គេហទំព័រ ស៊ីអេចខេ-ញូស៍.ខម CHK-News.com

គេហទំព័រ ស៊ីអេចខេ-ញូស៍.ខម CHK-News.com CHK-News.com ផ្សាយព័ត៌មានពិត ទាន់ហេតុកាណ៏ សច្ចះភាព និងតម្លាភាព។ ទូរស័ព្ទ (855) 12 790 894

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោ...
08/11/2024

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ

តាកែវ ៖ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៊ុន ហុន រដ្ឋលេខាធិការក.....

 #មហាជនរិះគន់ថាអភិបាលក្រុងប៉ោយប៉ែត ហេតុអ្វីបានមិនចាត់វិធានការរុះរើសំណង់ខុសច្បាប់រំលោភលើផ្លូវសាធារណៈរបស់លោក គួច ម៉េង  សង្...
08/11/2024

#មហាជនរិះគន់ថាអភិបាលក្រុងប៉ោយប៉ែត ហេតុអ្វីបានមិនចាត់វិធានការរុះរើសំណង់ខុសច្បាប់រំលោភលើផ្លូវសាធារណៈរបស់លោក គួច ម៉េង សង្ស័យ........!

ដោយ ៖ គេហទំព័រ «ស៊ីអេចខេ-ញូស៍.ខម|CHK-News.com» Tel & Telegram: 096 60 84 784 / 012 790 894

បន្ទាយមានជ័យ៖ អភិបាលរងក្រុងប៉ោយប៉ែត លោក បោន សិលា តំណាងលោកគាត ហ៊ុល ដឹកនាំក្រុមការងារ កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤ កន្លងទៅបានចុះហាមឃាត់ សំណង់ខុសច្បាប់របស់លោក គួច ម៉េង ម្ចាស់នាគទិព្វ ២ ដែលបានសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ក្នុងនោះដែរអាជ្ញាធរ និងមន្ត្រីជំនាញ បានត្រួតពិនិត្យរកឃើញថា សំណង់របស់លោក គួច ម៉េង ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានសាងសង់រំលោភ លើដីចំណីផ្លូវសាធារណៈពិតប្រាកដមែន ដែលមានទទឹង ៤.៥ម៉ែត្រ×៣០.៤០ម៉ែត្រ និង កម្ពស់ ៤ម៉ែត្រ។

នៅក្រោយមក លោក បោន សិលា បានជួបនិង ណែនាំអោយ លោក យ៉ែម សុភាព តំណាងម្ចាស់សំណង់ រុះរើសំណង់ចេញវិញ ដោយទុកធ្វើជាផ្លូវថ្មើរជើង ពេលនោះលោក យ៉ែម សុភាព តំណាងម្ចាស់សំណង់ បានយល់ព្រម រុះរើ សំណង់ចេញវិញ តាមការណែនាំរបស់លោកអភិបាលរង ដែលដឹកនាំដោយ លោក បោន សិលា នេះបើយោងតាម កំណត់ហេតុ របស់ ក្រុមការងារ រដ្ឋបាល ក្រុងប៉ោយប៉ែត ចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤ ។

តាមការជាក់ស្តែង ចាប់តាំងពី មានការចុះហាមឃាត់របស់មន្ត្រីសាលាក្រុង ចំពោះទីតាំង សំណង់ខុសច្បាប់របស់លោក គួច ម៉េង ម្ចាស់នាគទិព្វ២ យ៉ាងណា ក៏ដោយ ប៉ុន្តែសំណង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ មួយនេះ នៅតែបន្ត ធ្វើសកម្មភាពសាងសង់ស្ទើតែរួចរាល់ ១០០% ទៅហើយ ហាក់បីដូចជា មិនខ្លាចញញើតច្បាប់និងអាជ្ញាធរបន្តិចណាឡើយ ថែមទាំងសាងសង់បន្តផ្គើន រីឯ លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ជិះឡានកាត់ផ្លូវនេះរាល់ថ្ងៃ នៅមិនទាន់ឃើញ មានសកម្មភាព ចុះហាមឃាត់ឬ មានវិធានការណាមួយ ចំពោះ សំណង់របស់ លោក គួច ម៉េង នេះឡើយ រហូតមកដល់បច្ចុប្បន្ននេះ ។

