កូនខ្មែរ

កូនខ្មែរ ខ្មែររួមគ្នា ខ្មែរខ្លាំង ខ្មែរអាចធ្វើបាន Government of Cambodia , Political crisis and development . rural development and social therapy ...............

08/12/2023

« ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ថារវាងប្រជាពលរដ្ឋ និងកេរ្តិ៍តំណែលដូនតា»

08/12/2023

«សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងរួមគ្នាអភិវឌ្ឍន៍សម្រាប់កូនចៅយើងទៅអនាគត ប៉ុន្តែយើងក៏មិនភ្លេចការអភិរក្សកេរ្តិ៍តំណែលដូនតាយើងដែរ»

08/12/2023

ប្រមុខដឹកនាំកម្ពុជា លើកឡើងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពលរដ្ឋជានិច្ច

08/12/2023

Video: សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរមករស់នៅតំបន់រុនតាឯកនេះ គឺដើម្បីផលប្រយោជន៍ជាតិ

08/12/2023

VIDEO: សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យពលរដ្ឋអត់ធ្មត់ ព្រោះការអភិវឌ្ឍត្រូវដើរទៅមុខសន្សឹមៗមិនអាចជប់បានគ្រប់យ៉ាងក្នុង១ពេលនោះទេ
(2:29mn)

08/12/2023

Video: សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា យើងជាកូនខ្មែរគ្រប់រូបត្រូវតែរួមគ្នាថែរក្សាអភិរក្សប្រាង្គប្រាសាទបុរាណឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយតទៅមុខទៀត

08/12/2023

VIDEO: សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាល ជ្រើសរើសយកទាំងព្រលឹងជាតិ និងអាយុជីវិតជាតិ (1:41 mn)

ឯកឧត្តម វង្សី វិស្សុត ចូលរួមជាអធិបតីភាពក្នុងកម្មវិធីបាឋកថា របស់ឯកឧត្តម GEORGE YEO អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសឹង្ហបុរី...
08/12/2023

ឯកឧត្តម វង្សី វិស្សុត ចូលរួមជាអធិបតីភាពក្នុងកម្មវិធីបាឋកថា របស់ឯកឧត្តម GEORGE YEO អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសឹង្ហបុរី

(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួមធ្វើជាអធិបតីភាពនៅក្នុងកម្មវិធី បាឋកថា របស់ឯកឧត្តម GEORGE YEO អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសឹង្ហបុរី ក្រោមប្រធានបទស្តីអំពី៖ “ Threats and opportunities for small countries in a Multipolar World” ដែលរៀបចំឡើងដោយវិទ្យាស្ថានសិក្សាអន្តរជាតិ និង គោលនយោបាយសាធារណៈ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កម្មវិធីបាឋកថា របស់ឯកឧត្តម GEORGE YEO អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសឹង្ហបុរី នេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនានា រួមទាំងសាស្ត្រាចារ្យ និស្សិត មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាច្រើននាក់ផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តំបន់រុនតាឯក នឹងលេចចេញជារូបរាងថ្មីស្រឡាង គឺទីក្រុងរុនតាឯកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្...
08/12/2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តំបន់រុនតាឯក នឹងលេចចេញជារូបរាងថ្មីស្រឡាង គឺទីក្រុងរុនតាឯក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា រាជរដ្ឋាភិបាល នឹងបន្តខិតខំប្រឹងប្រែង អភិវឌ្ឍន៍តំបន់រុនតាឯក ឱ្យក្លាយទៅជាកន្លែងរស់នៅមួយដ៏ល្អប្រសើរ និងកាន់តែរីកចម្រើនបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទីក្រុងរុនតាឯក ក្នុងទឹកដីខេត្តសៀមរាបនឹង លេចរូបរាងថ្មី នាពេលឆាប់ៗខាងមុខនេះ ហើយតំបន់រុនតាឯក ក៏នឹងក្លាយទៅជាក្រុងសំខាន់មួយ ក្នុងខេត្តសៀមរាបផងដែរ៕

សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនឹងខិតខំអោយប្រជាពលរដ្ឋនៅតំបន់រុនតាឯកមានជីវភាពកាន់តែល្អប្រសើរ និងសម្បូរសប្បា...
08/12/2023

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនឹងខិតខំអោយប្រជាពលរដ្ឋនៅតំបន់រុនតាឯកមានជីវភាពកាន់តែល្អប្រសើរ និងសម្បូរសប្បាយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលមានការងារច្រើនធ្វើយ៉ាងណាត្រូវទាញភ្ជាប់សក្តានុពលដើម្បីបង្កើនជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ គិតគូរការភ្ជាប់តំបន់សំខាន់មួយចំនួន គិតគូរអំពីការបង្កើតសក្តានុពលការងារសម្រាប់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលនឹងខិតខំអោយរយៈពេលមធ្យម និងរយៈពេលវែងដើម្បីអោយតំបន់រុនតាឯក និងប្រជាពលរដ្ឋនៅតំបន់នេះមានជីវភាពកាន់តែល្អប្រសើរ និងសម្បូរសប្បាយ ដែលជាការតបស្នងប្រជាពលរដ្ឋដែលមានភាពជឿទុកចិត្តលើរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលចាត់អោយរៀបចំកន្លែងនេះជូនប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅពេលអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិរុនតាឯក និងពាក់ស្នែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់ប្រជាពលរដ្ឋនៅរុនតាឯកក៏ដូចជាប្រជាពលរដ្ឋខេត្តសៀមរាបទាំងមូល ដែលផ្តល់ការជឿទុកចិត្តលើសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតកាលពីខែកក្កដាកន្លងទៅនេះ ដែលធ្វើអោយគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី៕

សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត៖ កេរដំណែល និងប្រជាពលរដ្ឋជាចំណុចអាទិភាពដាច់ខាតសម្រាប់រាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម...
08/12/2023

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កេរដំណែល និងប្រជាពលរដ្ឋជាចំណុចអាទិភាពដាច់ខាតសម្រាប់រាជរដ្ឋាភិបាល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុងខេត្តសៀមរាប បានកសាងឡើងមិនដល់ ៥០០ថ្ងៃផង ប៉ុន្តែមានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់។ ទោះយ៉ាងណា សម្តេចថា ថ្វីត្បិតតែតំបន់អភិវឌ្ឍន៍រុនតាឯកមានភ្លើងចូល ប្រព័ន្ធទឹកក្រោមដីមិនទាន់បាន ១០០%ក្តី ប៉ុន្តែរាជរដ្ឋាភិបាលនឹងរុញបន្តទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បើប្រៀបធៀបក្រោម ៥០០ ថ្ងៃមុនតំបន់រុនតាឯក បានរីកចម្រើនគួរជាទីកត់សម្គាល់ ហើយរយៈពេល ២ ឬ ៣ឆ្នាំទៅមុខរុនតាឯក នឹងបន្តរីកជាទីក្រុងមួយដែលសំខាន់សម្រាប់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅពេលអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិរុនតាឯក និងពាក់ស្នែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ។

ឆ្លៀតក្នុងឱកាសនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរទីតាំង៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរមករស់នៅតំបន់រុតតាឯកនេះក្...
08/12/2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរមករស់នៅតំបន់រុតតាឯកនេះ

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៃរមនីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅ «តំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក» ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរមករស់នៅតំបន់រុតតាឯកនេះ ហើយសម្តេចក៏បានថ្លែងអំណរគុណដល់គណៈកម្មការអន្តរក្រសួង ដែលបានរួមគ្នាស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាក្នុងភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងជូនដល់ប្រជាពលរដ្ឋសរុបជាង ៤ពាន់គ្រួសារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការអភិវឌ្ឍភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង អាចសម្រេចទៅបាន គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់នេះ មិនអាចអភិឌ្ឍន៍ទៅបានដោយគ្មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនោះទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញដល់ក្រុមការងារអន្តរក្រសួងខិតខំបន្តអនុវត្តការងារអភិវឌ្ឍន៍តំបន់នេះឱ្យសម្រេចបានជោគជ័យនាពេលខាងមុខ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្រប់តំបន់អភិឌ្ឍន៍គឺជានិម្មិតរូបអភិរក្សសម្រាប់រយៈពេលយូរអង្វែងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម...
08/12/2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្រប់តំបន់អភិឌ្ឍន៍គឺជានិម្មិតរូបអភិរក្សសម្រាប់រយៈពេលយូរអង្វែង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា តំបន់រុនតាឯកនេះ ជាតំបន់អភិវឌ្ឍន៍ថ្មី និងតំបន់ពាក់ស្នែងដែលកំពុងអភិវឌ្ឍន៍មិនទាន់មានរបៀបរៀបរយអាចអោយប្រជាពលរដ្ឋរស់នៅបានទេ។ ទោះយ៉ាងណាសម្តេចធិបតីថា គ្រប់តំបន់អភិវឌ្ឍន៍គឺជានិម្មិតរូបអភិរក្សសម្រាប់រយៈពេលយូរអង្វែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការអភិវឌ្ឍ គឺជានិម្មិតរូបដើម្បីអភិរក្ស។ យើងត្រូវរួមគ្នាអភិវឌ្ឍន៍ ដើម្បីកូនចៅប្រជាពលរដ្ឋ នៅក្នុងសម័យបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត តែក៏មិនភ្លេចថែរក្សានូវកេរដំណែលរបស់ដូនតាយើងដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរមករស់នៅតំបន់រុតតាឯកនេះ គឺដើម្បីផលប្រយោជន៍ជាតិក្នុងពិ...
08/12/2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរមករស់នៅតំបន់រុតតាឯកនេះ គឺដើម្បីផលប្រយោជន៍ជាតិ

