភិរុណ។

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញជ...
22/09/2024

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំធំ នៃទីស្នាក់ការគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ។ អញ្ជើញមានវត្តមានអមឯកឧត្តមគណៈអធិបតីរួមមាន ឯកឧត្តម លោកជំទាវ ឯកឧត្តម អនុប្រធាន សមាជិក សមាជិកាក្រុមការងារ ប្រធានគណៈកម្មាធិការបក្សខេត្ត ព្រមទាំងសមាជិក សមាជិកា អញ្ជើញមកពីគណៈកម្មាធិការបក្សឃុំចំនួន ៨ នៃស្រុកសំរោងទង ប្រមាណ ១០០ នាក់។
មានមតិសំណេះសំណាលជាមួយអង្គសិក្ខាសាលា ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថាសិក្ខាសាលានាឱកាសនេះ កើតចេញពីគំនិតផ្តួចផ្តើមរបស់ក្រុមការងារ ដើម្បីផ្តល់វេទិកាចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានឹងគ្នាលើការងារបោះឆ្នោតកន្លងទៅ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានផ្តាំផ្ញើសូមឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ និងចូលរួមពិភាក្សាឱ្យបានផុលផុសដើម្បីយកចំណេះដឹង និងបទពិសោធន៍ចេញពីសិក្ខាសាលានេះទៅអនុវត្តនៅមូលដ្ឋានរបស់ខ្លួនក្នុងការធានាបាននូវជ័យជម្នះជូនគណបក្សនាពេលបោះឆ្នោតខាងមុខៗទៀត។

សូមបញ្ជាក់ថា សិក្ខាសាលាយុទ្ធសាស្រ្ត ខេត្តកំពង់ស្ពឺ គឺជាការអនុវត្តតាមឯកសារជំនួយស្មារតី ស្តីពីការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត ដែលត្រូវបានធ្វើការផ្សព្វផ្សាយកាលពីខែមិថុនាកន្លងទៅ។ គិតមកដល់បច្ចុប្បន្ននេះ សិក្ខាសាលាត្រូវបានរៀបចំបានចំនួន ០៥ លើករួចមកហើយ ស្មើនឹង ០៥ ក្រុង-ស្រុក លើ ០៩ ក្រុង-ស្រុក សរុបទូទាំងខេត្ត។

នាព្រឹកថ្ងៃសៅរិ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាថ្ងៃកាន់បិណ្ឌទី៤ ឯកឧត្តម ...
21/09/2024

នាព្រឹកថ្ងៃសៅរិ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាថ្ងៃកាន់បិណ្ឌទី៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ ក្រុមការងារ ព្រមទាំងបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តកែវមុនីរស្មី បានចូលរួមពិធីបុណ្យកាន់បិណ្ឌ ៤ នៅវត្តកែវមុនីរស្មី (ហៅវត្ត កន្ទួត) ភូមិកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នាឱកាសនោះ ឯកឧត្តម និងក្រុមការងារ បានបូជាទៀនធូប ផ្កាភ្ញី ចំពោះព្រះរតនត្រ័យ សមាទានសីល ធ្វើកិច្ចនមស្សការ ព្រមទាំងបាននាំយកបច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ វេប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបុព្វការីជនទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយលោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ និងប្រជាពុទ្ធបរិស័ទដែលបានមកដាក់បិណ្ឌទី៤ ប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌគឺជាបុណ្យបែបព្រះពុទ្ធសាសនាដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យ ដែលប្រជាពុទ្ធបរិស័ទកម្ពុជាតែងប្រណិបតន៍យ៉ាងខ្ជាប់ខ្ជួនជារៀងរហូតមក។

21/09/2024
នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្...
21/09/2024

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅទីស្នាក់ការគណបក្សស្រុក ។ អញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯកឧត្តម ប៊ិន ត្រឈៃ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាគណបក្សសរុប ១៥០ នាក់។

មានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារគណបក្សស្រុកឱរ៉ាល់ទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការនាំយកជ័យជំនះជូនគណបក្ស។ ឯកឧត្តមបានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ មានប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូតដល់ ៨២% ដែលលទ្ធផលនៃការបោះឆ្នោតនេះ បានបង្ហាញអំពីជំនឿទុកចិត្តរបស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការផ្តល់ឱកាសជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តវេនដឹកនាំ ជារាជរដ្ឋាភិបាល នីតិកាលទី៧។

ជាមួយគ្នានោះ ឯកឧត្តមបានជម្រាបជូនអង្គពិធី នូវស្ថានភាពនយោបាយ និងការវិវត្តថ្មីៗផងដែរ ដើម្បីផ្តល់ជាធាតុចូលសម្រាប់មន្រ្តីគណបក្សនៅមូលដ្ឋានក្នុងការអនុវត្តការងារជូនគណបក្ស។ ឯកឧត្តមក៏បានផ្តាំផ្ញើឲ្យក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ត្រូវបន្តសហការគ្នាឲ្យបានស្អិតរមួត ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកសមាជិកគណបក្ស ឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតខាងមុខតទៅទៀត។ ជាពិសេស ឯកឧត្តមបានណែនាំដល់ក្រុមការងារឱ្យបន្តយកចិត្តទុកដាក់ក្នុងការតាមដានការងារនយោបាយ សតិអារម្មណ៍សមាជិកបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសនេះ សូមចូលរួមអបអរសាទរ ឯកឧត្តម ប៊ិន ត្រឈៃ ដែលត្រូវបានគណបក្ស ផ្តល់សេចក្តីទុកចិត្តប្រគល់ភារកិច្ចជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់។

15/09/2024

សម្ដេចធិបតីឆ្លៀតអញ្ជើញទស្សនាថ្ងៃរះយ៉ាងសាមញ្ញជាមួយទេសចរជាតិ និងអន្ដរជាតិនៅប្រាសាទអង្គរវត្ត

Address

#228
Phnom Penh
120207

Website

Alerts

Be the first to know and let us send you an email when នៅជាមួយប្រជាជន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share