មហាជនឆ្ងល់ថា តើមូលហេតុអ្វី សំណង់ខុសច្បាប់របស់លោក គួច ម៉េង ដែលលោក បោន សិលា អភិបាលរងក្រុងនិងមន្ត្រីជំនាញ ពិនិត្យរកឃើញហើយថា ពិតជាសាងសង់រំលោភលើដីសាធារណៈរបស់រដ្ឋ នៅតែអាចបន្តសាងសង់បានយ៉ាងរលូនបែបនេះ ចំណែក លោក គាត ហ៊ុល ហាក់បីដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ ហាមឃាត់ នោះឡើយ ទើបបណ្តែតបណ្ដោយ អោយទីតាំងសំណង់ខុសច្បាប់មួយនេះ អាចសាងសង់តាំងពី ដីចំណីផ្លូវមួយ នៅទំនេរស្អាត មិន ទាន់មានសំណង់អ្វីមួយសោះ បែរជា សាងសង់ បានស្ទើតែរួចរាល់១០០% បែបនេះ មិនឃើញមានវិធានការផ្លូវច្បាប់ បានត្រឹមតែ ចុះធ្វើកំណត់ហេតុហាមឃាត់ តែមិនទាន់ឃើញ សកម្មភាព អនុវត្តន៍ រុះរើ នោះឡើយ បើគិតមកដល់ត្រឹមថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ ។

មហាជនរង់ចាំមើលថា តើលោក អភិបាល ក្រុងប៉ោយប៉ែត ហ៊ានអនុវត្តន៍វិធានការផ្លូវច្បាប់ តាមសេចក្តី ជូនដំណឹងលេខ ០៦៦/២៣ ស.ជ.ណ ចុះពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៣ ចំពោះ ទីតាំងសំណង់ខុសច្បាប់របស់លោក គួច ម៉េង ម្ចាស់នាគទិព្វ២ រំលោភលើដីផ្លូវសាធារណៈរបស់រដ្ឋ ដូចប្រជាពលរដ្ឋ ទូទៅ ដែរឬទេ ?

សូមរំលឹកថា កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ លោក ស្រិល អុិន ចៅសង្កាត់ ផ្សារកណ្ដាល បានបំភ្លឺមកកាន់អង្គភាពសារព័ត៌មាន យើងហើយថា លោកធ្លាប់បាន ចុះហាមឃាត់ម្តងរួចហើយ តែមានការអន្តរាគមន៍ ពីក្រុង ការពារ មិនអោយប៉ះពាល់ លោក ពិបាកណាស់ ព្រោះទីតាំងមួយនេះជារបស់លោក គួច ម៉េង ម្ចាស់នាគទិព្វ២ រីឯ «លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ទីតាំងមួយនេះ លោកនិងឲ្យមន្រ្តីចុះហាមឃាត់ តែបើបន្តការសាងសង់ គឺលោកនិងអនុវត្តវិធានការច្បាប់ នេះបើយោងតាមសម្តីរបស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបំភ្លឺ មកអង្គភាពសារព័ត៌មាន តាមរយៈទូរស័ព្ទ កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៤ កន្លងមក ។

ដោយឃើញសកម្មភាព ក្រុមការងាររបស់រដ្ឋបាលក្រុងប៉ោយប៉ែត ធ្លាប់បានហាមឃាត់សំណង់ខុសច្បាប់របស់លោក គួច ម៉េង និង មានការអះអាង ពីលោកអភិបាលក្រុងប៉ោយប៉ែត ថា និងមានវិធានការច្បាប់ បើនៅតែសាងសង់ បានធ្វើអោយ មហាជន សង្ឃឹមថា និង មានការអនុវត្តក្នុងរុះរើ អោយមានតម្លាភាព ដូចពលរដ្ឋទូទៅ ប៉ុន្តែក្តីសង្ឃឹមត្រូវបានរលាយអស់ដោយសារមិនឃើញមានការរុះរើសំណង់ខុសច្បាប់របស់លោក គួច ម៉េង នោះឡើយ ក្រៅពី បន្តធ្វើសកម្មភាព សាងសង់យ៉ាងរលូន និង មានសុវត្ថិភាពលើសដើម ។