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៃរមនីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅ «តំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក» ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរមករស់នៅតំបន់រុតតាឯកនេះ គឺដើម្បីផលប្រយោជន៍ជាតិយូរអង្វែងសម្រាប់កូនខ្មែរជំនាន់ក្រោយៗផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គររបស់បងប្អូនប្រជាពលរដ្ឋ ក៏ជាការបង្ហាញនូវការជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចមានចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍប្រទេសជាតិ ការពារអាយុជីវិតប្រជាជន រួមទាំងការពារសម្បត្តិវប្បធម៌ជាតិផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលជឿជាក់លើសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីចំពោះគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ព្រោះបងប្អូនបានដឹងថា ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ សម្តេចតេជោ ខិតខំប្រឹងប្រែងដើម្បីការពារអាយុជីវិតប្រជាជន និងការពារសម្បត្តិវប្បធម៌ជាតិ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សម្តេចតេជោ ហ៊ុន សែន តែងបានយកចិត្តទុក្ខដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋសម្តេចធិបតី ហ៊ុន ម៉ា...
08/12/2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សម្តេចតេជោ ហ៊ុន សែន តែងបានយកចិត្តទុក្ខដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ក្រោយពីប្រជាពលរដ្ឋបានផ្លាស់ចេញពីតំបន់ប្រាសាទអង្គរ មករស់នៅក្នុងតំបន់រុនតាឯក គឺសម្តេចតេជោ ហ៊ុន សែន បានចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋសរុប ៤លើក ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា នៅក្នុងរយៈពេលជាង ៤០ឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដឹកនាំប្រទេស គឺប្រហែលមិនមានកន្លែងច្រើនដូចតំបន់រុនតាឯកនេះទេ ដែលសម្តេចតេជោអញ្ជើញមក ពោលគឺក្នុងរយៈពេលប៉ុន្មានខែជាប់ៗគ្នាសម្តេចតេជោអញ្ជើញមកតំបន់រុនតាឯកនេះចំនួន ៤ដង។ បើតាមសម្តេចធិបតី នេះជាមូលហេតុដែលសម្តេចតេជោ បង្ហាញពីការយកចិត្តទុកដាក់ និងបញ្ជាផ្ទាល់ៗ ក្នុងការដោះស្រាយបញ្ហាការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ជ្រើសរើសយកទាំងព្រលឹងជាតិ និងអាយុជីវិតជាតិ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៃរ...
08/12/2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ជ្រើសរើសយកទាំងព្រលឹងជាតិ និងអាយុជីវិតជាតិ

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៃរមនីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅ «តំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក» ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីការពារទាំងព្រលឹងជាតិ និងអាយុជីវិតជាតិផង ដែលក្នុងនោះ ព្រលឹងជាតិសំដៅទៅលើការការពារនិងអភិរក្សសម្បត្តិវប្បធម៌ ហើយអាយុជីវិតជាតិ គឺប្រជាជនតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅពេលគេសួរថា តើរវាងប្រាសាទអង្គរវត្ត និងប្រជាជនជ្រើសរើសយកមួយណា? ចម្លើយ គឺរាជរដ្ឋាភិបាល ជ្រើសរើសយកទាំងពីរ គ្រាន់តែជម្រើសនេះមានការលំបាកបន្ដិចសម្រាប់រាជរដ្ឋាភិបាល។

សម្តេចមធិបតី ហ៊ុន ម៉ាណែត បានរម្លឹកឱ្យដឹងថា រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងដើម្បីកុំឱ្យតំបន់រមណីយដ្ឋានមួយចំនួន ដែលបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ត្រូវបានដកចេញវិញ ដោយសារតែមិនគោរពតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ ក្នុងនោះមានដូចជាករណីប្រទេសអង់គ្លេស និងប្រទេសមួយចំនួនផ្សេងទៀតជាដើម៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងជាកូនខ្មែរគ្រប់រូបត្រូវតែរួមគ្នាថែរក្សាអភិរក្សប្រាង្គប្រាសាទបុរាណឱ្យបានគង់វង្សសម្រាប់មនុស្សជ...
08/12/2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងជាកូនខ្មែរគ្រប់រូបត្រូវតែរួមគ្នាថែរក្សាអភិរក្សប្រាង្គប្រាសាទបុរាណឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយតទៅមុខទៀត

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៃរមនីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅ «តំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក» ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងជាកូនខ្មែរគ្រប់រូបត្រូវតែរួមគ្នាថែរក្សាអភិរក្សប្រាង្គប្រាសាទបុរាណឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយតទៅមុខទៀត ដូច្នេះហើយបានជារាជរដ្ឋាភិបាល ត្រូវខិតខំប្រឹងប្រែងដើម្បីអភិរក្សមរតកដូនតាយើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ខិតខំអភិវឌ្ឍដើម្បីអភិរក្ស ពីព្រោះតំបន់អង្គរ និងប្រាសាទអង្គរវត្តនេះ គឺជានិមិត្តរូបនៃអត្តសញ្ញាណជាតិខ្មែរយើង ហើយនេះក៏ជាមូលហេតុដែលរាជរដ្ឋាភិបាល បានចាត់វិធានការជាច្រើន ដើម្បីការពារសម្បត្ដិបេតិកភណ្ឌរបស់បុព្វបុរសខ្មែរឱ្យបានគង់វង្ស។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ខេត្ដសៀមរាប គឺជាដែកឆក់យ៉ាងសំខាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកទស្សនាដែលវានឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនផងដែរ៕

សម្តេចធិបតីនាយករដ្ឋមន្រ្តី អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបពិភា...
07/12/2023

សម្តេចធិបតីនាយករដ្ឋមន្រ្តី អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបពិភាក្សាការងារ

នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបពិភាក្សាការងារ ព្រមទាំងបានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ធៀបនឹងជំនាន់ដែលលោកនៅបំពេញការងារគាំទ្រដល់ជនភៀសខ្លួនកម្ពុជាក្នុងឆ្នាំ១៩៧៩ និងក្នុងដំណាក់កាលនៃការស្វែងរកសន្តិភាពក្នុងឆ្នាំ១៩៩៣ ។ ជាមួយគ្នានេះផងដែរ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះ ក៏បានថ្លែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការសម្រេចបាននូវសមិទ្ធិផលការងារមួយចំនួន ជាអាទិ៍៖ ១. កម្មវិធីផ្តល់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជន រួមជាមួយនឹងកម្មវិធីគាំពារសង្គមក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការបរិច្ចាគវ៉ាក់សាំងទៅដល់បណ្តាប្រទេសជិតខាង; ២. ការទទួលស្វាគមន៍ និងការបើកចំហររបស់រាជរដ្ឋាភិបាល នៅក្នុងការពិភាក្សាជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និង ៣. ការបង្កើតឱ្យមានច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទីមួយនៅក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលមានច្បាប់ដ៏សំខាន់នេះ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់លោកសាស្ត្រាចារ្យ និងសហការី នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាលើកទី២ នៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងបានចាត់ទុកយន្តការអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជាដៃគូនៅក្នុងកិច្ចសន្ទនាអំពីបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ព្រមជាមួយនឹងការថ្លែងអំណរគុណចំពោះការទទួលស្គាល់នូវសមិទ្ធិផលការងារសំខាន់ៗ ដែលកម្ពុជាសម្រេចបាននៅក្នុងវិស័យសិទ្ធិមនុស្ស ហើយ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់អ្នករាយការណ៍ពិសេស ធ្វើយ៉ាងណាចូលរួមចំណែកជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងបណ្តាអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិសេរីភាពប្រកបដោយការទទួលខុសត្រូវ និងនៅក្នុងក្របខ័ណ្ឌដែនកំណត់របស់ច្បាប់ជាធរមាន ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា, ការកាត់បន្ថយភាពក្រីក្រ, លំហរសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងគោលនយោបាយ និងកម្មវិធីនយោបាយអាទិភាពសំខាន់ៗមួយចំនួន ដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដល់គណៈប្រតិភូអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ផងដែរ ៕

#ហ៊ុនម៉ាណែត
#កម្ពុជា

អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី កត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសទើបចេញច...
07/12/2023

អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី កត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសទើបចេញចាករួចផុតពីសង្គ្រាម

នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម George Yeo Young-Boon អតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមអតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវភាពរីករាយដែល ឯកឧត្តម បានអញ្ជើញមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី ព្រមជាមួយនឹងការកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសទើបចេញចាករួចផុតពីសង្គ្រាម ។ ឯកឧត្តម ក៏បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ផងដែរនូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីសក្តានុពលនៃវិស័យវិនិយោគ និងវិស័យមួយចំនួនទៀតនៅកម្ពុជា ជាពិសេស ការបណ្តុះបណ្តាលធនធានមនុស្ស ស្របពេលដែល ឯកឧត្តម ក៏បានអញ្ជើញចូលរួមធ្វើបាឋកថាជូនដល់សិក្ខាកាមនៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ ឯកឧត្តម អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមធ្វើបាឋកថានៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា ។ ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី ដែលតែងបានគាំទ្រដល់តួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ក្នុងរយៈកាលកន្លងមក ព្រមទាំងបានលើកឡើងអំពីគោលនយោបាយ និងកម្មវិធីនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអភិវឌ្ឍប្រទេស បន្ទាប់ពីទទួលបាននូវសុខសន្តិភាពពេញលេញ ចាប់តាំងពីចុងឆ្នាំ១៩៩៨ នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងយុទ្ធសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ៕

#ហ៊ុនម៉ាណែត
#កម្ពុជា

អាជ្ញាធរជាតិអប្សរារៀបចំពិធីបួងសួង និងរាប់បាត្របើកព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំទី៣នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញ...
07/12/2023

អាជ្ញាធរជាតិអប្សរារៀបចំពិធីបួងសួង និងរាប់បាត្របើកព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំទី៣

នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ និងរាប់បាត្រព្រះសង្ឃ១៣១អង្គ បើកព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំទី៣។

មានវត្តមានក្នុងពិធីខាងលើនេះរួមមាន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អភិបាលខេត្តសៀមរាប ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកអាជ្ញាធរជាតិអប្សរា​ជាច្រើនរយនាក់។

លោកជំទាវ ភឿង សកុណា មានប្រសាសន៍ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរធ្វើឡើងក្នុងគោលបំណង​ពីរសំខាន់ៗ ពោលគឺដើម្បីអបអរសាទរខួប៣១ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរទៅក្នុងបញ្ជី​សម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក៏ដូចជារំលឹកនឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិ បេតិកភណ្ឌសិល្បៈ និងវប្បធម៌ជាច្រើន បម្រើនូវគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចជូនអ្នកជំនាន់នេះ និងទៅអនាគត។ ពិធីនេះក៏ឧទ្ទិសផងដែរចំពោះបុព្វបុរសខ្មែរ ឥស្សរជនខ្មែរគ្រប់ជំនាន់ អ្នកជំនាញការជាតិ អន្ដរជាតិ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត រហូតដល់អាយុជីវិតដើម្បីរក្សាការពារ និងអភិរក្សមរតកវប្បធម៌ជាតិយើង។

