Knowledge and Entertainment

Knowledge and Entertainment Thank you all for visiting us!

អ្នកទាំងអស់គ្នាដែលលឺគេនិយាយថាលុយមិនសំខាន់ សំខាន់គឺអត់លុយរឺទេ?- លុយជារឿងតូចតាច តែបើអត់លុយវាជារឿងធំ- លុយមិនអាចទិញសុខភាពបាន...
20/04/2022

អ្នកទាំងអស់គ្នាដែលលឺគេនិយាយថាលុយមិនសំខាន់ សំខាន់គឺអត់លុយរឺទេ?

- លុយជារឿងតូចតាច តែបើអត់លុយវាជារឿងធំ
- លុយមិនអាចទិញសុខភាពបានល្អ តែបើចង់បានសុខភាពល្អត្រូវប្រើលុយ
- លុយមិនអាចទិញក្តីស្រលាញ់បាន តែក្តីស្រលាញ់នឹងត្រូវបាត់បង់ដោយសារតែអត់លុយ
- លុយមិនអាចទិញចំណេះវិជ្ជាបានទេ តែបើចង់មានចំណេះវិជ្ជាគឺត្រូវប្រើលុយ
- លុយ មិនអាចទិញគ្រប់យ៉ាងបានទេ តែគ្រប់មុខគ្រប់យ៉ាងដែលបានមកគឺត្រូវប្រើលុយ
- មនុស្សឆ្លាតមើលទៅដូចល្ងង់ព្រោះអត់លុយនិយាយអីក៏គេមិនចង់ស្តាប់ មនុស្សល្ងង់មើលទៅដូចឆ្លាតព្រោះគេមានលុយ៕

នៅពេលដែលអ្នកសម្រចចិត្តថាឈប់ខ្ជិល នោះជីវិតអ្នកគឺកាន់តែរីករាយ! កាន់តែរវល់ កាន់តែគ្មានពេលស្មុគ គ្មានពេលខ្វល់រឿងមិនបានការ។ -...
09/04/2022

នៅពេលដែលអ្នកសម្រចចិត្តថាឈប់ខ្ជិល នោះជីវិតអ្នកគឺកាន់តែរីករាយ! កាន់តែរវល់ កាន់តែគ្មានពេលស្មុគ គ្មានពេលខ្វល់រឿងមិនបានការ។
- រឿងណាដែលស្ថិតនៅក្នុងសមត្ថភាពដែលអាចគ្រប់គ្រងបាន យើងត្រូវធ្វើអោយបានល្អបំផុត។
- រឿងដែលមិនមែនជាកាតព្វរបស់យើង ត្រូវទុកអោយអ្នកទទួលខុសត្រូវតាមតួនាទី គេជាអ្នកដោះស្រាយ។
- ចំនែករឿងដែលហួសពីការចាត់ចែងរបស់យើង ត្រូវទុកអោយព្រហ្មលិខិតជាអ្នកធ្វើការ។
*** ព្យាយាមថែរក្សាផ្លូវចិត្តអោយស្ងប់ មានគោលការណ៌ក្នុងការរស់នៅបែបថ្មីអោយបានច្បាស់លាស់ ទើបអាចឆ្លងដំណាក់កាលនេះដោយរីករាយ។
- កាលពីមុន គេនិយាយថា អ្នកណាមានលុយ អ្នកនឹងឈ្នះ!
- ក្រោយមកទៀត គេនិយាយថា អ្នកណាមានសុភមង្គល អ្នកនឹងឈ្នះ!
- តែពេលនេះ អ្នកណាមានផ្លូវចិត្តរឹងមាំ ស្ងប់ស្ងាត់ អ្នកនឹងឈ្នះគ្រប់យ៉ាង!
កុំគិតថាការរកអីកំប្លែងមកបន្លប់អារម្មណ៌ព្រួយ អារម្មណ៌អស់សង្ឃឹម អាចជួយយើងបានអោយសោះ! វាមិនមែនជាដំណោះស្រាយទេ។

04/04/2022

ម៉ែផ្តាំថា កុំរស់នៅច្រណែនអ្នកដទៃ ជីវិតគ្មានន័យទេកូន។ រស់នៅរបៀបជាខ្លួនយើង ទើបជីវិតកូនពោរពេញទៅដោយក្តីសុខ ❤️។

31/03/2022

“ខ្ញុំមិនមែនជាមនុស្សល្អ ហើយក៏មិនមែនជាមនុស្សអាក្រក់ដែរ។ ខ្ញុំអាចមានចិត្តទូលាយ យោគយល់ និងមានក្ដីស្រលាញ់គ្រប់ពេលវេលា ប៉ុន្តែក៏មានថ្ងៃដែលខ្ញុំហត់នឿយ ហើយអាចនិយាយថា "ទេ" ចំពោះរឿងមួយចំនួនដែលអ្នកបានស្នើសុំមកកាន់ខ្ញុំ — ហើយខ្ញុំក៏ដឹងដែរថា នឹងមានទស្សនៈផ្សេងៗគ្នានៅពេលដែលខ្ញុំបានបដិសេដទៅកាន់សំណើររបស់អ្នក។ ខ្ញុំអាចនឹង​បាន​ក្លាយទៅ​ជា​មនុស្ស​ដែល​អាត្មានិយមក្នុង​ភ្នែក​អ្នក​ដទៃ ឬ​ជាមនុស្សអាក្រក់​បំផុត។ ប៉ុន្តែខ្ញុំមិនអាចនិយាយថា "ព្រម" គ្រប់សំណើររបស់អ្នកបានទេ។ ខ្ញុំ​មាន​រឿង​របស់​ខ្ញុំ​អំពី​ការ​ឡើង​ចុះ​នៃ​ជីវិត​នេះ ព្រម​ទាំង​មានសុភមង្គល និង​ទុក្ខ​ព្រួយ​របស់​ខ្លួនខ្ញុំផ្ទាល់ដូចគ្នា។ ខ្ញុំអាចស្រលាញ់អ្នក ប៉ុន្តែពេលខ្លះ ខ្ញុំក៏អាចធ្វើឱ្យអ្នកឈឺចាប់ដែរ; ខ្ញុំ​អាច​ផ្តល់​ពន្លឺ​ដល់​អ្នក ប៉ុន្តែ​ខ្ញុំ​ក៏​មាន​ថ្ងៃដែល​ងងឹត​បំផុតសំរាប់ខ្លួនឯង​ដែរ ព្រោះថា​ខ្ញុំគឺ​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់ដូចគេដូចឯងតែប៉ុណ្ណោះ»។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Knowledge and Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share