សូម អភិបាល ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ជួយមើលសំណង់ខុសច្បាប់របស់ លោក គួច ម៉េង ផងទាន ចៀសវាងប្រជាពលរដ្ឋរិះគន់ថា មន្ត្រី អនុវត្តស្តង់ដាពីរចំពោះ អ្នកមានលុយមានអំណាចបានត្រឹមធ្វើកំណត់ហេតុ។ ចំណែកប្រជាពលរដ្ឋតូចតាចត្រូវតែអនុវត្តរុះរើជាបន្ទាន់ .........។

នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នា...
07/11/2024

នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់

ភ្នំពេញ​៖​ កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រលប់ថ្ងៃទី០៦ ខែវិច្ឆិកា២០២៤នេះ បានចុះទៅទីតាំង....

 #ការទិញលក់ដីធ្លីនៅខេត្តកំពង់ស្ពឺ  #អ្នកលក់អ្នកទិញតែងចចាររឿងភាគីណារត់ឯកសារនៅសាខាពន្ធដារខេត្ត នេះជាចំណុចសំខាន់មួយ តម្លៃដី...
07/11/2024

#ការទិញលក់ដីធ្លីនៅខេត្តកំពង់ស្ពឺ #អ្នកលក់អ្នកទិញតែងចចាររឿងភាគីណារត់ឯកសារនៅសាខាពន្ធដារខេត្ត នេះជាចំណុចសំខាន់មួយ តម្លៃដីខុសគ្នាតាមនោះច្រើនដែរ

ដោយ ៖ គេហទំព័រ «ស៊ីអេចខេ-ញូស៍.ខម|CHK-News.com» Tel & Telegram: 096 60 84 784 / 012 790 894

ភ្នំពេញ៖ទោះបីក្នុងរយះពេល២.៣ឆ្នាំជាប់គ្នានេះទីផ្សារដីធ្លីមិនសូវដំណើការល្អដូចមុន ប៉ុន្តែការទិញនៅតែមានបន្តជាពិសេសខេត្តកំពង់ស្ពឺ ភ្នំពេញ កណ្ដាល។ល។ សម្រាប់ខេត្តកំពង់ស្ពឺ ការទិញលក់ដីធ្លី អ្នកទិញ និងអ្នកលក់តែងតែគិតរឿងភាគីណាមួយជាអ្នកទទួលបន្ទុករត់ឯកសារបង់ពន្ធនៅសាខាពន្ធដារខេត្ត ដោយនេះជាចំណុចសំខាន់មួយ ហើយតម្លៃក៏ខុសគ្នាមិនតិចនោះឡើយ។ ក្រៅពីនោះភាពយឺត និងយូ ពេលវេលា តម្លៃសេវាកាត់ឈ្មោះប្លង់ដីផងដែរ។ សូមអានលំអិតរឿងនេះ

បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះប...
06/11/2024

បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល

ដោយ ៖ គេហទំព័រ «ស៊ីអេចខេ-ញូស៍.ខម|CHK-News.com» Tel & Telegram: 096 60 84 784 / 012 790 894 ភ្នំពេញ៖យោងតាមឯកសារដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ព.....

 #បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុ...
06/11/2024

#បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល

ដោយ ៖ គេហទំព័រ «ស៊ីអេចខេ-ញូស៍.ខម|CHK-News.com» Tel & Telegram: 096 60 84 784 / 012 790 894