នាឱកាសនោះដែរ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានរំលេចនូវគុណូបការៈរបស់បុព្វបុរសសម័យដើម ដែលបានកសាងនូវប្រាង្គប្រាសាទ កសាងប្រវត្តិសាស្រ្តជាដើម ស្របតាមពាក្យស្លោកខ្មែរដែលតែងពោលថា ផឹកទឹកឱ្យនឹកដល់ប្រភព។ លោកជំទាវបន្ថែមថា ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ គឺជាការបង្ហាញនូវមោទនភាពជាតិ អរិយធម៌ វប្បធម៌ និងប្រវត្តិសាស្រ្តដ៏សែនយូរលង់ របស់ជាតិសាសនាខ្មែរ​ដ៏ចំណាស់មួយ។ ពិធីនេះបានរួមចំណែកដល់ការផ្សព្វផ្សាយបន្ថែម​នូវសក្កានុពលវប្បធម៌​ និងទេសចរណ៍កម្ពុជា​ ដែលអ្នកទេសចរអាចបន្តមើលឃើញសក្ខីកម្ម ស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរប្រកបដោយទេពកោសល្យខ្ពស់៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ហ៊ុំ រិទ្ធី, រដ្ឋ ផល្លីន និងភោគ ជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន Beijing Urban Construction Group ចូលជួបសម្តែងការគួរសមនាព្រឹកថ្ង...
07/12/2023

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន Beijing Urban Construction Group ចូលជួបសម្តែងការគួរសម

នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក លី ដៅសុង (Li Daosong) ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co., LTD (BUCG) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួបនេះ លោក លី ដៅសុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានផ្តាំផ្ញើការសាកសួរសុខទុក្ខគោរពជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ។ លោកប្រធានក្រុមហ៊ុន បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងវិនិយោគមួយចំនួនរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងផ្នែកប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួនក្នុងប្រទេសកម្ពុជា រួមមានខេត្តបាត់ដំបង, សៀមរាប, កំពង់ចាម, កំពង់ស្ពឺ, ព្រះសីហនុ និងក្រុងសេរីសោភ័ណ្ឌ ។ លើសពីនេះ ក្រុមហ៊ុន ក៏កំពុងធ្វើការសិក្សាលទ្ធភាពក្នុងការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតនៅតំបន់ខាងកើតទន្លេមេគង្គ និងខាងលិចប៉ែកខាងលើទន្លេមេគង្គ ព្រមជាមួយនឹងគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ព្រមទាំងវិស័យមួយចំនួនផ្សេងទៀត ។ មួយវិញទៀត លោកប្រធានក្រុមហ៊ុន BUCG ក៏បានជម្រាបបញ្ជាក់ជូន សម្តេចនាយករដ្ឋមន្ត្រី ផងដែរថា ក្រុមហ៊ុននឹងនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗក្នុងការអនុវត្តគម្រោងនានារបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិទី ៧ នេះ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន BUCG ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ ស្របពេលដែលឆ្នាំ២០២៣នេះ ជាខួបលើកទី៦៥ នៃចំណងការទូតកម្ពុជា-ចិន និងត្រូវបានកំណត់ជាឆ្នាំមិត្តភាពរវាងប្រទេសទាំងពីរ ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន BUCG នៅក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈ គម្រោងវិនិយោគជាច្រើនក្នុងផ្នែកប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ និងទឹកស្អាត ក៏ដូចជាការចូលរួមសហការជាមួយវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសំខាន់ៗ រួមមាន៖ ប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធបង្ហូរទឹក, ការសាងសង់ផ្លូវរថភ្លើងលើដី និងក្រោមដីក្នុងទីក្រុង ផ្លូវ ថ្នល់ និងស្ពាន ។

ជាចុងក្រោយ សម្តេចធិបតី បានគាំទ្រចំពោះគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ និងបានជំរុញឱ្យក្រុមហ៊ុនបន្តនាំយកនូវបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីចូលរួមចំណែកនៅក្នុងវិស័យប្រព្រឹត្តកម្មទឹកកខ្វក់ និងការផ្គត់ផ្គង់ទឹកស្អាត ដើម្បីគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់សុខភាពសាធារណៈ នៅកម្ពុជា ព្រមជាមួយនឹងការលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យមើលលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅក្នុងវិស័យសក្តានុពលផ្សេងទៀត ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាដើម ៕

#ហ៊ុនម៉ាណែត
#កម្ពុជា

ឯកឧត្តម ឈឹម ផលវរុន៖អាណត្តិនេះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានពង្រីកវិសាលភាពធំជាងមុនភ្នំពេញ ៖ឯកឧត្តម ឈឹម ផ...
07/12/2023

ឯកឧត្តម ឈឹម ផលវរុន៖អាណត្តិនេះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានពង្រីកវិសាលភាពធំជាងមុន

