Song Tola-សុង តុលា

Song Tola-សុង តុលា ចែករំលែកព័ត៌មាន, មេរៀនច្បាប់, វីឌីអូច្បាប់ និងឯកសារច្បាប់ផ្សេងៗ។ល។

ខ្ញុំបាទសូមជម្រាបជូនថា រាល់ឯកសារគត្តិយុត្តិ ឬមេរៀនទាំងអស់ ដែលខ្ញុំបាទបានបង្ហោះនេះ មិនមែនខ្ញុំជាអ្នកនិពន្ធ ឬរៀបរៀង ចងក្រងនោះទេ គឺខ្ញុំបាទគ្រាន់តែយកមក Convert PDF ឬ JPG ដើម្បីចែករំលែងអ៊ុំពូមីង បងប្អូន ងាយស្រួលក្នុងការអានតែប៉ុណ្ណោះ។
សូមខន្តីអភ័យទោសចំពោះកំហុសខុសឆ្គងអចេតនាដោយប្រការណាមួយ

04/01/2025

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្ដសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ។

👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-Join Telegram📱 https://t.me/GDI_service_news

31/12/2024
26/12/2024

ស្ថាប័នអនុវត្តច្បាប់នឹងបន្តអនុវត្តការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើងដោយមិនបន្ធូរដៃឡើយ ហើយ​សូមឪពុកម្តាយ អាណាព្យាបាល ចូលរួមខិតខំសហការ ពិសេសអប់រំកូនចៅរបស់ខ្លួនឱ្យបានល្អ ព្រមទាំងគាំទ្រដល់ការអនុវត្តច្បាប់នេះ ដើម្បីអនាគតកូនចៅរយៈពេលវែង និងសណ្តាប់ធ្នាប់ក្នុង​សង្គមជាតិរបស់យើង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុង​ពិធី ប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១៥, ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៨ និងជំនាន់ទី​១៩, ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី២១ និងថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈជំនាន់ទី៣៧ ដល់និស្សិត និង​សិស្សថ្នាក់វិជ្ជាជីវៈនៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថា ដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌កន្លងទៅ សមត្ថកិច្ច និងកងកម្លាំង​ជំនាញទូទាំងប្រទេសបានចុះប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនក្មេងទំនើងបានចំនួនជាង ២ពាន់នាក់ ដែលមានជិត ៧០០ករណី ហើយកំពុងត្រូវបានអនុវត្តទោសយ៉ាងតឹងរឹង និងហ្មត់ចត់។ ស្ថាប័នអនុវត្តច្បាប់នឹងបន្តអនុវត្តការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើងដោយមិនបន្ធូរដៃឡើយ ហើយ​សូមឪពុកម្តាយ អាណាព្យាបាល ចូលរួម និងខិតខំសហការ ពិសេសចូលរួមអប់រំកូនចៅរបស់ខ្លួនឱ្យបានល្អ ព្រមទាំងគាំទ្រដល់ការអនុវត្តច្បាប់នេះ ដើម្បីអនាគតកូនចៅរយៈពេលវែង និងសណ្តាប់ធ្នាប់ក្នុង​សង្គមជាតិរបស់យើង។

ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា ស្ថាប័នអនុវត្តច្បាប់បាន​និង​កំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះជនទាំងឡាយណាដែលបានប្រព្រឹត្តខុស និងបានបង្កផលប៉ះពាល់ដល់សង្គមជាតិ ពិសេសអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងករណីឃាតកម្ម ដែល​បានប្រព្រឹត្តដោយអតីតឧកញ៉ា ស្រី​ ស៊ីណា គឺត្រូវបានតុលាការសម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ចំនួន៣១ឆ្នាំ និងជាលើកទី១ ដែលគ្រួសារអ្នករងគ្រោះដែលបានស្លាប់បាត់បង់ជីវិត​ ក្នុងមួយគ្រួសារ​ ទទួលបានសំណង ១លានដុល្លារ ហើយជនរង​របួសធ្ងន់​ម្នាក់ទទួលបានសំណង ៣០ម៉ឺនដុល្លារ​ និងជនរងរបួសស្រាលម្នាក់ទទួលបានសំណង ២០ម៉ឺនដុល្លារ​ ផងដែរ។ នេះសបញ្ជាក់ច្បាស់អំពីការយកចិត្តទុកដាក់របស់​ស្ថាប័នអនុវត្តច្បាប់ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងក៏បង្ហាញទៅសាធារណជន កុំយកគំរូតាមករណីដែលបានកើតឡើងនេះ, ជាពិសេសជឿជាក់លើប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ដែលខិតខំស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងត្រូវធ្វើឱ្យបានហ្មត់ចត់បំផុត។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងចំពោះសិស្ស និស្សិត​ជ័យលាភីទាំងអស់ ក៏ដូចជាសាធារណជន ថា រឿងស្រលាញ់ជាតិ, ការពារជាតិបូរណភាព​ទឹកដី កូនខ្មែរគ្រប់រូបត្រូវតែបារម្ភ,​ តែសកម្ម​ភាព​នៃការបារម្ភ,​ ការស្រលាញ់ និងការពារជាតិ យើងត្រូវ​អនុវត្ត​តាមគោលការណ៍ ៣ ដែលរាជរដ្ឋាភិបាល បានកំណត់កន្លងទៅ៖ ១/ ចរចារបោះ​បង្គោល​ព្រំដែនឱ្យ​បាន​ច្បាស់លាស់​តាមគោលកាណ៍​ និងច្បាប់អន្តរជាតិ, ២/ បោះបង្គោលព្រំដែនហើយ ត្រូវដោះមីន កសាងហេដ្ឋារចនាសម្ព័ន្ធ និងការ​អភិវឌ្ឍតំបន់ព្រំដែន និង ៣/ ជំរុញប្រជាជនទៅរស់នៅ ដើម្បីបង្កើតជាខឿនការពារព្រំដែន​ និងការពារជាតិ។ រឿងដែលយើងបារម្ភ​បំផុត គឺអរិភាពរវាងប្រជាជននិងប្រជាជន ដូចនេះទើបរាជរដ្ឋាភិបាល ជ្រើសរើសមិនឆ្លើយឆ្លងតាម​ហ្វេសប៊ុក តែមិនមែនបញ្ជាក់ថារដ្ឋាភិបាលមិនបានការពារជាតិ, ការពារទឹកដី, មិនថែរក្សាអធិប​តេយ្យជាតិ ​នោះទេ តែអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ គឺខិតខំចរចារបោះបង្គោលព្រំដែន និងកសាងធនធានមនុស្ស ដើម្បីចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដីពិតប្រាកដ និង​បណ្តុះធនធានមនុស្សពិតប្រាកដក្នុងការដឹកនាំ និងកសាងជាតិឱ្យកាន់តែរឹងមាំ និងរីកចម្រើន​ត​ទៅមុខទៀត ក្រោមម្លប់នៃសុខសន្តិភាព​ និង ស្ថិរភាពយូរអង្វែងរបស់កម្ពុជា ៕

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

ប្រភេទបណ្ណបើកបរនៃព្រះរាជាណាចក្រកម្ពុជា
10/12/2024

ប្រភេទបណ្ណបើកបរនៃព្រះរាជាណាចក្រកម្ពុជា

សារាចររណែនាំស្ដីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសង​ខុសច្បាប់Telegram: https://t.me/AttSongTola2665/13932
05/12/2024

សារាចររណែនាំស្ដីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសង​ខុសច្បាប់

Telegram: https://t.me/AttSongTola2665/13932

ព្រះរាជក្រឹត្យស្តីពីការតាំងស៊ប់ក្នុងឋានន្តរស័ក្តិអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា ៣...
22/11/2024

ព្រះរាជក្រឹត្យស្តីពីការតាំងស៊ប់ក្នុងឋានន្តរស័ក្តិអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា ៣២នាក់ និងចាត់ឱ្យទៅបំពេញការងារជាព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌
(ចៅក្រមផ្ទៃក្នុង ជំនាន់ ១)

ព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤៣៣ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ដីពីការតែងតាំងសមាសភាពសមាជិកឧត្តមក្រុមប្រឹក្សានៃអង្...
12/11/2024

ព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤៣៣ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ដីពីការតែងតាំងសមាសភាពសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ សម្រាប់ដាក់តាំងតាមក្រសួង ស្ថាប័ន និងប្រើប្រាស់ជាទូទៅ
12/11/2024

គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ សម្រាប់ដាក់តាំងតាមក្រសួង ស្ថាប័ន និងប្រើប្រាស់ជាទូទៅ

សេចក្តីសម្រេច ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមនាយក ចំនួន ៦រូប។
07/11/2024

សេចក្តីសម្រេច ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមនាយក ចំនួន ៦រូប។

Address

Phnom Penh
271

Telephone

+85510599448

Website

Alerts

Be the first to know and let us send you an email when Song Tola-សុង តុលា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Song Tola-សុង តុលា:

Videos

Share