ភ្នំពេញ៖យោងតាមឯកសារដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) លោកវេជ្ជបណ្ឌិត តាន់ សុគុន ប្រធានមន្ទីរពេទ្យបានបង្ហាញថា កាលពីថ្ងៃទី១៣ ខែសីហា ២០២១ បានបើការដេញថ្លៃមួយ ដើម្បីផ្គត់ផ្គង់សម្ភារះថែទាំសុខភាព តម្លៃផ្ដើមដេញចុះ គឺ 2197.4លានរៀល គិតជាប្រាក់ដុល្លាស្មើនិងជិត 55មុឺន ពេលដេញថ្លៃបាន គឺ ចុះថ្លៃបានត្រឹមថ្លៃ3លានកន្លះ នៅសល់ 2193.9 លានរៀលស្មើតែជាង800ដុល្លាតែប៉ុណ្ណោះ។ ហើយក្រុមហ៊ុន អិន អាយ ប៊ី សឹបផ្លាយ ឯ.ក ជាអ្នកឈ្មះក្នុងការដេញថ្លៃ ដោយចុះដ៏តិចនេះ ។ ចំពោះរឿងដេញថ្លៃនេះវាគ្រាន់តែជាផ្នែក១នៃផ្នែកចំណាយច្រើនឆ្នាំរបស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) នៅរាងរាល់ឆ្នាំ។

ការដេញថ្លៃខាងលើនេះ មានក្រុមហ៊ុនជាច្រើនចូលរួមដេញ ដោយក្រុមហ៊ុននិមួយៗបានបង់លុយកក់នៅរតនាគារចំនួនរាប់សឹបលានរៀល ដើម្បីបានសិទ្ធិចូលដេញថ្លៃ។ ពេលដេញថ្លៃនោះអ្វីៗនឹកស្មានមិនដល់ គឺ ការចុះថ្លៃមិនបានដល់កន្លះភាគរយផង។ ដូច្នេះមានន័យថា ក្រុមហ៊ុនដែលឈ្មះ និងចំណេញកប់ក្ដោង។ ព្រោះតម្លៃផ្ដើមដាក់ដេញ គឺ ខ្ពស់ ដើម្បីអោយក្រុមហ៊ុននានាចូលរួមដេញចុះថ្លៃ ប៉ុន្តែពេលនេះតិចតួចបំផុត បើគិតតាមភាគរយនោះ។ ខណៈការដេញថ្លៃនៅអង្គភាពជាច្រើនទៀត ពេលខ្លះ គេដេញចុះបានរហូតដល់៣០%៤០% ក៏មាន និងខ្លះទៀតដេញចុះតិចតួចដែលជារឿងគេ...៕

ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ
05/11/2024

ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

  ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញប្រកាសមួយចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ដ្រ...

បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី
04/11/2024

បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី

តាមរបាយការណ៍ បានឱ្យដឹងថា ដោយមានការសហការពីរដ្ឋបាលខេត្តមណ្ឌលគិរី អង្គភាព ប្រឆាំងអំពើពុករលួយ និងមានការសម្រ....

សមត្ថកិច្ច​នគរបាល​ស្រុក​មោងឫស្សី​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា​លើ​អ្នកដទៃ​ចំនួន​០៣​នាក់​អនុវត្ត​តាម​ច្បាប់​
04/11/2024

សមត្ថកិច្ច​នគរបាល​ស្រុក​មោងឫស្សី​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា​លើ​អ្នកដទៃ​ចំនួន​០៣​នាក់​អនុវត្ត​តាម​ច្បាប់​

នៅ​ថ្ងៃ​ទី​០១​ខែវិច្ឆិកា ឆ្នាំ​២០២៤ អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ដាញ់ អេង​ប៊ុន ចាន់ ស...

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច ( កាត់​យក​ខ្សែភ្លើង ) ០១ លើក និង​បាន​នាំខ្លួន​ជនសង្ស័...
04/11/2024

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច ( កាត់​យក​ខ្សែភ្លើង ) ០១ លើក និង​បាន​នាំខ្លួន​ជនសង្ស័យ ០២ នាក់​

ខេត្ត​បាត់ដំបង ៖ ជនសង្ស័យ ០២ នាក់ ត្រូវបាន នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ល.....