ភ្នំពេញ ៖ឯកឧត្តម ឈឹម ផលវរុន ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ថ្លែងថាតាមរយៈបទពិសោធការងារ និងមើលឃើញពីសារៈសំខាន់នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់កាលពីអាណត្តិទី៦ រាជរដ្ឋភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានពង្រីកវិសាលភាពបន្ថែមធំជាងមុនដើម្បីចូលរួមអនុវត្តការងារតាមតួនាទីភារកិច្ចជាមួយរាជរដ្ឋាភិបាល។

​ឯកឧត្តម ឈឹម ផលវរុន ថ្លែងក្នុងឱកាសសន្និសីទព័ត៌មាន បង្ហាញលទ្ធផលកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅវិមានសន្ដិភាពថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានបង្កើតនូវយន្តការ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលជាការបន្តនូវគោលគំនិតដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានផ្គួចផ្ដើមបង្កើត ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះឡើងនៅរដ្ឋាភិបាលអាណត្តិទី៦នៃរដ្ឋសភា។

ឯកឧត្តមបន្តថា ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ននេះឡើងថ្វីត្បិតជាការបន្តពីអាណត្តិទី៦ ប៉ុន្ដែក៏កើតឡើងតាមរយៈការទទួលស្គាល់នូវសមិទ្ធផលដែលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់កាលពីអាណត្តិមុនដែលបានធ្វើយ៉ាងច្រើន និងបន្ថែមនូវវិសាលភាពលើសអាណត្តិមុន។

ឯកឧត្តមបញ្ជាក់ថា អាណត្តិមុន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាជិកតែចំនួន ១៦ ប្រតិភូគណបក្សនយោបាយប៉ុណ្ណោះដោយបានកម្រិតសម្រាប់សមាជិកតែគណបក្សនយោបាយណាដែលបានចូលរួមក្នុងការបោះឆ្នោតកាលពីនីតិកាលមុន។ ប៉ុន្ដែសម្រាប់អាណត្តិទី៧នេះ រាជរដ្ឋភិបាលបានពង្រីកវិសាលភាពក្នុងការទទួលសមាជិកមកពីគណបក្សនយោបាយនានា ទោះបីមិនបានចូលរួមបោះឆ្នោតក៏ដោយដែលបច្ចុប្បន្នមានគណបក្សនយោបាយចំនួន ២៩ បានចូលជាសមាជិក។

សូមជម្រាបថានៅថ្ងៃទី៦ ខែធ្នូនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតី កិច្ចប្រជុំលើកដំបូងជាមួយ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ ក្នុងកិច្ចប្រជុំនេះ មានគណបក្សជាសមាជិកចំនួន ២៩ ក្នុងនោះមានទាំងគណបក្សប្រជាជនកម្ពុជាផងដែរ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឥស្សរជនក្នុងជួរាជរដ្ឋាភិបាល ប្រតិភូគណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធសរុប ២១២ នាក់៕

សម្តេចមហាបវរធិបតី  ហ៊ុន  ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  អញ្ជេីញជួបជាមួយ លោក លី ដៅសុង (Li Daosong) ប្រធា...
07/12/2023

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញជួបជាមួយ លោក លី ដៅសុង (Li Daosong) ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co.Ltd ដែលជា ក្រុមហ៊ុនសំណង់រដ្ឋចិនខ្នាតធំ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣

06/12/2023

សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឧិកាសអបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ

06/12/2023

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានបញ្ជេញវីដេអូ មានចំណងជើង « ត្រឹមតែរយៈពេលជាង៣ខែប៉ុណ្ណោះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន »

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសារលិខិតអបអរសាទរដល់ ទិវាជាតិ...
06/12/2023

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសារលិខិតអបអរសាទរដល់ ទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ។

ថ្ងៃទី៩ធ្នូ ជារៀងរាល់ឆ្នាំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ (អ.ស.ប) កំណត់ជាទិវាប្រឆាំងអំពើពុករលួយ ។ ស្ថាប័ន អ.ស.ប ទទួលបន្ទុកប្រយុទ្ធប្រឆាំងអំពើពុករលួយមានឈ្មោះថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ៊ុនកាក់ UNCAC (The United Nations Convention Against Corruption) ដែលបានបង្កើតឡើងនា មហាសន្និបាត អ.ស.ប នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០០៣ និងចូលជាធរមាននៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០០៥ ។ មកដល់ខែតុលា ឆ្នាំ ២០២៣នេះ ស្ថាប័នប្រឆាំងអំពើពុករលួយ អ.ស.ប អ៊ុនកាក់ មានរដ្ឋជាសមាជិកចំនួន ១៩០ ប្រទេស លើ ១៩៣ ប្រទេស ។ ព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកនៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០០៧ មកម៉្លេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញា អ.ស.ប ស្តីពីការប្រឆាំងអំពើពុករលួយ សម្តេចធិបតី ហ៊ុន ម៉ាណែត សូមសម្តែងនូវក្តីសោមនស្សរីករាយ អបអរសាទរចំពោះទិវាប្រឆាំង អំពើពុករលួយ ៩ ធ្នូ ដែលជាទិវាអន្តរជាតិ និងជាទិវាមួយរបស់ជាតិយើង ហើយសូមចូលរួមជាមួយគ្រប់ ស្ថាប័នជាតិ បងប្អូនជនរួមជាតិទាំងអស់ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល គណបក្សនយោបាយ ប្រែ ក្លាយជារៀងរាល់ឆ្នាំ ឱ្យទិវា ៩ ធ្នូ ជាការលើកកម្ពស់ និងបើកទូលាយមិនឈប់ឈរ ដើម្បីកសាងមាតុភូមិ កម្ពុជា ឱ្យវៀចាកពីអំពើពុករលួយ និងស្គាល់តែភាពស្អាតស្អំ និងការរីកចម្រើនជានិច្ចកាល៕