សកម្មភាព​ការចុះ​ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​របស់​សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម ខណ្ឌ​រ...
04/11/2024

សកម្មភាព​ការចុះ​ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​របស់​សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប

​សៀមរាប ៖ អនុវត្ត​តាម​បទបញ្ជា និង​ការណែនាំ​របស់​លោក ធិន​នី សុ​ទ្ធី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​សៀមរាប និង​លោក.....

លោក​ឧត្តមសេនីយ៍ទោ ដាញ់ អេង​ប៊ុន​ចាន់ ដឹកនាំ​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​និង​លើក​ទិសដៅ​បន្
04/11/2024

លោក​ឧត្តមសេនីយ៍ទោ ដាញ់ អេង​ប៊ុន​ចាន់ ដឹកនាំ​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​និង​លើក​ទិសដៅ​បន្

​ខេត្ត​បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០២៤ ក្នុង​សាលប្រជុំ​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្...

 #ក្រុងប៉ោយប៉ែតផ្ទុះការភ្ញាក់ផ្អើលប្រទះឃើញសាកសពចិនអណ្តែតទឹក នៅអាងស្តុប ទឹកអូរខៃដន  សង្ស័យ.....ដោយ ៖ គេហទំព័រ «ស៊ីអេចខេ-ញ...
02/11/2024

#ក្រុងប៉ោយប៉ែតផ្ទុះការភ្ញាក់ផ្អើលប្រទះឃើញសាកសពចិន
អណ្តែតទឹក នៅអាងស្តុប ទឹកអូរខៃដន សង្ស័យ.....

ដោយ ៖ គេហទំព័រ «ស៊ីអេចខេ-ញូស៍.ខម|CHK-News.com» Tel & Telegram: 096 60 84 784 / 012 790 894

បន្ទាយមានជ័យ៖ ហេតុការណ៍នេះប្រទះឃើញ សាកសព នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត យោងតាមប្រភពបានប្រាប់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជឹង ហ័រកាង ភេទប្រុស អាយុ៣១ឆ្នាំ មានប្រពន្ធជនជាតិខ្មែរឈ្មោះ ទូច កញ្ញា ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតបើកកន្លែងម៉ាស្សានៅផ្លូវត្តត្រាច។

តាមស្ត្រីឈ្មោះ ទូច កញ្ញា បានប្រាប់ឱ្យដឹងថា ខ្លួនពិតជាប្រពន្ធជនរងគ្រោះឈ្មោះ ជឹង ហ័រកាង (ជនជាតិចិន) ដែលត្រូវបានគេប្រទះឃើញសាកសពអណ្តែតទឹកនៅអាងស្តប់ទឹកអូរខៃដន ក្រោយទទួលព័ត៌មានដឹងហើយ មកមើលឃើញ គឺ ពិតជាប្តីរបស់ខ្លួន ត្រូវបានឃាតករចងដៃចងជើងបន្តោងដែកទំលាក់ចូលទឹក ។

យោងតាមការរៀបរាប់ថា ប្តីរបស់ខ្លួនបានបាត់រយៈពេល២ថ្ងៃមកហើយ ឃើញតែរថយន្តមិនឃើញមនុស្ស ទើបទៅប្តឹងសមត្ថកិច្ចជួយស្រាវជ្រាវផងដែរ។ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពេលដែលជិះរថយន្តម៉ាក់ RANG ROVER ពណ៌.ស ពាក់ផ្លាក់លេខភ្នំពេញ 2AA-8553 ដែលចេញពីផ្ទះបងប្អូនជីដូនមួយនៅបុរីឌឺផាក ស៊ីធី នៅចន្លោះម៉ោង១រសៀល។

តាមស្ត្រីជាប្រពន្ធបានបញ្ជាក់ទៀតថា ក្រោយបាត់ប្តី រហូតដល់ល្ងាចត្រូវបាន សមត្ថកិច្ច ប្រទះឃើញរថយន្តជនរងគ្រោះប្លុងចោលនៅចំណុចបូរីខេអិលស្ថិតភូមិគីម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ ហើយលុះដល់ព្រឹកឡើងថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២៤ ទើបទទួលដំណឹងពីពលរដ្ឋថា ប្រទៈឃើញសាកសពអណ្តែតទឹកនៅអាងស្តុបទឹកអូរខៃដន ហើយកម្លាំងជំនាញចុះទៅពិនិត្យស្រង់ឡើងគោក និងធ្វើកោសលវិច្ឆ័យពិតជាប្តីរបស់ខ្លួនពិតប្រាកដមែន។ សាកសពជនរងគ្រោះត្រូវបានឃាតករចងដៃចងជើងជាប់ដែក២ដុំទម្លាក់ចូលក្នុងទឹក៕

បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ អនុវត្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​រួម​ភេ​.​ទ​ជាមួយ​អ​នី​.​តិ​ជន ...
24/10/2024

បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ អនុវត្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​រួម​ភេ​.​ទ​ជាមួយ​អ​នី​.​តិ​ជន អាយុ​ក្រោម​១៥​ឆ្នាំ

ខេត្តបន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ នៅ​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៣ ខែតុលា ឆ្នាំ​២០២៤​នេះ បាន.....

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​ប្រកាស​ឲ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​ធ្វើការ​ស្រាវជ្រាវ​រក​មេខ្យល់ ដែល​កៀរគរ​ប្រជាពលរ...
24/10/2024

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​ប្រកាស​ឲ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​ធ្វើការ​ស្រាវជ្រាវ​រក​មេខ្យល់ ដែល​កៀរគរ​ប្រជាពលរដ្ឋ​ឲ្យ​ចុះ​ឈ្មោះ ដើម្បី​ចាប់​យក​ដី​ដែល​ខុស​ពី​យន្តការ​របស់​រាជ​ដ្ឋា​ភិ​បាល​មក​ទទួលទោស​តាម​ច្បាប់

មណ្ឌលគិរី ៖ ថ្លែង​ពី​ទឹកដី​ខេត្ត​ឦសាន សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក រដ្ឋមន្ត្រី​កម្ពុជា​បាន​ប.....

ថ្លែងចេញពីខេត្តភូមិភាគឦសាន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ទោះបីកម្ពុជាដកខ្លួនចេញពី CLV-DTA ក៏ក្រុ...
24/10/2024

ថ្លែងចេញពីខេត្តភូមិភាគឦសាន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ទោះបីកម្ពុជាដកខ្លួនចេញពី CLV-DTA ក៏ក្រុមប្រឆាំងជ្រុលនិយម បន្តឃោសនាញុះញង់ ដើម្បីកេងចំណេញ នយោបាយ

  មណ្ឌលគិរី ៖ ថ្លែងចេញពីខេត្តភូមិភាគឦសាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោ....

ជួយ​គ្នា​ក្នុង​គ្រា​លំបាក​គឺ​ជា​គុណ​តម្លៃ​ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​ថ្នាក់ដឹកនាំ​អង្គភាព​ចំពោះ​មន្ត្រី​ថ្នាក់ក្រោម​រ...
24/10/2024

ជួយ​គ្នា​ក្នុង​គ្រា​លំបាក​គឺ​ជា​គុណ​តម្លៃ​ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​ថ្នាក់ដឹកនាំ​អង្គភាព​ចំពោះ​មន្ត្រី​ថ្នាក់ក្រោម​របស់​ខ្លួន​!

(​បាត់ដំបង​) ៖ នៅ​ថ្ងៃ​ទី​២៣ ខែ តុលា ឆ្នាំ​២០២៤ ដោយ​អនុវត្ត​តាម​យោបល់​ណែនាំ​របស់​លោក ឧត្តមសេនីយ៍ទោ ដាញ់ អេង....

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ចេញ​សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវ...
11/10/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ចេញ​សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក លើកទី២

ភ្នំពេញ​៖​ ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានផ្នែករាជរដ្ឋាភិបា.....

Address

Phnom Penh

Alerts

Be the first to know and let us send you an email when គេហទំព័រ ស៊ីអេចខេ-ញូស៍.ខម CHK-News.com posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to គេហទំព័រ ស៊ីអេចខេ-ញូស៍.ខម CHK-News.com:

Share


Other News & Media Websites in Phnom Penh

Show All