06/12/2023

សាកលវិទ្យាល័យសូហ្វីយ៉ាជប៉ុនជួបជាមួយអគ្គនាយក

អាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ដើម្បីបន្តកិច្ចការងារអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរកាល...
06/12/2023

អាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ដើម្បីបន្តកិច្ចការងារអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ

កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Yoshiaki ISHIZAWA ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា និងលោកបណ្ឌិត Yoshiaki TERUMICHI សាកលវិទ្យាធិការនៃសាកវិទ្យាល័យសូហ្វីយ៉ា ដើម្បីជួបនិងស្គាល់គ្នារវាងអាជ្ញាធរជាតិអប្សរានិងលោកបណ្ឌិតសាកលវិទ្យាធិការ និងបន្តនូវស្មារតីនៃកិច្ចសហប្រតិបត្តិការក្នុងការសហការរវាងគ្នានៃស្ថាប័នទាំងពីរទៅថ្ងៃអនាគត រួមទាំងបណ្តុះបណ្តាលធនធានមនុស្សរួមគ្នា ជាពិសេសធ្វើយ៉ាងណាជំរុញនូវការបណ្តុះបណ្តាលរបស់អ្នកជំនាញជាតិឱ្យបានច្រើន។

ក្នុងជំនួបនោះដែរ ឯកឧត្តម ហង់ ពៅ បានថ្លែងអំណរគុណដល់លោកសាស្រ្តាចារ្យបណ្ឌិត Yoshiaki ISHIZAWA ដែលបានខិតខំជួយជ្រោមជ្រែងលើការងារអភិរក្សអង្គរតាំងពីទសវត្សរ៍៨០មក ហើយកិច្ចការទាំងអស់នេះ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា បានសហការគ្នាបានយ៉ាងល្អប្រសើរ និងបានសម្រេចលើការជួសជុលស្ពានហាលនៃប្រាសាទអង្គរវត្ត បានរួចរាល់ទាំងស្រុង និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះ ឯកឧត្តម ហង់ ពៅ បានកោតសរសើរ និងសម្តែងការអរគុណជាពន្លឹកចំពោះលោកសាស្រ្តាចារ្យបណ្ឌិត Yoshiaki ISHIZAWA។ បើទោះបីជាលោកមានវ័យចំណាស់យ៉ាងណាក៏ដោយ ក៏ស្មារតីនៃការស្រលាញ់វប្បធម៌ខ្មែរ និងអង្គរមិនថមថយ និងបានឯកភាពរួមគ្នាជាមួយនិងលោកបណ្ឌិតសាកលវិទ្យាធិការបន្តបំពេញនូវកិច្ចការសហការឲ្យកាន់តែល្អប្រសើរថែមទៀត៕

អត្ថបទ យី សុថា
រូបភាព: ហ៊ុ រិទ្ធី

06/12/2023

មតិគាំទ្ររបស់កម្មសិក្សាការី ដែលកំពុងស្នាក់នៅ និងធ្វើការនៅខេត្តណាហ្កូយ៉ា ប្រទេសជប៉ុន សូមគាំទ្រ និងស្វាគមន៍ដំណេីរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូកម្ពុជាអញ្ជេីញទៅចូលរួមកិច្ចប្រជុំកំពូលរំព្ញកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន សម្រាប់ឆ្នាំទី៥០ នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នាពាក់កណ្តាលខែធ្នូខាងមុខនេះ។

06/12/2023

មតិគាំទ្ររបស់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន សូមគាំទ្រ និងស្វាគមន៍ដំណេីរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូកម្ពុជាអញ្ជេីញទៅចូលរួមកិច្ចប្រជុំកំពូលរំព្ញកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន សម្រាប់ឆ្នាំទី៥០ នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នាពាក់កណ្តាលខែធ្នូខាងមុខនេះ។

06/12/2023

មតិគាំទ្ររបស់កម្មសិក្សាការី ដែលកំពុងស្នាក់នៅ និងធ្វើការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន សូមគាំទ្រ និងស្វាគមន៍ដំណេីរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូកម្ពុជាអញ្ជេីញទៅចូលរួមកិច្ចប្រជុំកំពូលរំព្ញកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន សម្រាប់ឆ្នាំទី៥០ នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នាពាក់កណ្តាលខែធ្នូខាងមុខនេះ។

06/12/2023

មតិគាំទ្ររបស់ពលករខ្មែររស់នៅ និងធ្វើការនៅខេត្តហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន សូមគាំទ្រ និងស្វាគមន៍ដំណេីរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូកម្ពុជាអញ្ជេីញទៅចូលរួមកិច្ចប្រជុំកំពូលរំព្ញកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន សម្រាប់ឆ្នាំទី៥០ នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នាពាក់កណ្តាលខែធ្នូខាងមុខនេះ។

06/12/2023

មតិគាំទ្ររបស់ពលករខ្មែររស់នៅ និងធ្វើការនៅខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន សូមគាំទ្រ និងស្វាគមន៍ដំណេីរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូកម្ពុជាអញ្ជេីញទៅចូលរួមកិច្ចប្រជុំកំពូលរំព្ញកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន សម្រាប់ឆ្នាំទី៥០ នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នាពាក់កណ្តាលខែធ្នូខាងមុខនេះ។

06/12/2023

មតិគាំទ្ររបស់ប្រជាពលរដ្ឋខ្មែររស់នៅខេត្តហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន សូមគាំទ្រ និងស្វាគមន៍ដំណេីរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូកម្ពុជាអញ្ជេីញទៅចូលរួមកិច្ចប្រជុំកំពូលរំព្ញកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន សម្រាប់ឆ្នាំទី៥០ នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នាពាក់កណ្តាលខែធ្នូខាងមុខនេះ។

06/12/2023

មតិគាំទ្ររបស់និស្សិតខ្មែរសិក្សានៅខេត្តក្យូតុ ប្រទេសជប៉ុន សូមគាំទ្រ និងស្វាគមន៍ដំណេីរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូកម្ពុជាអញ្ជេីញទៅចូលរួមកិច្ចប្រជុំកំពូលរំព្ញកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន សម្រាប់ឆ្នាំទី៥០ នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នាពាក់កណ្តាលខែធ្នូខាងមុខនេះ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឯកអគ្គរដ្ឋទូតវៀតណាម ឯកភាពគ្នាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសលើការងារសន្ដិសុខ ទប់ស្កា...
06/12/2023

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឯកអគ្គរដ្ឋទូតវៀតណាម ឯកភាពគ្នាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសលើការងារសន្ដិសុខ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឯកអគ្គរដ្ឋទូតវៀតណាម ឯកភាពគ្នាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសលើការងារសន្ដិសុខ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ

……..

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព
ជាកិច្ចចាប់ផ្ដើម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជម្រាបជូន ឯកឧត្តម ង្វៀន ហ៊ុយតាំង អំពីវឌ្ឍន៍ភាពរាជរដ្ឋាភិបាល ក្នុងនីតិកាលថ្មី ដែលបង្កើតបានជាង១០០ថ្ងៃនេះ ហើយបន្ដរក្សាបាននូវសន្ដិភាព សុវត្ថិភាព វិបុលសុខ ភាពរីកចម្រើន និងជាពិសេសរក្សានូវភាពសុខសាន្ដជូនប្រជាពលរដ្ឋទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងពីទិសដៅអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល គឺការបន្ដពង្រឹងនូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។ បន្ថែមពីនេះ លោកបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ពិសេសលើវិស័យសន្ដិសុខ ដែលសហការបានយ៉ាងល្អក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ។

ក្នុងឱកាសនោះ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម បានធ្វើការកោតសរសើរដោយស្មោះស្ម័គ្រអស់ពីចិត្ត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ដូចជាការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ១៩, ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ និងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើម។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបន្ដទៀតថា តាំងពីនីតិកាលចាស់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ដរហូតមកដល់នីតិកាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្ដដឹកនាំទទួលបានជោគជ័យក្នុងការរក្សានូវសុខសន្ដិភាព និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងនោះវិស័យសំខាន់ៗជាច្រើនមានការរីកចម្រើនគួរឲ្យកត់សម្គាល់។

ឯកឧត្តម ង្វៀន ហ៊ុយតាំង ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ពិសេសលើការងារសន្ដិសុខ ដោយឈានដល់ការបង្ក្រាប និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ គ្រាកន្លងមកនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានដើរតួនាទីយ៉ាងសំខាន់ និងធ្វើការយ៉ាងជិតស្និតជាមួយភាគីវៀតណាម។

ក្នុងជំនួបនោះ ភាគីទាំងពីរធ្វើការឯកភាពគ្នាទាំងស្រុង ក្នុងការបន្ដកិច្ចសហប្រតិបត្តិការសំខាន់ៗ លើការងារមួយចំនួន ដូចជា ការបន្ដផ្លាស់ប្ដូរព័ត៌មានសន្ដិសុខនានា ដើម្បីទប់ស្កាត់ និងការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត, សហការផ្លាស់ប្ដូរប្រតិភូទៅវិញទៅមក ដើម្បីបន្ដរឹតចំណងមិត្តភាពរវាងកម្ពុជា-វៀតណាម, បន្ដទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងបន្ដកិច្ចសហប្រតិបត្តិការលើការងារគ្រប់វិស័យ ក្នុងនោះមានទាំងសេដ្ឋកិច្ច និងទេសចរណ៍ជាដើម៕

Address

Phnom Penh
12304

Alerts

Be the first to know and let us send you an email when កូនខ្មែរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other News & Media Websites in Phnom Penh

Show All